ថ្ងៃអាទិត្យ-អាទិត្យទី១៧-រដូវធម្មតា-ឆ្នាំ«ក»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអាទិត្យ អាទិត្យទី១៧
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី៣០ ខែកក្ដដា ឆ្នាំ២០២៣
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គតែងតែការពារ ថែរក្សាអស់អ្នកដែលផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ ប្រសិនបើព្រះអង្គមិនជួយណែនាំទេ យើងខ្ញុំពុំអាចប្រព្រឹត្តកិច្ចការដ៏ពេញលក្ខណៈណាមួយបានឡើយ។ សូមទ្រង់ព្រះមេត្តា ប្រោសយើងខ្ញុំឱ្យចេះប្រើសម្បត្តិក្នុងលោកនេះ ដោយភ្ជាប់ចិត្តនឹងសម្បតិ្តសួគ៌ជានិច្ច! សូមពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ ពង្ស ៣,៥.៧-១២
ព្រះបាទសាឡូម៉ូនគង់នៅភូមិកាបូន។ ព្រះអម្ចាស់បានសម្តែងព្រះអង្គឱ្យព្រះបាទសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឱ្យ!»។ ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ ព្រះអង្គតែងតាំងទូលបង្គំឱ្យឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។ ទូលបង្គំត្រូវដឹកនាំប្រជារាស្ត្រដែលព្រះអង្គបានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។ ហេតុនេះ សូមព្រះអង្គប្រោសប្រទានឱ្យទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ហើយឱ្យទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់។ បើមិនដូច្នោះទេ តើមាននរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនឥតគណនារបស់ព្រះអង្គបាន?»។ ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «អ្នកមិនបានទូលសូមឱ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឱ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមឱ្យមានប្រាជ្ញាឈ្លាសវៃ និងចេះពិចារណា ដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌។ ដូច្នេះ យើងនឹងធ្វើតាមសំណូមពររបស់អ្នក គឺយើងឱ្យអ្នកមានប្រាជ្ញា និងចេះពិចារណា។ ទោះបីពីមុនក្តី ឬទៅអនាគតក្តី គ្មាននរណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ»។
ទំនុកតម្កើងលេខ ១១៩ (១១៨), ៥៧.៧២.៧៦-៧៧.១២៧-១៣០ បទពាក្យ ៧
៥៧ | បពិត្រព្រះម្ចាស់អើយខ្ញុំសូម | បង្គំទូលព្រមព្រះអង្គថា | |
ធ្វើតាមបញ្ជាកុំសាវា | ជាកេរថ្លៃថ្លារបស់ខ្ញុំ | ។ | |
៧២ | ធម្មវិន័យដែលទ្រង់បាន | ប្រកាសឱ្យកាន់មានតម្លៃ | |
ប្រសើរជាងមាសពេជ្រចរណៃ | ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ | ។ | |
៧៦ | សូមទ្រង់មេត្តាជួយសម្រាល | ទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ | |
តាមទ្រង់សន្យាកុំហ្មងសៅ | ដល់ខ្ញុំដែលត្រូវជាបម្រើ | ។ | |
៧៧ | សូមទ្រង់បង្ហាញធម៌មេត្តា | ឱ្យមានជីវ៉ារស់គ្រាន់បើ | |
លើលោកីយ៍នេះខ្ញុំបម្រើ | តាមវិន័យធម៌ដោយរីករាយ | ។ | |
សូមដូរទៅជាបទកាកគតិ | |||
១២៧ | ខ្ញុំស្រឡាញ់ព្រះ | វិន័យអម្ចាស់ | ពេកក្រៃមិនភ្លេច |
ស្រឡាញ់ជាងមាស | រស្មីរំលេច | ជាងប្រាក់ជាងពេជ្រ | |
ទាំងឡាយទៅទៀត | ។ | ||
១២៨ | យើងខ្ញុំយល់ថា | ច្បាប់គ្រប់ប្រការ | ឥតបីឃ្លាងឃ្លាត |
សុទ្ធតែត្រឹមត្រូវ | ឥតមានរវាត | ខ្ញុំតែងឈ្លបឆ្លៀត | |
ត្រងត្រាប់គ្រប់យ៉ាង | ។ | ||
សូមដូរទៅជាបទពាក្យ៧ | |||
១២៩ | ដំបូន្មាននៃព្រះអម្ចាស់ | ល្អវិសេសណាស់គ្រប់ពាក្យពេចន៍ | |
ហេតុនេះខ្ញុំធ្វើតាមជានិច្ច | ឥតបីមានភ្លេចភ្លាត់របេះ | ។ | |
១៣០ | ការស្វែងរកព្រះបន្ទូលទ្រង់ | ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់ | |
ហើយធ្វើឱ្យអ្នកទន់ទាបចេះ | ពិចារណាត្រិះរិះគូរគិត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,២៨-៣០
បងប្អូនជាទីស្រឡាញ់!
យើងដឹងថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឱ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ។ ព្រះអង្គបានត្រាស់ហៅគេ ស្របតាមគម្រោងការរបស់ព្រះអង្គ។ អស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតម្រូវគេទុកជាមុនឱ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឱ្យព្រះបុត្រាបានទៅជារៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសឱ្យគេបានសុចរិត។ រីឯអស់អ្នកដែលព្រះអង្គប្រោសឱ្យបានសុចរិត ទ្រង់ក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃពិភពទាំងមូល! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចស្គាល់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៤-៥២ (ឬយ៉ាងខ្លី ១៣,៤៤-៤៦)
ព្រះយេស៊ូមានព្រះបន្ទូលមកកាន់បណ្តាជនជាពាក្យប្រស្នាថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ។
ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ។
ព្រះរាជ្យនៃស្ថានបរមសុខក៏ប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ។ នៅទីនោះ មានតែសម្រែកយំសោក ខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «បាទ យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយ បានជាធម្មាចារ្យ ណាដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយតង្វាយដែលកើតមកពីធម៌មេត្តាករុណារបស់ព្រះអង្គ។ យើងខ្ញុំក៏សូមថ្វាយ កាយ វាចា ចិត្ត រួមជាមួយដែរ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ ទាំងរួមបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូ គ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលត្រាស់ហៅយើងខ្ញុំឱ្យចូលរួមក្នុងពិធីជប់លៀងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រេកឃ្លានតែព្រះបន្ទូលព្រះអង្គ ព្រមទាំងឱ្យមានកម្លាំងក្លាហាន បង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សលោកផង។