ថ្ងៃសៅរ៍-អាទិត្យទី២៧-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសៅរ៍ អាទិត្យទី២៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូអែល យអ ៤,១២-២១
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យប្រជាជាតិនានាក្រោកឡើងទៅប្រមូលផ្តុំគ្នានៅជ្រលងភ្នំហៅថា យ៉ូសាផាត (ឈ្មោះនេះមានន័យថា គឺព្រះអម្ចាស់វិនិច្ឆ័យ) ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិទាំងអស់ដែលរស់នៅជុំវិញ ក្នុងជ្រលងភ្នំនោះ។ ស្រូវទុំហើយ! ចូរនាំគ្នាយកកណ្ដៀវមកច្រូត! ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយ! ចូរនាំគ្នាមកជាន់! ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ! ពួកគេប្រព្រឹត្ដអំពើអាក្រក់ច្រើនណាស់!។ មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ជ្រលងភ្នំហៅថាជ្រលងវិនិច្ឆ័យទោស ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!។ ព្រះអាទិត្យ និងព្រះចន្ទនឹងងងឹតសូន្យ រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។ ព្រះអម្ចាស់បន្លឺព្រះសូរសៀងពីភ្នំស៊ីយ៉ូន ព្រះអង្គស្រែកគំរាមពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក ប៉ុន្តែ ព្រះអម្ចាស់ការពារប្រជារាស្រ្តរបស់ព្រះអង្គ ព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យើស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពានក្រុងនេះទៀត។ នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរពាសពេញភ្នំ ផ្តល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។ នៅតាមភ្នំតូចៗ ក៏មានហ្វូងសត្វយ៉ាងច្រើនដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។ នៅតាមជ្រោះទាំងប៉ុន្មានក្នុងស្រុកយូដានឹងមានទឹកហូរ។ មានប្រភពទឹកមួយហូរចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅស្រោចស្រពជ្រលងភ្នំអំពិល។ ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់នៅក្នុងស្រុករបស់គេ។ រីឯស្រុកយូដា នឹងមានមនុស្សរស់នៅរហូតតទៅ ហើយក្រុងយេរូសាឡឹមក៏មានមនុស្សរស់នៅអស់កល្បជាអង្វែងតរៀងទៅដែរ។ យើងនឹងលើកលែងទោសឱ្យប្រជាជននេះ ចំពោះអំពើឧក្រិដ្ធដែលយើងពុំទាន់លើកលែងទោសឱ្យនៅឡើយ។ យើងជាព្រះអម្ចាស់នឹងគង់នៅក្រុងស៊ីយ៉ូន»។
ទំនុកតម្កើងលេខ ៩៧ (៩៦) ,១-២,៥-៦,១១-១២ បទពាក្យ ៧
១ | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដ៏យូរលង់ | |
ចូរឱ្យផែនដីរីករាយឡើង | កោះទាំងឡាយផងអរសប្បាយ | ។ | |
២ | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ | |
ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ | ។ | |
៥ | ភ្នំនានាដែលនៅចំពោះ | ភក្រ្តព្រះអម្ចាស់ត្រូវអន្ដរាយ | |
ដូចជាក្រមួនត្រូវរលាយ | ដោយកម្ដៅថ្ងៃនៅមិនបាន | ។ | |
៦ | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្ដីសប្បុរសល្អថ្កើងថ្កាន | |
ឱ្យប្រជារាស្រ្ដទាំងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ | ។ | |
១១ | មានទាំងពន្លឺបំភ្លឺមនុស្ស | មានចិត្តសប្បុរសសុចរិតថ្លា | |
ជនដែលទៀងត្រង់គ្រប់អាត្មា | អរឥតឧបមាសប្បាយក្រៃ | ។ | |
១២ | ឱ! ពួកអ្នកសុចរិតទាំងឡាយ | ចូរអ្នករីករាយកុំគិតអ្វី | |
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ | ប្រព្រឹត្តរាល់ថ្ងៃកន្លងមក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រ៉ូម ៨,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តន៍តាម អ្នកនោះពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៧-២៨
ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានស្រ្ដីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជនទូលព្រះអង្គថា៖ «ស្រ្តីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គលមែន! »។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តន៍តាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។