តារាងមាតិកា
ព្រះគម្ពីរសហចក្ខុ
បុព្វកថា | Prologue
ភាគទី១ | First Part
ការលេចឡើងនៃការសង្រ្គោះ
The dawn of Salvation
ភាគទី២ | Second Part
លោកយ៉ូហានបាទីស្តរៀបចំផ្លូវទទួលព្រះសង្គ្រោះ
John prepares the approaching coming of the Messiah
ភាគទី៣ | Third Part
មុខងាររបស់ព្រះយេស៊ូ និងការលះបង់របស់ក្រុមសាវ័កលើកដំបូង
The ministry of Jesus and the abandon of the first disciples

ផ្នែកទី១ : ព្រះយេស៊ូចាបបំពេញការងាររបស់ព្រះអង្គនៅស្រុកកាលីឡ
1st section: Jesus begins his work in Galilee

ផ្នែកទី២ : ព្រះសង្រ្គោះជំទាស់នឹងពួកគណៈផារីស៊ី
2nd section: The Saviour against the Pharisees

ជម្លោះទី១ : ការអត់ទោសឱ្យរួចពីបាប
1st conflict : The forgiveness of sins

ជម្លោះទី២ : ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សបាប
2nd conflict : The compassion of Jesus towards sinners

ជម្លោះទី៣ : ចិត្តគំនិតថ្មី
3rd conflict : A new spirit

ជម្លោះទី៤ : ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
4th conflict : Jesus is master of the Sabbath

ជម្លោះទី៥ : ព្រះយេស៊ូប្រោសអ្នកជម្ងឺឱ្យបានជានៅថ្ងៃសប្ប័ទ
5th conflict : Jesus cures on the Sabbath

ផ្នែកទី៣ : ព្រះយេស៊ូប្រកាសដំណឹងល្អ
3rd section: The inaugural speech of Jesus

ចំណុចទី១ | 1st point

ចំណុចទី២ | 2nd point
ក. គំនិតតបត | a. Double opinion

ខ. ការសង្កេតមើលទាំង៣ | b. Triple monition

Préroraison

ផ្នែកទី៤ : ការស្ទាក់ស្ទើរ និងការបញ្ជាក់អះអាង
4th section: Hesitations and affirmations

ផ្នែកទី៥ : ប្រស្នាអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
5th section: The parables of the Kingdom of God

ចំណុចទី ១ | 1st point
ចំណុចទី ២ | 2nd point
ចំណុចទី ៣ | 3rd point
ចំណុចទី ៤ | 4th point

ផ្នែកទី៦ : ព្រះបរមកិច្ចនៅខាងកើតទន្លេទីបេរីយ៉ាត
6th section: The Mission at the east of the Lake of Tiberiade

សេចក្តីសន្និដាននៃសេចក្តីបង្រៀនជាពាក្យប្រស្នា
Conclusion of the teaching in parables

ផ្នែកទី៧ : បេសកកម្មរបស់ក្រុមសាវ័កទាំង១២
7th section : The mission of the Twelve Apostles

ផ្នែកទី៨ : នំប៉័ងដែលផ្ដល់ជីវិត
8th section : The bread of life

The setting and the audience
1st theme : Jesus is bread of life

ការការពារទ្រឹស្តី
Defense of the doctrine

Transition

ពិធីជប់លៀងចុងក្រោយ និងទុក្ខលំបាករបស់ព្រះយេស៊ូ
Second theme : The Eucharist and the Passion

ភាគទី៤ | Fourth Part
ការបង្រៀនរបស់ព្រះយេស៊ូ
Preaching of Jesus

ផ្នែកទី១ : ពិធីបុណ្យព្រះវិញ្ញាណយាងមក
1st section: The Feast of Pentecost

ផ្នែកទី២ : ការបណ្តុះបណ្តាលក្រុមសាវ័ក
2nd section : The formation of the disciples

ផ្នែកទី៣ : ពិធីបុណ្យបារាំ
3rd section: The Feast of the Tabernacles.

ផ្នែកទី៤ : ចាប់ពីបុណ្យបារាំ រហូតដល់បុណ្យឆ្លងព្រះវិហារ
4th Section: From the feast of Tabernacles to Dedicate

183. ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់អោយជានៅថ្ងៃសប្ប័ទ
Healing of a crippled woman on the Sabbath

ផ្នែកទី៥ : ចាប់ពីបុណ្យឆ្លងព្រះវិហាររហូតទៅដល់ដែលគេរកធ្វើគតព្រះយេស៊ូ
5th section: From the Feast of Dedication until the move of Jesus towards his death

ផ្នែកទី៦ : ដំណើរចុងក្រោយរបស់ព្រះយេស៊ូមុនចូលទៅក្នុងក្រុងយេរ៉ូសាឡឹម
6th section: The last trip before going up to Jerusalem

ភាគទី៥ | Fifth Part

ការប្រៀនប្រដៅចុងក្រោយរបស់ព្រះយេស៊ូ
Last predication of Jesus

ផ្នែកទី១ : ដំណើរចុងក្រោយទៅកាន់ក្រុងយេរ៉ូសាឡឹម
1st section: The last trip to Jerusalem

ផ្នែកទី២: ថ្ងៃសៅរ៍ពិសិដ្ឋ
2nd section: Holy Saturday

ផ្នែកទី៣ : ការបង្រៀននៅទីក្រុងយេរ៉ូសាឡឹម 3rd section: Teaching in Jerusalem

ថ្ងៃចន្ទពិសិដ្ឋ
Holy Monday
ថ្ងៃអង្គារពិសិដ្ឋ
Holy Tuesday
ថ្ងៃពុធពិសិដ្ឋ
Holy Wednesday
ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ
Holy Thursday
ភាគទី៦ | Sixth Part

ព្រះយេស៊ូសោយទុក្ខលំបាក
The passion

ថ្ងៃសុកពិសិដ្ឋ
Holy Friday

ផ្នែកទី១ : សួនឧទ្យានកេសេម៉ានឹ
1st section: Gethsemane

ផ្នែកទី២ : ព្រះយេស៊ូ និងក្រុមនាយកបូជាចារ្យ
2nd section: Jesus and the High Priest

ផ្នែកទី៣: ព្រះយេស៊ូ និងលោកពីឡាត
3rd section: Jesus and Pilate

ផ្នែកទី៤: ព្រះយេស៊ូសោយទីវង្គត
4th section: Crucifixion and death of Jesus

ផ្នែកទី៥: ថ្ងៃសុក្រពិសិដ្ឋពេលល្ងាច
5th section: The evening of Holy Friday

ភាគទី៧ | Seventh Part

ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខ
Resurrection, Apparitions and Ascension of Christ


ភាគទី៣
Third part

មុខងាររបស់ព្រះយេស៊ូ និងការលះបង់របស់ក្រុមសាវ័កលើកដំបូង
The ministry of Jesus and the abandon of the first disciples

ផ្នែកទី១ : ព្រះយេស៊ូចាបបំពេញការងាររបស់ព្រះអង្គនៅស្រុកកាលីឡ
1st section: Jesus begins his work in Galilee

លក ៤,១៤កមក ១,១៤កមថ ៤,១២
១៤ ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ (14b, § 38.)
១៤ ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​កាលី‌ឡេ (14b, § 38.)
១២ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង​ហើយ ព្រះ‌អង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។ (13, § 40.)

យហ ៤,១-៣

 ព្រះ‌យេស៊ូ​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អង្គ​មាន​សាវ័ក​ច្រើន​ជាង​លោក​យ៉ូហាន និង​បាន​ជ្រមុជ​ទឹក​ឱ្យ​មនុស្ស​ច្រើន​ជាង​ដែរ។  តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ជ្រមុជ​ទឹក​ឱ្យ​គេ​ផ្ទាល់​ព្រះ‌អង្គ​ឡើយ គឺ​ពួក​សាវ័ក​វិញ​ទេ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។  ព្រះ‌អង្គ​ក៏​យាង​ចាក‌ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ 

36. ព្រះយេស៊ូនៅជាមួយស្ត្រីសាសន៍សាម៉ារី
Jesus and the woman from Samaria

យហ ៤,៤-៦

 ហើយ​ត្រូវ​យាង​កាត់​តាម​ស្រុក​សាម៉ារី។  ព្រះ‌អង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន​ជាតិ​សាម៉ារី ឈ្មោះ​ភូមិ​ស៊ីខា នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឱ្យ​លោក​យ៉ូសែប​ជា​កូន។  នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះ‌យេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។

យហ ៤,៧-១៥

 មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្ដិច»។  (សាវ័ក​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។  ស្ត្រី​សាម៉ារី​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។ ១០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​នាង​ស្គាល់​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​អ្នក​ដែល​និយាយ​ទៅ​កាន់​នាង​ថា “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្ដិច” នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​លោក​វិញ​ពុំ‌ខាន ហើយ​លោក​នឹង​ឱ្យ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត»​។ ១១ នាង​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទឹក​សោះ រីឯ​អណ្ដូង​សោត​ក៏​ជ្រៅ​ទៀត​ផង តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក?។ ១២ តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​ឱ្យ​យើង​ឬ?។ លោក​យ៉ាកុប និង​កូន​ចៅ​របស់​លោក​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​លោក​ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។ ១៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «អស់​អ្នក​ដែល​ពិសា​ទឹក​នេះ នៅ​តែ​ស្រេក​ត​ទៅ​មុខ​ទៀត ១៤ រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឱ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​ឱ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់​កល្ប‌ជានិច្ច»។ ១៥ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! សូម​មេត្តា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឱ្យ​នាង​ខ្ញុំ​ស្រេក និង​កុំ​ឱ្យ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។

យហ ៤,១៦-២៦

១៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ហៅ​ប្ដី​នាង រួច​ត្រឡប់​មក​វិញ»។ ១៧ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ ត្រូវ​មែន ១៨ ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន‌មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។ ១៩ នាង​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ព្យាការី​មែន។ ២០ បុព្វ‌បុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ជា​សាសន៍​យូដា​តែង​និយាយ​ថា ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។ ២១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន‌មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា។ ២២ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​ទេ រីឯ​យើង​វិញ យើង​ស្គាល់​ព្រះ‌អង្គ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​ការ​សង្គ្រោះ​ចេញ​មក​ពី​ជន​ជាតិ​យូដា។២៣ ប៉ុន្តែ ដល់​ពេល​កំណត់ គឺ​ឥឡូវ​ហ្នឹង​ហើយ អ្នក​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត ដ្បិត​ព្រះ‌បិតា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អ្នក​ថ្វាយ‌បង្គំ​បែប​នេះ​ឯង។ ២៤ ព្រះ‌ជាម្ចាស់​ជា​វិញ្ញាណ ហេតុ​នេះ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ‌អង្គត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។ ២៥ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មេស្ស៊ី​ហៅ​ព្រះ‌គ្រីស្ដ​នឹង​យាង​មក។ កាល​ណា​ព្រះ‌អង្គ​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​ប្រទាន​ឱ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។ ២៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ​ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។

យហ ៤,២៧-៣០

២៧ ពេល​នោះ ពួក​សាវ័ក​ត្រឡប់​មក​ដល់ ឃើញ​ព្រះ‌អង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។ ២៨ ស្ត្រី​នោះ​ទុក​ក្អម​ចោល រត់​ចូល​ទៅ​ក្នុង​ភូមិ ប្រាប់​អ្នក​ស្រុក​ថា៖ ២៩ «សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំនូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ លោក​នោះ​ជា​ព្រះ‌គ្រីស្ដ​ហើយ​មើល​ទៅ!»។ ៣០ អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​ព្រះ‌យេស៊ូ។

យហ ៤,៣១-៣៨

៣១ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​អញ្ជើញ​ពិសា!»។ ៣២ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ ហើយជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។ ៣៣ ពួក​សាវ័ក​ក៏​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​មាន​នរណា​ម្នាក់​យក​អាហារ​មក​ជូន​លោក​ហើយ​ទេ​ដឹង?»។ ៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឱ្យមក ព្រម​ទាំង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ឱ្យ​បាន​សម្រេច។ ៣៥ អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត ដល់​រដូវ​ចម្រូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ ៣៦ អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សម្រាប់​ជីវិត​អស់​កល្ប‌ជានិច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា ៣៧ ស្រប​តាម​ពាក្យ​ចាស់​លោក​ថាៈ “ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។ ៣៨ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឱ្យ​ទៅ​ច្រូតនៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។

យហ ៤,៣៩-៤២

៣៩ ក្នុង​ភូមិ​នោះ មាន​អ្នក​ស្រុក​សាម៉ារី​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ ដោយ‌សារ​ពាក្យ​ដែល​ស្ត្រី​នោះ​បាន​បញ្ជាក់​ប្រាប់​ថា “លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត”។ ៤០ ហេតុ​នេះ​ហើយ ​បាន​ជា​កាល​ជន​ជាតិ​សាម៉ារី​ទៅ​គាល់​ព្រះ‌អង្គ គេ​អង្វរ​សូម​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ ព្រះ‌អង្គ​យល់​ព្រម​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។ ៤១ មាន​មនុស្ស​ច្រើន​ជាង​នោះ​ទៅ​ទៀត បាន​ជឿ​លើ​ព្រះ‌អង្គ ដោយ​បាន​ឮ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ផ្ទាល់។ ៤២ ពួក​គេ​និយាយ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន‌មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​មែន»។

លក ៤,៤៣-៥៤

៤៣ ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលី‌ឡេ។ ៤៤ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ»។ ៤៥ លុះ​ព្រះ‌អង្គ​យាង​ទៅ​ដល់​ស្រុក​កាលី‌ឡេ អ្នក​ស្រុក​នាំ​គ្នា​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​សម្ដែងក្នុង​ឱកាស​ពិធី​បុណ្យ​ចម្លង​នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គេ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។ ៤៦ ព្រះ‌អង្គ​យាង​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ។ នៅ​ទី​នោះ មាន​អ្នក​រាជការ​ម្នាក់មក​ពី​ក្រុង​កាផានុម កូន​ប្រុស​របស់​លោក​មាន​ជំងឺ។ ៤៧ កាល​លោក​ជ្រាប​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​នេះ លោក​ក៏​ទៅ​រក​ព្រះ‌អង្គ ទូល‌អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ប្រោស​កូន​របស់​លោក​ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះឱ្យ​បាន​ជា​សះ‌ស្បើយ។ ៤៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សម្គាល់ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។ ៤៩ មន្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អញ្ជើញ​មក ក្រែង​កូន​របស់​ខ្ញុំ​ប្របាទ​ស្លាប់»។ ៥០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ»។ បុរស​នោះ​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ក៏​ចេញ​ដំណើរ​ទៅ។ ៥១ ពេល​លោក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បម្រើ​របស់​លោក​នាំ​គ្នា​ចេញ​មក​ជម្រាប​ថា កូន​របស់​លោក​រស់​ហើយ។ ៥២ លោក​ក៏​សួរ​អ្នក​បម្រើ​ឱ្យ​ដឹង​ថា កូន​របស់​លោក​បាន​ធូរ​ស្បើយ​ពី​ថ្មើរ​ណា។ គេ​តប​ថា៖ «កូន​របស់​លោក​បាត់​គ្រុន​ពី​ម្សិល‌មិញ វេលា​ម៉ោង​មួយ​រសៀល»។ ៥៣ ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា “កូន​របស់​លោក​រស់​ហើយ!”។ លោក​ជឿ​លើ​ព្រះ‌យេស៊ូ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល ក៏​ជឿ​លើ​ព្រះ‌អង្គ​ដែរ។ ៥៤ នេះ​ជា​ទី​សម្គាល់​លើក​ទី​ពីរដែល​ព្រះ‌យេស៊ូ​បាន​ធ្វើនៅ​ពេល​ដែល​ព្រះ‌អង្គ​វិល​ត្រឡប់​ពី​ស្រុក​យូដាមក​ស្រុក​កាលី‌ឡេ​វិញ។ (មើលបន្ដ, § 111.)

លក ៤,១៤ខ-១៥មក ១,១៤ខ-១៥មថ ៤,១៧
ព្រះ‌នាម​ព្រះ‌អង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។ ១៥ ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ គេ​សរសើរ​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។
(Cf.Jn IV.45, § précédent.).

១៤ខ ហើយ​ប្រកាស​ដំណឹង‌ល្អរបស់​ព្រះ‌ជាម្ចាស់។ ១៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ‌ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។
(មើលបន្ដ, § 46.)
១៧ តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ‌ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។
(មើលបន្ដ, § 46.)

លក ៤,១៦-២២ក

១៦ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះ‌អង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។ ១៧ គេ​បាន​យក​គម្ពីរ​របស់​ព្យាការី​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖ ១៨ «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំឱ្យ​នាំ​ដំណឹង‌ល្អទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឱ្យ​មក​ប្រកាស​ប្រាប់ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឱ្យ​មក​រំដោះអស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ១៩ ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។ ២០ លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ព្រះ‌អង្គ​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំសម្លឹង​មើល​ព្រះ‌អង្គ។ ២១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។ ២២ក ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ (22b-30, § 100.)។

លក ៤,៣១មក ១,២១មថ ៤,១៣-១៤.១៦
៣១ ព្រះ‌យេស៊ូ​យាង​ទៅ​ក្រុង​កាផានុម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ ព្រះ‌អង្គ​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ។






២១ ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាផានុម​ជា​មួយ​ពួក​សាវ័ក។ នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​​យាង​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក។






១៣ ព្រះ‌អង្គ​ចាក‌ចេញ​ពី​ភូមិ​ណាសា‌រ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាផានុម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប៊ូ‌ឡូន និង​តំបន់​ណែប‌ថាលី ១៤ ដើម្បី​ឱ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម‌រយៈ​ព្យាការី​អេសាយ​ថា៖ ១៦ ប្រជាជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត
បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយលេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់»។ (មើលបន្ដ, § 38.)
លក ៤,៣២មក ១,២២មថ ៧,២៨-២៩
៣២ មនុស្ស​គ្រប់​គ្នា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះ‌អង្គ​បង្រៀន

ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។


២២ អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌អង្គ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះ‌អង្គ​បង្រៀន
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​បណ្ឌិត​ខាង​វិន័យ។

២៨ [កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ § 79] មហា‌ជន​ងឿង‌​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រៀន‌ប្រដៅ 
២៩ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​បណ្ឌិត​ខាង​វិន័យ​របស់​ពួក​គេ។
(មើលបន្ដ, § 47.)
លក ៤,៣៣-៣៧មក ១,២៣-២៨
៣៣ នៅ​ក្នុង​សាលា​ប្រជុំ ​មាន​បុរស​ម្នាក់​ដែល​ខ្មោច​ចូល ស្រែក​ឡើង​ខ្លាំងៗ​ថា៖ ៣៤ «ព្រះ‌យេស៊ូជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះ‌អង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធដែល​មក​ពី​ព្រះ‌ជាម្ចាស់»។ ៣៥ ព្រះ‌យេស៊ូ​គំរាម​ខ្មោច​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។
ខ្មោច​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដា‌ជន រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​ឱ្យ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។ 
៣៦ មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សម្ដី​របស់​លោក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​លោក​មាន​អំណាច និង​ឫទ្ធា‌នុភាព​អាច​បញ្ជា​ទៅ​ខ្មោច​ឱ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។
៣៧ បន្ទាប់​មក ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចារ​ពាស‌ ពេញ​តំបន់​នោះ។ (Cf.Lk4,14b, § 38.)
 ២៣ នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ មាន​បុរស​ម្នាក់​ដែល​មាន​ខ្មោច​ចូល ស្រែក​ឡើង​ថា៖ ២៤ «ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះ‌អង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ ដែល​មក​ពី​ព្រះ‌ជាម្ចាស់»។ ២៥ ព្រះ‌យេស៊ូ​គំរាម​ខ្មោច​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។ 
២៦ ខ្មោច​ក៏​ធ្វើ​ឱ្យ​បុរស​នោះ​ដួល​ប្រកាច់‌ប្រកិន ហើយ​វា​ចេញ​ទៅ ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។ 
២៧ មនុស្ស‌ម្នា​ទាំង​អស់​ភ័យ​ស្រឡាំង‌កាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! លោក​បង្រៀន​តាម​របៀប​ថ្មី ប្រកប​ដោយ​អំណាច។ លោក​បញ្ជា​ទៅ​ខ្មោច ហើយ​ខ្មោច​ក៏​ស្ដាប់​បង្គាប់​លោក»។ 
២៨ ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចាយ ពាស‌ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។
លក ៤,៣៨-៣៩មក ១,២៩-៣១មថ ៨,១៤-១៥
៣៨ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំទៅ​ផ្ទះ​លោក​ស៊ីម៉ូន


ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​គាត់​ឱ្យ​ជា។ 
២៩ ព្រះ‌យេស៊ូ និង​សាវ័កនាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ ទៅ​ផ្ទះ​លោក​ស៊ីម៉ូន និង​លោក​អន់ដ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហានក៏​ទៅ​ជា​មួយ​ដែរ។ 
៣០ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ដ​នៅ​លើ​គ្រែ។ ពេល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ គេ​ទូល​ព្រះ‌អង្គ​ភ្លាម​ថា គាត់​ឈឺ។ 
១៤ បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​ផ្ទះ​លោក​សិលា


ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​គ្រុន​សម្រាន្ដ​នៅ​លើ​គ្រែ។ 

៣៩ ព្រះ‌យេស៊ូ​ឱន​ទៅ​លើ​អ្នក​ជំងឺ ព្រះ‌អង្គ​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​បាន​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង បម្រើ​ភ្ញៀវ។៣១ ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឱ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បម្រើ​ភ្ញៀវ។

១៥ ព្រះ‌អង្គ​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង បម្រើ​ព្រះ‌អង្គ។


លក ៤,៤០-៤១មក ១,៣២-៣៤ និង ៣,១១-១២មថ ៨,១៦-១៧
៤០ នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បង‌ប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះ‌យេស៊ូ។
៣២ លុះ​ដល់​ល្ងាច ក្រោយ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​ខ្មោច​ចូល​ទាំង​អស់ មក​រក​ព្រះ‌យេស៊ូ។ ៣៣ អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។ ១៦ លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​ខ្មោច​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ដេញ​ខ្មោច​ដោយ​មាន​ព្រះ‌បន្ទូល
ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឱ្យ​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។ ៤១ មាន​ខ្មោច​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ថា៖

៣៤ ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឱ្យ​បាន​ជា​សះ‌ស្បើយ ហើយ​ព្រះ‌អង្គ​ដេញ​ខ្មោច​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះ‌អង្គ​មិន​អនុញ្ញាត​ឱ្យ​ខ្មោច​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះ‌អង្គ។ហើយ​ប្រោស​អ្នក​ជំងឺឱ្យ​បាន​ជា​គ្រប់ៗ​គ្នា





«ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះ‌យេស៊ូ​គំរាម​ខ្មោច​ទាំង​នោះមិន​ឱ្យ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ដ។
១១ ម្យ៉ាង​ទៀត ពេល​ខ្មោច​ឃើញ​ព្រះ‌អង្គ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទា
ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ១២ ប៉ុន្តែ ព្រះ‌យេស៊ូ​បាន​គំរាម‌កំហែង​វា​យ៉ាង​ម៉ឺង‌ម៉ាត់ មិន​ឱ្យ​និយាយ​ប្រាប់​គេ​ថាព្រះ‌អង្គ​ជា​នរណា​ឡើយ។
(មើលបន្ដ, § 54.)
១៧ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម‌រយៈ​ព្យាការី​អេសាយ​ថា៖
«ព្រះ‌អង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង
ហើយ​ព្រះ‌អង្គ​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ»​។ (18, § 97.)
លក ៤,៤២-៤៤មក ១,៣៥-៣៩មថ ៤,២៣
៤២ លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។



បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​ព្រះ‌អង្គ។ លុះ​ជួប​ហើយ គេ​ឃាត់​ព្រះ‌អង្គ​ឱ្យ​នៅ​ជា​មួយ មិន​ចង់​ឱ្យ​យាង​ចាក‌ចោល​គេ​ឡើយ។ 

៤៣ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ត្រូវ​នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឱ្យ​មក​បំពេញ​ការ​នេះ​ឯង»។

៣៥ ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ ព្រះ‌យេស៊ូ​តើន​ឡើង ព្រះ‌អង្គ​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​អធិ‌ស្ឋាននៅ​ទី​នោះ។ 
៣៦ លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះ‌អង្គ។ ៣៧ លុះ​បាន​ជួប​ហើយ គេ​ទូល​ថា៖ «គេ​ខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។

 ៣៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។

៤៤ បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ​តាម​សាលា​ប្រជុំ​នានា ក្នុង​ស្រុក​កាលី‌ឡេ។




៣៩ ព្រះ‌អង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​ខ្មោច​ចេញ​ពី​មនុស្ស​ផង។ (មើលបន្ដ, § 47.)


២៣ ព្រះ‌យេស៊ូ​យាង​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ ព្រះ‌អង្គ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជាជន ឱ្យ​បាន​ជា​ផង។ (Cf.9,35 § 101.)(មើលបន្ដ, § 55.)
លក ៥,១-១១[មក ៤,១-២] និង មក ១,១៦-២០មថ ៤,១៨-២២
 ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​កេនេ‌សា‌រ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។  ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។ 
 ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ព្រះ‌អង្គ​សុំ​ឱ្យ​គាត់​ចេញ​ទូកទៅ​ឆ្ងាយ​ពី​ច្រាំង​បន្ដិច។ ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។
 លុះ​ព្រះ‌អង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។  លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។  គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។  គេ​បក់​ដៃ​ហៅ​មិត្ត‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឱ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។  ពេល​លោក​ស៊ីម៉ូន‌សិលា​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាងឱ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​បាប»។  លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។ ១០ រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ ១១ ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ‌បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។
[ ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​បង្រៀន​បណ្ដា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដា‌ជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។  ព្រះ‌អង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះ‌អង្គ​បង្រៀន​គេ​ថា៖
(Cf. § 84)]









១៦ កាល​ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ព្រះ‌អង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន និង​លោក​អន់ដ្រេ ជា​ប្អូន​របស់​គាត់ កំពុង​តែ​បង់​សំណាញ់ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។






១៧ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឱ្យ​នេសាទ​មនុស្ស​វិញ»។ ១៨ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។
















១៨ កាល​ព្រះ‌អង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​សិលា និង​លោក​អន់ដ្រេ ជា​ប្អូន​របស់​គាត់។






១៩ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឱ្យ​នេសាទ​មនុស្ស​វិញ»។ ២០ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។
១៩ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​ប្អូន កំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​មួយ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេដេ។ ២០ ព្រះ‌អង្គ​ត្រាស់‌ហៅ​អ្នក​ទាំង​ពីរ​ភ្លាម គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ ទុក​ឪពុក​ឱ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។ (21, § 40)
២១ ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេ កំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេ ជា​ឪពុក។ ព្រះ‌អង្គ​ក៏​ត្រាស់‌ហៅ​អ្នក​ទាំង​ពីរ។ ២២ អ្នក​ទាំង​ពីរ​ចាក‌ចោល​ទូក ចាក‌ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ (23, § 45)
លក ៥,១២-១៦មក ១,៤០-៤៥មថ ៨,១-៤
១២ ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ឃើញ​ព្រះ‌អង្គ គាត់​ចូល​មក​រក ហើយ​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី ទូល​ព្រះ‌អង្គ​ថា៖

«លោក​ម្ចាស់ ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឱ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ផង»។ 
១៣ ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឱ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។
១៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ហាម​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​ឱ្យ​ដឹង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។


៤០ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូ គាត់​លុត​ជង្គង់ ទូល‌អង្វរ​ព្រះ‌អង្គ​ថា៖


«ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ​ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឱ្យ​ជា​ស្អាត​បរិសុទ្ធ​ផង»។ 
៤១ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គាត់​ពន់‌ពេក​ណាស់ ព្រះ‌អង្គ​ក៏​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឱ្យ​ជា​ស្អាត​បរិសុទ្ធ​ចុះ!»។ ៤២ មនុស្ស​ឃ្លង់​ក៏​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។ ៤៣ បន្ទាប់​មក ព្រះ‌យេស៊ូ​ដេញ​គាត់​ឱ្យ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​យ៉ាង​តឹង‌រ៉ឹង​ថា៖ ៤៤ «ចូរ​ប្រយ័ត្ន​ឱ្យ​មែន‌ទែន កុំ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​ឱ្យ​នរណា​ដឹង​ឡើយ! ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ រួច​ថ្វាយ​តង្វាយ ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។ 
 កាល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​វិញ មាន​មហា‌ជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។  ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ទូល​ថា៖
«លោក​ម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទឱ្យ​ជា​ស្អាត​បរិសុទ្ធផង»។ 
 ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឱ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ពី​រោគ​ឃ្លង់​ភ្លាម។ 
 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖

«ចូរ​ប្រយ័ត្ន​ឱ្យ​មែន‌ទែន កុំ​និយាយ​ប្រាប់​ឱ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។ (បន្ដមើល, § 76)

១៥ ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ ល្បី​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ។ មហា‌ជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​ព្រះ‌អង្គ ព្រម​ទាំង​សូម​ព្រះ‌អង្គ​ប្រោស​ឱ្យ​ខ្លួន​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​ផង។ ១៦ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិ‌ស្ឋាន។
៤៥ ប៉ុន្តែ បុរស​នោះ​ចេញ​ទៅ​ប្រកាស និង​ផ្សព្វ‌ផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​ឱ្យ​គេ​ដឹង។ ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ‌យេស៊ូ​មិន​អាច​យាង​ចូល​ទី‌ក្រុង ដូច​ពី​មុន​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​គង់​នៅ​តែ​ខាង​ក្រៅ​ទី‌ក្រុង ត្រង់​កន្លែង​ស្ងាត់ៗ ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិស‌ទី​នាំ​គ្នា​មក​គាល់​ព្រះ‌អង្គ។
លក ៥,១៧-២៦មក ២,១-១២មថ ៩,[១] ២-៨
១៧ ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យអង្គុយ​ស្ដាប់​ព្រះ‌អង្គ​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌យេស៊ូ​ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ​ឱ្យ​បាន​ជា។  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ក្រុង​កាផានុម​វិញ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា ព្រះ‌អង្គ​គង់​នៅ​ក្នុង​​ផ្ទះ​។  មាន​មនុស្ស​យ៉ាង​ច្រើនមក​មូល​ផ្ដុំ​គ្នា​កក‌កុញ គ្មាន​សល់​កន្លែង​ណា​សោះ​ឡើយ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏​គ្មាន​សល់​​ដែរ។ ព្រះ‌យេស៊ូ​ថ្លែង​ព្រះ‌បន្ទូល​ឱ្យគេ​ស្ដាប់។ [ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ឆ្លង​សមុទ្រ​ទៅ​ក្រុង​របស់​ព្រះ‌អង្គ​វិញ។ §§ 98 et 99.]




១៨ ពេល​នោះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ដល់ គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ។ ១៩ ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សម្រូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះ‌យេស៊ូ។  មាន​បុរស​បួន​នាក់​សែង​មនុស្ស​ខ្វិន​ដៃ ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះ‌អង្គ។  ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​នាំ​មនុស្ស​ខ្វិន​នោះ​ទៅ​ជិត​ព្រះ‌យេស៊ូ​បាន​ឡើយ។ ដូច្នេះ គេ​ក៏​ចោះ​ដំបូល​ផ្ទះ ចំ​ពី​លើ​កន្លែង​ដែល​ព្រះ‌អង្គ​គង់ ហើយ​សម្រូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង ចុះ​តាម​ប្រឡោះ​មក។
 ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះ‌អង្គ។






២០ ពេល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់‌ទោស​ឱ្យ​អ្នក​រួច​ពី​បាប​ហើយ!»។ ២១ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះ‌គិត​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថព្រះ‌ជាម្ចាស់​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​អត់‌ទោស​ឱ្យ​មនុស្ស​រួច​ពី​បាប​បាន?»។  កាល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «កូន​អើយ! ខ្ញុំ​អត់‌​ទោស​ឱ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ»។  ពួក​បណ្ឌិត​ខាង​វិន័យ​ខ្លះដែល​អង្គុយ​នៅ​ទី​នោះ រិះ‌គិត​ក្នុង​ចិត្ត​ថា៖  «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នេះ​ហ៊ាន​ប្រមាថ​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ពាក្យ​ស្មើ​នឹង​ព្រះ‌អង្គ​បែប​នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ តើ​នរណា​អាច​អត់‌ទោស​មនុស្ស​ឱ្យ​រួច​ពី​បាប​បាន!»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់‌ទោស​ឱ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ!”។  ពួក​បណ្ឌិត​ខាង​វិន័យខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ‌ជាម្ចាស់!»។ 



២២ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ដូច្នេះ? ២៣ បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឱ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?។

២៤ ប៉ុន្តែ ខ្ញុំ​ចង់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្សមាន​អំណាច​នឹង​អត់‌ទោសឱ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -ព្រះ‌អង្គ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។ ២៥ រំពេច​នោះ អ្នក​ខ្វិន​ក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ ២៦ អស់​អ្នក​ដែល​នៅ​ទី​នោះស្លុត​ស្មារតី​គ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ គេ​ភ័យ‌ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​អស្ចារ្យ​មែន!»។
 ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ​ភ្លាម ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ដូច្នេះ? បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌​ទោស​​ឱ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​​ជាង? 
១០ ប៉ុន្តែ ខ្ញុំ​ចង់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់‌ទោស​ឱ្យ​មនុស្ស​នៅ​លើ​ផែន‌ដី​នេះ រួច​ពី​បាប​បាន»។ ព្រះ‌អង្គ​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ ១១ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។ ១២ មនុស្ស​ខ្វិន​ក៏​ក្រោក​ឈរ​ឡើង​ភ្លាម យក​គ្រែ​ស្នែង​របស់​ខ្លួន ដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​បាន​ឃើញ​ការ‌ អស្ចារ្យ​ណា​មួយ ដូច​ពេល​នេះ​ឡើយ!»។


 ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះ?  បើ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​អត់‌ទោស​ឱ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? 

 ប៉ុន្តែ ខ្ញុំ​ចង់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​អត់‌ទោស​ឱ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​បាន​រួច​ពី​បាប»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។  អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។  កាល​មហា‌ជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។



លក ៥,២៧-៣២មក ២,១៣-១៧មថ ៩,៩-១៣
២៧ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​ទី​នោះ

១៣ ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ម្ដង​ទៀត។ បណ្ដា‌ជន​ទាំង​មូល​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បង្រៀន​ពួក​គេ។ 
ព្រះ‌អង្គ​ទត​ឃើញ​អ្នក​ទារ​ពន្ធម្នាក់ ឈ្មោះ​លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ២៨ លោក​លេវី​ក្រោក​ឡើង ទុក​កិច្ច‌ការ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ 
២៩ លោក​លេវី​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។
 

៣០ ពួក​ខាង​គណៈ‌ផារីស៊ី និង​ពួក​បណ្ឌិត​​ខាង​វិន័យ​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សាវ័ករបស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។ 
(cf.15,1-2 § 194).
១៤ កាល​ព្រះ‌អង្គ​យាង​កាត់​តាម​នោះ ព្រះ‌អង្គ​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះ‌អង្គ​ទៅ។
១៥ បន្ទាប់​មក ព្រះ‌យេស៊ូ​សោយ​ព្រះ‌​ស្ងោយ​នៅ​ផ្ទះ​លោក​លេវី។ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សាវ័ក។ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់​បាន​មក​តាម​ព្រះ‌អង្គ។ 
១៦ ពួក​បណ្ឌិត​ខាង​វិន័យ​ពី​គណៈ​ផារី‌ស៊ីឃើញ​ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​អ្នក​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សាវ័ក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាប?»។
 កាល​ព្រះ‌យេស៊ូ​យាង​ពី​ទី​នោះ​ទៅ​មុខ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើងដើរ​តាម​ព្រះ‌អង្គ​ទៅ។ 
១០ បន្ទាប់​មក ព្រះ‌អង្គ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​ដែរ។ 

១១ ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សាវ័ក​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។ 

៣១ ព្រះ‌យេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ 



១៧ ព្រះ‌យេស៊ូ​បានឮ​គេ​និយាយ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។



១២ ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ១៣ ចូរ​អ្នក​រាល់​គ្នា​ទៅ​រិះ‌គិត​មើល សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថាៈ “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​សេចក្ដី​មេត្តា‌ករុណា​ប៉ុណ្ណោះ” មាន​ន័យ​ដូច​ម្ដេច? (cf. § 51)
៣២ ខ្ញុំ​មិន‌មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប ដើម្បីឱ្យគេ​កែ‌ប្រែ​ចិត្ត​គំនិត»។ខ្ញុំ​មិន‌មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​ខ្ញុំ​មក​រក​មនុស្ស​បាប​វិញ»។
ខ្ញុំ​មិន‌មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប»។
លក ៥,៣៣-៣៩មក ២,១៨-២២មថ ៩,១៤-១៥.១៩.១៧
៣៣ មាន​គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈ‌ផារីស៊ីតែង‌តែ​តម​អាហារ និង​សូត្រ​ធម៌​ជា​ញឹក‌ញាប់ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​បែរ​ជា​នាំ​គ្នា​បរិភោគ​ដូច្នេះ?»។ 
១៨ ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហាន‌​បាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ីនាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ីតម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ ១៤ ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ 

៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ?។ ទេ! គេ​មិន​អាច​តម​បាន​ឡើយ។ ៣៥ ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ»។១៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ នៅ​ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ?។ ទេ! ដរាប​ណាកូន​កំលោះ​នៅ​ជា​មួយ គេ​មិន​អាច​តម​អាហារ​បាន​ឡើយ។ ២០ ថ្ងៃ​ក្រោយ​ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។ ១៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ​ទេ! ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។
៣៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀក‌បំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀក‌​បំពាក់​​​ចាស់​នោះ​ឡើយ ធ្វើ​ដូច្នេះ សម្លៀក‌​បំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​ក្រណាត់​ចាស់ និង​ក្រណាត់​ថ្មី ក៏​មិន​សម​គ្នា​ដែរ។ ២១ ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឱ្យសម្លៀក‌​បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។ 

១៩ ព្រះ‌យេស៊ូ​ក្រោក​ឡើង យាង​ទៅ​ជា​មួយ​គាត់ ពួក​សាវ័ក​ក៏​ទៅ​ជា​មួយ​ដែរ។



៣៧ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឱ្យថង់​ស្បែក​ចាស់​នោះ​ធ្លុះ បណ្ដាល​ឱ្យស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន ២២ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌​បាយ‌ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ ស្រា​នឹង​ធ្វើ​ឱ្យថង់​ស្បែក​នោះ​ធ្លាយ បណ្ដាល​ឱ្យខូច​ទាំង​ស្រា ទាំង​ថង់​ស្បែក​ជា​មិន​ខាន។
១៧ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌​បាយ‌ជូរ​ថ្មីទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។
៣៨ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។៣៩ កាល​បើ​បាន​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ចាស់​ហើយ មិន​ដែល​មាន​នរណា​ចង់​ពិសា​ស្រា​ថ្មី​ទេ ព្រោះ​គេ​ថា “ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី”»។ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។



គេ​តែង‌តែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។

លក ៦,១-៥មក ២,២៣-២៧មថ ១២,១-៨
 មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សាវ័ក​របស់​ព្រះ‌អង្គ​នាំ​គ្នា​បូត​កួរ​ស្រូវ​សាឡី មក​ឈ្លី​បរិភោគ។
២៣ មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សាវ័ក​របស់​ព្រះ‌អង្គ​នាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។ 
 មាន​គ្រា​មួយ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ នៅ​ថ្ងៃ​សប្ប័ទ សាវ័ក​របស់​ព្រះ‌អង្គ​ឃ្លាន​ពេក ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។ 
  មាន​ពួក​ខាង​គណៈ‌ផារីស៊ី​ខ្លះ​និយាយ​ទៅ​សាវ័ក​ទាំង​នោះ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​បញ្ញត្តិ​ហាម​មិនឱ្យធ្វើ​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»។ ២៤ ពួក​ខាង​គណៈ​ផារី‌ស៊ីទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឱ្យធ្វើនៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»។  ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នោះ ទូល​ព្រះ‌អង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឱ្យធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។
 ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន  គឺ​ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឱ្យពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យមាន​តែ​ពួក​បូជា‌ចារ្យ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ​បាន។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?»។ 














 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ បុត្រ​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ។
២៥ ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិភោគ​។ ២៦ នៅ​សម័យ​នោះ លោក​អប៊ីយ៉ា​ធ្វើ​ជា​មហា‌បូជា‌ចារ្យ។ ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឱ្យពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យមាន​តែ​ពួក​បូជា‌ចារ្យ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អត្ថ‌បទ​នោះ​ទេ​ឬ!»។ 






២៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ព្រះ‌អង្គ​មិន​បាន​បង្កើត​មនុស្ស ដើម្បី​ឱ្យបម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ។


  ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន  គឺ​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់ មក​សោយ​ជា​មួយ​ពួក​បរិពារ។ តាម​វិន័យ មាន​តែ​ពួក​បូជា‌ចារ្យ​ប៉ុណ្ណោះ ដែល​បរិភោគ​នំបុ័ង​នេះ​បាន រីឯ​ព្រះ‌រាជា​គ្មាន​សិទ្ធិ​សោយ​ទេ ហើយ​ពួក​បរិពារ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?  ម្យ៉ាង​ទៀត នៅ​ថ្ងៃ​សប្ប័ទ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌វិហារ សុទ្ធ​តែ​រំលោភ​លើ​វិន័យ​ថ្ងៃ​សប្ប័ទ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​ធម្ម‌វិន័យ​នោះ​ទេ?  ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់ប្រសើរ​ជាង​ព្រះ‌វិហារ​ទៅ​ទៀត។  ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ 
(cf.9,13 § 49).
 ដ្បិត​បុត្រ​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។
លក ៦,៦-១០មក ៣,១-៥មថ ១២,៩-១៣
 នៅ​ថ្ងៃ​សប្ប័ទ​មួយ​ទៀត ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​ព្រះ‌អង្គ​បង្រៀន​គេ។
នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។



 ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈ‌ផារីស៊ីតាម​មើល​ព្រះ‌យេស៊ូ ក្រែង​លោ​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ ព្រោះ​គេ​ចង់​រក​លេស​ចោទ​ប្រកាន់​ព្រះ‌អង្គ។ 
 ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​សាលា​ប្រជុំ​ម្ដង​ទៀត

នៅ​ទី​នោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។



 ពួក​គេ​តាម​មើល​ព្រះ‌យេស៊ូ ក្រែង​លោ​ព្រះ‌អង្គ​ប្រោស​បុរស​នេះឱ្យជានៅ​ថ្ងៃ​សប្ប័ទ ក្នុង​គោល​បំណង​ចោទ​ប្រកាន់​ព្រះ‌អង្គ។ 
 ព្រះ‌យេស៊ូ​ចាក‌ចេញ​ពី​ទី​នោះ យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំរបស់​គេ។ 

១០ មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺឱ្យជា​ឬ​ទេ?»។
គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះ‌អង្គ។


 ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​ពួក​គេ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។ បុរស​នោះ​ក៏​ក្រោក​ឈរ​ឡើង។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។ 

 
 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឱ្យវិនាស​អន្តរាយ?»។ 
(Cf.14,3. § 188).


 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឱ្យធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​មនុស្ស ឬ​ប្រហារ​ជីវិត​ចោល?»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។



១១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?។ ១២ រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។
(cf. § 195.)
១០ ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្រ្ត​ទត​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖


«ចូរ​លាត​ដៃ​មើល៍!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​បាន​ជា​ដូច​ដើម​វិញ។
 ព្រះ‌យេស៊ូ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មើល​ទៅ​អ្នក​ដែល​នៅ​ជុំ‌វិញ ទាំង​ព្រះ‌ពិរោធ ហើយ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫ‌ទ័យ ព្រោះ​គេ​មាន​ចិត្ត​រឹង‌រូស។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖
«ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។
១៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖



«ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​ជា​ដូច​ដៃ​ម្ខាង​ទៀត។
លក ៦,១១មក ៣,៦មថ ១២,១៤
១១ ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ។
 ពួក​ខាង​គណៈ​ផារី‌ស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស‌ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ (មើលបន្ដ § 55)១៤ ពួក​ខាង​គណៈ​ផារីស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌អង្គ។
លក ៦,១២-១៦មក ៣,១៣-១៩មថ ១០,១-៤
១២ នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិ‌ស្ឋាន។ ព្រះ‌អង្គ​អធិ‌ស្ឋាន​ពេញ​មួយ​យប់។ 
១៣ លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​ត្រាស់‌ហៅ​សាវ័ក​មក ក្នុង​ចំណោម​សាវ័ក​ទាំង​នោះ

១៣ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។

ព្រះ‌អង្គ​បាន​ត្រាស់‌ហៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ជ្រើស​យក​ដប់‌ពីរ​រូប ហើយ​ប្រទាន​ងារ​ជា​ទូត​របស់​ព្រះ‌អង្គ 


១៤ ព្រះ‌អង្គ​តែង‌តាំង​សាវ័ក​ដប់‌ពីរ​រូបឱ្យគេ​នៅ​ជា​មួយ​ព្រះ‌អង្គ និង​ដើម្បី​ចាត់​គេ​ឱ្យទៅ​ប្រកាស​ដំណឹង‌ល្អ ១៥ ទាំង​ឱ្យគេ​មាន​អំណាច​ដេញ​ខ្មោច​ថែម​ទៀត​ផង។
 ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក ព្រះ‌អង្គ​ប្រទាន​ឱ្យគេ​មាន​អំណាច​ដេញ​ខ្មោច ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឱ្យជា​ផង។ 
១៤ គឺ​មាន​ស៊ីម៉ូន​ដែល​ព្រះ‌អង្គ​ប្រទាន​ឈ្មោះ​ថា សិលា និង​អន់ដ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូ‌ឡូមេ ១៥ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម​ ១៦ យូដាស​ជា​កូន​លោក​យ៉ាកុប និង​យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុត ដែល​នឹង​ក្បត់​ព្រះ‌អង្គ។


១៦ ព្រះ‌អង្គ​បាន​តែង‌តាំង​អ្នក​ដប់‌ពីរ​រូប​នេះ គឺ​ស៊ីម៉ូន​ដែល​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ថា សិលា ១៧ យ៉ាកុប​ជា​កូន​របស់​លោក​សេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះ‌យេស៊ូ​ដាក់​ឈ្មោះ​ថា “បោណើកែស” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរ‌លាន់” ១៨ អន់ដ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម ១៩ និង​យូដាស‌អ៊ីស្កា‌រី‌យ៉ុត​ជា​អ្នក​ក្បត់​ព្រះ‌អង្គ។ (មើលបន្ដ § 82.) គ្រីស្ត‌ទូតទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​សិលា និង​អន់ដ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេដេ  ភីលីព និង​បារថូ‌ឡូមេ ថូម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ និង​ថាដេ  ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុតជា​អ្នក​ក្បត់​ព្រះ‌អង្គ។
(មើលបន្ដ § 100.)
លក ៦,១៧-១៩មក ៣,៧-១០មថ ១២,១៥ ; ៤,២៥.២៤ ; ១២,១៦-២១
១៧ ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សាវ័ក​ទាំង​នោះ​មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ មាន​សាវ័ក​ជា​ច្រើន និង​ប្រជាជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម




 ព្រះ‌យេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ជា​មួយ​ពួក​សាវ័ក។ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​ព្រះ‌អង្គ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​យូដា  ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់



១៥ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះ‌អង្គ​យាង​ចាក‌ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ​ទៅ​ដែរ។ ព្រះ‌អង្គ​បាន​ប្រោស​ពួក​គេ​ឱ្យជា​ពី​ជំងឺ​ទាំង​អស់​គ្នា
២៥ មាន​មហា‌ជន​ជា​ច្រើនពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សា​ឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ។
(មើលបន្ដ § 56.)។
ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះ‌អង្គ​យ៉ាង​កក‌កុញ។ ១៨ គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះ‌អង្គ និង​សូម​ព្រះ‌អង្គ​ប្រោស​គេ​ឱ្យជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​ខ្មោច​ចូល​ក៏​បាន​ជា​ដែរ។ ១៩ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះ‌អង្គ​មក ប្រោស​គេ​ឱ្យជា​គ្រប់ៗ​គ្នា។

















ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​ព្រះ‌យេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​ធ្វើ។  ព្រះ‌យេស៊ូ​ប្រាប់​ពួក​សាវ័ក​ឱ្យរៀប‌ចំ​ទូក​មួយ​ថ្វាយ​ព្រះ‌អង្គ ក្រែង​បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចោម‌រោម​ព្រះ‌អង្គ ១០ ដ្បិត​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សម្រុក​ចូល​មក​ជិត ដើម្បី​ពាល់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឱ្យបាន​ជា។
(11, § 44)។














២៤ ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌អង្គ​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​ខ្មោច​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឱ្យជា​ទាំង​អស់​គ្នា។ 
១៦ តែ​ព្រះ‌អង្គ​គំរាម​គេ​យ៉ាង​ម៉ឺង‌ម៉ាត់ មិន​ឱ្យនិយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះ‌អង្គ​ជា​នរណា​ឡើយ ១៧ ដើម្បី​ឱ្យស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម‌រយៈ​ព្យាការី​អេសាយ​ថា៖
១៨ «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បានជ្រើស‌រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ហើយ​ធ្វើ​ឱ្យចិត្ត​យើង​រីក‌រាយ។
យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង
ឱ្យសណ្ឋិត​លើ​លោកហើយ​លោក​នឹង​ប្រាប់​ឱ្យជាតិ​សាសន៍ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។ ១៩ លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ
តាម​ទី‌ផ្សារ​ទេ។ ២០ លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែលទក់​ហើយ​នោះ​ឡើយ
ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា ដែល​ហៀប​នឹងរលត់​នោះ​ដែរ។ លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំសេចក្ដី​សុចរិត​ឱ្យមាន​ជ័យ‌ជម្នះ។ ២១ ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នាសង្ឃឹម​លើ​លោក»​។
(មើលបន្ដ § 164.)
លក ៦,២០កមថ ៥,១-២
២០ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្រ្ត​ទត​មើល​សាវ័ករបស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖
 ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ សាវ័កនាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ  ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖
លក ៦,២០ខ-២៦មថ ៥,៣-១២
២០ខ «អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ!
អ្នក​មាន​សុភមង្គល​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់។
 «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់​ អ្នក​នោះ​មាន​សុភមង្គលហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ!
 អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ!
២១ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។






 អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពួក​គេ​នឹង​ទទួល​ផែន‌ដី​ទុក​ជា​មត៌ក!
 អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឱ្យពួក​គេ​បាន​ឆ្អែត!
 អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យមេត្តា‌ករុណា​ដល់​ពួក​គេ​វិញ!
 អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់!
 អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មានឈ្មោះ​ជា​បុត្ររបស់​ព្រះ‌ជាម្ចាស់!
២២ ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​បុត្រ​មនុស្ស
អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។ 


១០ អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​ សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ!
១១ ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! 
២៣ នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរម‌សុខ។ កាល​ពី​ជំនាន់​មុន បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ព្យាការី​ដូច្នោះ​ដែរ។
២៤ ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ! អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បានទទួល​ការ​សម្រាល​ទុក្ខ​រួច​ស្រេច​ហើយ។
២៥ អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ! អ្នក​នឹង​ត្រូវ​វេទនា
ដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ត្រេក‌អរ​អើយ! អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា
នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​ជា​ពុំ‌ខាន។
២៦ អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់កោត​សរសើរ​អើយ! អ្នក​ត្រូវ​វេទនា​ហើយ ព្រោះ​បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត
ចំពោះ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ដូច្នោះ​ដែរ!»។
(មើលបន្ដ § 65)។
១២ ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការីដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។
(13=§ 133 ; 14-16= § 170)









មថ ៥,១៧.២០

១៧ «សុំ​កុំ​នឹក​ស្មាន​ថា​ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការី​ចោល​ឡើយ។ ខ្ញុំ​មិន‌មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឱ្យគម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ​។  (18-19, § 201) ២០​ ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ឡើយ»។

មថ ៥,២១-២៤

២១ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ‌បុរស​ថា “កុំ​សម្លាប់​មនុស្ស”​ អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស។ ២២ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង‌ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បង‌ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ​ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ ២៣ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បង‌ប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ២៤ ចូរ​ទុក​តង្វាយ​របស់​អ្នក នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បង‌ប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ (25-26=§ 181)

មថ ៥,២៧-៣០

២៧ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់”។ ២៨ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ហើយ​មាន​ចិត្ត​ស្រើប‌ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ។ 
២៩ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឱ្យប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឱ្យឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឱ្យរូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។ 
៣០ ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​អ្នកឱ្យប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឱ្យឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវយវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឱ្យរូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។

*លក ១៦,១៨មថ ៥,៣១-៣២
៣១ «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង‌លះ​ឱ្យនាង”
*១៨ បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

៣២ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀប‌ការ​) បុរស​នោះ​ធ្វើ​ឱ្យនាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀប‌ការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

មថ ៥,៣៣-៣៧

៣៣ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ‌បុរសថា : “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់”។ ៣៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឱ្យសោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ៣៥ ក៏​កុំ​ស្បថ​ដោយ​យក​ផែន‌ដី​ជា​សាក្សី​ដែរ ព្រោះ​ផែន‌ដី​ជា​កំណល់​ទ្រ​ព្រះ‌បាទា​របស់​ព្រះ‌អង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម។ ៣៦ កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឱ្យសក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​ផង។ ៣៧ ត្រូវ​និយាយ​ឱ្យទៀង‌ទាត់ បើ “មែន” ឱ្យប្រាកដ​ជា “មែន” បើ “ទេ” ឱ្យប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»។

*លក ៦,២៩-៣០មថ ៥,៣៨-៤២
២៩ ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឱ្យគេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឱ្យគេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ ៣០ បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឱ្យគេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។




៣៨ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឱ្យបាក់​ធ្មេញ​តែ​មួយ​ដែរ”​។៣៩ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប‌ត​នឹង​មនុស្ស​កំណាច​ឱ្យសោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឱ្យគេ​ទះ​ម្ខាង​ទៀត​ទៅ។ ៤០ បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឱ្យគេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។ ៤១ បើ​មាន​គេ​បង្ខំ​អ្នកឱ្យធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។ ៤២ អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឱ្យគេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។
*លក ៦,៣១មថ ៧,១២
*៣១ បើ​អ្នក​រាល់​គ្នា​ចង់​ឱ្យគេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។
១២ «ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​ឱ្យអ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។
លក ៦,២៧-២៨.៣២-៣៦មថ ៥,៤៣-៤៨
២៧ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ២៨ ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។ (29-30=§ 63; 31=§ 64)



៤៣«អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ចូរ​ស្រឡាញ់​​​បង‌ប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។ ៤៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ឱ្យអស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។ ៤៥ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ឱ្យព្រះ‌អាទិត្យ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​ឱ្យទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ 
៣២ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ ៣៣ ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ ៣៤ បើ​អ្នក​រាល់​គ្នា​ឱ្យគេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឱ្យគ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ ៣៥ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឱ្យគេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឱ្យសោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ ៤៦ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ ៤៧ បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង‌ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។








 
៣៦ ចូរ​មាន​ចិត្ត​មេត្តា‌ករុណាដូច​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។ (មើលបន្ដ § 70)
៤៨ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះ‌អង្គ​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឱ្យអ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។

មថ ៦,១

 «កុំ​ធ្វើ​បុណ្យ​ទាន​នៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឱ្យតែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទេ។

មថ ៦,២-៤

 ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឱ្យមនុស្ស‌ម្នា​កោត​សរ‌សើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឱ្យដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។  រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​ឱ្យដៃ​ឆ្វេង​ដឹង​ឡើយ  ដើម្បី​ឱ្យទាន​របស់​អ្នក​នៅ​ស្ងាត់​កំបាំង ហើយ​ព្រះ‌បិតា​របស់​អ្នក ទត​ឃើញ​អំពើ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​វិញ»។

មថ ៦,៥-៦

 «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឱ្យមនុស្ស‌ម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បានទទួល​រង្វាន់​របស់​គេ​ហើយ។  រីឯ​អ្នក​វិញ កាល​ណា​អ្នក​អធិស្ឋាន ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឱ្យជិត ហើយ​ទូល​ទៅ​កាន់​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។ (7-15= § 160)

មថ ៦,១៦-១៨

១៦ «កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឱ្យអ្នក​ដទៃ​ឃើញ​ថាខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ ១៧ រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង ១៨ កុំ​ឱ្យមនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឱ្យតែ​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​ប៉ុណ្ណោះ ពេល​នោះ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។ (មើលបន្ដ, § 177.)

លក ៦,៣៧-៣៨.៤១-៤២មថ ៧,១-៥
៣៧ «កុំ​ថ្កោល‌ទោស​អ្នក​ដទៃឱ្យសោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ថ្កោល‌ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា‌ទោស​អ្នក​ដទៃ​ឱ្យសោះ នោះ​​ព្រះ‌ជាម្ចាស់​ក៏​មិន​ផ្ដន្ទា‌ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌​លែង​ទោស​ឱ្យអ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឱ្យអ្នក​រាល់​គ្នា។ ៣៨ ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ព្រះ‌អង្គ​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់​នឹង​វាល់ឱ្យអ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឱ្យអ្នក​ដទៃ»។
(v. 39= § 114 ; v. 40=§ 173).
 «កុំ​ថ្កោល‌ទោស​អ្នក​ដទៃ​ឱ្យសោះ ដើម្បី​កុំ​ឱ្យព្រះ‌ជាម្ចាស់​ថ្កោល‌ទោស​អ្នក​រាល់​គ្នា
 

 បើ​អ្នក​រាល់​គ្នា​ថ្កោល‌ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល‌ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​វាល់​ឱ្យអ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឱ្យអ្នក​ដទៃ។
(Cf. § 87.)
៤១ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​របស់​បង‌ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្ទាល់​ដូច្នេះ?។ ៤២ បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បង‌ប្អូន​ថា “ទុក​ឱ្យខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង‌ប្អូន​អ្នក​បាន»។
(មើលបន្ដ, § 73.)
 ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បង‌ប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ?  បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បង‌ប្អូន​ថា “ទុក​ឱ្យខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី ចេញ​ពី​ភ្នែក​អ្នក!”  មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង‌ប្អូន​អ្នក​បាន។

មថ ៧,៦

 កុំ​យក​អ្វីៗ​ដែល​ជា​របស់​វិសុទ្ធទៅ​ឱ្យឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ​របស់​អ្នក​រាល់​គ្នា​នៅ​មុខ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី រួច​បែរ​មក​ត្របាក់​ខាំ​អ្នក​រាល់​គ្នា​វិញ»។ (7-11=§ 162)

[លក ១៣,២៤]មថ ៧,១៣-១៤
[២៤ «ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ § 186 bis]



១៣ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។ ១៤ រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។
លក ៦,៤៣-៤៥មថ ៧,១៥-១៩; ១២,៣៣-៣៧
៤៣ «ដើម​ឈើ​ល្អមិន​ដែល​ឱ្យផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ ក៏​មិន​ដែល​ឱ្យផ្លែ​ល្អ​ដែរ 
៤៤ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន ដោយ‌សារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា​ឡើយ។






១៥ «ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។ 
១៦ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។ ១៧ ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អា‌ក្រក់តែង​ផ្ដល់​ផ្លែ​អា‌ក្រក់។ ១៨ ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អា‌ក្រក់​ទេ រីឯ​ដើម​ឈើ​អា‌ក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។ ១៩ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ គេ​នឹង​កាប់​យក​ទៅ​ដុត។ (Cf.Mt 3,10, § 16)។ ២០ រីឯ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត»។
៤៥ មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ព្រោះ​ចិត្ត​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។








៣៣ «បើ​ដើម​ល្អ ផ្លែ​ក៏​ល្អ តែ​បើ​ដើម​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។ ៣៤ នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ ៣៥ មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។ ៣៦ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ៣៧ ដ្បិត​អ្នក​នឹង​សុចរិត​ដោយ‌សារ​ពាក្យ​សម្ដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​អ្នក​ដែរ»។ (មើលបន្ដ, § 169).
លក ៦,៤៦មថ ៧,២១
៤៦ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” តែ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ?។

២១ «អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ មិន‌មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នោះ​វិញ។ (មើលបន្ដ, § 186bis)។
លក ៦,៤៧-៤៩មថ ៧,២៤-២៧
 ៤៧ អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់ឱ្យអ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា ៤៨ អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ។ គាត់​ជីក​ដី​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម លុះ​ទឹក​ជំនន់​មក​ដល់ ទោះ​បី​ទឹក​ហូរ​មក​ប៉ះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឱ្យផ្ទះ​នោះ​រង្គើ​ដែរ ព្រោះ​គាត់​បាន​សង់​យ៉ាង​មាំ។២៤ «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។ ២៥ ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់‌បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។
៤៩ ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។
២៦ រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់ ២៧ ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់‌បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់‌បែក​ខ្ទេច​អស់​គ្មាន​សល់»។
លក ៧,១-១០មថ ៧,២៨ក និង ៨,១០.១៣
 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឱ្យប្រជាជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាផានុម។  នៅ​ក្រុង​នោះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ មាន​ជំងឺ​ជា​ទម្ងន់​ជិត​ស្លាប់។  ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន​ជាតិ​យូដា​ខ្លះ ឱ្យទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។  ចាស់​ទុំ​ទាំង​នោះ​ទៅ​គាល់​ព្រះ‌យេស៊ូ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់ ដែល​គួរ​តែ​លោក​ប្រោស‌ប្រណី​ដល់​គាត់  ព្រោះ​គាត់​ស្រឡាញ់​ជាតិ​សាសន៍​របស់​យើង ថែម​ទាំង​បាន​សង់​សាលា​ប្រជុំ​ឱ្យយើង​ផង»។២៨ក កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ [28b-29, § 41]
 នៅ​ពេល​ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាផានុម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ចូល​មក​គាល់​ព្រះ‌អង្គ ទូល‌អង្វរ​ថា៖  «លោក​ម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក‌ចាប់​យ៉ាង​ខ្លាំង»។



 ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ លុះ​យាង​ជិត​ដល់​ហើយ នាយ​ទាហាន​ចាត់​មិត្ត‌ភក្ដិ​របស់​គាត់​ឱ្យមក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​ទទួល​លោក​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។  ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឱ្យទៅ គេ​ប្រាកដ​ជា​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឱ្យមក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឱ្យធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។   ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​ឱ្យបាន​ជា»។  នាយ​ទាហាន​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឱ្យទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឱ្យមក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឱ្យធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។


 
 កាល​ព្រះ‌យេស៊ូ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទាំង​នេះ​ហើយ ព្រះ‌អង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដា‌ជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ​ឡើយ ទោះ​បី​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​គ្មាន​ផង»។ ១០ កាល​ព្រះ‌យេស៊ូ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះ‌អង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ (11-12=§ 186bis)
១០ មិត្ត‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឱ្យមក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។

១៣ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំឱ្យបាន​សម្រេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បម្រើ​ក៏​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។ (មើលបន្ដ, § 43)

លក ៧,១១-១៧

១១ ក្រោយ​មក​ទៀត ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន។ សាវ័ក​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ 
១២ ពេល​ព្រះ‌អង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេ‌ម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។ 
១៣ កាល​ព្រះ‌អម្ចាស់​ឃើញ​ស្ត្រី​មេ‌ម៉ាយ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គាត់​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។ 
១៤ ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ព្រះ‌អង្គ​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង»។ 
១៥ រំពេច​នោះ បុគ្គល​ដែល​ស្លាប់ក៏​ក្រោក​អង្គុយ ហើយ​ចាប់‌ផ្ដើម​និយាយ​ស្ដី។ ព្រះ‌យេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។ 
១៦ គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះ‌ជាម្ចាស់​យាង​មក​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ»។
១៧ ពាក្យ​ដែល​គេ​និយាយ​អំពី​ព្រះ‌យេស៊ូបាន​លេច​ឮ ពាស‌ពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។

លក ៧,១៨-២៣មថ ១១,២-៦
១៨ សិស្ស​របស់​លោក​យ៉ូហាន បាន​រៀប‌រាប់​ជូន​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់​នោះ។ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​មក ១៩ រួច​ចាត់​ឱ្យទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ជា​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រីស្ដដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ ២០ អ្នក​ទាំង​ពីរ​ទៅ​ដល់ ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​ចាត់​ឱ្យយើង​ខ្ញុំ​មក​សួរ​លោក​ថា តើ​លោក​ជា​ព្រះ‌គ្រីស្ដដែល​ត្រូវ​យាង​មក ឬ​មួយ​ក៏​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ ២១ នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​កំពុង​ប្រោស​អ្នក​ជំងឺ និង​មនុស្ស​ពិការ​ច្រើន​អ្នក​ឱ្យជា ព្រះ‌អង្គ​បណ្ដេញ​ខ្មោច​ពី​មនុស្ស​ខ្មោច​ចូល ព្រម​ទាំង​ប្រោស​មនុស្ស​ខ្វាក់​ច្រើន​នាក់ ឱ្យមើល​ឃើញ​ផង។  ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ដ​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឱ្យទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ 
 «តើ​លោក​ជា​ព្រះ‌​គ្រីស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។





 
២២ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​គេ​នាំ​ដំណឹង‌ល្អទៅ​ប្រាប់​ជន​ក្រីក្រ។ ២៣ អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជម្រាប​លោក​យ៉ូហាននូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ  គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។  អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ដោយ‌សារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។
លក ៧,២៤-៣៥មថ ១១,៧-១១.១៣.១២.១៤-១៩
២៤ ពេល​សិស្ស​របស់​លោក​យ៉ូហាន​ត្រឡប់​ទៅ​វិញ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?  ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?។ 
២៥ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង ហើយ​មាន​ជីវ‌ភាព​ខ្ពង់‌ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯ‌ណោះ។  តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។ 
២៦ បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការីម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត  បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត 
២៧ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើងឱ្យទៅ​មុន​ព្រះ‌អង្គ ដើម្បី​រៀប‌ចំ​ផ្លូវ​របស់​ព្រះ‌អង្គ”​។ (Cf.MK I, 2: § 15)១០ ដ្បិត​ក្នុង​គម្ពីរមាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឱ្យទៅ​មុន​ព្រះ‌អង្គ ដើម្បី​រៀប‌ចំ​ផ្លូវ​របស់​ព្រះ‌អង្គ”​។
 
២៨ ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ​ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូហាន​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។
 
១១ ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ​ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។
*លក ១៦,១៦
១៦ គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​លោក​យ៉ូហាន‌បាទីស្ដ​មក​ដល់។
ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ អំពី​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។
(មើលបន្ដ, § 201)


១៣ តាំង​ពី​ដើមរហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះ‌រាជ្យ​នេះ ហើយ​ក្នុង​គម្ពីរ‌វិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។
១២ តាំង​ពី​ជំនាន់​លោក​យ៉ូហាន‌បាទីស្ដមក​ទល់​សព្វ​ថ្ងៃ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​បាន​រង​នូវ​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​ព្រះ‌រាជ្យ​នេះ​ផង។
១៤ ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលី​ដែល​ត្រូវ​មក។ ១៥ អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ!
២៩ ប្រជាជន​ទាំង​មូល និង​អ្នក​ទារ​ពន្ធ​បាន​ស្ដាប់​លោក​យ៉ូហាន ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌ហឫ‌ទ័យ​សុចរិត​មែន ហើយ​នាំ​គ្នា​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។ ៣០ រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យ​មិន​ទទួល​ស្គាល់​គម្រោង‌ការ ដែល​ព្រះ‌ជាម្ចាស់​បាន​រៀប‌ចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន។ 
(Cf. § 237)



៣១ តើ​ខ្ញុំ​ប្រដូច​មនុស្ស​ជំនាន់​នេះ ទៅ​នឹង​មនុស្ស​ប្រភេទ​ណា? តើ​គេ​ដូច​នរណា? 
៣២ គឺ​គេ​ប្រៀប​បី​ដូច​ជា​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​ផ្សារហើយ ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា
“យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ក៏​ពុំ​ព្រម​យំ​ដែរ”។ 
៣៣ យ៉ាង​ណា‌មិញ លោក​យ៉ូហាន‌បាទីស្ដ​បាន​មក លោក​តម​អាហារ លោក​តម​សុរា តែ​អ្នក​រាល់​គ្នា​ថា លោក​មាន​ខ្មោច​ចូល។
៣៤ រីឯ​បុត្រ​មនុស្ស​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​អ្នក​រាល់​គ្នា​ថា “មើល​ចុះ​អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្ស​បាប”។
 ៣៥ ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម‌ត្រូវ​មែន»។
១៦ តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា?

អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថាៈ 
១៧ “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។ 
១៨ យ៉ាង​ណា‌មិញ លោក​យ៉ូហាន​បាន​មក លោក​តម​អាហារ តម​សុរា តែ​គេ​ថា​លោក​មាន​ខ្មោច​ចូល 
១៩ រីឯ​បុត្រ​មនុស្ស​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្ស​បាប”។
ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម‌ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ»។ (មើលបន្ដ, § 136)

លក ៧,៣៦-៥០

៣៦ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី បាន​យាង​ព្រះ‌យេស៊ូ​ទៅ​សោយ​ព្រះ‌ស្ងោយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ផ្ទះ​បុរស​នោះ ហើយ​គង់​រួម​តុ​ជា​មួយ​គាត់។ 
៣៧ នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​មាន​កេរ្តិ៍‌ឈ្មោះ​មិន​ល្អ។ ពេល​ឮ​ថា​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈ‌ផារីស៊ី នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។ ៣៨ នាង​នៅ​ពី​ក្រោយ​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ នាង​យំ សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។ 
៣៩ ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះ‌គិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី​មែន ច្បាស់​ជា​លោក​ជ្រាប​ថា ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។ 
៤០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ខាង​គណៈ‌ផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។ ៤១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ‌រយ ម្នាក់​ទៀត​ហា‌សិប។ ៤២ ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។ 
៤៣ លោក​ស៊ីម៉ូន​ទូល‌ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម‌ត្រូវ​មែន»។ ៤៤ បន្ទាប់​មក ព្រះ‌អង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។ ៤៥ លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។ ៤៦ លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ 
៤៧ ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឱ្យលោក​ដឹង​ថា នាង​សម្ដែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឱ្យនាង​រួច​ពី​បាប​ជា​ច្រើន។ រីឯ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឱ្យតិច ក៏​សម្ដែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។ 
៤៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់‌ទោស​ឱ្យនាង​បាន​រួច​ពី​បាប​ហើយ»។ 
៤៩ អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះ‌គិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​អត់‌ទោស​ឱ្យមនុស្ស​រួច​ពី​បាប​ដូច្នេះ?»។ 
៥០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។

លក ៨,១-៣

 បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង តាម​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អអំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់។ គ្រីស្ត‌ទូត​ទាំង​ដប់‌ពីរ​រូប​ទៅ​ជា​មួយ​ព្រះ‌អង្គ  ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឱ្យជា​ពី​ជំងឺ និង​បណ្ដេញ​ខ្មោច​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​ព្រះ‌អង្គ​បាន​ដេញ​ខ្មោច​ប្រាំ​ពីរ​ចេញ​ពី​នាង  នាង​យ៉ូហាណា ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ព្រះ‌បាទ​ហេរ៉ូដ នាង​ស៊ូសាណា ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះ‌យេស៊ូ និង​សាវ័ក​របស់​ព្រះ‌អង្គ (មើលបន្ដ, § 84)។ (Cf. Mk 15:40-41, § 301)

មក ៣,២០-២១

២០ កាល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដា‌ជន​ជួប‌ជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំឱ្យព្រះ‌អង្គ និង​ពួក​សាវ័ក​រក​ពេល​បរិភោគ​មិន​បាន​សោះ។ ២១ ព្រះ‌ញាតិ‌វង្ស​របស់​ព្រះ‌អង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក ដើម្បី​ចាប់​ព្រះ‌អង្គ​ទៅ​វិញ ព្រោះ​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី​ហើយ។ (22, § 164)

*លក ៨,១៩-២១មក ៣,៣១-៣៥មថ ១២,៤៦-៥០
*១៩ មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ប៉ុន្តែ មិន​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ឡើយ ព្រោះ​មាន​មនុស្ស​ច្រើន​ពេក។ ៣១ ពេល​នោះ មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​មក​ដល់ ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​ចាត់​គេឱ្យចូល​មក​ហៅ​ព្រះ‌អង្គ។
 
៤៦ ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​មាតា និង​បង‌ប្អូន​របស់​ព្រះ‌អង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះ‌អង្គ។ 
២០ មាន​គេ​ទូល​ព្រះ‌អង្គ​ថា៖ «ម្ដាយលោក និង​បង‌ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​ជួប​លោក»។ ២១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖



៣២ បណ្ដា‌ជន​ដែល​អង្គុយ​នៅ​ជុំ‌វិញ​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ម្ដាយ និង​បង‌ប្អូន​លោក មក​រក​លោក​នៅ​ខាង​ក្រៅ!»។ ៣៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បង‌ប្អូន​ខ្ញុំ?»។ ៣៤ ព្រះ‌អង្គ​ទត​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ រួច​មាន​ព្រះ‌បន្ទូល​ថា៖ ៤៧ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ម្ដាយ​លោក និង​បង‌ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ ៤៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ នរណា​ជា​បង‌ប្អូន​ខ្ញុំ?»។

 
«អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រតិ‌បត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បង‌ប្អូន​របស់​ខ្ញុំ»។ (មើលបន្ដ, § 97)
(Cf. 11:28, § 168)

«អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង‌ប្អូន​របស់​ខ្ញុំ ៣៥ ដ្បិត​អ្នក​ណា​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​បង‌ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

៤៩ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ចង្អុល​ទៅ​ពួក​សាវ័ក ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង‌ប្អូន​របស់​ខ្ញុំ ៥០ ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌​សុខ អ្នក​នោះ​ហើយ​ជា​បង‌ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។
លក ៨,៤-៨មក ៤,១-៩មថ ១៣,១-៩
 មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ចេញ​ពី​ទី‌ក្រុង​នានា មក​រក​ព្រះ‌យេស៊ូ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖




 ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​បង្រៀន​បណ្ដា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដា‌ជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។  ព្រះ‌អង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះ‌អង្គ​បង្រៀន​គេ​ថា៖  នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​ចាក‌ចេញ​ពី​ផ្ទះ យាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។  មាន​មហា‌ជន​ច្រើន​កុះ‌ករ មក​ចោម‌រោម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖
«មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។
 «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។  «ចូរ​ស្ដាប់ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។  ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។  ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។

 
 មាន​គ្រាប់​ពូជ​ខ្លះ​ទៀតធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម កាល​ពន្លក​ដុះ​ឡើង ក៏​ក្រៀម​ស្វិត​ទៅ​វិញ ព្រោះ​ខ្វះ​ទឹក។


 មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។  លុះ​ដល់​ថ្ងៃ​ក្ដៅ ពន្លក​ដែល​ដុះ​ឡើង​នោះ ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។  លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។ 
  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ ហើយ​រួប‌រឹត​គ្រាប់​ពូជ​នោះ​មិន​ឱ្យដុះ​ឡើង​បាន។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប‌រឹត​ស្រូវ មិន​ឱ្យបង្កើត​ផល​បាន​ឡើយ។
 
 គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប‌រឹត​ស្រូវ​មិន​ឱ្យដុះ​ឡើយ។
 
 មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ឱ្យផល​មួយ​ជា​មួយ‌រយ»។

 គ្រាប់​ពូជ​ឯ​ទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ក៏​ដុះ​ឡើង ហើយ​លូត‌លាស់​បង្កើត​ផល ខ្លះ​ឱ្យផល​មួយ​ជា​សាម‌សិប ខ្លះ​ទៀត​ឱ្យមួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​មួយ​ជា​មួយ‌រយ»។  គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឱ្យផល​ជា​មួយ‌រយ​គ្រាប់ មួយ​ទៀត​ឱ្យហុក‌សិប និង​មួយ​ទៀត​ឱ្យសាម‌សិប។
 
ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរ‌សៀង​ថែម​ទៀត​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!​»។
លក ៨,៩-១០មក ៤,១០-១២មថ ១៣,១០-១១.១៣-១៥
 សាវ័ក​របស់​ព្រះ‌យេស៊ូទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះមាន​ន័យ​ដូច​ម្ដេច?»។

 
១០ កាល​ព្រះ‌យេស៊ូ​គង់​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ និង​សាវ័ក​ទាំង​ដប់‌ពីរ​រូប ទូល​សួរ​ព្រះ‌អង្គ​អំពី​ពាក្យ​ប្រស្នា​ទាំង​នោះ។
 
១០ ពេល​នោះ ពួក​សាវ័ក​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។ 
១០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឱ្យអ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ។ ចំពោះ​អ្នក​ដទៃ ព្រះ‌អង្គ​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។
១១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទានឱ្យអ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ។ រីឯ​អ្នក​ដទៃ គេ​ឮ​សេចក្ដី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។
 
១១ ព្រះ‌អង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឱ្យអ្នក​រាល់​គ្នា​យល់គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ រីឯ​អ្នក​ដទៃ​វិញ ព្រះ‌អង្គ​មិន​ប្រទាន​ឱ្យយល់​ឡើយ។ [12, § 87]
១៣ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ 



ដូច្នេះ ទោះ​បី​គេ​មើលក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ក៏​ពុំ​យល់​ដែរ


១២ ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើលក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់ក៏​ពុំ​យល់​ដែរ
១៤ ដើម្បី​ឱ្យបាន​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី​អេសាយ​ថ្លែង​ទុក​អំពី​ពួក​គេ​ថា៖
“អ្នក​រាល់​គ្នា​ស្ដាប់​មែន តែ​ពុំ​ឮ​ទេ ហើយ​ក៏​ពុំ​យល់​ផង។ អ្នក​រាល់​គ្នា​មើល​មែន តែ​មិន​ឃើញ​សោះ
១៥ ដ្បិត​ចិត្ត​ប្រជា‌រាស្ដ្រ​នេះ​រឹង​ណាស់
ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែកមិន​ឱ្យមើល​ឃើញ មិន​ឱ្យត្រចៀក​ស្ដាប់​ឮ មិន​ឱ្យប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឱ្យជា”​។ (16-17=§ 156)
ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឱ្យគេ»។
លក ៨,១១-១៥មក ៤,១៣-២០មថ ១៣,១៨-២៣
១១ រីឯ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ត​ទៅ:


១៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​យល់​ប្រស្នា​នេះ​ផង ធ្វើ​ម្ដេច​ឱ្យអ្នក​រាល់​គ្នា​យល់​ប្រស្នា​ឯ​ទៀតៗ​បាន! ១៨ ដូច្នេះ សុំ​ស្ដាប់​អត្ថ‌ន័យ​នៃ​ប្រស្នា​អំពី​អ្នក​ព្រោះ​ស្រូវ​ដូច​ត​ទៅ:

 
គ្រាប់​ពូជ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ១២ មនុស្ស​ខ្លះប្រៀប​បី​ដូច​ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​មារ​សាតាំង​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឱ្យគេ​ជឿ និង​កុំ​ឱ្យគេ​រួច​ជីវិត។
 
១៤ អ្នក​ព្រោះ​ស្រូវ សាប​ព្រោះ​ព្រះ‌ បន្ទូល ១៥ មនុស្ស​ខ្លះ​ប្រៀប‌បី​ដូច​ជា​ផ្លូវ ដែល​ព្រះ‌បន្ទូល​បាន​ធ្លាក់​ទៅ​លើ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ មារ​សាតាំង​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម។ ១៩ អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ តែ​មិន​យល់ ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​មារ​កំណាច​មក​ឆក់​យក​ព្រះ‌បន្ទូល​ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះ​ទៅ។
 
១៣ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយ‌ភ្លែត ពុំ​ទុក​ឱ្យព្រះ‌បន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ‌បង់​ចោល​ជំនឿនៅ​ពេល​ណា​មាន​ការ​ល្បួង។


 
១៦ មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ថ្ម​ក៏​ដូច្នោះ​ដែរ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ភ្លាម​ដោយ​អំណរ ១៧ ប៉ុន្តែ គេ​ពុំ​ទុក​ឱ្យព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត។ លុះ​ដល់​មាន​ទុក្ខ​វេទនា ឬ​ត្រូវ​គេ​បៀត‌បៀនព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ‌បង់​ចោល​ជំនឿ​ភ្លាម។ ២០ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ ២១ ប៉ុន្តែ គេ​ពុំ​បាន​ទុក​ឱ្យព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ‌បង់​ចោល​ជំនឿ​ភ្លាម។ 
១៤ គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​ចិត្ត​ខ្វល់‌ខ្វាយ ចិត្ត​លោភ‌ លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ត​ស្រើប‌ ស្រាល មក​រួប‌រឹត​ផល​ផ្លែ​មិនឱ្យទុំ​ឡើយ។
១៨ មនុស្ស​ខ្លះ​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល​ដែរ ១៩ ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​រស់​នៅ​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ត​ប៉ង‌ប្រាថ្នា​ផ្សេងៗ រឹប​រួត​ព្រះ‌បន្ទូល​មិនឱ្យបង្កើត​ផល​ឡើយ។២២ អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ រួប‌រឹត​ព្រះ‌បន្ទូល​មិន​ឱ្យបង្កើត​ផល​ឡើយ។
 
១៥ រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ត​ស៊ូ‌ទ្រាំ»។
២០ រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក​បង្ក‌បង្កើត​ផល អ្នក​ខ្លះ​បាន​មួយ​ជា​សាម‌សិប អ្នក​ខ្លះ​បាន​មួយ​ជា​ហុក‌សិប អ្នក​ខ្លះ​ទៀតបាន​មួយ​ជា​មួយ‌រយ»។២៣ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​ជី‌ជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​យល់ គេ​បង្ក‌បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ‌រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌ សិប»។
លក ៨,១៦មក ៤,២១(Cf. Mt 5,15 § 170)
១៦ «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ក្នុង​ផ្ទះ។
(Cf. XI. 33, § 170)
២១ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។
លក ៨,១៧មក ៤,២២-៣៣(Cf. Mt 10,26 § 173)
១៧ គ្រប់​ការ​លាក់​កំបាំងនឹង​ត្រូវ​បើក​ឱ្យគេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំងក៏​នឹង​លេច​មកឱ្យមនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។
(Cf. 12,2 § 173)
២២ គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឱ្យគេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង ក៏​នឹង​ត្រូវ​លេច​មក​ឱ្យមនុស្ស​គ្រប់​គ្នា​ឃើញ​ច្បាស់​ដែរ។ ២៣ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។
លក ៨,១៨កមក ៤,២៤
១៨ ដូច្នេះ ចូរ​ប្រុង‌ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់



(Cf. Lk 4,38b § 70)
២៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង‌ប្រយ័ត្ន​នឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​ស្ដាប់​នេះ​ឱ្យមែន‌ទែន។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឱ្យអ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​ឱ្យអ្នក​ដទៃ ហើយ​ព្រះ‌អង្គ​នឹង​បន្ថែម​ឱ្យអ្នក​រាល់​គ្នា។




(Cf. Mt 7,2 § 70)
លក ៨,១៨ខមក ៤,២៥មថ ៧,១២
១៨ខ ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឱ្យថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះ‌អង្គ​នឹង​ហូត​យក​នូវ​អ្វីៗ​ដែល​ខ្លួន​ស្មាន​ថា​មាន​នោះ​ផង»។
(Cf. Lk 8,26 § 227.)(មើលបន្ត § 83)
២៥ ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឱ្យថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះ‌អង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង»។

*Lk 8,19-21=§ 83.
១២ «ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​ឱ្យអ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។
(Cf. § 85 និង 25,29 § 227)

មក ៤,២៦-២៩

២៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ប្រៀប​បី​ដូច​ជា​បុរស​ម្នាក់​ព្រោះ​ស្រូវ នៅ​ក្នុង​ស្រែ​របស់​ខ្លួន។២៧ ទោះ​បី​គាត់​ដេក​ក្តី ក្រោក​ក្តី យប់​ក្តី ថ្ងៃ​ក្តី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ ២៨ ដ្បិត​ដី​ធ្វើឱ្យពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក ក៏​បែក​ជា​កួរ ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។ ២៩ លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចម្រូត​ហើយ»។ (មើលបន្ត § 90.)

មថ ១៣,២៤-៣០

២៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។ ២៥ ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ មារ​សត្រូវ​របស់​គាត់ បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។ 
២៦ ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។ ២៧ ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថាៈ “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។ ២៨ ម្ចាស់​តប​វិញ​ថាៈ “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថាៈ “តើ​លោក​ចង់​ឱ្យយើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។ ២៩ ម្ចាស់​តប​ថាៈ “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ ៣០ ទុក​ឱ្យវា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឱ្យខ្ញុំ”»។

*លក ១៣,១៨-១៩មក ៤,៣០-៣២មថ ១៣,៣១-៣២
*១២ ១៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?។ ៣០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​យើង​ប្រដូច​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? តើ​យើង​យក​ប្រស្នា​ណា មក​ប្រដូច​នឹង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ? ៣១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូលជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖

១៩ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ នៅ​តាម​មែក​របស់​វា»។

៣១ ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។៣២ លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឱ្យបក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។
«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ ៣២ គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺ​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។
លក ១៣,២០-២១មថ ១៣,៣៣
២០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?។ ២១ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើឱ្យម្សៅ​នោះ​ដោរ​ឡើង»។ (មើលបន្ត, § 184.)៣៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំបុ័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឱ្យម្សៅ​នោះ​ដោរ​ឡើង»។
មក ៤,៣៣-៣៤មថ ១៣,៣៤-៣៥
៣៣ ព្រះ‌យេស៊ូ​តែង​ប្រកាស​ព្រះ‌បន្ទូល ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។ ៣៤ ព្រះ‌អង្គ​តែង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្តែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន ព្រះ‌អង្គ​បក‌ស្រាយ​ទាំង​អស់​ប្រាប់​ពួក​សាវ័ក។
(មើលបន្ត, § 97.)
៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ ទៅ​កាន់​មហា‌ជន​ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះ‌អង្គ​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ

៣៥ ដើម្បី​ឱ្យស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម‌រយៈ​ពួក​ព្យាការីថា៖
«យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំងតាំង​ពី​ដើម​កំណើត​ពិភព‌លោក​មកឱ្យគេ​ដឹង»

មថ ១៣,៣៦-៤៣

៣៦ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​មហា‌ជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សាវ័ក​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឱ្យយើង​ខ្ញុំ​បាន​យល់​អត្ថ‌ន័យ​ផង»។ ៣៧ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ គឺ​បុត្រ​មនុស្ស ៣៨ ស្រែ គឺ​ពិភព‌លោក គ្រាប់​ពូជ​ល្អ គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ រីឯ​ស្រងែ​វិញ គឺ​កូន​ចៅ​របស់​មារ​កំណាច។ ៣៩ សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ គឺ​មារ រដូវ​ចម្រូត គឺ​អវសាន‌កាល​នៃ​ពិភព‌លោក ហើយ​អ្នក​ច្រូត គឺ​ទេវទូត។ ៤០ គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព‌លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ ៤១ បុត្រ​មនុស្ស​នឹង​ចាត់​ទេវទូត​របស់​លោកឱ្យមក។ ទេវទូត​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឱ្យប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះ‌រាជ្យ ៤២ បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ​មាន​តែ​សម្រែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។ ៤៣ រីឯ​អ្នក​សុចរិតវិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ព្រះ‌បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

មថ ១៣,៤៤-៤៦

៤៤ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុង​ស្រែ​មួយ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយ​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ក៏​ចេញ​ទៅ​លក់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​ទិញ​ដី​ស្រែ​នោះ។៤៥ ម្យ៉ាង​ទៀត ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ពេជ្រ​ល្អៗ។ ៤៦ កាល​បាន​ឃើញ​ពេជ្រ​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​លើស‌លប់​ហើយ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​មក​ទិញ​ពេជ្រ​នោះ»។

មថ ១៣,៤៧-៥០

៤៧ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​យ៉ាង។ ៤៨ ពេល​ជាប់​បាន​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។ ៤៩ នៅ​អវសាន‌កាល​នៃ​ពិភព‌លោកក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវទូត​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិតចេញ​ពី​ចំណោម​មនុស្ស​សុចរិត ៥០ រួច​បោះ​មនុស្ស​ទុច្ចរិត​ទាំង​នោះទៅ​ក្នុង​ភ្លើង ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ មាន​តែ​សម្រែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។

មថ ១៣,៥១-៥២

៥១ តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ?» ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «បាទ យល់!»។ ៥២ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​បណ្ឌិត​ខាង​វិន័យ​ដែល​បាន​ទទួល​ការ​អប់រំ​អំពី​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។

លក ៨,២២-២៥មក ៤,៣៥-៤១មថ ១៣,៥៣; ៨,១៨.២៤-២៧
២២ ថ្ងៃ​មួយ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សាវ័ក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សាវ័ក​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះ‌អង្គ។
 

៣៥ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ៣៦ ពួក​សាវ័ក​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។
 
៥៣ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ (54, § 100)។
១៨ កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បញ្ជា​ឱ្យគេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។
២៣ ពេល​ឆ្លង​ទៅ​នោះ ព្រះ‌យេស៊ូ​ផ្ទំ​លក់


២៤ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់‌បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​ផ្ទំ​លក់។ 
ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់‌បោក​យ៉ាង​ខ្លាំងមក​លើ​បឹង បណ្ដាល​ឱ្យទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។ 
៣៧ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់‌បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឱ្យទឹក​ចូល​ស្ទើរ​ពេញ។ ៣៨ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។
២៤ ពួក​សាវ័ក​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ ដាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌គ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។ ២៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។

ពួក​សាវ័ក​ដាស់​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។ 
៣៩ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់‌ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។ ៤០ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ? អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។ 
២៥ ពួក​សាវ័កចូល​ទៅ​ជិត​ដាស់​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ 
២៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ​សមុទ្រ ក៏​ស្ងប់‌ឈឹង។ 

ពួក​សាវ័ក​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។៤១ ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណាបាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។
២៧ ពួក​សាវ័ក​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។
លក ៨,២៦-៣៩មក ៥,១-២.៣ក.៦-៨.៣ខ-៤.៩-២០មថ ៨,២៨-៣៤ ; ៩,១ក
២៦ ព្រះ‌យេស៊ូ និង​សាវ័ក បាន​មក​ដល់​ក្រុង​កេរ៉ាសា​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលី‌ឡេ។ 
២៧ កាល​ព្រះ‌អង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះ‌អង្គ។ គាត់​មាន​ខ្មោច​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។ 
 ព្រះ‌យេស៊ូ និង​ពួក​សាវ័ក បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​កេរ៉ាសា។ 

 កាល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក​ភ្លាម មាន​បុរស​ម្នាក់​ខ្មោច​ចូល ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះ‌អង្គ។  បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ‌សព (3baprés 8)
២៨ កាល​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​កាដារ៉ា មាន​បុរស​ខ្មោច​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះ‌អង្គ។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។

២៨ ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​ទូល‌បង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ‌ទោស​ទូល‌បង្គំ​អី»។
 
២៩ ខ្មោច​ទូល‌អង្វរ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ឱ្យចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​ខ្មោច​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។

 កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ  ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​ទូល‌បង្គំ? ទូល‌បង្គំ​អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ‌ទោស​ទូល‌បង្គំ​អី!»។  ខ្មោច​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ថា៖ «នែ៎​ខ្មោច​បិសាច ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។
៣ខ គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ សូម្បី​តែ​យក​ច្រវាក់​មក​ចង​ក៏​មិន​ជាប់​ដែរ។  គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជា‌និច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។ 
២៩ អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ‌ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។










៣០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​ខ្មោច​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។ ៣១ ខ្មោច​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឱ្យព្រះ‌អង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។ ៣២ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​ខ្មោច​បាន​អង្វរ​ព្រះ‌អង្គ សូម​អនុញ្ញាត​ឱ្យវា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ខ្មោច​ថា៖ «ឯង​ឈ្មោះ​អី?» ខ្មោច​ទូល‌ឆ្លើយ​ថា៖ «ទូល‌បង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ 
១០ វា​ទទូច​អង្វរ សូម​កុំ​ឱ្យព្រះ‌អង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ ១១ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំកំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។ ១២ ខ្មោច​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឱ្យទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។ 
 



៣០ នៅ​ឆ្ងាយ​ពី​នោះ​បន្ដិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។ ៣១ ពួក​ខ្មោច​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «បើ​ព្រះ‌អង្គ​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​ឱ្យចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។ ៣២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ខ្មោច​ថា៖
ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឱ្យ។ ៣៣ ខ្មោច​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។
 
១៣ ព្រះ‌យេស៊ូ​ក៏​យល់​ព្រម។ ខ្មោច​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ‌ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។ «ទៅ​ចុះ!»។ ពួក​ខ្មោច​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។
៣៤ ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទី‌ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។ ១៤ ពួក​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ
 ៣៣ អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប‌រាប់​ហេតុ‌ការណ៍​អំពី​បុរស​ខ្មោច​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។ 
៣៥ មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​ខ្មោច​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះ‌អង្គ។ 
៣៦ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប‌រាប់​អំពី​របៀប​ដែល​ព្រះ‌យេស៊ូ​ប្រោស​បុរស​ខ្មោច​ចូល​នោះ​ឱ្យបាន​ជា។ 
៣៧ អ្នក​ស្រុក​នៅ​តំបន់​កេរ៉ាសា​ទាំង​អស់អង្វរ​ព្រះ‌យេស៊ូ ឱ្យចាក‌ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ‌ខ្លាច​ខ្លាំង​ណាស់។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។ ៣៨ បុរស​ដែល​ខ្មោច​ចូល​ពី​មុន​នោះបាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ៣៩ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប‌រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។
មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។ ១៥ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​មាន​ខ្មោច​ចូល​កាល​ពី​មុន អង្គុយ មាន​សម្លៀក‌បំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង។ 

១៦ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប‌រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។ 
១៧ គេ​ទូល‌អង្វរ​ព្រះ‌យេស៊ូឱ្យចាក‌ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។ 

១៨ ពេល​ព្រះ‌អង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​ខ្មោច​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ។១៩ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប‌រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ»។
៣៤ អ្នក​ភូមិ​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះ‌យេស៊ូ លុះ​បាន​ឃើញ​ហើយ








គេ​អង្វរ​ព្រះ‌អង្គ​ឱ្យចាក‌ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។

១ក បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចុះ​ទូក







បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឱ្យអ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។


២០ បុរស​នោះ​ក៏​ចេញ​ទៅ ហើយ​ចាប់‌ផ្ដើម​ប្រកាស​ប្រាប់​ឱ្យប្រជាជន​ក្នុង​ស្រុក​ដេកា‌ប៉ូល ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់ កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង។ (Cf. 116)
លក ៨,៤០-៥៦មក ៥,២១-៤៣មថ ៩,១ខ.១៨-២៦
៤០ ពេល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដា‌ជន​នាំ​គ្នា​មក​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។ ២១ ព្រះ‌យេស៊ូ​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ ព្រះ‌អង្គ​គង់​នៅ​ឆ្នេរ​សមុទ្រ។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​ព្រះ‌អង្គ​ម្ដង​ទៀត។ ១ខ ឆ្លង​សមុទ្រ​ទៅ​ក្រុង​របស់​ព្រះ‌អង្គ​វិញ។ (2-17 §§ 48 ss)
៤១ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំម្នាក់ ឈ្មោះ​យ៉ៃរ៉ូស ចូល​មក​ជិត​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់ ៤២ ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់‌ពីរ​ឆ្នាំ កំពុង​ឈឺ ជិត​ស្លាប់។

កាល​ព្រះ‌យេស៊ូ​យាង​ទៅនៅ​តាម​ផ្លូវ​មាន​មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះ‌អង្គ។
២២ ពេល​នោះ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំម្នាក់​ឈ្មោះ​យ៉ៃរ៉ូស​មក​ដល់។ កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ២៣ ហើយ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឱ្យមាន​ជីវិត»។ ២៤ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​គាត់។ មាន​បណ្ដា‌ជន​ជា​ច្រើន​កុះ‌ករ​តាម​ព្រះ‌អង្គ​ទៅ ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះ‌អង្គ។១៨ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។ 

១៩ ព្រះ‌យេស៊ូ​ក្រោក​ឡើង យាង​ទៅ​ជា​មួយ​គាត់ ពួក​សាវ័ក*​ក៏​ទៅ​ជា​មួយ​ដែរ។ 
៤៣ ពេល​នោះ មាន​ស្ត្រី​ម្នាក់ កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន ដើម្បី​ឱ្យគ្រូ​ពេទ្យ​ព្យាបាល តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​មើល​នាង​ជា​បាន​ឡើយ។
 


២៥ នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។ ២៦ គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក‌ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ‌ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។ ២៧ នាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ២០ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាមដប់‌ ពីរ​ឆ្នាំ​មក​ហើយ







៤៤ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ
ស្រាប់​តែ​ឈាម​ឈប់​ធ្លាក់​មួយ​រំពេច។







៤៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «នរណា​ពាល់​ខ្ញុំ?»។ គេ​ប្រកែក​គ្រប់​គ្នា​ថា គេ​មិន​បាន​ពាល់​ព្រះ‌អង្គ​ទេ។ លោក​សិលា​ទូល​ថា៖ «ព្រះ‌គ្រូ​អើយ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌គ្រូ ហើយ​គេ​ប៉ះ​ព្រះ‌គ្រូ​ទាំង​អស់​គ្នា»។ ៤៦ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។
ពាល់​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ពី​ខាងក្រោយ 
២៨ ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ ២៩ រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។៣០ នៅ​ពេល​នោះ ព្រះ‌យេស៊ូ​ជ្រាប​ភ្លាម​ថា មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ព្រះ‌អង្គ ព្រះ‌អង្គ​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។ ៣១ ពួក​សាវ័កទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះ‌គ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះ‌គ្រូ​ដូច្នេះ?»។ 


នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ ២១ ដ្បិត​នាង​រិះ‌គិត​ក្នុង​ចិត្ត​ថា «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។





២២ ព្រះ‌យេស៊ូ​បែរ​ទៅ​ក្រោយ






៤៧ ស្ត្រី​នោះ​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទាំង​ញ័រ​រន្ធត់ ព្រោះ​ដឹង​ថា​ខ្លួន​លាក់​រឿង​នេះ​មិន​ជិត។ នាង​ទូល​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល អំពី​ហេតុ​ដែល​នាំឱ្យនាង​ពាល់​ព្រះ‌អង្គ ហើយ​នាង​បាន​ជា​ពី​ជំងឺ​ភ្លាម។៣២ ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ ដើម្បី​ឱ្យដឹង​ថា អ្នក​ណា​បាន​ពាល់​ព្រះ‌អង្គ។៣៣ ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ។ 


ទត​ឃើញ​នាង
៤៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។
៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឱ្យបាន​សុខ‌សាន្ត ហើយ​សូម​ឱ្យនាង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ចុះ!»។ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ត្រី​ធ្លាក់​ឈាម​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។
៤៩ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរ៉ូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត!»។៥០ ព្រះ‌យេស៊ូ​ឮ​ពាក្យ​បុរស​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរ៉ូស​ថា៖ «កុំ​ខ្លាច​អី ឱ្យតែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំ‌ខាន»។ ៣៥ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរ៉ូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី?»។ ៣៦ ព្រះ‌យេស៊ូ​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរ៉ូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។
៥១ លុះ​ព្រះ‌អង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឱ្យអ្នក​ណា​ចូល​ជា​មួយ​ឡើយ លើក‌លែង​តែ​លោក​សិលា លោក​យ៉ូហាន លោក​យ៉ាកុប និង​ឪពុក‌ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។


 
៣៧ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឱ្យអ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក‌លែង​តែ​លោក​សិលា លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។ ៣៨ កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរ៉ូស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះ‌យេស៊ូ​ទត​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។២៣ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ



ព្រះ‌អង្គ​ទត​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ 
៥២ អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ 
 ៣៩ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល‌ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ ២៤ «នាំ​គ្នា​ចេញ​ទៅ! ក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ»។
៥៣ គេ​ចំអក​ដាក់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។


៤០ គេ​នាំ​គ្នា​ចំ‌អក​ដាក់​ព្រះ‌អង្គ
ព្រះ‌អង្គ​ក៏​ដេញ​គេ​ឱ្យចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​ព្រះ‌អង្គ​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សាវ័ក​ទាំង​បី​រូប ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។
គេ​ចំអក​ដាក់​ព្រះ‌អង្គ។ 
២៥ កាល​ព្រះ‌អង្គ​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់
៥៤ ព្រះ‌យេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​ព្រះ‌សូរ‌សៀង​យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ! ក្រោក​ឡើង»។ 
៥៥ រំពេច​នោះ ព្រលឹង​នាង​ក៏​ត្រឡប់​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះ‌យេស៊ូ​សុំ​ឱ្យគេ​យក​ចំណី​អាហារ​មក​ឱ្យនាង​បរិភោគ។
៤១ ព្រះ‌អង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «តាលី‌ថា‌គូម!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។ ៤២ ក្មេង​ស្រី​ក៏​ក្រោក​ឡើង ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។
ចាប់​ដៃ​ក្មេង​ស្រី​នោះ


នាង​ក៏​ក្រោក​ឡើង។ 


៥៦ ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​ព្រះ‌យេស៊ូ​ហាម​គេ​មិន​ឱ្យប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។
(មើលបន្ត, § 101.)
គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ ៤៣ ប៉ុន្តែ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ មិន​ឱ្យប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក ព្រះ‌អង្គ​ប្រាប់​គេ​ឱ្យយក​ចំណី​អាហារមក​ឱ្យក្មេង​ស្រី​នោះ​បរិភោគ។
២៦ ដំណឹង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល។
(មើលបន្ត, § 163.)
*លក ៤,២២ខ,២៣-៣០មក ៦,-៦កថ ១៣,៥៤-៥៨
 ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ ពួក​សាវ័ក​ក៏​ទៅ​តាម​ព្រះ‌អង្គ​ដែរ។៥៤ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ។
* ២២ខ គេ​ពោល​ថា៖ «អ្នក​នេះ​មិន‌មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។











 លុះ​ដល់​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ព្រះ‌អង្គ​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ​មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះកើត​ឡើង​ដោយ​វិធី​ណា?  តើ​អ្នក​នេះ​មិន‌​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារី ជា​បង‌​ប្អូន​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មានក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះ‌អង្គ​ឡើយ។ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ធ្វើ​ឱ្យគេ​ងឿង‌ឆ្ងល់​គ្រប់ៗ​គ្នា។ គេ​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​ឫទ្ធា‌នុភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណា? ៥៥ អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ នាង​ម៉ារី បង‌ប្អូន​គាត់​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេ​តើ! ៥៦ ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​យើង​ដែរ។ ដូច្នេះ គាត់​ដឹង​សេចក្ដី​ទាំង​នេះ​ពី​ណា​មក?»។ 
៥៧ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះ‌អង្គ​បាន។
២៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រហែល​ជា​អ្នក​រាល់​គ្នា​ចង់​យក​សុភា​សិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឱ្យជា​សិន​ទៅ” មក​ផ្ចាញ់‌​ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​​អំពី​កិច្ច‌ការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាផានុម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ​ជា​ស្រុក​កំណើត​របស់​អ្នក ឱ្យយើង​ឃើញ​ផង!”»។     
២៤ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​ដែល​មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។២៥ ខ្ញុំ​សុំ​បញ្ជាក់​ថា នៅ​ជំនាន់​លោក​អេលី មេឃ​រាំង​អស់‌រយៈ​ពេល​បី​ឆ្នាំ​កន្លះ បណ្ដាល​ឱ្យមាន​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​ពេញ​ទាំង​ស្រុក។ នៅ​ស្រុក​អ៊ីស្រា‌អែល​មាន​ស្ត្រី‌មេម៉ាយ​ជា​ច្រើន។ ២៦ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ចាត់​ព្យាការី​អេលីឱ្យទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ណា​ម្នាក់​នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​ព្រះ‌អង្គ​បាន​ចាត់​លោក​ឱ្យទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិប‌តា ក្នុង​ក្រុង​ស៊ីដូន​វិញ។ ២៧ នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។
២៨ កាល​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ខឹង​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា។ ២៩ គេ​ក្រោក​ឡើង ចាប់​ប្រអូស​ប្រទាញ​ព្រះ‌យេស៊ូចេញ​ពី​ភូមិ ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​ព្រះ‌អង្គ​ទម្លាក់​ទៅ​ក្រោម។ 
 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។






















ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ!»។






















៣០ ប៉ុន្តែ ព្រះ‌អង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។ (មើលបន្ត, § 40.)



 នៅ​ទី​នោះ ព្រះ‌អង្គ​ពុំ​អាច​ធ្វើ​ការ‌អស្ចារ្យ​អ្វី​ឡើយ បាន​ត្រឹម​តែ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ជំងឺ​ខ្លះ ដើម្បី​ប្រោស​គេ​ឱ្យជា​ប៉ុណ្ណោះ។ 
៦ក ព្រះ‌អង្គ​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។
៥៨ នៅ​ទី​នោះ ព្រះ‌យេស៊ូ​ពុំ​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ឡើយ


ព្រោះ​គេ​គ្មាន​ជំនឿ។ (មើលបន្ត, § 104.)

[យហ ៦,៤២ក និង ៤,៤៤]
[ ៤២ក គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ!
៤៤ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ»។]
លក ៩,១-៥មក ៦,៦ខ.៣៤ក.៧-១១មថ ៩,៣៥-៣៧ ; ១០,៥-១៦
៦ខ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក។ (Cf. 1,39 § 45.)


៣៥ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឱ្យជា​ផង។ (Cf. 4,23 § 45.)
[៣៤ក កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក​មក ទត​ឃើញ​មហា‌ជន​ច្រើន​យ៉ាង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប‌បី​ដូច​ជា​ចៀម ដែល​គ្មាន​គង្វាល​ថែ​ទាំ។ (Cf. § 105)]។



៣៦ កាល​ព្រះ‌អង្គ​ទត​ឃើញ​មហា‌ជន ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែ‌ទាំ។ (Cf. § 106)។
 ៣៧ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ (Cf. § 152.) (មើលបន្ដ, § 54.)
 ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័កទាំង​ដប់‌ពីរ​រូប​មក​ជួប‌ជុំ​គ្នា ហើយ​ព្រះ‌អង្គ​ប្រទាន​ឫទ្ធា‌នុភាព ប្រទាន​អំណាច​ឱ្យគេ​បណ្ដេញ​អារក្ខ​ទាំង​អស់ និង​មើល​ជំងឺ​ផ្សេងៗឱ្យបាន​ជា។  ព្រះ‌អង្គ​ចាត់​គេ​ឱ្យចេញ​ទៅ​ប្រកាសអំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឱ្យបាន​ជា​ផង។






 ពេល​នោះ ព្រះ‌អង្គ​ត្រាស់‌ហៅ​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក រួច​ព្រះ‌អង្គ​ចាត់​គេ​ពីរៗ​នាក់​ឱ្យទៅ ទាំង​ប្រទាន​ឱ្យគេ​មាន​អំណាច​ដេញ​ខ្មោច​ផង។










១០  ព្រះ‌យេស៊ូ​ចាត់​សាវ័ក​ទាំង​ដប់‌ពីរ​រូប​នេះ​ឱ្យទៅ ដោយ​ផ្ដែ‌ផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន​ជាតិ​សាម៉ារី​ដែរ  គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង​​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​នោះ​វិញ។ (Cf. § 115)
 ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខមក​ជិត​បង្កើយ​ហើយ។ ចូរ​មើល​អ្នក​ជំងឺ​ឱ្យជា ប្រោស​មនុស្ស​ស្លាប់​ឱ្យរស់​ឡើង​វិញ ធ្វើ​ឱ្យមនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ ដេញ​ខ្មោច​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ 
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ​ទៅ កុំ​យក​អ្វី​ទៅ​ជា​មួយ​ឡើយ ទោះ​បី​ដំបង​ក្តី ថង់​យាម​ក្តី ចំណី​អាហារ ឬ​ប្រាក់​កាស​ក្តី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។ 
 ព្រះ‌អង្គ​ផ្ដែ‌ផ្ដាំ​គេ​មិន​ឱ្យយក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន  ចូរ​ពាក់​ស្បែក​ជើង តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ជា​មួយឱ្យ សោះ»។  កុំ​រក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ថង់​ឡើយ ១០ ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។

 បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។









 
១០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។








 
១១ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​ឱ្យស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ ១២ ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ត្រូវ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ ១៣ ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ‌សាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជម្រាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​។ 
 បើ​ភូមិ​ណា​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ​»។










១១ បើ​នៅ​កន្លែង​ណា គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។









១៤ បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង​។ ១៥ ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះ»។
(Cf. 11,24, § 136) ១៦ «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឱ្យទៅ ដូច​ឱ្យចៀម​​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។
(មើលបន្ត, § 246.)
លក ៩,៦មក ៦,១២-១៣ថ ១១,១
 ពួក​សាវ័កនាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ឱ្យបាន​ជា​ផង។
១២ ពួក​សាវ័ក​ក៏​ចេញ​ទៅ ប្រកាស​ឱ្យមនុស្ស‌ម្នា​កែ‌ប្រែ​ចិត្ត​គំនិត។ ១៣ គេ​បាន​ដេញ​អារក្ខ​ជា​ច្រើន​ចេញ​ពី​មនុស្ស ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់ ដើម្បី​ប្រោស​ឱ្យគេ​ជា​សះ‌ស្បើយ។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដែ‌ផ្ដាំ​សាវ័ក​ទាំង​ដប់‌ពីរ​រូបចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​យាង​ចាក‌ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ​ដល់​ប្រជាជន នៅ​តាម​ភូមិ​នានា។
មក ៦,២១-២៩មថ ១៤,៦-១២
២១ មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ស្ដេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា។ 
២២ បុត្រី​របស់​ព្រះ‌នាង​ក៏​ចូល​មក​រាំ ធ្វើ​ឱ្យស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹងឱ្យនាង»។ ២៣ បន្ទាប់​មក​ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឱ្យនាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ 
 នៅ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ



បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឱ្យស្ដេច​ពេញ​ចិត្ត​យ៉ាង​ខ្លាំង  រហូត​ដល់​

ស្បថ‌ស្បែ​សន្យា​នឹង​នាង​ថា បើ​នាង​ចង់​បាន​អ្វី ស្ដេច​ប្រទាន​ឱ្យទាំង​អស់។
២៤ នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់យ៉ូហាន‌បាទីស្ដ!»។ 
២៥ នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្ដេច​វិញ​ភ្លាម រួច​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​របស់យ៉ូហាន‌បាទីស្ដ​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។ 
២៦ ស្ដេច​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ស្ដេច​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។ ២៧ ស្ដេច​បញ្ជា​ទាហាន​ម្នាក់
ឱ្យទៅ​យក​ក្បាល​លោក​យ៉ូហាន​មក​ភ្លាម។ ២៨ ទាហាន​ទៅ​គុក​កាត់ក​លោក​យ៉ូហាន យក​ក្បាល​ដាក់​លើ​ថាស​មួយ មក​ប្រគល់​ឱ្យនាង ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។ 
២៩ កាល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ (30, § 105)
 នាង​ទូល​ទៅ​ស្ដេច​វិញ តាម​ពាក្យ​បង្គាប់​របស់​មាតា​ថា៖


«សូម​ព្រះ‌ករុណា​ប្រទាន​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ ដាក់​លើ​ថាស​មក​ឱ្យខ្ញុំ​ម្ចាស់!»។
 ព្រះ‌រាជា​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ក្រៃ‌លែង ព្រោះ​ស្ដេច​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​ជ្រុល​ហួស​ទៅ​ហើយ។ ស្ដេច​ក៏​បញ្ជា​ឱ្យគេ​ធ្វើ​តាម​ពាក្យ​សុំ​របស់​នាង ១០ គឺ​ចាត់​ទាហាន​ឱ្យទៅ​កាត់​ក​លោក​យ៉ូហាន ១១ យក​ក្បាល​ដាក់​លើ​ថាស​មួយ ប្រគល់​ឱ្យនាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។

១២ ពួក​សិស្ស​របស់​លោក​យ៉ូហាន មក​យក​សព​លោក​ទៅ​បញ្ចុះ ហើយ​នាំ​គ្នា​យក​ដំណឹង​ទៅ​ទូល​ព្រះ‌យេស៊ូ។ (មើលបន្ដ, § 106)
លក ៩,៧-៩មក ៦,១៤-១៦មថ ១៤,១-២
 កាល​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ព្រះ‌អង្គ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។  អ្នក​ខ្លះ​ទៀត​និយាយ​ថា “ព្យាការីអេលី​បាន​បង្ហាញ​ខ្លួន​ឱ្យគេ​ឃើញ” ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា “មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ”។  រីឯ​ព្រះ‌បាទ​ហេរ៉ូដ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ឱ្យគេ​កាត់​ក យ៉ូហាន​ស្លាប់​បាត់​ទៅ​ហើយ​ ចុះ​បុរស​ដែល​គេ​និយាយ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ជា​នរណា?»។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​ចង់​ជួប​ព្រះ‌យេស៊ូ។ (Cf. § 280)១៤ ព្រះ‌បាទ​ហេរ៉ូដ​បាន​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចារ។ មាន​គេ​និយាយ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។ ១៥ អ្នក​ខ្លះ​ថា៖ «លោក​ជា​ព្យាការី​អេលី» ហើយ​ខ្លះ​ទៀត​ថា៖ «លោក​ជា​ព្យាការី​ម្នាក់​ ដូច​ព្យាការី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។ ១៦ រីឯ​ព្រះ‌បាទ​ហេរ៉ូដ​វិញ កាល​បាន​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន ដែល​យើង​បាន​ឱ្យគេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។ (មើលបន្ដ, § 34) នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ បាន​ជ្រាប​អំពី​ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ  ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​បរិពារ​ថា៖ «យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​ឫទ្ធា‌នុភាព សម្ដែង​ការ​អស្ចារ្យ​យ៉ាង​នេះ»។
(មើលបន្ដ, § 34)







លក ៩,១០កមក ៦,៣០
១០ក គ្រីស្ត‌ទូត​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប‌រាប់​ទូល​ព្រះ‌យេស៊ូនូវ​គ្រប់​កិច្ច‌ការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។
៣០ ពួក​គ្រីស្ដ‌ទូតវិល​ត្រឡប់​មក​គាល់​ព្រះ‌យេស៊ូ​វិញ រៀប‌រាប់​ទូល​ព្រះ‌អង្គ​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។
លក ៩,១០ខ-១៧ (មើលបន្ដ, § 121)មក ៦,៣១-៤៤មថ ១៤,១៣-២១
១០ខ ព្រះ‌អង្គ​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហា‌ជន



៣១ មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​ឱ្យព្រះ‌យេស៊ូ និង​ពួក​សាវ័ក រក​ពេល​បរិភោគ​ពុំ​បាន​សោះ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ «ចូរ​នាំ​គ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន សម្រាក​បន្ដិច​សិន»។ ១៣ កាល​ព្រះ‌យេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ




តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេត‌សៃដា ១១ តែ​មហា‌ជន​ដឹង ក៏​នាំ​គ្នា​ទៅ​តាម​ព្រះ‌អង្គ។



៣២ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ជា​មួយ​ពួក​សាវ័ក ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក។ ៣៣ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្គាល់​ព្រះ‌អង្គ និង​សាវ័ក ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ទី‌ក្រុង​នានា​ទៅ​មុន។ព្រះ‌អង្គ​ក៏​យាង​ចុះ​ទូក ចាក‌ចេញ​ជា​មួយ​ពួក​សាវ័ក ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្តែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះ‌អង្គ។

 
ព្រះ‌យេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ឱ្យគេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឱ្យជា​ផង។


៣៤ កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក​មក ទត​ឃើញ​មហា‌ជន​ច្រើន​យ៉ាង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប‌បី​ដូច​ជា​ចៀម ដែល​គ្មាន​គង្វាល​ថែ​ទាំ។ ព្រះ‌អង្គ​ក៏​បង្រៀន​គេ​អំពី​សេចក្ដី​ផ្សេងៗ​ជា​ច្រើន។ (Cf. Mt 9,36 § 101)១៤ កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឱ្យជា។

១២ ដល់​ថ្ងៃ​ជិត​លិច សាវ័ក​ទាំង​ដប់‌ពីរ​រូប​ចូល​ទៅ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ព្រះ‌អង្គ​ប្រាប់​ឱ្យបណ្ដា‌ជន​ចេញ ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។

៣៥ ពេល​នោះ ថ្ងៃ​កាន់​តែ​ជ្រេ​ណាស់​ហើយ សាវ័ក​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ថ្ងៃ​ក៏​ជិត​លិច​ផង ៣៦ សូម​ប្រាប់​អ្នក​ទាំង​នេះ​ឱ្យត្រឡប់​ទៅ​វិញ ទៅ​រក​ទិញ​ម្ហូប​អាហារ​បរិភោគ​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ»។ ១៥ ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សាវ័ក​​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឱ្យត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។

 
១៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារឱ្យគេ​បរិភោគ​ទៅ»។ ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ!»។ ១៤ នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ‌ពាន់​នាក់។





៣៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឱ្យគេ​បរិភោគ​ទៅ!»។

គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ‌រយ​ដួង ទៅ​ទិញ​ម្ហូប​អាហារ​ឱ្យគេ​បរិភោគ​ឬ?»។ 
៣៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ទៅ​មើល​មើល៍ អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។
កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ»។ 
១៦ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក​ថា៖ «មិន​បាច់​ឱ្យគេ​ត្រឡប់​ទៅ​វិញ​ទេ ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឱ្យគេ​បរិភោគ​ទៅ»។
១៧ សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖





«យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។ 
១៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​ឱ្យខ្ញុំ»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក​ថា៖
«ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេឱ្យអង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហា‌សិប​នាក់»។១៥ ពួក​សាវ័ក​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​ឱ្យអង្គុយ​ចុះ​ទាំង​អស់​គ្នា។ 
៣៩ ព្រះ‌យេស៊ូ​បង្គាប់​ពួក​សាវ័ក​ឱ្យប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។ ៤០ គេ​អង្គុយ​ជា​ជួរ ជួរ​ខ្លះ​មាន​មួយ‌រយ​នាក់ ជួរ​ខ្លះ​មាន​ហា‌សិប​នាក់។

 
១៩ បន្ទាប់​មក ព្រះ‌អង្គ​ប្រាប់​បណ្ដា‌ជនឱ្យអង្គុយ​លើ​ស្មៅ



១៦ ព្រះ‌យេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទានឱ្យសាវ័ក ដើម្បី​ឱ្យគេ​ចែក​បណ្ដា‌ជន​បរិភោគ។

 
៤១ ព្រះ‌យេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំបុ័ង​ប្រទាន​ឱ្យពួក​សាវ័ក ដើម្បី​ឱ្យគេ​ចែក​បណ្ដា‌ជន​បរិភោគ ព្រះ‌អង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ឱ្យគេ​ទាំង​អស់​គ្នា​ដែរ។ ព្រះ‌អង្គ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំបុ័ង​ប្រទាន​ឱ្យពួក​សាវ័ក ពួក​សាវ័ក​ក៏​ចែក​ឱ្យបណ្ដា‌ជន​បរិភោគ។

 
១៧ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំបុ័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់‌ពីរ​ល្អី។ (មើលបន្ដ, § 121)


៤២ អ្នក​ទាំង​នោះ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។ ៤៣ ពួក​សាវ័ក​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ ៤៤ ក្នុង​ចំណោម​អ្នក​ដែល​បរិភោគ​នំបុ័ង មាន​ប្រុសៗ​ចំនួន​ប្រាំ‌ពាន់​នាក់។
២០ អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ពួក​សាវ័ក​ប្រមូល​នំបុ័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ ២១ អស់​អ្នក​ដែល​បាន​បរិភោគ​នំបុ័ង មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំ‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។

*យហ ៦,១-១៥

*៦  បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​សមុទ្រ​កាលី‌ឡេ ដែល​មាន​ឈ្មោះ​ថា​សមុទ្រ​ទីបេ‌រីយ៉ាដ។  មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឱ្យជា។ 
 ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សាវ័ក។
 ពេល​នោះ បុណ្យ​ចម្លង ជា​បុណ្យ​របស់​ជន​ជាតិ​យូដា កាន់​តែ​ខិត​ជិត​ណាស់​ហើយ។  ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះ‌អង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឱ្យអ្នក​ទាំង​នេះ​បរិភោគ​បាន?»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះ‌អង្គ​ជ្រាប​អំពី​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។  លោក​ភីលីព​ទូល​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ‌រយ​ដួង*​ទៅ​ទិញ​នំបុ័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។  មាន​សាវ័ក​ម្នាក់​ឈ្មោះ​អន់ដ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​សិលា​ទូល​ព្រះ‌អង្គ​ថា៖  «នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្តែ បើ​មាន​តែ​ប៉ុណ្ណឹង​ធ្វើ​ម្ដេច​នឹង​ឱ្យគ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។ 
១០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឱ្យគេ​អង្គុយ​ចុះ»។ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន បណ្ដា‌ជន​ក៏​នាំ​គ្នា​អង្គុយ មាន​មនុស្ស​ប្រុស​ទាំង​អស់​ប្រមាណ​ប្រាំ‌ពាន់​នាក់។ 
១១ ព្រះ‌យេស៊ូ​យក​នំបុ័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឱ្យអ្នក​អង្គុយ​នៅ​ទី​នោះ។ រីឯ​ត្រី​វិញ ព្រះ‌អង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ ព្រះ‌អង្គ​ប្រទាន​ឱ្យគេ តាម​តែ​ម្នាក់ៗ​ចង់​បាន។ 
១២ លុះ​គេ​បាន​បរិភោគ​ឆ្អែត​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ «ចូរ​ប្រមូល​នំបុ័ង​ដែល​នៅ​សល់ កុំ​ឱ្យមាន​បាត់​មួយ​ដុំ​សោះ​ឡើយ»។ ១៣ ពួក​សាវ័ក​នាំ​គ្នា​រើស​សំណល់​នំបុ័ង​ទាំង​ប្រាំ​ដុំ ដែល​បណ្ដា‌ជន​បរិភោគ​សល់ ប្រមូល​ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ 
១៤ កាល​មនុស្ស‌ម្នា​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ​នោះ ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​ត្រូវ​មក​ក្នុង​ពិភព‌លោក​មែន»​។ ១៥ ព្រះ‌យេស៊ូ​ជ្រាប​ថា​គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចាក‌ចេញ​ពី​គេ ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​មួយ​ព្រះ‌អង្គ​ឯង។

មក ៦,៤៥-៥២មថ ១៤,២២-៣២
៤៥ រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សាវ័ក​ឱ្យចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេត‌សៃដា​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រាប់​បណ្ដា‌ជន​ឱ្យត្រឡប់​ទៅ​វិញ។ ៤៦ កាល​ឱ្យបណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ទៅ​អធិ‌ស្ឋាន​នៅ​លើ​ភ្នំ។
 
៤៧ លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្ដាល​សមុទ្រ រីឯ​ព្រះ‌យេស៊ូ វិញ​ព្រះ‌អង្គ​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះ‌អង្គ​ឯង។ ៤៨ ព្រះ‌អង្គ​ទត​ឃើញ​សាវ័ក​កំពុង​តែ​អុំ​ទូក​យ៉ាង​លំបាក ដ្បិត​បញ្ច្រាស​ខ្យល់។ ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ ហើយ​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស។ 
៤៩ កាល​ពួក​សាវ័ក​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ស្មាន​ថា​ខ្មោច​លង ក៏​នាំ​គ្នា​ស្រែក ៥០ ដ្បិត​គេ​បាន​ឃើញ​ព្រះ‌អង្គ​គ្រប់ៗ​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។
ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​តាំង​ចិត្ត​ក្លា‌ហាន​ឡើង ខ្ញុំ​ទេ​តើ​ កុំ​ខ្លាច​អី!»។






 
២២ រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សាវ័ក​ឱ្យចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រាប់​មហា‌ជន​ឱ្យវិល​ត្រឡប់​ទៅ​វិញ​ដែរ។ ២៣ កាល​ព្រះ‌អង្គ​ឱ្យមហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ ដើម្បី​អធិស្ឋាន។
លុះ​ដល់​យប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង។
២៤ ពេល​នោះ ទូក​ចេញ​ឆ្ងាយ​ពី​ច្រាំង​ហើយ ក៏​ត្រូវ​រលក​បក់‌បោក ព្រោះ​បញ្ច្រាស​ខ្យល់។ 
២៥ ដល់​ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សាវ័ក។ 
២៦ កាល​ពួក​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។ 
២៧ រំពេច​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។ ២៨ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឱ្យខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ ២៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​សិលា​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ។ ៣០ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់‌ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។
៥១ បន្ទាប់​មក ព្រះ‌អង្គ​យាង​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សាវ័ក​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ៥២ ដ្បិត​គេ​ពុំ​ទាន់​បាន​យល់​អំពី​រឿង​នំបុ័ង មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។
 ៣១ ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។ ៣២ បន្ទាប់​មក ព្រះ‌អង្គ និង​លោក​សិលា​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។

*យហ ៦,១៦-២១

*៦ ១៦ លុះ​ដល់​ល្ងាច ពួក​សាវ័ក​នាំ​គ្នា​ចុះ​ទៅ​មាត់​សមុទ្រ។ ១៧ គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាផានុម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ ងងឹត​ហើយ តែ​ព្រះ‌យេស៊ូ​ពុំ​ទាន់​យាង​មក​រក​គេ​នៅ​ឡើយ​ទេ ១៨ ខ្យល់​បក់‌បោក​មក​យ៉ាង​ខ្លាំង​បណ្ដាល​ឱ្យទឹក​សមុទ្រ​មាន​រលក​ធំៗ។ 
១៩ កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ‌ខ្លាច​ជា​ខ្លាំង។ ២០ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ទេ​តើ​ កុំ​ខ្លាច​អី»។ ២១ ពួក​សាវ័ក​ចង់​យាង​ព្រះ‌អង្គ​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។

មក ៦,៥៣-៥៦មថ ១៤,៣៤-៣៦
៥៣ កាល​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​ស្រុក​កេនេ‌សា‌រ៉ែត​ហើយ គេ​ក៏​នាំ​គ្នា​ចត​ទូក។ ៣៤ ព្រះ‌យេស៊ូ និង​ពួក​សាវ័ក បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង ត្រង់​ស្រុក​កេនេ‌សា‌រ៉ែត។ 
៥៤ ព្រះ‌អង្គ​យាង​ឡើង​លើ​គោក​ជា​មួយ​សាវ័ក ពេល​នោះ មនុស្ស‌ម្នា​ស្គាល់​ព្រះ‌អង្គ​ភ្លាម។ ៥៥ គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។ ៥៦ គ្រប់​កន្លែង​ដែល​ព្រះ‌យេស៊ូ​យាង​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្តី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទី‌ផ្សារ ទូល‌អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់​ព្រះ‌អង្គ បាន​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។ (មើលបន្ដ, § 114)៣៥ អ្នក​ស្រុក​នោះ​ស្គាល់​ព្រះ‌អង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះ‌អង្គ 
៣៦ អង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់ បាន​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។
(មើលបន្ដ, § 114)

*យហ ៦,២២-២៤

*៦ ២២ ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដា‌ជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​ព្រះ‌យេស៊ូ​ពុំ​បាន​យាង​ចុះ​ទូក​ជា​មួយ​ពួក​សាវ័ក​ទេ គឺ​មាន​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។ ២៣ ប៉ុន្តែ មាន​ទូក​ឯ​ទៀតៗមក​ពី​ភូមិ​ទីបេ‌រីយ៉ាដ ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំបុ័ង ក្រោយ​ពី​ព្រះ‌អម្ចាស់​បាន​អរ​ព្រះ‌គុណ។ ២៤ កាល​បណ្ដា‌ជន​ពុំ​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះឆ្លង​ទៅ​ក្រុង​កាផានុម តាម​រក​ព្រះ‌អង្គ។

*យហ ៦,២៥-៣៥.៣៧-៤០.៣៦

*៦ ២៥ បណ្ដា‌ជន​បាន​ជួប​ព្រះ‌អង្គ​នៅ​ត្រើយ​ម្ខាង គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! តើ​លោក​មក​ដល់​ពី​អង្កាល់?»។ ២៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន‌មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។ ២៧ កុំ​ធ្វើ​កិច្ច‌ការ ដើម្បី​ឱ្យគ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឱ្យបាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឱ្យអ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។ ២៨ គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ឱ្យយើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌ជាម្ចាស់?»។ ២៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ច‌ការ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឱ្យអ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាត់​ឱ្យមក»។ ៣០ គេ​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឱ្យយើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ច‌ការ​អ្វី​ខ្លះ?។ ៣១ បុព្វ‌បុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះ‌អង្គ​បាន​ប្រទាន​ឱ្យគេ​បរិភោគ​នំបុ័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខមក”​»។ ៣២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន‌មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ​មកឱ្យអ្នក​រាល់​គ្នា ៣៣ ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឱ្យនោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឱ្យមនុស្ស​លោក»។ ៣៤ គេ​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឱ្យយើង​ខ្ញុំ រហូត​ត​ទៅ»។ ៣៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។ ៣៧ អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​តែង‌តែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ‌បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត ៣៨ ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឱ្យមក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ ៣៩ រីឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំឱ្យមក​នោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឱ្យនរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ខ្ញុំ​ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឱ្យខ្ញុំ​ប្រោស​គេ ឱ្យមាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ៤០ ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫ‌ទ័យឱ្យអស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះ‌អង្គ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឱ្យមាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។
*៣៦ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។

យហ ៦,៤១-៤៧

៤១ ជន​ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ”។ ៤២ គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា គាត់​ចុះ​មក​ពី​ស្ថាន​បរម‌សុខ​ដូច្នេះ?»។ ៤៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។ ៤៤ ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឱ្យមក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​បាន​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឱ្យមាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ៤៥ ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់”​។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។ ៤៦ សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះ‌អង្គ។ ៤៧ ខ្ញុំ​សុំ​ប្រាប់ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច។

យហ ៦,៤៨-៥០

៤៨ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ ៤៩ បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ទទួល​មរណ‌ភាព​អស់​ទៅ។ ៥០ រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។

យហ ៦,៥១-៥៩

៥១ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់​កល្ប‌ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹងឱ្យនោះ គឺ​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឱ្យមនុស្ស​លោក​មាន​ជីវិត»។ ៥២ ជន​ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឱ្យខ្លួន​គាត់​ផ្ទាល់​ មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។ ៥៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​លោហិត​របស់​បុត្រ​មនុស្ស​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។ ៥៤ អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​ឱ្យមាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។ ៥៥ សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។ ៥៦ អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។ ៥៧ ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឱ្យមក ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះ‌អង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។៥៨ អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់​កល្ប‌ជានិច្ច»។
៥៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះ‌អង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំនៅ​ក្រុង​កាផានុម។

យហ ៦,៦០-៧១

*៦ ៦០ ក្រោយ​ពី​បាន​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ ក្នុង​ចំណោម​សាវ័ក មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។ ៦១ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ថា ពួក​សាវ័ក​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឱ្យអ្នក​រាល់​គ្នា​រវាត​ចិត្ត បាត់​ជំនឿ​ឬ? ៦២ ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រ​មនុស្ស​ឡើង​ទៅ​ស្ថាន​ដែល​លោក​នៅ​ពី​មុន​វិញ តើ​ចិត្ត​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា?។ ៦៣ មាន​តែ​ព្រះ‌វិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​មិន​អាច​ផ្តល់​ជីវិត​ឡើយ​។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ៦៤ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក ព្រះ‌យេស៊ូ​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​ព្រះ‌អង្គរួច​ស្រេច​ទៅ​ហើយ។ ៦៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះ‌បិតា​មិន​ប្រោស​ប្រទាន​ទេ​នោះ គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​បាន​ឡើយ»។ ៦៦ ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សាវ័ក មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះ‌អង្គ​ទៀត។ ៦៧ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សាវ័ក​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។ ៦៨ លោក​ស៊ីម៉ូន‌សិលា​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើឱ្យយើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្ដល់​ជីវិត​អស់​កល្ប‌ជានិច្ច។ ៦៩ យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឱ្យមក​»។ ៧០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស‌រើស​អ្នក​ទាំង​ដប់‌ពីរ​មក ក៏​ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​មារ»។ ៧១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រី‌យ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​ព្រះ‌អង្គ ទោះ​បី​គាត់​ជា​សាវ័ក​មួយ​រូប​ក្នុង​ចំណោម​សាវ័ក​ទាំង​ដប់‌ពីរ​ក៏​ដោយ។ (មើលបន្ដ à la fin du § 113)

167 Views

Theme: Overlay by Kaira