ថ្ងៃអង្គារ-អាទិត្យទី២២-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអង្គារ អាទិត្យទី២២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស
ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣
បុណ្យរម្លឹក
សន្តីតេរេសា នៅកុលកាតាជាព្រហ្មចារិនី
និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្តាករុណា
សន្តីតេរេសានៅកុលកាតា (១៩១០-១៩៩៧) ហៅថា អ្នកម្តាយតេរេសា ជាបព្វជិតាកាតូលិក និងជាសាសនទូត កើតក្នុងគ្រួសារកាតូលិកជនជាតិអាល់បានី នៅទីក្រុងអឺស្គប់ ស្រុកម៉ាសេដូន (ក្រោមការគ្រប់គ្រងនៃចក្រភពអូតូម៉ង់) នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩១០ ។ ឪពុករបស់នាងជាប្រធានក្រុមហ៊ុនសំណង់ ហើយម្តាយជាអ្នកលក់ផលិតផលឱសថ ។ ពួកគេមានកូនសរុបបីនាក់ កូនស្រី២នាក់ កូនប្រុស១នាក់។ ឪពុកម្តាយរបស់នាងកាន់សាសនាកាតូលិក តែងតែជួយជនក្រីក្រ ក្មេងកំព្រា និងអ្នកប្រមឹកនៅក្នុងទីក្រុង ។ ម្តាយចង់អប់រំនាង ដោយអះអាងថា៖«នៅពេលកូនប្រព្រឹត្តអំពើល្អ វាដូចជាដុំថ្មដែលកូនគប់ទៅក្នុងមហាសមុទ្រនៃទុក្ខលំបាក» ។
នៅឆ្នាំ ១៩២៨ នាងមានអាយុ ១៨ ឆ្នាំ ក៏បានចូលក្រុមគ្រួសារដូនជី ឡូរែត នៅប្រទេសអៀរឡង់។ មួយឆ្នាំក្រោយមក នាងជាអ្នកស្វែងយល់ជីវិតជាដូនជី ត្រូវគេបញ្ជូនទៅទីក្រុង កុលកាតា (ប្រទេសឥណ្ឌា) ហើយទទួលឈ្មោះថ្មីថា តេរេសា ។ នាងជាគ្រូបង្រៀនភូមិសាស្ត្រនៅសាលាសន្តីម៉ារី នៅក្រុងកុលកាតា ជាសាលាសម្រាប់គ្រួសារដែលមានធនធាន ហើយត្រូវទទួលបន្ទុកជានាយកសាលានៅឆ្នាំ ១៩៤៤។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៤៦ ក្នុងអំឡុងពេលធ្វើដំណើរជិះរថភ្លើងពីក្រុង កុលកាតា ទៅដល់ក្រុង ដាជីលីង មានព្រឹត្តិ ការណ៍អស្ចារ្យមួយកើតឡើង ដែលនាងហៅថា “ជាការត្រាស់ហៅមួយទៀតក្នុងការត្រាស់ហៅដំបូងរបស់ខ្ញុំ” ។ ពេលនោះ នាងងងុយគេង៖«ភ្លាមៗនោះ ខ្ញុំបានឮយ៉ាងច្បាស់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលមានព្រះបន្ទូលមកខ្ញុំថា “ខ្ញុំស្រេក” ។ សាររបស់ព្រះអង្គច្បាស់៖ ខ្ញុំត្រូវចេញពីវត្ដអារាម ហើយជួយជនក្រីក្រ ដោយរស់នៅជាមួយពួកគេ។ ខ្ញុំបានយល់យ៉ាងច្បាស់នូវកាតព្វកិច្ចដែលនាងខ្ញុំត្រូវធ្វើ ប៉ុន្តែ ខ្ញុំមិនដែលបានដឹងថា គួរសម្រេចកាតព្វកិច្ចនោះត្រឹមណានោះទេ»។ បន្តិចម្ដងៗ ទោះបីជាទីប្រឹក្សាជាន់ខ្ពស់នៃដូនជីឡូរែតប្រឆាំងក៏ដោយ ក៏នាងសម្រេចចិត្តចាកចេញពីក្រុមគ្រួសារដូនជី ឡូរែត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៨ ដោយមានលោកអភិបាលព្រះសហគមន៍ភូមិភាគកុលកាតាគាំទ្រ ក្រោយមក នាងក៏បានទទួលការអនុញ្ញាតពីសម្តេចប៉ាបពីយូស-ទី១២។
នៅពេលនាងចាកចេញនោះ នាងមានលុយតែប្រាំរូពីក្នុងថង់។ នាងទៅក្រុងប៉ាត្នាដើម្បីទទួលបានការបណ្តុះបណ្តាលជាគិលានុបដ្ឋាយិកាកំឡុងពេល៤ខែ។ នៅឆ្នាំ ១៩៥០ នាងបានបង្កើតក្រុមគ្រួសារ “សាសនទូតនៃមេត្តាករុណា” (Missionary of Charity) នៅទីក្រុងកុលកាតា ហើយនាងក៏សរសេរក្បួនច្បាប់របស់ក្រុមគ្រួសារនេះក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ ។ ពេលដំបូងមានសហជីវិនរបស់នាងតែ ១២នាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល ៤០ ឆ្នាំ អ្នកម្តាយតេរេសាបានយកចិត្តទុកដាក់បម្រើ “ជនក្រីក្របំផុតក្នុងចំណោមអ្នកក្រីក្រ” ដូចជាជនភៀសខ្លួន អតីតស្រីពេស្យា អ្នកជម្ងឺផ្លូវចិត្ត និងផ្លូវកាយ អ្នកពិការខួរក្បាល កុមារកំព្រា មនុស្សឃ្លង់ អ្នកផ្ទុកមេរោគអេដស៍ មនុស្សចាស់ជរា និងអស់អ្នកដែលត្រូវគេបោះបង់ចោល មានភាពឯកោនៅពេលជិតផុតដង្ហើម។ល។ ដោយមិនគិតពីសាសនា ឬឋានៈរបស់អ្នកណាឡើយ ។
ម្យ៉ាងទៀត អ្នកម្តាយតេរេសាស្រឡាញ់ព្រះគ្រីស្ត និងព្រះសហគមន៍ ទាំងឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” អស់រយៈពេល ៥០ឆ្នាំ ក្នុងជីវិតគាត់ ដោយគ្មាននរណាដឹងថាគាត់រងទុក្ខខ្លាំងប៉ុណ្ណានោះទេ នេះជាទារុណកម្មខាងផ្លូវវិញ្ញាណដែលគាត់បានលាក់មិនឱ្យគេដឹង ហើយបានកប់ទុកក្នុងទីស្ងាត់នៃជម្រៅចិត្ត ដោយសម្តែងទឹកមុខដ៏សុខសាន្តជានិច្ច ។ គឺគាត់ជួបនឹងសេចក្តីសង្ស័យយ៉ាងខ្លាំងថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ។
គាត់បានទទួលពានរង្វាន់ណូបែល សន្តិភាពនៅឆ្នាំ ១៩៧៩។ អ្នកម្តាយតេរេសាក៏បានប្រឆាំងយ៉ាងខ្លាំងនឹងការពន្លូតកូន ដែលគាត់ចាត់ទុកថាជាអំពើឃាតកម្ម។ អ្នកម្តាយតេរេសាទទួលមរណភាពនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៩៧ ដោយមានអាយុ ៨៧ ឆ្នាំ ។ ហើយបានទទួលឋានៈជាសន្តីបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៦ ដោយមានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក។ អ្នកម្តាយតេរេសាជាឧបការិនីនៃអស់អ្នកដែលបានឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” ដោយសង្ស័យថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ។
នៅឆ្នាំ ២០២០ ក្រុមគ្រួសារ “សាសនាទូតនៃមេត្តាករុណា” មានសមាជិកចំនួនជាង ៥១៦៧ នាក់ មានទាំងក្រុមអ្នកអធិដ្ឋានស្មឹងស្មាធិ៍ និងអ្នកអនុវត្តសកម្មភាព ដែលមានវត្តមានក្នុង ១៣៩ ប្រទេស ហើយដែលកំពុងបម្រើអស់អ្នកកម្សត់ទុរគតទាំងឡាយក្នុងមណ្ឌលសរុប ៧៦០ កន្លែង ដែលក្នុងនោះមានចំនួន ២៤៤ មណ្ឌលនៅប្រទេសឥណ្ឌា ។ “សាសនទូតនៃមេត្តាករុណា” របស់អ្នកម្តាយតេរេសា ជាបព្វជិតបព្វជិតាដែលថ្វាយពាក្យសច្ចាប្រណិធានទាំងបី គឺនៅលីវ សម្រាប់ព្រះរាជ្យនៃស្ថានបរមសុខ រស់នៅក្នុងភាពក្រីក្រ និងស្តាប់បង្គាប់។ ជាពិសេស ពួកគេនមស្ការព្រះកាយព្រះគ្រីស្តពីរម៉ោងជារៀងរាល់ថ្ងៃ ។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៥,១-៦.៩-១១
បងប្អូនជាទីស្រឡាញ់!
ចំពោះពេលវេលា និងពេលកំណត់ដែលព្រះគ្រីស្ដយាងមក យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ ដ្បិតបងប្អូនជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិភាពហើយ!” ពេលនោះ មហន្ដរាយនឹងធ្លាក់លើគេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីហៀបនឹងសម្រាលកូនឈឺចុកចាប់ដែរ។ រីឯបងប្អូនវិញ បងប្អូនមិនមែនស្ថិតនៅក្នុងភាពងងឹត បណ្ដោយឱ្យថ្ងៃនោះមកដល់ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។ បងប្អូនទាំងអស់គ្នារស់នៅក្នុងពន្លឺ រស់នៅក្នុងពេលថ្ងៃ យើងមិនរស់នៅក្នុងយប់អន្ធការ និងក្នុងភាពងងឹតទេ។ ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយចេះប៉ាន់ប្រមាណជានិច្ច ដ្បិតព្រះជាម្ចាស់មិនបានតម្រូវឱ្យយើងត្រូវព្រះពិរោធឡើយ គឺព្រះអង្គឱ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង បានសោយទិវង្គតសម្រាប់យើង ដើម្បីឱ្យយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។ ដូច្នេះ ចូរដាស់តឿនគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនធ្លាប់ធើ្វស្រាប់។
ទំនុកតម្កើងលេខ ២៧ (២៦) ,១-២.៤.១៣-១៤ បទពាក្យ ៧
១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | មានល្បីរន្ទឺព្រះសង្គ្រោះ | |
មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ | |
២ | ពេលពួកជនពាលជាបច្ចា | រូតរះម្នីម្នាចូលមកជិត | |
ពួកគេចង់មកផ្ដាច់ជីវិត | តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល | ។ | |
៤ | ខ្ញុំទូលព្រះម្ចាស់នូវសេចក្ដី | តែមួយគត់ខ្លីឱ្យបានច្បាស់ | |
គឺចង់ស្នាក់នៅដំណាក់ព្រះ | ឥតមានក្រឡះមួយជីវិត | ។ | |
ដើម្បីខ្ញុំបានកោតស្ងប់ស្ងែង | ប្ញទ្ធានុភាពថ្កុំថ្កើងពិត | ||
នឹងថ្វាយបង្គំម្ចាស់ជីវិត | ព្រះអង្គគង់ស្ថិតក្នុងវិហារ | ។ | |
១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្ដមិនអាស្រូវ | |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុភមង្គល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
«មានព្យាការីដ៏ប្រសើរម្នាក់បានមកនៅក្នុងចំណោមយើង! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គហើយ»! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,៣១-៣៧
ព្រះយេស៊ូយាងទៅក្រុងកាផានុម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ។ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង អំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុងធម្មសាលា មានបុរសម្នាក់ខ្មោចចូលស្រែកឡើងខ្លាំងៗថា៖ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធើ្វអ្វីដល់យើង? ព្រះអង្គមកបំផ្លាញ់យើង។ ខ្ញុំស្គាល់ព្រះអង្គហើយ! ព្រះអង្គជាព្រះដ៏វិសុទ្ធដែលមកពីព្រះជាម្ចាស់»។ ព្រះយេស៊ូគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះទៅ!»។ ខ្មោចក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅដោយពុំមានធើ្វឱ្យគាត់ឈឺចាប់អ្វីឡើយ។ មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម្លេះ! មើល៍លោកមានអំណាច និងប្ញទ្ធានុភាព អាចបញ្ជាទៅខ្មោចឱ្យវាចេញ ហើយវាធើ្វតាម» ។ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។