ថ្ងៃចន្ទ-អាទិត្យទី២០-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី២០
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤
ឬសន្ដយ៉ូហានអឺដ ជាបូជាចារ្យ
លោកយ៉ូហានអឺដ (១៦០១-១៦៨០) កើតនៅប្រទេសបារាំង។ លោកជាបូជាចារ្យ ហើយបង្កើតក្រុមគ្រួសារបូជាចារ្យមួយ ក្នុងគោលបំណងជួយកែទម្រង់កិរិយាបូជាចារ្យទាំងឡាយ ព្រមទាំងជួយអស់លោកក្នុងការប្រកាសដំណឹងល្អដល់ប្រជាជនទូទៅផង។ លោកក៏បង្កើតក្រុមគ្រួសារបព្វជិតាដែរ នៅពេលក្រោយ ក្រុមគ្រួសារនោះយកឈ្មោះថា “ក្រុមគង្វាលដ៏ល្អ” ហើយមានគោលដៅទទួល និងជួយស្រីពេស្យា។ លោកយ៉ូហានអឺដខិតខំណែនាំគ្រីស្តបរិស័ទឱ្យគោរពប្រណិប័តន៍ព្រះបេះដូងព្រះយេស៊ូ និងព្រះបេះដូងព្រះនាងម៉ារី។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ២៤,១៥-២៤
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នកក្នុងមួយប៉ព្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។ ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឱ្យសោះ។ ត្រូវជួតក្បាលពាក់ ស្បែកជើង ធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។ នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើង ខ្ញុំក៏ធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ។ ប្រជាជនសួរខ្ញុំថា៖«សូមពន្យល់ប្រាប់យើងខ្ញុំផង! លោកធ្វើដូច្នេះ មានន័យដូចម្តេចសម្រាប់យើងខ្ញុំ?»។ ខ្ញុំឆ្លើយទៅគេវិញថា៖«ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ “ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ បន្តិចទៀតយើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹមនឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខ។ អ្នករាល់គ្នានឹងជួតក្បាល ពាក់ស្បែកជើង ធ្វើដូចធម្មតា គឺអ្នករាល់គ្នាមិនកាន់ទុក្ខ ឬសោកសង្រេងឡើយ។ ប៉ុន្តែអ្នករាល់គ្នាកាន់តែរីងរៃទៅៗ ព្រោះតែអំពើបាបរបស់ខ្លួន ហើយម្នាក់ៗស្រណោះស្រណោកគ្នាទៅវិញទៅមក។ អេសេគីអែលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់មែន”»។
ទំនុកតម្កើងធម្មវិន័យទី២ ៣២,៦.១៨-២១ បទពាក្យ ៧
៦ | ជនលេលាឥតប្រាជ្ញាអើយ | ម្តេចធ្វើរំភើយមិនគិតសង | |
គុណព្រះអង្គថ្លៃពេកកន្លង | តោងគិតផ្គូផ្គងនឹងគយគន់ | ។ | |
ព្រះអង្គនេះហើយជាឪពុក | បង្កើតអ្នកមកឱ្យរស់រាន | ||
ព្រមទាំងរំដោះលែងឱ្យទន់ | ជាប្រជាជនថ្ងៃគ្រប់ប្រាណ | ។ | |
១៨ | ឱ! ជនជាតិអ៊ីស្រាអែលអើយ | អ្នកធ្វើព្រងើយឆាប់ភ្លេចណាស់ | |
បំភ្លេចសិលាគួរអាម៉ាស់ | មិនគួរច្នេះសោះអ្នកកម្សត់ | ។ | |
១៩ | ព្រះអម្ចាស់ទតឃើញដូច្នេះ | ទ្រង់ព្រះតម្រិះខំទប់អត់ | |
ទ្រាំមិនបានខ្ញាល់ឡើងញ័រមាត់ | ដេញកម្ចាយអស់ឥតមានសល់ | ។ | |
២០ | ព្រះអង្គមានព្រះបន្ទូលថា | យើងលែងការពារទាំងលែងខ្វល់ | |
យើងចាំមើលគេនឹងរចល់ | កើតទុក្ខអំពល់ឬយ៉ាងណា | ។ | |
ពួកនេះមានចិត្តមិនស្មោះត្រង់ | វៀចវេរខ្វេរខ្វង់ឥតឧបមា | ||
ទុកចិត្តមិនបានគ្មានខ្លឹមសារ | កូនឥតបានការសែនចង្រៃ | ។ | |
២១ | គេមើលងាយយើងទៅគោរព | បម្រើសព្វគ្រប់ព្រះក្លែងក្លាយ | |
ឆ្លាក់រូបធ្វើព្រះមកកៀកកាយ | ទុកបង្គំថ្វាយលុតឱនក្រាប | ។ | |
ដូច្នេះយើងនឹងមើលងាយគេ | ឥតមានរារេវាយស្រប៉ាប | ||
ឱ្យគេដួលដេករេលរាក់រាប | ដោយប្រើពួកទាបទៅវាយជួស | ។ | |
ប្រើអ្នកល្ងង់ទៅវាយកម្ទេច | ចាប់វាយចាប់ញេចសាប់របួស | ||
ដាក់ទោសឱ្យធ្ងន់ឥតស្រណោះ | ធ្វើបាបទាំងអស់ឥតប្រណី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៦-២២
ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖«លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អសប្បុរសអ្វីខ្លះ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ហេតុដូចម្តេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អសប្បុរសដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ»។ គាត់ទូលសួរព្រះអង្គថា៖«វិន័យអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖«កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ យុវបុរសនោះទូលព្រះអង្គថា៖« ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«បើអ្នកចង់បានល្អគ្រប់លក្ខណៈ ចូរយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់អ្នកទៅលក់ ហើយចែកប្រាក់ឱ្យជនក្រីក្រទៅ។ ធ្វើដូច្នេះ ទើបអ្នកបានកំណប់ដ៏ថ្លៃប្រសើរនៅស្ថានបរមសុខ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់។