ថ្ងៃចន្ទ-អាទិត្យទី១១-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី១១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៦,១-១០

បងប្អូនជាទីស្រឡាញ់!
ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបង​ប្អូនថា កុំទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់យកមកទុកចោលជាអសារឥតការ​ឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឆ្លើយតបមកអ្នកនៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើងសង្គ្រោះ»។ គ្រាដែលព្រះជាម្ចាស់​គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! ថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះ គឺឥឡូវនេះហើយ!។ យើងមិនចង់ឱ្យកើតមានរឿងអ្វីមួយដែលបណ្តាលឱ្យនរណាម្នាក់ជំពប់ចិត្តបាត់​ជំនឿឡើយ ដើម្បីកុំឱ្យគេបន្ទោសមុខងាររបស់យើង។ ផ្ទុយទៅវិញ យើងតាំងខ្លួនជា​អ្នកបម្រើរបស់ព្រះជាម្ចាស់ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំងដោយ​ប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។ យើងតាំងខ្លួនជាអ្នកបម្រើ​របស់ព្រះជាម្ចាស់ដោយមានចិត្តបរិសុទ្ធ ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្តអត់ធ្មត់ ចិត្តសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមានចិត្តស្រឡាញ់ឥតពុតត្បុត ដោយ​ប្រកាសសេចក្តីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្តីសុចរិតធ្វើជា​​អាវុធវាយប្រយុទ្ធ និងការពារ ទាំងទ្រាំទ្រនៅ​ពេលគេគោរពយើងក្តី បន្ទាបបន្ថោកយើង​ក្តី នៅពេលគេនិយាយអាក្រក់ ឬនិយាយល្អពីយើងក្តី។ គេចាត់ទុកយើងថាជាជនបោក​ប្រាស់ តែយើងជាមនុស្សទៀងត្រង់។ គេចាត់ទុកយើងដូចជាមនុស្សដែលគ្មាននរណាស្គាល់ តែគេស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជា​មនុស្សហៀបនឹងស្លាប់ តែ​យើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។ គេធ្វើឱ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្តជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឱ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើង​មានសព្វគ្រប់ទាំងអស់វិញ។

ទំនុកតម្កើងលេខ ៩៨ (៩៧),១-៤ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តា
យកជ័យជម្នះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្គ្រោះ
ព្រះអង្គសម្តែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស័្មគ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
មនុស្សទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោខ្ញៀវខ្ញារ
ដោយតូរ្យតន្ត្រី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១០៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺ បំភ្លឺត្រចង់ ជីវិតផូរផង់ ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៣៨-៤២

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួក​គេថា៖ «អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែងទុកមកថា “ភ្នែកមួយ សងភ្នែកតែមួយ ធ្មេញមួយសងធ្មេញតែមួយ”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹង​មនុស្សកំណាច​ឱ្យសោះ! បើមានគេទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឱ្យគេទះម្ខាង​ទៀតទៅ! បើមានគេប្តឹងចង់បានអាវក្នុងរបស់អ្នក ចូរឱ្យគេយកអាវធំថែម​ទៀត​​ទៅ! បើមានគេបង្ខំអ្នកឱ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយ​គេចុះ! អ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ កុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។

268 Views