ថ្ងៃសុក្រ-អាទិត្យទី១៨-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសុក្រ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤
ឬសន្ដីតេរេសា បេណេឌិក
នៃព្រះឈើឆ្កាង ជាព្រហ្មចារិនី
និងជាមរណសាក្សី
សូមថ្លែងព្រះគម្ពីរព្យាការីណាហ៊ុម ណហ ២,១.៣; ៣,១-៣.៦-៧
មើលហ្ន៎! អ្នកនាំដំណឹងល្អស្តីអំពីសន្តិភាពកំពុងតែរត់នៅលើភ្នំ។ អ្នកស្រុកយូដាអើយ! ចូរនាំគ្នាធ្វើពិធីបុណ្យ និងពិធីលាបំណន់ទៅ! ដ្បិតពួកជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!។ អ៊ីស្រាអែលប្រៀបដូចជាដើមទំពាំងបាយជូរដែលពួកចោរប្លន់កម្ទេចមែកធាងអស់។ ព្រះអម្ចាស់នឹងយាងមកលើកកិតិ្តយសរបស់កូនចៅលោកយ៉ាកុប ហើយធ្វើឱ្យអ៊ីស្រាអែលបានរុងរឿងដូចដើមឡើងវិញ។ ក្រុងនីនីវេដែលជញ្ជក់ឈាម! អ្នកត្រូវវេទនាហើយ! មានការកុហក អំពើឃោរឃៅ និងការលួចប្លន់គ្រប់ទីកន្លែង។ ស្តាប់ចុះ! ស្នូររំពាត់ សន្ធឹកកង់រទេះចំបាំង ទ័ពសេះបោលយ៉ាងលឿន រទេះចំបាំងបោះពួយទៅមុខ។ កងទ័ពសេះវាយសម្រុកចូលមក មុខដាវរបស់គេភ្លឺច្រាល ហើយលំពែងរបស់គេក៏ភ្លឺផ្លេក។ គេប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែង សាកសពនៅគរលើគ្នា។ ចំនួនមនុស្សស្លាប់មានច្រើនឥតគណនា បើដើរទៅកន្លែងណាក៏ប្រទះសាកសពដែរ។ ក្រុងនីនីវេអើយ! យើងនឹងបោះសំរាមមកលើនាង យើងនឹងឱ្យនាងធ្លាក់ក្នុងភក់ជ្រាំ ទុកជាការព្រមានដល់អ្នកឯទៀតៗ។ ពេលគេឃើញនាង គេនឹងរត់ចេញឆ្ងាយទាំងពោលថា “នីនីវេវិនាសហើយ! គ្មាននរណាអាណិតនាង គ្មាននរណាសម្រាលទុក្ខនាងទេ!”។
ទំនុកតម្កើងធម្មវិន័យទី២ ៣២,៣៦.៣៩.៤១ បទពាក្យ ៧
៣៦ | ដ្បិតព្រះអម្ចាស់ទ្រង់អាសូរ | ប្រជាជនថ្ងូរទ្រង់វិនិច្ឆ័យ | |
អាណិតបម្រើមិនឱ្យក្ស័យ | ទោះមានទោសពៃរ៍ទ្រង់សន្តោស | ។ | |
៣៩ | ចូរអ្នករាល់គ្នាទទួលស្គាល់ | កុំនឹកពិភាល់ត្រូវជាខុស | |
គឺយើងនេះហើយប្រណីប្រោស | ជាព្រះអម្ចាស់តែមួយគត់ | ។ | |
គ្មានព្រះឯណាក្រៅពីយើង | បំផ្លាញរំលើងតែអត់ធ្មត់ | ||
ប្រទានជីវិតមិនឱ្យក្សត់ | របួសប្រាកដថែឱ្យជា | ។ | |
៤១ | យើងសំលៀងដាវបម្រុងជាប់ | វិនិច្ឆ័យកាប់កប់មនុស្សម្នា | |
ដែលហ៊ានប្រឆាំងចិត្តពាធា | យើងមិនរួញរាធ្វើបាបធ្ងន់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២៤-២៨
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«បើអ្នកណាចង់មកតាមក្រោយខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនិងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន តែបាត់បង់ជីវិតនោះ តើមានប្រយោជន៍អ្វី?។ តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ទ្រង់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទៅនេះ នឹងមិនស្លាប់មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ»។