ថ្ងៃសុក្រ-អាទិត្យទី១៧-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ រដូវធម្មតា
អាទិត្យទី១៧ ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃសុក្រ ទី៣០ ខែកក្តដា ឆ្នាំ២០២៧

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលេវីវិន័យ លវ ២៣,១.៤-១១.១៥-១៦.២៧.៣៤-៣៧

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បុណ្យដ៏សំខាន់ៗរបស់ព្រះ​អម្ចាស់ដែលអ្នករាល់គ្នាត្រូវកំ​ណត់ពេលជួបជុំគ្នាថ្វាយបង្គំព្រះអង្គ មានដូចតទៅនេះ៖ នៅខែចេត្រ ថ្ងៃទីដប់បួន ក្រោយពេលថ្ងៃលិច ជាបុណ្យចម្លងថ្វាយព្រះអម្ចាស់។ នៅថ្ងៃទីដប់ប្រាំ ក្នុងខែដដែលនោះ ជាបុណ្យនំប័ុងឥតមេថ្វាយព្រះអម្ចាស់។ អ្នករាល់គ្នា​​​ត្រូវបរិភោគនំប័ុងឥតមេចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ កុំធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ។ អ្នករាល់គ្នាត្រូវយកតង្វាយដុតមកថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺ​មិនត្រូវធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឱ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្តាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់មកជូនបូជាចារ្យ។ នៅថ្ងៃបន្ទាប់​ពីថ្ងៃសប្ប័ទ បូជាចារ្យត្រូវលើកកណ្តាប់ស្រូវនេះថ្វាយព្រះអម្ចាស់ ដើម្បីឱ្យព្រះអង្គសព្វព្រះហឫទ័យទទួលយកពីអ្នករាល់គ្នា។ ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវថ្វាយព្រះអម្ចាស់ គឺថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។ អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទទីប្រាំពីរ។ ថ្ងៃនោះ ត្រូវយកតង្វាយពីស្រូវថ្មីមកថ្វាយព្រះអម្ចាស់។ នៅថ្ងៃទីដប់ ក្នុងខែអស្សុជ ជាថ្ងៃបុណ្យរំដោះបាប។ អ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវតមអាហារ ហើយថ្វាយតង្វាយដុតដល់ព្រះអម្ចាស់។ ចាប់តាំងពីថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យបារាំ សម្រាប់លើកតម្កើងព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយតង្វាយដុតដល់​ព្រះអង្គ។ ថ្ងៃនោះជាថ្ងៃបង្ហើយបុណ្យ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាបុណ្យសំខាន់ៗរបស់ព្រះអម្ចាស់ ជាថ្ងៃដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអង្គ ដើម្បីថ្វាយតង្វាយដល់ព្រះអម្ចាស់ គឺមានតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជា​មេត្រីភាព និងពិធីច្រូចស្រា។ ត្រូវថ្វាយតង្វាយនីមួយៗតាមក្បួនតម្រាសម្រាប់ថ្ងៃកំណត់»។

ទំនុកតម្កើងលេខ ៨១ (៨០),៣-៦.១០-១១ បទកាកគតិ

ចូរយើងប្រគុំតន្ត្រីរងំឱ្យបានឆាប់ៗ
ដេញពិណវាយស្គរចាប៉ីវាយក្រាប់ប្រគុំឱ្យជាប់
កុំបីបង្អង់
ផ្លុំស្នែងប្រកាសពេលដាច់ខែចាស់ចូលដល់ថ្មីម្តង
ថ្ងៃច័ន្ទពេញវង់ល្អល្អះបំព្រងពេញបូរមីផង
ថ្ងៃបុណ្យដំណែល
ព្រោះជាក្បួនច្បាប់រៀងមកដរាបនៅអ៊ីស្រាអែល
តាមបទបញ្ជាមាគ៌ាក្រាស់ក្រែលរបស់ព្រះដែល
ជាព្រះយ៉ាកុប
នេះជាវិន័យព្រះអង្គលកលៃពេលទ្រង់បង្គាប់
មកដល់ពូជពង្សរបស់យ៉ូសែបនៅស្រុកអេស៊ីប
ហើយខ្ញុំឮថា
១០ក្នុងចំណោមអ្នកកុំទៅស្មោះស្ម័គ្រនឹងព្រះដទៃ
កុំទៅគោរពកោតខ្លាចធ្វើអ្វីព្រោះព្រះដទៃ
ជាព្រះក្លែងក្លាយ
១១យើងជាព្រះម្ចាស់មិនមែនជាព្រះក្លែងក្លាយនោះឡើយ
យើងបានយកអ្នកពីអេស៊ីបហើយកុំនៅកន្តើយ
ទទួលពរយើង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ១,១-២

អាលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង ដោយសារពួកព្យាការី។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូល​មកយើងដោយសារព្រះបុត្រា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៥៤-៥៨

នៅគ្រានោះ ព្រះយេស៊ូយាងត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គ​បង្រៀនអ្នកស្រុកនៅក្នុងធម្មសាលារបស់គេ ធ្វើឱ្យគេ​ងឿងឆ្ងល់គ្រប់ៗគ្នា។ គេ​ពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះពីណា​មក?។ អ្នកនេះជាកូនរបស់ជាងឈើ ម្តាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្តីទាំងនេះពីណាមក?» ហេតុនេះហើយ បានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖​ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យឡើយ ព្រោះគេគ្មានជំនឿ។

1,651 Views