ថ្ងៃចន្ទ-អាទិត្យទី០១-រដូវអបអរសាទរ

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី០១
រដូវអបអរសាទរ
ពណ៌ក្រហម

ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦

បុណ្យគោរព
សន្តអន់ដ្រេ ជាគ្រីស្តទូត

សូមចុចទីនេះ

លោកអន់ដ្រេ ជាអ្នកនេសាទត្រីនៅភូមិបេតសៃដា និងជាកូនសិស្សលោកយ៉ូហាន បាទីស្ត។ លោកទទួលស្គាល់ព្រះយេស៊ូទុកជាព្រះគ្រីស្ត រួចហើយចេញទៅហៅស៊ីម៉ូនសិលាជាបង ដើម្បីនាំមកគាល់ព្រះយេស៊ូ។ លោកលះបង់អ្វីៗទាំងអស់ដើម្បីរួមដំណើរតាមព្រះយេស៊ូដែលតែងតាំងលោកធ្វើជាគ្រីស្តទូតម្នាក់។ ក្រោយពីបានប្រកាសដំណឹងល្អអំពីព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង លោកត្រូវគេឆ្កាងសម្លាប់តាមព្រះអម្ចាស់។ សន្តអន់ដ្រេ ជាឧបការីព្រះសហគមន៍ទីក្រុង កុងស្តង់ទីនូព ដូចសន្តសិលា ជាឧបការីព្រះសហគមន៍ទីក្រុងរ៉ូម។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! តាំងពីដើមមក ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាដាស់តឿនចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ទទួលព្រះបុត្រា ព្រះអង្គដែលកំពុងយាងមក។ សូមទ្រង់ប្រោសយើងខ្ញុំឱ្យនៅតែព្យាយាមអធិដ្ឋាន ព្រមទាំងប្រុងស្មារតីនៅថ្ងៃដែលព្រះគ្រីស្តគោះទ្វារផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំដែលមានព្រះជន្មគង់នៅ ហើយសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀង​ទៅ។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤,២-៦

នៅគ្រានោះ ព្រះអម្ចាស់នឹងធ្វើឱ្យពន្លកមួយលូតចេញមក ពន្លកនេះនាំឱ្យជនជាតិអ៊ីស្រាអែលដែលសល់ពីស្លាប់បានទទួលកិត្តិយស និងសិរីរុងរឿង។ ដីនឹងបង្កើតភោគផលដែលនាំឱ្យពួកគេបានខ្ពស់មុខ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ នៅគ្រានោះ អ្នកក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ គឺអ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិតនឹងមានឈ្មោះថា អ្នកដ៏វិសុទ្ធ។ ព្រះអម្ចាស់នឹងកត់ឈ្មោះអ្នកទាំងនោះ ដើម្បីឱ្យគេរស់នៅក្នុងក្រុងយេរូសាឡឹម។ ព្រះអម្ចាស់នឹងផ្លុំខ្យល់របស់ព្រះអង្គមក ដូចភ្លើងឆេះបន្សុទ្ធដែក ដើម្បីវិនិច្ឆ័យទោស និងជម្រះអ្នកក្រុងស៊ីយ៉ូនឱ្យបានរួចផុតពីសៅហ្មង។ ព្រះអង្គក៏លាងឈាមដែលខ្មាំងបានបង្ហូរនៅក្រុងយេរូសាឡឹមដែរ។ នៅពេលនោះ ព្រះអម្ចាស់នឹងបង្កើតដុំ ពពកនៅពេលថ្ងៃ ហើយផ្សែង និងដុំភ្លើងដ៏សន្ធោសន្ធៅនៅពេលយប់ឱ្យមកស្ថិតនៅលើភ្នំស៊ីយ៉ូនទាំងមូល និងនៅលើអង្គប្រជុំនានាក្នុងពេលធ្វើបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់ ប្រៀបបីដូចជាស្វេតច្ឆត្រដែលផ្តល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្តៅ ហើយក៏ជាជម្រកនៅពេលព្យុះសង្ឃរា និងពេលភ្លៀងផង។

ទំនុកតម្កើងលេខ ១២២ (១២១),១-៤.៦-៩ បទកាកគតិ

គេប្រាប់ខ្ញុំថាយើងគ្រប់កាយាទៅព្រះដំណាក់
ទីដែលព្រះជាអម្ចាស់គង់ស្នាក់ល្អស្អាតត្រជាក់
ខ្ញុំសប្បាយក្រៃ
យេរូសាឡឹមភក្ត្រអ្នកប៉ប្រិមឥតមានទាស់អ្វី
យើងនាំគ្នាឈានជើងចូលដល់ដីដល់ទ្វារបុរី
នៃអ្នកហើយណា
យេរូសាឡឹមជាក្រុងមួយធំសែនស្រស់សង្ហា
ដែលសង់ឡើងបានរឹងមាំក្រៃណាកំពែងអស្ចារ្យ
ល្អព័ន្ធជុំជិត
គ្រប់កុលសម្ព័ន្ធនានារួសរាន់នាំគ្នាមកស្ថិត
ច្រៀងលើកតម្កើងព្រះម្ចាស់មានឫទ្ធិតាមច្បាប់នៃជាតិ
ជនអ៊ីស្រាអែល
សូមព្រះអម្ចាស់ប្រណីសន្តោសសន្តិភាពបវរ
ដល់ក្រុងសាឡឹមឱ្យអ្នកស្មោះសរស្រឡាញ់ក្រុងល្អ
រស់នៅសុខសាន្ត
ឱ្យអ្នករស់ក្នុងកំពែងទីក្រុងបានសុខក្សេមក្សាន្ត
សូមឱ្យវិមានក្នុងក្រុងប៉ុន្មានជួបតែសុខសាន្ត
ឥតមានទុក្ខភ័យ
យល់ដល់សន្តានញាតិមិត្តជុំផានបងប្អូនប្រុសស្រី
ខ្ញុំពោលឡើងថាសូមឱ្យសេរីបវរសួស្តី
ដល់ក្រុងថ្កុំថ្កើង
យល់ដល់ដំណាក់ល្អស្រស់វរលក្ខណ៍ជាព្រះនៃយើង​
សូមឱ្យអ្នកបានសិរីរុងរឿងខ្ពង់ខ្ពស់ថ្កុំថ្កើង
សុភមង្គល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៨០,៤

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះអម្ចាស់អើយ! សូមយាងមក! សូមរំដោះយើងខ្ញុំ! សូមបង្ហាញព្រះភក្ត្រឱ្យយើងខ្ញុំឃើញ នោះយើងខ្ញុំនឹងទទួលការសង្គ្រោះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,៥-១១

នៅគ្រានោះ ព្រះយេស៊ូយាងចូលក្រុងកាផានុម មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «លោកម្ចាស់! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្តូកស្តឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលទៅលោកថា៖ «ខ្ញុំនឹងទៅមើលគាត់ឱ្យបានជា»។ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទឡើយ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឱ្យមកគេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឱ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ កាលព្រះយេស៊ូទ្រង់ព្រះសណ្តាប់ដូច្នេះ ព្រះអង្គស្ងើចសរសើរណាស់ ហើយមានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងពីទិសខាងលិចមកចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យនៃស្ថានបរមសុខជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានអ្វីៗទាំងអស់ឱ្យយើងខ្ញុំ។ ក្រៅពីព្រះអំណោយទានរបស់ព្រះអង្គ យើងខ្ញុំគ្មានអ្វីនឹងយកមកលើកថ្វាយព្រះអង្គឡើយ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលរួមជាមួយព្រះគ្រីស្តក្នុងអភិបូជានេះ បានរួមជាមួយព្រះអង្គអស់កល្បជានិច្ចផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យមក ជួបជុំគ្នាថ្វាយអភិបូជានៅពេលនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យចេះស្រឡាញ់ព្រះអង្គក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្តនៅពេលបច្ចុប្បន្ននេះ។ សូមឱ្យយើងខ្ញុំអាចស្រឡាញ់ព្រះអង្គអស់កល្បជានិច្ចនៅលោកខាងមុខផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។

1,589 Views