ថ្ងៃអង្គារ-អាទិត្យទី០៩-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ រដូវធម្មតា
អាទិត្យទី០៩ ឆ្នាំ«ខ»
ពណ៌ក្រហម

ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២៧

បុណ្យរម្លឹកចាំបាច់
សន្តយូស្តាំងជាមរណសាក្សី

សូមចុចទីនេះ

លោកយូស្តាំងជាទស្សនវិទូជាតិរ៉ូមាំងមួយរូប។ លោកសិក្សាទស្សនវិជ្ជាគ្រប់មុខ ដោយមានបំណងចង់ស្គាល់សេចក្តីពិត តែរកមិនឃើញសោះ។ តាមការទូន្មានរបស់តាចាស់ម្នាក់ លោកចាប់អានគម្ពីរទាំងនឹកសញ្ជឹងអត្ថន័យ ទើបលោកស្គាល់ព្រះគ្រីស្តដែលជាព្រះប្រាជ្ញាញាណដ៏ពិតប្រាកដ។ លោកបង្កើតសាលាមួយនៅក្រុងរ៉ូមដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា និងដោះសាគ្រីស្តសាសនាទុកជាព្រះប្រាជ្ញាញ្ញាណ។ លោកនិពន្ធសៀវភៅពីរច្បាប់ដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា និងដោះសាគ្រីស្តសាសនាពីសំណាក់អស់អ្នកដែលមួលបង្កាច់។ នៅឆ្នាំ ១៦៥ អាជ្ញាធររ៉ូមាំងប្រហារជីវិតលោក ព្រោះលោកកាន់គ្រីស្តសាសនា។ មុនផុតដង្ហើម លោកមានប្រសាសន៍ថា៖ «អ្នកមានប្រាជ្ញាសាមញ្ញធម្មតា មិនដែលលះបង់សេចក្តីពិតចោលដើម្បីទៅរកសេចក្តីពិត»។​

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ២,៩-១៤

មានថ្ងៃមួយ លោកតូប៊ីតអស់កម្លាំងជាខ្លាំង ព្រោះលោកបានកប់សាកសពជាច្រើន។ លោកចូលទៅក្នុងផ្ទះផ្អែកខ្លួននឹងជញ្ជាំងដេក ពេលនោះមានសត្វចាបជុះអាចម៍ដាក់ចំភ្នែកលោក បណ្តាឲ្យខ្វាក់។ ព្រះជាម្ចាស់បណ្តោយឱ្យលោកតូប៊ីតខ្វាក់ភ្នែកដូច្នេះ ដើម្បីឱ្យលោកធ្វើជាគំរូសម្រាប់កូនចៅតទៅមុខ អំពីចិត្តអត់ធ្មត់ ចេះស៊ូទ្រាំ ដូចលោកយ៉ូបកាលពីដើមដែរ។ តាំងពីក្មេងមក លោកតូប៊ីតតែងតែគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គគ្មានចន្លោះត្រង់ណាសោះ។ ទោះបីលោកទទួលរងទុក្ខលំបាកដូច្នេះ​ក៏ដោយ ក៏លោកមិនដែលស្តីបន្ទោសព្រះជាម្ចាស់ឡើយ។ លោកនៅតែគោរពកោតខ្លាចព្រះជាម្ចាស់ដោយឥតល្អៀង លោកតែងតែអរព្រះគុណព្រះអង្គជារៀងរាល់ថ្ងៃ។ កាលពីដើម ស្តេចនាំគ្នាជេរលោកយ៉ូបយ៉ាងណា ញាតិសន្តានរបស់លោកតូប៊ីត​ក៏ចំអកដាក់លោកយ៉ាងនោះដែរ ទាំងពោលថា៖ «លោកបានធ្វើទាន និងបានកប់សាក​សព តើឥឡូវនេះ បុណ្យមានជួយឯណា? លោកសង្ឃឹមទៅលើអ្វីទៀត?» តែលោក​តូប៊ីតតបថា៖ «កុំនិយាយផ្តេសផ្តាសដូច្នេះទៀត ដ្បិតយើងជាកូនចៅរបស់បុព្វបុរសដ៏វិសុទ្ធ យើងសង្ឃឹមថា នឹងបានទទួលជីវិតដែលព្រះជាម្ចាស់ប្រទានឱ្យអស់អ្នក​ដែលជឿសង្ឃឹម​លើព្រះអង្គជានិច្ច»។ អ្នកស្រីហាណ្ណា ជាភរិយារបស់លោកតូប៊ីត ធ្លាប់ចេញទៅស៊ីឈ្នួលត្បាញឱ្យគេ​ជារៀងរាល់ថ្ងៃ យកលុយមកចិញ្ចឹមជីវិត។ មានថ្ងៃមួយ គេយកកូនពពែមកធ្វើជាថ្លៃឈ្នួលរបស់នាង នាងក៏នាំយកពពែនោះមកផ្ទះ។ លោកតូប៊ីតឮកូនពពែស្រែក លោក​មានប្រសាសន៍ថា៖ «ចូរប្រយ័ត្ន! ក្រែងសត្វនេះគេលួចយកមក ចូរយកទៅឱ្យម្ចាស់​វាវិញទៅ ដ្បិតយើងគ្មានសិទ្ធិបរិភោគសត្វដែលគេលួចយកមកនោះទេ សូម្បីតែប៉ះពាល់ក៏គ្មានសិទ្ធដែរ»។ ពេលនោះ ភរិយារបស់លោកឆ្លើយតបទាំងកំហឹងថា៖ «គេឃើញច្បាស់ហើយ សេចក្តីសង្ឃឹមរបស់តាឯងឥតបានការអ្វីសោះ រីឯទានរបស់តាឯង​ក៏ឥតបានបុណ្យដែរ!។ នាងចេះតែពោលពាក្យបែបនេះផ្ទួនៗគ្នាជាច្រើនដង។

ទំនុកតម្កើងលេខ ១១២(១១១),១-២.៥.៧-៩ បទពាក្យ ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
មនុស្សណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
អ្នកនោះមិនស្លុតមិនព្រឺខ្លាចមានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិចហើយផ្ញើជីវិតលើព្រះម្ចាស់
គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត
គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ធម ៦,១៥ ១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា។ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១៣-១៧

នៅគ្រានោះ គេចាត់ពួកខាងគណៈផារីស៊ី និងពួកខាងសេ្តចហេរ៉ូដខ្លះឱ្យទៅជិត​ព្រះយេស៊ូ ចាំចាប់កំហុសនៅពេលព្រះអង្គមានព្រះបន្ទូល។ គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគ​យល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្តីពិត។ តើ​ធម្មវិន័យរបស់យើងអនុញ្ញាត​ឱ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?។ តើយើងត្រូងបង់ ឬមិនត្រូវបង់?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឱ្យខ្ញុំមើលមើល៍»។ គេក៏​យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូបនិងឈ្មោះព្រះចៅអធិរាជ!»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅ​អធិរាជវិញទៅ! ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញ​ដែរ!»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។​

738 Views