ថ្ងៃចន្ទ-អាទិត្យទី២៦-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ រដូវធម្មតា
អាទិត្យទី២៦ ឆ្នាំ«សេស»
ពណ៌ស

ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២៧

បុណ្យរម្លឹកចាំបាច់
សន្តវុាំងដឺប៉ូល ជាបូជាចារ្យ

សូមចុចទីនេះ

កាលពីកុមារ លោកវ៉ាំងសង់ (១៥៨១-១៦៦០) ឃ្វាលសត្វ តែគាត់មានបំណងទៅជាបូជាចារ្យ។ លុះទទួលមុខងារជាបូជាចារ្យរួចហើយ លោកភ្ញាក់ស្មារតី ដោយទុក្ខវេទនាគ្រប់យ៉ាងនៃប្រជាជនក្រីក្រ។​ ដូច្នេះ លោកបង្កើតក្រុមគ្រួសារបព្វជិតពីរ ក្នុងគោលបំណងជួយអ្នកក្រីក្រ និងនាំដំណឹងល្អជូនអ្នកស្រែ ព្រមទាំងណែនាំទេវវិទ្យាល័យសម្រាប់អប់រំយុវជនដែលចង់ទៅជាបូជាចារ្យ។ លោកឧស្សាហ៍អធិដ្ឋាន។ លោកតែងតែពោលថា៖ “ព្រះជាម្ចាស់នឹងប្រទានអ្វីៗទាំងអស់ដល់អ្នកអធិដ្ឋាន”។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ៨,១-៨

ព្រះអង្គម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យើងមានចិត្តស្រឡាញ់ក្រុងស៊ីយ៉ូនពន់ពេកក្រៃ យើងជំពាក់ចិត្តយ៉ាងខ្លាំង! យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ មនុស្សចាស់ជរាទាំងប្រុស ទាំងស្រីនឹងអង្គុយនៅតាមទីធ្លាក្រុងយេរូសាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ នៅតាមទីធ្លាក្រុងក៏នឹងមានក្មេងប្រុសស្រីរត់លេងពាសពេញដែរ។ ប្រជាជនដែលនៅសេសសល់ពី​​ស្លាប់យល់ឃើញថា ហេតុការណ៍នេះ ដូចជាអស្ចារ្យពេក ក៏ប៉ុន្ដែ យើងយល់ឃើញថា មិន​មែនជាការអស្ចារ្យពេកទេ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល៖ «យើងនឹងសង្គ្រោះប្រជារាស្រ្ដរបស់យើងដែលនៅស្រុកខាងកើត និងស្រុកខាងលិច។ យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ។ ពួកគេនឹងទៅជាប្រជារាស្រ្ដ​របស់យើង ហើយយើងទៅជាព្រះរបស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និង​សេចក្ដីសុចរិត » ។

ទំនុកតម្កើងលេខ ១០២ (១០១) ,១៦-២១,២៩,២២-២៣ បទព្រហ្មគីតិ

១៦សូមឱ្យជនគ្រប់សាសន៍កោតខ្លាចព្រះកុំមានភ្លច
សូមឱ្យអស់ទាំងស្ដេចចាំជានិច្ចកោតខ្លាចទ្រង់
១៧នៅពេលព្រះអម្ចាស់សាងស្រឡះស៊ីយ៉ូនក្រុង
ទ្រង់ស្ដែងសិរីរុងដ៏ត្រចង់ឱ្យគេយល់
១៨ពេលនោះទ្រង់នឹងបែរព្រះភក្រ្តរេទតមកដល់
មនុស្សលែងខ្វាយខ្វល់ទ្រង់ទទួលពាក្យយើងហើយ
១៩សូមកត់ក្ដីនេះចុះទុកឱ្យមនុស្សជំនាន់ក្រោយ
ប្រជារាស្រ្ដកើតហើយ​កុំកន្ដើយថ្កើងព្រះអង្គ
២០ព្រះអម្ចាស់ទតពីសក្ការៈទីដ៏ត្រចង់
ស្ថានសួគ៌សុខឥតហ្មងមិនរំលងសព្វផែនដី
២១ដើម្បីស្ដាប់សម្រែកពួកឈ្លើយស្រែកទាំងយប់ថ្ងៃ
អ្នកដែលត្រូវក្សិណក្ស័យគេកាត់ក្ដីមិនសុចរិត
២២គេនឹងប្រកាសប្រាប់ព្រះនាមគាប់ម្ចាស់វរមិត្ត
នៅក្រុងស៊ីយ៉ូនពិតតម្កើងប្ញទិ្ធនៅសាឡឹម
២៣គឺពេលដែលប្រជាជាតិនានាមកជួបជុំ
ដើម្បីគោរពសុំបម្រើអម្ចាស់ជាព្រះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៤៦-៥០

ក្រុមសាវ័កជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ ព្រះយេស៊ូ​ឈ្វេងយល់គំនិតរបស់គេ ព្រះអង្គក៏យកក្មេងម្នាក់​មកឱ្យឈរក្បែរ រួចមានព្រះបន្ទូល​ទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំដែរ ហើយអ្នកណា​ទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈ​ទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ លោក​យ៉ូហានជាសាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំ​ឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំឃាត់គាត់ ព្រោះគាត់មិនមកតាម​ព្រះគ្រូដូចយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិត​អ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ!»។

718 Views