ការលេចឡើងនៃការសង្រ្គោះ
The dawn of Salvation
- 3. ទេវទូតកាព្រីអែលប្រកាសកំណើតលោកយ៉ូហានជាទីស្ត
The birth of John the Baptist foretold - 4. ទេវទូតកាព្រីអែលប្រកាសកំណើតព្រះយេស៊ូ
The Annunciation - 5. នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
The Visitation
ទំនុកតម្កើងរបស់នាងម៉ារី
Mary's song of praise - 6. កំណើតលោកយ៉ូហានបាទីស្ត និងពិធីកាត់ស្បែក
Birth and circumcision of John the Baptist
ទំនុកតម្កើងរបស់លោកសាការី
Zechariah Praises the Lord
- 7. ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្ត
The appearance of the angel to Joseph - 8. ព្រះយេស៊ូប្រសូត
Birth The of Jesus - 9. ពិធីកាត់ស្បែក និងថ្វាយព្រះឱរសព្រះនាមថា យេស៊ូ
The circumcision and the name of Jesus - 10. ព្រះនាងម៉ារី និង លោកយ៉ូសែបនាំព្រះឱរសយេស៊ូទៅថ្វាយព្រះអម្ចាស់
Jesus is presented in the Temple
ពាក្យទំនាយរបស់លោកស៊ីម៉ូន
Simeon's Prophecy
ពាក្យទំនាយរបស់យាយហាណ្ណា
Anna 's Prophecy
- 11. ពួកហោរាចារ្យ ព្រះយេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប ស្ដេចហេរ៉ូដចេញបញ្ជាឱ្យគេសម្លាប់ក្មេងៗ
The visit of the Magi, the flight into Egypt, the massacre of the Innocents - 12. ព្រះយេស៊ូត្រឡប់មកពីស្រុកអេស៊ីបវិញ
Coming back from Egypt - 13. ព្រះអង្គវិលត្រឡប់មកណាសារ៉ែត
Going back to Nazareth - 14. ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
Jesus among the doctors of the Law in the Temple. The hidden life at Nazareth.
លោកយ៉ូហានបាទីស្តរៀបចំផ្លូវទទួលព្រះសង្គ្រោះ
John prepares the approaching coming of the Messiah
- 15. បេសកកម្មដំបូងរបស់លោកយ៉ូហានបាទីស្ត
The beginning of the mission of the John the Baptist - 16. សេចក្តីប្រកាសរបស់លោកយ៉ូហានបាទីស្ត
The proclamation of John the Baptist - 17. លោកយ៉ូហានបាទីស្តប្រៀនប្រដៅបណ្តាជន
Recommendations of John the Baptist - 18. ការប្រកាសពីព្រះសង្រ្គោះ
Announcement of the Messiah - 19. ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
Jesus is proclaimed «Son of God» during his baptism - 20. បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
The Ancestors of Jesus - 21. ព្រះយេស៊ូឈ្នះការល្បួង
The temptations in the desert - 22. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
The testimony of Johnត - 23. ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់
How John recognized Christ - 24. សាវ័កដែលតាមព្រះយេស៊ូមុនគេ
The first disciples - 25. សាវ័កថ្មីពីរនាក់
Two new disciples - 26. ពិធីមង្គលការនៅភូមិកាណា
The wedding at Cana - 27. ព្រះអង្គយាងចុះទៅក្រុងកាជានុម
Short stay in Capernaum - 28. ព្រះយេស៊ូបណ្តេញអ្នកលក់ដូរចេញពីព្រះវិហារ
The expulsion of the dealers from the Temple - 29. ឫទ្ធានុភាពរបស់ព្រះយេស៊ូ
The power of Jesus - 30. ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
The conversation with Nicodemus - 31. ការវិនិច្ឆ័យអ្នកមិនជឿលើព្រះយេស៊ូ
The world will be judged according to its attitude towards Jesus - 32. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
Last testimony of John the Baptist - 33. ការសម្តែងព្រះបុត្រាជាព្រះជាម្ចាស់
The revelation of the Son of God - 34. លោកយ៉ូហានបាទីស្តជាប់ក្នុងមន្ទីរឃុំឃាំង
John the Baptist imprisoned
មុខងាររបស់ព្រះយេស៊ូ និងការលះបង់របស់ក្រុមសាវ័កលើកដំបូង
The ministry of Jesus and the abandon of the first disciples
ផ្នែកទី១ : ព្រះយេស៊ូចាបបំពេញការងាររបស់ព្រះអង្គនៅស្រុកកាលីឡ
1st section: Jesus begins his work in Galilee
- 35. ព្រះយេស៊ូនៅស្រុកកាលីឡេ
Jesus in Galilee - 36. ព្រះយេស៊ូនៅជាមួយស្ត្រីសាសន៍សាម៉ារី
Jesus and the woman from Samaria- ក. សេចក្តីផ្តើម
a. Introduction - ខ. អំពីទឹកដែលផ្ដល់ជីវិត
b. About the Living water - គ. ការសម្តែងព្រះយេស៊ូជាព្រះសង្រ្គោះ
c. The revelation of Jesus as Messiah - ឃ. ពួកសាវ័កត្រឡប់មកវិញ
d. The disciples come back - ង. អ្នកសាបព្រោះ និងអ្នកច្រូតកាត់
e. The sower and the harvest - ច. ព្រះយេស៊ូនៅក្នុងចំណោមអ្នកស្រុកសាម៉ារី
d. Jesus among the Samaritans
- ក. សេចក្តីផ្តើម
- 37. ព្រះយេស៊ូប្រោសកូនប្រុសរបស់មន្ត្រីម្នាក់ឱ្យបានជា
Jesus heals an official's son - 38. ព្រះយេស៊ូចាប់ផ្តើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ
Beginning of the Ministry of Jesus in Galilee - 39. អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទូលព្រះអង្គ
Jesus is rejected at Nazareth - 40. ព្រះយេស៊ូប្រៀនប្រដៅបណ្តាជននៅក្រុងកាផានុម
Jesus teaches in Capernaum - 41. ព្រះយេស៊ូមានព្រះបន្ទូលប្រកបដោយអំណាច
Jesus preaches with authority - 42. ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់
Jesus cures a demoniac - 43. ព្រះយេស៊ូប្រោសម្តាយក្មេកលោកសិលាឱ្យបានជា
Healing of Simon's mother-in-law - 44. ព្រះយេស៊ូប្រោសអ្នកជម្ងឺជាច្រើនឱ្យបានជា
Jesus heals many people - 45. ព្រះអង្គយាងចេញពីក្រុងកាផានុម និងយាងកាត់ស្រុកយូដា
Dawn departure from Capernaum and travel through Judaea - 46. ព្រះយេស៊ូត្រាស់ហៅសាវ័កបួនរូប
The fisrt four disciples are called - 47. ព្រះយេស៊ូបោសមនុស្សឃ្លង់ម្នាក់ឱ្យបានជា
Cure of a man suffering from a virulent skin-disease
ផ្នែកទី២ : ព្រះសង្រ្គោះជំទាស់នឹងពួកគណៈផារីស៊ី
2nd section: The Saviour against the Pharisees
ជម្លោះទី១ : ការអត់ទោសឱ្យរួចពីបាប
1st conflict : The forgiveness of sins
ជម្លោះទី២ : ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សបាប
2nd conflict : The compassion of Jesus towards sinners
ជម្លោះទី៣ : ចិត្តគំនិតថ្មី
3rd conflict : A new spirit
ជម្លោះទី៤ : ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
4th conflict : Jesus is master of the Sabbath
ជម្លោះទី៥ : ព្រះយេស៊ូប្រោសអ្នកជម្ងឺឱ្យបានជានៅថ្ងៃសប្ប័ទ
5th conflict : Jesus cures on the Sabbath
- 52. ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឱ្យបានជានៅថ្ងៃសប្ប័ទ
Cure of the man with a withered hand - 53. ការពិភាក្សាលើកដំបូង រិះរកមធ្យោបាយប្រឆាំងនឹងព្រះយេស៊ូ
First discussion on the best way to deal with Jesus
ផ្នែកទី៣ : ព្រះយេស៊ូប្រកាសដំណឹងល្អ
3rd section: The inaugural speech of Jesus
- 54. ព្រះយេស៊ូអធិដ្ឋានពេញមួយយប់ និងជ្រើសរើសគ្រីស្តទូតដប់ពីររូប
Jesus spent the whole night in prayer and chose his Twelve disciples - 55. បណ្តាជនដើរតាមព្រះយេស៊ូ
The crowds follow Jesus - 56. ព្រះគ្រូរបស់យើង
Our divine Master - 57. ធម្មទេសនាដំបូង សុភមង្គលដ៏ពិតប្រាកដ
The first sermon. The Beatitudes
ចំណុចទី១ | 1st point
- 58. គោលការណ៍ទូទៅ : ការប្រតិបត្តិតាមវិន័យ
General Principle : The fulfillment of the Law - 59. ការប្រតិបត្តិលើកទី១ ព្រះបន្ទូលអំពីកំហឹង
1st - Fulfillment : About homicide - 60. ការប្រតិបត្តិលើកទី២ : ព្រះបន្ទូលអំពីការផិតក្បត់
2nd - Fulfillment : About adultery - 61. ការប្រតិបត្តិលើកទី៣ ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
3rd - Fulfillment : About dismissal - 62. ការប្រតិបត្តិលើកទី៤ ព្រះបន្ទូលអំពីសម្បថ
4th - Fulfillment : About the oaths - 63. ការប្រតិបត្តិលើកទី៥ ព្រះបន្ទូលអំពីគំនុំសងសឹក
5th - Fulfillment : Renounce the revenge - 64. វិន័យសំខាន់ៗ
The Golden rule - 65. ការប្រតិបត្តិទី៦ : ត្រូវស្រលាញ់ខ្មាំងសត្រូវ
6th - Fulfillment : Love of enemies - 66. អ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់
Everything for God - 67. ការធ្វើទានដល់ជនក្រីក្រ
Almsgiving in secret - 68. ព្រះបន្ទូលអំពីការអធិស្ឋាន
Prayer in secret - 69. ការតមអាហារ
Fasting in secret
ចំណុចទី២ | 2nd point
ក. គំនិតតបត | a. Double opinion
ខ. ការសង្កេតមើលទាំង៣ | b. Triple monition
- 72. ទ្វារចង្អៀត
The narrow gate - 73. ព្យាការីក្លែងក្លាយ
The false prophets - 74. សីលធម៌ដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
The true moral of Jesus
Préroraison
ផ្នែកទី៤ : ការស្ទាក់ស្ទើរ និងការបញ្ជាក់អះអាង
4th section: Hesitations and affirmations
- 76. ព្រះយេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឱ្យបានជា
The centurion's servant - 77. ព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឱ្យរស់ឡើងវិញ
Resurrection of the son of the widow of Nain - 78. លោកយ៉ូហានបាទីស្តចាត់សិស្សទៅជួបព្រះស៊ូ
The Baptist’s question - 79. សក្ខីភាពរបស់ព្រះយេស៊ូអំពីលោកយ៉ូហានបាទីស្ត
The testimony of Jesus about the Baptist - 80. ព្រះយេស៊ូលើកលែងទោសឱ្យស្រ្តីមានបាបម្នាក់
Jesus forgives a woman - 81. ស្រ្តីៗដែលបម្រើព្រះយេស៊ូ
The women who accompanied Jesus - 82. សាច់ញាតិរបស់ព្រះយេស៊ូព្រួយបារម្ភពីព្រះអង្គ
His relatives are concerned about Jesus - 83. មាតា និងបងប្អូនរបស់ព្រះយេស៊ូ
Jesus's Mother and Brothers
ផ្នែកទី៥ : ប្រស្នាអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
5th section: The parables of the Kingdom of God
- 84. ប្រស្នាអំពីគ្រាប់ពូជ
The parable of the sower - 85. មូលហេតុដែលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នា
Why Jesus spoke in parables - 86. ព្រះយេស៊ូពន្យល់ពាក្យប្រស្នាស្តីអំពីគ្រាប់ពូជ
The parable of the sower explained - 87. សេចក្តីបង្រៀនរបស់ព្រះយេស៊ូ
Receiving and handing on the teaching of Jesus
ចំណុចទី ១ | 1st point
ចំណុចទី ២ | 2nd point
ចំណុចទី ៣ | 3rd point
ចំណុចទី ៤ | 4th point
- 88. ប្រស្នាអំពីគ្រាប់ពូជដុះ
Parable of the seed growing by itself - 89. ប្រស្នាអំពីស្រងែ
Parable of the darnel - 90. ប្រស្នាអំពីគ្រាប់ពូជល្អិត
Parable of the mustard seed - 91. ប្រស្នាអំពីមេនំប៉័ង
Parable of the yeast - 92. ការប្រៀនប្រដៅជាពាក្យប្រស្នា
The teaching in parables - 93. ព្រះយេស៊ូពន្យល់អត្ថន័យប្រស្នាអំពីស្រងែ
Explanation of the parable of the darnel
ផ្នែកទី៦ : ព្រះបរមកិច្ចនៅខាងកើតទន្លេទីបេរីយ៉ាត
6th section: The Mission at the east of the Lake of Tiberiade
- 94. ប្រស្នាស្តីអំពីកំណប់ និងអំពីពេជ្រដ៏មានតម្លៃ
Parable of the treasure and of the pearl - 95. ប្រស្នាអំពីអួន
Parable of the dragnet
សេចក្តីសន្និដាននៃសេចក្តីបង្រៀនជាពាក្យប្រស្នា
Conclusion of the teaching in parables
- 96. ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងម្ចាស់ផ្ទះ
The good householder - 97. ព្រះយេស៊ូធ្វើអោយរលកស្ងប់
The calming of the storm - 98. ព្រះយេស៊ូប្រាសបុរសខ្មោចចូលម្នាក់
Jesus with the Gerasenes - 99. ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមអោយបានជា និងប្រោសកូនស្រីលោកយ៉ៃរ៉ូសអោយរស់ឡើងវិញ
Jairus's daughter and the woman with a haemorrhage - 100. អ្នកភូមិណាសារ៉ែតមិនព្រមទទួលស្គាល់ព្រះយេស៊ូ
Jesus is rejected from Nazareth
ផ្នែកទី៧ : បេសកកម្មរបស់ក្រុមសាវ័កទាំង១២
7th section : The mission of the Twelve Apostles
- 101. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
The instructions of the Saviour for the Mission - 102. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
Preaching of Jesus and his disciples - 103. ស្តេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ត
Death of John the Baptist - 104. ព្រះបាទហេរ៉ូដនឹកឆ្ងល់អំពីព្រះយេស៊ូ
Herod and Jesus - 105. ការវិលត្រឡប់នៃក្រុមគ្រីស្តទូត
The return of the Apostles
ផ្នែកទី៨ : នំប៉័ងដែលផ្ដល់ជីវិត
8th section : The bread of life
- 106. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សប្រាំពាន់នាក់បរិភោគ
First miracle of the loaves - 107. ព្រះយេស៊ូយាងលើទឹកសមុទ្រ
Jesus and Peter walk on the water - 108. ព្រះយេស៊ូបោសអ្នកជំងឺនៅស្រុកកេនេសារ៉ែត
Healing the sick in Gennesaret - 109. ព្រះយេស៊ូជាអាហារដែលផ្ដល់ជីវិត
The bread from Heaven
The setting and the audience
1st theme : Jesus is bread of life
ការការពារទ្រឹស្តី
Defense of the doctrine
Transition
ពិធីជប់លៀងចុងក្រោយ និងទុក្ខលំបាករបស់ព្រះយេស៊ូ
Second theme : The Eucharist and the Passion
ការបង្រៀនរបស់ព្រះយេស៊ូ
Preaching of Jesus
ផ្នែកទី១ : ពិធីបុណ្យព្រះវិញ្ញាណយាងមក
1st section: The Feast of Pentecost
- 111. ព្រះយេស៊ូប្រោសមនុស្សពិការម្នាក់អោយបានជា
Jesus heals in Bethesda - 112. អំណាចរបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ
The Son of God and the Divine power - 113. ព្រះបិតាផ្តល់សក្ខីភាពអំពីព្រះយេស៊ូ
God the Father testifies to Jesus
ផ្នែកទី២ : ការបណ្តុះបណ្តាលក្រុមសាវ័ក
2nd section : The formation of the disciples
- 114. ការបម្រើដ៏ពិតប្រាកដ
The true service of God- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
a. Controversy on the Rabbinic Tradition - ខ. គោលការណ៍ស្តីពីភាពបរិសុទ្ធ និង មិនបរិសុទ្ធ
b. Principle on purity and impurity
- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
- 115. ស្ត្រីសាសន៍ដទៃម្នាក់ជឿលើព្រះយេស៊ូ
The daughter of the Syro-Phoenician woman healed - 116. ព្រះយេស៊ូប្រោសមនុស្សតថ្លង់ម្នាក់អោយបានជា
Healing of the deaf man. Great enthousiasm - 117. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សបួនពាន់នាក់បរិភោគ
Second miracle of the loaves - 118. ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ
The Pharisees ask for a miracle - 119. ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ
A warning against hypocrisy - 120. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់អោយបានភ្លឺ
Healing of a blind man at Bethsaida - 121. លោកសិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រឹស្ត
Peter’s profession of faith - 122. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទុក្ខលំបាក
Jesus foretells his death and resurrection for the first time - 123. លក្ខខណ្ឌដើម្បីដើរតាមព្រះយេស៊ូ
The condition of following Christ - 124. ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ
The kingdom will come soon - 125. សិរីរុងរឿងរបស់ព្រះយេស៊ូ
The transfiguration - 126. ការមកដល់របស់ព្យាការីអេលី
The coming of Elijah - 127. ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
Healing of an epilectic demoniac - 128. ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
Jesus foretells his death and resurrection for the second time - 129. អ្នកដែលធំជាងគ The ambition of the Apostles
- 130. របៀបប្រើព្រះនាមរបស់ព្រះយេស៊ូ
On using the name of Jesus - 131. អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំដែរ
Generosity shown to Christ’s disciples. - 132. កុំនាំអ្នកដទៃអោយប្រព្រឹត្តអំពើបាប
On leading others astray - 133. អំបិល និងពន្លឺ
On loss of enthusiasm in a disciple - 134. ត្រូវអត់ទោសឱ្យគេជានិច្ច
Brotherly correction and power - 134bis. ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឱ្យគេ
Parable of the unforgiving debtor - 135. ការបង់ពន្ធព្រះវិហារនៅក្រុងយេរូសាឡឹម
The Temple tax paid by Jesus and Peter - 136. ព្រះយេស៊ូបន្ទោសអ្នកក្រុងនានាដែលពុំព្រមជឿ
Woes to unrepentant cities
ផ្នែកទី៣ : ពិធីបុណ្យបារាំ
3rd section: The Feast of the Tabernacles.
- 137. ព្រះយេស៊ូធ្វើដំណើរទៅក្រុងយេរ៉ូសាឡឹម
Jesus goes up to Jerusalem for the Feast - 138. ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី
Samaritan village refuses to receive Jesus - 139. ព្រះយេស៊ូ និងថ្ងៃសប្ប័ទ
Jesus and the Sabbath - 140. ព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ
Jesus reveals his divine origin - 141. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវលាកចាកលោកនេះ
Jesus foretells his approaching departure - 142. ទន្លេដែលមានទឹកផ្ដល់ជីវិត
The promise of living water - 143. បណ្ដាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ
Division among the people - 144. ស្ត្រីម្នាក់ប្រព្រឹត្តសាហាស្មន់
The adulterous woman - 145. ព្រះយេស៊ូជាពន្លឺពិភពលោក
Jesus, light of the world - 146. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទីវង្គត
Jesus foretells his death - 147. ព្រះយេស៊ូ និងលោកអប្រាហាំ
Jesus and Abraham - 148. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់អោយបានជា
The healing of the man born blind- ក. ការអស្ចារ្យ
a. The miracle. First impressions - ខ. គណៈផារីស៊ើបអង្កេតអំពីព្រះយេស៊ូ
b. The Pharisees investigate the healing - គ. ជំនឿ និងភាពងងឹតភ្នែក
c. Faith and blindness
- ក. ការអស្ចារ្យ
- 149. ព្រះយេស៊ូជាអ្នកតង្វាលដ៏ល្អ Jesus the Good shepherd
- ក. ព្រះយេស៊ូជាទ្វារ
a. Jesus the gate - ខ. គង្វាលដ៏ល្អ
b. The good shepherd
- ក. ព្រះយេស៊ូជាទ្វារ
- 150. ការយល់ឃើញផ្សេងៗ
Diverse impressions
ផ្នែកទី៤ : ចាប់ពីបុណ្យបារាំ រហូតដល់បុណ្យឆ្លងព្រះវិហារ
4th Section: From the feast of Tabernacles to Dedicate
- 151. លក្ខណៈសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
Three cases of vocation - 152. ព្រះយេស៊ូចាត់សាវ័ក៧២រូបទៅផ្សាយដំណឹងល្អ
Mission of the seventy two disciples - 153. ក្រុមសាវ័កវិលត្រឡប់មកវិញ
The return of the disciples - 154. ការសម្តែងរបស់ព្រះបុត្រា និងព្រះបិតា
The revelation of the Son and of the Father - 155. វិន័យរបស់ព្រះយេស៊ូ
Invitation to accept the yoke of Christ - 156. ការសម្តែងរបស់ព្រះអង្គចំពោះក្រុមសាវ័ក
The revelation to the disciples - 157. ពួកធម្មាចារ្យ និងជីវិតអស់កល្បជានិច្ច
The lawyer and the eternal life - 158. ពាក្យប្រស្នាអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្តសប្បុរស
Parable of the good Samaritan - 159. ព្រះយេស៊ូគង់នៅផ្ទះនាងម៉ាថា និងនាងម៉ារី
Martha and Mary - 160. ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន
The Lord's prayer - 161. ពាក្យប្រស្នាអំពីមិត្តសំឡាញ់ដែលរំខាន
Parable of the importunate friend - 162. អំពីរបៀបដែលត្រូវអធិស្ឋាន
Perseverance in prayer - 163. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ និងមនុស្សគម្នាក់អោយនិយាយបាន
Jesus heals two blind men and one mute - 164. ព្រះយេស៊ូបណ្ដេញខ្មោចចេញពីមនុស្សគម្នាក់ ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
Jesus is accused to casting devils through Beelzebul - 165. ព្រះយេស៊ូបណ្ដេញខ្មោច
- Jesus and the devils
- 166. ការពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធ
Blasphemy against the Holy
167. ខ្មោចអាក្រក់ Return of the unclean spirit - 168. ស្ត្រីដែលបានបង្កើតលោកពិតជាមានសុភមង្គលមែន
The truly blessed - 169. ទីសំគាល់របស់លោកយ៉ូណាស
The sign of Jonah - 170. ពាក្យប្រស្នាស្តីអំពីចង្កៀង
The light of the body - 171. ពុតត្បុតរបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ី
The Pharisees and the lawyers attacked - 172. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីពីរ
The second project to catch out Jesus - 173. ព្រះយេស៊ូទូន្មានសាវ័កកុំអោយភ័យបារម្ភ
Do not be afraid to proclaim the truth - 174. ព្រះយេស៊ូសន្យានឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
Jesus will send the Holy Spirit - 175. ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់
On hoarding possessions - 176. ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
Trust in Providence - 177. ត្រូវស្វែងរកសម្បត្តិសួគ៌
The true richness is in heaven - 178. ការប្រុងប្រៀបខ្លួន
On being ready for the Master's return - 179. ប្រស្នាអំពីអ្នកបំរើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់
The faithful and unfaithfully servant - 180. ការបាក់បែកគ្នាព្រោះជំនឿ
For or against Jesus - 181. ត្រូវយល់ហេតុការណ៍ផ្សេងៗ
On reading the signs of the times - 182. ត្រូវកែប្រែចិត្តគំនិត - ប្រស្នាស្តីអំពីឧទម្ពរគ្មានផ្លែ
Examples inviting repentance. Parable of the barren fig tree
183. ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់អោយជានៅថ្ងៃសប្ប័ទ
Healing of a crippled woman on the Sabbath
ផ្នែកទី៥ : ចាប់ពីបុណ្យឆ្លងព្រះវិហាររហូតទៅដល់ដែលគេរកធ្វើគតព្រះយេស៊ូ
5th section: From the Feast of Dedication until the move of Jesus towards his death
- 184. ព្រះយេស៊ូយាងឆ្ពោះទៅក្រុងយេរូសាឡឹម
Jesus goes to Jerusalem - 185. ព្រះយេស៊ូប្រៀនប្រដៅគេក្នុងឱកាសបុណ្យឆ្លងព្រះវិហារ
Preaching for the Feast of the Dedication - 186. ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់
Jesus withdraws to the other side of the Jordan - 186bis. ទ្វារចង្អៀត - ការបដិសេធរបស់ជនជាតិយូដា - ការត្រាស់ហៅសាសន៍ដទៃ
The narrow door ; rejection of the Jews ; call of the gentiles - 187. ស្តេចកំណាចហេរ៉ូដ
Herod the fox - 188. ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់អោយបានជានៅថ្ងៃសប្ប័ទ
Healing of a dropsical man on the Sabbath - 189. ចង់បានកន្លែងកិត្តិយស
On chossing places at table - 190. ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
On choosing guests to be invited - 191. ប្រស្នាស្តីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
The invited guests who made excuses - 192. អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
Renouncing possessions - 193. ប្រស្នាអំពីការសាងសង់ផ្ទះ និងធ្វើសឹកសង្គ្រាម
Renouncing all that one holds dear - 194. បុព្វយោគស្តីពីព្រះមេត្តាករុណា
Introduction to the divine mercy - 195. ប្រស្នាអំពីចៀមដែលបាត់ហើយរកឃើញវិញ
parable of the lost sheep - 196. ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
Parable of the lost drachma - 197. ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
Parable of the lost son and his brother - 198. ប្រស្នាអំពីអ្នកបម្រើប៉ិនបោកបញ្ឆោតសម្បត្តិលោកកីយ៍ និងសម្បត្តិសួគ៌
Parable of the dishonest manager - 199. ពុំអាចបម្រើម្ចាស់ពីរនាក់
The right use of money - 200. គណៈផារីស៊ីស្រឡាញ់ប្រាក់
Against the Pharisees and their love of money - 201. វិន័យ និងព្រះរាជ្យរបស់ព្រះជាម្ចាស់
Fidelity to the Law - 202. បុរសអ្នកមាន និងឡាសារជាអ្នកក្រ
Parable of the rich man and Lazarus - 203. ភារកិច្ចរបស់អ្នកបម្រើ
Invitation to humility
ផ្នែកទី៦ : ដំណើរចុងក្រោយរបស់ព្រះយេស៊ូមុនចូលទៅក្នុងក្រុងយេរ៉ូសាឡឹម
6th section: The last trip before going up to Jerusalem
- 204. ព្រះយេស៊ូយាងចាកចេញពីស្រុកកាលីឡេ
Jesus leaves Galilee - 205. ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឱ្យបានជា
Jesus cleanses ten lepers - 206. ពួកគណៈផារីស៊ី សួរពីព្រះរាជ្យរបស់ព្រះជាម្ចាស់
To the Pharisees : the Kingdom of God is coming - 207. ចំពោះក្រុមសាវ័ក : ក. ថ្ងៃរបស់បុត្រមនុស្ស
To the disciples : a. The Day of the Son of man - 212. ប្រស្នាអំពីចៅក្រម និងស្ត្រីមេម៉ាយ
The unscrupulous judge and the importunate widow - 213. បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
Parable of the Pharisee and the tax collector - 214. ព្រះដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
Teaching about divorce and celibacy - 215. ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
Jesus and the children - 216. អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
The rich young man - 217. សត្វអូដ្ឋចូលតាមប្រហោងម្ជុល
The danger of riches - 218. រង្វាន់មួយជាមួយរយ
The reward of renunciation - 219. ប្រស្នាអំពីកម្មករចំការទំពាំងបាយជូរ
Parable of the laborer in the vineyard - 220. លោកឡាសាររស់ឡើងវិញ
Resurrection of Lazarus - 221. ការឃុបឃិតចាប់ព្រះយេស៊ូ
The Jewish leaders decide on the death of Jesus - 222. ជិតដល់បុណ្យចម្លង
The Passover draws near
ការប្រៀនប្រដៅចុងក្រោយរបស់ព្រះយេស៊ូ
Last predication of Jesus
ផ្នែកទី១ : ដំណើរចុងក្រោយទៅកាន់ក្រុងយេរ៉ូសាឡឹម
1st section: The last trip to Jerusalem
- 223. ព្រះយេស៊ូប្រកាសជាលើកទីបីអំពីព្រះអង្គរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញ
Jesus foretells his death and resurrection for the third time - 224. សំណូមពររបស់លោកយ៉ាកុប និងលោកយ៉ូហាន
The sons of Zebedee make their request - 225. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ
Entering Jericho : the blind man - 226. លោកសាខេទទួលព្រះយេស៊ូ
Jesus and Zacchaeus - 227. ប្រស្នាស្តីអំពីប្រាក់នែន
Parables of the ten pounds
ផ្នែកទី២: ថ្ងៃសៅរ៍ពិសិដ្ឋ
2nd section: Holy Saturday
ផ្នែកទី៣ : ការបង្រៀននៅទីក្រុងយេរ៉ូសាឡឹម 3rd section: Teaching in Jerusalem
- 229. ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
The Messiah enters Jerusalem - 230. ព្រះយេស៊ូសំដែងសិរីរុងរឿងរបស់ព្រះអង្គ
Jesus foretells his death and subsequent glorification - 231. ព្រះអង្គយាងទៅភូមិបេថានី
Jesus spends a night at Bethany
ថ្ងៃចន្ទពិសិដ្ឋ
Holy Monday
- 232. ដើមឧទុម្ពរត្រូវបណ្តាសា
The barren fig tree - 233. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបី
Third secret meeting to catch out Jesus - 234. ព្រះយេស៊ូយាងចាកចេញពីទីក្រុងយេរ៉ូសាឡឹម
Jesus goes out of Jerusalem
ថ្ងៃអង្គារពិសិដ្ឋ
Holy Tuesday
- 235. ដើមឧទ្ទម្ពរក្រៀមស្វិត
The barren fig tree - 236. អំណាចរបស់ព្រះយេស៊ូ
The Jews question the authority of Jesus - 237. ប្រស្នាអំពីកូនប្រុសពីរនាក់
The parable of the two sons - 238. ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
Parable of the wicked tenants - 239. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបួន
Fourth attempt to catch out Jesus - 240. អំពីពន្ធដារ
The question about paying taxes - 241. អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
The resurrection of the dead and the Sadducees - 242. ព្រះត្រីស្តជាព្រះអម្ចាស់លើស្តេចដាវីឌ
The question about David's Son - 243. ព្រះយេស៊ូមានព្រះបន្ទូលឱ្យប្រយ័ត្តនឹងពុតត្បុតរបស់ពួកធម្មាចារ្យ
The scribes condemned by Jesus - 244. អំពីបេសកកម្មរបស់ព្រះយេស៊ូ
About the mission of Jesus - 245. តង្វាយរបស់ស្ត្រីមេម៉ាយ
The widow’s offering - 246. ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ និងហេតុការណ៍នៅគ្រាចុងក្រោយ
Discourse on the destruction of Jerusalem - 247. គ្រាមានទុក្ខលំបាកវេទនា
The eschatological discourse - 248. បុត្រមនុស្សយ៉ាងត្រឡប់មកវិញ
Cosmic disasters and the glorious appearing of the Son of man - 249. ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រឹស្គ
The time of this coming - 250. ការត្រៀមខ្លួនប្រុងប្រយ័ត្ន
Be on the alert - 251. ប្រស្នាស្ត្រីក្រមុំដប់នាក់
Parable of the ten bridesmaids - 252. ការកាត់ទោសនៅគ្រាចុងក្រោយបង្អស់
The Last Judgement - 253. ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូ
The last days of Jesus
ថ្ងៃពុធពិសិដ្ឋ
Holy Wednesday
ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ
Holy Thursday
- 255. ព្រះយេស៊ូឱ្យគេរៀបចំធ្វើបុណ្យចម្លង
Preparation for the Passover supper - 256. ពិធីជប់លៀងរបស់ព្រះអម្ចាស់
The last supper - 257. អ្នកធំត្រូវបំរើអ្នកតូច
Humility. Who is the greatest ? - 258. ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
The trichery of Judas foretold - 259. អគ្គសញ្ញានៃព្រះកាយ និងព្រះលោហិតព្រះគ្រឹស្ត
The institution of the Eucharist - 260. ការប្រៀនប្រដៅចុងក្រោយ
Farewell discourses - 261. ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសីលាបដិសេធមិនទទួលស្គាល់ព្រះអង្គ
Peter”s denial and repentance - 262. នៅពេលមានវិបត្តិ
A time of crisis - 263. ព្រះយេស៊ូជាមាគ៌ទៅកាន់ព្រះបិតា
Exhortation to trust - 264. ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
Jesus the true vine - 265. មនុស្សលោកស្អប់ព្រះយេស៊ូ និងស្ទប់សាវ័ករបស់ព្រះអង្គ
The disciples and the world - 266. ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក
The coming of the Holy Spirit - 267. ព្រះយេស៊ូទូលអង្វរអោយពួកសាវ័ករួបរួមគ្នាជាធ្លុងតែមួយ
The prayer of Jesus for unity
ព្រះយេស៊ូសោយទុក្ខលំបាក
The passion
ថ្ងៃសុកពិសិដ្ឋ
Holy Friday
ផ្នែកទី១ : សួនឧទ្យានកេសេម៉ានឹ
1st section: Gethsemane
- 268. ចេញពីផ្ទះឆ្ពោះទៅក្នុងសួនឧទ្យានកេសេម៉ានី
From the Cenacle to Gethsemane - 269.ព្រះយេស៊ូអធិដ្ឋាននៅលើភ្នំដើមអូលីវ
The agony and the prayer of Jesus
ផ្នែកទី២ : ព្រះយេស៊ូ និងក្រុមនាយកបូជាចារ្យ
2nd section: Jesus and the High Priest
- 270. គេចាប់ព្រះយេស៊ូ
Jesus arrested - 271. ព្រះយេស៊ូនៅមុខលោកមហាបូជាចារ្យ
Jesus before Annas - 272. ព្រះយេស៊ូនៅមុខមហាបូជាចារ្យ
Jesus before the Sanhedrin - 273. គេវាយដំជេរប្រមាថព្រះយេស៊ូ
Jesus mocked by the guards - 274. ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
The Sanhedrin condemns Jesus - 275. មរណៈភាពរបស់លោកយូដា
The death of Judas
ផ្នែកទី៣: ព្រះយេស៊ូ និងលោកពីឡាត
3rd section: Jesus and Pilate
- 276. ព្រះយេស៊ូនៅមុខលោកពីឡាត
Jesus before Pilate - 277. គេចោទប្រកាន់ព្រះអង្គ
The accusations - 278. គេចោទសួរព្រះអង្គ
The questioning - 279. លោកពីឡាតមិនហ៊ានសម្រេចចិត្ត
The indecision of Pilate - 280. ព្រះយេស៊ូនៅមុខស្ដេចហេរ៉ូដ
The trial under Herod’s jurisdiction - 281. លោកពីឡាតចង់ដោះលែងព្រះយេស៊ូ
Pilate wants to free Jesus - 282. គេសុំដោះលែងបារ៉ាបាស
Barabbas free - 283. គេធ្វើទារុណកម្មព្រះយេស៊ូ
Jesus is scourged - 284. គេយកបន្លាមកក្រងធ្វើជាមកុដ
Jesus crowned with thorns - 285. លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ
Pilate hesitates and releases Jesus to the Jews - 286. គេកាត់ទោសឆ្កាងព្រះយេស៊ូ
Jesus is condemned to be crucified
ផ្នែកទី៤: ព្រះយេស៊ូសោយទីវង្គត
4th section: Crucifixion and death of Jesus
- 287. ការធ្វើដំណើរទៅកន្លែងគេឆ្កាងព្រះយេស៊ូ
The way to Calvary - 288. គេឆ្កាងព្រះយេស៊ូ
The crucifixion - 289. គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូ
The two criminals - 290. គេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង
The inscription on the Cross - 291. ព្រះបន្ទូលលើកទីមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ឱព្រះបិតា
The first word of Jesus on the Cross : Pater - 292. គេបោះឆ្នោតចែកសម្លៀកបំពាក់
They shares out his clothes - 293. ព្រះបន្ទូលលើកទីពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : នេះហើយម្ដាយរបស់អ្នក
The second word of Jesus on the Cross (Muller...) - 294. ជនជាតិយូដាប្រមាថមើលងាយព្រះអង្គ
Jesus is mocked - 295. ព្រះបន្ទូលលើកទីបីរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : សូមព្រះហប្ញទ័យ ...
The third word of Jesus on the Cross (...Hodie) - 296. ព្រះបន្ទូលលើកទីបួនរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : អេឡយ អេឡយ….
The fourth word of Jesus on the Cross (Eloi...) - 297. ព្រះបន្ទូលលើកទីប្រាំរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំស្រេកទឹក...
The fifth word of Jesus on the Cross (Sitio) - 298. ព្រះបន្ទូលលើកទីប្រាំមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំបានសំរេច...
The sixth word of Jesus on the Cross (Consummatum est) - 299. ព្រះបន្ទូលលើកទីប្រាំពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ទូលបង្គំសូមប្រគល់វិញ្ញាណ...
The seventh word of Jesus on the Cross (Pater, in manus tuas...) - 300. ព្រះយេស៊ូចូលទិវង្គត
The death of Jesus
ផ្នែកទី៥: ថ្ងៃសុក្រពិសិដ្ឋពេលល្ងាច
5th section: The evening of Holy Friday
- 301. ក្រោយពេលព្រះយេស៊ូសោយទិវង្គត
After the death of Christ - 302. អន្តរាគមរបស់លោកយ៉ូសែបជាអ្នកក្រុងអារីម៉ាថេ
The burial. Joseph of Arimathea - 303. លំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ
Jesus' side is pierced - 304. ការបញ្ចុះសពព្រះយេស៊ូ
The burialថ្ងៃសៅរ៍ពិសិដ្ឋ
Holy Saturday - 305. គេចាត់ចែងឱ្យយាមផ្នូរ
The guard at the tomb
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខ
Resurrection, Apparitions and Ascension of Christ
- 306. ស្រីៗនាំគ្នាទៅផ្នូរ
The empty tomb and the women - 307. ព្រះយេស៊ូបង្ហាញព្រះអង្គអោយនាងមារីជាអ្នកស្រុកម៉ាដាឡាឃើញ
The appearance to Mary of Magdala - 308. ទេវទូតនិយាយទៅកាន់ស្រ្តី
The angels and the women - 309. ស្ត្រីៗនាំដំណឹងទៅជម្រាបក្រុមសាវ័ក
The apostles refuse to believe the women - 310. លោកសិលា និងលោកយ៉ូហានស្ទុះរត់ទៅផ្នូរ
Peter and John to the tomb - 311. ព្រះយេស៊ូឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ
Appearances of the risen Christ - 312. គេចាប់ផ្ដើមបៀតបៀនគ្រីស្តបរិស័ទ
Precaution taken by the leaders of the people - 313. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស
The road to Emmaus - 314. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូល
The disciples from Emmaus to Jerusalem - 315. ពួកសាវ័កបានឃើញព្រះយេស៊ូ
Jesus appears to the apostles - 316. លោកថូម៉ាសបានឃើញព្រះយេស៊ូ
Appearance of Jesus to Thomas - 317. ក្រុមសាវ័កបានឃើញព្រះយេស៊ូនៅមាត់សមុទ្រទីបេរីយ៉ាដ
The appearance on the shore of Tiberias - 318. ពួកសាវ័កបានឃើញព្រះយេស៊ូនៅលើភ្នំមួយក្នុងស្រុកកាលីឡេ
The appearance in Galilee - 319. ក្រុមសាវ័កបានឃើញព្រះយេស៊ូជាឡើងចុងក្រោយនៅក្រុងយេរូសាឡឹម
The last appearance in Jerusalem - 320. ព្រះយេស៊ូយ៉ាងឡើងទៅស្ថានបរមសុខ
The Ascension - EPILOGUE
- 321. Epilogue of the Gospel of Saint John
- 322. Epilogue of the Gospel of Saint John
ភាគទី៤
Fourth Part
ការបង្រៀនរបស់ព្រះយេស៊ូ
Preaching of Jesus
ផ្នែកទី១ : ពិធីបុណ្យព្រះវិញ្ញាណយាងមក
1st section: The Feast of Pentecost
111. ព្រះយេស៊ូប្រោសមនុស្សពិការម្នាក់អោយបានជា
Jesus heals in Bethesda
យហ ៥,១-១៨
១ ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។
២ នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេតសាថា» ក្បែរស្រះនោះ មានថែវប្រាំ។ ៣ មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់ចាំទឹកកម្រើក ៤ ដ្បិតយូរៗម្ដង មានទេវទូតមួយរូបចុះមកធ្វើឱ្យទឹកស្រះកម្រើក អ្នកណាចុះទៅក្នុងទឹកកម្រើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ ៥ នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ ៦ ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ ៧ អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលទឹកកម្រើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់ មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។ ៩ ពេលនោះ ស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ។
១០ រីឯថ្ងៃនោះជាថ្ងៃសប្ប័ទ ជនជាតិយូដាស្ដីឱ្យបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ ១១ គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើឱ្យខ្ញុំជា ប្រាប់ខ្ញុំថា “ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!”»។ ១២ គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឱ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។ ១៣ ប៉ុន្តែ បុរសដែលបានជា មិនដឹងថានរណាបានប្រោសគាត់ឱ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។
១៤ ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្តអំពើបាបទៀតឱ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។ ១៥ បុរសនោះចេញទៅប្រាប់ជនជាតិយូដាឱ្យដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់ឱ្យជា។ ១៦ ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។ ១៨ កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនមកពីព្រះអង្គមិនបានគោរពតាមវិន័យសម្រាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។
112. អំណាចរបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ
The Son of God and the Divine power
យហ ៥,១៩-៣០
១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់បានឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណា ដែលព្រះអង្គបានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។
២០ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់ព្រះបុត្រា និងបង្ហាញឱ្យព្រះបុត្រាឃើញគ្រប់កិច្ចការដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញឱ្យព្រះបុត្រាឃើញកិច្ចការធំជាងនេះទៅទៀត ដើម្បីឱ្យអ្នករាល់គ្នាងឿងឆ្ងល់។ ២១ ដូចព្រះបិតាប្រោសមនុស្សស្លាប់ឱ្យមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតឱ្យនរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ។ ២២ ព្រះបិតាមិនដាក់ទោសនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចដាក់ទោសទាំងអស់ឱ្យព្រះបុត្រាវិញ ២៣ ដើម្បីឱ្យមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតា។ អ្នកណាមិនគោរពព្រះបុត្រាទេ អ្នកនោះក៏មិនគោរពព្រះបិតា ដែលបានចាត់ព្រះបុត្រាឱ្យយាងមកនោះដែរ។ ២៤ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំឱ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
២៥ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់ គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះនឹងមានជីវិតរស់នៅ ២៦ ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានឱ្យព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ ២៧ ហើយព្រះបិតាក៏ប្រទានឱ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រាជាបុត្រមនុស្ស។ ២៨ សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា ២៩ ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
៣០ «ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់ឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ឱ្យខ្ញុំមកនោះវិញ។
113. ព្រះបិតាផ្តល់សក្ខីភាពអំពីព្រះយេស៊ូ
God the Father testifies to Jesus
យហ ៥,៣១-៤៧
៣១ ប្រសិនបើខ្ញុំធ្វើជាបន្ទាល់ឱ្យខ្លួនខ្ញុំផ្ទាល់ សក្ខីភាពរបស់ខ្ញុំមិនពិតទេ។ ៣២ ប៉ុន្តែ មានម្នាក់ទៀតធ្វើជាបន្ទាល់ឱ្យខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។ ៣៣ អ្នករាល់គ្នាបានចាត់គេឱ្យទៅសួរលោកយ៉ូហាន លោកក៏ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត។ ៣៤ ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយ តែខ្ញុំពោលដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាទទួលការសង្គ្រោះ។៣៥ លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។ ៣៦ រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានឱ្យខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំឱ្យមកមែន។ ៣៧ ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក ក៏បានធ្វើជាបន្ទាល់ឱ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គផង។៣៨ អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តទេ ព្រោះអ្នករាល់គ្នាពុំជឿអ្នកដែលព្រះបិតាបានចាត់ឱ្យមក។ ៣៩ អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ច ដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់ឱ្យខ្ញុំ ៤០ ប៉ុន្តែ អ្នករាល់គ្នាមិនចង់មករកខ្ញុំ ដើម្បីឱ្យបានជីវិតឡើយ។ ៤១ ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។ ៤២ ម្យ៉ាងទៀត ខ្ញុំស្គាល់ចិត្តអ្នករាល់គ្នាហើយ អ្នករាល់គ្នាគ្មានចិត្តស្រឡាញ់ព្រះជាម្ចាស់សោះ។ ៤៣ ខ្ញុំមក ក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន! ៤៤ តើឱ្យអ្នករាល់គ្នាអាចជឿដូចម្ដេចបានបើអ្នករាល់គ្នាចូលចិត្តទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះជាម្ចាស់តែមួយគត់សោះនោះ? ៤៥ កុំនឹកស្មានថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះភ័ក្ត្រព្រះបិតាឡើយ គឺលោកម៉ូសេជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។ ៤៦ ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេ អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះលោកបានសរសេរទុកក្នុងគម្ពីរស្ដីអំពីខ្ញុំ ៤៧ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលលោកបានសរសេរទុកទៅហើយនោះ ធ្វើម្ដេចនឹងឱ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន!»។ (មើលបន្ដ, § 106).
យហ ៧,១
១ ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។ (មើលបន្ដ, § 137.)
ផ្នែកទី២ : ការបណ្តុះបណ្តាលក្រុមសាវ័ក
2nd section : The formation of the disciples
114. ការបម្រើដ៏ពិតប្រាកដ
The true service of God
ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
a. Controversy on the Rabbinic Tradition
មក ៧,១-១៣ | មថ ១៥,១-២.៣ក.៧-៩.៣ខ-៦ |
១ មានពួកខាងគណៈផារីស៊ី និងបណ្ឌិតខាងវិន័យខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ ២ គេឃើញសាវ័ករបស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ គឺគេពុំបានលាងដៃជាមុន។ ៣ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ ៤ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ ៥ ពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ | ១ មានពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ ២ «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ |
៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការីអេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់ ដូចមានចែងថាៈ ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ ឯចិត្តគេនៅឆ្ងាយពីយើង។ ៧ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស ប៉ុណ្ណោះ។ ៨ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ ៩ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាប្រសប់បំបាត់វិន័យរបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ ១០ លោកម៉ូសេបានថ្លែងថាៈ “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្តាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត” ១១ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថាៈ “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័របាន់ ស្រេចទៅហើយ” (ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះជាម្ចាស់)។ ១២ អ្នករាល់គ្នាពុំទុកឱ្យគាត់ជួយឪពុកម្ដាយឡើយ។ ១៣ អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។ | ៣ក ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ ៧ មនុស្សមានពុតអើយ ពាក្យដែលព្យាការី*អេសាយថ្លែងទុកអំពីអ្នករាល់គ្នាត្រូវណាស់គឺ: ៨ “ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ រីឯចិត្តគេនៅឆ្ងាយពីយើង។ ៩ គេថ្វាយបង្គំយើងឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស ប៉ុណ្ណោះ”»។ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើសនឹងវិន័យរបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ?។ ៤ ព្រះជាម្ចាស់មានព្រះបន្ទូលថាៈ “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ ៥ រីឯអ្នករាល់គ្នាវិញ បែរជាពោលថាៈ បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ” ៦ អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្តតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។ |
ខ. គោលការណ៍ស្តីពីភាពបរិសុទ្ធ និង មិនបរិសុទ្ធ
b. Principle on purity and impurity
មក ៧,១៤-២៣ | មថ ១០-២០ |
១៤ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឱ្យច្បាស់ថា ១៥ អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យមិនបរិសុទ្ធ [១៦ អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។ [* លក ៦,៣៩] [* ៦ ៣៩ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។] | ១០ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឱ្យច្បាស់ថា ១១ អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើឱ្យមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញ មានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។ ១២ ពេលនោះ សាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ីទាស់ចិត្តណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ ១៣ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងដករុក្ខជាតិទាំងឡាយណាដែលព្រះអង្គមិនបានដាំ។ ១៤ កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ |
១៧ កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសាវ័កនាំគ្នាទូលសួរព្រះអង្គអំពីប្រស្នានេះ។ ១៨ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ ១៩ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ | ១៥ លោកសិលាទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះឱ្យយើងខ្ញុំយល់ផង»។ ១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ! ១៧ អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោរបង់! |
២០ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យគេមិនបរិសុទ្ធ ២១ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឱ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់២២ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា។ ២៣ ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឱ្យគេក្លាយទៅជាមិនបរិសុទ្ធ»។ | ១៨ ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្ស សុទ្ធតែផុសចេញពីចិត្តមក គឺសេចក្ដីនោះឯងដែលធ្វើឱ្យមនុស្សទៅជាមិនបរិសុទ្ធ ១៩ ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់ ២០ គឺការទាំងនេះហើយដែលធ្វើឱ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើឱ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។ |
115. ស្ត្រីសាសន៍ដទៃម្នាក់ជឿលើព្រះយេស៊ូ
The daughter of the Syro-Phoenician woman healed
មក ៧,២៤-៣០ | មថ ១៥,២១-២៨ |
២៤ ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ | ២១ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។ ២២ មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះ ចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូលបណ្ដាលឱ្យវេទនាខ្លាំងណាស់»។ ២៣ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសាវ័កនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ២៤ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់ឱ្យខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ»។ (Cf. § 101.) |
ព្រះអង្គយាងចូលក្នុងផ្ទះមួយ ព្រះអង្គពុំចង់ឱ្យនរណាដឹងថាព្រះអង្គគង់នៅទីនោះឡើយ តែលាក់មិនជិត។ ២៥ ភ្លាមនោះ ស្ត្រីម្នាក់ដែលកូនស្រីមានខ្មោចចូល បានឮគេនិយាយអំពីព្រះយេស៊ូ នាងមកក្រាបទៀបព្រះបាទារបស់ព្រះអង្គ។ ២៦ ស្ត្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីស៊ីក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូដេញខ្មោចចេញពីកូននាង។ ២៧ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកឱ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ ២៨ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឱ្យជ្រុះនោះបាន»។ ២៩ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ ខ្មោចបានចេញពីកូននាងហើយ»។ ៣០ ពេលស្ត្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតខ្មោចបានចេញពីក្មេងនោះហើយ។ | ២៥ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។ ២៦ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ ២៧ នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ២៨ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឱ្យបានសម្រេចតាមចិត្តនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។ |
116. ព្រះយេស៊ូប្រោសមនុស្សតថ្លង់ម្នាក់អោយបានជា
Healing of the deaf man. Great enthousiasm
មក ៧,៣១-៣៧ | មថ ១៥,២៩-៣១ |
៣១ ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ ៣២ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឱ្យព្រះអង្គដាក់ព្រះហស្ដលើគាត់។ ៣៣ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ព្រះអង្គដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់ ៣៤ រួចព្រះអង្គងើបព្រះភ័ក្ត្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អេផាថា» (ប្រែថាៈ ចូរបើកឡើង)។ ៣៥ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។ ៣៦ ព្រះយេស៊ូបានហាមប្រាមពួកគេ មិនឱ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ ៣៧ មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឱ្យឮបាន មនុស្សគក៏លោកធ្វើឱ្យនិយាយបានដែរ»។ | ២៩ ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ ៣០ មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេឱ្យជាទាំងអស់គ្នា។ ៣១ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។ |
117. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សបួនពាន់នាក់បរិភោគ
Second miracle of the loaves
មក ៨,១-១០ | មថ ១៥,៣២-៣៩ |
១ នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសាវ័កមក មានព្រះបន្ទូលថា៖ ២ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ៣ ប្រសិនបើខ្ញុំឱ្យគេត្រឡប់ទៅផ្ទះវិញ ទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ ៤ ពួកសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឱ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ ៦ ព្រះអង្គក៏ប្រាប់បណ្ដាជនឱ្យអង្គុយផ្ទាល់នឹងដី ព្រះអង្គយកនំបុ័ងទាំងប្រាំពីរដុំមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យពួកសាវ័កចែកបណ្ដាជន។ ៧ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសាវ័កឱ្យចែកត្រីទាំងនោះដល់គេ។ ៨ គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ ៩ នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ១០ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសាវ័កឆ្ពោះទៅតំបន់ដាល់ម៉ានូថា។ | ៣២ ព្រះយេស៊ូត្រាស់ហៅពួកសាវ័កមក ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឱ្យគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ ៣៣ ពួកសាវ័កទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាឱ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ ៣៥ ព្រះអង្គក៏ប្រាប់បណ្ដាជនឱ្យអង្គុយផ្ទាល់នឹងដី ៣៦ ព្រះអង្គយកនំបុ័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យពួកសាវ័ក ពួកសាវ័កក៏យកទៅចែកបណ្ដាជន។ ៣៧ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ ៣៨ អស់អ្នកដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ ៣៩ បន្ទាប់មក ព្រះអង្គប្រាប់មហាជនឱ្យវិលត្រឡប់ទៅផ្ទះវិញ រួចព្រះអង្គយាងចុះទូកឆ្ពោះទៅតំបន់ម៉ាកាដាន។ |
118. ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ
The Pharisees ask for a miracle
មក ៨,១១-១៣ | មថ ១៦,១-២ក.៤ |
១១ ពួកខាងគណៈផារីស៊ីមកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមឱ្យព្រះអង្គសម្ដែងទីសម្គាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ ១២ ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ | ១ ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំឱ្យព្រះអង្គសម្ដែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ២ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ (2b-3= § 181) |
«ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឱ្យគេឃើញទីសម្គាល់ណាឡើយ»។ ១៣ បន្ទាប់មក ព្រះអង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។ | ៤ មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះអង្គមិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។ (Cf. § 169) |
119. ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ
A warning against hypocrisy
*លក ១២,១ខ | មក ៨,១៤-២១ | មថ ១៦,៥-១២ |
១៤ ពួកសាវ័កភ្លេចយកនំបុ័ងទៅជាមួយ។ ក្នុងទូកគេមាននំបុ័ងតែមួយដុំប៉ុណ្ណោះ។ ១៥ ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ | ៥ ពេលឆ្លងទៅត្រើយម្ខាង ពួកសាវ័កភ្លេចយកនំបុ័ងទៅជាមួយ ៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ | |
«ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ (មើលបន្ដ, § 173) | «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដឱ្យមែនទែន»។ ១៦ ពួកសាវ័កជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំបុ័ងទេដឹង!»។ ១៧ ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្តរឹងរូស?។ ១៨ អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ? ១៩ កាលខ្ញុំកាច់នំបុ័ងប្រាំដុំ ចែកឱ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។ ២០ «ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំ ចែកឱ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ!»។ | «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ីឱ្យមែនទែន»។៧ ពួកសាវ័កជជែកគ្នាថា៖ «យើងមិនបានយកនំបុ័ងមកទេ!»។ ៨ ព្រះយេស៊ូជ្រាបគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? ៩ អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំបុ័ងប្រាំដុំឱ្យមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ? ១០ ហើយកាលខ្ញុំចែកនំបុ័ងប្រាំពីរដុំឱ្យមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល? (Cf. §§ 106 et 117) ១១ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំបុ័ងទេ គឺខ្ញុំចង់ឱ្យអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីឯណោះ»។ ១២ ពេលនោះ ពួកសាវ័កយល់ថា ព្រះអង្គចង់ឱ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។ |
120. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់អោយបានភ្លឺ
Healing of a blind man at Bethsaida
មក ៧,២២-២៦
២២ ព្រះយេស៊ូ និងពួកសាវ័ក ធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឱ្យព្រះអង្គពាល់គាត់។ ២៣ ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្ដលើគាត់ ទាំងមានព្រះបន្ទូលសួរថា៖ «តើអ្នកមើលឃើញអ្វីខ្លះទេ?» ២៤ បុរសនោះបើកភ្នែកឡើងទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។ ២៥ ព្រះយេស៊ូក៏ដាក់ព្រះហស្ដលើភ្នែកគាត់ម្ដងទៀត។ បុរសនោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ ២៦ ព្រះយេស៊ូប្រាប់គាត់ឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឱ្យសោះ»។
121. លោកសិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រីស្ត
Peter’s profession of faith
លក ៩,១៨-២១ | មក ៨,២៧-៣០ | មថ ១៦,១៣-២០ |
១៨ ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋានដាច់ឡែកពីបណ្ដាជន ពួកសាវ័កក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។ | ២៧ ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារេភីលីពជាមួយពួកសាវ័ក។ នៅតាមផ្លូវព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ | ១៣ កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ |
១៩ ពួកសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យបុរាណដែលរស់ឡើងវិញ»។ | ២៨ ពួកសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូប»។ | ១៤ គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការីអេលី អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប»។ |
២០ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដដែលព្រះជាម្ចាស់ចាត់ឱ្យមក»។ | ២៩ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ»។ | ១៥ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ ១៦ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ |
២១ ព្រះយេស៊ូក៏ហាមប្រាមគេ មិនឱ្យនិយាយប្រាប់អ្នកណាជាដាច់ខាត។ | ៣០ ព្រះយេស៊ូហាមប្រាមសាវ័កមិនឱ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។ | ១៧ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសម្ដែងឱ្យអ្នកដឹង។ ១៨ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្ដីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះឡើយ ១៩ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយភ នៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។ (Cf. § 134) ២០ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសាវ័កមិនឱ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រីស្ដឡើយ។ |
122. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទុក្ខលំបាក
Jesus foretells his death and resurrection for the first time
លក ៩,២២ | មក ៨,៣១-៣៣ | មថ ១៦,២១-២៣ |
២២ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកបណ្ឌិតខាងវិន័យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ | ៣១ បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្ដើមបង្រៀនពួកសាវ័កថា បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកបណ្ឌិតខាងវិន័យ នឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ | ២១ តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រាប់ឱ្យពួកសាវ័កដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ នឹងនាំគ្នាធ្វើបាបព្រះអង្គឱ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ |
៣២ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ ដោយឥតលាក់លៀម។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសព្រះអង្គ។ | ២២ លោកសិលានាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្តាអាណិត កុំឱ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ»។ | |
៣៣ ព្រះយេស៊ូងាកទតទៅពួកសាវ័កឯទៀតៗ ហើយព្រះអង្គមានព្រះបន្ទូលបន្ទោសលោកសិលាវិញថា៖ «នែ៎! មារសាតាំងថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។ | ២៣ ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកសិលាថា៖ «នែ៎ មារសាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។ |
123. លក្ខខណ្ឌដើម្បីដើរតាមព្រះយេស៊ូ
The condition of following Christ
លក ៩,២៣-២៦ | មក ៨,៣៤-៣៨ | មថ ១៦,២៤-២៧ |
២៣ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ | ៣៤ បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្ដា ជន និងសាវ័ក រួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។ | ២៤ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។ (Cf. Mt 10,38 § 192) |
២៤ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ | ៣៥ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ នឹងបានជីវិតវិញ។ | ២៥ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ (Cf. Mt 10,39. § 209) |
២៥ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិតនោះមានប្រយោជន៍អ្វី។ | ៣៦ បើមនុស្សម្នាក់បានលោកីយ៍ទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? ៣៧ តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? | ២៦ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? |
២៦ បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្សយាងមក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និងរបស់ទេវទូតដ៏វិសុទ្ធ ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។ | ៣៨ នៅក្នុងចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតាព្រះអង្គ និងទេវទូតដ៏វិសុទ្ធ ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។ | ២៧ លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ |
[យហ ៩,២៥]
[ ]
124. ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ
The kingdom will come soon
លក ៩,២៧ | មក ៩,១ | មថ ១៦,២៨ |
២៧ ប្រាកដមែន ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់»។ | ១ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ប្រកបដោយឫទ្ធានុភាព»។ | ២៨ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ»។ |
125. សិរីរុងរឿងរបស់ព្រះយេស៊ូ
The transfiguration
លក ៩,២៨-៣៦ក | មក ៩,២-៨ | មថ ១៧,១-៦ |
២៨ ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកសិលា លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ ២៩ ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។ | ២ ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបីនាក់ ៣ គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឱ្យសយ៉ាងនេះឡើយ។ | ១ ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំ ដាច់ឡែកពីគេ។ ២ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសាវ័កទាំងបី គឺព្រះភ័ក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។ |
៣០ ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលី សន្ទនាជាមួយព្រះយេស៊ូ។ ៣១ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ ៣២ លោកសិលា និងមិត្តភក្ដិរបស់លោកសម្រាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ | ៤ ពេលនោះ សាវ័កទាំងបីនាក់ឃើញព្យាការីអេលី និងលោកម៉ូសេ សន្ទនាជាមួយព្រះយេស៊ូ។ | ៣ សាវ័កទាំងបីបានឃើញលោកម៉ូសេ និងព្យាការីអេលីសន្ទនាជាមួយព្រះយេស៊ូ។ |
៣៣ កាលលោកម៉ូសេ និងព្យាការីអេលី កំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី»។ លោកសិលាមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ | ៥ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលី»។ ៦ លោកសិលាមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសាវ័កទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ | ៤ លោកសិលាទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី»។ |
៣៤ កាលលោកសិលាកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា ធ្វើឱ្យសាវ័កភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ ៣៥ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!»។ ៣៦ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ | ៧ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។៨ រំពេចនោះ ពួកសាវ័កក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។ | ៥ កាលលោកសិលាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ!»។ ៦ ពួកសាវ័កឮដូច្នោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ |
126. ការមកដល់របស់ព្យាការីអេលី
The coming of Elijah
លក ៩,៣៦ខ | មក ៩,៩-១៣ | មថ ១៧,៩-១៣ |
៣៦ខ នៅគ្រានោះ សាវ័កឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។ | ៩ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ព្រះអង្គហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។ ១០ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើ “រស់ឡើងវិញ” មានន័យដូចម្ដេច?»។ ១១ បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកបណ្ឌិតខាងវិន័យចេះតែនិយាយថា ព្យាការីអេលីត្រូវអញ្ជើញមកមុន?»។ | ៩ ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឱ្យសោះ ត្រូវចាំរហូតដល់បុត្រមនុស្សមានជីវិតរស់ឡើងវិញ»។ ១០ ពួកសាវ័កទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកបណ្ឌិតខាងវិន័យចេះតែនិយាយថា ព្យាការីអេលីត្រូវអញ្ជើញមកមុន?»។ |
១២ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។ ១៣ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។ | ១១ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ១២ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាង តាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ ១៣ ពេលនោះ ពួកសាវ័កយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ។ |
127. ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
Healing of an epilectic demoniac
លក ៩,៣៧-៤៣ក ; *១៧,៥-៦ | មក ៩,១៤-២៩ | មថ ១៧,១៤-២១ |
៣៧ នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។ | ១៤ ព្រះយេស៊ូ និងអ្នកទាំងបី បានមកជួបសាវ័កឯទៀតៗ ព្រះអង្គទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសាវ័កទាំងនោះ ហើយឃើញពួកបណ្ឌិតខាងវិន័យជជែកជាមួយគេផង។ ១៥ កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ១៦ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ | ១៤ កាលព្រះយេស៊ូ និងសាវ័ក*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា |
៣៨ មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្តាប្រោសប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។ ៣៩ ពេលខ្មោចចូលម្ដងៗ វាស្រែករើបម្រះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ ខ្មោចក៏ចេញទៅ ទុកឱ្យកូនខ្ញុំប្របាទនៅគ្រាំគ្រា។ ៤០ ខ្ញុំប្របាទបានអង្វរសាវ័ករបស់លោកឱ្យដេញខ្មោចនោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញបានសោះ»។ | ១៧ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានខ្មោចក្នុងខ្លួន ធ្វើឱ្យគនិយាយពុំរួច។ ១៨ នៅទីណាក៏ដោយ ពេលខ្មោចចូលម្ដងៗ វាផ្ដួលកូនខ្ញុំប្របាទលើដីឱ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសាវ័ករបស់លោកឱ្យដេញខ្មោចនេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ | មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ១៥ ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលឱ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹក ជាញឹកញាប់។ ១៦ ខ្ញុំប្របាទបាននាំវាមកជួបសាវ័ករបស់លោកដែរ តែគេពុំអាចមើលវាឱ្យជាទេ»។ |
៤១ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវឱ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ | ១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឱ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឱ្យខ្ញុំ»។ | ១៧ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឱ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឱ្យខ្ញុំ»។ |
៤២ ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែខ្មោចផ្ដួលវា ធ្វើឱ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ | ២០ គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលខ្មោចឃើញព្រះអង្គ វាផ្ដួលក្មេងនោះឱ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ | |
២១ ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។ ២២ ខ្មោចធ្វើឱ្យវាដួលលើភ្លើង ឱ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឱ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ២៤ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឱ្យខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។ | ||
ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅខ្មោច ព្រះអង្គប្រោសក្មេងនោះឱ្យជា ហើយប្រគល់ទៅឱ្យឪពុកវាវិញ។ | ២៥ ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមខ្មោចដោយបញ្ជាថា៖ «នែ៎ខ្មោចគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឱ្យសោះ!»។ ២៦ វាក៏ស្រែកឡើង ព្រមទាំងធ្វើឱ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឱ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ ២៧ រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។ | ១៨ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោច ខ្មោចក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។ |
៤៣ក មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ | ||
*១៧ ៥ ពួកគ្រីស្តទូតទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ៦ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។ (មើលបន្ដ § 203) | ២៨ កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសាវ័កទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនេះចេញបាន?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញខ្មោចប្រភេទនេះបាន លុះត្រាតែអធិស្ឋាន»។ (Cf. 9,22b-23, au § 235) | ១៩ ពេលនោះ ពួកសាវ័កចូលមកគាល់ព្រះយេស៊ូ ដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនោះបាន?»។ ២០ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។ ២១ [គេអាចដេញខ្មោចប្រភេទនេះឱ្យចេញបាន លុះត្រាតែអធិស្ឋាន និងតមអាហារ»។] (Cf. 21,21 § 235) |
128. ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
Jesus foretells his death and resurrection for the second time
លក ៩,៤៣ខ-៤៥ | មក ៩,៣០-៣២ | មថ ១៧,២២-២៣ |
៤៣ខ នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែង នឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ ៤៤ «ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ ៤៥ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្ដែងអត្ថន័យឱ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។ | ៣០ ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសាវ័ក កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យនរណាដឹងឡើយ។ ៣១ ព្រះអង្គបង្រៀនពួកសាវ័កឱ្យដឹងថា បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។៣២ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។ | ២២ កាលពួកសាវ័កនៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។ ២៣ គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបី លោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសាវ័កព្រួយចិត្តជាខ្លាំង។ |
129. អ្នកដែលធំជាងគ
The ambition of the Apostles
លក ៩,៤៦-៤៨ | មក ៩,៣៣-៣៧ | មថ ១៨,១-៤ |
៤៦ ខណៈនោះ ពួកសាវ័កជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ (Cf. 22,24, § 257) | ៣៣ ព្រះយេស៊ូ និងពួកសាវ័ក ធ្វើដំណើរមកដល់ក្រុងកាផានុម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ ៣៤ ពួកសាវ័កនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ | ១ ពេលនោះ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?»។ |
៤៧ ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឱ្យឈរក្បែរព្រះអង្គ ៤៨ រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ | ៣៥ ព្រះយេស៊ូគង់ចុះ ព្រះអង្គត្រាស់ហៅសាវ័កទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឱ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ ៣៦ បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ ឱ្យមកឈរនៅកណ្ដាលពួកសាវ័ក។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ ៣៧ «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ មិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ»។ (Cf. 10,43-44, § 257) | ២ ព្រះអង្គហៅក្មេងតូចម្នាក់ឱ្យមកឈរនៅកណ្ដាលចំណោមពួកសាវ័ក ៣ រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ។ ៤ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ (Cf. 20,26, § 257 ; Mt 23,1, §243) |
130. របៀបប្រើព្រះនាសូមស្វាគមន៍សូមស្វាគមន៍សូមស្វាគមន៍សូមស្វាគមន៍មរបស់ព្រះយេស៊ូ
On using the name of Je
លក ៩,៤៩-៥០ | មក ៩,៣៨-៤០ |
៤៩ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោច ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ ៥០ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។ (Cf. XI, § 165) (មើលបន្ដ, § 138) | ៣៨ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោច ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ ៣៩ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ៤០ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ ៤១ ម្យ៉ាងទៀត បើអ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសាវ័ករបស់ព្រះគ្រីស្ដខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ |
131. អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំដែរ
Generosity shown to Christ’s disciples.
[លក ៩,៤៨ (Cf. § 129)] * លក 17,1-3a | មក ៩,៤១.៣៧.៤២ | មថ ១០,៤១-៤២ ; ១៨,៥-៧.១០.១២-១៤ |
(3b-4, § 134bis) ; [លក 15,3 (le texte se trouve au § 195)] | ៤១ ម្យ៉ាងទៀត បើអ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសាវ័ករបស់ព្រះគ្រីស្ដ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ | ៤១ អ្នកណាទទួលព្យាការីម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិតម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ ៤២ អ្នកណាឱ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសាវ័ករបស់ខ្ញុំ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ (មើលបន្ដ, § 102) |
[៩ ៤៨ រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ (Cf. § 129)] | [៣៧ «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ មិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ»។ (Cf. § 129)] | ១៨ ៥ អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។ |
១៧ ១ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលឱ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្តែ អ្នកណានាំគេឱ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ។២ ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក ទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឱ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។ ៣ ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន!។ (3ខ-4, § 134bis.) | ៤២ «អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឱ្យគាត់នៅរស់។ | ៦ «អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះ ឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រឱ្យលង់ទឹក ប្រសើរជាងទុកគាត់ឱ្យនៅរស់!។ ៧ មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើននាំឱ្យគេប្រព្រឹត្តអំពើបាប។ ហេតុផ្សេងៗដែលនាំឱ្យគេប្រព្រឹត្តអំពើបាបនោះ ត្រូវតែមានចៀសមិនផុត ប៉ុន្តែ អ្នកណានាំគេឱ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ!។ (8-9, § 132.) |
[១៥ ៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នានេះថា៖ (le texte se trouve au § 195)] | ១០ ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភ័ក្ត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង ១១ [ដ្បិតបុត្រមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។] (Cf. Lk 19,10, § 226.) ១២ «តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់?។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ ១៣ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ ១៤ រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏ដូច្នោះដែរ ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ វិនាសបាត់បង់ឡើយ»។ (Cf. § 195) (មើលបន្ដ, § 134.)។ |
132. កុំនាំអ្នកដទៃអោយប្រព្រឹត្តអំពើបាប
On leading others astray
មក ៩,៤៣-៤៩ | មថ ១៨,៨-៩ |
៤៣ ប្រសិនបើដៃនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរក ដែលមានភ្លើងមិនចេះរលត់ ៤៤ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់។ ៤៥ ប្រសិនបើជើងនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក ៤៦ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់។ | ៨ ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់វាបោះចោលឱ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ (Cf. verset 29-30, § 60.) |
៤៧ ប្រសិនបើភ្នែកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់មានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ៤៨ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ ៤៩ ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ | ៩ ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលឱ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ (មើលបន្ដ au milieu du § précédent) |
133. អំបិល និងពន្លឺ
On loss of enthusiasm in a disciple
*លក ១៤,៣៤-៣៥ | មក ៩,៥០-៥១ | មថ ៥,១៣ |
*១៤ ៣៤ «អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងឱ្យវាប្រៃវិញបាន?។ ៣៥ វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដី ឬលាយជី ក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ (មើលបន្ដ, § 194) | ៥០ អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងឱ្យវាប្រៃឡើងវិញបាន? ៥១ ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយរស់នៅជាមួយគ្នាដោយសុខសាន្តទៅ»។ (10,1 § 186) | ១៣ «អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឱ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ ឱ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ (មើលបន្ដ, § 170.) |
134. ត្រូវអត់ទោសឱ្យគេជានិច្ច
Brotherly correction and power
មថ ១៨,១៥-២០
១៥ «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ ១៦ តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿន ដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់។ ១៧ ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍ ហើយបើគាត់នៅតែមិនព្រមស្ដាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធចុះ។ ១៨ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ។ (Cf. 16,19, § 121.) ១៩ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នា ទូលសូមអ្វីក៏ដោយ ក៏ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ នឹងប្រទានឱ្យជាមិនខាន ២០ ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
134bis. ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឱ្យគេ
Parable of the unforgiving debtor
* លក ១៧,៣ខ-៤ | មថ ១៨,២១-២២ |
*១៧ ៣ខ ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឱ្យគាត់ទៅ។៤ ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស” ចូរអត់ទោសឱ្យគាត់ទៅ»។ (មើលបន្ដ, § 127.) | ២១ ពេលនោះ លោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ ២២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឱ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេចិតសិបដងប្រាំពីរដង»។ |
មថ ១៨,២៣-៣៥
២៣ «ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ២៤ ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ ២៥ ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ ២៦ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថាៈ “សូមព្រះករុណាមេត្តាអត់ឱន ពន្យារពេលឱ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះករុណាវិញគ្រប់ចំនួន”។ ២៧ ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ស្ដេចក៏ឱ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។
២៨ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់ក ទាំងពោលថាៈ “សងប្រាក់អញទាំងអស់មក!”។ ២៩ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា “សុំអត់ឱនពន្យារពេលឱ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។ ៣០ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ ៣១ អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង គេយករឿងនេះទៅទូលស្ដេច។ ៣២ ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថាៈ “នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ ៣៣ យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?”។ ៣៤ ស្ដេចព្រះអង្គខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ ៣៥ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។ (មើលបន្ដ, § 186.)
135. ការបង់ពន្ធព្រះវិហារនៅក្រុងយេរូសាឡឹម
The Temple tax paid by Jesus and Peter
មថ ១៧,២៤-២៧
២៤ លុះព្រះយេស៊ូយាងមកដល់ក្រុងកាផានុមជាមួយពួកសាវ័ក អ្នកហូតពន្ធសម្រាប់ព្រះវិហារនាំគ្នាចូលមករកលោកសិលា ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ ២៥ លោកតបវិញថា៖ «បាទ! លោកបង់!»។ កាលលោកសិលាទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង?»។ ២៦ លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ ២៧ ប៉ុន្តែ ដើម្បីកុំឱ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេ មកបើកមាត់ អ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់ពន្ធឱ្យខ្ញុំ និងឱ្យអ្នកចុះ!»។ (មើលបន្ដ, § 186.)
136. ព្រះយេស៊ូបន្ទោសអ្នកក្រុងនានាដែលពុំព្រមជឿ
Woes to unrepentant cities
* លក ១០,១៣-១៥ | មថ ១១,២០-២៤ |
២០ ពេលនោះ ព្រះអង្គចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសម្ដែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្តគំនិតសោះ៖ | |
១៣ អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះនឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ | ២១ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ |
១៤ ហេតុនេះហើយបានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូន ទទួលទោសស្រាលជាងអ្នករាល់គ្នា។ ១៥ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។ (មើលបន្ដ, à la fin du § 152) | ២២ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ ២៣ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យ ដែលកើតមាននៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃជាមិនខាន។ ២៤ ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។ (Cf. 10,15, § 101.) (មើលបន្ដ, § 154.) |
ផ្នែកទី៣ : ពិធីបុណ្យបារាំ
3rd section: The Feast of the Tabernacles.
137. ព្រះយេស៊ូធ្វើដំណើរទៅក្រុងយេរ៉ូសាឡឹម
Jesus goes up to Jerusalem for the Feast
យហ ៧,២-១៣
២ ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ។ ៣ បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឱ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ ៤ អ្នកដែលចង់ឱ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះ ត្រូវបង្ហាញឱ្យមនុស្សលោកឃើញផង»។ ៥ បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។ ៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ ៧ មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ ៨ ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។
១០ កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ព្រះអង្គយាងទៅស្ងាត់ៗ មិនឱ្យនរណាឃើញឡើយ។ ១១ ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។ ១២ បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះអង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។ ១៣ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។
138. ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី
Samaritan village refuses to receive Jesus
លក ៩,៥១-៥៦
៥១ លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ៥២ ព្រះអង្គបានចាត់អ្នកខ្លះឱ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។
៥៣ ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ ៥៤ ពេលសាវ័កពីរនាក់ គឺលោកយ៉ាកុប និងលោកយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំហៅរន្ទះភ្លើង មកកម្ទេចអ្នកទាំងនេះឬ?»។ ៥៥ ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។
៥៦ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។ (មើលបន្ដ, § 151.)
139. ព្រះយេស៊ូ និងថ្ងៃសប្ប័ទ
Jesus and the Sabbath
យហ ៧,១៤-២៤
១៤ លុះដល់ពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូយាងឡើងទៅព្រះវិហារ ហើយបង្រៀនបណ្ដាជន។
១៥ ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។ ១៦ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឱ្យមក។ ១៧ អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះមកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។ ១៨ អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឱ្យមក និយាយតែសេចក្ដីពិតឥតកុហកឡើយ។ ១៩ លោកម៉ូសេប្រគល់វិន័យទុកឱ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ប្រតិបត្តិតាមវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
២០ បណ្ដាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានខ្មោចចូលហើយបានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។ ២២ លោកម៉ូសេបានបង្គាប់អ្នករាល់គ្នាឱ្យធ្វើពិធីកាត់ស្បែក (តាមពិត គឺបុព្វបុរសរបស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់ឱ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ។ ២៣ បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលឱ្យជា នៅថ្ងៃសប្ប័ទដូច្នេះ? ២៤ កុំនាំគ្នាវិនិច្ឆ័យ ដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឱ្យបានត្រឹមត្រូវវិញ»។
140. ព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ
Jesus reveals his divine origin
យហ ៧,២៥-៣០
២៥ មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់ ២៦ ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ?។ អ្នកដឹកនាំរបស់យើងប្រហែលជាទទួលស្គាល់ថា លោកពិតជាព្រះគ្រីស្ដទេដឹង ២៧ ប៉ុន្តែ ពេលព្រះគ្រីស្ដយាងមក គ្មាននរណាដឹងថាព្រះអង្គយាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។ ២៨ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឱ្យមក ព្រះអង្គសម្ដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ ២៩ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឱ្យមក»។
៣០ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។
141. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវលាកចាកលោកនេះ
Jesus foretells his approaching departure
យហ ៧,៣១-៣៦
៣១ ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រីស្ដយាងមក តើព្រះអង្គនឹងសម្ដែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។
៣២ ពួកខាងគណៈផារីស៊ីបានដឹងសេចក្ដីទាំងអស់ ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារឱ្យមកចាប់ព្រះអង្គ។
៣៣ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះវិញហើយ។ ៣៤ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះឡើយ»។
៣៥ ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ? ៣៦ គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះឡើយ” តើមានន័យដូចម្ដេច?»។
142. ទន្លេដែលមានទឹកផ្ដល់ជីវិត
The promise of living water
យហ ៧,៣៧-៣៩
៣៧ ថ្ងៃបញ្ចប់ពិធីបុណ្យជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ ៣៨ អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិតចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។ ៣៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណ ដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សម្ដែងសិរីរុងរឿងនៅឡើយ។
143. បណ្ដាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ
Division among the people
យហ ៧,៤០-៥២
៤០ ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះពោលថា៖ «លោកនេះពិតជាព្យាការី*ដែលយើងរង់ចាំនោះមែន!»។
៤១ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រីស្ដ»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រីស្ដមិនមែនមកពីស្រុកកាលីឡេទេ ៤២ ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រីស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ”»។
៤៣ បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។
៤៤ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។
៤៥ កងរក្សាព្រះវិហារវិលទៅជួបពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីវិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ ៤៦ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។ ៤៧ ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! ៤៨ ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ ៤៩ មានតែបណ្ដាជនដែលមិនស្គាល់គម្ពីរវិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដាសា!»។ ៥០ ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖ ៥១ «តាមវិន័យរបស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់ឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។ ៥២ ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ? សុំលោកពិនិត្យពិច័យគម្ពីរមើល៍ គ្មានព្យាការីណាម្នាក់កើតពីស្រុកកាលីឡេឡើយ»។
144. ស្ត្រីម្នាក់ប្រព្រឹត្តសាហាស្មន់
The adulterous woman
យហ ៧,៥៣ ; ៨,១-១១
៥៣ បន្ទាប់មក ម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។ ១ ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ
២ លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។ ៣ ពេលនោះ ពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ីនាំស្ត្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន ៤ ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ យើងចាប់ស្ត្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។ ៥ ក្នុងគម្ពីរ លោកម៉ូសេបានបង្គាប់ឱ្យយើងយកដុំថ្ម គប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ ៦ ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។
៧ ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឱ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។ ៨ បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។
៩ ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។ ១០ ពេលនោះ ព្រះយេស៊ូងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។ ១១ នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្តអំពើបាបទៀតឡើយ»។
145. ព្រះយេស៊ូជាពន្លឺពិភពលោក
Jesus, light of the world
យហ ៨,១២-២០
១២ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។
១៣ ពួកខាងគណៈផារីស៊ីទូលព្រះអង្គថា៖ «លោកធ្វើជាបន្ទាល់ឱ្យខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។ ១៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់ឱ្យខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណា ហើយទៅណាឡើយ។ ១៥ អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ ១៦ ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្ដីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានព្រះបិតាដែលបានចាត់ខ្ញុំឱ្យមកវិនិច្ឆ័យជាមួយខ្ញុំ។ ១៧ ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន។ ១៨ ខ្ញុំនេះហើយជាបន្ទាល់សម្រាប់ខ្លួនខ្ញុំផ្ទាល់ ហើយព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក ក៏ធ្វើជាបន្ទាល់ឱ្យខ្ញុំដែរ»។
១៩ ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតារបស់ខ្ញុំមិនខាន»។
២០ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្ដាជនក្នុងព្រះវិហារ ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្តែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
146. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទីវង្គត
Jesus foretells his death
យហ ៨,២១-៣០
២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅឡើយ»។
២២ ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន” ដូច្នេះ?»។
២៣ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីលោកីយ៍នេះឡើយ។ ២៤ ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។
២៥ គេទូលសួរព្រះអង្គថា៖ «តើលោកមានឋានៈអ្វី?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ ២៦ ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្តែ ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមក ព្រះអង្គសម្ដែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។ ២៧ អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។ ២៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។
២៩ ព្រះអង្គដែលចាត់ខ្ញុំឱ្យមក ព្រះអង្គគង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឱ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។
៣០ ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ មានមនុស្សជាច្រើនជឿលើព្រះអង្គ។
147. ព្រះយេស៊ូ និងលោកអប្រាហាំ
Jesus and Abraham
យហ ៨,៣១-៥៩
៣១ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ ៣២ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឱ្យមានសេរីភាព»។
៣៣ គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា “អ្នករាល់គ្នានឹងមានសេរីភាព” ដូច្នេះ?»។
៣៤ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។៣៥ ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ៣៦ ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ ៣៧ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ក៏ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ៣៨ ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។
៣៩ គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន ៤០ តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។ ៤១ អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺព្រះជាម្ចាស់»។
៤២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមក។ ៤៣ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ ៤៤ អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។ ៤៥ រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិត តែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ ៤៦ ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? ៤៧ អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
៤៨ ជនជាតិយូដាទូលព្រះអង្គថា៖ «យើងនិយាយថា លោកជាសាសន៍សាម៉ារី ហើយថាមានអារក្ខចូលលោកនោះត្រូវមែន!»។ ៤៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្ខណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។ ៥០ ខ្ញុំមិនរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកឱ្យខ្ញុំ ហើយវិនិច្ឆ័យទៀតផង។ ៥១ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
៥២ ជនជាតិយូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថា លោកពិតជាមានអារក្ខចូលមែន។ លោកអប្រាហាំ និងពួកព្យាការីបានទទួលមរណភាពទៅហើយ រីឯលោកវិញ លោកហ៊ានពោលថា អ្នកណាកាន់តាមពាក្យលោក អ្នកនោះមិនស្លាប់សោះឡើយ។ ៥៣ តើលោកមានឋានៈធំជាងលោកអប្រាហាំជាបុព្វបុរសរបស់យើង ដែលទទួលមរណភាពទៅហើយនោះឬ? រីឯពួកព្យាការី ក៏ទទួលមរណភាពទៅដែរ។ ចុះលោកលោកតាំងខ្លួនជាអ្វី?»។
៥៤ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បើខ្ញុំលើកតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នាថាជា “ព្រះរបស់យើង”។ ៥៥ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គ ប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់ព្រះអង្គទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គថែមទៀតផង។ ៥៦ លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នាមានចិត្តត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថានឹងឃើញខ្ញុំមកដល់។ លោកក៏បានឃើញមែន ហើយត្រេកអរសប្បាយ»។
៥៧ ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្ដេចក៏ថា បានឃើញលោកអប្រាហាំដូច្នេះ?»។៥៨ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។
៥៩ ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូភៀសព្រះអង្គចេញពីព្រះវិហារ*បាត់ទៅ។
148. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់អោយបានជា
The healing of the man born blind
ក. ការអស្ចារ្យ
a. The miracle. First impressions
យហ ៩, ១-១២
១ ព្រះយេស៊ូយាងតាមផ្លូវ ព្រះអង្គទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ ២ ពួកសាវ័កទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ ៣ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឱ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ ៤ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។ ៥ ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។
៦ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ ៧ រួចព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ» (ពាក្យ“ស៊ីឡោម” នេះមានន័យថា អ្នកដែលគេចាត់ឱ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។
៨ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។
៩ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។
១០ គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ ១១ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។
១២ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
ខ. គណៈផារីស៊ើបអង្កេតអំពីព្រះយេស៊ូ
b. The Pharisees investigate the healing
យហ ៩,១៣-៣៤
១៣ គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី។ ១៤ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឱ្យភ្លឺនោះជាថ្ងៃសប្ប័ទ
១៥ ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀត អំពីហេតុការណ៍ដែលធ្វើឱ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ ១៦ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពវិន័យសម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?» ពួកគេក៏បាក់បែកគ្នា។
១៧ គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឱ្យអ្នកភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការីមែន!»។
១៨ ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។ ១៩ គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នក ដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ ២០ ឪពុកម្ដាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។ ២១ ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឱ្យភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។
២២ ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រីស្ដ* ចេញពីសាលាប្រជុំរបស់គេ។ ២៣ ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយ សូមសួរវាទៅ!”។ ២៤ ពួកខាងគណៈផារីស៊ី*បានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់! យើងដឹងថា អ្នកនោះពិតជាមនុស្សបាបមែន!»។ ២៥ បុរសនោះតបថា៖ «លោកនោះជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះ ខ្ញុំមើលឃើញ»។
២៦ ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើឱ្យភ្នែកអ្នកភ្លឺ ដោយវិធីណា?»។ ២៧ គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់ឱ្យខ្ញុំនិយាយម្ដងទៀតដូច្នេះ? អស់លោកប្រហែលជាចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។ ២៨ ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញ យើងជាសិស្សរបស់លោកម៉ូសេ!។ ២៩ យើងដឹងថា ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ ៣០ បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើឱ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរឱ្យឆ្ងល់ណាស់។ ៣១ យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និងប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ។
៣២ តាំងពីដើមរៀងមក យើងមិនដែលឮថា មាននរណាធ្វើឱ្យភ្នែកមនុស្សខ្វាក់ពីកំណើតភ្លឺនោះឡើយ។ ៣៣ ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។ ៣៤ ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួន តាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។
គ. ជំនឿ និងភាពងងឹតភ្នែក
c. Faith and blindness
យហ ៩,៣៥-៤១
៣៥ ព្រះយេស៊ូជ្រាបថា គេបានបណ្ដេញគាត់ កាលព្រះអង្គជួបគាត់ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្ស*ឬទេ?»។ ៣៦ គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំឱ្យដឹងផង ដើម្បីឱ្យខ្ញុំជឿលើព្រះអង្គ»។ ៣៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រមនុស្ស»។ ៣៨ គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿលើព្រះអង្គហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។៣៩ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្តមនុស្ស គឺឱ្យមនុស្សខ្វាក់មើលឃើញ ហើយឲ្យមនុស្សមើលឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។ ៤០ ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយព្រះអង្គ បានឮដូច្នេះ ក៏ទូលព្រះអង្គថា៖ «លោកប្រហែលជាចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។ ៤១ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។
149. ព្រះយេស៊ូជាអ្នកតង្វាលដ៏ល្អ
Jesus the Good shepherd
យហ ១០,១-៦
១ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ ២ រីឯអ្នកដែលចូលតាមទ្វារ ពិតជាគង្វាលរបស់ចៀម។ ៣ ឆ្មាំទ្វារបើកទ្វារឱ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ ៤ លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ៥ ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។
៦ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឱ្យគេស្ដាប់ ប៉ុន្តែ គេពុំបានយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។
ក. ព្រះយេស៊ូជាទ្វារ
a. Jesus the gate
យហ ១០,៧-១០
៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឱ្យចៀមចេញចូល។ ៨ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។ ៩ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារថែមទៀតផង។ ១០ ចោរវាមក គិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមក ដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌»។
ខ. គង្វាលដ៏ល្អ
b. The good shepherd
យហ ១០,១១-១៨
១១ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។ ១២ រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុកឱ្យចចកខាំអូសយកទៅ ហើយដេញកម្ចាត់កម្ចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ ១៣ អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។
១៤ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ ១៥ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។
១៦ ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។
១៧ «ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត ដើម្បីឱ្យបានជីវិតនោះមកវិញ។ ១៨ គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមព្រះបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
150. ការយល់ឃើញផ្សេងៗ
Diverse impressions
យហ ១០,១៩-២១
១៩ ព្រះបន្ទូលទាំងនេះធ្វើឱ្យជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។ ២០ មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្ខចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។
២១ អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានខ្មោចចូលទេ! តើខ្មោចអាចធ្វើឱ្យភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។
ផ្នែកទី៤ : ចាប់ពីបុណ្យបារាំ រហូតដល់បុណ្យឆ្លងព្រះវិហារ
4th Section: From the feast of Tabernacles to Dedicate
151. លក្ខណៈសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
Three cases of vocation
លក ៩,៥៧-៦២ | មថ ៨ [១៨, § ៩៧] , ១៩-២១ |
[១៨ កាលព្រះយេស៊ូឃើញបណ្ដាជនចោមរោមព្រះអង្គ ព្រះអង្គក៏បញ្ជាឱ្យគេចេញទូកទៅត្រើយម្ខាង § 97។] | |
៥៧ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ៥៨ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្សគ្មានទីជម្រកសម្រាកសោះឡើយ»។ ៥៩ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឱ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ៦០ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់»។ ៦១ មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ សូមអនុញ្ញាតឱ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ៦២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។ | ១៩ ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ២០ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជម្រកសម្រាកសោះឡើយ»។ ២១ មានសាវ័កមួយរូបទៀតទូលព្រះអង្គថា៖ «លោកម្ចាស់ សូមលោកអនុញ្ញាតឱ្យខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ (មើលបន្ដ, § 97.) |
152. ព្រះយេស៊ូចាត់សាវ័ក៧២រូបទៅផ្សាយដំណឹងល្អ
Mission of the seventy two disciples
លក ១០,១-១២
*១៣-១៥=§ ១៣៦
១ ក្រោយមក ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឱ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។
២ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។
៣ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូនចៀមទៅកណ្ដាលហ្វូងចចក។
៤ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។
៥ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្តដល់មនុស្សក្នុងផ្ទះនេះ” ។ ៦ បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្ត នោះគេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្តទេ សេចក្ដីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ៧ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ ៨ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ៩ ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថាៈ “ព្រះរាជ្យរបស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ”។ ១០ ប៉ុន្តែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថាៈ ១១ “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឱ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ”។
១២ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។ (Cf. Mt 10,15 § 101 ; 11,24 § 136.)
* លក ១០,១៣-១៥=§ ១៣៦
*១៣ អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះនឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ១៤ ហេតុនេះហើយបានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូន ទទួលទោសស្រាលជាងអ្នករាល់គ្នា។ ១៥ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។
លក ១០,១៦ | មថ ១០,៤០ |
១៦ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ»។ | ៤០ «អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំក៏ដូចជាទទួលព្រះអង្គ ដែលចាត់ខ្ញុំឱ្យមកនោះដែរ។ (មើលបន្ដ, § 131.) |
153. ក្រុមសាវ័កវិលត្រឡប់មកវិញ
The return of the disciples
លក ១០,១៧-២០
១៧ ពួកសាវ័កទាំងចិតសិបពីររូបត្រឡប់មកវិញ ទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ១៨ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញមារសាតាំងធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ ១៩ ខ្ញុំបានឱ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាឡើយ ២០ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។
154. ការសម្តែងរបស់ព្រះបុត្រា និងព្រះបិតា
The revelation of the Son and of the Father
លក ១០,២១-២២ | មថ ១១,២៥-២៧ |
២១ ខណៈនោះ ព្រះវិញ្ញាណបានធ្វើឱ្យព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្ដែងការទាំងនេះឱ្យមនុស្សតូចតាចយល់ តែព្រះអង្គលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ២២ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្ដែងឱ្យស្គាល់នោះដែរ»។ | ២៥ នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្ដែងការទាំងនេះឱ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ ២៦ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ២៧ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្ដែងឱ្យស្គាល់នោះដែរ»។ |
155. វិន័យរបស់ព្រះយេស៊ូ
Invitation to accept the yoke of Christ
មថ ១១,២៨-៣០
២៨ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ២៩ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ ៣០ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។ (មើលបន្ដ, § 51.)
156. ការសម្តែងរបស់ព្រះអង្គចំពោះក្រុមសាវ័ក
The revelation to the disciples
លក ១០,២៣-២៤ | មថ ១៣,១៦-១៧ |
២៣ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖ «អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ! ២៤ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និងស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។ | ១៦ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ! ១៧ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិតជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។ (មើលបន្ដ, § 86.) |
157. ពួកធម្មាចារ្យ និងជីវិតអស់កល្បជានិច្ច
The lawyer and the eternal life
លក ១០,២៥-២៩ | មក ១២,២៨-៣៤ក | មថ ២២,៣៤-៤០ |
២៥ ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ២៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងគម្ពីរវិន័យមានចែងទុកមកដូចម្ដេចខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ (Cf.18,18 § 216) | ២៨ មានបណ្ឌិតខាងវិន័យម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាវិន័យទីមួយៈ “អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ | ៣៤ ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឱ្យពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ៣៥ ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ ៣៦ «លោកគ្រូ! ក្នុងគម្ពីរវិន័យ តើមានវិន័យណាសំខាន់ជាងគេ?»។ |
២៧ គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ | ៣០ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ ៣១ រីឯវិន័យទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ»។ ៣២ បណ្ឌិតខាងវិន័យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ ៣៣ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ | ៣៧ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” ៣៨ ហ្នឹងហើយជាវិន័យទីមួយ ដែលសំខាន់ជាងគេបំផុត។ ៣៩ រីឯវិន័យទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ ៤០ វិន័យទាំងពីរនេះជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការីទាំងអស់»។ (មើលបន្ដ, § 242.) |
២៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ២៩ ប៉ុន្តែ បណ្ឌិតខាងវិន័យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ | ៣៤ក កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ (3b, § 241.) |
158. ពាក្យប្រស្នាអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្តសប្បុរស
Parable of the good Samaritan
លក ១០,៣០-៣៧
៣០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឱ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។
៣១ ពេលនោះ មានបូជាចារ្យមួយរូបធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
៣២ មានម្នាក់ពីក្រុមលេវីដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
៣៣ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។
៣៤ គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រា ចាក់ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ៣៥ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឱ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្ដាំថា “សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់”។
៣៦ ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។
៣៧ បណ្ឌិតខាងវិន័យឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តឱ្យបានដូចអ្នកនោះទៅ»។
159. ព្រះយេស៊ូគង់នៅផ្ទះនាងម៉ាថា និងនាងម៉ារី
Martha and Mary
លក ១០,៣៨-៤១
៣៨ កាលព្រះយេស៊ូធ្វើដំណើរជាមួយពួកសាវ័ក ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឱ្យស្នាក់ក្នុងផ្ទះនាង។
៣៩ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។
៤០ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមព្រះអង្គប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។
៤១ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់»។
160. ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន
The Lord’s prayer
លក ១១,១-៤ | មក ១១,២៥ (២៦) | មថ ៦,៧-១៥ |
១ មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឱ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ២ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ | ២៥ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឱ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខអត់ទោសឱ្យអ្នករាល់គ្នា»។ [ ២៦ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឱ្យគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ក៏មិនអត់ទោសឱ្យអ្នករាល់គ្នាដែរ។] (មើលបន្ដ, § 242.) | ៧ ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ ៨ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ |
«ពេលអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថាៈ ឱព្រះបិតាអើយ សូមសម្ដែងព្រះបារមីឱ្យមនុស្សលោក ស្គាល់ ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។ ៣ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ ៤ សូមអត់ទោសយើងខ្ញុំឱ្យរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ»។ | ៩ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ: ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ! ១០ សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ ១១ សូមប្រទានអាហារដែលយើងខ្ញុំ ត្រូវការនៅថ្ងៃនេះ។ ១២ សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ ១៣ សូមកុំបណ្ដោយឱ្យយើងខ្ញុំចាញ់ការ ល្បួងឡើយ តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។] | |
១៤ បើអ្នករាល់គ្នាអត់ទោសឱ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ ក៏អត់ទោសឱ្យអ្នករាល់គ្នាដែរ។ ១៥ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឱ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសឱ្យអ្នករាល់គ្នាដែរ»។ (មើលបន្ដ, § 69.) |
161. ពាក្យប្រស្នាអំពីមិត្តសំឡាញ់ដែលរំខាន
Parable of the importunate friend
លក ១១,៥-៨
៥ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្តសម្លាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោលថា “សម្លាញ់អើយ! ឱ្យគ្នាខ្ចីនំបុ័ងបីដុំសិនមក ៦ ព្រោះមានមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។ ៧ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឱ្យសម្លាញ់ឯងបានទេ”។ ៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្តសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្តសម្លាញ់ទេ គឺមកពីមិត្តសម្លាញ់នោះចេះតែរំខានមិនឈប់។
162. អំពីរបៀបដែលត្រូវអធិស្ឋាន
Perseverance in prayer
លក ១១,៩-១៣ | មថ ៧,៧-១១ |
៩ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះព្រះជាម្ចាស់នឹងប្រទានឱ្យ ចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ១០ ដ្បិតអ្នកណាសូម អ្នកនោះតែងតែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារឱ្យអ្នកដែលគោះ។ ១១ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រី មិនដែលមានឪពុកណាយកពស់អសិរពិសឱ្យវាទេ ១២ បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យាដំរីឱ្យវាដែរ។ ១៣ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។ | ៧ «ចូរសុំ នោះព្រះជាម្ចាស់នឹងប្រទានឱ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ៨ ដ្បិតអ្នកណាសុំ អ្នកនោះតែងតែបានទទួល អ្នកណាស្វែងរក អ្នកនោះតែងតែបានឃើញ ហើយគេតែងតែបើកទ្វារឱ្យអ្នកដែលគោះ។ ៩ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំបុ័ង មិនដែលមាននរណាយកដុំថ្មឱ្យវាឡើយ ១០ ហើយបើកូនសុំត្រី ក៏មិនដែលមាននរណាយកពស់អសិរពិសឱ្យវាដែរ។ ១១ សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗឱ្យអស់អ្នកដែលទូលសូមពីព្រះអង្គ យ៉ាងណាទៅទៀត!»។ (មើលបន្ដ, § 64.) |
163. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ និងមនុស្សគម្នាក់អោយនិយាយបាន
Jesus heals two blind men and one mute
មថ ៩,២៧-៣៤
២៧ កាលព្រះយេស៊ូកំពុងតែយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គ ស្រែកថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ២៨ ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើឱ្យភ្នែកអ្នកភ្លឺឬ?»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។ ២៩ ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះបន្ទូលថា៖ «សុំឱ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ ៣០ ពេលនោះ ភ្នែករបស់គេក៏ភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឱ្យនរណាដឹងឡើយ»។ ៣១ ប៉ុន្តែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះ ឱ្យគេដឹងពាសពេញស្រុក។
៣២ លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានខ្មោចចូល មកគាល់ព្រះយេស៊ូ។
៣៣ កាលព្រះអង្គដេញខ្មោចចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំង ទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ»។
៣៤ ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញខ្មោចបានដូច្នេះ មកពីស្ដេចខ្មោចបានប្រគល់អំណាចឱ្យ»។ (មើលបន្ដ, § 101.)
164. ព្រះយេស៊ូបណ្ដេញខ្មោចចេញពីមនុស្សគម្នាក់ ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
Jesus is accused to casting devils through Beelzebul
លក ១១,១៤-១៦ | មក ៣,២២ | មថ ១២,២២-២៤ |
១៤ ព្រះយេស៊ូកំពុងបណ្ដេញខ្មោចចេញពីមនុស្ស គម្នាក់។ លុះខ្មោចចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ | ២២ ពេលនោះ មានគេនាំបុរសខ្មោចចូលម្នាក់មកគាល់ព្រះអង្គ។ ខ្មោចបានធ្វើឱ្យគាត់ខ្វាក់ផង ថ្លង់ផង។ ព្រះអង្គប្រោសគាត់ឱ្យជា គាត់ក៏និយាយបាន និងមើលឃើញទៀតផង។ ២៣ មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។ | |
១៥ ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចខ្មោចបានប្រគល់អំណាចឱ្យគាត់»។ ១៦ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឱ្យព្រះអង្គសម្ដែងទីសម្គាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។ | ២២ ពួកបណ្ឌិតខាងវិន័យ ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចខ្មោចនៅក្នុងខ្លួន គាត់អាចដេញខ្មោចដូច្នេះ ព្រោះស្ដេចខ្មោចប្រគល់អំណាចឱ្យ»។ | ២៤ ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «អ្នកនេះដេញខ្មោចបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចខ្មោចប្រគល់អំណាចឱ្យប៉ុណ្ណោះ»។ (Cf. 9,32-34 au § précédent). |
165. ព្រះយេស៊ូបណ្ដេញខ្មោច
Jesus and the devils
លក ១១,១៧-២៣ | មក ៣,២៣-២៧ | មថ ១២,២៥-៣០ |
១៧ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។ ១៨ យ៉ាងណាមិញ ប្រសិនបើមារសាតាំងបាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងឱ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ ១៩ ប្រសិនបើខ្ញុំដេញខ្មោច ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញខ្មោច ដោយអំណាចនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ២០ ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោច ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យរបស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ | ២៣ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត? ២៤ ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខឡើយ។ ២៥ ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សដែរ។ ២៦ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ | ២៥ ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខាន រីឯក្រុង ឬក្រុមគ្រួសារណាបាក់បែកទាស់ទែងគ្នាឯង ក៏មិនអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។ ២៦ បើមារសាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចឱ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។ ២៧ ប្រសិនបើខ្ញុំដេញខ្មោច ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញខ្មោច ដោយអាងលើនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។ ២៨ ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោច ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសេចក្ដីថា ព្រះរាជ្យរបស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ |
២១ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ២២ ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយយកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឱ្យអ្នកផ្សេងថែមទៀតផង។ | ២៧ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ | ២៩ ម្យ៉ាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់ឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ |
២៣ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ (មើលបន្ដ, § 167.) | ៣០ អ្នកណាមិនរួមជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ |
166. ការពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធ
Blasphemy against the Holy
*លក ១២,១០ | មក ៣,២៨-៣០ | មថ ១២,៣១-៣២ |
*១២ ១០ អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឱ្យបាន ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើកលែងទោសឱ្យឡើយ។ (មើលបន្ដ, § 174.) | ២៨ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។ ២៩ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។ | ៣១ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើមនុស្សលោកប្រព្រឹត្តអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសឱ្យបានទាំងអស់ តែបើគេប្រមាថព្រះវិញ្ញាណវិញ ព្រះអង្គនឹងមិនលើកលែងទោសឱ្យឡើយ។ ៣២ បើអ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឱ្យបាន រីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ទោះបីនៅក្នុងលោកនេះ ឬនៅបរលោកក្តី ក៏ព្រះអង្គមិនលើកលែងទោសឱ្យដែរ»។ (មើលបន្ដ, § 73.) |
៣០ ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា ព្រះអង្គមានខ្មោចនៅក្នុងខ្លួន។ (មើលបន្ដ, § 83.) |
167. ខ្មោចអាក្រក់
Return of the unclean spirit
168. ស្ត្រីដែលបានបង្កើតលោកពិតជាមានសុភមង្គលមែន
The truly blessed
លក ១១,២៤-២៦ | មថ ១២,៤៣-៤៥ |
២៤ កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ នោះវាមុខជានិយាយថា “អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក”។ ២៥ លុះទៅដល់ ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អ ២៦ វានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ បណ្ដាលឱ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។ | ៤៣ «កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ ៤៤ វាមុខជានិយាយថា “អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបចេញមក”។ លុះទៅដល់ ឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយតុបតែងល្អ ៤៥ វានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឱ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។ (មើលបន្ដ, § 83.) |
168. ស្រ្ដីដែលបានបង្កើតលោក ពិតជាមានសុភមង្គលមែន
The truly blessed
លក ១១,២៧-២៨ ; លក ៨,២១
២៧ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គលមែន!»។ ២៨ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
[Cf. លក ៨ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ» § 83.។]
169. ទីសម្គាល់របស់លោកយ៉ូណាស
The sign of Jonah
លក ១១,២៩-៣០.៣២.៣១ | មថ ១២,៣៨-៤២ |
៣៨ នៅពេលនោះ មានពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ីខ្លះ ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកធ្វើទីសម្គាល់ដ៏អស្ចារ្យមួយឱ្យយើងខ្ញុំឃើញផង!»។ | |
២៩ ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ ៣០ លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ ៣២ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។ ៣១ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។ | ៣៩ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ ៤០ លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ ៤១ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នៅពេលដែលអ្នកក្រុងនីនីវេឮសេចក្ដីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្តគំនិត។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងលោកយ៉ូណាសទៅទៀត។ ៤២ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។ (43-45, § 167) |
170. ពាក្យប្រស្នាស្តីអំពីចង្កៀង
The light of the body
លក ១១,៣៣-៣៦ | មថ ៥,១៤-១៦ ; ៦,២២-២៣ |
៣៣ «ពុំដែលមាននរណាអុជចង្កៀង យកទៅលាក់ទុក ឬយកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។ | ១៤ អ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ ១៥ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ (Cf. § 87) ១៦ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ»។ |
៣៤ ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។ ៣៥ ហេតុនេះ ត្រូវប្រយ័ត្នកុំឱ្យពន្លឺនៅក្នុងខ្លួនអ្នក ត្រឡប់ទៅជាភាពងងឹតឡើយ។ | ២២ «ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ ២៣ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ នោះមិនដឹងជាសេចក្ដីងងឹតនឹងទៅជាសូន្យសុង ដល់កម្រិតណាទៀតទេ»។ (មើលបន្ដ, § 199.) |
៣៦ ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះ រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។ |
171. ពុតត្បុតរបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ី
The Pharisees and the lawyers attacked
លក ១១,៣៧-៥២ | [មថ ២៣,២៥-២៦.២៣.៦.២៧-២៨.៤.២៩-៣២ .៣៤-៣៦.១៣] |
៣៧ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូល មានបុរសម្នាក់ខាងគណៈផារីស៊ី បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ | |
ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។ ៣៨ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។ ៣៩ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយអ្នករាល់គ្នាសំអាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ ៤០ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? ៤១ ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ សម្រាប់ឱ្យអ្នករាល់គ្នាប្រើប្រាស់។ ៤២ ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការដទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ៤៣ ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងសាលាប្រជុំ ហើយចូលចិត្តឱ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ ៤៤ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។ (Cf.20,46 § 243.) | ២៥ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសំអាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។ ២៦ ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសំអាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធដែរ។ [២៣ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អម មួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាលះបង់វិន័យសំខាន់ៗចោល មានសេចក្ដីសុចរិត មេត្តាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាម ដោយឥតលះបង់ចោលប្រការឯទៀតៗ។ [៦ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ។ [២៧ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ ២៨ អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្ដែងឫកពារខាងក្រៅឱ្យមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។ |
៤៥ មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកត្មះតិះដៀលយើងខ្ញុំ»។ ៤៦ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពួកបណ្ឌិតខាងវិន័យអើយ អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង។ ៤៧ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យព្យាការី ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។ ៤៨ អ្នករាល់គ្នាធ្វើដូច្នេះបញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ៤៩ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រកបដោយព្រះប្រាជ្ញាញាណ មានព្រះបន្ទូលថា “យើងនឹងចាត់ព្យាការី ព្រមទាំងទូតរបស់យើងជាច្រើនឱ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។ ៥០ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក ៥១ គឺចាប់តាំងពីលោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។ | [៤ អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្ដិច បន្តួចក៏មិនជួយផង។ [២៩ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត ៣០ ដោយពោលថាៈ “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ”។ ៣១ អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ៣២ ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឱ្យបានសម្រេចទៅ!។ [៣៤ ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងបណ្ឌិតខាងវិន័យឱ្យមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងសាលាប្រជុំ ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។ ៣៥ ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគី ដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ និងអាសនៈ។ [៣៦ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។ [១៣ នែ៎! ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនឱ្យមនុស្សចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឱ្យគេចូលទៀតផង។] |
៥២ ពួកបណ្ឌិតខាងវិន័យ*អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឱ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឱ្យគេចូលទៀតផង»។ |
172. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីពីរ
The second project to catch out Jesus
លក ១១,៥៣-៥៤
៥៣ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ី នាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន ៥៤ ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។
173. ព្រះយេស៊ូទូន្មានសាវ័កកុំអោយភ័យបារម្ភ
Do not be afraid to proclaim the truth
លក ១២,១ក
១ ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ (១ខ, §119)
*លក ៦,៤០ ; ១២,២-៩ | មថ ១០,២៤-៣២ |
*៦ ៤០ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។ (មើលបន្ដ, § 70) | ២៤ ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ ២៥ បើសិស្សចេះបានដូចគ្រូ ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេឱ្យឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូលទៅហើយ គេមុខជាឱ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។ |
២ ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ ៣ ហេតុនេះហើយបានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសយ៉ាងខ្លាំងនៅលើដំបូលផ្ទះមិនខាន។ (Cf.17, § 87.) | ២៦ «កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់ក៏នឹងត្រូវបើកឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ ២៧ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅលើផ្ទះ។ |
៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ៥ ខ្ញុំសុំប្រាប់ឱ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ | ២៨ កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឱ្យសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឱ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។ |
៦ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ ៧ សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ | ២៩ ធម្មតា គេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។ ៣០ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។ ៣១ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។ |
៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ ៩ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ (Cf.9,26 § 123.) | ៣២ «អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។ (មើលបន្ដ, § 180.) |
174. ព្រះយេស៊ូសន្យានឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
Jesus will send the Holy Spirit
លក ១២,១១-១២ | មក ១២,១១ | មថ ១០,១៩-២០ |
១១ កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬនៅមុខចៅក្រម និងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ១២ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឱ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។ (Cf.21,14-15 § 246.) | ១១ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”»។ (មើលបន្ដ, § 246.) | ១៩ ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយ នៅពេលនោះតែម្ដង។ ២០ មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។ (មើលបន្ដ, § 246.) |
175. ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់
On hoarding possessions
លក ១២,១៣-២១
១៣ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំឱ្យយកកេរមត៌កមកចែកខ្ញុំផង»។ ១៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឱ្យធ្វើជាចៅក្រម ចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។ ១៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្តិឱ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។
១៦ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ ១៧ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។ ១៨ គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឱ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ ១៩ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។ ២០ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។ ២១ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។
176. ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
Trust in Providence
លក ១២,២២-៣១ | មថ ៦,២៥-៣៤ |
២២ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឱ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ ២៣ ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ២៤ ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ ២៥ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឱ្យវែងឡើយ សូម្បីតែបន្ដិចក៏មិនបានដែរ។ ២៦ ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ ២៧ ចូរគិតមើល ផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ ២៨ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឱ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ២៩ ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ ៣០ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាព្រះអង្គជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ៣១ ចូរខំស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។ | ២៥ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឱ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ២៦ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ព្រះអង្គចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។ ២៧ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឱ្យវែងបានដែរ សូម្បីតែបន្ដិចក៏មិនផង។ ២៨ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬត្បាញរវៃឡើយ ២៩ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលព្រះអង្គមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ ៣០ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឱ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?។ ៣១ ហេតុនេះ កុំខ្វល់ខ្វាយដោយពោលថា “យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់” នោះឡើយ ៣២ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ព្រះអង្គជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ៣៣ ចូរស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។ ៣៤ កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះបានហើយ»។ (មើលបន្ដ, § 70.) |
177. ត្រូវស្វែងរកសម្បត្តិសួគ៌
The true richness is in heaven
លក ១២,៣២-៣៤ | មថ ៦,១៩-២១ |
៣២ «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឱ្យអ្នករាល់គ្នាហើយ។ ៣៣ ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ | |
ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។ ៣៤ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។ | ១៩ «កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅលើផែនដី ជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឱ្យសោះ។ ២០ ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញ ជាស្ថានដែលគ្មានកណ្ដៀរ និងច្រែះស៊ីជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ ២១ ដ្បិតទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។ (មើលបន្ដ, § 170.) |
178. ការប្រុងប្រៀបខ្លួន
On being ready for the Master’s return
លក ១២,៣៥-៤០ | មក ១៣,៣៣-៣៧ | មថ ២៤,៤៣-៤៤ |
៣៥ «ចូរប្រុងប្រៀបខ្លួន ហើយទុកឱ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ៣៦ ចូរប្រព្រឹត្តឱ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ៣៧ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឱ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ ៣៨ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ | ៣៣ អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេ ដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីឱ្យមែនទែន ៣៤ ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកឱ្យពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារឱ្យរៀងៗខ្លួន ព្រមទាំងបង្គាប់ឱ្យអ្នកយាមផ្ទះប្រុងស្មារតីផង។ ៣៥ អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្ដាលអធ្រាត្រ ពេលមាន់រងាវ ឬពេលព្រលឹមទេ ៣៦ ក្រែងលោកត្រឡប់មកវិញ ដោយមិនបានឱ្យដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។ ៣៧ ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។ (មើលបន្ដ, § 254.) | |
៣៩ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឱ្យវាចូលមកក្នុងផ្ទះគាត់ឡើយ។ ៤០ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។ | ៤៣ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឱ្យចោរចូលមកប្លន់ផ្ទះគាត់ឡើយ។ (Cf.25,1-13 § 251.) |
179. ប្រស្នាអំពីអ្នកបំរើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់
The faithful and unfaithfully servant
លក ១២,៤១-៤៨ | មថ ២៤,៤៥-៥១ |
៤១ លោកសិលាទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។ | |
៤២ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឱ្យគេ តាមពេលកំណត់ជាមិនខាន។ ៤៣ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។ ៤៤ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ | ៤៥ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឱ្យគេ តាមពេលកំណត់ពុំខាន។ ៤៦ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ។ ៤៧ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ |
៤៥ ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ ៤៦ ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។ ៤៧ អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ៤៨ ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្ដិចទេ។ បើគេឱ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។ | ៤៨ ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ ហើយគិតថា “ម្ចាស់អញក្រមកដល់ណាស់” ៤៩ គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ៥០ ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង ៥១ លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឱ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។ (មើលបន្ដ, § 251.) |
180. ការបាក់បែកគ្នាព្រោះជំនឿ
For or against Jesus
លក ១២,៤៩-៥៣ | មថ ១០,៣៤-៣៦ |
៤៩ «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។ ៥០ ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្តក្រៃលែង ចង់តែឱ្យពិធីនោះបានសម្រេចឆាប់ៗ។ | |
៥១ កុំនឹកស្មានថា ខ្ញុំមក ដើម្បីផ្ដល់សន្តិភាពឱ្យផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។ ៥២ ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់ ៥៣ ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។ | ៣៤ «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឱ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ ៣៥ ខ្ញុំមក ធ្វើឱ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។ ៣៦ អ្នកដែលនៅក្នុងផ្ទះជាមួយគ្នាក្លាយទៅជាសត្រូវនឹងគ្នា»។ (មើលបន្ដ, § 192.) |
181. ត្រូវយល់ហេតុការណ៍ផ្សេងៗ
On reading the signs of the times
លក ១២,៥៤-៥៩ | មថ ១៦,២-៣; ៥,២៥-២៦ |
៥៤ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ ៥៥ កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។ ៥៦ មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។ ៥៧ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិត ដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត? ៥៨ ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវ អ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឱ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ៥៩ ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។ | ២ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ [«នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហម អ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។ ៣ នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសម្គាល់នាសម័យនេះសោះ!] (មើលបន្ដ, § 118.) ៥ ២៥ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ២៦ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។ (27-30, § 60.) |
182. ត្រូវកែប្រែចិត្តគំនិត – ប្រស្នាស្តីអំពីឧទម្ពរគ្មានផ្លែ
Examples inviting repentance. Parable of the barren fig tree
លក ១៣,១-៩
១ ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ? ៣ ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេមិនខាន។ ៤ ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? ៥ ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។
៦ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរមួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ ៧ គាត់ក៏ប្រាប់អ្នកថែចម្ការថា៖ “មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!”។ ៨ អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ ៩ ឆ្នាំក្រោយប្រហែលជានឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!”»។
183. ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់អោយជានៅថ្ងៃសប្ប័ទ
Healing of a crippled woman on the Sabbath
លក ១៣,១០-១៧
១០ ថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ។ ១១ នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវខ្មោចធ្វើឱ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។
១២ ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ ១៣ ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ១៤ ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឱ្យជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ១៥ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។ ១៦ ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឱ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។ ១៧ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។
ផ្នែកទី៥ : ចាប់ពីបុណ្យឆ្លងព្រះវិហាររហូតទៅដល់ដែលគេរកធ្វើគតព្រះយេស៊ូ
5th section: From the Feast of Dedication until the move of Jesus towards his death
184. ព្រះយេស៊ូយាងឆ្ពោះទៅក្រុងយេរូសាឡឹម
Jesus goes to Jerusalem
លក ១៣,២២
២២ ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ (មើលបន្ដ, § 186.)
185. ព្រះយេស៊ូប្រៀនប្រដៅគេក្នុងឱកាសបុណ្យឆ្លងព្រះវិហារ
Preaching for the Feast of the Dedication
យហ ១០,២២-៣៩
២២ ពេលនោះ ជារដូវរងា គេនាំគ្នាធ្វើបុណ្យរំឭកពិធីឆ្លងព្រះវិហារ នៅក្រុងយេរូសាឡឹម។ ២៣ ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។
២៤ ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គទូលសួរថា៖ «តើលោកទុកឱ្យយើងខ្ញុំនៅរារែកក្នុងចិត្តដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រីស្ដ*មែន សូមប្រាប់យើងខ្ញុំឱ្យត្រង់ៗមក»។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាពបញ្ជាក់អំពីខ្ញុំស្រាប់។ ២៦ ប៉ុន្តែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។ ២៧ ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។ ២៨ ខ្ញុំឱ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្តរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។ ២៩ ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកឱ្យខ្ញុំ ព្រះអង្គមានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីព្រះហស្ដព្រះបិតាបានឡើយ។ ៣០ ខ្ញុំ និងព្រះបិតាជាអង្គតែមួយ»។
៣១ ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បម្រុងនឹងគប់សម្លាប់ព្រះអង្គ។
៣២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឱ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានឱ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឱ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។ ៣៣ ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរវិន័យ*របស់អ្នករាល់គ្នាមានចែងថា ព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នាជាព្រះ។ ៣៥ យើងមិនអាចលុបបំបាត់គម្ពីរឡើយ បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា “ព្រះ” ដូច្នេះ ៣៦ ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថា ខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំឱ្យវិសុទ្ធ ហើយចាត់ខ្ញុំឱ្យមកក្នុងពិភពលោកនេះទៀតផង។ ៣៧ ប្រសិនបើខ្ញុំមិនធ្វើការរបស់ព្រះបិតាទេនោះ សុំកុំជឿខ្ញុំឡើយ។ ៣៨ ប៉ុន្តែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឱ្យបានដឹង ហើយរឹតតែដឹងទៀតថា ព្រះបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងព្រះបិតា»។
៣៩ គេរកចាប់ព្រះយេស៊ូម្ដងទៀត ប៉ុន្តែ ព្រះអង្គគេចផុតពីគេទៅ។
186. ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់
Jesus withdraws to the other side of the Jordan
មក ១០,១ | មថ ១៩,១-២ | យហ ១០,៤០-៤២ |
១ ព្រះយេស៊ូយាងចេញពីទីនោះឆ្ពោះទៅស្រុកយូដា និងត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់ព្រះអង្គ។ (មើលបន្ដ, § 214.) (Cf. Lk 13,31-33, § 187.) | ១ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ ក្នុងស្រុកយូដា។ ២ មហាជនច្រើនកុះករនាំគ្នាមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសអ្នកជំងឺឱ្យជានៅទីនោះ។ (មើលបន្ដ, § 214.) | ៤០ ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជទឹកឱ្យបណ្ដាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ។ ៤១ មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសម្គាល់ណាមួយឡើយ ប៉ុន្តែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។ ៤២ មនុស្សជាច្រើននៅទីនោះ បានជឿលើព្រះយេស៊ូ។ (មើលបន្ដ, § 220.) |
186bis. ទ្វារចង្អៀត – ការបដិសេធរបស់ជនជាតិយូដា – ការត្រាស់ហៅសាសន៍ដទៃ
The narrow door ; rejection of the Jews ; call of the gentiles
លក ១៣,២៣-២៧.២៩.២៨.៣០ | មថ ៧ [១៣-១៤], ២២-២៣ ; 8,11-12 |
២៣ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះ មានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ | |
២៤ «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុន្តែ គេមិនអាចចូលបានឡើយ។ ២៥ កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឱ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ | [៧ ១៣ ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្ដីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ ១៤ រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។ Cf. 72]. (មើលបន្ដ, § 73.) |
២២ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំ ថា“ ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញខ្មោចក្នុងព្រះនាមព្រះអង្គ ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ”។ ២៣ ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឱ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!”»។ (មើលបន្ដ, § 75.) | |
២៦ អ្នករាល់គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។ ២៧ លោកនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឱ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ ២៩ មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ២៨ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការីទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឱ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ ៣០ ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។ ((Cf. Mk 10,31. § 218 ; Mt 19,30. § 218 ; 20,16. § 219.) | ៨ ១១ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យនៃស្ថានបរមសុខជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ១២ រីឯអស់អ្នកដែលត្រូវចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ បែរជាដេញឱ្យទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។ (v. 13, § 76.)។ |
187. ស្តេចកំណាចហេរ៉ូដ
Herod the fox
លក ១៣,៣១-៣៣
៣១ នៅពេលនោះ មានពួកខាងគណៈផារីស៊ីខ្លះមកទូលព្រះយេស៊ូថា៖ «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។ ៣២ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូចនោះថា ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំបណ្ដេញខ្មោច ខ្ញុំមើលអ្នកជំងឺឱ្យជា លុះដល់ខានស្អែក ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ ៣៣ ប៉ុន្តែ នៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឱ្យព្យាការីស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។ (34-35= fin du § 243.)
188. ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់អោយបានជានៅថ្ងៃសប្ប័ទ
Healing of a dropsical man on the Sabbath
លក ១៤,១-៦
១ មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ី*ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។
២ មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។
៣ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ីថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឱ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ៤ គេនៅស្ងៀមទាំងអស់គ្នា (Cf. 6,9. § 52.)
ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឱ្យជា រួចឱ្យគាត់ត្រឡប់ទៅវិញ។ ៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោ ធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ ៦ គេពុំអាចឆ្លើយតបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះឡើយ។
189. ចង់បានកន្លែងកិត្តិយស
On chossing places at table
លក ១៤,៧-១១
៧ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ ៨ «បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ ៩ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឱ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ១០ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ ១១ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
មថ ២៣,១២
២ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។ (Cf. 18,4. § 129)
190. ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
On choosing guests to be invited
លក ១៤,១២-១៤
១២ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នក ដែលបានយាងព្រះអង្គមកសោយព្រះស្ងោយនោះថា៖ «កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្តី ល្ងាចក្តី កុំអញ្ជើញមិត្តភក្ដិ បងប្អូន ញាតិសន្ដានរបស់អ្នក ឬអ្នកជិតខាង ដែលមានសម្បត្តិស្ដុកស្តម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។ ១៣ ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀង ត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ ១៤ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
191. ប្រស្នាស្តីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
The invited guests who made excuses
លក ១៤,១៥-២៤ | មថ ២២,១-១៤ |
១៥ ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គលហើយ!»។ ១៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។ ១៧ លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើឱ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ ១៨ ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឱ្យខ្ញុំផង”។ ១៩ ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើល សូមមេត្តាអភ័យទោសឱ្យខ្ញុំផង”។ ២០ ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងឡើយ”។ | ១ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេម្ដងទៀតថា៖ ២ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងស្ដេចមួយអង្គ ដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ ៣ ព្រះរាជាចាត់រាជបម្រើឱ្យទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ ៤ ព្រះអង្គចាត់រាជបម្រើផ្សេងទៀត ឱ្យទៅជម្រាបភ្ញៀវថាៈ “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះ រួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។ ៥ ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ ៦ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ |
២១ អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។ ២២ បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ ២៣ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឱ្យចូលមកពេញផ្ទះខ្ញុំ។ ២៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!”»។ | ៧ ព្រះរាជាព្រះអង្គព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឱ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ ៨ បន្ទាប់មក ស្ដេចមានរាជឱង្ការទៅពួករាជបម្រើថាៈ “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ៩ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឱ្យមកជប់លៀង”។ ១០ ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ ១១ ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ១២ ព្រះរាជាក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ?” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ១៣ ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា “ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។ ១៤ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។ (មើលបន្ដ, § 240.) |
192. អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
Renouncing possessions
លក ១៤,២៥-២៧ | មថ ១០,៣៧-៣៨ |
២៥ មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖ ២៦ «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ ២៧ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំដែរ។ (Cf. Lk 9,23 and Mk 8,34. § 123.) | ៣៧ «អ្នកណាស្រឡាញ់ឪពុកម្ដាយខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួនខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំដែរ។ ៣៨ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ (Cf. 16,24. § 123) (មើលបន្ដ, § 209.) |
193. ប្រស្នាអំពីការសាងសង់ផ្ទះ និងធ្វើសឹកសង្គ្រាម
Renouncing all that one holds dear
លក ១៤,២៨-៣៣
២៨ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា ២៩ ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកឱ្យមិនខាន។ ៣០ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។
៣១ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា ៣២ បើឃើញថាមិនអាចតទល់បានទេ នោះស្ដេចនឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។
៣៣ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។ (* 34-35=133.)
194. បុព្វយោគស្តីពីព្រះមេត្តាករុណា
Introduction to the divine mercy
លក ១៥,១-២
១ មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ២ ពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យរអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ (Cf. 5,29-30. § 49)
195. ប្រស្នាអំពីចៀមដែលបាត់ហើយរកឃើញវិញ
parable of the lost sheep
លក ១៥,៣-៧ | [មថ ១៨,១២-១៤. § ១៣១] |
៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នានេះថា៖ ៤ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ ៥ កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ ក ៦ ត្រឡប់មកផ្ទះវិញ ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ | ១២ «តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់?។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ ១៣ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ |
៧ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្តគំនិត»។ | [១៨ ១៤ រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏ដូច្នោះដែរ ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ វិនាសបាត់បង់ឡើយ»។ § 131] (មើលបន្ដ, § 134.) |
196. ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
Parable of the lost drachma
លក ១៥,៨-១០
៨ «ម្យ៉ាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។ ៩ លុះរកឃើញហើយ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង*ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។
១០ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូត*របស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។
197. ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
Parable of the lost son and his brother
លក ១៥,១១-៣២
១១ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «មានបុរសមួយរូបមានកូនប្រុសពីរនាក់។ ១២ កូនពៅនិយាយទៅឪពុកថា “លោកឪពុក! សូមចែកកេរមត៌កឱ្យកូនមក”។ ឪពុកក៏ចែកមត៌កឱ្យកូន។
១៣ ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។
១៤ ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ ១៥ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឱ្យមើលជ្រូកតាមស្រែចម្ការ។ ១៦ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឱ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឱ្យបរិភោគឡើយ។
១៧ ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ ១៨ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ ១៩ មិនគួរឱ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។
២០ លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
២១ កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឱ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ”។
២២ ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឱ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើង មកពាក់ឱ្យផង។ ២៣ ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឱ្យសប្បាយចុះ ២៤ ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។ ២៥ ពេលនោះ កូនច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ដ្រី និងចម្រៀងរបាំ
២៦ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ ២៧ អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឱ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត”។ ២៨ កូនច្បងខឹងណាស់មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឱ្យចូល។ ២៩ កូនច្បងនិយាយទៅឪពុកថា “ខ្ញុំបាននៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបង្គាប់របស់លោកត្រង់ណាឡើយ តែលោកមិនដែលឱ្យកូនពពែ ដើម្បីឱ្យខ្ញុំកាប់ជប់លៀងជាមួយមិត្តភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ ៣០ ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីញី”។ ៣១ ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ ៣២ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
198. ប្រស្នាអំពីអ្នកបម្រើប៉ិនបោកបញ្ឆោតសម្បត្តិលោកកីយ៍ និងសម្បត្តិសួគ៌
Parable of the dishonest manager
លក ១៦,១-១២
១ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «មានសេដ្ឋីមួយរូបបានប្រគល់មុខងារឱ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។ មានគេមកជម្រាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។ ២ សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកឱ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។ ៣ អ្នកបម្រើនោះរិះគិតក្នុងចិត្តថា “ចៅហ្វាយលែងឱ្យអញទទួលខុសត្រូវលើទ្រព្យសម្បត្តិលោកទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទានខ្មាសគេ។ ៤ អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឱ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ”។ ៥ គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឱ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។ ៦ កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នកហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។ ៧ បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។ ៨ ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
៩ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះទៅធ្វើទាន ដើម្បីឱ្យមានមិត្តភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅ មិត្តភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ១០ អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ ១១ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ដែល បញ្ឆោតចិត្តនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។ ១២ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃផង ធ្វើម្ដេចឱ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្តិដែលព្រះអង្គបម្រុងទុកសម្រាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន!
199. ពុំអាចបម្រើម្ចាស់ពីរនាក់
The right use of money
លក ១៦,១៣ | មថ ៦,២៤ |
១៣ គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។ | ២៤ «គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិ ទុកជាព្រះផងបានឡើយ»។ (មើលបន្ដ, § 176.) |
200. គណៈផារីស៊ីស្រឡាញ់ប្រាក់
Against the Pharisees and their love of money
លក ១៦,១៤-១៥
១៤ កាលពួកខាងគណៈផារីស៊ីឮដូច្នោះ គេក៏ចំអកឱ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។ ១៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្ដែងឫកពាឱ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឱ្យស្អប់ខ្ពើម។ (v. 16= § 79.)
201. វិន័យ និងព្រះរាជ្យរបស់ព្រះជាម្ចាស់
Fidelity to the Law
លក ១៦,១៧ | មថ ៥,១៨-១៩ |
១៧ ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែវិន័យមិនរលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។ (v. 18= § 61.) | ១៨ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដី នៅស្ថិតស្ថេរ ដរាបនោះ គ្មានក្បៀស ឬបន្ដក់ណាមួយក្នុងគម្ពីរវិន័យ ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ ១៩ អ្នកណាល្មើសបញ្ញាត្តិតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀនអ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ (v. 20 = § 58.). |
202. បុរសអ្នកមាន និងឡាសារជាអ្នកក្រ
Parable of the rich man and Lazarus
លក ១៦,១៩-៣០
១៩ «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។
២០ មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។ ២១ អ្នកឡាសារចង់បរិភោគកម្ទេចម្ហូបអាហារ ដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។
២២ ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកទេវទូតនាំគាត់យកទៅដាក់ក្បែរលោកអប្រាហាំ នៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
២៣ នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញអ្នកឡាសារនៅក្បែរលោកដែរ។
២៤ គាត់ស្រែកអង្វរលោកអប្រាហាំថា “លោកឪពុកអើយ! សូមអាណិតមេត្តាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារឱ្យយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់”។
២៥ លោកអប្រាហាំមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។ ២៦ ម្យ៉ាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ”។
២៧ អ្នកមាននោះអង្វរថា “លោកឪពុកអើយ! សូមលោកឪពុកមេត្តាចាត់ឡាសារឱ្យទៅផ្ទះឪពុកខ្ញុំផង
២៨ ខ្ញុំមានបងប្អូនប្រាំនាក់។ សូមឱ្យឡាសារទៅប្រាប់គេឱ្យដឹងខ្លួន កុំឱ្យគេមកកន្លែងរងទុក្ខទារុណកម្មនេះ”។
២៩ លោកអប្រាហាំឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ពួកព្យាការី ហើយឱ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។
៣០ អ្នកមានតបទៅលោកអប្រាហាំថា “ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត”។
* Lk 17,1-3a= § 131 ; 3b-4=§ 134bis ; 5-6=§ 127.
203. ភារកិច្ចរបស់អ្នកបម្រើ
Invitation to humility
លក ១៧,៧-១០
៧ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ” ទេ។ ៨ ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបម្រើថា “ចូររៀបចំបាយទឹកឱ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំ ពេលខ្ញុំបរិភោគ ចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ”។
៩ ម្ចាស់មិនដែលអរគុណអ្នកបម្រើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។
១០ រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។
ផ្នែកទី៦ : ដំណើរចុងក្រោយរបស់ព្រះយេស៊ូមុនចូលទៅក្នុងក្រុងយេរ៉ូសាឡឹម
6th section: The last trip before going up to Jerusalem
204. ព្រះយេស៊ូយាងចាកចេញពីស្រុកកាលីឡេ
Jesus leaves Galilee
លក ១៧,១១
១១ កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេ។
205. ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឱ្យបានជា
Jesus cleanses ten lepers
លក ១៧,១២-១៩
១២ ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ
១៣ ស្រែកឡើងថា៖ «លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។
១៤ ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឱ្យពួកបូជាចារ្យឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។
១៥ ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។ ១៦ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? ១៨ មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង អញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។
206. ពួកគណៈផារីស៊ី សួរពីព្រះរាជ្យរបស់ព្រះជាម្ចាស់
To the Pharisees : the Kingdom of God is coming
លក ១៧,២០-២១
២០ ពួកខាងគណៈផារីស៊ីទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកឡើយ។ ២១ គេពុំអាចពោលថា “ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ” បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
207. ចំពោះក្រុមសាវ័ក : ក. ថ្ងៃរបស់បុត្រមនុស្ស
To the disciples : a. The Day of the Son of man
លក ១៧,២២-២៥ | មថ ២៤,២៦-២៧ |
២២ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្សយាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។ ២៣ ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឱ្យសោះ។ ២៤ បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ ២៥ ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។ | ២៦ បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ ២៧ ដ្បិតបុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។ (v. 28, § 211.)។ |
208. ខ. ការមិនចេះខ្វាយខ្វល់របស់មនុស្ស
b. The lack of concern of the people
លក ១៧,២៦-៣០ | មថ ២៤,៣៧-៣៩ |
២៦ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេដែរ។ ២៧ កាលណោះ មនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។ | ៣៧ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ ៣៨ គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។ ៣៩ គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។ (40-41, § 210.) |
២៨ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុតដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។ ២៩ ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។ ៣០ នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ |
209. គ. យើងត្រូវលះបង់អ្វីៗ
c. Will have to renounce everything
លក ១៧,(* ៣១= § ២៤៦) ៣២-៣៣ | មថ ១០,៣៩ |
១៧,(* ៣១= § ២៤៦) ៣២ ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។ ៣៣ អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។ (Cf. Lk 9,24 and Mk 8,35. § 123 ; and Jn 12,25 § 230.) | ៣៩ អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។ (Cf. 16,25 § 123). (មើលបន្ដ § 152.) |
210. ឃ. ការវិនិច្ឆ័យចុងក្រោយ
d. The last judgement
លក ១៧,៣៤-៣៦ | មថ ២៤,៤០-៤១ |
៣៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ ៣៥ បើស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ ៣៦ បើមានបុរសពីរនាក់នៅក្នុងចម្ការ ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ»។ | ៤០ បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ ៤១ បើមានស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ (42, § 250 ; 43-44. § 178.) |
211. ង.
e. le rassemblement du juge et de la veuve
លក ១៧,៣៧ | មថ ២៤,២៨ |
៣៧ ពួកសាវ័កទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។ | ២៨ សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ»។ (មើលបន្ដ § 247.) |
212. ប្រស្នាអំពីចៅក្រម និងស្ត្រីមេម៉ាយ
The unscrupulous judge and the importunate widow
លក ១៨,១-៨
១ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សាវ័កឱ្យដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ៖ ២ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ ៣ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌ឱ្យនាងខ្ញុំផង”។
៤ ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្តីឱ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ៥ ក៏អញត្រូវតែកាត់ក្តីឱ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្តីឱ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។
៦ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ៧ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្តិធម៌ឱ្យអស់អ្នក ដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គ ទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ ៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឱ្យគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
213. បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
Parable of the Pharisee and the tax collector
លក ១៨,៩-១៤
៩ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អ្នកខ្លះ ដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ ១០ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ។ ម្នាក់ខាងគណៈផារីស៊ី ម្នាក់ទៀតជាអ្នកទារពន្ធ។ ១១ បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ១២ ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ ដែលទូលបង្គំរកបាន មួយភាគដប់ដល់ព្រះអង្គ”។
១៣ រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូង ទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។
១៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឱ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
(Cf. 14,11 § 189.)
214. ព្រះដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
Teaching about divorce and celibacy
មក ១០,២-១២ | មថ ១៩,៣-១២ |
២ មានពួកខាងគណៈផារីស៊ីចូលមកជិត ក្នុងគោលបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ ៣ ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឱ្យធ្វើអ្វី?»។ ៤ គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឱ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងវិន័យទាំងនេះឱ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ៦ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី។ ៧ “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន] ៨ ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ៩ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ | ៣ មានពួកខាងគណៈផារីស៊ី*ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ ៤ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករបានបង្កើតមនុស្សមកជាបុរស ជាស្ត្រី ៥ រួចព្រះអង្គមានព្រះបន្ទូលថាៈ “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។ ៦ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ៧ ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឱ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ៨ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ ៩ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ (Cf. 5,32 § 61.) |
១០ ពេលទៅដល់ផ្ទះ ពួកសាវ័កទូលសួរព្រះយេស៊ូអំពីរឿងនេះម្ដងទៀត។ ១១ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ ១២ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។ (Cf. Lk 16,18 § 61.) | ១០ សាវ័កនាំគ្នាទូលព្រះអង្គថា៖ «បើមានល័ក្ខខ័ណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ១១ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ ១២ អ្នកខ្លះមិនអាចរៀប ការបានតាំងពីកំណើតមក។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យយល់ចុះ!»។ |
215. ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
Jesus and the children
លក ១៨,១៥-១៧ | មក ១០,១៣-១៦ | មថ ១៩,១៣-១៥ |
១៥ មានមនុស្សម្នាបីទារកមកឱ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា។ ឃើញដូច្នោះ ពួកសាវ័កស្ដីបន្ទោសគេ | ១៣ មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្ដលើពួកវា ប៉ុន្តែ ពួកសាវ័កស្ដីបន្ទោសអ្នកទាំងនោះ។ | ១៣ មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា និងអធិស្ឋានឱ្យ។ ពួកសាវ័កស្ដីបន្ទោសអ្នកទាំងនោះ |
១៦ តែព្រះយេស៊ូសុំឱ្យគេយកទារកទាំងនោះមកជិតព្រះអង្គ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់បាន។ ១៧ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះអង្គមិនបានឡើយ»។ | ១៤ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បាន។ ១៥ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គឡើយ»។ | ១៤ តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឱ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខបាន»។ |
១៦ បន្ទាប់មក ព្រះអង្គឱបក្មេងទាំងនោះ រួចប្រទានពរឱ្យពួកវា ដោយដាក់ព្រះហស្ដពីលើ។ | ១៥ បន្ទាប់មក ព្រះអង្គដាក់ព្រះហស្ដលើក្មេងទាំងនោះ រួចព្រះអង្គយាងចាកចេញពីទីនោះទៅ។ (Cf. 18,3 § 129.) |
216. អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
The rich young man
លក ១៨,១៨-២៣ | មក ១០,១៧-២២ | មថ ១៩,១៦-២២ |
១៨ មាននាម៉ឺនម្នាក់ទូលសួរព្រះយេស៊ូថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ ២០ លោកស្គាល់វិន័យស្រាប់ហើយថា “កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ចូរគោរពមាតាបិតា”»។ ២១ បុរសនោះទូលព្រះយេស៊ូថា “ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះតាំងតែពីក្មេងមក”។ | ១៧ កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ១៨ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ ១៩ អ្នកស្គាល់វិន័យស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឱ្យសោះ ចូរគោរពមាតាបិតា”»។ ២០ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះ តាំងពីក្មេងមក»។ | ១៦ ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?»។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យ*ទៅ»។ ១៨ គាត់ទូលសួរព្រះអង្គថា៖ «វិន័យអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ១៩ ចូរគោរពមាតាបិតាចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ២០ យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ |
២២ ព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅសល់កិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺត្រូវយកអ្វីៗទាំងអស់ដែលលោកមានទៅលក់ ហើយចែកឱ្យជនក្រីក្រ។ ធ្វើដូច្នេះ លោកនឹងបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។ | ២១ ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឱ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។ | ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្តិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកឱ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ |
២៣ ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្តយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្តម្ភ។ | ២២ កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្តម្ភណាស់។ | ២២ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញ ទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្តម្ភណាស់។ |
217. សត្វអូដ្ឋចូលតាមប្រហោងម្ជុល
The danger of riches
លក ១៨,២៤-២៧ | មក ១០,២៣-២៧ | មថ ១៩,២៣-២៦ |
២៤ កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្ត ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ណាស់ | ២៣ ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសាវ័កថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បានទេ»។ ២៤ ពួកសាវ័កងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់! | ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់!។ |
២៥ សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ ២៦ អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គពោលឡើងថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ | ២៥ សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ ២៦ ពួកសាវ័ករឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ | ២៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខទៅទៀត»។ ២៥ កាលពួកសាវ័កឮដូច្នោះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្គ្រោះ?»។ |
២៧ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។ | ២៧ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។ | ២៦ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយ ព្រះអង្គធ្វើកើតទាំងអស់»។ |
218. រង្វាន់មួយជាមួយរយ
The reward of renunciation
លក ១៨,២៨-៣០ | មក ១០,២៨-៣១ | មថ ១៩,២៧-៣០ |
២៨ លោកសិលាទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមព្រះអង្គ»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ | ២៨ លោកសិលាទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមព្រះអង្គ»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ | ២៧ ពេលនោះ លោកសិលា*ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ ២៨ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្សគង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ |
«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសំបែង ប្រពន្ធ កូន ឪពុកម្ដាយ និងបងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់ ៣០ អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។ (មើលបន្ដ § 223.) | «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយកូន ឬស្រែចម្ការ ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ ៣០ អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយ កូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខថែមទៀតផង។ | ២៩ អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។ |
៣១ មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។ | ៣០ មានមនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។ (Cf. 20,16 § suiv.) |
219. ប្រស្នាអំពីកម្មករចំការទំពាំងបាយជូរ
Parable of the laborer in the vineyard
មថ ២០,១-១៦
១ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ ២ គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឱ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឱ្យទៅធ្វើការក្នុងចម្ការ។
៣ ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ ឥតធ្វើអ្វីសោះ។ ៤ គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឱ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ ៥ អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។
៦ ប្រមាណជាម៉ោងប្រាំល្ងាច គាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?” ៧ ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏ពោលទៅអ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ”។
៨ លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឱ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ៩ ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួងៗ។ ១០ ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចៗគ្នា។ ១១ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា ១២ “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់ឱ្យគេស្មើនឹងយើងខ្ញុំដែរ!”។ ១៣ ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា “សម្លាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឱ្យខ្ញុំមួយដួងក្នុងមួយថ្ងៃមែនឬមិនមែន! ១៤ ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ! ខ្ញុំចង់ឱ្យអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។ ១៥ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្តសប្បុរស?”។ ១៦ ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
(មើលបន្ដ § 223.)
220. លោកឡាសាររស់ឡើងវិញ
Resurrection of Lazarus
យហ ១១,១-៤៤
១ នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។
២ នាងម៉ារីនេះជាស្ត្រីម្នាក់ ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ (Cf. § 80 and § 228.)
៣ នាងទាំងពីរនាក់បានចាត់គេឱ្យទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់ អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ»។
៤ កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឱ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឱ្យព្រះបុត្រារបស់ព្រះអង្គសម្ដែងសិរីរុងរឿងវិញ»។ ៥ ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ ៦ កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺ ព្រះអង្គគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត
៧ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសាវ័កថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ ៨ ពួកសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូ ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាព្រះអង្គចង់វិលទៅស្រុកនោះវិញ!»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ ១០ ផ្ទុយទៅវិញ អ្នកណាដើរនៅពេលយប់ អ្នកនោះមុខតែជំពប់ជើងដួលជាមិនខាន ព្រោះគេគ្មានពន្លឺនៅក្នុងខ្លួនទេ»។
១១ ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសម្លាញ់របស់យើងសម្រាន្ដលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឱ្យភ្ញាក់ឡើងវិញ»។ ១២ ពួកសាវ័កទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សម្រាន្ដលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ ១៣ តាមពិត ព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែ ពួកសាវ័កស្មានថា ព្រះអង្គមានព្រះបន្ទូលថាគាត់សម្រាន្ដលក់ធម្មតា។ ១៤ ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ ១៥ បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ត ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឱ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះ យើងនាំគ្នាទៅផ្ទះគាត់»។ ១៦ ពេលនោះ សាវ័កថូម៉ាសហៅឌីឌីម ពោលទៅសាវ័កឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ!»។
១៧ កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរ បួនថ្ងៃហើយ។
១៨ ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ១៩ មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
២០ កាលនាងម៉ាថាបានដឹងថាព្រះយេស៊ូយាងមកដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ ២១ នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ២២ ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជានឹងប្រទានឱ្យមិនខាន»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ ២៤ នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ ខ្ញុំនឹងផ្ដល់ឱ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ ២៦ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។ ២៧ នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។
២៨ នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូន ដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយ ព្រះអង្គហៅប្អូនឯង»។ ២៩ នាងម៉ារីឮហើយ ក៏ស្ទុះក្រោកឡើង ទៅគាល់ព្រះយេស៊ូជាប្រញាប់។
៣០ ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។
៣១ ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ ៣២ លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទា ទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ ៣៣ ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ ៣៤ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមក លោកនឹងឃើញ»។ ៣៥ ពេលនោះ ព្រះយេស៊ូព្រះអង្គព្រះកន្សែង។ ៣៦ ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។ ៣៧ ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឱ្យមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើឱ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។
៣៨ ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មបាំងនៅមាត់រូង។ ៣៩ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថា ជាបងរបស់សព ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ សពធុំក្លិនហើយ ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ»។ ៤០ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ ៤១ គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលព្រះអង្គព្រះសណ្ដាប់ទូលបង្គំ។ ៤២ ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គព្រះអង្គព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឱ្យបណ្ដាជនដែលនៅជុំវិញទូលបង្គំជឿថា ព្រះអង្គពិតជាបានចាត់ទូលបង្គំឱ្យមកមែន»។ ៤៣ លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។ ៤៤ ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឱ្យគាត់ទៅចុះ»។
221. ការឃុបឃិតចាប់ព្រះយេស៊ូ
The Jewish leaders decide on the death of Jesus
យហ ១១,៤៥-៥៣
៤៥ ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ ៤៦ ប៉ុន្តែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី រៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ ៤៧ ពេលនោះ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។ ៤៨ ប្រសិនបើយើងបណ្ដោយឱ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញព្រះវិហារ និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ ៤៩ នៅក្នុងចំណោមពួកគេ មានលោកម្នាក់ឈ្មោះ កៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! ៥០ តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រនោះ ប្រសើរជាងទុកឱ្យជាតិទាំងមូលត្រូវវិនាស!»។ ៥១ លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថា ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា ៥២ មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឱ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ ៥៣ តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានសម្រេចធ្វើគុតព្រះយេស៊ូ។
222. ជិតដល់បុណ្យចម្លង
The Passover draws near
យហ ១១,៥៤-៥៦
៥៤ ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឱ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយព្រះអង្គស្នាក់នៅក្នុងភូមិនោះជាមួយពួកសាវ័ក។
៥៥ ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លងរបស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឱ្យបរិសុទ្ធ។
៥៦ គេរកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារថា៖ «អ្នកគិតដូចម្ដេច? លោកមិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ (មើលបន្ដ § 228.)