ថ្ងៃអង្គារ-អាទិត្យទី១៥-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអង្គារ អាទិត្យទី១៥
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃអង្គារ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៤
ឬព្រះនាងម៉ារី នៅលើភ្នំការមែល
ភ្នំការមែលស្ថិតនៅស្រុកកាលីឡេ។ នៅលើភ្នំនោះ ព្យាការីអេលីបានប្រកាសថា មានតែព្រះអម្ចាស់មួយព្រះអង្គទេដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល! មិនត្រូវគោរពបម្រើព្រះណាផ្សេងទៀតជាដាច់ខាង។ យូរសតវត្សក្រោយមក មានគ្រីស្តបរិស័ទជាច្រើនទៅរស់ជាឥសីនៅលើភ្នំនោះដោយមានបំណងចង់គោរពបម្រើព្រះជាម្ចាស់តែមួយព្រះអង្គគត់ដែរ។ ថ្ងៃនេះ ព្រះសហគមន៍ដាស់តឿនគ្រីស្តបរិស័ទទាំងអស់ ឱ្យរួមចិត្តគំនិតជាមួយអស់អ្នកបួសទាំងបុរសទំាងស្ត្រីនៃក្រុមគ្រួសារបព្វជិតជិកាការមែល ដើម្បីគោរពព្រះនាងម៉ារី។ ព្រះនាងម៉ារីជាគំរូរបស់ឥសី និងរបស់អ្នកស្មឹងស្មាធិធ្វើសមាធិព្រោះព្រះនាង “ចងចាំសេចក្តីទាំងអស់ និងគិតសញ្ជឹងផង”។ ព្រះនាងក៏តែងតែនឹករំពឹងការអាថ៌កំបាំងដ៏អស្ចារ្យអំពីបុត្រព្រះនាងដែរ។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៧,១-៩
នៅគ្រាដែលព្រះបាទអខាសគ្រងរាជ្យនៅស្រុកយូដា ព្រះបាទរេតស៊ីនជាស្តេចស្រុកស៊ីរី ពួតដៃជាមួយព្រះបាទពេកា ជាស្តេចស្រុកអ៊ីស្រាអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ។ មានគេនាំដំណឹងមកទូលព្រះរាជា និងព្រះញាតិវង្សថា៖«ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម»។ ដំណឹងនេះធ្វើឱ្យព្រះបាទអខាស និងប្រជារាស្ត្រញាប់ញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថា៖«ចូរនាំកូនអ្នកដែលឈ្មោះថា “ប្រជាជនដែលសេសសល់នឹងមកវិញ” ទៅជួបស្តេចអខាសនៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។ ត្រូវប្រាប់ស្តេចថា “សូមព្រះករុណាកុំខ្វល់ព្រះហឫទ័យ កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុតចំពោះកំហឹងរបស់ស្តេចរេតស៊ីន និងពួកស៊ីរី ព្រមទាំងស្តេចពេកាឱ្យសោះ!។ ស្តេចទាំងពីរនេះប្រៀបបានទៅនឹងកន្ទុយអុសដែលកំពុងហុយផ្សែង តែជិតរលត់។ ស្តេចស្រុកស៊ីរី បានពួតដៃជាមួយពួកអេប្រាអ៊ីម និងស្តេចអ៊ីស្រាអែលប្រឆាំងព្រះរាជា ដោយពោលថា៖“យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា យើងបំភ័យគេឱ្យតក់ស្លុត ហើយវាយលុកស្រុកគេ រហូតដល់គេចុះញ៉មនឹងយើង បន្ទាប់មក យើងនឹងលើកកូនរបស់តាបេអែលឱ្យឡើងគ្រងរាជ្យលើស្រុកនោះ”។ ក៏ប៉ុន្តែ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ «ពួកគេមិនអាចសម្រេចការទាំងនេះបានទេ ការទាំងនេះពុំអាចកើតឡើងបានឡើយ។ ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរី ស្ដេចរេតស៊ីន ជាម្ចាស់របស់ក្រុងដាម៉ាស។ ក្រុងសាម៉ារីជារាធានីរបស់ស្រុអេប្រាអ៊ីម ស្តេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ លែងមានឈ្មោះថា ជាប្រជាជនទៀតហើយ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតទាំងស្រុងលើយើងទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរគង់វង្សបានឡើយ»។
ទំនុកតម្កើងលេខ ៤៨ (៤៧),២-៨ បទពាក្យ ៧
២ | ព្រះអម្ចាស់ជាព្រះឧត្តម | ប្រសើរសក្តិសមខ្ពស់បំផុត | |
ស៊ីយ៉ូនបុរីតែមួយគត់ | ភ្នំដ៏វិសុទ្ធនៃព្រះអង្គ | ។ | |
៣ | ភ្នំជារបស់ព្រះអម្ចាស់ | ល្អប្រណីតណាស់ឥតមានហ្មង | |
ស៊ីយ៉ូនជាកំពូលភពផង | មហាក្សត្រទូទាំងភពផែនដី | ។ | |
៤ | ព្រះម្ចាស់សម្តែងឱ្យដឹងថា | ព្រះអង្គគឺជាកំពែងជ័យ | |
រឹងប៉ឹងមាំមួនពន់ពេកក្រៃ | នៅក្នុងបុរីនោះប្រាកដ | ។ | |
៥ | ស្តេចនានាច្រើនគរគោក | បំណងវាយយកតាមកំណត់ | |
កម្ទេចស៊ីយ៉ូនភ្នំឱ្យម៉ត់ | យកឈ្នះប្រាកដតាមកម្លាំង | ។ | |
៦ | ពេលដែលគេឃើញភ្នំស៊ីយ៉ូន | ទើបគេភ្ញាក់ខ្លួនស្រឡាំងកាំង | |
តក់ស្លុតព្រឺព្រួចភ័យភាន់ភាំង | នាំគ្នាឈប់ច្បាំងរត់ចូលព្រៃ | ។ | |
៧ | គេភ័យញាប់ញ័រដូចកូនសត្វ | ឈឺចាប់ពេកក្តាត់ដូចស្ត្រី | |
ហៀបនឹងសម្រាលបុត្រក្នុងផ្ទៃ | ទន់ជើងទន់ដៃស្ទើររលំ | ។ | |
៨ | ដូចជាខ្យល់ព្យុះបោកបក់មក | ប៉ះទឹករលកបោកគគ្រឹម | |
កម្ទេចនាវាឱ្យខ្ទេចខ្ទាំ | ពីទិសបស្ចឹមសែនភិតភ័យ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២០-២៤
ពេលនោះ ព្រះយេស៊ូចាប់ផ្តើមស្តីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសម្តែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្តគំនិតសោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដា អើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូន បានឃើញការអស្ចារ្យដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះ ហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស ព្រមទាំងអ្នកក្រុងស៊ីដូននឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។ អ្នកក្រុងកាផា នុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យដែលកើតមាននៅកណ្តាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្សដរាបមកទល់សព្វថ្ងៃជាមិនខាន។ ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។