ថ្ងៃអាទិត្យ-អាទិត្យទី០៤-រដូវអបអរសាទរ ឆ្នាំ«ក»
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអាទិត្យ អាទិត្យទី០៤
រដូវអបអរសាទរ ឆ្នាំ«ក»
ពណ៌ស្វាយ
ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២
ព្រះយេស៊ូមានរូបរាង មានសាច់ឈាមជាមនុស្សដូចយើងរាល់គ្នាបេះបិទ។ ព្រះអង្គជាប់ព្រះរាជវង្សានុវង្សរបស់ព្រះបាទដាវីឌ។ កាលពីដើមព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថានឹងចាត់ “ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលយាងមករំដោះប្រជាជនអ៊ីស្រាអែលឱ្យរួចពីខ្មាំង សត្រូវ។ យើងជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្តនោះមែន ទ្រង់រំដោះមនុស្សលោកឱ្យបានរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង។ ជនជាតិយូដាស្មានថា ព្រះគ្រីស្តមុខជានឹងយាងមកប្រកបដោយសិរីរុងរឿង និងប្រព្រឹត្តការអស្ចារ្យ ទាំងរំដោះប្រជាជនគេដោយឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច។ ផ្ទុយទៅវិញ ព្រះយេស៊ូយាងមករួមរស់ជាមួយមនុស្សយើងដូចមនុស្សធម្មតា ព្រះអង្គធ្វើឱ្យជីវិតមនុស្សយើងទទួលតម្លៃដ៏ថ្លៃប្រសើរផង។
នាងម៉ារី និងលោកយ៉ូសែបជាតំណាងប្រជាជនអ៊ីស្រាអែលទាំងមូលដែលរង់ចាំព្រះគ្រីស្ត។ អ្នកទាំងពីរបានទទួលព្រះអង្គដោយចិត្តស្មោះ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៧,១០-១៦
ព្រះអម្ចាស់ចាត់លោកអេសាយឱ្យទៅទូលព្រះបាទអខាសថា៖«ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាសម្តែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំក្តី ឬនៅក្នុងទីដ៏ជ្រៅក្តី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។ ព្រះបាទអខាសមានរាជឱង្ការតបមកវិញថា៖«ទេ! យើងមិនទូលសូមអ្វីជាដាច់ខាត យើងមិនព្រមល្បងលឫទ្ធានុភាពរបស់ព្រះអម្ចាស់ទេ!»។ ព្យាការីអេសាយទូលព្រះរាជាថា៖«បពិត្រព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ សូមទ្រង់ព្រះសណ្តាប់ទូលបង្គំ! ព្រះអង្គមិនត្រឹមតែធ្វើឱ្យមនុស្សណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យព្រះរបស់ទូលបង្គំណាយព្រះហឫទ័យទៀតផង។ ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល! យុវនារីមានផ្ទៃពោះ នាងនឹងប្រសូត្របានបុត្រមួយ ហើយថ្វាយព្រះនាមបុត្រនោះថា “អេម៉ានូអែល” (ឈ្មោះនេះមានន័យថា “ព្រះជាម្ចាស់គង់ជាមួយយើង)”។ បុត្រនោះនឹងសោយតែទឹកដោះនិងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយចេះជ្រើសយកអ្វីៗដែលល្អវិញ។ ក៏ប៉ុន្តែ មុនពេលបុត្រនោះចេះបដិសេធអ្វីៗដែលអាក្រក់ ហើយចេះជ្រើសរើសយកអ្វីៗដែលល្អ ស្រុករបស់ស្តេចទាំងពីរដែលមកបំភ័យព្រះករុណានោះ នឹងត្រូវគេបោះបង់ចោលឱ្យនៅស្ងាត់ជ្រងំ»។
ទំនុកតម្កើងលេខ ២៤ (២៣), ១-៦ បទពាក្យ ៧
១ | អ្វីៗដែលនៅលើផែនដី | កើតមកច្រើនក្រៃមីដេរដាស | |
សុទ្ធជាកម្មសិទ្ធិព្រះអម្ចាស់ | ជាស្នាព្រះហស្តនៃព្រះអង្គ | ។ | |
២ | គឺព្រះអង្គហើយដែលចាត់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង | |
ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយល្វឹងលើសមុទ្រ | ។ | |
៣ | តើនរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ | |
ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ត | ។ | |
៤ | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន | |
មិនបណ្តោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ | ។ | |
៥ | ព្រះជាអម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ | |
ហើយព្រះអង្គបានជួយសង្គ្រោះ | ទាំងប្រោសឱ្យរស់មានជីវិត | ។ | |
៦ | អ្នកទាំងនេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត | |
ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១,១-៧
ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រីស្តយេស៊ូ សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូមជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឱ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។ ព្រះជាម្ចាស់ត្រាស់ហៅខ្ញុំឱ្យធ្វើជាគ្រីស្តទូត និងជ្រើសរើសខ្ញុំឱ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ ក្នុងព្រះគម្ពីរ ព្រះអង្គបានសន្យាទុកជាមុនតាមរយៈពួកព្យាការីរបស់ព្រះអង្គថា នឹងប្រទានដំណឹងល្អនេះអំពីព្រះបុត្រារបស់ព្រះអង្គ គឺអំពីព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ បើគិតជាមនុស្ស ព្រះយេស៊ូប្រសូត្រមកក្នុងព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ តែបើគិតជាព្រះវិញ្ញាណដែលផ្តល់ឱ្យមនុស្សបានវិសុទ្ធវិញ ព្រះជាម្ចាស់បានតែងតាំងព្រះយេស៊ូជាព្រះបុត្រាប្រកបដោយឫទ្ធានុភាពដោយប្រោសព្រះអង្គឱ្យទទួលព្រះជន្មថ្មី។ តាមរយៈព្រះបុត្រានេះ ព្រះជាម្ចាស់បានប្រណីសន្តោសយើង និងប្រទានឱ្យយើងមានមុខងារជាគ្រីស្តទូត ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿសម្រាប់លើតម្កើងព្រះនាមព្រះអង្គ។ បងប្អូនដែលព្រះយេស៊ូគ្រីស្តបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។
សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រីស្តជាអម្ចាស់ប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១,២៣
អាលេលូយ៉ា! អាលេលូយ៉ា!
ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយព្រះនាមថា “អេម៉ានូអែល” គឺព្រះជាម្ចាស់គង់ជាមួយយើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ១,១៨-២៤
ព្រះយេស៊ូគ្រីស្តប្រសូតដូចតទៅ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូរដណ្តឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែបជាស្វាមីរបស់នាង និងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងទេ គឺលោកសម្រេចចិត្តថានឹងផ្តាច់ពាក្យដោយស្ងាត់ៗវិញ។ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកក្នុងសុបិននិមិត្តថា៖«លោកយ៉ូសែបជារាជវង្សរបស់ព្រះបាទដាវីឌអើយ! សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! ទោះបីបុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ហើយនាងនឹងសម្រាលបានបុត្រមួយអង្គក្តី ក៏លោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឱ្យរួចពីបាប»។ ហេតុការណ៍នេះកើតឡើងដើម្បីឱ្យសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីបានសម្រេចជារូបរាងថា៖ ស្រ្តីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា“ព្រះអេម៉ានូអែល”(ឈ្មោះនេះប្រែថា “ព្រះជាម្ចាស់គង់នៅជាមួយយើង)”។ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវទូតរបស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា។