ថ្ងៃអាទិត្យ-អាទិត្យទី១២-រដូវធម្មតា«ឆ្នាំគ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១២
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

ឬសន្តប៉ូឡាំង នៅណុល ឬ​
សន្តយ៉ូហាន ហ្វី​សែរ ជាអភិបាលព្រះសហគមន៍
និងសន្ត ថូម៉ាសម៉ូរ ជាមរណសាក្សី

លោកប៉ូឡាំង (៣៥៣-៤៣១) កើតក្នុងគ្រួសារអភិជននៅក្រុងប័រដូ (ប្រទេសបារាំង)។ លោកកាន់មុខតំណែងជាទេសាភិបាល ព្រះចៅអធិរាជរ៉ូម៉ាំង។ កាលលោកជឿលើព្រះយេស៊ូ ហើយប្រែចិត្តគំនិត លោកចែកទ្រព្យសម្បត្តិរបស់លោកដល់ជនក្រីក្រ។ ក្រោយមក លោកទទួលអគ្គសញ្ញាជាបូជាចារ្យ។ លោកនាំទាំងភរិយា ទាំងមិត្តសម្លាញ់ទៅក្រុងណុល (ប្រទេសអ៊ីតាលី) រួចលោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងនោះ។ លោកបានជួយប្រជាជនយ៉ាងសកម្ម នៅពេលខ្មាំងវាយលុកដល់ប្រទេសអ៊ីតាលី។
លោកយ៉ូហានហ្វីសែរ (១៤៦៩-១៥៣៥) ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូសែទែរ (ប្រទេសអង់គ្លេស) ហើយជាទីប្រឹក្សាសម្តេចប៉ាបទៀតផង។ រីឯលោកថូម៉ាសម៉ូរ (១៤៧៧-១៥៣៥) ជាស្មៀនព្រះមហាក្សត្រអង់គ្លេសអង់រីទី ៨។ លោកមានចិត្តមេត្តាករុណាយ៉ាងក្រៃលែង និងគោរពប្រណិប័តព្រះជាម្ចាស់យ៉ាងស្មោះ។ លោកស្រឡាញ់កូនយ៉ាងខ្លាំង។ ព្រះមហាក្សត្រអង់រីទី ៨ ប្រហារជីវិតលោកទាំងពីរ ព្រោះលោកមិនធ្វើតាមបញ្ជារបស់ស្តេច ដែលចង់បំបែកព្រះសហគមន៍នៃប្រទេសអង់គ្លេសចេញពីសម្តេចប៉ាប។ លោកទាំងពីរក៏មិនព្រមអនុញាតឱ្យព្រះមហាក្សត្រលែងលះព្រះមហេសីទៀតផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ព្រះអង្គ និងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ ដោយ ស្រឡាញ់មនុស្សឯទៀតៗដូចបងប្អូនបង្កើតផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ១២,១០-១១; ១៣,១

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឱ្យពួកគេមានឆន្ទៈល្អ និងចេះអធិដ្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខ ព្រោះកូនប្រុសតែមួយបាត់បង់​ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។ នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ។ នៅថ្ងៃ​នោះ នឹងមានប្រភពទឹកផុសឡើងលាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្រះញាតិ​វង្សព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរ៉ូសាឡឹម។

ទំនុកតម្កើងលេខ ៦៣ (៦២),២-៨ បទកាកគតិ

បពិត្រព្រះម្ចាស់ទ្រង់ពិតជាព្រះនៃទូលបង្គំ
ខ្ញុំខំស្វែងរកមិននៅសម្ងំតាំងពីព្រលឹម
ស្វះស្វែងដើររក
ទូលបង្គំស្រេកឃ្លានព្រះប្រាជ្ញាញាណអាល័យនឹងភ្នក
ដូចដីប្រេះបែកគ្មានភ្លៀងធ្លាក់មកខ្ញុំដើរកាត់ជ្រក
គ្រប់ទីទិសា
សូមឱ្យរូបខ្ញុំបានឃើញព្រះអង្គក្នុងទីសក្ការ
ទូលបង្គំចង់ឃើញបារមីឫទ្ធាអំណាចចេស្ដា
របស់ព្រះអង្គ
ព្រះទ័យមេត្ដាសន្ដោសករុណាប្រសើរឥតហ្មង
ទូលបង្គំនឹងពោលសរសើរតម្កើងសិរីរុងរឿង
ព្រះម្ចាស់មានឫទ្ធិ
ទូលបង្គំសូមថ្លែងអំណរក្រៃលែងអស់មួយជីវិត
ទូលបង្គំលើកដៃបង្គំថ្វាយថ្វាត់ព្រះនាមវិសុទ្ធ
ព្រះអង្គតែមួយ
ខ្ញុំនឹងសប្បាយឥតមានខ្វល់ខ្វាយព្រោះមានព្រះជួយ
បានសុខរមនាគ្មានភ័យគ្មានព្រួយព្រះម្ចាស់តែមួយ
ខ្ញុំច្រៀងតម្កើង
រៀងរាល់រាត្រីខ្ញុំនឹកស្រមៃទៅដល់ព្រះអង្គ
អស់ពេញមួយយប់រាត្រីកន្លងនឹកដល់ព្រះអង្គ
ឥតមានពេលភ្លេច
ព្រោះតែព្រះអង្គបានជួយតម្រង់រូបខ្ញុំជានិច្ច
ខ្ញុំច្រៀងខ្ញុំរាំសប្បាយពន់ពេកឥតមានរារែក
ក្រោមម្លប់បារមី

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កឡ ៣,២៦-២៩

បងប្អូនជាទីស្រឡាញ់!
ដោយសារជំនឿលើព្រះគ្រីស្ដយេស៊ូ បងប្អូនសុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ បងប្អូនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកដើ​ម្បី​ឱ្យបានរួមជាមួយព្រះគ្រីស្ដ បងប្អូនក៏មានព្រះគ្រីស្ដនៅជាប់ជាមួយដែរ។ ដូច្នេះ គ្មា​ន​សាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មាន​បុរស គ្មានស្រ្ដីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ​ក្នុង​ព្រះ​គ្រីស្ដយេស៊ូ។ ប្រសិនបើ​បងប្អូនចូលរួមជាមួយព្រះគ្រីស្ដ បងប្អូនជាពូជពង្សរបស់​លោកអប្រាហាំ ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ករ ១,២៣-២៤

អាលេលូយ៉ា! អាលេលូយ៉ា!
យើងប្រកាសអំពីព្រះគ្រីស្ដដែលសោយទិវង្គតនៅលើឈើឆ្កាង។ មនុស្សលោកយល់ឃើញថា ជារឿងលេលា។ ប៉ុន្ដែ ព្រះគ្រីស្ដមានឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២៤

ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិដ្ឋានដាច់ឡែកពីបណ្ដាជន ក្រុមសាវ័កក៏​នៅ​ជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំង​ឡា​យ​ថាខ្ញុំជានរណា»?។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកគ្រូជាលោក​យ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោក​ជា​ព្យាការីម្នាក់ពីសម័យបុរាណដែលរស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖ «ចុះ​​អ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកសិលាទូល​ព្រះអង្គ​ថា៖ «លោកជាព្រះគ្រីស្ដ ដែលព្រះជាម្ចាស់ចាត់ឱ្យមក»។ ព្រះយេស៊ូ​ក៏​ហាមប្រាម​គេមិនឱ្យនិយាយប្រាប់អ្នកណាជាដាច់ខាត។
ព្រះអង្គមានព្រះបន្ទូលទៀតថា៖«បុត្រមនុសុ្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់លោកចោលថែម​ទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនថា៖ «បើអ្នកណាចង់​មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់​បង់ជីវិត​ពុំខាន ប៉ុន្ដែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកកាយ វាចា ចិត្ត ថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលរស់នៅក្នុងលោកដ៏មិនទៀតទាត់នេះ ឱ្យភ្ជាប់ចិត្តនឹងព្រះយេស៊ូគ្រីស្តដែលបានបូជាព្រះជន្ម ហើយដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាឱ្យយើងខ្ញុំ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំជានិច្ច។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ ឱ្យភ្ជាប់ចិត្តនឹងព្រះអង្គគ្រប់ពេលវេលា ទាំងនៅគ្រាសប្បាយ ទាំងនៅគ្រាមានអាសន្នផង។

414 Views