ការលេចឡើងនៃការសង្រ្គោះ
The dawn of Salvation
- 3. ទេវទូតកាព្រីអែលប្រកាសកំណើតលោកយ៉ូហានជាទីស្ត
The birth of John the Baptist foretold - 4. ទេវទូតកាព្រីអែលប្រកាសកំណើតព្រះយេស៊ូ
The Annunciation - 5. នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
The Visitation
ទំនុកតម្កើងរបស់នាងម៉ារី
Mary's song of praise - 6. កំណើតលោកយ៉ូហានបាទីស្ត និងពិធីកាត់ស្បែក
Birth and circumcision of John the Baptist
ទំនុកតម្កើងរបស់លោកសាការី
Zechariah Praises the Lord
- 7. ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្ត
The appearance of the angel to Joseph - 8. ព្រះយេស៊ូប្រសូត
Birth The of Jesus - 9. ពិធីកាត់ស្បែក និងថ្វាយព្រះឱរសព្រះនាមថា យេស៊ូ
The circumcision and the name of Jesus - 10. ព្រះនាងម៉ារី និង លោកយ៉ូសែបនាំព្រះឱរសយេស៊ូទៅថ្វាយព្រះអម្ចាស់
Jesus is presented in the Temple
ពាក្យទំនាយរបស់លោកស៊ីម៉ូន
Simeon's Prophecy
ពាក្យទំនាយរបស់យាយហាណ្ណា
Anna 's Prophecy
- 11. ពួកហោរាចារ្យ ព្រះយេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប ស្ដេចហេរ៉ូដចេញបញ្ជាឱ្យគេសម្លាប់ក្មេងៗ
The visit of the Magi, the flight into Egypt, the massacre of the Innocents - 12. ព្រះយេស៊ូត្រឡប់មកពីស្រុកអេស៊ីបវិញ
Coming back from Egypt - 13. ព្រះអង្គវិលត្រឡប់មកណាសារ៉ែត
Going back to Nazareth - 14. ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
Jesus among the doctors of the Law in the Temple. The hidden life at Nazareth.
លោកយ៉ូហានបាទីស្តរៀបចំផ្លូវទទួលព្រះសង្គ្រោះ
John prepares the approaching coming of the Messiah
- 15. បេសកកម្មដំបូងរបស់លោកយ៉ូហានបាទីស្ត
The beginning of the mission of the John the Baptist - 16. សេចក្តីប្រកាសរបស់លោកយ៉ូហានបាទីស្ត
The proclamation of John the Baptist - 17. លោកយ៉ូហានបាទីស្តប្រៀនប្រដៅបណ្តាជន
Recommendations of John the Baptist - 18. ការប្រកាសពីព្រះសង្រ្គោះ
Announcement of the Messiah - 19. ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
Jesus is proclaimed «Son of God» during his baptism - 20. បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
The Ancestors of Jesus - 21. ព្រះយេស៊ូឈ្នះការល្បួង
The temptations in the desert - 22. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
The testimony of Johnត - 23. ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់
How John recognized Christ - 24. សាវ័កដែលតាមព្រះយេស៊ូមុនគេ
The first disciples - 25. សាវ័កថ្មីពីរនាក់
Two new disciples - 26. ពិធីមង្គលការនៅភូមិកាណា
The wedding at Cana - 27. ព្រះអង្គយាងចុះទៅក្រុងកាជានុម
Short stay in Capernaum - 28. ព្រះយេស៊ូបណ្តេញអ្នកលក់ដូរចេញពីព្រះវិហារ
The expulsion of the dealers from the Temple - 29. ឫទ្ធានុភាពរបស់ព្រះយេស៊ូ
The power of Jesus - 30. ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
The conversation with Nicodemus - 31. ការវិនិច្ឆ័យអ្នកមិនជឿលើព្រះយេស៊ូ
The world will be judged according to its attitude towards Jesus - 32. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
Last testimony of John the Baptist - 33. ការសម្តែងព្រះបុត្រាជាព្រះជាម្ចាស់
The revelation of the Son of God - 34. លោកយ៉ូហានបាទីស្តជាប់ក្នុងមន្ទីរឃុំឃាំង
John the Baptist imprisoned
មុខងាររបស់ព្រះយេស៊ូ និងការលះបង់របស់ក្រុមសាវ័កលើកដំបូង
The ministry of Jesus and the abandon of the first disciples
ផ្នែកទី១ : ព្រះយេស៊ូចាបបំពេញការងាររបស់ព្រះអង្គនៅស្រុកកាលីឡ
1st section: Jesus begins his work in Galilee
- 35. ព្រះយេស៊ូនៅស្រុកកាលីឡេ
Jesus in Galilee - 36. ព្រះយេស៊ូនៅជាមួយស្ត្រីសាសន៍សាម៉ារី
Jesus and the woman from Samaria- ក. សេចក្តីផ្តើម
a. Introduction - ខ. អំពីទឹកដែលផ្ដល់ជីវិត
b. About the Living water - គ. ការសម្តែងព្រះយេស៊ូជាព្រះសង្រ្គោះ
c. The revelation of Jesus as Messiah - ឃ. ពួកសាវ័កត្រឡប់មកវិញ
d. The disciples come back - ង. អ្នកសាបព្រោះ និងអ្នកច្រូតកាត់
e. The sower and the harvest - ច. ព្រះយេស៊ូនៅក្នុងចំណោមអ្នកស្រុកសាម៉ារី
d. Jesus among the Samaritans
- ក. សេចក្តីផ្តើម
- 37. ព្រះយេស៊ូប្រោសកូនប្រុសរបស់មន្ត្រីម្នាក់ឱ្យបានជា
Jesus heals an official's son - 38. ព្រះយេស៊ូចាប់ផ្តើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ
Beginning of the Ministry of Jesus in Galilee - 39. អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទូលព្រះអង្គ
Jesus is rejected at Nazareth - 40. ព្រះយេស៊ូប្រៀនប្រដៅបណ្តាជននៅក្រុងកាផានុម
Jesus teaches in Capernaum - 41. ព្រះយេស៊ូមានព្រះបន្ទូលប្រកបដោយអំណាច
Jesus preaches with authority - 42. ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់
Jesus cures a demoniac - 43. ព្រះយេស៊ូប្រោសម្តាយក្មេកលោកសិលាឱ្យបានជា
Healing of Simon's mother-in-law - 44. ព្រះយេស៊ូប្រោសអ្នកជម្ងឺជាច្រើនឱ្យបានជា
Jesus heals many people - 45. ព្រះអង្គយាងចេញពីក្រុងកាផានុម និងយាងកាត់ស្រុកយូដា
Dawn departure from Capernaum and travel through Judaea - 46. ព្រះយេស៊ូត្រាស់ហៅសាវ័កបួនរូប
The fisrt four disciples are called - 47. ព្រះយេស៊ូបោសមនុស្សឃ្លង់ម្នាក់ឱ្យបានជា
Cure of a man suffering from a virulent skin-disease
ផ្នែកទី២ : ព្រះសង្រ្គោះជំទាស់នឹងពួកគណៈផារីស៊ី
2nd section: The Saviour against the Pharisees
ជម្លោះទី១ : ការអត់ទោសឱ្យរួចពីបាប
1st conflict : The forgiveness of sins
ជម្លោះទី២ : ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សបាប
2nd conflict : The compassion of Jesus towards sinners
ជម្លោះទី៣ : ចិត្តគំនិតថ្មី
3rd conflict : A new spirit
ជម្លោះទី៤ : ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
4th conflict : Jesus is master of the Sabbath
ជម្លោះទី៥ : ព្រះយេស៊ូប្រោសអ្នកជម្ងឺឱ្យបានជានៅថ្ងៃសប្ប័ទ
5th conflict : Jesus cures on the Sabbath
- 52. ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឱ្យបានជានៅថ្ងៃសប្ប័ទ
Cure of the man with a withered hand - 53. ការពិភាក្សាលើកដំបូង រិះរកមធ្យោបាយប្រឆាំងនឹងព្រះយេស៊ូ
First discussion on the best way to deal with Jesus
ផ្នែកទី៣ : ព្រះយេស៊ូប្រកាសដំណឹងល្អ
3rd section: The inaugural speech of Jesus
- 54. ព្រះយេស៊ូអធិដ្ឋានពេញមួយយប់ និងជ្រើសរើសគ្រីស្តទូតដប់ពីររូប
Jesus spent the whole night in prayer and chose his Twelve disciples - 55. បណ្តាជនដើរតាមព្រះយេស៊ូ
The crowds follow Jesus - 56. ព្រះគ្រូរបស់យើង
Our divine Master - 57. ធម្មទេសនាដំបូង សុភមង្គលដ៏ពិតប្រាកដ
The first sermon. The Beatitudes
ចំណុចទី១ | 1st point
- 58. គោលការណ៍ទូទៅ : ការប្រតិបត្តិតាមវិន័យ
General Principle : The fulfillment of the Law - 59. ការប្រតិបត្តិលើកទី១ ព្រះបន្ទូលអំពីកំហឹង
1st - Fulfillment : About homicide - 60. ការប្រតិបត្តិលើកទី២ : ព្រះបន្ទូលអំពីការផិតក្បត់
2nd - Fulfillment : About adultery - 61. ការប្រតិបត្តិលើកទី៣ ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
3rd - Fulfillment : About dismissal - 62. ការប្រតិបត្តិលើកទី៤ ព្រះបន្ទូលអំពីសម្បថ
4th - Fulfillment : About the oaths - 63. ការប្រតិបត្តិលើកទី៥ ព្រះបន្ទូលអំពីគំនុំសងសឹក
5th - Fulfillment : Renounce the revenge - 64. វិន័យសំខាន់ៗ
The Golden rule - 65. ការប្រតិបត្តិទី៦ : ត្រូវស្រលាញ់ខ្មាំងសត្រូវ
6th - Fulfillment : Love of enemies - 66. អ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់
Everything for God - 67. ការធ្វើទានដល់ជនក្រីក្រ
Almsgiving in secret - 68. ព្រះបន្ទូលអំពីការអធិស្ឋាន
Prayer in secret - 69. ការតមអាហារ
Fasting in secret
ចំណុចទី២ | 2nd point
ក. គំនិតតបត | a. Double opinion
ខ. ការសង្កេតមើលទាំង៣ | b. Triple monition
- 72. ទ្វារចង្អៀត
The narrow gate - 73. ព្យាការីក្លែងក្លាយ
The false prophets - 74. សីលធម៌ដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
The true moral of Jesus
Préroraison
ផ្នែកទី៤ : ការស្ទាក់ស្ទើរ និងការបញ្ជាក់អះអាង
4th section: Hesitations and affirmations
- 76. ព្រះយេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឱ្យបានជា
The centurion's servant - 77. ព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឱ្យរស់ឡើងវិញ
Resurrection of the son of the widow of Nain - 78. លោកយ៉ូហានបាទីស្តចាត់សិស្សទៅជួបព្រះស៊ូ
The Baptist’s question - 79. សក្ខីភាពរបស់ព្រះយេស៊ូអំពីលោកយ៉ូហានបាទីស្ត
The testimony of Jesus about the Baptist - 80. ព្រះយេស៊ូលើកលែងទោសឱ្យស្រ្តីមានបាបម្នាក់
Jesus forgives a woman - 81. ស្រ្តីៗដែលបម្រើព្រះយេស៊ូ
The women who accompanied Jesus - 82. សាច់ញាតិរបស់ព្រះយេស៊ូព្រួយបារម្ភពីព្រះអង្គ
His relatives are concerned about Jesus - 83. មាតា និងបងប្អូនរបស់ព្រះយេស៊ូ
Jesus's Mother and Brothers
ផ្នែកទី៥ : ប្រស្នាអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
5th section: The parables of the Kingdom of God
- 84. ប្រស្នាអំពីគ្រាប់ពូជ
The parable of the sower - 85. មូលហេតុដែលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នា
Why Jesus spoke in parables - 86. ព្រះយេស៊ូពន្យល់ពាក្យប្រស្នាស្តីអំពីគ្រាប់ពូជ
The parable of the sower explained - 87. សេចក្តីបង្រៀនរបស់ព្រះយេស៊ូ
Receiving and handing on the teaching of Jesus
ចំណុចទី ១ | 1st point
ចំណុចទី ២ | 2nd point
ចំណុចទី ៣ | 3rd point
ចំណុចទី ៤ | 4th point
- 88. ប្រស្នាអំពីគ្រាប់ពូជដុះ
Parable of the seed growing by itself - 89. ប្រស្នាអំពីស្រងែ
Parable of the darnel - 90. ប្រស្នាអំពីគ្រាប់ពូជល្អិត
Parable of the mustard seed - 91. ប្រស្នាអំពីមេនំប៉័ង
Parable of the yeast - 92. ការប្រៀនប្រដៅជាពាក្យប្រស្នា
The teaching in parables - 93. ព្រះយេស៊ូពន្យល់អត្ថន័យប្រស្នាអំពីស្រងែ
Explanation of the parable of the darnel
ផ្នែកទី៦ : ព្រះបរមកិច្ចនៅខាងកើតទន្លេទីបេរីយ៉ាត
6th section: The Mission at the east of the Lake of Tiberiade
- 94. ប្រស្នាស្តីអំពីកំណប់ និងអំពីពេជ្រដ៏មានតម្លៃ
Parable of the treasure and of the pearl - 95. ប្រស្នាអំពីអួន
Parable of the dragnet
សេចក្តីសន្និដាននៃសេចក្តីបង្រៀនជាពាក្យប្រស្នា
Conclusion of the teaching in parables
- 96. ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងម្ចាស់ផ្ទះ
The good householder - 97. ព្រះយេស៊ូធ្វើអោយរលកស្ងប់
The calming of the storm - 98. ព្រះយេស៊ូប្រាសបុរសខ្មោចចូលម្នាក់
Jesus with the Gerasenes - 99. ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមអោយបានជា និងប្រោសកូនស្រីលោកយ៉ៃរ៉ូសអោយរស់ឡើងវិញ
Jairus's daughter and the woman with a haemorrhage - 100. អ្នកភូមិណាសារ៉ែតមិនព្រមទទួលស្គាល់ព្រះយេស៊ូ
Jesus is rejected from Nazareth
ផ្នែកទី៧ : បេសកកម្មរបស់ក្រុមសាវ័កទាំង១២
7th section : The mission of the Twelve Apostles
- 101. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
The instructions of the Saviour for the Mission - 102. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
Preaching of Jesus and his disciples - 103. ស្តេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ត
Death of John the Baptist - 104. ព្រះបាទហេរ៉ូដនឹកឆ្ងល់អំពីព្រះយេស៊ូ
Herod and Jesus - 105. ការវិលត្រឡប់នៃក្រុមគ្រីស្តទូត
The return of the Apostles
ផ្នែកទី៨ : នំប៉័ងដែលផ្ដល់ជីវិត
8th section : The bread of life
- 106. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សប្រាំពាន់នាក់បរិភោគ
First miracle of the loaves - 107. ព្រះយេស៊ូយាងលើទឹកសមុទ្រ
Jesus and Peter walk on the water - 108. ព្រះយេស៊ូបោសអ្នកជំងឺនៅស្រុកកេនេសារ៉ែត
Healing the sick in Gennesaret - 109. ព្រះយេស៊ូជាអាហារដែលផ្ដល់ជីវិត
The bread from Heaven
The setting and the audience
1st theme : Jesus is bread of life
ការការពារទ្រឹស្តី
Defense of the doctrine
Transition
ពិធីជប់លៀងចុងក្រោយ និងទុក្ខលំបាករបស់ព្រះយេស៊ូ
Second theme : The Eucharist and the Passion
ការបង្រៀនរបស់ព្រះយេស៊ូ
Preaching of Jesus
ផ្នែកទី១ : ពិធីបុណ្យព្រះវិញ្ញាណយាងមក
1st section: The Feast of Pentecost
- 111. ព្រះយេស៊ូប្រោសមនុស្សពិការម្នាក់អោយបានជា
Jesus heals in Bethesda - 112. អំណាចរបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ
The Son of God and the Divine power - 113. ព្រះបិតាផ្តល់សក្ខីភាពអំពីព្រះយេស៊ូ
God the Father testifies to Jesus
ផ្នែកទី២ : ការបណ្តុះបណ្តាលក្រុមសាវ័ក
2nd section : The formation of the disciples
- 114. ការបម្រើដ៏ពិតប្រាកដ
The true service of God- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
a. Controversy on the Rabbinic Tradition - ខ. គោលការណ៍ស្តីពីភាពបរិសុទ្ធ និង មិនបរិសុទ្ធ
b. Principle on purity and impurity
- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
- 115. ស្ត្រីសាសន៍ដទៃម្នាក់ជឿលើព្រះយេស៊ូ
The daughter of the Syro-Phoenician woman healed - 116. ព្រះយេស៊ូប្រោសមនុស្សតថ្លង់ម្នាក់អោយបានជា
Healing of the deaf man. Great enthousiasm - 117. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សបួនពាន់នាក់បរិភោគ
Second miracle of the loaves - 118. ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ
The Pharisees ask for a miracle - 119. ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ
A warning against hypocrisy - 120. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់អោយបានភ្លឺ
Healing of a blind man at Bethsaida - 121. លោកសិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រឹស្ត
Peter’s profession of faith - 122. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទុក្ខលំបាក
Jesus foretells his death and resurrection for the first time - 123. លក្ខខណ្ឌដើម្បីដើរតាមព្រះយេស៊ូ
The condition of following Christ - 124. ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ
The kingdom will come soon - 125. សិរីរុងរឿងរបស់ព្រះយេស៊ូ
The transfiguration - 126. ការមកដល់របស់ព្យាការីអេលី
The coming of Elijah - 127. ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
Healing of an epilectic demoniac - 128. ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
Jesus foretells his death and resurrection for the second time - 129. អ្នកដែលធំជាងគ The ambition of the Apostles
- 130. របៀបប្រើព្រះនាមរបស់ព្រះយេស៊ូ
On using the name of Jesus - 131. អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំដែរ
Generosity shown to Christ’s disciples. - 132. កុំនាំអ្នកដទៃអោយប្រព្រឹត្តអំពើបាប
On leading others astray - 133. អំបិល និងពន្លឺ
On loss of enthusiasm in a disciple - 134. ត្រូវអត់ទោសឱ្យគេជានិច្ច
Brotherly correction and power - 134bis. ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឱ្យគេ
Parable of the unforgiving debtor - 135. ការបង់ពន្ធព្រះវិហារនៅក្រុងយេរូសាឡឹម
The Temple tax paid by Jesus and Peter - 136. ព្រះយេស៊ូបន្ទោសអ្នកក្រុងនានាដែលពុំព្រមជឿ
Woes to unrepentant cities
ផ្នែកទី៣ : ពិធីបុណ្យបារាំ
3rd section: The Feast of the Tabernacles.
- 137. ព្រះយេស៊ូធ្វើដំណើរទៅក្រុងយេរ៉ូសាឡឹម
Jesus goes up to Jerusalem for the Feast - 138. ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី
Samaritan village refuses to receive Jesus - 139. ព្រះយេស៊ូ និងថ្ងៃសប្ប័ទ
Jesus and the Sabbath - 140. ព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ
Jesus reveals his divine origin - 141. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវលាកចាកលោកនេះ
Jesus foretells his approaching departure - 142. ទន្លេដែលមានទឹកផ្ដល់ជីវិត
The promise of living water - 143. បណ្ដាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ
Division among the people - 144. ស្ត្រីម្នាក់ប្រព្រឹត្តសាហាស្មន់
The adulterous woman - 145. ព្រះយេស៊ូជាពន្លឺពិភពលោក
Jesus, light of the world - 146. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទីវង្គត
Jesus foretells his death - 147. ព្រះយេស៊ូ និងលោកអប្រាហាំ
Jesus and Abraham - 148. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់អោយបានជា
The healing of the man born blind- ក. ការអស្ចារ្យ
a. The miracle. First impressions - ខ. គណៈផារីស៊ើបអង្កេតអំពីព្រះយេស៊ូ
b. The Pharisees investigate the healing - គ. ជំនឿ និងភាពងងឹតភ្នែក
c. Faith and blindness
- ក. ការអស្ចារ្យ
- 149. ព្រះយេស៊ូជាអ្នកតង្វាលដ៏ល្អ Jesus the Good shepherd
- ក. ព្រះយេស៊ូជាទ្វារ
a. Jesus the gate - ខ. គង្វាលដ៏ល្អ
b. The good shepherd
- ក. ព្រះយេស៊ូជាទ្វារ
- 150. ការយល់ឃើញផ្សេងៗ
Diverse impressions
ផ្នែកទី៤ : ចាប់ពីបុណ្យបារាំ រហូតដល់បុណ្យឆ្លងព្រះវិហារ
4th Section: From the feast of Tabernacles to Dedicate
- 151. លក្ខណៈសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
Three cases of vocation - 152. ព្រះយេស៊ូចាត់សាវ័ក៧២រូបទៅផ្សាយដំណឹងល្អ
Mission of the seventy two disciples - 153. ក្រុមសាវ័កវិលត្រឡប់មកវិញ
The return of the disciples - 154. ការសម្តែងរបស់ព្រះបុត្រា និងព្រះបិតា
The revelation of the Son and of the Father - 155. វិន័យរបស់ព្រះយេស៊ូ
Invitation to accept the yoke of Christ - 156. ការសម្តែងរបស់ព្រះអង្គចំពោះក្រុមសាវ័ក
The revelation to the disciples - 157. ពួកធម្មាចារ្យ និងជីវិតអស់កល្បជានិច្ច
The lawyer and the eternal life - 158. ពាក្យប្រស្នាអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្តសប្បុរស
Parable of the good Samaritan - 159. ព្រះយេស៊ូគង់នៅផ្ទះនាងម៉ាថា និងនាងម៉ារី
Martha and Mary - 160. ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន
The Lord's prayer - 161. ពាក្យប្រស្នាអំពីមិត្តសំឡាញ់ដែលរំខាន
Parable of the importunate friend - 162. អំពីរបៀបដែលត្រូវអធិស្ឋាន
Perseverance in prayer - 163. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ និងមនុស្សគម្នាក់អោយនិយាយបាន
Jesus heals two blind men and one mute - 164. ព្រះយេស៊ូបណ្ដេញខ្មោចចេញពីមនុស្សគម្នាក់ ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
Jesus is accused to casting devils through Beelzebul - 165. ព្រះយេស៊ូបណ្ដេញខ្មោច
- Jesus and the devils
- 166. ការពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធ
Blasphemy against the Holy
167. ខ្មោចអាក្រក់ Return of the unclean spirit - 168. ស្ត្រីដែលបានបង្កើតលោកពិតជាមានសុភមង្គលមែន
The truly blessed - 169. ទីសំគាល់របស់លោកយ៉ូណាស
The sign of Jonah - 170. ពាក្យប្រស្នាស្តីអំពីចង្កៀង
The light of the body - 171. ពុតត្បុតរបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ី
The Pharisees and the lawyers attacked - 172. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីពីរ
The second project to catch out Jesus - 173. ព្រះយេស៊ូទូន្មានសាវ័កកុំអោយភ័យបារម្ភ
Do not be afraid to proclaim the truth - 174. ព្រះយេស៊ូសន្យានឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
Jesus will send the Holy Spirit - 175. ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់
On hoarding possessions - 176. ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
Trust in Providence - 177. ត្រូវស្វែងរកសម្បត្តិសួគ៌
The true richness is in heaven - 178. ការប្រុងប្រៀបខ្លួន
On being ready for the Master's return - 179. ប្រស្នាអំពីអ្នកបំរើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់
The faithful and unfaithfully servant - 180. ការបាក់បែកគ្នាព្រោះជំនឿ
For or against Jesus - 181. ត្រូវយល់ហេតុការណ៍ផ្សេងៗ
On reading the signs of the times - 182. ត្រូវកែប្រែចិត្តគំនិត - ប្រស្នាស្តីអំពីឧទម្ពរគ្មានផ្លែ
Examples inviting repentance. Parable of the barren fig tree
183. ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់អោយជានៅថ្ងៃសប្ប័ទ
Healing of a crippled woman on the Sabbath
ផ្នែកទី៥ : ចាប់ពីបុណ្យឆ្លងព្រះវិហាររហូតទៅដល់ដែលគេរកធ្វើគតព្រះយេស៊ូ
5th section: From the Feast of Dedication until the move of Jesus towards his death
- 184. ព្រះយេស៊ូយាងឆ្ពោះទៅក្រុងយេរូសាឡឹម
Jesus goes to Jerusalem - 185. ព្រះយេស៊ូប្រៀនប្រដៅគេក្នុងឱកាសបុណ្យឆ្លងព្រះវិហារ
Preaching for the Feast of the Dedication - 186. ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់
Jesus withdraws to the other side of the Jordan - 186bis. ទ្វារចង្អៀត - ការបដិសេធរបស់ជនជាតិយូដា - ការត្រាស់ហៅសាសន៍ដទៃ
The narrow door ; rejection of the Jews ; call of the gentiles - 187. ស្តេចកំណាចហេរ៉ូដ
Herod the fox - 188. ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់អោយបានជានៅថ្ងៃសប្ប័ទ
Healing of a dropsical man on the Sabbath - 189. ចង់បានកន្លែងកិត្តិយស
On chossing places at table - 190. ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
On choosing guests to be invited - 191. ប្រស្នាស្តីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
The invited guests who made excuses - 192. អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
Renouncing possessions - 193. ប្រស្នាអំពីការសាងសង់ផ្ទះ និងធ្វើសឹកសង្គ្រាម
Renouncing all that one holds dear - 194. បុព្វយោគស្តីពីព្រះមេត្តាករុណា
Introduction to the divine mercy - 195. ប្រស្នាអំពីចៀមដែលបាត់ហើយរកឃើញវិញ
parable of the lost sheep - 196. ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
Parable of the lost drachma - 197. ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
Parable of the lost son and his brother - 198. ប្រស្នាអំពីអ្នកបម្រើប៉ិនបោកបញ្ឆោតសម្បត្តិលោកកីយ៍ និងសម្បត្តិសួគ៌
Parable of the dishonest manager - 199. ពុំអាចបម្រើម្ចាស់ពីរនាក់
The right use of money - 200. គណៈផារីស៊ីស្រឡាញ់ប្រាក់
Against the Pharisees and their love of money - 201. វិន័យ និងព្រះរាជ្យរបស់ព្រះជាម្ចាស់
Fidelity to the Law - 202. បុរសអ្នកមាន និងឡាសារជាអ្នកក្រ
Parable of the rich man and Lazarus - 203. ភារកិច្ចរបស់អ្នកបម្រើ
Invitation to humility
ផ្នែកទី៦ : ដំណើរចុងក្រោយរបស់ព្រះយេស៊ូមុនចូលទៅក្នុងក្រុងយេរ៉ូសាឡឹម
6th section: The last trip before going up to Jerusalem
- 204. ព្រះយេស៊ូយាងចាកចេញពីស្រុកកាលីឡេ
Jesus leaves Galilee - 205. ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឱ្យបានជា
Jesus cleanses ten lepers - 206. ពួកគណៈផារីស៊ី សួរពីព្រះរាជ្យរបស់ព្រះជាម្ចាស់
To the Pharisees : the Kingdom of God is coming - 207. ចំពោះក្រុមសាវ័ក : ក. ថ្ងៃរបស់បុត្រមនុស្ស
To the disciples : a. The Day of the Son of man - 212. ប្រស្នាអំពីចៅក្រម និងស្ត្រីមេម៉ាយ
The unscrupulous judge and the importunate widow - 213. បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
Parable of the Pharisee and the tax collector - 214. ព្រះដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
Teaching about divorce and celibacy - 215. ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
Jesus and the children - 216. អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
The rich young man - 217. សត្វអូដ្ឋចូលតាមប្រហោងម្ជុល
The danger of riches - 218. រង្វាន់មួយជាមួយរយ
The reward of renunciation - 219. ប្រស្នាអំពីកម្មករចំការទំពាំងបាយជូរ
Parable of the laborer in the vineyard - 220. លោកឡាសាររស់ឡើងវិញ
Resurrection of Lazarus - 221. ការឃុបឃិតចាប់ព្រះយេស៊ូ
The Jewish leaders decide on the death of Jesus - 222. ជិតដល់បុណ្យចម្លង
The Passover draws near
ការប្រៀនប្រដៅចុងក្រោយរបស់ព្រះយេស៊ូ
Last predication of Jesus
ផ្នែកទី១ : ដំណើរចុងក្រោយទៅកាន់ក្រុងយេរ៉ូសាឡឹម
1st section: The last trip to Jerusalem
- 223. ព្រះយេស៊ូប្រកាសជាលើកទីបីអំពីព្រះអង្គរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញ
Jesus foretells his death and resurrection for the third time - 224. សំណូមពររបស់លោកយ៉ាកុប និងលោកយ៉ូហាន
The sons of Zebedee make their request - 225. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ
Entering Jericho : the blind man - 226. លោកសាខេទទួលព្រះយេស៊ូ
Jesus and Zacchaeus - 227. ប្រស្នាស្តីអំពីប្រាក់នែន
Parables of the ten pounds
ផ្នែកទី២: ថ្ងៃសៅរ៍ពិសិដ្ឋ
2nd section: Holy Saturday
ផ្នែកទី៣ : ការបង្រៀននៅទីក្រុងយេរ៉ូសាឡឹម 3rd section: Teaching in Jerusalem
- 229. ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
The Messiah enters Jerusalem - 230. ព្រះយេស៊ូសំដែងសិរីរុងរឿងរបស់ព្រះអង្គ
Jesus foretells his death and subsequent glorification - 231. ព្រះអង្គយាងទៅភូមិបេថានី
Jesus spends a night at Bethany
ថ្ងៃចន្ទពិសិដ្ឋ
Holy Monday
- 232. ដើមឧទុម្ពរត្រូវបណ្តាសា
The barren fig tree - 233. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបី
Third secret meeting to catch out Jesus - 234. ព្រះយេស៊ូយាងចាកចេញពីទីក្រុងយេរ៉ូសាឡឹម
Jesus goes out of Jerusalem
ថ្ងៃអង្គារពិសិដ្ឋ
Holy Tuesday
- 235. ដើមឧទ្ទម្ពរក្រៀមស្វិត
The barren fig tree - 236. អំណាចរបស់ព្រះយេស៊ូ
The Jews question the authority of Jesus - 237. ប្រស្នាអំពីកូនប្រុសពីរនាក់
The parable of the two sons - 238. ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
Parable of the wicked tenants - 239. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបួន
Fourth attempt to catch out Jesus - 240. អំពីពន្ធដារ
The question about paying taxes - 241. អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
The resurrection of the dead and the Sadducees - 242. ព្រះត្រីស្តជាព្រះអម្ចាស់លើស្តេចដាវីឌ
The question about David's Son - 243. ព្រះយេស៊ូមានព្រះបន្ទូលឱ្យប្រយ័ត្តនឹងពុតត្បុតរបស់ពួកធម្មាចារ្យ
The scribes condemned by Jesus - 244. អំពីបេសកកម្មរបស់ព្រះយេស៊ូ
About the mission of Jesus - 245. តង្វាយរបស់ស្ត្រីមេម៉ាយ
The widow’s offering - 246. ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ និងហេតុការណ៍នៅគ្រាចុងក្រោយ
Discourse on the destruction of Jerusalem - 247. គ្រាមានទុក្ខលំបាកវេទនា
The eschatological discourse - 248. បុត្រមនុស្សយ៉ាងត្រឡប់មកវិញ
Cosmic disasters and the glorious appearing of the Son of man - 249. ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រឹស្គ
The time of this coming - 250. ការត្រៀមខ្លួនប្រុងប្រយ័ត្ន
Be on the alert - 251. ប្រស្នាស្ត្រីក្រមុំដប់នាក់
Parable of the ten bridesmaids - 252. ការកាត់ទោសនៅគ្រាចុងក្រោយបង្អស់
The Last Judgement - 253. ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូ
The last days of Jesus
ថ្ងៃពុធពិសិដ្ឋ
Holy Wednesday
ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ
Holy Thursday
- 255. ព្រះយេស៊ូឱ្យគេរៀបចំធ្វើបុណ្យចម្លង
Preparation for the Passover supper - 256. ពិធីជប់លៀងរបស់ព្រះអម្ចាស់
The last supper - 257. អ្នកធំត្រូវបំរើអ្នកតូច
Humility. Who is the greatest ? - 258. ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
The trichery of Judas foretold - 259. អគ្គសញ្ញានៃព្រះកាយ និងព្រះលោហិតព្រះគ្រឹស្ត
The institution of the Eucharist - 260. ការប្រៀនប្រដៅចុងក្រោយ
Farewell discourses - 261. ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសីលាបដិសេធមិនទទួលស្គាល់ព្រះអង្គ
Peter”s denial and repentance - 262. នៅពេលមានវិបត្តិ
A time of crisis - 263. ព្រះយេស៊ូជាមាគ៌ទៅកាន់ព្រះបិតា
Exhortation to trust - 264. ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
Jesus the true vine - 265. មនុស្សលោកស្អប់ព្រះយេស៊ូ និងស្ទប់សាវ័ករបស់ព្រះអង្គ
The disciples and the world - 266. ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក
The coming of the Holy Spirit - 267. ព្រះយេស៊ូទូលអង្វរអោយពួកសាវ័ករួបរួមគ្នាជាធ្លុងតែមួយ
The prayer of Jesus for unity
ព្រះយេស៊ូសោយទុក្ខលំបាក
The passion
ថ្ងៃសុកពិសិដ្ឋ
Holy Friday
ផ្នែកទី១ : សួនឧទ្យានកេសេម៉ានឹ
1st section: Gethsemane
- 268. ចេញពីផ្ទះឆ្ពោះទៅក្នុងសួនឧទ្យានកេសេម៉ានី
From the Cenacle to Gethsemane - 269.ព្រះយេស៊ូអធិដ្ឋាននៅលើភ្នំដើមអូលីវ
The agony and the prayer of Jesus
ផ្នែកទី២ : ព្រះយេស៊ូ និងក្រុមនាយកបូជាចារ្យ
2nd section: Jesus and the High Priest
- 270. គេចាប់ព្រះយេស៊ូ
Jesus arrested - 271. ព្រះយេស៊ូនៅមុខលោកមហាបូជាចារ្យ
Jesus before Annas - 272. ព្រះយេស៊ូនៅមុខមហាបូជាចារ្យ
Jesus before the Sanhedrin - 273. គេវាយដំជេរប្រមាថព្រះយេស៊ូ
Jesus mocked by the guards - 274. ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
The Sanhedrin condemns Jesus - 275. មរណៈភាពរបស់លោកយូដា
The death of Judas
ផ្នែកទី៣: ព្រះយេស៊ូ និងលោកពីឡាត
3rd section: Jesus and Pilate
- 276. ព្រះយេស៊ូនៅមុខលោកពីឡាត
Jesus before Pilate - 277. គេចោទប្រកាន់ព្រះអង្គ
The accusations - 278. គេចោទសួរព្រះអង្គ
The questioning - 279. លោកពីឡាតមិនហ៊ានសម្រេចចិត្ត
The indecision of Pilate - 280. ព្រះយេស៊ូនៅមុខស្ដេចហេរ៉ូដ
The trial under Herod’s jurisdiction - 281. លោកពីឡាតចង់ដោះលែងព្រះយេស៊ូ
Pilate wants to free Jesus - 282. គេសុំដោះលែងបារ៉ាបាស
Barabbas free - 283. គេធ្វើទារុណកម្មព្រះយេស៊ូ
Jesus is scourged - 284. គេយកបន្លាមកក្រងធ្វើជាមកុដ
Jesus crowned with thorns - 285. លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ
Pilate hesitates and releases Jesus to the Jews - 286. គេកាត់ទោសឆ្កាងព្រះយេស៊ូ
Jesus is condemned to be crucified
ផ្នែកទី៤: ព្រះយេស៊ូសោយទីវង្គត
4th section: Crucifixion and death of Jesus
- 287. ការធ្វើដំណើរទៅកន្លែងគេឆ្កាងព្រះយេស៊ូ
The way to Calvary - 288. គេឆ្កាងព្រះយេស៊ូ
The crucifixion - 289. គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូ
The two criminals - 290. គេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង
The inscription on the Cross - 291. ព្រះបន្ទូលលើកទីមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ឱព្រះបិតា
The first word of Jesus on the Cross : Pater - 292. គេបោះឆ្នោតចែកសម្លៀកបំពាក់
They shares out his clothes - 293. ព្រះបន្ទូលលើកទីពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : នេះហើយម្ដាយរបស់អ្នក
The second word of Jesus on the Cross (Muller...) - 294. ជនជាតិយូដាប្រមាថមើលងាយព្រះអង្គ
Jesus is mocked - 295. ព្រះបន្ទូលលើកទីបីរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : សូមព្រះហប្ញទ័យ ...
The third word of Jesus on the Cross (...Hodie) - 296. ព្រះបន្ទូលលើកទីបួនរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : អេឡយ អេឡយ….
The fourth word of Jesus on the Cross (Eloi...) - 297. ព្រះបន្ទូលលើកទីប្រាំរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំស្រេកទឹក...
The fifth word of Jesus on the Cross (Sitio) - 298. ព្រះបន្ទូលលើកទីប្រាំមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំបានសំរេច...
The sixth word of Jesus on the Cross (Consummatum est) - 299. ព្រះបន្ទូលលើកទីប្រាំពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ទូលបង្គំសូមប្រគល់វិញ្ញាណ...
The seventh word of Jesus on the Cross (Pater, in manus tuas...) - 300. ព្រះយេស៊ូចូលទិវង្គត
The death of Jesus
ផ្នែកទី៥: ថ្ងៃសុក្រពិសិដ្ឋពេលល្ងាច
5th section: The evening of Holy Friday
- 301. ក្រោយពេលព្រះយេស៊ូសោយទិវង្គត
After the death of Christ - 302. អន្តរាគមរបស់លោកយ៉ូសែបជាអ្នកក្រុងអារីម៉ាថេ
The burial. Joseph of Arimathea - 303. លំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ
Jesus' side is pierced - 304. ការបញ្ចុះសពព្រះយេស៊ូ
The burialថ្ងៃសៅរ៍ពិសិដ្ឋ
Holy Saturday - 305. គេចាត់ចែងឱ្យយាមផ្នូរ
The guard at the tomb
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខ
Resurrection, Apparitions and Ascension of Christ
- 306. ស្រីៗនាំគ្នាទៅផ្នូរ
The empty tomb and the women - 307. ព្រះយេស៊ូបង្ហាញព្រះអង្គអោយនាងមារីជាអ្នកស្រុកម៉ាដាឡាឃើញ
The appearance to Mary of Magdala - 308. ទេវទូតនិយាយទៅកាន់ស្រ្តី
The angels and the women - 309. ស្ត្រីៗនាំដំណឹងទៅជម្រាបក្រុមសាវ័ក
The apostles refuse to believe the women - 310. លោកសិលា និងលោកយ៉ូហានស្ទុះរត់ទៅផ្នូរ
Peter and John to the tomb - 311. ព្រះយេស៊ូឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ
Appearances of the risen Christ - 312. គេចាប់ផ្ដើមបៀតបៀនគ្រីស្តបរិស័ទ
Precaution taken by the leaders of the people - 313. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស
The road to Emmaus - 314. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូល
The disciples from Emmaus to Jerusalem - 315. ពួកសាវ័កបានឃើញព្រះយេស៊ូ
Jesus appears to the apostles - 316. លោកថូម៉ាសបានឃើញព្រះយេស៊ូ
Appearance of Jesus to Thomas - 317. ក្រុមសាវ័កបានឃើញព្រះយេស៊ូនៅមាត់សមុទ្រទីបេរីយ៉ាដ
The appearance on the shore of Tiberias - 318. ពួកសាវ័កបានឃើញព្រះយេស៊ូនៅលើភ្នំមួយក្នុងស្រុកកាលីឡេ
The appearance in Galilee - 319. ក្រុមសាវ័កបានឃើញព្រះយេស៊ូជាឡើងចុងក្រោយនៅក្រុងយេរូសាឡឹម
The last appearance in Jerusalem - 320. ព្រះយេស៊ូយ៉ាងឡើងទៅស្ថានបរមសុខ
The Ascension - EPILOGUE
- 321. Epilogue of the Gospel of Saint John
- 322. Epilogue of the Gospel of Saint John
ភាគទី៧
Seventh Part
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខ
Resurrection, Apparitions and Ascension of Christ
306. ស្រីៗនាំគ្នាទៅផ្នូរ
The empty tomb and the women
លក ២៤,១-២ | មក ១៦,១-៤ | មថ ២៨,១-៤ |
១ នៅថ្ងៃអាទិត្យ ពេលព្រលឹមស្រាងៗ ស្ត្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយផង។ ២ ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ | ១ លុះផុតថ្ងៃសប្ប័ទហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។ ២ ព្រលឹមឡើងថ្ងៃអាទិត្យ នាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរ នៅពេលថ្ងៃរះ។ ៣ ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឱ្យយើង?»។ ៤ ពេលស្ត្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ | ១ ក្រោយថ្ងៃសប្ប័ទ គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។ ២ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវទូតរបស់ព្រះអម្ចាស់ចុះពីស្ថានបរមសុខ មកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។ ៣ ទេវទូតនោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និងមានសម្លៀកបំពាក់សដូចសម្លី។ ៤ ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។ |
យហ ២០,១
១ នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។
307. ព្រះយេស៊ូបង្ហាញព្រះអង្គអោយនាងមារីជាអ្នកស្រុកម៉ាដាឡាឃើញ
The appearance to Mary of Magdala
យហ ២០,២
២ នាងក៏រត់មកជម្រាបលោកស៊ីម៉ូនសិលា និងសាវ័កម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ (មើលបន្ដ, § 310)
308. ទេវទូតនិយាយទៅកាន់ស្រ្តី
The angels and the women
លក ២៤,៣-៨ | មក ១៦,៥-៨ | មថ ២៨,៥-៧ |
៣ នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។ ៤ ស្ត្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរជិតនាង។ ៥ នាងភ័យខ្លាចជាខ្លាំង ហើយឱនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ៦ [ព្រះអង្គមិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា ៧ “បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ” »។ (Cf. § 128) ៨ ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។ | ៥ នាងចូលទៅក្នុងផ្នូរ ឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀកបំពាក់ពណ៌ស ពួកនាងភ័យស្រឡាំងកាំង។ ៦ អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់ព្រះសពព្រះអង្គ។ ៧ ចូរនាងទៅប្រាប់សាវ័ករបស់ព្រះអង្គ ព្រមទាំងលោកសិលាផងថា “ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូលទុកស្រាប់”»។ ៨ ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ (មើលបន្ដ, § 311) | ៥ ទេវទូតនិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ ៦ ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន ៧ ហើយសឹមអញ្ជើញទៅប្រាប់ពួកសាវ័ករបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ឥឡូវនេះ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។ |
309. ស្ត្រីៗនាំដំណឹងទៅជម្រាបក្រុមសាវ័ក
The apostles refuse to believe the women
លក ២៤,៩-១១ (Cf. § 303) | មថ ២៨,៨ |
៩ ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសាវ័កទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។ ១០ ស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងយ៉ូហាណា និងនាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ត្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ ១១ ពួកគេពុំជឿពាក្យសម្ដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។ (Cf. § 313) | ៨ ស្ត្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជម្រាបពួកសាវ័ក។ |
310. លោកសិលា និងលោកយ៉ូហានស្ទុះរត់ទៅផ្នូរ
Peter and John to the tomb
លក ២៤,១២
១២ ប៉ុន្តែ លោកសិលាស្ទុះរត់ទៅផ្នូរ គាត់ឱនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។ (មើលបន្ដ, § 313)
យហ ២០,៣-១០
៣ លោកសិលា និងសាវ័កម្នាក់ទៀតនោះក៏ចេញទៅផ្នូរ។ ៤ សាវ័កទាំងពីររត់ទៅជាមួយគ្នា តែសាវ័កម្នាក់នោះរត់លឿនជាងលោកសិលា ទៅដល់ផ្នូរមុន។ ៥ គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ ៦ លោកស៊ីម៉ូនសិលារត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ ៧ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ៨ ពេលនោះ សាវ័កដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។ ៩ កាលណោះ ពួកសាវ័កពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។ ១០ បន្ទាប់មក សាវ័កទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។
311. ព្រះយេស៊ូឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ
Appearances of the risen Christ
មក ១៦,៩-១១ | មថ ២៨,៩-១០ | យហ ២០,១១-១៨ |
១១ នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ ១២ ឃើញទេវទូតពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ១៣ ទេវទូតពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវទូតវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ | ||
៩ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះអង្គបានបង្ហាញខ្លួនឱ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង។ (Cf. Lk VII, 2, § 81.) | ៩ ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ព្រះអង្គមានព្រះបន្ទូលថា៖ | ១៤ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។ ១៥ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឱ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក»។ |
១០ នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ ១១ ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។ | «ជម្រាបសួរនាង!»។ នាងទាំងនោះក៏ចូលមកឱបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។ ១០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឱ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។ | ១៦ ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“ព្រះគ្រូ!”។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ ១៨ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជម្រាបពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។ (មើលបន្ដ, § 315) |
312. គេចាប់ផ្ដើមបៀតបៀនគ្រីស្តបរិស័ទ
Precaution taken by the leaders of the people
មថ ២៨,១១-១៥
១១ កាលស្ត្រីទាំងនោះកំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជម្រាបពួកនាយកបូជាចារ្យអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។ ១២ ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នាជាមួយពួកព្រឹទ្ធាចារ្យ ហើយសម្រេចចិត្តឱ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន ១៣ ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។ ១៤ ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឱ្យអ្នករាល់គ្នាមានទោស»។ ១៥ ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។
រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។ (មើលបន្ដ, § 318.)
313. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស
The road to Emmaus
លក ២៤,១៣-៣២
១៣ នៅថ្ងៃដដែលនោះ មានសាវ័កពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ាអ៊ូស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ១៤ គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។ ១៥ នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ ១៦ គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គឡើយ។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។ ១៨ ម្នាក់ឈ្មោះក្លេអូប៉ាសទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។ ១៩ ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នកភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និងប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការីមានឫទ្ធានុភាពក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ និងគ្រប់ពាក្យសម្ដីដែលលោកបានថ្លែង។ ២០ ពួកនាយកបូជាចារ្យ និងពួកមន្ត្រីរបស់យើង បានបញ្ជូនលោកទៅឱ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។ ២១ យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ ២២ មានស្ត្រីខ្លះក្នុងចំណោមពួកយើង បានធ្វើឱ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម ២៣ តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវទូតមកប្រាប់ថា លោកមានជីវិតរស់។ ២៤ មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ត្រីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកព្យាការីបានថ្លែងសោះ!។ ២៦ ព្រះគ្រីស្ដត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។ ២៧ បន្ទាប់មក ព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេរហូតដល់គម្ពីរព្យាការីទាំងអស់។
២៨ លុះមកជិតដល់ភូមិដែលសាវ័កទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្ដទៅមុខទៀត។ ២៩ គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។ ៣០ ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឱ្យគេ។ ៣១ ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែ ព្រះអង្គបាត់ពីមុខគេទៅ។
៣២ គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឱ្យយើងស្ដាប់ នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។
មក ១៦,១២
១២ បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គឱ្យសាវ័កពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។
314. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូល
The disciples from Emmaus to Jerusalem
លក ២៤,៣៣-៣៥
៣៣ គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសាវ័ក ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ ៣៤ គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយព្រះអង្គបានបង្ហាញខ្លួនឱ្យស៊ីម៉ូនឃើញ!»។ ៣៥ សាវ័កទាំងពីរនាក់រៀបរាប់ហេតុការណ៍ ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គ នៅពេលព្រះអង្គកាច់នំបុ័ង។
មក ១៦,១៣
១៣ អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សាវ័កឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។ (Cf.Lk 24,41, § 315.)
315. ពួកសាវ័កបានឃើញព្រះយេស៊ូ
Jesus appears to the apostles
លក ២៤,៣៦-៤៣ | យហ ២០,១៩-២៣ |
៣៦ នៅពេលសាវ័កទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសាវ័កទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ត»។ ៣៧ គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ ៣៨ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្តដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ? ៣៩ ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់ គ្មានឆ្អឹង ដូចខ្ញុំទេ»។ ៤០ ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និងព្រះបាទាឱ្យគេឃើញ។ ៤១ សាវ័កពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។ ៤២ គេយកត្រីអាំងមួយដុំមកថ្វាយព្រះអង្គ ៤៣ ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។ (មើលបន្ដ, § 319) | ១៩ នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសាវ័កនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ មានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។ ២០ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និងនៅត្រង់ឆ្អឹងជំនីរឱ្យគេឃើញផង។ ពួកសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឱ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ»។ ២២ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ!។ ២៣ បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឱ្យរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ |
316. លោកថូម៉ាសបានឃើញព្រះយេស៊ូ
Appearance of Jesus to Thomas
មក ១៦,១៤
១៤ នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនឱ្យសាវ័កទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
យហ ២០,២៤-២៩
២៤ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសាវ័កម្នាក់ ក្នុងចំណោមសាវ័កទាំងដប់ពីរ មិនបាននៅជាមួយពួកគេទេ។ ២៥ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។ ២៦ ប្រាំបីថ្ងៃក្រោយមក ពួកសាវ័កជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះនៅខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។ ២៧ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។ ២៨ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។ (30-31= § 321.)
317. ក្រុមសាវ័កបានឃើញព្រះយេស៊ូនៅមាត់សមុទ្រទីបេរីយ៉ាដ
The appearance on the shore of Tiberias
យហ ២១,១-២៣
១ ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនឱ្យពួកសាវ័កឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរីយ៉ាដ គឺព្រះអង្គបង្ហាញឱ្យគេឃើញដូចតទៅ៖២ លោកស៊ីម៉ូនសិលា លោកថូម៉ាសហៅឌីឌីម លោកណាថាណាអែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសាវ័ករបស់ព្រះយេស៊ូពីរនាក់ទៀត នៅជុំគ្នា។ ៣ លោកស៊ីម៉ូនសិលានិយាយទៅកាន់សាវ័កឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែ នៅយប់នោះ គេឥតបានត្រីសោះ។ ៤ ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្តែ ពួកសាវ័កមិនដឹងថាជាព្រះអង្គទេ។ ៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ! មានអ្វីបរិភោគឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។ ៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅ មុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ ៧ ពេលនោះ សាវ័កដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកសិលាថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនសិលាឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។ ៨ សាវ័កឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។
៩ គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និងនំបុ័ងអាំងពីលើផង។ ១០ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។ ១១ លោកស៊ីម៉ូនសិលាចុះទៅក្នុងទូក ទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ ១២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសាវ័កណាម្នាក់ហ៊ានសួរព្រះអង្គថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ ១៣ ព្រះយេស៊ូយាងទៅជិតពួកគេ ព្រះអង្គយកនំបុ័ងមកប្រទានឱ្យគេ ហើយយកត្រីមកប្រទានឱ្យគេដែរ។
១៤ តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសម្ដែងព្រះអង្គឱ្យពួកសាវ័កឃើញ។
១៥ លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនសិលាថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ១៦ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលាទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ១៧ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកសិលាព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ ១៨ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្តអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឱ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ ១៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកសិលាស្លាប់ ដើម្បីសម្ដែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។ ២០ លោកសិលាងាកមើលក្រោយឃើញសាវ័ក ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សាវ័កនោះហើយ ដែលបានឱនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?”។ ២១ កាលលោកសិលាឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ ២២ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឱ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។
២៣ ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សាវ័កនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកសិលាថា សាវ័កនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា “ប្រសិនបើខ្ញុំចង់ឱ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?”។ (មើលបន្ដ, § 322.)
318. ពួកសាវ័កបានឃើញព្រះយេស៊ូនៅលើភ្នំមួយក្នុងស្រុកកាលីឡេ
The appearance in Galilee
មក ១៦,១៥-១៨ | មថ ២៨,១៦-២០ |
១៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ ១៦ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ ១៧ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ១៨ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ»។ | ១៦ សាវ័កទាំងដប់មួយរូបនាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់ឱ្យគេទៅ។ ១៧ កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។ ១៨ ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។ ១៩ ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ២០ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។ |
319. ក្រុមសាវ័កបានឃើញព្រះយេស៊ូជាឡើងចុងក្រោយនៅក្រុងយេរូសាឡឹម
The last appearance in Jerusalem
លក ២៤,៤៤-៤៩
៤៤ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និងក្នុងគម្ពីរទំនុកតម្កើងត្រូវតែកើតមាន»។ ៤៥ ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេឱ្យយល់អត្ថន័យគម្ពីរ ៤៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រីស្ដត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ ៤៧ អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះនាមព្រះអង្គ ឱ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឱ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។ ៤៨ អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ ៤៩ ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់ព្រះជាម្ចាស់ប្រទានឱ្យអ្នករាល់គ្នាមានឫទ្ធានុភាព»។
320. ព្រះយេស៊ូយ៉ាងឡើងទៅស្ថានបរមសុខ
The Ascension
លក ២៤,៥០-៥៣ | មក ១៦,១៩-២០ |
៥០ បន្ទាប់មក ព្រះយេស៊ូនាំពួកសាវ័កចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរឱ្យគេ។ ៥១ នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ។ ៥២ ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។ ៥៣ គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្តរ៍។ | ១៩ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ ឱ្យគង់នៅខាងស្ដាំព្រះអង្គ។ ២០ ពួកសាវ័កនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្ដែងទីសម្គាល់ផ្សេងៗជាប់ជាមួយផង។ |
EPILOGUE
321. Epilogue of the Gospel of Saint John
* យហ ២០,៣០-៣១
៣០ ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឱ្យពួកសាវ័កឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ ៣១ រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឱ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ដ និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឱ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។
322. Epilogue of the Gospel of Saint John
យហ ២១,២៤-២៥
២៤ សាវ័កនោះហើយ ដែលបានផ្ដល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ ២៥ ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះឱ្យបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មមសម្រាប់ទុកសៀវភៅ ដែលគេកត់ត្រានោះបានឡើយ។