ថ្ងៃសុក្រ-អាទិត្យទី១៤-រដូវធម្មតា ឆ្នាំ«គូ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ១៤,២-១០

អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញ ដ្បិតអំពើ​បាបរបស់អ្នកធ្វើឱ្យអ្នកអន្តរាយ។ ចូរនាំគ្នាវិល​ត្រឡប់មករកព្រះអម្ចាស់វិញ ដោយ​ទូលព្រះអង្គថា៖«សូមលើកលែងទោសទាំងប៉ុន្មានឱ្យយើងខ្ញុំផង! សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាយញ្ញបូជាជំនួសគោឈ្មោល។ ស្រុកអាស្ស៊ីរី ពុំអាចសង្គ្រោះយើងខ្ញុំបានទេ! យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែង​ហៅរូបព្រះដែលជាស្នាដៃរបស់យើងខ្ញុំថា ជាព្រះរបស់យើងខ្ញុំទៀតហើយ។ មានតែព្រះអង្គទេដែលមានព្រះហឫទ័យអាណិតអាសូរដល់ជនកំព្រា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងនឹងព្យាបាលចិត្តរឹងចចេសរបស់ពួកគេឱ្យ​បានជាសះស្បើយ គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត ដ្បិតយើងលែងខឹង​នឹងគេទៀតហើយ។ យើងនឹងឱ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចទឹកសន្សើមធ្លាក់ ពួកគេនឹងរីកស្គុះស្គាយដូចផ្កាចន្ធូ ពួកគេនឹងចាក់ឫស ដូចដើមឈើនៅភ្នំលីបង់។ អស់អ្នកដែលធ្លាប់ជ្រកនៅក្រោមម្លប់ដើមឈើនេះនឹងវិលត្រឡប់មកវិញ។ ពួកគេនឹង​ធ្វើស្រែចម្ការសាជាថ្មី ពួកគេនឹងចំរុងចម្រើនដូចដើមទំពាំងបាយជូរ ហើយមានឈ្មោះ​ល្បីល្បាញ ដូចស្រានៅភ្នំលីបង់។ អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើងទៅ​នឹងព្រះក្លែងក្លាយហើយឬនៅ? គឺយើងនេះហើយដែលឆ្លើយតប និងមើលថែរក្សា​អ្នក។ យើងប្រៀបដូចដើមពោធិ៍មានស្លឹកខៀវខ្ចី យើងនឹងធ្វើឱ្យអ្នកបង្កើតផ្លែបាន»។ តើនរណាមានប្រាជ្ញាវាងវៃ អាចពិចារណាយល់សេចក្តីទាំងនេះបាន? មាគ៌ារបស់​ព្រះអម្ចាស់សុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះទៅ​មុខទៀត រីឯជនទុច្ចរិតវិញនឹងជំពប់ជើងដួលជាមិនខាន។

ទំនុកតម្កើងលេខ ៥១ (៥០),៣-៤.៨-៩.១២-១៤.១៧ បទពាក្យ ៧

ឱព្រះជាម្ចាស់ទូលបង្គំសូមលើកទោសខ្ញុំហើយមេត្តា
តាមព្រះហឫទ័យករុណាលើសលប់អស្ចារ្យព្រះអង្គផង
សូមលើកទោសឱ្យទូលបង្គំផុតទុក្ខក្រៀមក្រំគ្រានេះម្តង
ព្រះទ័យអាណិតអាសូរផងព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះឱ្យស្អាតស្រឡះពីកំហុស
ជួយជំរះខ្ញុំស្អាតផងចុះឱ្យបរិសុទ្ធអស់អំពើបាប
ប៉ុន្តែព្រះម្ចាស់សព្វព្រះទ័យជ្រាបអស់សេចក្តីពិតទាំងឡាយ
សូមប្រោសឱ្យអស់មនុស្សគ្រប់កាយស្គាល់ជម្រៅនៃប្រាជ្ញាញាណ
សូមជម្រះខ្ញុំឱ្យបរិសុទ្ធនោះរូបខ្ញុំពិតជានឹងបាន
សជាងសំឡីជាមិនខានបរិសុទ្ធថ្កើងថ្កានមិនអប្រិយ
១២ឱព្រះជាអម្ចាស់ខ្ញុំអើយសូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុតរឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣សូមកុំបោះបង់រូបខ្ញុំចោលឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៤សូមប្រោសឱ្យខ្ញុំអរសប្បាយព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយដោយប្រទានឱ្យធ្វើតាមផង
១៧ឱព្រះអម្ចាស់កុំស្ទាក់ស្ទើរជួយខ្ញុំបន្លឺសំឡេងផង
ខ្ញុំនឹងប្រកាសឱ្យរំពងពាក្យលើកតម្កើងទ្រង់ឥតភ្លេច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៦,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះម្ចាស់អើយ! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណនៃសេចក្តីពិតឱ្យយើងខ្ញុំផង។ សូមឱ្យព្រះវិញ្ញាណណែនាំយើងខ្ញុំ ឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,១៦-២៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖«ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅ ដូចឱ្យចៀមទៅកណ្តាលហ្វូង​ចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្ន​ខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។ ចូរប្រយ័ត្ន កុំទុកចិត្ត​មនុស្សលោកឱ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយក​រំពាត់ខ្សែតី មកវាយអ្នករាល់គ្នានៅក្នុងធម្មសាលារបស់គេ។ គេនឹងបញ្ជូនអ្នករាល់គ្នា​ទៅឱ្យលោកទេសាភិបាល និងឱ្យស្តេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះជាឱកាសសម្រាប់ឱ្យអ្នករាល់គ្នាផ្តល់សក្ខីភាពឱ្យពួកលោក និងឱ្យ​សាសន៍ដទៃដឹងឮទៅវិញ។ ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះអម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនៅពេលនោះតែម្ដង។ មិនមែនអ្នក​រាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។ បងប្អូននឹងចាប់បញ្ជូនគ្នាឯងទៅឱ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឱ្យ​គេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្តាយ ព្រមទាំងបញ្ជូនទៅឱ្យគេ​សម្លាប់ទៀតផង។ មនុស្សគ្រប់ៗគ្នានឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ ប៉ុន្តែ ​អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់​អ្នករាល់គ្នាដឹងច្បាស់​ថា បុត្រមនុស្សនឹងមកដល់មុនអ្នករាល់គ្នាទៅដល់ក្រុង​ទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលទៅទៀត»។

609 Views