ការលេចឡើងនៃការសង្រ្គោះ
The dawn of Salvation
- 3. ទេវទូតកាព្រីអែលប្រកាសកំណើតលោកយ៉ូហានជាទីស្ត
The birth of John the Baptist foretold - 4. ទេវទូតកាព្រីអែលប្រកាសកំណើតព្រះយេស៊ូ
The Annunciation - 5. នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
The Visitation
ទំនុកតម្កើងរបស់នាងម៉ារី
Mary's song of praise - 6. កំណើតលោកយ៉ូហានបាទីស្ត និងពិធីកាត់ស្បែក
Birth and circumcision of John the Baptist
ទំនុកតម្កើងរបស់លោកសាការី
Zechariah Praises the Lord
- 7. ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្ត
The appearance of the angel to Joseph - 8. ព្រះយេស៊ូប្រសូត
Birth The of Jesus - 9. ពិធីកាត់ស្បែក និងថ្វាយព្រះឱរសព្រះនាមថា យេស៊ូ
The circumcision and the name of Jesus - 10. ព្រះនាងម៉ារី និង លោកយ៉ូសែបនាំព្រះឱរសយេស៊ូទៅថ្វាយព្រះអម្ចាស់
Jesus is presented in the Temple
ពាក្យទំនាយរបស់លោកស៊ីម៉ូន
Simeon's Prophecy
ពាក្យទំនាយរបស់យាយហាណ្ណា
Anna 's Prophecy
- 11. ពួកហោរាចារ្យ ព្រះយេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប ស្ដេចហេរ៉ូដចេញបញ្ជាឱ្យគេសម្លាប់ក្មេងៗ
The visit of the Magi, the flight into Egypt, the massacre of the Innocents - 12. ព្រះយេស៊ូត្រឡប់មកពីស្រុកអេស៊ីបវិញ
Coming back from Egypt - 13. ព្រះអង្គវិលត្រឡប់មកណាសារ៉ែត
Going back to Nazareth - 14. ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
Jesus among the doctors of the Law in the Temple. The hidden life at Nazareth.
លោកយ៉ូហានបាទីស្តរៀបចំផ្លូវទទួលព្រះសង្គ្រោះ
John prepares the approaching coming of the Messiah
- 15. បេសកកម្មដំបូងរបស់លោកយ៉ូហានបាទីស្ត
The beginning of the mission of the John the Baptist - 16. សេចក្តីប្រកាសរបស់លោកយ៉ូហានបាទីស្ត
The proclamation of John the Baptist - 17. លោកយ៉ូហានបាទីស្តប្រៀនប្រដៅបណ្តាជន
Recommendations of John the Baptist - 18. ការប្រកាសពីព្រះសង្រ្គោះ
Announcement of the Messiah - 19. ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
Jesus is proclaimed «Son of God» during his baptism - 20. បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
The Ancestors of Jesus - 21. ព្រះយេស៊ូឈ្នះការល្បួង
The temptations in the desert - 22. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
The testimony of Johnត - 23. ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់
How John recognized Christ - 24. សាវ័កដែលតាមព្រះយេស៊ូមុនគេ
The first disciples - 25. សាវ័កថ្មីពីរនាក់
Two new disciples - 26. ពិធីមង្គលការនៅភូមិកាណា
The wedding at Cana - 27. ព្រះអង្គយាងចុះទៅក្រុងកាជានុម
Short stay in Capernaum - 28. ព្រះយេស៊ូបណ្តេញអ្នកលក់ដូរចេញពីព្រះវិហារ
The expulsion of the dealers from the Temple - 29. ឫទ្ធានុភាពរបស់ព្រះយេស៊ូ
The power of Jesus - 30. ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
The conversation with Nicodemus - 31. ការវិនិច្ឆ័យអ្នកមិនជឿលើព្រះយេស៊ូ
The world will be judged according to its attitude towards Jesus - 32. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
Last testimony of John the Baptist - 33. ការសម្តែងព្រះបុត្រាជាព្រះជាម្ចាស់
The revelation of the Son of God - 34. លោកយ៉ូហានបាទីស្តជាប់ក្នុងមន្ទីរឃុំឃាំង
John the Baptist imprisoned
មុខងាររបស់ព្រះយេស៊ូ និងការលះបង់របស់ក្រុមសាវ័កលើកដំបូង
The ministry of Jesus and the abandon of the first disciples
ផ្នែកទី១ : ព្រះយេស៊ូចាបបំពេញការងាររបស់ព្រះអង្គនៅស្រុកកាលីឡ
1st section: Jesus begins his work in Galilee
- 35. ព្រះយេស៊ូនៅស្រុកកាលីឡេ
Jesus in Galilee - 36. ព្រះយេស៊ូនៅជាមួយស្ត្រីសាសន៍សាម៉ារី
Jesus and the woman from Samaria- ក. សេចក្តីផ្តើម
a. Introduction - ខ. អំពីទឹកដែលផ្ដល់ជីវិត
b. About the Living water - គ. ការសម្តែងព្រះយេស៊ូជាព្រះសង្រ្គោះ
c. The revelation of Jesus as Messiah - ឃ. ពួកសាវ័កត្រឡប់មកវិញ
d. The disciples come back - ង. អ្នកសាបព្រោះ និងអ្នកច្រូតកាត់
e. The sower and the harvest - ច. ព្រះយេស៊ូនៅក្នុងចំណោមអ្នកស្រុកសាម៉ារី
d. Jesus among the Samaritans
- ក. សេចក្តីផ្តើម
- 37. ព្រះយេស៊ូប្រោសកូនប្រុសរបស់មន្ត្រីម្នាក់ឱ្យបានជា
Jesus heals an official's son - 38. ព្រះយេស៊ូចាប់ផ្តើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ
Beginning of the Ministry of Jesus in Galilee - 39. អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទូលព្រះអង្គ
Jesus is rejected at Nazareth - 40. ព្រះយេស៊ូប្រៀនប្រដៅបណ្តាជននៅក្រុងកាផានុម
Jesus teaches in Capernaum - 41. ព្រះយេស៊ូមានព្រះបន្ទូលប្រកបដោយអំណាច
Jesus preaches with authority - 42. ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់
Jesus cures a demoniac - 43. ព្រះយេស៊ូប្រោសម្តាយក្មេកលោកសិលាឱ្យបានជា
Healing of Simon's mother-in-law - 44. ព្រះយេស៊ូប្រោសអ្នកជម្ងឺជាច្រើនឱ្យបានជា
Jesus heals many people - 45. ព្រះអង្គយាងចេញពីក្រុងកាផានុម និងយាងកាត់ស្រុកយូដា
Dawn departure from Capernaum and travel through Judaea - 46. ព្រះយេស៊ូត្រាស់ហៅសាវ័កបួនរូប
The fisrt four disciples are called - 47. ព្រះយេស៊ូបោសមនុស្សឃ្លង់ម្នាក់ឱ្យបានជា
Cure of a man suffering from a virulent skin-disease
ផ្នែកទី២ : ព្រះសង្រ្គោះជំទាស់នឹងពួកគណៈផារីស៊ី
2nd section: The Saviour against the Pharisees
ជម្លោះទី១ : ការអត់ទោសឱ្យរួចពីបាប
1st conflict : The forgiveness of sins
ជម្លោះទី២ : ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សបាប
2nd conflict : The compassion of Jesus towards sinners
ជម្លោះទី៣ : ចិត្តគំនិតថ្មី
3rd conflict : A new spirit
ជម្លោះទី៤ : ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
4th conflict : Jesus is master of the Sabbath
ជម្លោះទី៥ : ព្រះយេស៊ូប្រោសអ្នកជម្ងឺឱ្យបានជានៅថ្ងៃសប្ប័ទ
5th conflict : Jesus cures on the Sabbath
- 52. ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឱ្យបានជានៅថ្ងៃសប្ប័ទ
Cure of the man with a withered hand - 53. ការពិភាក្សាលើកដំបូង រិះរកមធ្យោបាយប្រឆាំងនឹងព្រះយេស៊ូ
First discussion on the best way to deal with Jesus
ផ្នែកទី៣ : ព្រះយេស៊ូប្រកាសដំណឹងល្អ
3rd section: The inaugural speech of Jesus
- 54. ព្រះយេស៊ូអធិដ្ឋានពេញមួយយប់ និងជ្រើសរើសគ្រីស្តទូតដប់ពីររូប
Jesus spent the whole night in prayer and chose his Twelve disciples - 55. បណ្តាជនដើរតាមព្រះយេស៊ូ
The crowds follow Jesus - 56. ព្រះគ្រូរបស់យើង
Our divine Master - 57. ធម្មទេសនាដំបូង សុភមង្គលដ៏ពិតប្រាកដ
The first sermon. The Beatitudes
ចំណុចទី១ | 1st point
- 58. គោលការណ៍ទូទៅ : ការប្រតិបត្តិតាមវិន័យ
General Principle : The fulfillment of the Law - 59. ការប្រតិបត្តិលើកទី១ ព្រះបន្ទូលអំពីកំហឹង
1st - Fulfillment : About homicide - 60. ការប្រតិបត្តិលើកទី២ : ព្រះបន្ទូលអំពីការផិតក្បត់
2nd - Fulfillment : About adultery - 61. ការប្រតិបត្តិលើកទី៣ ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
3rd - Fulfillment : About dismissal - 62. ការប្រតិបត្តិលើកទី៤ ព្រះបន្ទូលអំពីសម្បថ
4th - Fulfillment : About the oaths - 63. ការប្រតិបត្តិលើកទី៥ ព្រះបន្ទូលអំពីគំនុំសងសឹក
5th - Fulfillment : Renounce the revenge - 64. វិន័យសំខាន់ៗ
The Golden rule - 65. ការប្រតិបត្តិទី៦ : ត្រូវស្រលាញ់ខ្មាំងសត្រូវ
6th - Fulfillment : Love of enemies - 66. អ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់
Everything for God - 67. ការធ្វើទានដល់ជនក្រីក្រ
Almsgiving in secret - 68. ព្រះបន្ទូលអំពីការអធិស្ឋាន
Prayer in secret - 69. ការតមអាហារ
Fasting in secret
ចំណុចទី២ | 2nd point
ក. គំនិតតបត | a. Double opinion
ខ. ការសង្កេតមើលទាំង៣ | b. Triple monition
- 72. ទ្វារចង្អៀត
The narrow gate - 73. ព្យាការីក្លែងក្លាយ
The false prophets - 74. សីលធម៌ដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
The true moral of Jesus
Préroraison
ផ្នែកទី៤ : ការស្ទាក់ស្ទើរ និងការបញ្ជាក់អះអាង
4th section: Hesitations and affirmations
- 76. ព្រះយេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឱ្យបានជា
The centurion's servant - 77. ព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឱ្យរស់ឡើងវិញ
Resurrection of the son of the widow of Nain - 78. លោកយ៉ូហានបាទីស្តចាត់សិស្សទៅជួបព្រះស៊ូ
The Baptist’s question - 79. សក្ខីភាពរបស់ព្រះយេស៊ូអំពីលោកយ៉ូហានបាទីស្ត
The testimony of Jesus about the Baptist - 80. ព្រះយេស៊ូលើកលែងទោសឱ្យស្រ្តីមានបាបម្នាក់
Jesus forgives a woman - 81. ស្រ្តីៗដែលបម្រើព្រះយេស៊ូ
The women who accompanied Jesus - 82. សាច់ញាតិរបស់ព្រះយេស៊ូព្រួយបារម្ភពីព្រះអង្គ
His relatives are concerned about Jesus - 83. មាតា និងបងប្អូនរបស់ព្រះយេស៊ូ
Jesus's Mother and Brothers
ផ្នែកទី៥ : ប្រស្នាអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
5th section: The parables of the Kingdom of God
- 84. ប្រស្នាអំពីគ្រាប់ពូជ
The parable of the sower - 85. មូលហេតុដែលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នា
Why Jesus spoke in parables - 86. ព្រះយេស៊ូពន្យល់ពាក្យប្រស្នាស្តីអំពីគ្រាប់ពូជ
The parable of the sower explained - 87. សេចក្តីបង្រៀនរបស់ព្រះយេស៊ូ
Receiving and handing on the teaching of Jesus
ចំណុចទី ១ | 1st point
ចំណុចទី ២ | 2nd point
ចំណុចទី ៣ | 3rd point
ចំណុចទី ៤ | 4th point
- 88. ប្រស្នាអំពីគ្រាប់ពូជដុះ
Parable of the seed growing by itself - 89. ប្រស្នាអំពីស្រងែ
Parable of the darnel - 90. ប្រស្នាអំពីគ្រាប់ពូជល្អិត
Parable of the mustard seed - 91. ប្រស្នាអំពីមេនំប៉័ង
Parable of the yeast - 92. ការប្រៀនប្រដៅជាពាក្យប្រស្នា
The teaching in parables - 93. ព្រះយេស៊ូពន្យល់អត្ថន័យប្រស្នាអំពីស្រងែ
Explanation of the parable of the darnel
ផ្នែកទី៦ : ព្រះបរមកិច្ចនៅខាងកើតទន្លេទីបេរីយ៉ាត
6th section: The Mission at the east of the Lake of Tiberiade
- 94. ប្រស្នាស្តីអំពីកំណប់ និងអំពីពេជ្រដ៏មានតម្លៃ
Parable of the treasure and of the pearl - 95. ប្រស្នាអំពីអួន
Parable of the dragnet
សេចក្តីសន្និដាននៃសេចក្តីបង្រៀនជាពាក្យប្រស្នា
Conclusion of the teaching in parables
- 96. ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងម្ចាស់ផ្ទះ
The good householder - 97. ព្រះយេស៊ូធ្វើអោយរលកស្ងប់
The calming of the storm - 98. ព្រះយេស៊ូប្រាសបុរសខ្មោចចូលម្នាក់
Jesus with the Gerasenes - 99. ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមអោយបានជា និងប្រោសកូនស្រីលោកយ៉ៃរ៉ូសអោយរស់ឡើងវិញ
Jairus's daughter and the woman with a haemorrhage - 100. អ្នកភូមិណាសារ៉ែតមិនព្រមទទួលស្គាល់ព្រះយេស៊ូ
Jesus is rejected from Nazareth
ផ្នែកទី៧ : បេសកកម្មរបស់ក្រុមសាវ័កទាំង១២
7th section : The mission of the Twelve Apostles
- 101. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
The instructions of the Saviour for the Mission - 102. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
Preaching of Jesus and his disciples - 103. ស្តេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ត
Death of John the Baptist - 104. ព្រះបាទហេរ៉ូដនឹកឆ្ងល់អំពីព្រះយេស៊ូ
Herod and Jesus - 105. ការវិលត្រឡប់នៃក្រុមគ្រីស្តទូត
The return of the Apostles
ផ្នែកទី៨ : នំប៉័ងដែលផ្ដល់ជីវិត
8th section : The bread of life
- 106. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សប្រាំពាន់នាក់បរិភោគ
First miracle of the loaves - 107. ព្រះយេស៊ូយាងលើទឹកសមុទ្រ
Jesus and Peter walk on the water - 108. ព្រះយេស៊ូបោសអ្នកជំងឺនៅស្រុកកេនេសារ៉ែត
Healing the sick in Gennesaret - 109. ព្រះយេស៊ូជាអាហារដែលផ្ដល់ជីវិត
The bread from Heaven
The setting and the audience
1st theme : Jesus is bread of life
ការការពារទ្រឹស្តី
Defense of the doctrine
Transition
ពិធីជប់លៀងចុងក្រោយ និងទុក្ខលំបាករបស់ព្រះយេស៊ូ
Second theme : The Eucharist and the Passion
ការបង្រៀនរបស់ព្រះយេស៊ូ
Preaching of Jesus
ផ្នែកទី១ : ពិធីបុណ្យព្រះវិញ្ញាណយាងមក
1st section: The Feast of Pentecost
- 111. ព្រះយេស៊ូប្រោសមនុស្សពិការម្នាក់អោយបានជា
Jesus heals in Bethesda - 112. អំណាចរបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ
The Son of God and the Divine power - 113. ព្រះបិតាផ្តល់សក្ខីភាពអំពីព្រះយេស៊ូ
God the Father testifies to Jesus
ផ្នែកទី២ : ការបណ្តុះបណ្តាលក្រុមសាវ័ក
2nd section : The formation of the disciples
- 114. ការបម្រើដ៏ពិតប្រាកដ
The true service of God- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
a. Controversy on the Rabbinic Tradition - ខ. គោលការណ៍ស្តីពីភាពបរិសុទ្ធ និង មិនបរិសុទ្ធ
b. Principle on purity and impurity
- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
- 115. ស្ត្រីសាសន៍ដទៃម្នាក់ជឿលើព្រះយេស៊ូ
The daughter of the Syro-Phoenician woman healed - 116. ព្រះយេស៊ូប្រោសមនុស្សតថ្លង់ម្នាក់អោយបានជា
Healing of the deaf man. Great enthousiasm - 117. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សបួនពាន់នាក់បរិភោគ
Second miracle of the loaves - 118. ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ
The Pharisees ask for a miracle - 119. ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ
A warning against hypocrisy - 120. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់អោយបានភ្លឺ
Healing of a blind man at Bethsaida - 121. លោកសិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រឹស្ត
Peter’s profession of faith - 122. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទុក្ខលំបាក
Jesus foretells his death and resurrection for the first time - 123. លក្ខខណ្ឌដើម្បីដើរតាមព្រះយេស៊ូ
The condition of following Christ - 124. ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ
The kingdom will come soon - 125. សិរីរុងរឿងរបស់ព្រះយេស៊ូ
The transfiguration - 126. ការមកដល់របស់ព្យាការីអេលី
The coming of Elijah - 127. ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
Healing of an epilectic demoniac - 128. ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
Jesus foretells his death and resurrection for the second time - 129. អ្នកដែលធំជាងគ The ambition of the Apostles
- 130. របៀបប្រើព្រះនាមរបស់ព្រះយេស៊ូ
On using the name of Jesus - 131. អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំដែរ
Generosity shown to Christ’s disciples. - 132. កុំនាំអ្នកដទៃអោយប្រព្រឹត្តអំពើបាប
On leading others astray - 133. អំបិល និងពន្លឺ
On loss of enthusiasm in a disciple - 134. ត្រូវអត់ទោសឱ្យគេជានិច្ច
Brotherly correction and power - 134bis. ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឱ្យគេ
Parable of the unforgiving debtor - 135. ការបង់ពន្ធព្រះវិហារនៅក្រុងយេរូសាឡឹម
The Temple tax paid by Jesus and Peter - 136. ព្រះយេស៊ូបន្ទោសអ្នកក្រុងនានាដែលពុំព្រមជឿ
Woes to unrepentant cities
ផ្នែកទី៣ : ពិធីបុណ្យបារាំ
3rd section: The Feast of the Tabernacles.
- 137. ព្រះយេស៊ូធ្វើដំណើរទៅក្រុងយេរ៉ូសាឡឹម
Jesus goes up to Jerusalem for the Feast - 138. ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី
Samaritan village refuses to receive Jesus - 139. ព្រះយេស៊ូ និងថ្ងៃសប្ប័ទ
Jesus and the Sabbath - 140. ព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ
Jesus reveals his divine origin - 141. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវលាកចាកលោកនេះ
Jesus foretells his approaching departure - 142. ទន្លេដែលមានទឹកផ្ដល់ជីវិត
The promise of living water - 143. បណ្ដាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ
Division among the people - 144. ស្ត្រីម្នាក់ប្រព្រឹត្តសាហាស្មន់
The adulterous woman - 145. ព្រះយេស៊ូជាពន្លឺពិភពលោក
Jesus, light of the world - 146. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទីវង្គត
Jesus foretells his death - 147. ព្រះយេស៊ូ និងលោកអប្រាហាំ
Jesus and Abraham - 148. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់អោយបានជា
The healing of the man born blind- ក. ការអស្ចារ្យ
a. The miracle. First impressions - ខ. គណៈផារីស៊ើបអង្កេតអំពីព្រះយេស៊ូ
b. The Pharisees investigate the healing - គ. ជំនឿ និងភាពងងឹតភ្នែក
c. Faith and blindness
- ក. ការអស្ចារ្យ
- 149. ព្រះយេស៊ូជាអ្នកតង្វាលដ៏ល្អ Jesus the Good shepherd
- ក. ព្រះយេស៊ូជាទ្វារ
a. Jesus the gate - ខ. គង្វាលដ៏ល្អ
b. The good shepherd
- ក. ព្រះយេស៊ូជាទ្វារ
- 150. ការយល់ឃើញផ្សេងៗ
Diverse impressions
ផ្នែកទី៤ : ចាប់ពីបុណ្យបារាំ រហូតដល់បុណ្យឆ្លងព្រះវិហារ
4th Section: From the feast of Tabernacles to Dedicate
- 151. លក្ខណៈសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
Three cases of vocation - 152. ព្រះយេស៊ូចាត់សាវ័ក៧២រូបទៅផ្សាយដំណឹងល្អ
Mission of the seventy two disciples - 153. ក្រុមសាវ័កវិលត្រឡប់មកវិញ
The return of the disciples - 154. ការសម្តែងរបស់ព្រះបុត្រា និងព្រះបិតា
The revelation of the Son and of the Father - 155. វិន័យរបស់ព្រះយេស៊ូ
Invitation to accept the yoke of Christ - 156. ការសម្តែងរបស់ព្រះអង្គចំពោះក្រុមសាវ័ក
The revelation to the disciples - 157. ពួកធម្មាចារ្យ និងជីវិតអស់កល្បជានិច្ច
The lawyer and the eternal life - 158. ពាក្យប្រស្នាអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្តសប្បុរស
Parable of the good Samaritan - 159. ព្រះយេស៊ូគង់នៅផ្ទះនាងម៉ាថា និងនាងម៉ារី
Martha and Mary - 160. ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន
The Lord's prayer - 161. ពាក្យប្រស្នាអំពីមិត្តសំឡាញ់ដែលរំខាន
Parable of the importunate friend - 162. អំពីរបៀបដែលត្រូវអធិស្ឋាន
Perseverance in prayer - 163. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ និងមនុស្សគម្នាក់អោយនិយាយបាន
Jesus heals two blind men and one mute - 164. ព្រះយេស៊ូបណ្ដេញខ្មោចចេញពីមនុស្សគម្នាក់ ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
Jesus is accused to casting devils through Beelzebul - 165. ព្រះយេស៊ូបណ្ដេញខ្មោច
- Jesus and the devils
- 166. ការពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធ
Blasphemy against the Holy
167. ខ្មោចអាក្រក់ Return of the unclean spirit - 168. ស្ត្រីដែលបានបង្កើតលោកពិតជាមានសុភមង្គលមែន
The truly blessed - 169. ទីសំគាល់របស់លោកយ៉ូណាស
The sign of Jonah - 170. ពាក្យប្រស្នាស្តីអំពីចង្កៀង
The light of the body - 171. ពុតត្បុតរបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ី
The Pharisees and the lawyers attacked - 172. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីពីរ
The second project to catch out Jesus - 173. ព្រះយេស៊ូទូន្មានសាវ័កកុំអោយភ័យបារម្ភ
Do not be afraid to proclaim the truth - 174. ព្រះយេស៊ូសន្យានឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
Jesus will send the Holy Spirit - 175. ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់
On hoarding possessions - 176. ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
Trust in Providence - 177. ត្រូវស្វែងរកសម្បត្តិសួគ៌
The true richness is in heaven - 178. ការប្រុងប្រៀបខ្លួន
On being ready for the Master's return - 179. ប្រស្នាអំពីអ្នកបំរើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់
The faithful and unfaithfully servant - 180. ការបាក់បែកគ្នាព្រោះជំនឿ
For or against Jesus - 181. ត្រូវយល់ហេតុការណ៍ផ្សេងៗ
On reading the signs of the times - 182. ត្រូវកែប្រែចិត្តគំនិត - ប្រស្នាស្តីអំពីឧទម្ពរគ្មានផ្លែ
Examples inviting repentance. Parable of the barren fig tree
183. ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់អោយជានៅថ្ងៃសប្ប័ទ
Healing of a crippled woman on the Sabbath
ផ្នែកទី៥ : ចាប់ពីបុណ្យឆ្លងព្រះវិហាររហូតទៅដល់ដែលគេរកធ្វើគតព្រះយេស៊ូ
5th section: From the Feast of Dedication until the move of Jesus towards his death
- 184. ព្រះយេស៊ូយាងឆ្ពោះទៅក្រុងយេរូសាឡឹម
Jesus goes to Jerusalem - 185. ព្រះយេស៊ូប្រៀនប្រដៅគេក្នុងឱកាសបុណ្យឆ្លងព្រះវិហារ
Preaching for the Feast of the Dedication - 186. ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់
Jesus withdraws to the other side of the Jordan - 186bis. ទ្វារចង្អៀត - ការបដិសេធរបស់ជនជាតិយូដា - ការត្រាស់ហៅសាសន៍ដទៃ
The narrow door ; rejection of the Jews ; call of the gentiles - 187. ស្តេចកំណាចហេរ៉ូដ
Herod the fox - 188. ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់អោយបានជានៅថ្ងៃសប្ប័ទ
Healing of a dropsical man on the Sabbath - 189. ចង់បានកន្លែងកិត្តិយស
On chossing places at table - 190. ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
On choosing guests to be invited - 191. ប្រស្នាស្តីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
The invited guests who made excuses - 192. អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
Renouncing possessions - 193. ប្រស្នាអំពីការសាងសង់ផ្ទះ និងធ្វើសឹកសង្គ្រាម
Renouncing all that one holds dear - 194. បុព្វយោគស្តីពីព្រះមេត្តាករុណា
Introduction to the divine mercy - 195. ប្រស្នាអំពីចៀមដែលបាត់ហើយរកឃើញវិញ
parable of the lost sheep - 196. ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
Parable of the lost drachma - 197. ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
Parable of the lost son and his brother - 198. ប្រស្នាអំពីអ្នកបម្រើប៉ិនបោកបញ្ឆោតសម្បត្តិលោកកីយ៍ និងសម្បត្តិសួគ៌
Parable of the dishonest manager - 199. ពុំអាចបម្រើម្ចាស់ពីរនាក់
The right use of money - 200. គណៈផារីស៊ីស្រឡាញ់ប្រាក់
Against the Pharisees and their love of money - 201. វិន័យ និងព្រះរាជ្យរបស់ព្រះជាម្ចាស់
Fidelity to the Law - 202. បុរសអ្នកមាន និងឡាសារជាអ្នកក្រ
Parable of the rich man and Lazarus - 203. ភារកិច្ចរបស់អ្នកបម្រើ
Invitation to humility
ផ្នែកទី៦ : ដំណើរចុងក្រោយរបស់ព្រះយេស៊ូមុនចូលទៅក្នុងក្រុងយេរ៉ូសាឡឹម
6th section: The last trip before going up to Jerusalem
- 204. ព្រះយេស៊ូយាងចាកចេញពីស្រុកកាលីឡេ
Jesus leaves Galilee - 205. ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឱ្យបានជា
Jesus cleanses ten lepers - 206. ពួកគណៈផារីស៊ី សួរពីព្រះរាជ្យរបស់ព្រះជាម្ចាស់
To the Pharisees : the Kingdom of God is coming - 207. ចំពោះក្រុមសាវ័ក : ក. ថ្ងៃរបស់បុត្រមនុស្ស
To the disciples : a. The Day of the Son of man - 212. ប្រស្នាអំពីចៅក្រម និងស្ត្រីមេម៉ាយ
The unscrupulous judge and the importunate widow - 213. បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
Parable of the Pharisee and the tax collector - 214. ព្រះដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
Teaching about divorce and celibacy - 215. ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
Jesus and the children - 216. អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
The rich young man - 217. សត្វអូដ្ឋចូលតាមប្រហោងម្ជុល
The danger of riches - 218. រង្វាន់មួយជាមួយរយ
The reward of renunciation - 219. ប្រស្នាអំពីកម្មករចំការទំពាំងបាយជូរ
Parable of the laborer in the vineyard - 220. លោកឡាសាររស់ឡើងវិញ
Resurrection of Lazarus - 221. ការឃុបឃិតចាប់ព្រះយេស៊ូ
The Jewish leaders decide on the death of Jesus - 222. ជិតដល់បុណ្យចម្លង
The Passover draws near
ការប្រៀនប្រដៅចុងក្រោយរបស់ព្រះយេស៊ូ
Last predication of Jesus
ផ្នែកទី១ : ដំណើរចុងក្រោយទៅកាន់ក្រុងយេរ៉ូសាឡឹម
1st section: The last trip to Jerusalem
- 223. ព្រះយេស៊ូប្រកាសជាលើកទីបីអំពីព្រះអង្គរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញ
Jesus foretells his death and resurrection for the third time - 224. សំណូមពររបស់លោកយ៉ាកុប និងលោកយ៉ូហាន
The sons of Zebedee make their request - 225. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ
Entering Jericho : the blind man - 226. លោកសាខេទទួលព្រះយេស៊ូ
Jesus and Zacchaeus - 227. ប្រស្នាស្តីអំពីប្រាក់នែន
Parables of the ten pounds
ផ្នែកទី២: ថ្ងៃសៅរ៍ពិសិដ្ឋ
2nd section: Holy Saturday
ផ្នែកទី៣ : ការបង្រៀននៅទីក្រុងយេរ៉ូសាឡឹម 3rd section: Teaching in Jerusalem
- 229. ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
The Messiah enters Jerusalem - 230. ព្រះយេស៊ូសំដែងសិរីរុងរឿងរបស់ព្រះអង្គ
Jesus foretells his death and subsequent glorification - 231. ព្រះអង្គយាងទៅភូមិបេថានី
Jesus spends a night at Bethany
ថ្ងៃចន្ទពិសិដ្ឋ
Holy Monday
- 232. ដើមឧទុម្ពរត្រូវបណ្តាសា
The barren fig tree - 233. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបី
Third secret meeting to catch out Jesus - 234. ព្រះយេស៊ូយាងចាកចេញពីទីក្រុងយេរ៉ូសាឡឹម
Jesus goes out of Jerusalem
ថ្ងៃអង្គារពិសិដ្ឋ
Holy Tuesday
- 235. ដើមឧទ្ទម្ពរក្រៀមស្វិត
The barren fig tree - 236. អំណាចរបស់ព្រះយេស៊ូ
The Jews question the authority of Jesus - 237. ប្រស្នាអំពីកូនប្រុសពីរនាក់
The parable of the two sons - 238. ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
Parable of the wicked tenants - 239. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបួន
Fourth attempt to catch out Jesus - 240. អំពីពន្ធដារ
The question about paying taxes - 241. អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
The resurrection of the dead and the Sadducees - 242. ព្រះត្រីស្តជាព្រះអម្ចាស់លើស្តេចដាវីឌ
The question about David's Son - 243. ព្រះយេស៊ូមានព្រះបន្ទូលឱ្យប្រយ័ត្តនឹងពុតត្បុតរបស់ពួកធម្មាចារ្យ
The scribes condemned by Jesus - 244. អំពីបេសកកម្មរបស់ព្រះយេស៊ូ
About the mission of Jesus - 245. តង្វាយរបស់ស្ត្រីមេម៉ាយ
The widow’s offering - 246. ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ និងហេតុការណ៍នៅគ្រាចុងក្រោយ
Discourse on the destruction of Jerusalem - 247. គ្រាមានទុក្ខលំបាកវេទនា
The eschatological discourse - 248. បុត្រមនុស្សយ៉ាងត្រឡប់មកវិញ
Cosmic disasters and the glorious appearing of the Son of man - 249. ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រឹស្គ
The time of this coming - 250. ការត្រៀមខ្លួនប្រុងប្រយ័ត្ន
Be on the alert - 251. ប្រស្នាស្ត្រីក្រមុំដប់នាក់
Parable of the ten bridesmaids - 252. ការកាត់ទោសនៅគ្រាចុងក្រោយបង្អស់
The Last Judgement - 253. ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូ
The last days of Jesus
ថ្ងៃពុធពិសិដ្ឋ
Holy Wednesday
ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ
Holy Thursday
- 255. ព្រះយេស៊ូឱ្យគេរៀបចំធ្វើបុណ្យចម្លង
Preparation for the Passover supper - 256. ពិធីជប់លៀងរបស់ព្រះអម្ចាស់
The last supper - 257. អ្នកធំត្រូវបំរើអ្នកតូច
Humility. Who is the greatest ? - 258. ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
The trichery of Judas foretold - 259. អគ្គសញ្ញានៃព្រះកាយ និងព្រះលោហិតព្រះគ្រឹស្ត
The institution of the Eucharist - 260. ការប្រៀនប្រដៅចុងក្រោយ
Farewell discourses - 261. ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសីលាបដិសេធមិនទទួលស្គាល់ព្រះអង្គ
Peter”s denial and repentance - 262. នៅពេលមានវិបត្តិ
A time of crisis - 263. ព្រះយេស៊ូជាមាគ៌ទៅកាន់ព្រះបិតា
Exhortation to trust - 264. ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
Jesus the true vine - 265. មនុស្សលោកស្អប់ព្រះយេស៊ូ និងស្ទប់សាវ័ករបស់ព្រះអង្គ
The disciples and the world - 266. ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក
The coming of the Holy Spirit - 267. ព្រះយេស៊ូទូលអង្វរអោយពួកសាវ័ករួបរួមគ្នាជាធ្លុងតែមួយ
The prayer of Jesus for unity
ព្រះយេស៊ូសោយទុក្ខលំបាក
The passion
ថ្ងៃសុកពិសិដ្ឋ
Holy Friday
ផ្នែកទី១ : សួនឧទ្យានកេសេម៉ានឹ
1st section: Gethsemane
- 268. ចេញពីផ្ទះឆ្ពោះទៅក្នុងសួនឧទ្យានកេសេម៉ានី
From the Cenacle to Gethsemane - 269.ព្រះយេស៊ូអធិដ្ឋាននៅលើភ្នំដើមអូលីវ
The agony and the prayer of Jesus
ផ្នែកទី២ : ព្រះយេស៊ូ និងក្រុមនាយកបូជាចារ្យ
2nd section: Jesus and the High Priest
- 270. គេចាប់ព្រះយេស៊ូ
Jesus arrested - 271. ព្រះយេស៊ូនៅមុខលោកមហាបូជាចារ្យ
Jesus before Annas - 272. ព្រះយេស៊ូនៅមុខមហាបូជាចារ្យ
Jesus before the Sanhedrin - 273. គេវាយដំជេរប្រមាថព្រះយេស៊ូ
Jesus mocked by the guards - 274. ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
The Sanhedrin condemns Jesus - 275. មរណៈភាពរបស់លោកយូដា
The death of Judas
ផ្នែកទី៣: ព្រះយេស៊ូ និងលោកពីឡាត
3rd section: Jesus and Pilate
- 276. ព្រះយេស៊ូនៅមុខលោកពីឡាត
Jesus before Pilate - 277. គេចោទប្រកាន់ព្រះអង្គ
The accusations - 278. គេចោទសួរព្រះអង្គ
The questioning - 279. លោកពីឡាតមិនហ៊ានសម្រេចចិត្ត
The indecision of Pilate - 280. ព្រះយេស៊ូនៅមុខស្ដេចហេរ៉ូដ
The trial under Herod’s jurisdiction - 281. លោកពីឡាតចង់ដោះលែងព្រះយេស៊ូ
Pilate wants to free Jesus - 282. គេសុំដោះលែងបារ៉ាបាស
Barabbas free - 283. គេធ្វើទារុណកម្មព្រះយេស៊ូ
Jesus is scourged - 284. គេយកបន្លាមកក្រងធ្វើជាមកុដ
Jesus crowned with thorns - 285. លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ
Pilate hesitates and releases Jesus to the Jews - 286. គេកាត់ទោសឆ្កាងព្រះយេស៊ូ
Jesus is condemned to be crucified
ផ្នែកទី៤: ព្រះយេស៊ូសោយទីវង្គត
4th section: Crucifixion and death of Jesus
- 287. ការធ្វើដំណើរទៅកន្លែងគេឆ្កាងព្រះយេស៊ូ
The way to Calvary - 288. គេឆ្កាងព្រះយេស៊ូ
The crucifixion - 289. គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូ
The two criminals - 290. គេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង
The inscription on the Cross - 291. ព្រះបន្ទូលលើកទីមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ឱព្រះបិតា
The first word of Jesus on the Cross : Pater - 292. គេបោះឆ្នោតចែកសម្លៀកបំពាក់
They shares out his clothes - 293. ព្រះបន្ទូលលើកទីពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : នេះហើយម្ដាយរបស់អ្នក
The second word of Jesus on the Cross (Muller...) - 294. ជនជាតិយូដាប្រមាថមើលងាយព្រះអង្គ
Jesus is mocked - 295. ព្រះបន្ទូលលើកទីបីរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : សូមព្រះហប្ញទ័យ ...
The third word of Jesus on the Cross (...Hodie) - 296. ព្រះបន្ទូលលើកទីបួនរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : អេឡយ អេឡយ….
The fourth word of Jesus on the Cross (Eloi...) - 297. ព្រះបន្ទូលលើកទីប្រាំរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំស្រេកទឹក...
The fifth word of Jesus on the Cross (Sitio) - 298. ព្រះបន្ទូលលើកទីប្រាំមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំបានសំរេច...
The sixth word of Jesus on the Cross (Consummatum est) - 299. ព្រះបន្ទូលលើកទីប្រាំពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ទូលបង្គំសូមប្រគល់វិញ្ញាណ...
The seventh word of Jesus on the Cross (Pater, in manus tuas...) - 300. ព្រះយេស៊ូចូលទិវង្គត
The death of Jesus
ផ្នែកទី៥: ថ្ងៃសុក្រពិសិដ្ឋពេលល្ងាច
5th section: The evening of Holy Friday
- 301. ក្រោយពេលព្រះយេស៊ូសោយទិវង្គត
After the death of Christ - 302. អន្តរាគមរបស់លោកយ៉ូសែបជាអ្នកក្រុងអារីម៉ាថេ
The burial. Joseph of Arimathea - 303. លំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ
Jesus' side is pierced - 304. ការបញ្ចុះសពព្រះយេស៊ូ
The burialថ្ងៃសៅរ៍ពិសិដ្ឋ
Holy Saturday - 305. គេចាត់ចែងឱ្យយាមផ្នូរ
The guard at the tomb
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខ
Resurrection, Apparitions and Ascension of Christ
- 306. ស្រីៗនាំគ្នាទៅផ្នូរ
The empty tomb and the women - 307. ព្រះយេស៊ូបង្ហាញព្រះអង្គអោយនាងមារីជាអ្នកស្រុកម៉ាដាឡាឃើញ
The appearance to Mary of Magdala - 308. ទេវទូតនិយាយទៅកាន់ស្រ្តី
The angels and the women - 309. ស្ត្រីៗនាំដំណឹងទៅជម្រាបក្រុមសាវ័ក
The apostles refuse to believe the women - 310. លោកសិលា និងលោកយ៉ូហានស្ទុះរត់ទៅផ្នូរ
Peter and John to the tomb - 311. ព្រះយេស៊ូឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ
Appearances of the risen Christ - 312. គេចាប់ផ្ដើមបៀតបៀនគ្រីស្តបរិស័ទ
Precaution taken by the leaders of the people - 313. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស
The road to Emmaus - 314. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូល
The disciples from Emmaus to Jerusalem - 315. ពួកសាវ័កបានឃើញព្រះយេស៊ូ
Jesus appears to the apostles - 316. លោកថូម៉ាសបានឃើញព្រះយេស៊ូ
Appearance of Jesus to Thomas - 317. ក្រុមសាវ័កបានឃើញព្រះយេស៊ូនៅមាត់សមុទ្រទីបេរីយ៉ាដ
The appearance on the shore of Tiberias - 318. ពួកសាវ័កបានឃើញព្រះយេស៊ូនៅលើភ្នំមួយក្នុងស្រុកកាលីឡេ
The appearance in Galilee - 319. ក្រុមសាវ័កបានឃើញព្រះយេស៊ូជាឡើងចុងក្រោយនៅក្រុងយេរូសាឡឹម
The last appearance in Jerusalem - 320. ព្រះយេស៊ូយ៉ាងឡើងទៅស្ថានបរមសុខ
The Ascension - EPILOGUE
- 321. Epilogue of the Gospel of Saint John
- 322. Epilogue of the Gospel of Saint John
បុព្វកថា
Prologue
1. ព្រះបន្ទូលចាប់កំណើតជាមនុស្ស
The Word incarnated
យហ ១:១-១៨
១ កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
២ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។
៣ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។
៤ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។
៥ ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។
៦ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។
៧ លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឱ្យមនុស្សទាំងអស់ជឿដោយសារលោក។
៨ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។
៩ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។
១០ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។
១១ ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ដ្រនោះពុំបានទទួលព្រះអង្គឡើយ។
១២ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឱ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។
១៣ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
១៤ ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះហឫទ័យប្រណីសន្ដោស និងសេចក្ដីពិត។
១៥ លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។
១៦ យើងទាំងអស់គ្នាបានទទួលព្រះហឫទ័យប្រណីសន្ដោសមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ
១៧ ដ្បិតព្រះជាម្ចាស់ប្រទានគម្ពីរវិន័យតាមរយៈលោកម៉ូសេ ហើយព្រះអង្គបានសម្ដែងព្រះហឫទ័យប្រណីសន្ដោស និងសេចក្ដីពិត តាមរយៈព្រះយេស៊ូគ្រីស្ដ។
១៨ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឱ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។
2. ហេតុអ្វីបានជាលោកលូកានិពន្ធព្រះគម្ពីរដំណឹងល្អ?
Why and how did Luke write the Gospel ?
លក ១:១-៤
១ សូមជម្រាបមកឯកឧត្ដមថេអូភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្តទុកដាក់ កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។
២ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។
៣ ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុក តាមលំដាប់លំដោយ ផ្ញើមកជូនលោក។
៤ ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឱ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
ភាគទី១
First part
ការលេចឡើងនៃការសង្រ្គោះ
The dawn of Salvation
3. ទេវទូតកាព្រីអែលប្រកាសកំណើតលោកយ៉ូហានជាទីស្ត
The birth of John the Baptist foretold
លក ១:៥-២៥
៥ នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យមួយរូប ឈ្មោះសាការី ជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យអរ៉ុន
៦ ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមវិន័យ និងបញ្ញាតិទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។
៧ អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។
៨ ថ្ងៃមួយ លោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។
៩ គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឱ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
១០ ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន។
១១ រំពេចនោះ លោកសាការីឃើញទេវទូតរបស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។
១២ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។
១៣ ទេវទូតក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន” ។
១៤ កូននោះនឹងធ្វើឱ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។
១៥ កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធតាំងពីក្នុងផ្ទៃម្ដាយមក។
១៦ កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។
១៧ កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹង ឱ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសម្រាប់ទទួលព្រះអម្ចាស់»។
១៨ លោកសាការីសួរទៅទេវទូតថា៖ «តើធ្វើម្ដេចឱ្យខ្ញុំដឹងថាការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។
១៩ ទេវទូតតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីអែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឱ្យនាំដំណឹងល្អនេះមកប្រាប់លោក
២០ ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។
២១ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។
២២ កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឱ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។
២៣ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។
២៤ ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖
២៥ «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឱ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
4. ទេវទូតកាព្រីអែលប្រកាសកំណើតព្រះយេស៊ូ
The Annunciation
លក ១:២៦-៣៨
២៦ ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ
២៧ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។
២៨ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។
២៩ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច?
៣០ ទេវទូតពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។
៣១ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”។
៣២ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ
៣៣ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែល អស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។
៣៤ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្ដេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។
៣៥ ទេវទូតឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។
៣៦ ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ
៣៧ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។
៣៨ នាងម៉ារីពោលទៅទេវទូតថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។
5. នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
The Visitation
លក ១:៣៩-៥៦
៣៩ នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។
៤០ នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។
៤១ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
៤២ រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។
៤៣ តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។
៤៤ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ
៤៥ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូល ដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។
ទំនុកតម្កើងរបស់នាងម៉ារី
Mary’s song of praise
៤៦ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖
«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់
៤៧ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ ព្រះដ៏មានឫទ្ធានុភាពបានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!
៥០ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ
៥១ ព្រះអង្គបានសម្ដែងឫទ្ធិបារមីកម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ ព្រះអង្គបានជួយប្រជារាស្ដ្រអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង
ឥតភ្លេចសោះឡើយ»។
៥៦ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិត អស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។
6. កំណើតលោកយ៉ូហានបាទីស្ត និងពិធីកាត់ស្បែក
Birth and circumcision of John the Baptist
លក ១:៥៧-៨០
៥៧ លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។
៥៨ អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
៥៩ ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែកឱ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី” ដូចឪពុកដែរ
៦០ តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន” វិញ»។
៦១ ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។
៦២ គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឱ្យកូន។
៦៣ លោកសាការីសុំឱ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។
៦៤ រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។
៦៥ អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។
៦៦ អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមីរបស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។
ទំនុកតម្កើងរបស់លោកសាការី
Zechariah Praises the Lord
៦៧ ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖
៦៨ «សូមលើកតម្កើងព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ដ្ររបស់ព្រះអង្គ។
៦៩ ព្រះអង្គបានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌជាអ្នកបម្រើព្រះអង្គមកឱ្យយើង។
៧០ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើងស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១ គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
៧២ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសរបស់យើង ហើយគោរពតាមសម្ពន្ធមេត្រីដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
៧៣ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំជាបុព្វបុរសរបស់យើងថា
៧៤ ព្រះអង្គនឹងរំដោះយើងឱ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
៧៦ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧ កូននឹងធ្វើឱ្យប្រជារាស្ដ្ររបស់ព្រះអង្គដឹងថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឱ្យគេរួចពីបាប។
៧៨ ព្រះរបស់យើងមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមកដើម្បីរំដោះយើង
៧៩ និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។
៨០ កុមារយ៉ូហានមានវ័យចម្រើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឱ្យប្រជារាស្ដ្រអ៊ីស្រាអែលឃើញ។
7. ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្ត
The appearance of the angel to Joseph
មថ ១:១៨-២៥ក
១៨ នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រីស្ដ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។
១៩ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថា នឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។
២០ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
២១ នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ដ្រព្រះអង្គ ឱ្យរួចពីបាបរបស់គេ»។
២២ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖
២៣ «មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយព្រះនាមថា “អេម៉ានូអែល”» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។
២៤ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវទូតរបស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា
២៥ ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាលបានបុត្រ ដែលលោកថ្វាយព្រះនាមថា “យេស៊ូ”។ (២៥ខ §9)
8. ព្រះយេស៊ូប្រសូត
Birth The of Jesus
លក ២:១-២០
១ នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាឱ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។
២ ការជំរឿនប្រជាជនលើកដំបូងនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរីញូសធ្វើជាទេសាភិបាល នៅស្រុកស៊ីរី។
៣ អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។
៤ រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។
៥ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។
៦ ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។
៧ នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឱ្យផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
៨ ក្នុងស្រុកនោះ ពេលយប់ មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។
៩ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឱ្យគេភ័យខ្លាចយ៉ាងខ្លាំង។
១០ ទេវទូតពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឱ្យប្រជារាស្ដ្រទាំងមូលមានអំណរដ៏លើសលប់។
១១ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រីស្ដជាអម្ចាស់។
១២ នេះជាសញ្ញាសម្គាល់ឱ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
១៣ រំពេចនោះ មានទេវទូតច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវទូតនោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖
១៤ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឱ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។
១៥ លុះពួកទេវទូតត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្ដែងឱ្យយើងដឹងនោះមើល៍»។
១៦ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។
១៧ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។
១៨ អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។
១៩ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ (Cf. ខ៥១; § 14)
២០ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ ដែលគេបានឃើញបានឮស្របតាមសេចក្ដីដែលទេវទូតបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។ (Cf. មថ ២:១១)
9. ពិធីកាត់ស្បែក និងថ្វាយព្រះឱរសព្រះនាមថា យេស៊ូ
The circumcision and the name of Jesus
លក ២:២១ | មថ ១:២៥ខ |
២១ ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែកថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវទូតបានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។ | ២៥ខ លោក(យ៉ូសែប) ថ្វាយព្រះនាមថា “យេស៊ូ”។ ( មើលបន្ត §11) |
10. ព្រះនាងម៉ារី និងលោកយ៉ូសែបនាំព្រះឱរសយេស៊ូទៅថ្វាយព្រះអម្ចាស់
Jesus is presented in the Temple
លក ២:២២-៣៨
២២ លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឱ្យបានបរិសុទ្ធ តាមគម្ពីរវិន័យលោកម៉ូសេបានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម
២៣ ដ្បិតក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។
២៤ អ្នកទាំងពីរថ្វាយយញ្ញបូជា តាមគម្ពីរវិន័យរបស់ព្រះអម្ចាស់ ដែលបានចែងទុកមក “គឺថ្វាយលលកមួយគូ ឬព្រាបស្ទាវពីរ”។
២៥ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សសុចរិត គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់
២៦ ហើយសម្ដែងឱ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រីស្ដ ដែលព្រះអម្ចាស់ចាត់ឱ្យមកទេនោះ។
២៧ ព្រះវិញ្ញាណនាំលោកស៊ីម៉ូនចូលក្នុងព្រះវិហារ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ តាមគម្ពីរវិន័យ
២៨ លោកតាស៊ីម៉ូនក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖
២៩ «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ
៣០ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
៣១ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់
៣២ គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។
ពាក្យទំនាយរបស់លោកស៊ីម៉ូន
Simeon’s Prophecy
៣៣ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
៣៤ លោកតាស៊ីម៉ូនជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។
៣៥ បុត្រនេះធ្វើឱ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។
ពាក្យទំនាយរបស់យាយហាណ្ណា
Anna’s Prophecy
៣៦ មានព្យាការិនីម្នាក់ឈ្មោះ ហាណ្ណា ជាកូនរបស់លោកផានូអែល ក្នុងកុលសម្ព័ន្ធអស៊ែរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណភាពចោលទៅ
៣៧ គាត់នៅមេម៉ាយរហូត ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋានផង។
៣៨ ពេលនោះ លោកយាយហាណ្ណាក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។ (មើលបន្ត §13)
11. ពួកហោរាចារ្យ
ព្រះយេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប
ស្ដេចហេរ៉ូដចេញបញ្ជាឱ្យគេសម្លាប់ក្មេងៗ
The visit of the Magi. the flight into Egypt.
The massacre of the Innocents
មថ ២:១-១៨
១ ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម
២ សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។
៣ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ស្ដេចរន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ ក៏រន្ធត់ចិត្តជាមួយព្រះអង្គដែរ។
៤ ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រីស្ដត្រូវប្រសូត។
៥ គេទូលស្ដេចថា ព្រះគ្រីស្ដត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការីថា៖
៦ «ភូមិបេថ្លេហិមជាដែនដីយូដាអើយ!
ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា
អ្នកមិនមែនតូចជាងគេទេ
ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក
លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែល
ជាប្រជារាស្ដ្ររបស់យើង»។
៧ ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។
៨ បន្ទាប់មក ស្ដេចចាត់ហោរាចារ្យទាំងនោះឱ្យទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះឱ្យបានច្បាស់លាស់។ កាលបើបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឱ្យយើងបានទៅថ្វាយបង្គំព្រះអង្គដែរ»។
៩ ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។
១០ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ
១១ គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារី ជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ។
១២ បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ត មិនឱ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។
ព្រះយេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប
the flight into Egypt
១៣ កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ឱ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះឱរស»។
១៤ លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។
១៥ គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឱ្យបានស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។
ស្ដេចហេរ៉ូដចេញបញ្ជាឱ្យគេសម្លាប់ក្មេងៗ
the massacre of the Innocents
១៦ ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរក្រៃលែង ហើយចេញបញ្ជាឱ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចស្ដេចបានសួរបញ្ជាក់ពួកហោរាចារ្យ។
១៧ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការីយេរេមីថា៖
១៨ «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក
ជាទំនួញសោកសៅ
គឺនាងរ៉ាខែលយំសោកអាណិតកូន
នាងមិនព្រមឱ្យនរណាសម្រាលទុក្ខឡើយ
ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។
12. ព្រះយេស៊ូត្រឡប់មកពីស្រុកអេស៊ីបវិញ
Coming back from Egypt
មថ ២:១៩-២១
១៩ កាលព្រះបាទហេរ៉ូដសោយទិវង្គតផុតទៅ ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប នៅស្រុកអេស៊ីប ក្នុងសុបិននិមិត្តថា៖
២០ «ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គ វិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារ ស្លាប់បាត់អស់ទៅហើយ»។
២១ លោកយ៉ូសែបក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។
13. ព្រះអង្គវិលត្រឡប់មកណាសារ៉ែត
Going back to Nazareth
លក ២:៣៩ | មថ ២:២២ |
៣៩ កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ | ២២ ប៉ុន្តែ កាលលោកដឹងថា ព្រះបាទអកេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះបាទហេរ៉ូដជាព្រះបិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលីឡេ ដោយព្រះជាម្ចាស់មានព្រះបន្ទូលឱ្យដឹង ក្នុងសុបិននិមិត្ត។ |
14. ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
Jesus among the doctors of the Law in the Temple.
The hidden life at Nazareth.
លក ២:៤០-៥២
៤០ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។
៤១ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូ តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។
៤២ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យតាមទំនៀមទម្លាប់។
៤៣ លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។
៤៤ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់
៤៥ ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។
៤៦ បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូបណ្ឌិតខាងវិន័យ កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។
៤៧ អស់អ្នកដែលស្ដាប់ព្រះកុមារ នឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។
៤៨ កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្តណាស់ ខំដើររកកូន»។
៤៩ ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?»។
៥០ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។
៥១ បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។ (Cf. ខ.១៩; §8)
៥២ ព្រះយេស៊ូមានវ័យចម្រើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។
ភាគទី២
Second part
លោកយ៉ូហានបាទីស្តរៀបចំផ្លូវទទួលព្រះសង្គ្រោះ
John prepares the approaching coming of the Messiah
15. បេសកកម្មដំបូងរបស់លោកយ៉ូហានបាទីស្ត
The beginning of the mission of the John the Baptist
លក ៣:១-៦ | មក ១:១.៤-៦.២-៣ | មថ ៣:១-២.៥.៤.៣ |
១ នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ែរ លោកប៉ុនពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដជាស្ដេចអនុរាជគ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាញ៉ាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន ២ លោកហាណ្ណា និងលោកកៃផាសធ្វើជាមហាបូជាចារ្យ។ | ១ ដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅ: | |
ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន។ ៣ លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសឱ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឱ្យរួចពីបាប។ | ៤ ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹកនៅវាលរហោស្ថាន។ លោកប្រកាសឱ្យមនុស្សម្នាកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឱ្យរួចពីបាប។ | ១ នៅគ្រានោះ លោកយ៉ូហានបាទីស្ដមកដល់ លោកប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖ ២ «ចូរកែប្រែចិត្តគំនិតឡើង ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ!»។ (Cf. ខ៣-៤ ខាងក្រោម) |
៥ អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឱ្យគេក្នុងទន្លេយ័រដាន់។ | ៥ អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូល នាំគ្នាចេញទៅរកលោក។ | |
៦ លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និងទឹកឃ្មុំ។ (មើលបន្ត §18) | ៤ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។ | |
៤ លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយថា៖ | ២ ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «យើងចាត់ទូតយើងឱ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ (មើលបន្ត §79) | ៣ ព្យាការីអេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖ |
«មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ ៥ ត្រូវបំពេញច្រកភ្នំទាំងអស់ឱ្យរាបស្មើ និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឱ្យរាប ត្រូវតម្រង់ផ្លូវកោងឱ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឱ្យរាបស្មើដែរ ៦ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់ព្រះជាម្ចាស់»។ | ៣ មានសំឡេងបុរសម្នាក់ស្រែកនៅវាលរហោស្ថាន ថាៈ “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”»។ | «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ!”»។ |
យហ ១:៦.២៣
៦ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។ (Cf. §1) ២៣ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែកនៅវាលរហោស្ថានថាៈ “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ (Cf. §21)
16. សេចក្តីប្រកាសរបស់លោកយ៉ូហានបាទីស្ត
The proclamation of John the Baptist
លក ៣:៧-៩ | មថ ៣:៧-១០ |
៧ ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្តាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ៨ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឱ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឱ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ ៩ កាលព្រះយេស៊ូព្រះអង្គព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ | ៧ កាលលោកឃើញពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឱ្យរត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។ ៨ ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ ៩ កុំនឹកស្មានថាខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឱ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។ ១០ ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។ |
17 . លោកយ៉ូហានបាទីស្តប្រៀនប្រដៅបណ្តាជន
Recommendations of John the Baptist
លក ៣:១០-១៤
១០ មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ ១១ លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឱ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឱ្យអ្នកគ្មានដែរ»។ ១២ មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ ១៣ លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកម្រិត ដែលមានកំណត់ទុកនោះឡើយ»។ ១៤ មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឱ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
18. ការប្រកាសពីព្រះសង្រ្គោះ
Announcement of the Messiah
លក ៣:១៥-១៨ | មក ១:៧-៨ | មថ ៣:១១-១២ |
១៥ ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រីស្ដ!។ ១៦ លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ | ៧ លោកប្រកាសប្រាប់បណ្ដាជនថា៖ «លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែឱនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ ៨ ខ្ញុំបានធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ»។ | ១១ ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឱ្យអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែដោះស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ |
១៧ លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ ដើម្បីអុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសម្ដីវិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ ១៨ លោកយ៉ូហានប្រកាសដំណឹងល្អដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ | ១២ លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដីខវិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ |
យហ ១:១៥.២៦-២៨.៣០.៣៣
១៥ លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។ (Cf. §1)
២៦ លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ ២៧ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឱ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ២៨ ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក។ (Cf. §22)
៣០ គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ ៣៣ ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជក្នុងទឹក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ (Cf. §23)
19. ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
Jesus is proclaimed «Son of God» during his baptism
លក ៣:២១-២២ | មក ១:៩-១១ | មថ ៣:១៣-១៧ |
៩ នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ | ១៣ ពេលនោះ ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាន នៅត្រង់ទន្លេយ័រដាន់ ដើម្បីឱ្យលោកធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ។ ១៤ ប៉ុន្តែ លោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។ ១៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក»។ លោកយ៉ូហានក៏យល់ព្រម។ | |
២១ ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន ស្រាប់តែផ្ទៃមេឃបើកចំហ ២២ ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។ | ១០ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ ១១ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។ (មើលបន្ត §21) | ១៦ ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ព្រះអង្គយាងឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ ១៧ ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។ (មើលបន្ត §21) |
20. បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
The Ancestors of Jesus
លក ៣:២៣-៣៨ | មថ ១:១-១៧ |
១ នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រីស្ដ* ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ។ | |
២៣ កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មាន ព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកអេលី ២៤ លោកអេលីជាបុត្រលោកម៉ាថាត់ លោកម៉ាថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកមែលឃី លោកមែលឃីជាបុត្រលោកយ៉ាណាយ លោកយ៉ាណាយជាបុត្រលោកយ៉ូសែប ២៥ លោកយ៉ូសែបជាបុត្រលោកម៉ាថាធី លោកម៉ាថាធីជាបុត្រលោកអម៉ូស លោកអម៉ូសជាបុត្រលោកណាអ៊ូម លោកណាអ៊ូមជាបុត្រលោកហែសលី លោកហែសលីជាបុត្រលោកណាកាយ ២៦ លោកណាកាយជាបុត្រលោកម៉ាអាត លោកម៉ាអាតជាបុត្រលោកម៉ាថាធី លោកម៉ាថាធីជាបុត្រលោកសេមែន លោកសេមែនជាបុត្រលោកយ៉ូសិច លោកយ៉ូសិចជាបុត្រលោកយ៉ូដា ២៧ លោកយ៉ូដាជាបុត្រលោកយ៉ូណាន់ លោកយ៉ូណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបែល លោកសូរ៉ូបាបែលជាបុត្រលោកសាឡាធីអែល លោកសាឡាធីអែលជាបុត្រលោកនេរី ២៨ លោកនេរីជាបុត្រលោកមែលឃី លោកមែលឃីជាបុត្រលោកអាត់ឌី លោកអាត់ឌីជាបុត្រលោកកូសាម លោកកូសាមជាបុត្រលោកអែលម៉ាដាម លោកអែលម៉ាដាមជាបុត្រលោកអ៊ែរ ២៩ លោកអ៊ែរជាបុត្រលោកយេស៊ូ លោកយេស៊ូជាបុត្រលោកអេលីអេស៊ែរ លោកអេលីអេស៊ែរជាបុត្រលោកយ៉ូរីម លោកយ៉ូរីមជាបុត្រលោកម៉ាថាត់ លោកម៉ាថាត់ជាបុត្រលោកលេវី ៣០ លោកលេវីជាបុត្រលោកស៊ីម៉ូន លោកស៊ីម៉ូនជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយ៉ូណាម លោកយ៉ូណាមជាបុត្រលោកអេលីយ៉ាគីម ៣១ លោកអេលីយ៉ាគីមជាបុត្រលោកម៉េលា លោកម៉េលាជាបុត្រលោកមេណា លោកមេណាជាបុត្រលោកម៉ាតាថា លោកម៉ាតាថាជាបុត្រលោកណាថាន់ លោកណាថាន់ជាបុត្រស្ដេចដាវីឌ ៣២ ស្ដេចដាវីឌជាបុត្រលោកយេសាយ លោកយេសាយជាបុត្រលោកយ៉ូបេដ លោកយ៉ូបេដជាបុត្រលោកបូអូស លោកបូអូសជាបុត្រលោកសាឡា លោកសាឡាជាបុត្រលោកណាសូន ៣៣ លោកណាសូនជាបុត្រលោកអមីណាដាប លោកអមីណាដាបជាបុត្រលោកអាដមីន លោកអាដមីនជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកផារ៉ែស លោកផារ៉ែសជាបុត្រលោកយូដា ៣៤ លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកតេរ៉ា លោកតេរ៉ាជាបុត្រលោកណាហ៊រ ៣៥ លោកណាហ៊រជាបុត្រលោកសេរូក លោកសេរូកជាបុត្រលោករ៉ាកៅ លោករ៉ាកៅជាបុត្រលោកពេឡេក លោកពេឡេកជាបុត្រលោកហេប៊ែរ លោកហេប៊ែរជាបុត្រលោកសេឡា ៣៦ លោកសេឡាជាបុត្រលោកកៃណាម លោកកៃណាមជាបុត្រលោកអារប៉ាកសាដ លោកអារប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក ៣៧ លោកឡាម៉េកជាបុត្រលោកម៉ាធូសាឡា លោកម៉ាធូសាឡាជាបុត្រលោកហេណុក លោកហេណុកជាបុត្រលោកយ៉ារ៉េដ លោកយ៉ារ៉េដជាបុត្រលោកម៉ាឡេឡែល លោកម៉ាឡេឡែលជាបុត្រលោកកៃណាម ៣៨ លោកកៃណាមជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។ | ២ លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ ៣ លោកយូដា និងនាងថាម៉ារ បង្កើតលោកផារេស និងលោកសេរ៉ា លោកផារេសបង្កើតលោកហេតស្រូម លោកហេតស្រូមបង្កើតលោកអរ៉ាម ៤ លោកអរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន ៥ លោកសាលម៉ូន និងនាងរ៉ាហាប បង្កើតលោកបូអាស លោកបូអាស និងនាងរូថបង្កើតលោកអូបេដ លោកអូបេដបង្កើតលោកយេសាយ ៦ លោកយេសាយបង្កើតស្ដេចដាវីឌ។ ស្ដេចដាវីឌ និងភរិយារបស់អ៊ូរីបង្កើតស្ដេចសាឡូម៉ូន ៧ ស្ដេចសាឡូម៉ូនបង្កើតស្ដេចរ៉ូបោម ស្ដេចរ៉ូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអសាភ ៨ ស្ដេចអសាភបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូស្សាស ៩ ស្ដេចអូស្សាសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអខាស ស្ដេចអខាសបង្កើតស្ដេចអេសេខ្យាស ១០ ស្ដេចអេសេខ្យាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអម៉ូន ស្ដេចអម៉ូនបង្កើតស្ដេចយ៉ូស្យាស ១១ ស្ដេចយ៉ូស្យាសបង្កើតស្ដេចយេកូញ៉ាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ ១២ ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូញ៉ាសបង្កើតលោកសាឡាធាល លោកសាឡាធាលបង្កើតលោកសូរ៉ូបាបិល ១៣ លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលីយ៉ាគីម លោកអេលីយ៉ាគីមបង្កើតលោកអស៊រ ១៤ លោកអស៊របង្កើតលោកសាដុក លោកសាដុកបង្កើតលោកអគីម លោកអគីមបង្កើតលោកអេលីយូដ ១៥ លោកអេលីយូដបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថាន បង្កើតលោកយ៉ាកុប ១៦ លោកយ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូ ហៅថា ព្រះគ្រីស្ដ។ ១៧ ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ស្ដេចដាវីឌ មានដប់បួនតំណ ចាប់ពីស្ដេចដាវីឌមកទល់នឹងគ្រា ដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មកទល់ព្រះគ្រីស្ដ ក៏មានដប់បួនតំណដែរ។ (មើលបន្ត §7) |
21. ព្រះយេស៊ូឈ្នះការល្បួង
The temptations in the desert
លក ៤,១-៤.៩-១២.៥-៨.១៣ | មក ១,១២-១៣ | មថ ៤,១-១១ |
១ ព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។ ២ នៅទីនោះ ព្រះអង្គត្រូវមាសាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ ព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបព្រះអង្គឃ្លាន។ | ១២ រំពេចនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូឆ្ពោះទៅវាលរហោស្ថាន។ ១៣ក ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារសាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ | ១ ពេលនោះ ព្រះវិញ្ញាណនាំព្រះយេស៊ូទៅវាលរហោស្ថានឱ្យមារសាតាំងល្បួង ២ បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក ព្រះអង្គក៏ឃ្លាន។ |
៣ មារទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឱ្យដុំថ្មនេះទៅជានំបុ័ងមើល៍»។ ៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ»។ (v. 5 បន្ទាប់ v.12) | ៣ មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឱ្យដុំថ្មទាំងនេះទៅជានំបុ័ងមើល៍!»។ ៤ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា“មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ”»។ | |
៩ បន្ទាប់មក មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយទូលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ១០ ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឱ្យទេវទូតថែរក្សាលោក ១១ ហើយទេវទូតទាំងនោះនឹងចាំទ្រលោក មិនឱ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។ ១២ ព្រះយេស៊ូមានព្រះបន្ទូលតបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថា កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ | ៥ ពេលនោះ មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ដាក់ព្រះអង្គលើកំពូលព្រះវិហារ ៦ ហើយពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឱ្យទេវទូតចាំទ្រលោក មិនឱ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។ ៧ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «ក្នុងគម្ពីរមានចែងទៀតថា “កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ”»។ | |
៥ មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាននៅលើផែនដីឱ្យព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ ៦ មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឱ្យលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឱ្យអ្នកណាក៏បានស្រេចតែនឹងចិត្តខ្ញុំ។ | ៨ មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងឱ្យព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផង។ | |
៧ ដូច្នេះ ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងបានជារបស់លោកហើយ»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា “អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ”»។ ១៣ លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីព្រះអង្គទៅ រហូតដល់ពេលកំណត់។ (មើលបន្ត § 35.) | ១៣ខ ហើយមានពួកទេវទូតបម្រើព្រះអង្គផង។ (មើលបន្ត § 35.) | ៩ មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់សម្បត្តិនេះឱ្យ!»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំងអើយ! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា “អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ”»។ ១១ ពេលនោះ មារក៏ចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវទូតនាំគ្នាចូលមកគាល់ និងបម្រើព្រះអង្គ។ (មើលបន្ត § 35.) |
22. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ដ
The testimony of Johnត
យហ ១,១៩-២៨
១៩ ជនជាតិយូដាចាត់ពួកបូជាចារ្យ និងពួកលេវីពីក្រុងយេរូសាឡឹមឱ្យទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។ ២០ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្ដទេ»។ ២១ ពួកគេសួរលោកថា៖ «ដូច្នេះ តើលោកជានរណា? តើលោកជាព្យាការីអេលីឬ?»។ លោកឆ្លើយថា៖ «ទេ មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការីដែលយើងរង់ចាំនោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។ ២២ គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោក ដែលចាត់យើងខ្ញុំឱ្យមក តើលោកថាខ្លួនលោកជានរណា!»។ ២៣ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែកនៅវាលរហោស្ថានថាៈ “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ ២៤ អ្នកដែលគេចាត់ឱ្យមកនោះ ជាពួកខាងគណៈផារីស៊ី។ ២៥ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រីស្ដ មិនមែនជាព្យាការីអេលី ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹក*ដូច្នេះ?»។ ២៦ លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ ២៧ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឱ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ២៨ ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក។
23. ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់
How John recognized Christ
យហ ១,២៩-៣៤
២៩ នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក ៣០ គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ ៣១ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីឱ្យលោកបង្ហាញខ្លួនឱ្យប្រជារាស្ដ្រអ៊ីស្រាអែលស្គាល់»។ ៣២ លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខ ដូចសត្វព្រាបមកសណ្ឋិតលើលោក។ ៣៣ ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជក្នុងទឹក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ៣៤ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
24. សាវ័កដែលតាមព្រះយេស៊ូមុនគេ
The first disciples
យហ ១,៣៥-៤២
៣៥ ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។ ៣៦ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ ៣៧ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ៣៨ ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ៣៩ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ៤០ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលា។ ៤១ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ “មេស្ស៊ី” នេះ ប្រែថា“ព្រះគ្រីស្ដ”)។ ៤២ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស” នេះ ប្រែថា សិលា)»។
25. សាវ័កថ្មីពីរនាក់
Two new disciples
យហ ១,៤៣-៥១
៤៣ លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។ ៤៤ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអន់ដ្រេ និងលោកសិលាដែរ។ ៤៥ លោកភីលីពទៅជួបលោកណាថាណាអែល ប្រាប់គាត់ថា៖ «លោកដែលគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការីចែងទុកនោះ ឥឡូវនេះ យើងបានឃើញហើយ លោកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ ៤៦ លោកណាថាណាអែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតឡើយ»។ ៤៧ លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមក អ្នកនឹងបានឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ ៤៨ លោកណាថាណាអែលទូលសួរព្រះអង្គថា៖ «តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ ៤៩ លោកណាថាណែលទូលព្រះអង្គថា៖ «ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ៥០ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរ ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ៥១ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូត*របស់ព្រះជាម្ចាស់ចុះឡើងនៅពីលើបុត្រមនុស្ស»។
26. ពិធីមង្គលការនៅភូមិកាណា
The wedding at Cana
យហ ២,១-១១
១ បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ
២ ហើយគេក៏បានយាងព្រះយេស៊ូ និងអញ្ជើញពួកសាវ័ករបស់ព្រះអង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
៣ ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។
៤ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។
៥ មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «បើលោកប្រាប់ឱ្យធ្វើអ្វី ចូរធ្វើតាមទៅ»។
៦ នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអម្រែក។
៧ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឱ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។
៨ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។
៩ លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹក មកចាក់ពាងទើបដឹង។
១០ គាត់ហៅកូនកំលោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
១១ នេះជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសាវ័កក៏បានជឿលើព្រះអង្គ។
27. ព្រះអង្គយាងចុះទៅក្រុងកាជានុម
Short stay in Capernaum
យហ ២,១២
១២ បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាផានុមជាមួយមាតា ព្រមទាំងបងប្អូន និងសាវ័ករបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។
28. ព្រះយេស៊ូបណ្តេញអ្នកលក់ដូរចេញពីព្រះវិហារ
The expulsion of the dealers from the Temple
លក ១៩,៤៥-៤៦ | មក ១១,១៥ខ-១៧ | មថ ២១,១២-១៣ |
៤៥ ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ ៤៦ ដោយមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។ (មើលបន្ត § 233.) | ១១ខ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ១៦ ព្រះអង្គមិនឱ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារឡើយ។ ១៧ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សម្រាប់ឱ្យជាតិសាសន៍ទាំងឡាយអធិស្ឋាន តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។ (មើលបន្ត § 233.) | ១២ បន្ទាប់មក ព្រះយេស៊ូចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ។ ព្រះអង្គផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ១៣ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបែរជាយកធ្វើជាសំបុកចោរទៅវិញ!”»។ (មើលបន្ត § 229.) |
យហ ២,១៣-១៧
១៣ បុណ្យចម្លងរបស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ ១៤ នៅក្នុងបរិវេណព្រះវិហារ* ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ ១៥ ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ ១៦ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំ ធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ១៧ ពួកសាវ័កនឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។
29. ឫទ្ធានុភាពរបស់ព្រះយេស៊ូ
The power of Jesus
យហ ២,១៨-២២
១៨ ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសម្គាល់អ្វី បង្ហាញឱ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនេះ?»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារនេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ ២០ ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ ២១ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។២២ ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសាវ័កនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។
30. ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
The conversation with Nicodemus
យហ ២,២៣-២៥
២៣ ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹមក្នុងឱកាសបុណ្យចម្លង មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។ ២៤ ប៉ុន្តែ ព្រះយេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះអង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ ២៥ មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។
យហ ៣,១-១៥
១ មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី។ ២ លោកបានមកគាល់ព្រះយេស៊ូទាំងយប់ ហើយទូលថា៖ «លោកគ្រូ យើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូឱ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដូចលោកគ្រូឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។ ៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឱ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។ ៤ លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជម្រាបលោកឱ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។ ៦ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។ ៧ ពេលខ្ញុំជម្រាបលោកថា “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់ឱ្យសោះ។ ៨ ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។ ៩ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ? ១១ ខ្ញុំសូមជម្រាបលោកឱ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ ១២ ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ ១៣ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្សប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។ ១៤ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ១៥ ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។
31. ការវិនិច្ឆ័យអ្នកមិនជឿលើព្រះយេស៊ូ
The world will be judged according to its attitude towards Jesus
យហ ៣,១៦-២១
១៦ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ។ ១៧ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។១៨ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ១៩ ហេតុដែលបណ្ដាលឱ្យមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែ មនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ ២០ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ២១ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតតែងតែចូលមករកពន្លឺ ដើម្បីឱ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះស្របតាមព្រះជាម្ចាស់មែន»។
32. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
Last testimony of John the Baptist
យហ ៣,២២-៣០
២២ បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសាវ័ក។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេ ព្រមទាំងជ្រមុជទឹកឱ្យបណ្ដាជនផង។ ២៣ រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកឱ្យគេនៅអៃណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកឱ្យ។ ២៤ កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ ២៥ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់ជជែកគ្នាអំពីពិធីជម្រះកាយឱ្យបានបរិសុទ្ធ។ ២៦ គេនាំគ្នាទៅជួបលោកយ៉ូហាន ជម្រាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោកខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពឱ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹកឱ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ ២៧ លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានឱ្យទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ ២៨ អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះ គ្រីស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមកមុនព្រះអង្គ។ ២៩ នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្តសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្តត្រេកអរក្រៃលែង ដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ ៣០ ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។
33. ការសម្តែងព្រះបុត្រាជាព្រះជាម្ចាស់
The revelation of the Son of God
យហ ៣,៣១-៣៦
៣១ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ព្រះអង្គមានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ព្រះអង្គមានឋានៈធំលើសគេទាំងអស់។ ៣២ ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្តែ គ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ ៣៣ អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបានបញ្ជាក់ថា ព្រះជាម្ចាស់បានសម្ដែងសេចក្ដីពិតមែន។ ៣៤ ព្រះអង្គដែលព្រះជាម្ចាស់ចាត់ឱ្យយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៌។ ៣៥ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ ឱ្យនៅក្រោមអំណាចរបស់ព្រះបុត្រា។ ៣៦ អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។
34. លោកយ៉ូហានបាទីស្តជាប់ក្នុងមន្ទីរឃុំឃាំង
John the Baptist imprisoned
លក ៣,[១៨ § ១៨]* ១៩-២០ | មក ៦,១៧-២០ | មថ ១៤,៣-៥ |
[១៨ លោកយ៉ូហានប្រកាសដំណឹងល្អដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ § ១៨] *១៩ លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះព្រះរាជាបានយកព្រះ នាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់អនុជស្ដេចមកធ្វើជាមហេសីរបស់ស្ដេចផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះស្ដេចបានធ្វើអំពើអាក្រក់ជាច្រើនផង។ ២០ ព្រះអង្គបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។… (មើលបន្ត § 19.) | ១៧ ព្រះបាទហេរ៉ូដបានបញ្ជាឱ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយព្រះអង្គជឿតាមព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ ១៨ លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ» ១៩ ព្រះនាងហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ២០ ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះស្ដេចជ្រាបថា លោកជាមនុស្សសុចរិត និងជាអ្នកដ៏វិសុទ្ធ។ ដូច្នេះ ស្ដេចការពារលោក។ កាលស្ដេចព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ស្ដេចសព្វព្រះហឫទ័យជាខ្លាំង តែស្ដេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។ (មើលបន្ត § 103.) | ៣ ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្ដេចជឿតាមពាក្យព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ៤ ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។៥ ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែស្ដេចខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការីមួយរូប។ (មើលបន្ត § 103.) |