ថ្ងៃសៅរ៍-អាទិត្យទី១៩-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសៅរ៍ អាទិត្យទី១៩
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ១៨,១-១០.១៣.៣០-៣២
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះនៅលើទឹកដីអ៊ីស្រាអែលថា “ឪពុកបរិភោគក្តិបទំពាំងបាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ?។ យើងជាព្រះដែលមានព្រះជន្មគង់នៅ»។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់! អ្នករាល់គ្នានឹងលែងសូត្រសុភាសិតនេះនៅស្រុកអ៊ីស្រាអែលទៀតហើយ! ដ្បិតយើងជាម្ចាស់លើជីវិតរបស់មនុស្សទាំងអស់ គឺម្ចាស់ទាំងជីវិតរបស់ឪពុក ម្ចាស់ទាំងជីវិតរបស់កូន។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះនឹងបាត់បង់ជីវិត។ ឧបមាថា មានមនុស្សសុចរិតម្នាក់ដែលប្រព្រឹត្តអំពើត្រឹមត្រូវ និងសុចរិត គឺគេមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ មិនរួមបវេណីជាមួយប្រពន្ធក្នុងពេលនាងមានរដូវ មិនជិះជាន់ឬលួចទ្រព្យសម្បត្តិអ្នកដទៃ ប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ចែកអាហារឱ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ ឱ្យប្រាក់គេខ្ចីដោយឥតយកការ ឬមិនទារកម្រៃហួសហេតុ មិនឃុបឃិតនឹងអំពើអយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ ប្រព្រឹត្តតាមក្រឹត្យវិន័យ និងពាក្យបង្គាប់របស់យើងដោយចិត្តស្មោះ។ អ្នកប្រព្រឹត្តដូច្នេះ ពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតនោះមានកូនប្រុសម្នាកលួចប្លន់ កាប់សម្លាប់ និងប្រព្រឹត្តអំពើអាក្រក់បែបនេះ តើកូននេះអាចរស់បានឬ? ទេ! កូននោះមិនអាចរស់បានឡើយ។ គេត្រូវតែស្លាប់ព្រោះតែអំពើគួរស្អប់ខ្ពើមទាំងនោះ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ហេតុនេះ ជនជាតិអ៊ីស្រាអែលអើយ! យើងនឹងវិនិច្ឆ័យអ្នករាល់គ្នាតាមអំពើដែល ម្នាក់ៗប្រព្រឹត្ត ចូរវិលត្រឡប់មកវិញ ហើយលះបង់អំពើទុច្ចរិតទាំងអស់! កុំបណ្តោយឱ្យកំហុសរបស់អ្នករាល់គ្នាបំផ្លាញជីវិតអ្នករាល់គ្នាឡើយ! នេះជាព្រះបន្ទូលរបស់ព្រះជាអមា្ចស់។ ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្ដ។ ចូរមានចិត្ដគំនិតថ្មីនិងវិញ្ញាណថ្មី! ជាតិអ៊ីស្រាអែលអើយ! អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! ដ្បិតយើងមិនសប្បាយចិត្តនឹងឱ្យនរណាម្នាក់ស្លាប់ទេ! ចូរវិលមករកយើងវិញ នោះអ្នករាល់គ្នានឹងរស់រានមានជីវិត!។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
ទំនុកតម្កើងលេខ ៥១ (៥០),១២-១៥.១៨-១៩ បទពាក្យ ៧
១២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ | |
១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ | |
១៤ | សូមប្រោសឱ្យខ្ញុំអរសប្បាយ | ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ | |
សូមគាំទ្រខ្ញុំកុំកន្តើយ | ដោយប្រទានឱ្យធ្វើតាមផង | ។ | |
១៥ | រូបខ្ញុំនឹងខំប្រៀនប្រដៅ | មនុស្សពាលកម្លៅមិនឱ្យហ្មង | |
ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ | របស់ព្រះអង្គជាដរាប | ។ | |
១៨ | ព្រះអង្គមិនដែលសព្វព្រះទ័យ | ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច | |
ទោះតង្វាយដុតទាំងមូលស្រេច | ក៏ទ្រង់គ្មានកិច្ចចង់បានដែរ | ។ | |
១៩ | យញ្ញដែលព្រះអង្គសព្វព្រះទ័យ | ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ | |
គឺចិត្តសោកសៅទុក្ខឥតល្ហែ | និងចិត្តកែប្រែលែងក្អេងក្អាង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៣-១៥
នៅគ្រានោះ មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើវា និងអធិដ្ឋានឱ្យ។ ក្រុមសាវ័កស្តីបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូមានព្រះបន្ទូលថា៖«ទុកឱ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ! ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះទេ ដែលចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខបាន»។ បន្ទាប់មកព្រះអង្គដាក់ព្រះហស្តលើក្មេងទាំងនោះ រួចទ្រង់ក៏យាងចាកចេញពីទីនោះទៅ។