ថ្ងៃសៅរ៍-អាទិត្យទី២៤-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសៅរ៍ អាទិត្យទី២៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស
ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣
បុណ្យរម្លឹក
សន្តពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
សន្តពីយ៉ូ ឈ្មោះដើម ហ្វ្រង់ស៊ីស្កូ ហ្វរជិអុនិ កើតនៅឆ្នាំ ១៨៨៧ នៅភូមិ ពិអេត្រេស៊ីណា ប្រទេសអ៊ីតាលីខាងត្បូង ។ ឪពុកម្តាយរបស់លោកជាកសិករ មានកូនទាំងអស់ ៨នាក់ ។ ទោះបីជាសុខភាពរបស់ហ្វ្រង់ស៊ីស្កូមិនសូវល្អក៏ដោយ ក៏លោកសម្រេចចិត្តចូលជាសាមណេក្នុងក្រុមគ្រួសារបព្វជិតកាពូសាំង នៅពេលលោកជាយុវជននៅឡើយ ។ ពេលនោះ លោកទទួលឈ្មោះថ្មីថា “ពីយ៉ូ” (សំដៅទៅលើសម្ដេច ប៉ាប ពីយ៉ូទី៥ ) ហើយទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅទីក្រុង បេណេវេនតូ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩១០ ក្នុងអាយុ ២៣ ឆ្នាំ ។ នៅឆ្នាំ ១៩១៦ គេជូនលោកទៅស្នាក់នៅវត្តអារាមកាពូសាំង នៅក្រុង សាន់-ជីអូវ៉ានី រ៉ូទន់ដូ។ ពេលនោះ លោកពីយ៉ូចាប់ផ្តើមមានឈ្មោះល្បីសុសសាយកាន់តែខ្លាំងឡើងៗ ក្រោយពីលោកបានទទួលស្នាមរបួសដ៏វិសុទ្ធរបស់ព្រះគ្រីស្ត ដៅក្នុងរូបកាយរបស់លោក នៅពេលលោកកំពុងតែអធិដ្ឋានមុខឈើឆ្កាង (ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩១៨)។ លោកខិតខំប្រារព្ធអគ្គសញ្ញាលើកលែងទោសជាច្រើនម៉ោងរាល់ថ្ងៃ ហើយមានគ្នាជាច្រើនទៅជួបលោកដើម្បីស្រាយបាប ព្រោះលោកបានទទួលអំណោយទានមួយដ៏ពិសេសពីព្រះវិញ្ញាណដ៏វិសុទ្ធ គឺលោកឈ្វេងយល់នូវចិត្តគំនិតដ៏លាក់កំបាំងរបស់គេ ហេតុនេះហើយបានជាលោកអាចជួយគេខាងផ្លូវវិញ្ញាណជាច្រើន។ លោកដេញខ្មោច និងប្រោសអ្នកជំងឺឱ្យបានជា ក្នុងព្រះនាមព្រះជាម្ចាស់ ហើយក៏មានទីសម្គាល់ដ៏អស្ចារ្យជាច្រើនផ្សេងទៀត ដែលកើតឡើងដោយសារលោក ។ មានបណ្តាជនច្រើនកុះករមកមើលចង់ជួបលោក ចង់ដឹងចង់ឃើញ និងចាប់អារម្មណ៍ច្រើនពេកអំពីការអស្ចារ្យដែលកើតមាននោះ។ ពេលដំបូង មេដឹកនាំបព្វជិតកាពូសាំង និងមេដឹកនាំព្រះសហគមន៍សង្ស័យថា លោកជាអ្នកបោកប្រាស់ចង់បញ្ឆោតពួកគេ ដូច្នេះ អស់លោកក៏ធ្វើការស៊ើបអង្កេតជាច្រើន ចង់ដឹងថា តើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកសម្តែង ពិតជាមកពីព្រះជាម្ចាស់មែនឬទេ ? កំឡុងពេលនោះ លោកត្រូវគេរិះគន់ និងហាមឃាត់មិនឱ្យបណ្តាជនមកជួបលោកជាច្រើនដង ហើយលោកក៏មិនបះបោរនឹងព្រះសហគមន៍នោះផងដែរ ដោយសារតែលោកចង់ស្តាប់បង្គាប់ និងទុកចិត្តលើព្រះសហគមន៍។ ជាចុងក្រោយ នៅឆ្នាំ១៩៦៤ សម្តេចប៉ាបប៉ូលទី៦ ទទួលស្គាល់ជាផ្លូវការថា លោកពីយ៉ូ ពិតជាឧបករណ៍ដ៏ពិសេសរបស់ព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍។ ក្នុងអំឡុងពេលហាសិបឆ្នាំដែលលោកពីយ៉ូបានបំពេញបេសកកម្មរបស់ខ្លួនជាបព្វជិត និងជាបូជាចារ្យ មានមនុស្សប្រមាណ ២០លាននាក់ ដែលបានចូលរួមអភិបូជាជាមួយលោក ក៏មានគ្រីស្តបរិស័ទប្រមាណ៥លាននាក់ ដែលបានទទួលអគ្គសញ្ញាលើកលែងទោសពីលោកផងដែរ។ នៅឆ្នាំ ១៩៥៦ លោកបានបង្កើត “មជ្ឈមណ្ឌលនៃការធូរស្បើយពីទុក្ខលំបាក” នៅក្បែរវត្តអារាម ជាមន្ទីរពេទ្យសម្រាប់ការបន្ធូរបន្ថយភាពឈឺចុកចាប់របស់អ្នកជំងឺ ដោយមានមនុស្សប្រមាណ ៦០,០០០ នាក់ក្នុងមួយឆ្នាំបានចូលមន្ទីរពេទ្យ ។ លោកពុកពីយ៉ូទទួលមរណភាពនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៦៨ ក្នុងអាយុ ៨១ ឆ្នាំ ។ ប៉ុន្មានថ្ងៃមុននឹងស្លាប់ លោកមានប្រសាសន៍ថា៖«៥០ឆ្នាំមកហើយដែលខ្ញុំជាបព្វជិត… ៥០ឆ្នាំមកហើយ ដែលខ្ញុំជាប់លើឈើឆ្កាង… ហាសិបឆ្នាំមកហើយដែលចិត្តខ្ញុំមានភ្លើងឆេះសន្ធោសន្ធៅនៅចំពោះព្រះអម្ចាស់ និងចំពោះមនុស្សលោកដែលព្រះអង្គបានសង្គ្រោះ…»។ សន្តពីយ៉ូបានទទួលឋានៈជាសន្តបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០២ ដោយមានសម្តេចប៉ាប យ៉ូហាន-ប៉ូលទី២ បានប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក ក្នុងវិសាលវិហារបាស៊ីលីកា សន្តសិលា នៅបុរីវ៉ាទីកង់ ទីក្រុងរ៉ូម ។ ម្យ៉ាងទៀត ក្រោយពីបានលើកសាកសពរបស់លោកចេញពីផ្នូរ មានវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រជាច្រើនបានត្រួតពិនិត្យ ហើយមើលឃើញថា រូបកាយរបស់លោកមិនដែលរលួយនោះទេ នេះជាការអស្ចារ្យរបស់ព្រះជាម្ចាស់។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ៦,១៣-១៦
ប្អូនជាទីស្រឡាញ់! នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដែលប្រទានឱ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភក្ត្រព្រះគ្រីស្ដយេស៊ូ ដែលបានផ្ដល់សក្ខីភាព ដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា ចូរប្រតិបត្តិតាមវិន័យឱ្យបានល្អឥតខ្ចោះ ឥតកំហុសរហូតដល់ពេលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើងយាងមក នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញ។ ព្រះជាម្ចាស់ប្រកបដោយសុភមង្គល ព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មអមតៈ ព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណាអាចចូលជិតបាន ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញព្រះអង្គបានដែរ សូមលើតម្កើងព្រះកិត្តិនាម និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។
ទំនុកតម្កើងលេខ ១០០ (៩៩) ,១-៥ បទកាកគតិ
១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
កុំរាឡើយណា | ។ | ||
២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
នាំគ្នាមកជិត | អង្គព្រះចេស្ដា | ច្រៀងហ៊ោរខ្ញៀវខ្ញា | |
ដោយអរសប្បាយ | ។ | ||
៣ | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
ទ្រង់ថែថ្នាក់ថ្នម | ។ | ||
៤ | យើងនាំគ្នីគ្នា | ចូរកុំរួញរា | ដំណាក់សក្ដិសម |
ទាំងអរព្រះគុណ | ព្រះម្ចាស់ឧត្តម | សរសើរបង្គំ | |
ព្រះនាមព្រះអង្គ | ។ | ||
៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាស់ច្បង | |
អស់កល្បតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៨,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធើ្វ ឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,៤-១៥
បណ្ដាលជនច្រើនកុះករចេញពីក្រុងនានាមករកព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើងក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតពូជនោះ មិនឱ្យដុះឡើងបាន។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើងឱ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងបន្ថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ សាវ័ករបស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូម្ដេច?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ចំពោះអ្នកដ៏ទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។ រីឯប្រស្នានោះមានន័យដូចតទៅ៖ គ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះប្រៀបបីដូចជាផ្លូវដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំងមកឆក់យកពីចិត្តគេ ដើម្បីកុំឱ្យគេជឿ និងកុំឱ្យគេរួចជីវិត។ មនុស្សខ្លះទៀត ប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកឱ្យព្រះបន្ទូលចាក់ប្ញសឡើយ នៅពេលណាមានការល្បួង គេបោះបង់ចោលជំនឿ។ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឱ្យទុំបានឡើយ។ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើនដោយចិត្តស៊ូទ្រាំ»។