ថ្ងៃព្រហស្បតិ៍-អាទិត្យទី១០-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃព្រហស្បតិ៍ អាទិត្យទី១០
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤
សន្ដអន់ទន នៅប៉ាឌូ ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកហ្វេរណង កើតនៅស្បូន (ប្រទេសព័រទូហ្គាល)។ លោកជាបូជាចារ្យក្រុមគ្រួសារបព្វជិតសន្ត ហ្វ្រង់សីស្កូ ហើយទទួលឈ្មោះថា “អន់ទន”។ លោកមានសំនួនវោហារ ស្គាល់គម្ពីរយ៉ាងស្ទាត់ជំនាញ ហើយដើរប្រៀនប្រដៅអ្នកស្រុក។ លោកទទួលមរណភាពនៅក្រុងប៉ាដូវ៉ា (ប្រទេសអ៊ីតាលី) នៅឆ្នាំ១២៣៤ ក្នុងជន្មាយុសាមសិបប្រាំមួយឆ្នាំ។ គ្រីស្តបរិស័ទតែងដំណាលរឿងដ៏អស្ចារ្យជាច្រើនអំពីលោក តាមរបៀបប្រជាប្រិយ។
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១៨,៤១-៤៦
នៅជើងភ្នំការមែល ព្យាការីអេលីទូលព្រះបាទអខាប់ថា៖ «សូមព្រះករុណាយាងសោយព្រះស្ងោយ ដ្បិតទូលបង្គំមកដល់ហើយ!»។ ព្រះបាទអខាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯព្យាការីអេលីវិញ លោកឡើងទៅលើកំពូលភ្នំការមែល ហើយថ្វាយបង្គំព្រះអម្ចាស់ ដោយឱនក្បាលនៅចន្លោះជង្គង់ទាំងពីរ។ លោកប្រាប់អ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះ ក៏ឡើងទៅ ហើយសំឡឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ ព្យាការីអេលីប្រាប់អ្នកបម្រើឱ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។ នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបព្យាការីអេលីថា៖ «ខ្ញុំប្របាទឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ ព្យាការីអេលីមានប្រសាសន៍ថា៖ «ចូរទៅទូលព្រះបាទអខាប់ឱ្យទឹមរាជរថ ហើយយាងចុះពីភ្នំទៅ កុំឱ្យភ្លៀងធ្លាក់ទាន់»។ ពេលនោះ មានពពកកាន់តែក្រាស់ឡើងៗ ហើយខ្យល់បក់មករួចភ្លៀងក៏បង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអខាប់យាងឡើងរាជរថចូលទៅក្រុងយីសរេអែល។ ព្យាការីអេលីពោរពេញដោយឫទ្ធិបារមីរបស់ព្រះអម្ចាស់ ហើយគាត់ក៏រត់ពីមុខរាជរថព្រះបាទអខាប់ រហូតដល់មាត់ទ្វារក្រុងយីសរេអែល។
ទំនុកតម្កើងលេខ ៦៥ (៦៤),១០-១៣ បទពាក្យ ៧
១០ | ព្រះអង្គថែទាំមើលរក្សា | បោចស្មៅបន្លារែកទឹកស្រោច | |
ផែនដីជោកសព្វមិនឱ្យខ្លោច | រួចបានបង្កើតផលបរិបូរណ៍ | ។ | |
អស់ទាំងទន្លេព្រែកបឹងស្ទឹង | ព្រៀបពេញទំហឹងពេញហៀរហូរ | ||
ពេញទាំងបឹងបួទាំងដងអូរ | ព្រះអង្គចាប់ផ្គូរដូចតទៅ | ។ | |
១១ | ព្រះអង្គស្រោចស្រពស្រែចម្ការ | ទាំងដីផងណារាបគ្មានស្មៅ | |
មានភ្លៀងធ្លាក់មកទឹកដក់នៅ | តាមវាលស្រែស្រូវពូជធាដុះ | ។ | |
១២ | ដល់ពេលច្រូតកាត់ព្រះអង្គបាន | ផ្តល់ស្រូវជាទានដ៏សប្បុរស | |
ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ | សម្បូរទាំងអស់ឥតមានខ្វះ | ។ | |
១៣ | រីឯនៅវាលរហោស្ថាន | មានស្មៅដុះច្រើនពោរពេញពាស | |
ភ្នំតូចភ្នំធំភ្នំទាំងអស់ | ញញឹមស្រស់បស់ដោយអំណរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យនេះឱ្យយើង គឺអ្នកស្រឡាញ់ព្រះជាម្ចាស់ ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២០-២៦
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នា មិនប្រសើរជាងសេចក្តីសុចរិតបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។
អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំសម្លាប់មនុស្ស អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស ធ្លាក់ក្នុងភ្លើងនរកអវចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោកគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។