ថ្ងៃចន្ទ-អាទិត្យទី១៩-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី១៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ក្រហម
ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣
បុណ្យរម្លឹក
សន្តម៉ាកស៊ីមីលីយាង ម៉ារីកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី
លោកម៉ាកស៊ីមីលីយាង ម៉ារីកូលបេ (១៨៩៤-១៩៤១) កើតនៅប្រទេសប៉ូឡូញ។ លោកចូលបួសហើយខិតខំផ្សាយគោលគំនិតនៃគ្រីស្តសាសនា ដោយបោះពុម្ពផ្សាយកាសែតជាច្រើន។ សម័យសង្គ្រាមសកលលោកលើកទី ២ លោកត្រូវគេចាប់ កៀរទៅដាក់នៅជំរុំឱ្យហ្វីស។ លោកស្ម័គ្រចិត្តទទួលទារុណកម្មស្លាប់ អត់ឃ្លានជំនួសអ្នកជាប់ឃុំឃាំងម្នាក់ដែលមានគ្រួសារ និងកូនពីរនាក់។ លោកទទួលមរណៈភាពថ្ងៃ១៤ សីហា ១៩៤១។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ១០,១២-២២
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «អ៊ីស្រាអែលអើយ! ឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នកសព្វព្រះហឫទ័យឱ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឱ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្តគំនិត និងអស់ពីស្មារតី។ ព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកកាន់តាមបទបញ្ជា និងក្រឹត្យវិន័យផ្សេងៗរបស់ព្រះអង្គដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដើម្បីឱ្យអ្នកមានសុភមង្គល។ ផ្ទៃមេឃអាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក។ ក្នុងបណ្តាជាតិសាសន៍ទាំងប៉ុន្មាន ព្រះអម្ចាស់ជំពាក់ព្រះហឫទ័យ និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសអ្នករាល់គ្នាដែលជាពូជពង្សរបស់ពួកលោកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។ ចូរថ្វាយចិត្តគំនិតទៅព្រះអង្គ ហើយកុំមានចិត្តរឹងរូសឱ្យសោះ ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាទ្រង់ជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្តម ប្រកបដោយព្រះចេស្តា និងគួរឱ្យស្ញែងខ្លាច។ ព្រះអង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។ ព្រះអង្គរកយុត្តិធម៌ឱ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ព្រះអង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឱ្យពួកគេ។ អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ ចូរគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នក ត្រូវគោរពបម្រើព្រះអង្គ ជំពាក់ចិត្តលើព្រះអង្គ ហើយស្បថក្នុងនាមព្រះអង្គតែប៉ុណ្ណោះ។ ចូរលើកតម្កើងតែព្រះអង្គប៉ុណ្ណោះ ព្រះអង្គជាព្រះរបស់អ្នក គឺព្រះអង្គហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាចនៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។ កាលបុព្វបុរសរបស់អ្នកចុះទៅនៅស្រុកអេស៊ីប ពួកគេមានគ្នាតែចិតសិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នកបានធ្វើឱ្យអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។
ទំនុកតម្កើងលេខ ១៤៧,១២-១៥.១៩-២០ បទព្រហ្មគីតិ
១២ | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
១៣ | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
ទ្រង់ឱ្យពរដល់រាស្ត្រ | ដែលរស់ពាសពេញទីក្រុង | ។ | |
១៤ | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
សន្តិភាពគ្រប់ជ្រោយជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
១៥ | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រិយទ្រង់បញ្ជា | |
ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
១៩ | ព្រះអង្គបានសម្តែង | ការជាក់ស្តែងឱ្យគេស្គាល់ | |
ពូជយ៉ាកុបមិនខ្វល់ | ពីបន្ទូលរបស់ទ្រង់ | ។ | |
ព្រះអង្គប្រទានក្រឹត្យ | វិន័យពិតមិនបង្អង់ | ||
ព្រះបញ្ជាផ្សេងផង | ឱ្យជាតិអ៊ីស្រាអែលដឹង | ។ | |
២០ | ព្រះម្ចាស់ពុំបានប្រោស | ការទាំងអស់ជាដំណឹង | |
ឱ្យជាតិសាសន៍ផ្សេងដឹង | ស្គាល់វិន័យព្រះអង្គឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ថស ២,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានត្រាស់ហៅយើងដោយសារដំណឹងល្អ ដើម្បីឱ្យយើងរួមទទួលសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,២២-២៧
កាលក្រុមសាវ័ក និងព្រះយេស៊ូនៅជួបជុំគ្នាក្នុងស្រុកកាលីឡេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សលោកជាមិនខាន។ គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបី លោកនឹងទទួលជីវិតថ្មីដ៏រុងរឿង»។ ឮដូច្នោះពួកសាវ័កព្រួយចិត្តជាខ្លាំង។ លុះព្រះយេស៊ូយាងមកដល់ក្រុងកាផានុមជាមួយក្រុមសាវ័ក អ្នកហូតពន្ធសម្រាប់ព្រះវិហារនាំគ្នាចូលមករកលោកសិលា ហើយសួរថា៖ «លោកគ្រូរបស់បងតែងបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ លោកតបវិញថា៖ «បាទ! លោកបង!»។ កាលលោកសិលាទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នកស្តេចនៅផែនដីនេះ ទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្តេច ឬពីអ្នកផ្សេង?»។ លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្តេចមិនត្រូវបង់ពន្ធឡើយ! ប៉ុន្តែ ដើម្បីកុំឱ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេបើកមាត់ អ្នកនឹងឃើញកាក់មួយ។ ចូរយកកាក់នោះទៅបង់ពន្ធឱ្យខ្ញុំ និងឱ្យអ្នកចុះ!»។