ថ្ងៃចន្ទ-អាទិត្យទី១១-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី១១
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ ១ពង្ស ២១,១-១៦
នៅក្រុងយីសរេអែលមានបុរសម្នាក់ ឈ្មោះណាបុត។ គាត់មានចម្ការទំពាំងបាយជូរមួយនៅក្បែររាជវាំងរបស់ព្រះបាទអខាប់ ជាស្តេចស្រុកសាម៉ារី។ ថ្ងៃមួយ ព្រះបាទអខាប់មានរាជឱង្ការទៅកាន់លោកណាបុតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នកមកឱ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឱ្យតាមតម្លៃចម្ការ»។ លោកណាបុតទូលព្រះបាទអខាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ! ទូលបង្គំមិនព្រមប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាទេ!»។ ព្រះបាទអខាប់យាងចូលវាំងវិញទាំងមួម៉ៅ និងក្រេវក្រោធ ព្រោះតែពាក្យសម្តីដែលលោកណាបុតជាអ្នកស្រុកយីសរេអែលទូលថា៖ «ទូលបង្គំមិនព្រមប្រគល់ដីដែលជាកេរមត៌កពីដូនតានេះថ្វាយព្រះករុណាទេ»។ ស្តេចផ្ទំលើព្រះទែន បែរព្រះភក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។ ម្ចាស់ក្សត្រិយ៍យេសាបិលជាមហេសីយាងមកគាល់ស្តេច ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ ស្តេចមានរាជឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបុត ជាអ្នកស្រុកយីសរេអែលថា ចូរលក់ចម្ការទំពាំងបាយជូររបស់អ្នកមកឱ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនព្រមប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំថ្វាយព្រះករុណាទេ!”»។ ម្ចាស់ក្សត្រិយ៍យេសាបិលជាមហេសីទូលថា៖ «តើព្រះករុណាមិនមែនគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទេឬ!? សូមតើនឡើងសោយព្រះស្ងោយ ហើយមានព្រះហឫទ័យរីករាយចុះ ចាំខ្ញុំម្ចាស់ទៅយកចម្ការទំពាំងបាយជូររបស់អាណាបុត ជាអ្នកស្រុកយីសរេអែលនេះមកថ្វាយ»។
ម្ចាស់ក្សត្រិយ៍យេសាបិលសរសេររាជសារមួយ ក្នុងនាមព្រះបាទអខាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឱ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងមេដឹកនាំដែលនៅក្រុងជាមួយលោកណាបុត។ ក្នុងរាជសារនោះ ម្ចាស់ក្សត្រិយ៍យេសាបិលសរសេរថា៖«ចូរប្រកាសឱ្យប្រជាជនធ្វើពិធីតមអាហារ ហើយឱ្យលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ ត្រូវឱ្យមនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។ ពួកព្រឹទ្ធាចារ្យ និងមេដឹកនាំដែលរស់នៅក្នុងក្រុងជាមួយលោកណាបុត ធ្វើតាមសេចក្តីដែលម្ចាស់ក្សត្រិយ៍យេសាបិលបានបញ្ជាក្នុងរាជសារ។ ពួកគេប្រកាសពិធីតមអាហារ ហើយឱ្យលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ មនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខលោកណាបុត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបុតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះគេនាំលោកណាបុតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។ គេចាត់មនុស្សឱ្យទៅទូលម្ចាស់ក្សត្រិយ៍យេសាបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយ »។ កាលម្ចាស់ក្សត្រិយ៍យេសាបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយនោះ ម្ចាស់ក្សត្រិយ៍យេសាបិលក៏ទូលព្រះបាទអខាប់ថា៖«សូមតើនឡើងយាងទៅចាប់យកចម្ការទំពាំងបាយជូររបស់អាណាបុត ជាអ្នកស្រុកយីសរេអែល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតអាណាបុតនេះ ស្លាប់បាត់បង់ជីវិតហើយ»។ កាលព្រះបាទអខាប់ជ្រាបថា លោកណាបុតស្លាប់ហើយ ទ្រង់ក៏តើនឡើង យាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបុត ជាអ្នកស្រុកយីសរេអែល។
ទំនុកតម្កើងលេខ ៥,២-៣.៥-៧ បទព្រហ្មគីតិ
២ | ឱ! ព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | |
ស្តាប់ស័ព្ទខ្ញុំវាចា | ខ្ញុំឈឺផ្សាពន់ពេកក្រៃ | ។ | |
៣ | ឱព្រះជាអម្ចាស់ | ទ្រង់ជាព្រះមហាក្សត្រថ្លៃ | |
សូមយកព្រះហឫទ័យ | នឹងសម្រែកទូលបង្គំ | ។ | |
៥ | ទ្រង់មិនសព្វព្រះទ័យ | អំពើព្រៃផ្សៃឫស្យា | |
ជនអាក្រក់មុសា | ក្បែរភក្ត្រាព្រះអង្គឡើយ | ។ | |
៦ | ព្រះអង្គមិនចង់ឃើញ | ជនព្រហើនចូលកៀកកើយ | |
មិនសព្វព្រទ័យឡើយ | ជនណាហើយធ្វើអាក្រក់ | ។ | |
៧ | អស់អ្នកបង្ហូរឈាម | អស់អ្នកបៀមល្បិចកខ្វក់ | |
ពួកអ្នកភូតកុហក | បោកវីវក់វិនាសបង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១០៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺ បំភ្លឺត្រចង់ ជីវិតផូរផង់ ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៣៨-៤២
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែងទុកមកថា “ភ្នែកមួយ សងភ្នែកតែមួយ ធ្មេញមួយ សងធ្មេញតែមួយ”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឱ្យសោះ! បើមានគេទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឱ្យគេទះម្ខាងទៀតទៅ! បើមានគេប្តឹងចង់បានអាវក្នុងរបស់អ្នក ចូរឱ្យគេយកអាវធំថែមទៀតទៅ! បើមានគេបង្ខំអ្នកឱ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ! អ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ កុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។