ថ្ងៃព្រហស្បតិ៍-អាទិត្យទី១៤-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៤
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤
សន្ដបេណេឌិកតូ ជាចៅអធិការ
លោកបេណេឌិកតូ (៤៨០-៥៤៧) កើតនៅភូមិនូរស៊ី ក្នុងប្រទេសអ៊ីតាលី។ កាលលោកទៅរៀននៅទីក្រុងរ៉ូម លោកសម្រេចចិត្តទៅរស់នៅក្នុងកន្លែងស្ងាត់ដូចឥសីម្នាក់ ដើម្បីឱ្យបានស្គាល់ព្រះជាម្ចាស់។ យូរៗទៅ មានគ្រីស្តបរិស័ទទៅរស់នៅជាមួយ។ លោកតែងតាំងអារាមនៅភ្នំការស៊ីណូ ហើយចែងធម្មវិន័យសម្រាប់អ្នកទាំងនោះ ដែលជាព្រះសង្ឈនៃគ្រីស្តសាសនា។ ក្នុងធម្មវិន័យនោះ លោកខិតខំអប់រំព្រះសង្ឈឱ្យរម្ងាប់តណ្ហា និងស្ងប់ចិត្ត ដោយអធិដ្ឋាន ដោយធ្វើការផ្ទាល់ដៃ និងដោយរស់នៅជាក្រុមគ្រួសារបុព្វជិត ក្រោយការណែនាំរបស់ចៅអធិការ។ សន្តបេណេឌិកតូពិតជាអ្នកបង្កើតក្រុមព្រះសង្ឈនៃគ្រីស្តសាសនាមែននៅទ្វីបអឺរ៉ុបខាងលិខ។ សន្តបេណេឌិកតូជាឧបការីទ្វីបអឺរ៉ុប។
សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ១១,១.៣-៤.៨-៩
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កាលអ៊ីស្រាអែលនៅក្មេង យើងស្រឡាញ់អ៊ីស្រាអែល យើងបានហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីបមក។ យើងនេះហើយដែលបានកាន់ដៃ និងបង្ហាត់អ៊ីប្រាអ៊ីមឱ្យចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។ យើងណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងយកចិត្តទុកដាក់បញ្ចុកចំណីគេ តែពួកគេមិនព្រមវិលមករកយើងវិញទេ។ អេប្រាអ៊ីមអើយ! តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូចម្តេច? អ៊ីស្រាអែលអើយ! តើយើងអាចប្រគល់អ្នកទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងកើតឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ! យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់! យើងមិនអាចប្រព្រឹត្តតាមកំហឹងដ៏ខ្លាំងក្លារបស់យើងទេ! យើងមិនមែនមកដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាព្រះជាម្ចាស់ មិនមែនជាមនុស្សទេ! យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមកដើម្បីបំផ្លាញឡើយ»។
ទំនុកតម្កើងលេខ ៨០ (៧៩),២-៣.១៥-១៦.១៩-២០ បទព្រហ្មគីតិ
២ | ព្រះម្ចាស់ជាគង្វាល | អ៊ីស្រាអែលសូមសណ្តាប់ | |
ពូជពង្សលោកយ៉ូសែប | ដែលព្រះអង្គបានដឹកនាំ | ។ | |
ដូចជាអ្នកគង្វាល | ចាំយាមឃ្វាលចៀមថែទាំ | ||
គេរស់ដោយសុខដុម | សូមសម្តែងព្រះបារមី | ។ | |
៣ | ឱ្យពួកកុលសម្ព័ន្ធ | អេប្រាអ៊ីមឃើញស្នាដៃ | |
និងជាតិផ្សេងៗក្តី | សូមទ្រង់លៃជួយសង្គ្រោះ | ។ | |
១៥ | ឱ!ព្រះជាម្ចាស់អើយ | កុំកន្តើយសូមទ្រង់ទត | |
ពីស្ថានបរមសុខមក | ជួយយើងខ្ញុំកុំខានឡើយ | ។ | |
១៦ | សូមទ្រង់ជួយរក្សា | ថែចម្ការដែលមានហើយ | |
ការពារកុំបណ្តោយ | ក្រែងថ្លោះធ្លោយខ្មាំងញាំញី | ។ | |
១៩ | យើងខ្ញុំមិនបែកបែរ | ចិត្តងាករេពីព្រះអង្គ | |
សូមប្រោសប្រទានផង | ឱ្យយើងខ្ញុំមានជីវិត | ។ | |
ពេលខ្ញុំរស់ឡើងវិញ | ចិត្តពោរពេញនៅនែបនិត្យ | ||
គោរពបម្រើពិត | ឥតមានក្បត់ឆ្ងាយពីទ្រង់ | ។ | |
២០ | ឱ!ព្រះជាម្ចាស់ខ្ញុំ | សូមជួយនាំកុំរេរង់ | |
វិលមករកព្រះអង្គ | ឱ្យយើងខ្ញុំក្រាបបង្គំ | ។ | |
សូមបែរព្រះភក្ត្រមក | ញញឹមរកពួកយើងខ្ញុំ | ||
ដោយព្រះទ័យឧត្តម | នោះយើងខ្ញុំរួចជីវិត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,៧-១៥
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «ពេលធ្វើដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ។ ចូរមើលអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យទទួលជីវិតថ្មី ធ្វើឱ្យមនុស្សឃ្លង់បានស្អាតបរិសុទ្ធ ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។ កុំរកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងថង់ឡើយ ហើយកុំយកថង់យាម កុំយកអាវបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។ ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឱ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាត្រូវចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរដោយជូនពរអ្នកផ្ទះនោះឱ្យបានប្រកបដោយសេចក្តីសុខសាន្ត ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្តីសុខសាន្ត នោះសេចក្តីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នា នឹងវិលមករកអ្នករាល់គ្នាវិញ។ បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្តាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ានឹងទទួលទោសស្រាលជាងអ្នកស្រុកនោះ»។