ថ្ងៃសៅរ៍-អាទិត្យទី១៧-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសៅរ៍ អាទិត្យទី១៧
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២៦,១១-១៩
ពេលនោះមេដឹកនាំប្រជាជនយូដាអង្គុយកាត់ក្តីនៅមាត់ទ្វារព្រះវិហារ។ ពួកបូជាចារ្យ និងពួកព្យាការីប្តឹងទៅកាន់ពួកមន្ត្រី និងប្រជាជនទាំងមូលថា៖«ជននេះត្រូវតែទទួលទោសដល់ជីវិត ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។ ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់មន្ត្រី និងប្រជាជនទាំងអស់ថា៖«ព្រះអម្ចាស់ទេតើដែលចាត់ខ្ញុំមកថ្លែងព្រះបន្ទូលប្រឆាំងនឹងព្រះវិហារ ព្រមទាំងទីក្រុងនេះដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។ ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឱ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសម្រេចទេ។ រីឯខ្ញុំវិញ ខ្ញុំនៅក្នុងកណ្តាប់ដៃរបស់បងប្អូនស្រាប់ សូមប្រព្រឹត្តចំពោះខ្ញុំតាមអំពើចិត្ត និងតាមគំនិតដែលបងប្អូនយល់ថាត្រឹមត្រូវចុះ! តែសូមជ្រាបឱ្យបានច្បាស់ថា បើបងប្អូនសម្លាប់ខ្ញុំ បងប្អូន និងអ្នកក្រុងទាំងអស់ត្រូវមានទោស ព្រោះបានសម្លាប់អ្នកដែលគ្មានកំហុស។ ព្រះអម្ចាស់ពិតជាបានចាត់ខ្ញុំឱ្យនាំពាក្យទាំងនេះមកជម្រាបបងប្អូនមែន»។ ពេលនោះ ពួកមន្ត្រី និងប្រជាជនទាំងមូលពោលទៅពួកបូជាចារ្យ និងពួកព្យាការីថា៖«អ្នកនេះគ្មានទោសដល់ជីវិតទេ ដ្បិតគាត់បាននិយាយមកយើងក្នុងព្រះនាមព្រះអម្ចាស់ជាព្រះរបស់យើងពិតមែន»។ មានពួកចាស់ទុំខ្លះក្រោកឈរឡើង ហើយពោលទៅកាន់អង្គប្រជុំរបស់ប្រជាជនដូចតទៅ៖«ក្នុងរជ្ជកាលព្រះបាទអេសេគីយ៉ា ជាស្ដេចស្រុកយូដា ព្យាការីមីកាបានថ្លែងព្រះបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា គេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជាគំនរបាក់បែក រីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ”។ នៅសម័យនោះ តើព្រះបាទអេសេគីយ៉ា និងប្រជាជនបានសម្លាប់ព្យាការីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចព្រះអម្ចាស់ ហើយនាំគ្នាទូលអង្វរព្រះអង្គទៀតផង។ ហេតុនេះហើយបានជាព្រះអង្គមិនដាក់ទោសពួកគេ តាមការសម្រេចរបស់ព្រះអង្គឡើយ។ ប្រសិនបើយើងប្រហារជីវិតលោកនេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើងពុំខាន!»។
ទំនុកតម្កើងលេខ ៦៩ (៦៨),១៥-១៦.៣០-៣១.៣៣-៣៤ បទកាកគតិ
១៥ | សូមរំដោះខ្ញុំ | រួចពីភក់ជ្រាំ | ទុក្ខសោកសៅហ្មង |
ពីកណ្តាប់ដៃ | អ្នកស្អប់ខ្ញុំផង | សូមជួយស្រោចស្រង់ | |
ឱ្យផុតទឹកជ្រៅ | ។ | ||
១៦ | កុំឱ្យខ្សែទឹក | ត្របាញ់គគ្រឹក | ទាញវឹងយកទៅ |
រូបខ្ញុំឱ្យលង់ | ក្នុងទឹកជ្រោះជ្រៅ | កុំឃុំខ្ញុំនៅ | |
ក្នុងអណ្តូងអី | ។ | ||
៣០ | រីឯរូបខ្ញុំ | ទុរគតក្រៀមក្រំ | ចុកចាប់ខ្វាយខ្វល់ |
ឱ!ព្រះម្ចាស់អើយ | ជួយសង្គ្រោះដល់ | ខ្ញុំអ្នកទីទ័ល | |
សូមស្តារវិញផង | ។ | ||
៣១ | ខ្ញុំនឹងច្រៀងកោត | សរសើរបំផុត | ព្រះនាមព្រះអង្គ |
ប្រកាសពីភាព | ថ្កុំថ្កើងរឿងរុង | របស់ព្រះអង្គ | |
បម្រើគោរព | ។ | ||
៣៣ | អស់អ្នកទុរគត | វេទនាក្រខ្សត់ | ចិត្តគេសប្បាយ |
គេមានអំណរ | ឥតមានខ្វល់ខ្វាយ | នឹងរស់វែងឆ្ងាយ | |
អាយុយឺនយូរ | ។ | ||
៣៤ | ដ្បិតទ្រង់សណ្តាប់ | ពាក្យអ្នកសុភាព | និយាយទូលថ្ងូរ |
ទ្រង់មិនលះបង់ | អ្នកជាប់ឃុំយូរ | ឱ្យទួញទ្រហោរ | |
នៅឯកោទេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេនឹងទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,១-១២
នៅគ្រានោះ ព្រះបាទហេរ៉ូដជាស្តេចអនុរាជបានជ្រាបអំពីព្រះកិត្តិនាមរបស់ព្រះយេស៊ូ ទ្រង់មានរាជឱង្ការទៅពួកបរិពារថា៖«យ៉ូហានបាទីស្តបានទទួលជីវិតថ្មីហើយ បានជាគាត់មានឫទ្ធានុភាពសម្តែងការអស្ចារ្យយ៉ាងនេះ»។ ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌីយ៉ាដាដែលត្រូវជាមហេសីរបស់ស្តេចភីលីពជាអនុជរបស់ព្រះអង្គ ព្រោះលោកយ៉ូហានបានបន្ទោសស្តេចថា៖«ព្រះករុណាគ្មានសិទ្ធយកព្រះនាងមកធ្វើជាមហេសីឡើយ»។ ស្តេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្តាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការីមួយរូប។ នៅថ្ងៃបុណ្យខួបចម្រើនព្រះជន្មស្តេចហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌីយ៉ាដា ចូលមករាំនៅមុខភ្ញៀវ ធ្វើឱ្យស្តេចពេញចិត្តយ៉ាងខ្លាំង រហូទដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វីស្តេចប្រទានឱ្យទាំងអស់។ នាងទូលទៅស្តេចវិញតាមពាក្យបង្គាប់របស់មាតាថា៖«សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្តដាក់លើថាសមកឱ្យខ្ញុំម្ចាស់!»។ ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ទ្រង់ក៏បញ្ជាឱ្យគេធ្វើតាមពាក្យសុំរបស់នាង គឺចាត់ទាហានឱ្យទៅកាត់កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយប្រគល់ឱ្យនាង ហើយនាងក៏យកទៅថ្វាយមាតា។ ពួកសិស្សរបស់លោកយ៉ូហានមកយកសពលោកទៅបញ្ចុះ រួចនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។