ថ្ងៃចន្ទ-អាទិត្យទី១៨-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី១៨
រដូវធម្មតា«ឆ្នាំគូ»
ពណ៌ស
ថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤
ឬបុណ្យរំឭកថ្ងៃឆ្លង
ព្រះវិហារបាស៊ីលីកា សន្តីម៉ារី
ក្រោយពីអស់លោកអភិបាលប្រជុំគ្នានៅមហាសន្និបាតក្រុងអេភេសូ (៤៣១) បានបញ្ជាក់ថា ព្រះនាងម៉ារីពិតជាមាតារបស់ព្រះជាម្ចាស់មែន សម្តេចប៉ាបស៊ីសទី៣ សង់ព្រះវិហារមួយនៅក្រុងរ៉ូមដើម្បីគោរពព្រះនាងម៉ារី គឺព្រះវិហារសន្តីម៉ារីដ៏ឧត្ដមបំផុត។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២៨,១-១៧
នៅឆ្នាំទីបួនក្នុងរជ្ជកាលព្រះបាទសេដេគីយ៉ា ជាស្តេចស្រុកយូដា គឺនៅខែទីប្រាំ លោកហាណានី ជាកូនរបស់លោកអាស្សួរ ដែលជាព្យាការីនៅភូមិកាបូនពោលមកព្យាការីយេរេមីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូចតទៅ “យើងនឹងបំបាក់នឹមសេ្តចស្រុកបាប៊ីឡូន! ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះវិហារដែលនេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូនបានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ យើងក៏នាំយេកូនីយ៉ាបុត្ររបស់យ៉ូយ៉ាគីម ជាស្តេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មានដែលគេកៀរយកទៅជាឈ្លើយនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចស្រុកបាប៊ីឡូន»។ ព្យាការីយេរេមីតបទៅព្យាការីហាណានីនៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖ «សាធុ សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! ប៉ុន្តែ សូមស្តាប់សេចក្តីដែលខ្ញុំយកមកជម្រាបលោក និងប្រជាជនទាំងមូលឱ្យបានជ្រាបដូចតទៅនេះ ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើនត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។ ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងអាចដឹងថា ព្រះអម្ចាស់បានចាត់ព្យាការីនោះឱ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្តដូចពាក្យគាត់ប្រកាស»។ ពេលនោះ ព្យាការីនីហាណានីដោះនឹមចេញពីស្មារបស់ព្យាការីយេរេមីមកកាច់បំបាក់ ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖«ព្រះអម្ចាស់មានព្រះបន្ទូលថា ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការីយេរេមីក៏ដើរចេញពីកន្លែងនោះទៅ។ បន្ទាប់ពីព្យាការីហាណានីបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមីនោះ ព្រះអម្ចាស់មានព្រះបន្ទូលថា អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ ព្រះអម្ចាស់នៃពិភពលោកទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងអស់ ដើម្បីបង្ក្រាបពួកគេឱ្យនៅក្រោមអំណាចនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូកានេសារ ហើយសូម្បីតែសត្វព្រៃក៏យើងប្រគល់ឱ្យស្តេចនោះដែរ»។ បន្ទាប់មក ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់ព្យាការីហាណានីថា៖«លោកហាណានីអើយ! សូមស្តាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឱ្យមកទេ! លោកនាំប្រជាជននេះឱ្យសង្ឃឹមលើពាក្យមិនពិត។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្តេញអ្នកឱ្យចាកចេញពីផែនដីហើយ! ឆ្នាំនេះអ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឱ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។ ព្យាការីហាណានីក៏ទទួលមរណភាពនៅខែទីប្រាំពីរ នាឆ្នាំនោះ។
ទំនុកតម្កើងលេខ ១១៩ (១១៨),២៩.៤៣.៧៩-៨០.៩៥.១០២ បទពាក្យ ៧
២៩ | សូមឱ្យខ្ញុំចៀសចាកចេញផុត | ឆ្ងាយពីពាក្យភូតភរឫស្យា | |
សូមជួយបង្ហាញក្តីករុណា | វិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់ | ។ | |
៤៣ | សូមកុំបណ្តោយខ្ញុំស្រដី | ពាក្យមិនប្រពៃមិនត្រឹមត្រង់ | |
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ | ការសម្រេចទ្រង់ឥតសង្ស័យ | ។ | |
៧៩ | សូមអ្នកគោរពព្រះមកជុំ | នាំគ្នារកខ្ញុំកុំបង្អង់ | |
ឱ្យខ្ញុំស្គាល់ពាក្យទូន្មានផង | របស់ព្រះអង្គល្អពេកក្រៃ | ។ | |
៨០ | សូមជួយរូបខ្ញុំឱ្យប្រព្រឹត្ត | តាមវិន័យក្រឹត្យរៀងរាល់ថ្ងៃ | |
បានល្អឥតខ្ចោះមិនក្រឡៃ | រូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ | ។ | |
៩៥ | មានមនុស្សអាក្រក់ពាលឫស្យា | វាចង់ផ្តន្ទាខ្ញុំតែម្តង | |
តែខ្ញុំនៅតែគិតបំណង | ស្វែងរកច្បាប់ទ្រង់និងវិន័យ | ។ |
សូមដូរទៅជា បទកាកគតិ
១០២ | ខ្ញុំមិនងាកគេច | អ្វីទ្រង់សម្រេច | ត្រឹមត្រូវឥតប្រែ |
ដ្បិតទ្រង់ប្រដៅ | ខ្ញុំរាល់ថ្ងៃខែ | ខ្ញុំមិនគេចកែ | |
ចាកចោលទ្រង់ឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤
អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងវាលរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារឱ្យប្រជាជនរបស់ព្រះអង្គបរិភោគ។ ទ្រង់បានប្រទានឱ្យគេបរិភោគ អាហារមកពីស្ថានបរមសុខយ៉ាងឆ្អែតបរិបូរណ៍។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,១៣-២១
នៅពេលនោះ ព្រះយេស៊ូទទួលដំណឹងថា គេប្រហារជីវិតលោកយ៉ូហានបាទីស្ត។ ព្រះអង្គក៏យាងចុះទូកចាកចេញជាមួយក្រុមសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្តាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។ កាលព្រះយេស៊ូយាងឡើងពីទូកមក ព្រះអង្គទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ក៏ប្រោសអ្នកជំងឺឱ្យបានជា។ ពេលថ្ងៃជ្រេណាស់ហើយ សាវ័កនាំគ្នាចូលមកជិតព្រះអង្គទូលថា៖«ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមបង្គាប់បណ្តាជនទាំងនេះត្រឡប់ទៅវិញ! ឱ្យគេទៅរកទិញអាហារនៅតាមភូមិ»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«មិនបាច់ឱ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកអាហារឱ្យគេបរិភោគទៅ»។ សាវ័កទូលព្រះអង្គថា៖«យើងខ្ញុំមាននំប័ុងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា «ចូរយកនំប័ុង និងត្រីនោះមកឱ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គប្រាប់បណ្តាជនឱ្យអង្គុយលើស្មៅ ព្រះអង្គយកនំប័ុងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភក្ត្រឡើងលើ លើកតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឱ្យក្រុមសាវ័ក ក្រុមសាវ័កក៏ចែកឱ្យបណ្តាជនបរិភោគ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយក្រុមសាវ័កប្រមូលនំប័ុងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ អស់អ្នកដែលបានបរិភោគនំប័ុង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗឡើយ។