ថ្ងៃពុធ-អាទិត្យទី១៩-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃពុធ អាទិត្យទី១៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៣៤,១-១២
លោកម៉ូសេឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីស្កាដែលស្ថិតនៅទល់មុខក្រុងយេរីខូ។ ព្រះអម្ចាស់បានបង្ហាញឱ្យលោកឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាត រហូតដល់ក្រុងដាន់ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូលរហូតដល់សមុទ្រមេឌីទែរ៉ាណេ តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូ ដែលជាក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបថា “យើងនឹងប្រគល់ស្រុកនេះឱ្យពូជពង្សរបស់អ្នក”។ យើងបង្ហាញឱ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។ លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់បានទទួលមរណភាពនៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ គេបញ្ចុះសពលោកនៅជ្រលងភ្នំក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់លោកឡើយ។ ពេលលោកម៉ូសេទទួលមរណភាពនោះ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកលោកមិនអន់ទេ រីឯកម្លាំងរបស់លោកក៏មិនចុះអន់ថយដែរ។ ជនជាតិអ៊ីស្រាអែលនាំគ្នាកាន់ទុក្ខលោកម៉ូសេអស់រយៈពេលសាមសិបថ្ងៃនៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខលោករហូតទាល់តែផុតកំណត់ពេលសាមសិបថ្ងៃនោះ។ លោកយ៉ូស៊ូអាជាកូនរបស់លោកនូនពោរពេញដោយព្រះប្រាជ្ញាញាណ ដ្បិតលោកម៉ូសេបានដាក់ដៃលើលោក។ ជនជាតិអ៊ីស្រាអែលនាំគ្នាស្តាប់បង្គាប់លោកយ៉ូស៊ូអាដោយធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេ។ នៅស្រុកអ៊ីស្រាអែលពុំដែលមានព្យាការីណាម្នាក់ ដូចលោកម៉ូសេទេ គឺព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោកមុខទល់នឹងមុខ។ គ្មាននរណាម្នាក់សម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអម្ចាស់ចាត់លោកឱ្យទៅសម្តែងនៅស្រុកអេស៊ីបប្រឆាំងព្រះចៅផារ៉ោន ព្រមទាំងរាជបម្រើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាចនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូលដូចលោកម៉ូសេដែរ។
ទំនុកតម្កើងធម្មវិន័យទីពីរ ៦៦ (៦៥),១-៣.៥.៨.១៦-១៧ បទកាកគតិ
១ | ប្រជាប្រុសស្រី | នៅលើផែនដី | ទាំងអស់គ្នាអើយ |
នាំគ្នាអបអរ | កុំបីកន្តើយ | អបអរសប្បាយ | |
សាទរព្រះម្ចាស់ | ។ | ||
២ | ចូរច្រៀងតម្កើង | សិរីរុងរឿង | ព្រះនាមរបស់ |
ព្រះម្ចាស់នៃយើង | បារមីខ្ពង់ខ្ពស់ | តម្កើងថ្កើងយស | |
ថ្វាយដល់ព្រះអង្គ | ។ | ||
៣ | ចូរទូលទ្រង់ថា | បពិត្រព្រះជា | អម្ចាស់នៃយើង |
គ្រប់ស្នាព្រះហស្ត | វិសេសថ្កុំថ្កើង | យើងសូមលើកឡើង | |
ឱ្យខ្ពស់ដរាប | ។ | ||
ពួកខ្មាំងសត្រូវ | ព្រះអង្គចាំនៅ | នាំគ្នាលុតក្រាប | |
ដោយឃើញចេស្តា | ឫទ្ធានុភាព | ព្រះអង្គរៀងរៀប | |
ធំធេងកន្លង | ។ | ||
៥ | ចូរយើងនាំគ្នា | ពីគ្រប់ទិសា | កុំនៅធ្វើហី |
មើលស្នាព្រះហស្ត | សុទ្ធតែប្រពៃ | ដែលទ្រង់លកលៃ | |
ធ្វើមកមនុស្សលោក | ។ | ||
៨ | ប្រជាជនអើយ | កុំនៅកន្តើយ | រួញរាខកខាន |
តម្កើងព្រះអង្គ | ខ្ពស់ហួសអស់ស្ថាន | នោះយើងនឹងបាន | |
សុខដោយបារមី | ។ | ||
១៦ | សូមអ្នកទាំងអស់ | ដែលធ្លាប់ស្ម័គ្រស្មោះ | លើព្រះគ្មានហ្មង |
ខ្ញុំនឹងរៀបរាប់ | គ្រប់កិច្ចដែលទ្រង់ | មានមកកន្លង | |
មកលើរូបខ្ញុំ | ។ | ||
១៧ | ខ្ញុំស្រែកហៅរក | សូមព្រះយាងមក | កុំគង់សំងំ |
ខ្ញុំស្រែកដង្ហោយ | រកព្រះឧត្តម | សូរសំឡេងខ្ញុំ | |
តម្កើងទ្រង់ផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ករ ៥,១៩
អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បានលើកលែងទោសឱ្យមនុស្សលោក។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១៥-២០
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្តីប្រដៅគាត់ទៅ។ បើគាត់ស្តាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿនដើម្បីសម្រួលរឿងទាំងអស់ ដោយមានសាក្សីពីរឬបីនាក់។ ប្រសិនបើគាត់មិនព្រមស្តាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍ ហើយបើគាត់នៅតែមិនព្រមស្តាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធចុះ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់នឹងស្រាយនៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នាទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងប្រទានឱ្យជាមិនខាន ដ្បិតនៅទីណាមានពីរឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។