ថ្ងៃពុធ-អាទិត្យទី២០-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃពុធ អាទិត្យទី២០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរវីរបុរស វរ ៩,៦-១៥
អ្នកដែលមានមុខមានមាត់នៅស៊ីគែម ជួបជុំគ្នាត្រង់ដើមជ្រៃនៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីមេឡេក ជាកូនលោកកេដូនធ្វើជាស្តេច។ ពេលលោកយ៉ូថាមទទួលដំណឹងនេះ គាត់ឡើងទៅលើកំពូលភ្នំការីស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ «អ្នកមានមុខមានមាត់នៅក្រុងស៊ីគែមអើយ! សូមស្តាប់ខ្ញុំ! សូមព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់អ្នករាល់គ្នាដែរ!។ ថ្ងៃមួយ ដើមឈើទាំងឡាយដើរផ្សងរកស្តេចឱ្យគ្រងរាជ្យលើគេ។ ពួកគេពោលទៅកាន់ដើមអូលីវថា “សូមគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែ ដើមអូលីវឆ្លើយថា “ព្រះ និងមនុស្សលោកពេញចិត្តនឹងប្រេងរបស់ខ្ញុំគ្រប់ៗគ្នា តើឱ្យខ្ញុំលះបង់ប្រេងរបស់ខ្ញុំ ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមមៀនថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែ ដើមមៀនឆ្លើយថា “តើឱ្យខ្ញុំលះបង់ផ្លែដ៏ផ្អែម និងឆ្ងាញ់ពិសា ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមទំពាំងបាយជូរថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែ ដើមទំពាំងបាយជូរឆ្លើយថា “ស្រារបស់ខ្ញុំ ធើ្វឱ្យទាំងព្រះ ទាំងមនុស្សលោកសប្បាយចិត្តគ្រប់ៗគ្នា តើឱ្យខ្ញុំលះបង់ស្រារបស់ខ្ញុំ ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ នៅទីបំផុត ដើមឈើទាំងឡាយពោលទៅកាន់គុម្ពបន្លាថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា “ប្រសិនបើអ្នករាល់គ្នាចង់អភិសេកខ្ញុំឱ្យធ្វើជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ! បើមិនធ្វើដូច្នោះទេ សូមឱ្យមានភ្លើងចេញពីគុម្ពបន្លា បញ្ឆេះដើមខ្ពស់ៗ នៅស្រុកលីបង់ថែមទៀតផង!” »។
ទំនុកតម្កើងលេខ ២១ (២០),២-៧ បទកាកគតិ
២ | បពិត្រអម្ចាស់ | រាជាអរណាស់ | ព្រោះតែឫទ្ធា |
នុភាពព្រះអង្គ | ដែលជួយការពារ | ឱ្យព្រះករុណា | |
មានជោគមានជ័យ | ។ | ||
៣ | ព្រះអង្គប្រទាន | ឱ្យរាជាបាន | ទទួលអ្វីៗ |
ទ្រង់មិនបដិសេធ | ពាក្យអង្វរស្តី | ទៅតាមព្រះទ័យ | |
របស់រាជា | ។ | ||
៤ | ព្រះអង្គប្រទាន | ពរជ័យឱ្យមាន | ដល់ស្តេចគ្រប់គ្រា |
ទ្រង់ពាក់មកុដមាស | ពីលើសិរសា | នៃព្រះករុណា | |
រុងរឿងប្រណីត | ។ | ||
៥ | រាជាទូលសូម | ព្រះអង្គក៏ព្រម | ប្រទានជីវិត |
ឱ្យព្រះករុណា | ព្រះជន្មវែងពិត | ដោយគ្មានកំរិត | |
អង្វែងឥតស្រាន្ត | ។ | ||
៦ | ដោយព្រះអម្ចាស់ | មានជ័យជម្នះ | រាជាក៏បាន |
ទទួលសិរី | រុងរឿងថ្កើងថ្កាន | អម្ចាស់ប្រទាន | |
ថ្លៃថ្លាឧត្តម | ។ | ||
៧ | ព្រះអង្គតែងតាំង | រាជាឱ្យនាំ | ព្រះពរសក្តិសម |
ទ្រង់គង់ជាមួយ | រាជារឹងមាំ | ហើយមានទាំងព្រម | |
អំណរបរិបូរណ៌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៥,១៣.១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលសុទ្ធតែពិតប្រាកដទាំងអស់ ព្រះអង្គប្រព្រឹត្តតាមសេចក្តីទៀងត្រង់ក្នុងគ្រប់ប្រការ។ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២០,១-១៦
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាដូចតទៅ៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ គាត់បានព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឱ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឱ្យទៅធ្វើការក្នុងចម្ការ។ ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ ឥតធ្វើអ្វីសោះ។ គាត់ក៏និយាយទៅកាន់គេថា៖ “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំទៅ! ខ្ញុំនឹងឱ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ ប្រមាណជាម៉ោងប្រាំល្ងាច គាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតនៅតាមទីផ្សារ។ គាត់សួរគេថា៖ “ហេតុដូចម្តេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?”។ ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏និយាយទៅកាន់អ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំទៅ”។ លុះដល់ល្ងាចម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា៖ “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឱ្យគេ គឺចាប់ផ្តើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ពួកអ្នកដែលបានចាប់ផ្តើមធ្វើការម៉ោងប្រាំល្ងាចមកដល់ទទួលប្រាក់ម្នាក់មួយដួងៗ។ ពួកអ្នកដែលចាប់ផ្តើមធ្វើការមុនគេក៏មកដល់ដែរ ហើយនឹកគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចគ្នា។ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា៖ “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃហាលក្តៅ ហើយលោកបែរជាបើកប្រាក់ឱ្យគេស្មើនឹងយើងខ្ញុំដែរ”។ ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា៖ “សំឡាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឱ្យខ្ញុំមួយដួងក្នុងមួយថ្ងៃ មែនឬមិនមែន?។ ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ!។ ខ្ញុំចង់ឱ្យអ្នកដែលមកដល់ក្រោយនេះទទួលប្រាក់ស្មើនឹងអ្នកដែរ។ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែនមកពីឃើញខ្ញុំមានចិត្តសប្បុរស”។ ហេតុនេះ អ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខ នឹងបែរជាទៅនៅខាងក្រោយវិញ»។