ថ្ងៃសុក្រ-អាទិត្យទី១០-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី១០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ​ ទី១៣ ខែមិថុនា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្ដអន់ទន នៅប៉ាឌូ ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកហ្វេរណង កើតនៅស្បូន (ប្រទេសព័រទូហ្គាល)។ លោកជាបូជាចារ្យក្រុមគ្រួសារបព្វជិតសន្តហ្វ្រង់សីស្កូ ហើយទទួលឈ្មោះថា “អន់ទន”។ លោកមានសំនួនវោហារ ស្គាល់គម្ពីរយ៉ាងស្ទាត់ជំនាញ ហើយដើរប្រៀនប្រដៅអ្នកស្រុក។ លោកទទួលមរណភាពនៅក្រុងប៉ាដូវ៉ា (ប្រទេសអ៊ីតាលី) នៅឆ្នាំ១២៣៤ ក្នុងជន្មាយុសាមសិបប្រាំមួយឆ្នាំ។ គ្រីស្តបរិស័ទតែងដំណាលរឿងដ៏អស្ចារ្យជាច្រើនអំពីលោក តាមរបៀបប្រជាប្រិយ។

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៤,៧-១៥

បងប្អូនជាទីស្រឡាញ់!
យើងដែលមានមុខងារជាគ្រីស្តទូត ប្រៀបបីដូចជាឆ្នាំងដី​ដែលមានកំណប់មាសនៅខាងក្នុង ដើម្បីបង្ហាញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនមកពីយើងទេ។ គេសង្កត់សង្កិនយើងគ្រប់​យ៉ាងមែន​ តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខ​រួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំ​យើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតទេ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្តីឈឺ​ចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ​ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្តី​ស្លាប់ជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គ នៅក្នុងរូបកាយយើងដែល​រមែងតែងតែស្លាប់។ ដូច្នេះ សេចក្តីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូន​ចេះតែមានជីវិតចម្រើនឡើង។ ដោយយើងមានវិញ្ញាណដែលនាំឱ្យជឿ ស្របតាម​សេចក្តីដែលមានចែងទុកមកថា “ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ” យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រោសយើងឱ្យមានជីវិតថ្មីរួមជាមួយព្រះ​យេស៊ូដែរ ព្រមទាំងនាំយើងឱ្យទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍ទាំងនេះកើតមានឡើងជាប្រយោជន៍ដល់បងប្អូន គឺឱ្យព្រះជា​ម្ចាស់ប្រណីសន្តោសបងប្អូនកាន់តែច្រើនឡើងៗ ដើម្បីឱ្យមានគ្នាមួយចំនួនធំ កាន់តែច្រើនឡើង​អរព្រះគុណព្រះជាម្ចាស់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

ទំនុកតម្កើងលោកតូប៊ីត ១១៦ (១១៥),១០-១១.១៥-១៨ បទព្រហ្មគីតិ

១០ទោះជាខ្ញុំពោលថារស់វេទនាទ្រូងស្ទើរប្រេះ
ក៏គង់រូបខ្ញុំនេះមិនចោលព្រះសង្ឃឹមជាប់
១១ពេលខ្ញុំមានកង្វល់ចិត្តខ្វាយខ្វល់វង្វេងសព្វ
ស្មារតីវិលត្រឡប់មិនទុកចិត្តមនុស្សគ្រប់ប្រាណ
១៥ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តសូន្យសង្ខារ
ទោះជនវិសុទ្ធណាទ្រង់មិនចង់ឱ្យស្លាប់ឡើយ
១៦ឱ! ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយរំដោះខ្ញុំរួចពីស្លាប់
១៧ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយគួរគាប់
អង្វររកនាមជាប់នាមព្រះអង្គខ្ពស់ពេកពន់
១៨ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលជារាស្ត្រនៃព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភល ២,១៥-១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនកាន់តាមព្រះបន្ទូលដែលផ្តល់ជីវិត! បងប្អូនភ្លឺដូចពន្លឺ ដែលបំភ្លឺពិភពលោកដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២៧-៣២

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់​​​ពួកគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់”។ រីឯខ្ញុំ​​វិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្រីម្នាក់ ហើយមានចិត្តស្រើប​ស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នកនាំអ្នកឱ្យ​ប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឱ្យឆ្ងាយពីអ្នកទៅ! បើអ្នកបាត់​ភ្នែកតែមួយនេះ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្តាំរបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឱ្យ​ឆ្ងាយពីអ្នកទៅ! បើអ្នកបាត់តែអវៈយវៈមួយ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ មានសេចក្តីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះឱ្យនាង”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែង​តែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ) បុរសនោះធ្វើឱ្យនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្តងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្តីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។

157 Views