ថ្ងៃសុក្រ-អាទិត្យទី១២-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសុក្រ អាទិត្យទី១២
រដូវធម្មតា«ឆ្នាំគូ»
ពណ៌ក្រហម
ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤
សន្តអ៊ីរេណេ ជាអភិបាល និងជាមរណសាក្សី
លោកអ៊ីរេណេ (១៣០-២០២) (ឈ្មោះនេះមានន័យថា “អ្នកកសាងសន្តិភាព”) លោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅឆ្នាំ ១៧៧ តពីសន្តមរណសាក្សីប៉ូតាំង ដែលរដ្ឋអំណាចប្រហារជីវិត។ លោកអ៊ីរេណេ ជាសិស្សរបស់លោកប៉ូលីកាព ដែលជាសិស្សរបស់គ្រីស្តទូតយ៉ូហានផ្ទាល់។ លោកធ្វើឱ្យព្រះសហគមន៍ទ្វីបអាស៊ី និងព្រះសហគមន៍ទ្វីអ៊ឺរ៉ុបលែងទាស់ទែងគ្នាអំពីការបញ្ជាក់កាលបរិច្ឆេទបុណ្យចម្លង។ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីការពារជំនឿរបស់ព្រះសហគមន៍ពីអស់អ្នកដែលប្រៀនប្រដៅលទ្ធិក្លែងក្លាយ ហើយដែលបណ្តាលឱ្យគ្រីស្តបរិស័ទបែកបាក់គ្នា។ លោកចូលចិត្តពន្យល់ថា ទោះបីព្រះសហគមន៍នៅសព្វអន្លើក៏ដោយ ក៏ព្រះសហគមន៍នៅតែរួមគ្នាជាធ្លុងតែមួយ ដោយកាន់ជំនឿតែមួយ ដែលហូរមកពីក្រុមគ្រីស្តទូត ហើយដែលមានព្រះសហគមន៍ក្រុងរ៉ូមរក្សាការពារឱ្យបានត្រឹមត្រូវ។
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ ២ពង្ស ២៥,១-១២
ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគីយ៉ា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធក្រុងនេះរហូតដល់ថ្ងៃទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគីយ៉ា។ នៅថ្ងៃទីប្រាំបួននៃខែបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្តី ពួកទាហានរត់ចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវ ឆ្ពោះទៅវាលអារ៉ាបា។ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគីយ៉ា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្តេចរត់បែកខ្ញែកគ្នាអស់។ ពួកគេក៏ចាប់ស្តេចបញ្ជូនទៅព្រះចៅនេប៊ូកានេសារនៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសព្រះបាទសេដេគីយ៉ា។ គេបានអាករបុត្រទាំងអស់របស់ព្រះបាទសេដេគីយ៉ានៅចំពោះព្រះភក្ត្រព្រះបាទសេដេគីយ៉ា។ បន្ទាប់មក ព្រះចៅនេប៊ូកានេសារឱ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគីយ៉ា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។ នៅថ្ងៃទីប្រាំពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដន ជារាជប្រតិភូដែលបម្រើស្តេចស្រុកបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡឹម។ លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់សេ្តច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។ កងទ័ពខាល់ដេទាំងមូលដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។ លោកនេប៊ូសារ៉ាដនជាប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងសេ្តចបាប៊ីឡូន ព្រមទាំងបណ្តាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ ប៉ុន្តែ លោករាជប្រតិភូទុកឱ្យប្រជាជនតូចតាខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
ទំនុកតម្កើងលេខ ១៣៧ (១៣៦),១-៦ បទពាក្យ ៧
១ | យើងអង្គុយនឹកគិតរិះរេ | នៅមាត់ទន្លេបាប៊ីឡូន | |
យំនឹកស្រណោះក្រុងស៊ីយ៉ូន | ធ្មេចភ្នែកក៏ឃើញក្នុងនេត្រា | ។ | |
២ | ព្រះច័ន្ទចោលរស្មីឆ្អៅឆ្អិន | យើងបានព្យួរពិណយើងនោះណា | |
ព្យួរជាប់នៅលើដើមរុក្ខា | រួចចោលភក្ត្រាមើលទៅឆ្ងាយ | ។ | |
៣ | ពេលនោះពួកអ្នកដែលចាប់យើង | គេសុំឱ្យច្រៀងបទសប្បាយ | |
គេពោលថាចូរច្រៀងបរិយាយ | ក្រុងស៊ីយ៉ូនឱ្យយើងស្តាប់ផង | ។ | |
៤ | តើឱ្យយើងច្រៀងបទតម្កើង | ថ្វាយព្រះនៃយើងពេលនេះម្តង | |
នៅលើទឹកដីដ៏សៅហ្មង | នៃបរទេសផងដូចម្តេចកើត | ។ | |
៥ | ឱក្រុងយេរូសាឡឹមអើយ | ខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត | |
បើខ្ញុំភ្លេចអ្នកភ្លេចកំណើត | សូមដៃខ្ញុំពើតស្ពឹកចុកចាប់ | ។ | |
៦ | ប្រសិនបើខ្ញុំមិនជឿជាក់ | មិនចាត់ទុកអ្នកដូចខ្ញុំប្រាប់ | |
ជាអំណរដ៏ខ្លាំងក្លាគាប់ | សូមអណ្តាតជាប់រឹងជិតជុំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១-៤
កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកយល់ព្រម សូមប្រោសខ្ញុំប្របាទឱ្យជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឱ្យបានស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឱ្យមែនទែន កុំនិយាយប្រាប់ឱ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវតែទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ ហើយថ្វាយតង្វាយ ដូចលោកមូសេបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាមែន!» ។