ថ្ងៃចន្ទ-អាទិត្យទី១៤-រដូវធម្មតា«ឆ្នាំគូ»

ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ២,១៦-១៨.២១-២២

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទាក់ទាញចិត្តភរិយាដែលក្បត់ចិត្តយើង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយ​លួង​លោមចិត្តនាង។ ពេលនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរឱ្យនាងវិញ។ ជ្រលងភ្នំនៃអន្តរាយដែលជា​កន្លែងដ៏សែនវេទនា នឹងប្រែទៅជាទ្វារនាំនាងទៅរកសេចក្តីសង្ឃឹម។ នៅទីនោះ នាង​​នឹងឆ្លើយតបមកយើង ដូចនៅគ្រានាងនៅពីក្មេង គឺនៅគ្រាដែលនាងទើបនឹងចេញ​ពីស្រុកអេស៊ីបមក។
នៅថ្ងៃនោះ នាងនឹងហៅយើងថា៖ “ស្វាមី!” គឺនាងលែងហៅយើងថា “ព្រះ​ម្ចាស់នាងខ្ញុំ!” ទៀតហើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងដណ្តឹងនាងធ្វើជាភរិយាតរៀងទៅ យើងនឹងដណ្តឹងនាងធ្វើជាភរិយាដោយសុចរិត និង​យុត្តិធម៌ ដោយចិត្តស្រឡាញ់ និងថ្នាក់ថ្នម។ យើងនឹងដណ្តឹងនាងធ្វើជាភរិយាដោយ​ចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់»។

ទំនុកតម្កើងលេខ ១៤៥ (១៤៤),២-៩ បទកាកគតិ

ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងតទៅរៀងរៀប
ខ្ញុំសូមសរសើរព្រះនាមល្អគាប់អស់កល្បដរាប
រហូតតទៅ
ព្រះម្ចាស់ឧត្តមប្រសើរសក្តិសមខ្ពង់ខ្ពស់ពេកកូវ
យើងលើកតម្កើងព្រះនាមជាផ្លូវពេលនេះតទៅ
រកអ្វីផ្ទឹមគ្មាន
សូមឱ្យមនុស្សទាំងស្រីទាំងប្រុសនៅគ្រប់ជំនាន់
លើកតម្កើងស្នាព្រះហស្តព្រះអង្គការអស្ចារ្យផង
ដែលទ្រង់ប្រព្រឹត្ត
ទូលបង្គំរាប់រៀបពីអានុភាពបារមីមានឫទ្ធិ
សិរីរុងរឿងព្រះអង្គមានពិតខ្ញុំសញ្ជឹងគិត
គ្រប់ស្នាព្រះហស្ត
គេនឹងថ្លាថ្លែងអានុភាពស្ញប់ស្ញែងបារមីខ្ពង់ខ្ពស់
ទូលបង្គំក៏ថ្លែងកិច្ចការទាំងអស់ជាស្នាព្រះហស្ត
ទ្រង់ធ្វើហូរហែ
គេនឹងរំឭកទាំងថ្ងៃទាំងយប់តទៅឥតប្រែ
ព្រមទាំងប្រកាសក្ដីសប្បុរសដែរសុចរិតឥតល្ហែ
របស់ព្រះអង្គ
ព្រះជាអម្ចាស់ប្រកបដោយព្រះហឫទ័យត្រចង់
ប្រណីសន្តោសករុណាហ្មត់ហ្មងអត់ធ្មត់កន្លង
អាណិតមេត្តា
ព្រះជាអម្ចាស់ព្រះទ័យសប្បុរសលើមនុស្សលោកា
ទ្រង់មានព្រះទ័យសន្តោសករុណាមនុស្សគ្រប់អាត្មា
រស់ពេញផែនដី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើង ព្រះអង្គបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,១៨-២៦

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្តទៅកាន់ក្រុមសាវ័ក។ ស្រាប់​តែមាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គហើយទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃលើនាង នាងនឹងមានជីវិត​ពុំខាន»​។ ព្រះយេស៊ូក្រោកឡើង យាងទៅជាមួយគាត់។ ក្រុមសាវ័កក៏ទៅជាមួយដែរ។ ពេលជាមួយគ្នានោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំមកហើយ នាងមកពី​ក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ដ្បិតនាងរិះគិតក្នុងចិត្តថា៖ «បើខ្ញុំ​​គ្រាន់តែបានពាល់អាវលោក ខ្ញុំមុខតែនឹងបានជាសះស្បើយមិនខាន»។ ព្រះយេស៊ូបែរទៅ​ក្រោយទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់​នាងបានសង្គ្រោះនាងហើយ»។ ស្រ្តីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។ កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និង​ឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញ ទៅ! ក្មេងស្រី​នេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេចំអកដាក់ព្រះអង្គគ្រប់ៗគ្នា។ កាល​ព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។ ដំណឹងនេះលេចឮខ្ចរខ្ចាយ ពាសពេញតំបន់នោះទាំងមូល។

52 Views