ថ្ងៃសៅរ៍-អាទិត្យទី១២-រដូវធម្មតា«ឆ្នាំគូ»
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសៅរ៍ អាទិត្យទី១២
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤
សូមថ្លែងព្រះគម្ពីរសំណោក សណ ២,២.១០-១៤.១៨-១៩
ព្រះអម្ចាស់បានកម្ទេចទីលំនៅទាំងប៉ុន្មានរបស់លោកយ៉ាកុបដោយឥតត្រាប្រណី។ ក្នុងពេលព្រះអង្គក្រេវក្រោធ ព្រះអង្គរំលំកំពែងក្រុងរបស់ស្រុកយូដា ព្រះអង្គបានបន្ទាបបន្ថោកនគរ និងមេដឹកនាំរបស់នគរនេះ។ ពួកព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូននាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្តីលែងកើត។ ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹមនាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។ ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សារ ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវក្នុងបុរីនេះ។ ពួកវាយំទារអាហារ និងទឹកពីម្តាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្តាយ។ ក្រុងស៊ីយ៉ូនអើយ! ខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត។ នាងក្រមុំស៊ីយ៉ូនអើយ! តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ! តើនរណាអាចព្យាបាលនាងបាន? ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្តឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្តារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្តឥតបានការមកបញ្ឆោតនាង។ កំពែងក្រុងស៊ីយ៉ូនអើយ! ចូរស្រែកអង្វរព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ចូរបង្ហូរទឹកភ្នែកឱ្យហូរដូចទឹកទន្លេ ចូរយំទាំងថ្ងៃទាំងយប់ឥតស្រាកស្រាន្តឡើយ។ ចូរក្រោកឡើង! ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ! ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ដោយឥតលាក់លៀមអ្វីឡើយ។ ចូរលើកដៃអង្វរព្រះអង្គ។ សូមទ្រង់ប្រណីសន្តោសជីវិតក្មេងៗដែលដេកដួលនៅតាមផ្លូវព្រោះអត់ឃ្លាន។
ទំនុកតម្កើងលេខ ៧៤(៧៧),១-៧.១៩-២០.២២ បទព្រហ្មគីតិ
១ | បពិត្រព្រះម្ចាស់អើយ | ចុះម្តេចឡើយក៏ព្រះអង្គ | |
ឈប់នឹកហើយបោះបង់ | ឱ្យរញង់នៅកំព្រា | ។ | |
ម្តេចក៏ទ្រង់ពិរោធ | យើងរហូតឱ្យវេទនា | ||
ភ្លេចអស់រាស្ត្រប្រជា | ធ្លាប់គាំពារត្រាប្រណី | ។ | |
២ | កុំភ្លេចព្រះសហគមន៍ | ដែលទ្រង់សុំមកថ្នមបី | |
ជាកម្មសិទ្ធិប្រពៃ | សូមអាល័យភ្នកនឹកនា | ។ | |
គឺពួកកុលសម្ពន្ធ | ដែលទ្រង់បានលោះមកជា | ||
មរតកថ្លៃមហិមា | រកពណ៌នាក៏ពុំបាន | ។ | |
សូមនឹកដល់បងប្អូន | ភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន | ||
ទ្រង់យកជាទីស្ថាន | គង់នៅបានក្តីសុខដុម | ។ | |
៣ | សូមយាងមកវិហារ | ដែលគ្រាំគ្រាយូរខែឆ្នាំ | |
សក្ការៈត្រូវខ្ទេចខ្ទាំ | លែងរឹងមាំខ្មាំងបំផ្លាញ | ។ | |
៤ | បច្ចាមិត្រព្រះអង្គ | ស្រែករំពងគ្រប់ទីស្ថាន | |
ដែលព្រះអង្គធ្លាប់បាន | ជួបនឹងយើងរៀងរាល់ថ្ងៃ | ។ | |
៥ | ពួកគេប្រៀបបានទៅ | ផ្លែពូថៅអ្នកកាប់ព្រៃ | |
គេប្រឹងឥតសំចៃ | រៀងរាល់ថ្ងៃឥតឈប់ឈរ | ។ | |
៦ | គេយកផ្លែពូថៅ | វាយសំដៅក្បាច់ដ៏ល្អ | |
រចនាស្រស់បវរ | មិនឈប់ឈរមិនស្រណោះ | ។ | |
៧ | គេដុតទីសក្ការ | ដ៏ថ្លៃថ្លាចោលទាំងអស់ | |
បន្ថោកដំណាក់ព្រះ | ជាអម្ចាស់ឥតមានក្រែង | ។ | |
១៩ | កុំប្រគល់ជីវិត | រាស្រ្តកំសត់របស់ទ្រង់ | |
ទៅក្នុងដៃពួកខ្មាំង | បែរប្រឆាំងនឹងទ្រង់ឡើយ | ។ | |
២០ | សូមនឹងដល់សម្ពន្ធ | ច្រើនជំនាន់យូរមកហើយ | |
រាស្ត្រភ័យព្រួយឥតស្បើយ | ពាលនៅឡើយពាសពេញស្រុក | ។ | |
២២ | ឱព្រះជាម្ចាស់អើយ | កុំកន្តើយការពារផង | |
ព្រះនាមល្អឥតហ្មង | ពួកល្ងើល្ងង់ជេរខ្លាំងណាស់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,៥-១៧
នៅគ្រានោះ ព្រះយេស៊ូយាងចូលក្រុងកាផានុម។ មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «លោកម្ចាស់! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្តូកស្តឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលទៅលោកថា៖ «ខ្ញុំនឹងទៅមើលគាត់ឱ្យបានជា»។ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញ ចូលក្នុងផ្ទះខ្ញុំប្របាទឡើយ សូមលោកគ្រាន់តែមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងបានជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឱ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឱ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម» ។ កាលព្រះយេស៊ូទ្រង់ព្រះសណ្តាប់ដូច្នេះ ព្រះអង្គស្ងើចសរសើរណាស់ ហើយមានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យនៃស្ថានបរមសុខ ជាមួយលោក អប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឱ្យចូលក្នុងព្រះរាជ្យកាលពីមុន ព្រះជាម្ចាស់បែរជាដេញឱ្យទៅនៅខាងក្រៅ ក្នុងទីងងឹតវិញ ជាកន្លែងដែលគេយំសោកខឹងសង្កៀតធ្មេញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឱ្យបានសម្រេចតាមជំនឿរបស់លោកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។ បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកសិលា ទតឃើញម្តាយក្មេករបស់គាត់សម្រាន្តនៅលើគ្រែកំពុងគ្រុន។ ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។ លុះដល់ល្ងាច គេនាំមនុស្សខ្មោចចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញខ្មោចដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺឱ្យបានជាគ្រប់ៗគ្នា ស្របតាមសេចក្តីដែលព្យាការីអេសាយបានថ្លែងទុកមកថា៖ «ព្រះអង្គបានដកយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ»។