ការលេចឡើងនៃការសង្រ្គោះ
The dawn of Salvation
- 3. ទេវទូតកាព្រីអែលប្រកាសកំណើតលោកយ៉ូហានជាទីស្ត
The birth of John the Baptist foretold - 4. ទេវទូតកាព្រីអែលប្រកាសកំណើតព្រះយេស៊ូ
The Annunciation - 5. នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
The Visitation
ទំនុកតម្កើងរបស់នាងម៉ារី
Mary's song of praise - 6. កំណើតលោកយ៉ូហានបាទីស្ត និងពិធីកាត់ស្បែក
Birth and circumcision of John the Baptist
ទំនុកតម្កើងរបស់លោកសាការី
Zechariah Praises the Lord
- 7. ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្ត
The appearance of the angel to Joseph - 8. ព្រះយេស៊ូប្រសូត
Birth The of Jesus - 9. ពិធីកាត់ស្បែក និងថ្វាយព្រះឱរសព្រះនាមថា យេស៊ូ
The circumcision and the name of Jesus - 10. ព្រះនាងម៉ារី និង លោកយ៉ូសែបនាំព្រះឱរសយេស៊ូទៅថ្វាយព្រះអម្ចាស់
Jesus is presented in the Temple
ពាក្យទំនាយរបស់លោកស៊ីម៉ូន
Simeon's Prophecy
ពាក្យទំនាយរបស់យាយហាណ្ណា
Anna 's Prophecy
- 11. ពួកហោរាចារ្យ ព្រះយេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប ស្ដេចហេរ៉ូដចេញបញ្ជាឱ្យគេសម្លាប់ក្មេងៗ
The visit of the Magi, the flight into Egypt, the massacre of the Innocents - 12. ព្រះយេស៊ូត្រឡប់មកពីស្រុកអេស៊ីបវិញ
Coming back from Egypt - 13. ព្រះអង្គវិលត្រឡប់មកណាសារ៉ែត
Going back to Nazareth - 14. ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
Jesus among the doctors of the Law in the Temple. The hidden life at Nazareth.
លោកយ៉ូហានបាទីស្តរៀបចំផ្លូវទទួលព្រះសង្គ្រោះ
John prepares the approaching coming of the Messiah
- 15. បេសកកម្មដំបូងរបស់លោកយ៉ូហានបាទីស្ត
The beginning of the mission of the John the Baptist - 16. សេចក្តីប្រកាសរបស់លោកយ៉ូហានបាទីស្ត
The proclamation of John the Baptist - 17. លោកយ៉ូហានបាទីស្តប្រៀនប្រដៅបណ្តាជន
Recommendations of John the Baptist - 18. ការប្រកាសពីព្រះសង្រ្គោះ
Announcement of the Messiah - 19. ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
Jesus is proclaimed «Son of God» during his baptism - 20. បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
The Ancestors of Jesus - 21. ព្រះយេស៊ូឈ្នះការល្បួង
The temptations in the desert - 22. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
The testimony of Johnត - 23. ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់
How John recognized Christ - 24. សាវ័កដែលតាមព្រះយេស៊ូមុនគេ
The first disciples - 25. សាវ័កថ្មីពីរនាក់
Two new disciples - 26. ពិធីមង្គលការនៅភូមិកាណា
The wedding at Cana - 27. ព្រះអង្គយាងចុះទៅក្រុងកាជានុម
Short stay in Capernaum - 28. ព្រះយេស៊ូបណ្តេញអ្នកលក់ដូរចេញពីព្រះវិហារ
The expulsion of the dealers from the Temple - 29. ឫទ្ធានុភាពរបស់ព្រះយេស៊ូ
The power of Jesus - 30. ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
The conversation with Nicodemus - 31. ការវិនិច្ឆ័យអ្នកមិនជឿលើព្រះយេស៊ូ
The world will be judged according to its attitude towards Jesus - 32. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
Last testimony of John the Baptist - 33. ការសម្តែងព្រះបុត្រាជាព្រះជាម្ចាស់
The revelation of the Son of God - 34. លោកយ៉ូហានបាទីស្តជាប់ក្នុងមន្ទីរឃុំឃាំង
John the Baptist imprisoned
មុខងាររបស់ព្រះយេស៊ូ និងការលះបង់របស់ក្រុមសាវ័កលើកដំបូង
The ministry of Jesus and the abandon of the first disciples
ផ្នែកទី១ : ព្រះយេស៊ូចាបបំពេញការងាររបស់ព្រះអង្គនៅស្រុកកាលីឡ
1st section: Jesus begins his work in Galilee
- 35. ព្រះយេស៊ូនៅស្រុកកាលីឡេ
Jesus in Galilee - 36. ព្រះយេស៊ូនៅជាមួយស្ត្រីសាសន៍សាម៉ារី
Jesus and the woman from Samaria- ក. សេចក្តីផ្តើម
a. Introduction - ខ. អំពីទឹកដែលផ្ដល់ជីវិត
b. About the Living water - គ. ការសម្តែងព្រះយេស៊ូជាព្រះសង្រ្គោះ
c. The revelation of Jesus as Messiah - ឃ. ពួកសាវ័កត្រឡប់មកវិញ
d. The disciples come back - ង. អ្នកសាបព្រោះ និងអ្នកច្រូតកាត់
e. The sower and the harvest - ច. ព្រះយេស៊ូនៅក្នុងចំណោមអ្នកស្រុកសាម៉ារី
d. Jesus among the Samaritans
- ក. សេចក្តីផ្តើម
- 37. ព្រះយេស៊ូប្រោសកូនប្រុសរបស់មន្ត្រីម្នាក់ឱ្យបានជា
Jesus heals an official's son - 38. ព្រះយេស៊ូចាប់ផ្តើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ
Beginning of the Ministry of Jesus in Galilee - 39. អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទូលព្រះអង្គ
Jesus is rejected at Nazareth - 40. ព្រះយេស៊ូប្រៀនប្រដៅបណ្តាជននៅក្រុងកាផានុម
Jesus teaches in Capernaum - 41. ព្រះយេស៊ូមានព្រះបន្ទូលប្រកបដោយអំណាច
Jesus preaches with authority - 42. ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់
Jesus cures a demoniac - 43. ព្រះយេស៊ូប្រោសម្តាយក្មេកលោកសិលាឱ្យបានជា
Healing of Simon's mother-in-law - 44. ព្រះយេស៊ូប្រោសអ្នកជម្ងឺជាច្រើនឱ្យបានជា
Jesus heals many people - 45. ព្រះអង្គយាងចេញពីក្រុងកាផានុម និងយាងកាត់ស្រុកយូដា
Dawn departure from Capernaum and travel through Judaea - 46. ព្រះយេស៊ូត្រាស់ហៅសាវ័កបួនរូប
The fisrt four disciples are called - 47. ព្រះយេស៊ូបោសមនុស្សឃ្លង់ម្នាក់ឱ្យបានជា
Cure of a man suffering from a virulent skin-disease
ផ្នែកទី២ : ព្រះសង្រ្គោះជំទាស់នឹងពួកគណៈផារីស៊ី
2nd section: The Saviour against the Pharisees
ជម្លោះទី១ : ការអត់ទោសឱ្យរួចពីបាប
1st conflict : The forgiveness of sins
ជម្លោះទី២ : ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សបាប
2nd conflict : The compassion of Jesus towards sinners
ជម្លោះទី៣ : ចិត្តគំនិតថ្មី
3rd conflict : A new spirit
ជម្លោះទី៤ : ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
4th conflict : Jesus is master of the Sabbath
ជម្លោះទី៥ : ព្រះយេស៊ូប្រោសអ្នកជម្ងឺឱ្យបានជានៅថ្ងៃសប្ប័ទ
5th conflict : Jesus cures on the Sabbath
- 52. ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឱ្យបានជានៅថ្ងៃសប្ប័ទ
Cure of the man with a withered hand - 53. ការពិភាក្សាលើកដំបូង រិះរកមធ្យោបាយប្រឆាំងនឹងព្រះយេស៊ូ
First discussion on the best way to deal with Jesus
ផ្នែកទី៣ : ព្រះយេស៊ូប្រកាសដំណឹងល្អ
3rd section: The inaugural speech of Jesus
- 54. ព្រះយេស៊ូអធិដ្ឋានពេញមួយយប់ និងជ្រើសរើសគ្រីស្តទូតដប់ពីររូប
Jesus spent the whole night in prayer and chose his Twelve disciples - 55. បណ្តាជនដើរតាមព្រះយេស៊ូ
The crowds follow Jesus - 56. ព្រះគ្រូរបស់យើង
Our divine Master - 57. ធម្មទេសនាដំបូង សុភមង្គលដ៏ពិតប្រាកដ
The first sermon. The Beatitudes
ចំណុចទី១ | 1st point
- 58. គោលការណ៍ទូទៅ : ការប្រតិបត្តិតាមវិន័យ
General Principle : The fulfillment of the Law - 59. ការប្រតិបត្តិលើកទី១ ព្រះបន្ទូលអំពីកំហឹង
1st - Fulfillment : About homicide - 60. ការប្រតិបត្តិលើកទី២ : ព្រះបន្ទូលអំពីការផិតក្បត់
2nd - Fulfillment : About adultery - 61. ការប្រតិបត្តិលើកទី៣ ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
3rd - Fulfillment : About dismissal - 62. ការប្រតិបត្តិលើកទី៤ ព្រះបន្ទូលអំពីសម្បថ
4th - Fulfillment : About the oaths - 63. ការប្រតិបត្តិលើកទី៥ ព្រះបន្ទូលអំពីគំនុំសងសឹក
5th - Fulfillment : Renounce the revenge - 64. វិន័យសំខាន់ៗ
The Golden rule - 65. ការប្រតិបត្តិទី៦ : ត្រូវស្រលាញ់ខ្មាំងសត្រូវ
6th - Fulfillment : Love of enemies - 66. អ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់
Everything for God - 67. ការធ្វើទានដល់ជនក្រីក្រ
Almsgiving in secret - 68. ព្រះបន្ទូលអំពីការអធិស្ឋាន
Prayer in secret - 69. ការតមអាហារ
Fasting in secret
ចំណុចទី២ | 2nd point
ក. គំនិតតបត | a. Double opinion
ខ. ការសង្កេតមើលទាំង៣ | b. Triple monition
- 72. ទ្វារចង្អៀត
The narrow gate - 73. ព្យាការីក្លែងក្លាយ
The false prophets - 74. សីលធម៌ដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
The true moral of Jesus
Préroraison
ផ្នែកទី៤ : ការស្ទាក់ស្ទើរ និងការបញ្ជាក់អះអាង
4th section: Hesitations and affirmations
- 76. ព្រះយេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឱ្យបានជា
The centurion's servant - 77. ព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឱ្យរស់ឡើងវិញ
Resurrection of the son of the widow of Nain - 78. លោកយ៉ូហានបាទីស្តចាត់សិស្សទៅជួបព្រះស៊ូ
The Baptist’s question - 79. សក្ខីភាពរបស់ព្រះយេស៊ូអំពីលោកយ៉ូហានបាទីស្ត
The testimony of Jesus about the Baptist - 80. ព្រះយេស៊ូលើកលែងទោសឱ្យស្រ្តីមានបាបម្នាក់
Jesus forgives a woman - 81. ស្រ្តីៗដែលបម្រើព្រះយេស៊ូ
The women who accompanied Jesus - 82. សាច់ញាតិរបស់ព្រះយេស៊ូព្រួយបារម្ភពីព្រះអង្គ
His relatives are concerned about Jesus - 83. មាតា និងបងប្អូនរបស់ព្រះយេស៊ូ
Jesus's Mother and Brothers
ផ្នែកទី៥ : ប្រស្នាអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
5th section: The parables of the Kingdom of God
- 84. ប្រស្នាអំពីគ្រាប់ពូជ
The parable of the sower - 85. មូលហេតុដែលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នា
Why Jesus spoke in parables - 86. ព្រះយេស៊ូពន្យល់ពាក្យប្រស្នាស្តីអំពីគ្រាប់ពូជ
The parable of the sower explained - 87. សេចក្តីបង្រៀនរបស់ព្រះយេស៊ូ
Receiving and handing on the teaching of Jesus
ចំណុចទី ១ | 1st point
ចំណុចទី ២ | 2nd point
ចំណុចទី ៣ | 3rd point
ចំណុចទី ៤ | 4th point
- 88. ប្រស្នាអំពីគ្រាប់ពូជដុះ
Parable of the seed growing by itself - 89. ប្រស្នាអំពីស្រងែ
Parable of the darnel - 90. ប្រស្នាអំពីគ្រាប់ពូជល្អិត
Parable of the mustard seed - 91. ប្រស្នាអំពីមេនំប៉័ង
Parable of the yeast - 92. ការប្រៀនប្រដៅជាពាក្យប្រស្នា
The teaching in parables - 93. ព្រះយេស៊ូពន្យល់អត្ថន័យប្រស្នាអំពីស្រងែ
Explanation of the parable of the darnel
ផ្នែកទី៦ : ព្រះបរមកិច្ចនៅខាងកើតទន្លេទីបេរីយ៉ាត
6th section: The Mission at the east of the Lake of Tiberiade
- 94. ប្រស្នាស្តីអំពីកំណប់ និងអំពីពេជ្រដ៏មានតម្លៃ
Parable of the treasure and of the pearl - 95. ប្រស្នាអំពីអួន
Parable of the dragnet
សេចក្តីសន្និដាននៃសេចក្តីបង្រៀនជាពាក្យប្រស្នា
Conclusion of the teaching in parables
- 96. ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងម្ចាស់ផ្ទះ
The good householder - 97. ព្រះយេស៊ូធ្វើអោយរលកស្ងប់
The calming of the storm - 98. ព្រះយេស៊ូប្រាសបុរសខ្មោចចូលម្នាក់
Jesus with the Gerasenes - 99. ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមអោយបានជា និងប្រោសកូនស្រីលោកយ៉ៃរ៉ូសអោយរស់ឡើងវិញ
Jairus's daughter and the woman with a haemorrhage - 100. អ្នកភូមិណាសារ៉ែតមិនព្រមទទួលស្គាល់ព្រះយេស៊ូ
Jesus is rejected from Nazareth
ផ្នែកទី៧ : បេសកកម្មរបស់ក្រុមសាវ័កទាំង១២
7th section : The mission of the Twelve Apostles
- 101. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
The instructions of the Saviour for the Mission - 102. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
Preaching of Jesus and his disciples - 103. ស្តេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ត
Death of John the Baptist - 104. ព្រះបាទហេរ៉ូដនឹកឆ្ងល់អំពីព្រះយេស៊ូ
Herod and Jesus - 105. ការវិលត្រឡប់នៃក្រុមគ្រីស្តទូត
The return of the Apostles
ផ្នែកទី៨ : នំប៉័ងដែលផ្ដល់ជីវិត
8th section : The bread of life
- 106. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សប្រាំពាន់នាក់បរិភោគ
First miracle of the loaves - 107. ព្រះយេស៊ូយាងលើទឹកសមុទ្រ
Jesus and Peter walk on the water - 108. ព្រះយេស៊ូបោសអ្នកជំងឺនៅស្រុកកេនេសារ៉ែត
Healing the sick in Gennesaret - 109. ព្រះយេស៊ូជាអាហារដែលផ្ដល់ជីវិត
The bread from Heaven
The setting and the audience
1st theme : Jesus is bread of life
ការការពារទ្រឹស្តី
Defense of the doctrine
Transition
ពិធីជប់លៀងចុងក្រោយ និងទុក្ខលំបាករបស់ព្រះយេស៊ូ
Second theme : The Eucharist and the Passion
ការបង្រៀនរបស់ព្រះយេស៊ូ
Preaching of Jesus
ផ្នែកទី១ : ពិធីបុណ្យព្រះវិញ្ញាណយាងមក
1st section: The Feast of Pentecost
- 111. ព្រះយេស៊ូប្រោសមនុស្សពិការម្នាក់អោយបានជា
Jesus heals in Bethesda - 112. អំណាចរបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ
The Son of God and the Divine power - 113. ព្រះបិតាផ្តល់សក្ខីភាពអំពីព្រះយេស៊ូ
God the Father testifies to Jesus
ផ្នែកទី២ : ការបណ្តុះបណ្តាលក្រុមសាវ័ក
2nd section : The formation of the disciples
- 114. ការបម្រើដ៏ពិតប្រាកដ
The true service of God- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
a. Controversy on the Rabbinic Tradition - ខ. គោលការណ៍ស្តីពីភាពបរិសុទ្ធ និង មិនបរិសុទ្ធ
b. Principle on purity and impurity
- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
- 115. ស្ត្រីសាសន៍ដទៃម្នាក់ជឿលើព្រះយេស៊ូ
The daughter of the Syro-Phoenician woman healed - 116. ព្រះយេស៊ូប្រោសមនុស្សតថ្លង់ម្នាក់អោយបានជា
Healing of the deaf man. Great enthousiasm - 117. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សបួនពាន់នាក់បរិភោគ
Second miracle of the loaves - 118. ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ
The Pharisees ask for a miracle - 119. ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ
A warning against hypocrisy - 120. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់អោយបានភ្លឺ
Healing of a blind man at Bethsaida - 121. លោកសិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រឹស្ត
Peter’s profession of faith - 122. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទុក្ខលំបាក
Jesus foretells his death and resurrection for the first time - 123. លក្ខខណ្ឌដើម្បីដើរតាមព្រះយេស៊ូ
The condition of following Christ - 124. ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ
The kingdom will come soon - 125. សិរីរុងរឿងរបស់ព្រះយេស៊ូ
The transfiguration - 126. ការមកដល់របស់ព្យាការីអេលី
The coming of Elijah - 127. ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
Healing of an epilectic demoniac - 128. ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
Jesus foretells his death and resurrection for the second time - 129. អ្នកដែលធំជាងគ The ambition of the Apostles
- 130. របៀបប្រើព្រះនាមរបស់ព្រះយេស៊ូ
On using the name of Jesus - 131. អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំដែរ
Generosity shown to Christ’s disciples. - 132. កុំនាំអ្នកដទៃអោយប្រព្រឹត្តអំពើបាប
On leading others astray - 133. អំបិល និងពន្លឺ
On loss of enthusiasm in a disciple - 134. ត្រូវអត់ទោសឱ្យគេជានិច្ច
Brotherly correction and power - 134bis. ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឱ្យគេ
Parable of the unforgiving debtor - 135. ការបង់ពន្ធព្រះវិហារនៅក្រុងយេរូសាឡឹម
The Temple tax paid by Jesus and Peter - 136. ព្រះយេស៊ូបន្ទោសអ្នកក្រុងនានាដែលពុំព្រមជឿ
Woes to unrepentant cities
ផ្នែកទី៣ : ពិធីបុណ្យបារាំ
3rd section: The Feast of the Tabernacles.
- 137. ព្រះយេស៊ូធ្វើដំណើរទៅក្រុងយេរ៉ូសាឡឹម
Jesus goes up to Jerusalem for the Feast - 138. ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី
Samaritan village refuses to receive Jesus - 139. ព្រះយេស៊ូ និងថ្ងៃសប្ប័ទ
Jesus and the Sabbath - 140. ព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ
Jesus reveals his divine origin - 141. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវលាកចាកលោកនេះ
Jesus foretells his approaching departure - 142. ទន្លេដែលមានទឹកផ្ដល់ជីវិត
The promise of living water - 143. បណ្ដាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ
Division among the people - 144. ស្ត្រីម្នាក់ប្រព្រឹត្តសាហាស្មន់
The adulterous woman - 145. ព្រះយេស៊ូជាពន្លឺពិភពលោក
Jesus, light of the world - 146. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទីវង្គត
Jesus foretells his death - 147. ព្រះយេស៊ូ និងលោកអប្រាហាំ
Jesus and Abraham - 148. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់អោយបានជា
The healing of the man born blind- ក. ការអស្ចារ្យ
a. The miracle. First impressions - ខ. គណៈផារីស៊ើបអង្កេតអំពីព្រះយេស៊ូ
b. The Pharisees investigate the healing - គ. ជំនឿ និងភាពងងឹតភ្នែក
c. Faith and blindness
- ក. ការអស្ចារ្យ
- 149. ព្រះយេស៊ូជាអ្នកតង្វាលដ៏ល្អ Jesus the Good shepherd
- ក. ព្រះយេស៊ូជាទ្វារ
a. Jesus the gate - ខ. គង្វាលដ៏ល្អ
b. The good shepherd
- ក. ព្រះយេស៊ូជាទ្វារ
- 150. ការយល់ឃើញផ្សេងៗ
Diverse impressions
ផ្នែកទី៤ : ចាប់ពីបុណ្យបារាំ រហូតដល់បុណ្យឆ្លងព្រះវិហារ
4th Section: From the feast of Tabernacles to Dedicate
- 151. លក្ខណៈសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
Three cases of vocation - 152. ព្រះយេស៊ូចាត់សាវ័ក៧២រូបទៅផ្សាយដំណឹងល្អ
Mission of the seventy two disciples - 153. ក្រុមសាវ័កវិលត្រឡប់មកវិញ
The return of the disciples - 154. ការសម្តែងរបស់ព្រះបុត្រា និងព្រះបិតា
The revelation of the Son and of the Father - 155. វិន័យរបស់ព្រះយេស៊ូ
Invitation to accept the yoke of Christ - 156. ការសម្តែងរបស់ព្រះអង្គចំពោះក្រុមសាវ័ក
The revelation to the disciples - 157. ពួកធម្មាចារ្យ និងជីវិតអស់កល្បជានិច្ច
The lawyer and the eternal life - 158. ពាក្យប្រស្នាអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្តសប្បុរស
Parable of the good Samaritan - 159. ព្រះយេស៊ូគង់នៅផ្ទះនាងម៉ាថា និងនាងម៉ារី
Martha and Mary - 160. ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន
The Lord's prayer - 161. ពាក្យប្រស្នាអំពីមិត្តសំឡាញ់ដែលរំខាន
Parable of the importunate friend - 162. អំពីរបៀបដែលត្រូវអធិស្ឋាន
Perseverance in prayer - 163. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ និងមនុស្សគម្នាក់អោយនិយាយបាន
Jesus heals two blind men and one mute - 164. ព្រះយេស៊ូបណ្ដេញខ្មោចចេញពីមនុស្សគម្នាក់ ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
Jesus is accused to casting devils through Beelzebul - 165. ព្រះយេស៊ូបណ្ដេញខ្មោច
- Jesus and the devils
- 166. ការពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធ
Blasphemy against the Holy
167. ខ្មោចអាក្រក់ Return of the unclean spirit - 168. ស្ត្រីដែលបានបង្កើតលោកពិតជាមានសុភមង្គលមែន
The truly blessed - 169. ទីសំគាល់របស់លោកយ៉ូណាស
The sign of Jonah - 170. ពាក្យប្រស្នាស្តីអំពីចង្កៀង
The light of the body - 171. ពុតត្បុតរបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ី
The Pharisees and the lawyers attacked - 172. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីពីរ
The second project to catch out Jesus - 173. ព្រះយេស៊ូទូន្មានសាវ័កកុំអោយភ័យបារម្ភ
Do not be afraid to proclaim the truth - 174. ព្រះយេស៊ូសន្យានឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
Jesus will send the Holy Spirit - 175. ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់
On hoarding possessions - 176. ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
Trust in Providence - 177. ត្រូវស្វែងរកសម្បត្តិសួគ៌
The true richness is in heaven - 178. ការប្រុងប្រៀបខ្លួន
On being ready for the Master's return - 179. ប្រស្នាអំពីអ្នកបំរើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់
The faithful and unfaithfully servant - 180. ការបាក់បែកគ្នាព្រោះជំនឿ
For or against Jesus - 181. ត្រូវយល់ហេតុការណ៍ផ្សេងៗ
On reading the signs of the times - 182. ត្រូវកែប្រែចិត្តគំនិត - ប្រស្នាស្តីអំពីឧទម្ពរគ្មានផ្លែ
Examples inviting repentance. Parable of the barren fig tree
183. ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់អោយជានៅថ្ងៃសប្ប័ទ
Healing of a crippled woman on the Sabbath
ផ្នែកទី៥ : ចាប់ពីបុណ្យឆ្លងព្រះវិហាររហូតទៅដល់ដែលគេរកធ្វើគតព្រះយេស៊ូ
5th section: From the Feast of Dedication until the move of Jesus towards his death
- 184. ព្រះយេស៊ូយាងឆ្ពោះទៅក្រុងយេរូសាឡឹម
Jesus goes to Jerusalem - 185. ព្រះយេស៊ូប្រៀនប្រដៅគេក្នុងឱកាសបុណ្យឆ្លងព្រះវិហារ
Preaching for the Feast of the Dedication - 186. ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់
Jesus withdraws to the other side of the Jordan - 186bis. ទ្វារចង្អៀត - ការបដិសេធរបស់ជនជាតិយូដា - ការត្រាស់ហៅសាសន៍ដទៃ
The narrow door ; rejection of the Jews ; call of the gentiles - 187. ស្តេចកំណាចហេរ៉ូដ
Herod the fox - 188. ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់អោយបានជានៅថ្ងៃសប្ប័ទ
Healing of a dropsical man on the Sabbath - 189. ចង់បានកន្លែងកិត្តិយស
On chossing places at table - 190. ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
On choosing guests to be invited - 191. ប្រស្នាស្តីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
The invited guests who made excuses - 192. អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
Renouncing possessions - 193. ប្រស្នាអំពីការសាងសង់ផ្ទះ និងធ្វើសឹកសង្គ្រាម
Renouncing all that one holds dear - 194. បុព្វយោគស្តីពីព្រះមេត្តាករុណា
Introduction to the divine mercy - 195. ប្រស្នាអំពីចៀមដែលបាត់ហើយរកឃើញវិញ
parable of the lost sheep - 196. ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
Parable of the lost drachma - 197. ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
Parable of the lost son and his brother - 198. ប្រស្នាអំពីអ្នកបម្រើប៉ិនបោកបញ្ឆោតសម្បត្តិលោកកីយ៍ និងសម្បត្តិសួគ៌
Parable of the dishonest manager - 199. ពុំអាចបម្រើម្ចាស់ពីរនាក់
The right use of money - 200. គណៈផារីស៊ីស្រឡាញ់ប្រាក់
Against the Pharisees and their love of money - 201. វិន័យ និងព្រះរាជ្យរបស់ព្រះជាម្ចាស់
Fidelity to the Law - 202. បុរសអ្នកមាន និងឡាសារជាអ្នកក្រ
Parable of the rich man and Lazarus - 203. ភារកិច្ចរបស់អ្នកបម្រើ
Invitation to humility
ផ្នែកទី៦ : ដំណើរចុងក្រោយរបស់ព្រះយេស៊ូមុនចូលទៅក្នុងក្រុងយេរ៉ូសាឡឹម
6th section: The last trip before going up to Jerusalem
- 204. ព្រះយេស៊ូយាងចាកចេញពីស្រុកកាលីឡេ
Jesus leaves Galilee - 205. ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឱ្យបានជា
Jesus cleanses ten lepers - 206. ពួកគណៈផារីស៊ី សួរពីព្រះរាជ្យរបស់ព្រះជាម្ចាស់
To the Pharisees : the Kingdom of God is coming - 207. ចំពោះក្រុមសាវ័ក : ក. ថ្ងៃរបស់បុត្រមនុស្ស
To the disciples : a. The Day of the Son of man - 212. ប្រស្នាអំពីចៅក្រម និងស្ត្រីមេម៉ាយ
The unscrupulous judge and the importunate widow - 213. បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
Parable of the Pharisee and the tax collector - 214. ព្រះដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
Teaching about divorce and celibacy - 215. ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
Jesus and the children - 216. អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
The rich young man - 217. សត្វអូដ្ឋចូលតាមប្រហោងម្ជុល
The danger of riches - 218. រង្វាន់មួយជាមួយរយ
The reward of renunciation - 219. ប្រស្នាអំពីកម្មករចំការទំពាំងបាយជូរ
Parable of the laborer in the vineyard - 220. លោកឡាសាររស់ឡើងវិញ
Resurrection of Lazarus - 221. ការឃុបឃិតចាប់ព្រះយេស៊ូ
The Jewish leaders decide on the death of Jesus - 222. ជិតដល់បុណ្យចម្លង
The Passover draws near
ការប្រៀនប្រដៅចុងក្រោយរបស់ព្រះយេស៊ូ
Last predication of Jesus
ផ្នែកទី១ : ដំណើរចុងក្រោយទៅកាន់ក្រុងយេរ៉ូសាឡឹម
1st section: The last trip to Jerusalem
- 223. ព្រះយេស៊ូប្រកាសជាលើកទីបីអំពីព្រះអង្គរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញ
Jesus foretells his death and resurrection for the third time - 224. សំណូមពររបស់លោកយ៉ាកុប និងលោកយ៉ូហាន
The sons of Zebedee make their request - 225. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ
Entering Jericho : the blind man - 226. លោកសាខេទទួលព្រះយេស៊ូ
Jesus and Zacchaeus - 227. ប្រស្នាស្តីអំពីប្រាក់នែន
Parables of the ten pounds
ផ្នែកទី២: ថ្ងៃសៅរ៍ពិសិដ្ឋ
2nd section: Holy Saturday
ផ្នែកទី៣ : ការបង្រៀននៅទីក្រុងយេរ៉ូសាឡឹម 3rd section: Teaching in Jerusalem
- 229. ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
The Messiah enters Jerusalem - 230. ព្រះយេស៊ូសំដែងសិរីរុងរឿងរបស់ព្រះអង្គ
Jesus foretells his death and subsequent glorification - 231. ព្រះអង្គយាងទៅភូមិបេថានី
Jesus spends a night at Bethany
ថ្ងៃចន្ទពិសិដ្ឋ
Holy Monday
- 232. ដើមឧទុម្ពរត្រូវបណ្តាសា
The barren fig tree - 233. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបី
Third secret meeting to catch out Jesus - 234. ព្រះយេស៊ូយាងចាកចេញពីទីក្រុងយេរ៉ូសាឡឹម
Jesus goes out of Jerusalem
ថ្ងៃអង្គារពិសិដ្ឋ
Holy Tuesday
- 235. ដើមឧទ្ទម្ពរក្រៀមស្វិត
The barren fig tree - 236. អំណាចរបស់ព្រះយេស៊ូ
The Jews question the authority of Jesus - 237. ប្រស្នាអំពីកូនប្រុសពីរនាក់
The parable of the two sons - 238. ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
Parable of the wicked tenants - 239. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបួន
Fourth attempt to catch out Jesus - 240. អំពីពន្ធដារ
The question about paying taxes - 241. អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
The resurrection of the dead and the Sadducees - 242. ព្រះត្រីស្តជាព្រះអម្ចាស់លើស្តេចដាវីឌ
The question about David's Son - 243. ព្រះយេស៊ូមានព្រះបន្ទូលឱ្យប្រយ័ត្តនឹងពុតត្បុតរបស់ពួកធម្មាចារ្យ
The scribes condemned by Jesus - 244. អំពីបេសកកម្មរបស់ព្រះយេស៊ូ
About the mission of Jesus - 245. តង្វាយរបស់ស្ត្រីមេម៉ាយ
The widow’s offering - 246. ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ និងហេតុការណ៍នៅគ្រាចុងក្រោយ
Discourse on the destruction of Jerusalem - 247. គ្រាមានទុក្ខលំបាកវេទនា
The eschatological discourse - 248. បុត្រមនុស្សយ៉ាងត្រឡប់មកវិញ
Cosmic disasters and the glorious appearing of the Son of man - 249. ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រឹស្គ
The time of this coming - 250. ការត្រៀមខ្លួនប្រុងប្រយ័ត្ន
Be on the alert - 251. ប្រស្នាស្ត្រីក្រមុំដប់នាក់
Parable of the ten bridesmaids - 252. ការកាត់ទោសនៅគ្រាចុងក្រោយបង្អស់
The Last Judgement - 253. ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូ
The last days of Jesus
ថ្ងៃពុធពិសិដ្ឋ
Holy Wednesday
ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ
Holy Thursday
- 255. ព្រះយេស៊ូឱ្យគេរៀបចំធ្វើបុណ្យចម្លង
Preparation for the Passover supper - 256. ពិធីជប់លៀងរបស់ព្រះអម្ចាស់
The last supper - 257. អ្នកធំត្រូវបំរើអ្នកតូច
Humility. Who is the greatest ? - 258. ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
The trichery of Judas foretold - 259. អគ្គសញ្ញានៃព្រះកាយ និងព្រះលោហិតព្រះគ្រឹស្ត
The institution of the Eucharist - 260. ការប្រៀនប្រដៅចុងក្រោយ
Farewell discourses - 261. ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសីលាបដិសេធមិនទទួលស្គាល់ព្រះអង្គ
Peter”s denial and repentance - 262. នៅពេលមានវិបត្តិ
A time of crisis - 263. ព្រះយេស៊ូជាមាគ៌ទៅកាន់ព្រះបិតា
Exhortation to trust - 264. ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
Jesus the true vine - 265. មនុស្សលោកស្អប់ព្រះយេស៊ូ និងស្ទប់សាវ័ករបស់ព្រះអង្គ
The disciples and the world - 266. ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក
The coming of the Holy Spirit - 267. ព្រះយេស៊ូទូលអង្វរអោយពួកសាវ័ករួបរួមគ្នាជាធ្លុងតែមួយ
The prayer of Jesus for unity
ព្រះយេស៊ូសោយទុក្ខលំបាក
The passion
ថ្ងៃសុកពិសិដ្ឋ
Holy Friday
ផ្នែកទី១ : សួនឧទ្យានកេសេម៉ានឹ
1st section: Gethsemane
- 268. ចេញពីផ្ទះឆ្ពោះទៅក្នុងសួនឧទ្យានកេសេម៉ានី
From the Cenacle to Gethsemane - 269.ព្រះយេស៊ូអធិដ្ឋាននៅលើភ្នំដើមអូលីវ
The agony and the prayer of Jesus
ផ្នែកទី២ : ព្រះយេស៊ូ និងក្រុមនាយកបូជាចារ្យ
2nd section: Jesus and the High Priest
- 270. គេចាប់ព្រះយេស៊ូ
Jesus arrested - 271. ព្រះយេស៊ូនៅមុខលោកមហាបូជាចារ្យ
Jesus before Annas - 272. ព្រះយេស៊ូនៅមុខមហាបូជាចារ្យ
Jesus before the Sanhedrin - 273. គេវាយដំជេរប្រមាថព្រះយេស៊ូ
Jesus mocked by the guards - 274. ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
The Sanhedrin condemns Jesus - 275. មរណៈភាពរបស់លោកយូដា
The death of Judas
ផ្នែកទី៣: ព្រះយេស៊ូ និងលោកពីឡាត
3rd section: Jesus and Pilate
- 276. ព្រះយេស៊ូនៅមុខលោកពីឡាត
Jesus before Pilate - 277. គេចោទប្រកាន់ព្រះអង្គ
The accusations - 278. គេចោទសួរព្រះអង្គ
The questioning - 279. លោកពីឡាតមិនហ៊ានសម្រេចចិត្ត
The indecision of Pilate - 280. ព្រះយេស៊ូនៅមុខស្ដេចហេរ៉ូដ
The trial under Herod’s jurisdiction - 281. លោកពីឡាតចង់ដោះលែងព្រះយេស៊ូ
Pilate wants to free Jesus - 282. គេសុំដោះលែងបារ៉ាបាស
Barabbas free - 283. គេធ្វើទារុណកម្មព្រះយេស៊ូ
Jesus is scourged - 284. គេយកបន្លាមកក្រងធ្វើជាមកុដ
Jesus crowned with thorns - 285. លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ
Pilate hesitates and releases Jesus to the Jews - 286. គេកាត់ទោសឆ្កាងព្រះយេស៊ូ
Jesus is condemned to be crucified
ផ្នែកទី៤: ព្រះយេស៊ូសោយទីវង្គត
4th section: Crucifixion and death of Jesus
- 287. ការធ្វើដំណើរទៅកន្លែងគេឆ្កាងព្រះយេស៊ូ
The way to Calvary - 288. គេឆ្កាងព្រះយេស៊ូ
The crucifixion - 289. គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូ
The two criminals - 290. គេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង
The inscription on the Cross - 291. ព្រះបន្ទូលលើកទីមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ឱព្រះបិតា
The first word of Jesus on the Cross : Pater - 292. គេបោះឆ្នោតចែកសម្លៀកបំពាក់
They shares out his clothes - 293. ព្រះបន្ទូលលើកទីពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : នេះហើយម្ដាយរបស់អ្នក
The second word of Jesus on the Cross (Muller...) - 294. ជនជាតិយូដាប្រមាថមើលងាយព្រះអង្គ
Jesus is mocked - 295. ព្រះបន្ទូលលើកទីបីរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : សូមព្រះហប្ញទ័យ ...
The third word of Jesus on the Cross (...Hodie) - 296. ព្រះបន្ទូលលើកទីបួនរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : អេឡយ អេឡយ….
The fourth word of Jesus on the Cross (Eloi...) - 297. ព្រះបន្ទូលលើកទីប្រាំរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំស្រេកទឹក...
The fifth word of Jesus on the Cross (Sitio) - 298. ព្រះបន្ទូលលើកទីប្រាំមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំបានសំរេច...
The sixth word of Jesus on the Cross (Consummatum est) - 299. ព្រះបន្ទូលលើកទីប្រាំពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ទូលបង្គំសូមប្រគល់វិញ្ញាណ...
The seventh word of Jesus on the Cross (Pater, in manus tuas...) - 300. ព្រះយេស៊ូចូលទិវង្គត
The death of Jesus
ផ្នែកទី៥: ថ្ងៃសុក្រពិសិដ្ឋពេលល្ងាច
5th section: The evening of Holy Friday
- 301. ក្រោយពេលព្រះយេស៊ូសោយទិវង្គត
After the death of Christ - 302. អន្តរាគមរបស់លោកយ៉ូសែបជាអ្នកក្រុងអារីម៉ាថេ
The burial. Joseph of Arimathea - 303. លំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ
Jesus' side is pierced - 304. ការបញ្ចុះសពព្រះយេស៊ូ
The burialថ្ងៃសៅរ៍ពិសិដ្ឋ
Holy Saturday - 305. គេចាត់ចែងឱ្យយាមផ្នូរ
The guard at the tomb
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខ
Resurrection, Apparitions and Ascension of Christ
- 306. ស្រីៗនាំគ្នាទៅផ្នូរ
The empty tomb and the women - 307. ព្រះយេស៊ូបង្ហាញព្រះអង្គអោយនាងមារីជាអ្នកស្រុកម៉ាដាឡាឃើញ
The appearance to Mary of Magdala - 308. ទេវទូតនិយាយទៅកាន់ស្រ្តី
The angels and the women - 309. ស្ត្រីៗនាំដំណឹងទៅជម្រាបក្រុមសាវ័ក
The apostles refuse to believe the women - 310. លោកសិលា និងលោកយ៉ូហានស្ទុះរត់ទៅផ្នូរ
Peter and John to the tomb - 311. ព្រះយេស៊ូឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ
Appearances of the risen Christ - 312. គេចាប់ផ្ដើមបៀតបៀនគ្រីស្តបរិស័ទ
Precaution taken by the leaders of the people - 313. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស
The road to Emmaus - 314. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូល
The disciples from Emmaus to Jerusalem - 315. ពួកសាវ័កបានឃើញព្រះយេស៊ូ
Jesus appears to the apostles - 316. លោកថូម៉ាសបានឃើញព្រះយេស៊ូ
Appearance of Jesus to Thomas - 317. ក្រុមសាវ័កបានឃើញព្រះយេស៊ូនៅមាត់សមុទ្រទីបេរីយ៉ាដ
The appearance on the shore of Tiberias - 318. ពួកសាវ័កបានឃើញព្រះយេស៊ូនៅលើភ្នំមួយក្នុងស្រុកកាលីឡេ
The appearance in Galilee - 319. ក្រុមសាវ័កបានឃើញព្រះយេស៊ូជាឡើងចុងក្រោយនៅក្រុងយេរូសាឡឹម
The last appearance in Jerusalem - 320. ព្រះយេស៊ូយ៉ាងឡើងទៅស្ថានបរមសុខ
The Ascension - EPILOGUE
- 321. Epilogue of the Gospel of Saint John
- 322. Epilogue of the Gospel of Saint John
ភាគទី៥
FIFTH Part
ការប្រៀនប្រដៅចុងក្រោយរបស់ព្រះយេស៊ូ
Last predication of Jesus
ផ្នែកទី១ : ដំណើរចុងក្រោយទៅកាន់ក្រុងយេរ៉ូសាឡឹម
1st section: The last trip to Jerusalem
223. ព្រះយេស៊ូប្រកាសជាលើកទីបីអំពីព្រះអង្គរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញ
Jesus foretells his death and resurrection for the third time
លក ១៨,៣១-៣៤ | មក ១០,៣២-៣៤ | មថ ២០,១៧-១៩ |
៣២ ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសាវ័ក។ ព្រះអង្គយាងនាំមុខគេ ពួកសាវ័កភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ | ១៧ កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡឹម | |
៣១ ព្រះយេស៊ូនាំសាវ័កទាំងដប់ពីររូបចេញទៅជាមួយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការីបានចែងទុកអំពីបុត្រមនុស្ស នឹងកើតមាននៅទីនោះ ៣២ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកត្មះតិះដៀលលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ ៣៣ គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ៣៤ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថា ព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។ | ព្រះយេស៊ូនាំសាវ័កទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ ដែលនឹងកើតមានដល់ព្រះអង្គ៖ ៣៣ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ។ គេនឹងកាត់ទោសប្រហារជីវិតលោក ហើយបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។ ៣៤ ពួកនោះនឹងចំអកឱ្យលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ | ព្រះអង្គនាំសាវ័កទាំងដប់ពីររូបទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ ១៨ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ គេនឹងកាត់ទោសប្រហារជីវិតលោក។ ១៩ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឱ្យពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ |
224. សំណូមពររបស់លោកយ៉ាកុប និងលោកយ៉ូហាន
The sons of Zebedee make their request
មក ១០,៣៥-៤១ | មថ ២០,២០-២៤ |
៣៥ បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ ៣៦ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឱ្យខ្ញុំធ្វើអ្វី?»។ ៣៧ គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿង សូមប្រទានឱ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ ៣៨ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។ ៣៩ គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន ៤០ ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឱ្យប៉ុណ្ណោះ»។ ៤១ កាលសាវ័កដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។ (42-45, § 257). | ២០ ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ ២១ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ «ដល់ពេលព្រះអង្គគ្រងរាជ្យ សូមឱ្យកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ ២២ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និងលោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។ ២៣ ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចឱ្យឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នក ដែលព្រះបិតារបស់ខ្ញុំបានសម្រេចឱ្យប៉ុណ្ណោះ»។ ២៤ កាលសាវ័កដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះណាស់។ (25-28, § 229). |
225. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ
Entering Jericho : the blind man
លក ១៨,៣៥-៤៣ | មក ១០,៤៦-៥២ | មថ ២០,២៩-៣៤ |
៣៥ កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់អង្គុយសុំទាននៅតាមផ្លូវ។ ៣៦ ពេលគាត់ឮស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី ៣៧ គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ ៣៨ មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ៣៩ ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឱ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។ | ៤៦ ព្រះយេស៊ូ និងពួកសាវ័កធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសាវ័ក និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ ៤៧ កាលគាត់ឮថាព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត យាងតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ ៤៨ មនុស្សជាច្រើនបានគំរាមគាត់ឱ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ | ២៩ កាលព្រះយេស៊ូយាងចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ ៣០ ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមក ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។ ៣១ បណ្ដាជនគំរាមអ្នកទាំងពីរឱ្យនៅស្ងៀម ប៉ុន្តែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។ |
៤០ ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេឱ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ ៤១ «តើអ្នកចង់ឱ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ | ៤៩ ព្រះយេស៊ូក៏ឈប់ ហើយមានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖ «កុំអស់សង្ឃឹម ក្រោកឡើង លោកហៅអ្នក»។ ៥០ គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង តម្រង់ទៅរកព្រះយេស៊ូ។ ៥១ ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឱ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំឱ្យភ្លឺផង»។ | ៣២ ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់ឱ្យខ្ញុំធ្វើអ្វី?»។ ៣៣ គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមប្រោសឱ្យភ្នែកយើងខ្ញុំបានភ្លឺផង»។ |
៤២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឱ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។ ៤៣ រំពេចនោះ គាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។ | ៥២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។ (មើលបន្ដ, § 229.) | ៣៤ ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។ (មើលបន្ដ, § 229.) |
226. លោកសាខេទទួលព្រះយេស៊ូ
Jesus and Zacchaeus
លក ១៩,១-១០
១ ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។
២ មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។
៣ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ ៤ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើមចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។
៥ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។
៦ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។
៧ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។
៨ លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ ១០ បុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
227. ប្រស្នាស្តីអំពីប្រាក់ណែន
Parables of the ten pounds
លក ១៩,១១-២៨ | មថ ២៥,១៤-៣០ |
១១ កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។ | |
១២ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។ ១៣ មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោកដប់នាក់មក ប្រគល់ប្រាក់ឱ្យគេមួយណែនម្នាក់ៗ ទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។ ១៤ រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងឱ្យទៅតាមក្រោយ នាំពាក្យថា “យើងខ្ញុំមិនចង់ឱ្យលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។ ១៥ លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ព្រះរាជាកោះហៅអ្នកបម្រើទាំងដប់នាក់ ដែលស្ដេចបានប្រគល់ប្រាក់ណែននោះ មកសួរ ដើម្បីឱ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ ១៦ អ្នកបម្រើទីមួយចូលមកគាល់ ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន”។ ១៧ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឱ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។ ១៨ អ្នកបម្រើទីពីរចូលមក ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញបានប្រាំណែន”។ ១៩ ព្រះរាជាមានរាជឱង្ការទៅគាត់ថា “យើងតែងតាំងអ្នកឱ្យគ្រប់គ្រងលើក្រុងប្រាំ”។ ២០ អ្នកបម្រើម្នាក់ទៀតចូលមក ទូលថា “បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។ ២១ ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតព្រះអង្គប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលព្រះអង្គមិនបានសាបព្រោះ”។ ២២ ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នកឱ្យស្របតាមពាក្យសម្ដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ ២៣ ហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដើម្បីឱ្យយើងអាចទទួលទាំងដើម ទាំងការ នៅពេលយើងត្រឡប់មកវិញ?”។ ២៤ បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឱ្យអ្នកដែលមានដប់ណែនទៅ”។ ២៥ អ្នកទាំងនោះទូលស្ដេចថា “បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ”។ ២៦ ព្រះរាជាមានរាជឱង្ការតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ (Cf. Lk 8,18 and Mk 4,25. § 87.) រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្តួចក៏មិនសល់ផង។ | ១៤ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឱ្យ។ ១៥ គាត់ប្រគល់ប្រាក់ឱ្យអ្នកបម្រើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺឱ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ ១៦ អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ ១៧ អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។ ១៨ រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ ១៩ លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ ២០ អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឱ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។ ២១ ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ ២២ អ្នកទទួលប្រាក់ពីរណែនក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះ ចូលមកដែរ ហើយជម្រាបថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឱ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត”។ ២៣ ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ ២៤ បន្ទាប់មក អ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថាៈ “លោកម្ចាស់! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។ ២៥ ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់ឱ្យ ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ”។ ២៦ ម្ចាស់ក៏ពោលទៅអ្នកនោះថាៈ “នែ៎ អ្នកបម្រើអាក្រក់ ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។ ២៧ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ទាំងដើម ទាំងការ!។ ២៨ ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឱ្យអ្នកដែលមានដប់ណែននោះទៅ ២៩ ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។ ៣០ ចំណែកឯអ្នកបម្រើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!”»។ (មើលបន្ដ, § 252.) |
២៧ ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឱ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។ (Cf.Mk 10,32 § 223). |
ផ្នែកទី២: ថ្ងៃសៅរ៍ពិសិដ្ឋ
2nd section: Holy Saturday
228. ស្ត្រីម្នាក់ចាក់ប្រេងលើសិរសាព្រះយេស៊ូ
The anointing at Bethany
មក ១៤,៣-៩ | មថ ២៦,៦-៨ . ១០-១៣ | យហ ១២,១-១១ |
៣ ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។ | ៦ ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ ៧ មានស្ត្រីម្នាក់ចូលមករកព្រះអង្គ ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលព្រះយេស៊ូកំពុងសោយព្រះស្ងោយ នាងយកប្រេងក្រអូបនោះចាក់លើព្រះសិរសាព្រះអង្គ។ | ១ ប្រាំមួយថ្ងៃ មុនបុណ្យចម្លង ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញ។ ២ នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ ៣ នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់មក ចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ |
៤ មានអ្នកខ្លះនៅទីនោះ ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! ៥ បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។ | ៨ ពួកសាវ័កឃើញដូច្នេះទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអ៊ីចឹង! | ៤ ពេលនោះ សាវ័កម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គពោលឡើងថា៖ ៥ «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង ទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ ៦ គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ |
៦ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឱ្យនាងធ្វើតាមចិត្តនាងទៅ! ហេតុអ្វីបានជារករឿងនាង? នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ ៧ អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្តអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ៨ ស្ត្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។ ៩ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំឭកអំពីនាង»។ (មើលបន្ដ, § 254.) | ១០ ព្រះយេស៊ូជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ ១១ អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។១២ នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ ១៣ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អនេះ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំឭកអំពីនាង»។ (មើលបន្ដ, § 252.) | ៧ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមបំណងចិត្តនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។ ៨ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ |
៩ ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមក មិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ ១០ ពួកនាយកបូជាចារ្យបានសម្រេចចិត្តសម្លាប់លោកឡាសារដែរ ១១ ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេ មកជឿលើព្រះយេស៊ូ។ |
ផ្នែកទី៣ : ការបង្រៀននៅទីក្រុងយេរ៉ូសាឡឹម 3rd section: Teaching in Jerusalem
229. ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
The Messiah enters Jerusalem
លក ១៩,២៨-៤៤ *៤៥ | មក ១១,១-១១ក | មថ ២១,១-១១.១៤-១៦ |
២៨ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។២៩ លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីររូបឲ្យទៅមុន ៣០ ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ៣១ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “ព្រះអម្ចាស់ត្រូវការវា”»។ | ១ ព្រះយេស៊ូយាងមកជាមួយសាវ័កជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីររូបឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ ២ «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ៣ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។ | ១ ព្រះយេស៊ូយាងមកជាមួយពួកសាវ័ក ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីរនាក់ឲ្យទៅមុន ២ ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឲ្យខ្ញុំ។ ៣ ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន»។ ៤ ព្រឹត្តិការណ៍នេះកើតឡើង ស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការីថា៖ ៥ «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថាៈ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ។ ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់លើខ្នងលា ហើយគង់លើខ្នងកូនលាផងដែរ»។ |
៣២ សាវ័កទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។ ៣៣ ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» ៣៤ សាវ័កឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ | ៤ សាវ័កទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ ៥ មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ ៦ សាវ័កទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏ឲ្យដឹកចេញទៅ។ | ៦ សាវ័កទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់ព្រះយេស៊ូ |
៣៥ បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវាថ្វាយព្រះអង្គគង់។ | ៧ សាវ័កទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។ | ៧ ដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់លើខ្នងវា។ |
៣៦ នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ | ៨ មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ | ៨ នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ |
៣៧ កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ ៣៨ គេពោលថា៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់! សូមសន្តិភាពកើតពីស្ថានបរមសុខមក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ ៣៩ មានអ្នកខាងគណៈផារីស៊ីខ្លះ ដែលនៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖ «លោកគ្រូ សូមឃាត់សិស្សរបស់លោកឲ្យនៅស្ងៀមផង!»។ ៤០ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។ ៤១ កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយព្រះអង្គព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖ ៤២ «យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។ ៤៣ នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស ៤៤ គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។ * ៤៥ ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ។ល។ § 28 | ៩ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ១០ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ | ៩ មហាជនដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! ព្រះរាជវង្សរបស់ព្រះបាទដាវីឌ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ |
១១ក កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលក្នុងព្រះវិហារ។ (11b-§ 231). | ១០ កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួលច្របល់ សួរថា៖ «តើលោកនោះជានរណា?»។ ១១ មហាជនឆ្លើយថា៖ «លោកជាព្យាការីយេស៊ូមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។ 12-13. § 28) ១៤ មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកព្រះអង្គនៅក្នុងព្រះវិហារ ព្រះអង្គក៏ប្រោសគេឲ្យជាទាំងអស់គ្នា។ ១៥ កាលក្រុមនាយកបូជាចារ្យ និងបណ្ឌិតខាងវិន័យឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ និងឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា «ជយោព្រះរាជវង្សព្រះបាទដាវីឌ!» គេទាស់ចិត្តណាស់ ១៦ គេទូលព្រះអង្គថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគម្ពីរមានចែងថា “ព្រះអង្គបានធ្វើឲ្យពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និងទារកដែលនៅបៅ” តើអស់លោកមិនដែលអានទេឬ?»។ |
យហ ១២,១២-១៩
១២ នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ១៣ គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!» ១៤ ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖ ១៥ «ប្រជាជនក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នកយាងមកដល់ហើយ ព្រះអង្គគង់លើខ្នងកូនលា»។
១៦ នៅពេលនោះ ពួកសាវ័កពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសម្ដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ថ្វាយព្រះអង្គស្របតាមគម្ពីរដែរ។ ១៧ អស់អ្នកដែលនៅជាមួយព្រះយេស៊ូ កាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ឡើងវិញនោះ នាំគ្នាផ្ដល់សក្ខីភាពអំពីកិច្ចការដែលព្រះអង្គបានធ្វើ។ ១៨ បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ ១៩ ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
230. ព្រះយេស៊ូសំដែងសិរីរុងរឿងរបស់ព្រះអង្គ
Jesus foretells his death and subsequent glorification
យហ ១២,២០-៣៦
២០ ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង មានជនជាតិក្រិកខ្លះដែរ។
២១ គេចូលទៅជិតលោកភីលីព ជាអ្នកភូមិបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។ ២២ លោកភីលីពទៅប្រាប់លោកអន់ដ្រេ ហើយលោកអន់ដ្រេ និងលោកភីលីព ចូលទៅទូលព្រះយេស៊ូ។
២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសម្ដែងសិរីរុងរឿងហើយ។ ២៤ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ ២៥ អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ២៦ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។ ២៧ «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ ២៨ ព្រះបិតាអើយ សម្ដែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសម្ដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសម្ដែងសិរីរុងរឿងជាថ្មីទៀត»។
២៩ បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានទេវទូតនិយាយមកលោក»។ ៣០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសម្រាប់អ្នករាល់គ្នា មិនមែនសម្រាប់ខ្ញុំទេ។ ៣១ ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។ ៣២ រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ ៣៣ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។ ៣៤ បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមគម្ពីរវិន័យថា ព្រះគ្រីស្ដត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? ៣៥ តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្ដិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។ ៣៦ ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។
កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គយាងចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។ (មើលបន្ដ, § 244).
231. ព្រះអង្គយាងទៅភូមិបេថានី
Jesus spends a night at Bethany
មក ១១,១១ខ | មថ ២១,១៧ |
១១ខ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេថានីជាមួយសាវ័កទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។ | ១៧ ព្រះអង្គទុកគេចោល ព្រះអង្គយាងចេញពីទីក្រុងឆ្ពោះទៅភូមិបេថានី ហើយស្នាក់នៅទីនោះ។ |
ថ្ងៃចន្ទពិសិដ្ឋ
Holy Monday
232. ដើមឧទុម្ពរត្រូវបណ្តាសា
The barren fig tree
មក ១១,១២-១៤ | មថ ២១,១៨-១៩ក |
១២ នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេថានី ពេលនោះ ព្រះអង្គឃ្លាន។ ១៣ ព្រះអង្គទតឃើញឧទុម្ពរមួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ ១៤ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសាវ័កបានឮព្រះបន្ទូលរបស់ព្រះអង្គ។ | ១៨ ព្រលឹមឡើង ព្រះយេស៊ូយាងត្រឡប់ទៅទីក្រុងវិញ ពេលនោះ ព្រះអង្គឃ្លាន។ ១៩ក ព្រះអង្គទតឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ ព្រះអង្គយាងចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ (19b, § 235) |
233. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបី
Third secret meeting to catch out Jesus
លក ១៩*,៤៥-៤៦=§ ២៨, ៤៧-៤៨ | មក ១១,១៥ក.១៨ |
៤៧ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារ ជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ ពួកបណ្ឌិតខាងវិន័យ និងពួកមន្ត្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ | ១៥ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសាវ័ក ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ (15b-17, § 28.)។ |
៤៨ ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្តទុកដាក់។ | ១៨ កាលពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ |
234. ព្រះយេស៊ូយាងចាកចេញពីទីក្រុងយេរ៉ូសាឡឹម
Jesus goes out of Jerusalem
មក ១១,១៩
១៩ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសាវ័ក។
ថ្ងៃអង្គារពិសិដ្ឋ
Holy Tuesday
235. ដើមឧទ្ទម្ពរក្រៀមស្វិត
The barren fig tree
មក ១១,២០-២៦ | មថ ២១,១៩ខ-២២ |
២០ ព្រឹកឡើងពេលធ្វើដំណើរតាមផ្លូវនោះ ពួកសាវ័កឃើញដើមឧទុម្ពរក្រៀមស្វិតរហូតដល់ឫស។ ២១ លោកសិលានឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ ២២ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ ២៣ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ (Cf. Lk 18,6, § 127.) ២៤ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ ២៥ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខអត់ទោសឲ្យអ្នករាល់គ្នា»។ (Cf. Mt 6,14-15, § 160.) [ ២៦ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ។ =Mt 6,15)] | ១៩ខ ព្រះអង្គយាងចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។ ២០ ឃើញដូច្នោះ ពួកសាវ័កងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «ហេតុដូចម្ដេចបានជាដើមឧទុម្ពរក្រៀមស្វិតមួយរំពេចដូច្នេះ?»។ ២១ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថាៈ “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!” នោះនឹងសម្រេចដូច្នោះជាមិនខាន។ (Cf. Mt 17,20b, § 127.)។ ២២ អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន សុំទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។ |
236. អំណាចរបស់ព្រះយេស៊ូ
The Jews question the authority of Jesus
លក ២០,១-៨ | មក ១១,២៧-៣៣ | មថ ២១,២៣-២៧ |
១ ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ មានក្រុមនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ ២ ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។ | ២៧ ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយពួកសាវ័កម្ដងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ នាំគ្នាមកជួបព្រះអង្គ។ ២៨ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?»។ | ២៣ ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ* ហើយនៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ប្រជាជន នាំគ្នាចូលមកសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។ |
៣ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំណួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍ ៤ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក? ព្រះជាម្ចាស់ ឬមនុស្ស?»។ | ២៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ ៣០ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក? ព្រះជាម្ចាស់ ឬមនុស្ស?»។ | ២៤ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថាខ្ញុំធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី។ ២៥ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ |
៥ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?”។ ៦ បើយើងឆ្លើយថា “មនុស្សចាត់លោកឲ្យមក” ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការីមែន»។ ៧ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។ | ៣១ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន? ៣២ ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់លោកឲ្យមក…» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ ៣៣ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។ | គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន” ២៦ បើយើងឆ្លើយថា “មនុស្សចាត់លោកយ៉ូហានឲ្យមក” នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី»។ ២៧ ដូច្នេះ គេទូលឆ្លើយព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះអង្គមានព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វីដែរ»។ |
237. ប្រស្នាអំពីកូនប្រុសពីរនាក់
The parable of the two sons
មថ ២១,២៨-៣២
២៨ «អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។ ២៩ កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ ៣០ បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថាៈ “បាទ កូនទៅ!” តែអត់ទៅទេ។ ៣១ ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។
គេទូលព្រះអង្គថា៖ «កូនច្បង»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យា នឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ មុនអ្នករាល់គ្នា ៣២ ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្តគំនិត ហើយជឿលោកដែរ»។ (Cf. Lk 7,29-30 § 79.)
238. ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
Parable of the wicked tenants
លក ២០,៩-១៨ | មក ១២,១-១១ | មថ ២១,៣៣-៤៦ |
៩ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។ | ១ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ | ៣៣ «សុំស្ដាប់ប្រស្នាមួយទៀតៈ មានបុរសម្នាក់ជាម្ចាស់ចម្ការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ |
១០ លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបម្រើម្នាក់ឲ្យមកជួបពួកអ្នកថែចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្តែ ពួកកសិករបានវាយដំអ្នកបម្រើ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ១១ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ១២ គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចម្ការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចម្ការ។ ១៣ ម្ចាស់ចម្ការគិតថា “តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន”។ | ២ លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឲ្យមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ ៣ គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ៤ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេរស្ដីទៀតផង។ ៥ ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ ៦ ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់ តែមួយគត់ គាត់ចាត់បុត្រនោះឲ្យមកក្រោយគេបង្អស់ ដោយយល់ថា | ៣៤ លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឲ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។ ៣៥ ពួកកសិករនាំគ្នាចាប់ពួកអ្នកបម្រើមកវាយដំម្នាក់ ប្រហារជីវិតម្នាក់ និងយកដុំថ្មគប់សម្លាប់ម្នាក់ទៀត។ ៣៦ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្តែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ ៣៧ នៅទីបំផុត ម្ចាស់ចម្ការចាត់កូនប្រុស របស់គាត់ ឲ្យមកជួបគេដោយគិតថា “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ |
១៤ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ ១៥ គេក៏បោះកូនប្រុសម្ចាស់ចម្ការទៅខាងក្រៅ ហើយសម្លាប់ចោល។ | ៧ “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ ប៉ុន្តែ ពួកកសិករថែចម្ការទាំងនោះពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅ ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ ៨ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការយកមកសម្លាប់ រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ | ៣៨ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថាៈ “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន”។ ៣៩ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។ ៤០ ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ |
តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?។ ១៦ គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។ ១៧ ព្រះយេស៊ូទតសម្លឹងទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត” តើពាក្យនេះមានន័យដូចម្ដេច?។ | ៩ តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្ដេច? គាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត។ ១០ អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរ ដែលមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។ ១១ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”»។ | ៤១ គេទូលព្រះអង្គថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឲ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។ ៤២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោលបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះ អម្ចាស់បានសម្រេចការអស្ចារ្យនេះ យើង បានឃើញ ហើយស្ងើចសរសើរផង”។ តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ?។ ៤៣ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ។ ៤៤ អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។ |
១៨ អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។ |
239. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបួន
Fourth attempt to catch out Jesus
លក ២០,១៩ | មក ១២,១២ | មថ ២១,៤៥-៤៦ |
១៩ ពេលនោះ ពួកបណ្ឌិតខាងវិន័យ និងពួកនាយកបូជាចារ្យ រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នា សំដៅទៅលើពួកគេ ប៉ុន្តែ ពួកគេខ្លាចប្រជាជន។ | ១២ ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចាកចេញពីព្រះយេស៊ូទៅ។ (Cf. Mt 22,22 § 240.) | ៤៥ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*ឮដូច្នោះ ក៏ដឹងថា ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើពួកគេ។ ៤៦ គេនាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកព្រះយេស៊ូជាព្យាការី*មួយរូប។ |
240. អំពីពន្ធដារ
The question about paying taxes
លក ២០,២០-២៦ | មក ១២,១៣-១៧ | មថ ២២,១៥-២២ |
២០ ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។ | ១៣ គេចាត់ពួកខាងគណៈផារីស៊ី និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះ បន្ទូល។ | ១៥ ពួកខាងគណៈផារីស៊ីចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ |
២១ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិតអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។ ២២ សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ | ១៤ គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគ យល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។ | ១៦ គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យដែលលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ ១៧ ហេតុនេះ សូមលោកគ្រូឲ្យយោបល់យើងខ្ញុំមើល៍ តើវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារ ថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ |
២៣ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖ ២៤ «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ | ១៥ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។ ១៦ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។ | ១៨ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ១៩ ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ២០ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ ២១ គេទូលថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ |
២៥ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ ២៦ អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនបានឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។ | ១៧ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។ | ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ ២២ ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។ (Mk 12,12 § 239.)។ |
241. អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
The resurrection of the dead and the Sadducees
លក ២០,២៧-៤០ | មក ១២,១៨-២៧.៣៤ | មថ ២២,២៣-៣៣ |
២៧ មានអ្នកខាងគណៈសាឌូស៊ីខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ ២៨ «លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកឲ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន។ | ១៨ មានពួកខាងគណៈសាឌូស៊ីចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ ១៩ «លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។ | ២៣ នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ីចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ ២៤ «លោកគ្រូ! លោកម៉ូសេមានប្រសាសន៍ថាៈ “បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។ |
២៩ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ៣០ ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ ៣១ បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅ តែគ្មានកូនទេ។ ៣២ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។ ៣៣ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ៣៥ ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឲ្យរស់ឡើងវិញ នៅលោកខាងមុខ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។ ៣៦ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវទូត។ គេជាបុត្រធីតារបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ | ២០ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ ២១ ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅ ទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ ២២ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។ ២៣ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ ២៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ២៥ ពេលមនុស្សស្លាប់ មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវទូតនៅស្ថានបរមសុខ។ | ២៥ ឧបមាថា នៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធឲ្យប្អូន។ ២៦ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។ ២៧ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ២៨ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ៣០ ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវទូតនៅស្ថានបរមសុខ។ |
៣៧ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប។ ៣៨ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ | ២៦ លោកម៉ូសេបានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ?។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ ២៧ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។ (28,34a § 157.) | ៣១ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថាៈ ៣២ “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។ |
៣៩ ពួកបណ្ឌិតខាងវិន័យខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ ៤០ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។ | ៣៤ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។ (Cf. Mt 22,46 § 242.) | ៣៣ កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀន គេងឿងឆ្ងល់ជាខ្លាំង។ (34,40 § 157.) |
242. ព្រះត្រីស្តជាព្រះអម្ចាស់លើស្តេចដាវីឌ
The question about David’s Son
លក ២០,៤១-៤៤ | មក ១២,៣៥-៣៧ក | មថ ២២,៤១-៤៦ |
៤១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាមនុស្សម្នាថា ព្រះ គ្រីស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? | ៣៥ ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្ដេចបានជាពួកបណ្ឌិតខាងវិន័យនិយាយថា ព្រះគ្រីស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?។ | ៤១ ពេលនោះ ពួកខាងគណៈផារីស៊ីនៅជុំគ្នា ព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖ ៤២ «តើអ្នករាល់គ្នាយល់ថា ព្រះគ្រីស្ដជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។ |
៤២ ដ្បិតក្នុងគម្ពីរទំនុកតម្កើង ព្រះបាទដាវីឌមានរាជឱង្ការថាៈ | ៣៦ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឲ្យមានរាជឱង្ការថាៈ | ៤៣ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រីស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺហៅព្រះគ្រីស្ដថា “ព្រះអម្ចាស់” ទៅវិញដូច្នេះ គឺស្ដេចមានរាជឱង្ការថាៈ |
“ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះ អម្ចាស់របស់ខ្ញុំថា សូមគង់នៅខាងស្ដាំយើង ៤៣ ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គមកដាក់ក្រោមព្រះ បាទាព្រះអង្គ”។ ៤៤ បើព្រះបាទដាវីឌហៅព្រះគ្រីស្ដថា ព្រះអម្ចាស់ ដូច្នេះ តើឲ្យព្រះគ្រីស្ដត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្ដេចកើត!»។ | “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គមកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”។ ៣៧ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្ដថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រីស្ដត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ | ៤៤ “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គមកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”។ ៤៥ បើព្រះបាទដាវីឌហៅព្រះគ្រីស្ដថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រីស្ដត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។ ៤៦ គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។ |
243. ព្រះយេស៊ូមានព្រះបន្ទូលឱ្យប្រយ័ត្តនឹងពុតត្បុតរបស់ពួកធម្មាចារ្យ
The scribes condemned by Jesus
លក ២០,៤៥-៤៧ | មក ១២,៣៧ខ-៤០ | មថ ២៣,១-៧ ; ៨-៣៦ |
៤៥ នៅពេលប្រជាជនទាំងមូលកំពុងស្ដាប់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ ៤៦ «ចូរប្រយ័ត្ននឹងពួកបណ្ឌិតខាងវិន័យឲ្យមែនទែន ពួកនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ (Cf. 11,43 § ) | ដូច្នេះ តើឲ្យព្រះគ្រីស្ដត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ ៣៨ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកបណ្ឌិតខាងវិន័យឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ៣៩ ព្រមទាំងរើសកន្លែងអង្គុយមុខគេ ក្នុងសាលាប្រជុំ និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ | ១ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងពួកសាវ័កថា៖ ២ «ពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ី មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ។ ៣ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្ដីដែលគេបង្រៀននោះទេ។ ៤ អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្ដិចបន្តួចក៏មិនជួយផង។ ៥ គេធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោលនៅជាយអាវកាន់តែវែងទៅៗ។ ៦ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ។ ៧ ពួកនេះចូលចិត្តឲ្យគេឱនកាយគោរព នៅតាមផ្សារ និងឲ្យគេហៅខ្លួនថា “ព្រះគ្រូ”។ ៨ រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “ព្រះគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ |
៤៧ អ្នកទាំងនោះ តែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។ | ៤០ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ |
មថ ២៣,៨-៣៦
៩ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “ព្រះបិតា” ឲ្យសោះ ដ្បិតអ្នករាល់គ្នាមាន“ព្រះបិតា”តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ ១០ កុំឲ្យគេហៅអ្នករាល់គ្នាថា“មគ្គទេសក៍”ឡើយ ដ្បិតមានតែព្រះគ្រីស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ ១១ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។ ១២ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
១៣ នែ៎! ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនឲ្យមនុស្សចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។ ១៤ [ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់មិនខាន]។ ១៥ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ ឲ្យចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឲ្យបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។ ១៦ ពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នានិយាយថា “បើអ្នកណាស្បថដោយយកព្រះវិហារធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះវិហារធ្វើជាសាក្សី ទើបយកជាការបាន”។
១៧ មនុស្សលេលា កង្វាក់អើយ! មាស និងព្រះវិហារ ដែលធ្វើឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។ ១៨ អ្នករាល់គ្នានិយាយទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។ ១៩ មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និងអាសនៈដែលធ្វើឲ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?។ ២០ ដូច្នេះ អ្នកណាស្បថដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។ ២១ អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ មានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារជាសាក្សីដែរ។ ២២ អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។
២៣ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អម មួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាលះបង់វិន័យសំខាន់ៗចោល មានសេចក្ដីសុចរិត មេត្តាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាម ដោយឥតលះបង់ចោលប្រការឯទៀតៗ។ ២៤ អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។ ២៥ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសំអាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។ ២៦ ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសំអាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធដែរ។ ២៧ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ ២៨ អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្ដែងឫកពារខាងក្រៅឲ្យមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។២៩ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត ៣០ ដោយពោលថាៈ “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ”។ ៣១ អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ៣២ ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឲ្យបានសម្រេចទៅ! ៣៣ នែ៎ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចឲ្យអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន?។ ៣៤ ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងបណ្ឌិតខាងវិន័យឲ្យមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងសាលាប្រជុំ ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។ ៣៥ ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគី ដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ និងអាសនៈ។ ៣៦ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។
*លក ១៣,៣៤-៣៥ | មថ ២៣,៣៧-៣៩ |
៣៤ អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នក ដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ ៣៥ ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ “សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមក ក្នុងនាមព្រះអម្ចាស់!”»។ (មើលបន្ដ, § 188.) | ៣៧ «អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ ៣៨ ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ។ ៣៩ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ “សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់!”»។ (មើលបន្ដ, § 246.) |
244. អំពីបេសកកម្មរបស់ព្រះយេស៊ូ
About the mission of Jesus
យហ ១២,៣៧-៥០
៣៧ ទោះបីព្រះយេស៊ូធ្វើទីសម្គាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល ៣៨ គឺស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយប្រាប់? តើព្រះអម្ចាស់បានសម្ដែងឫទ្ធិបារមីឲ្យនរណាឃើញ?»។ ៣៩ គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖៤០ «ព្រះអង្គបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្តគេរឹង មិនឲ្យភ្នែកគេមើលឃើញ មិនឲ្យប្រាជ្ញាគេយល់ ហើយមិនឲ្យគេងាកមករកយើងក្រែងលោយើងប្រោសគេឲ្យជា»។ (Cf. § 85.)
៤១ ព្យាការីអេសាយពោលពាក្យទាំងនេះ មកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។៤២ ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្តែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និងខ្លាចគេដេញចេញពីសាលាប្រជុំ ៤៣ ដ្បិតពួកគេចូលចិត្តទទួលសិរីរុងរឿងពីមនុស្សជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។
៤៤ ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ ៤៥ អ្នកណាឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ។ ៤៦ ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។ ៤៧ បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្តិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។ ៤៨ អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។ ៤៩ ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គបង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។ ៥០ ខ្ញុំដឹងថាអ្វីៗដែលព្រះអង្គបង្គាប់សុទ្ធតែផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ»។ (មើលបន្ដ, § 257.)
245. តង្វាយរបស់ស្ត្រីមេម៉ាយ
The widow’s offering
លក ២១,១-៤ | មក ១២,៤១-៤៤ |
១ ព្រះយេស៊ូទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់។ ២ ព្រះអង្គទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ ៣ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់ ៤ ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។ | ៤១ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ ៤២ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ៤៣ ព្រះយេស៊ូត្រាស់ហៅពួកសាវ័ក*មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ៤៤ ដ្បិតពួកអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។ |
246. ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ និងហេតុការណ៍នៅគ្រាចុងក្រោយ
Discourse on the destruction of Jerusalem
លក ២១,៥-១១ | មក ១៣,១-៨ | មថ ២៤,១-៨ |
៥ អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះជាម្ចាស់។ | ១ ពេលព្រះយេស៊ូយាងចេញពីព្រះវិហារទៅ មានសាវ័កម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ | ១ ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសាវ័កចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។ |
ព្រះយេស៊ូមានព្រះបន្ទូលថា៖ ៦ «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ៧ គេទូលសួរព្រះអង្គថា៖ «ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសម្គាល់អ្វីឲ្យយើងដឹងថា ព្រឹត្តិការណ៍ទាំងនោះជិតមកដល់?»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយ នរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាព្រះគ្រីស្ដ” ឬថា “ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះឲ្យសោះ។ ៩ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ១០ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ១១ នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលឲ្យភ័យតក់ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង។ | ២ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ៣ ព្រះអង្គគង់នៅលើភ្នំដើមអូលីវ ទល់មុខព្រះវិហារ។ លោកសិលា លោកយ៉ាកុប លោកយ៉ូហាន និងលោកអន់ដ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ ៤ «សូមព្រះគ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ៦ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា៖ “ខ្ញុំនេះហើយជាព្រះគ្រីស្ដ!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ ៧ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសាន កាលនៃពិភពលោកនៅឡើយទេ។ | ២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ!»។ ៣ កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសាវ័កនាំគ្នាចូលទៅគាល់ព្រះអង្គដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និងដល់អវសានកាលនៃពិភពលោក?»។ ៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ៥ ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំទៅប្រើ ដោយពោលថាៈ “ខ្ញុំនេះហើយជាព្រះគ្រីស្ដ”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ ៦ អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ៧ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ ៨ ប៉ុន្តែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ |
លក ២១,(មើលបន្ដ) ១២-១៩ | មក ១៣,(មើលបន្ដ)៨-១៣ | មថ ២៤,(មើលបន្ដ)៩-១៤ | មថ ,១០(១៧-១៨,§ ១៧៤); ២១,២៣ |
១២ ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ យកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឲ្យស្ដេច និងលោកទេសាភិបាលកាត់ទោស ព្រោះតែនាមខ្ញុំ។ ១៣ ប៉ុន្តែ ការនេះប្រែជាហុចឱកាសឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ | ៨ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ ៩ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ គេនឹងនាំអ្នករាល់គ្នាទៅឲ្យទេសាភិបាល និងឲ្យស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ជាឱកាសសម្រាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យគេដឹងឮ។ ១០ ត្រូវប្រកាសដំណឹងល្អឲ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។ (Mk 13,11 and Lk 12,11-12 § 174). | ៩ គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ | ១៧ ចូរប្រយ័ត្ន កុំទុកចិត្តមនុស្សលោកឲ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នា នៅក្នុងសាលាប្រជុំរបស់គេ។ ១៨ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យលោកទេសាភិបាល និងឲ្យស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះ ជាឱកាសសម្រាប់ឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យពួកលោក និងឲ្យសាសន៍ដទៃ ដឹងឮទៅវិញ។ (Mt 10,19-20 § 174) |
១៤ ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី | |||
១៥ ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។ ១៦ សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្តភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឲ្យគេសម្លាប់ផងដែរ។ ១៧ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ១៨ ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ | ១២ បងប្អូននឹងចាប់បញ្ជូនគ្នាទៅឲ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។ ១៣ មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ | ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ | ២១ បងប្អូននឹងចាប់បញ្ជូនគ្នាឯងទៅឲ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។ ២២ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ |
១៩ អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ»។ | ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។ | ១០ នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្តឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និងស្អប់គ្នាផង។ ១១ ព្យាការីក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនឲ្យវង្វេង។ ១២ អំពើទុច្ចរិតនឹងរីកចម្រើនឡើងជាខ្លាំង បណ្ដាលឲ្យសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំ ត្រូវធ្លាក់ចុះអន់ថយ។ ១៣ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ១៤ គេនឹងប្រកាសដំណឹងល្អអំពីព្រះរាជ្យនេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក»។ | ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ២៣ ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្សនឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រាអែលទៅទៀត។ (មើលបន្ដ, § 173) |
លក ២១,២០-២៤ ; ១៧,៣១ | មក ១៣,១៤-១៨ | មថ ២៤,១៥-២០ |
២០ «កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។ ២១ ពេលនោះ អស់អ្នកនៅស្រុកយូដា ត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញឲ្យឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។ ១៧ ៣១ នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យ ២២ គ្រានោះ ជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្ដ្រព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។ ២៣ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។ ២៤ គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។ | ១៤ «ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរឲ្យស្អប់ខ្ពើមឈរនៅកន្លែងដែលមិនត្រូវឈរ – សូមឲ្យអ្នកអានយល់ពាក្យនេះចុះ – ពេលនោះ អស់អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ ១៥ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ ១៦ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ ១៧ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន។ ១៨ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ | ១៥ «ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីអែលបានថ្លែងទុក (សូមឲ្យអ្នកអានយល់ពាក្យនេះចុះ!) ១៦ ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ ១៧ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ ១៨ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ ១៩ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។ ២០ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃសប្ប័ទឡើយ |
247. គ្រាមានទុក្ខលំបាកវេទនា
The eschatological discourse
មក ១៣,១៩-២៣ | មថ ២៤,២១-២៥ |
១៩ ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ ២០ ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ២១ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រីស្ដគង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ២២ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រីស្ដ ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ២៣ ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុន សព្វគ្រប់ហើយ»។ (Cf. § 206) | ២១ ដ្បិតពេលនោះ ជាពេលមានទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោក មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ ២២ ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ២៣ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រីស្ដគង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ២៤ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រីស្ដ ព្រមទាំងមានព្យាការី*ក្លែងក្លាយ នាំគ្នាសម្ដែងទីសម្គាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នក ដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ២៥ ខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនឲ្យហើយ។ (26,27, § 207 ; 28, § 211) |
លក ២១,២៥-២៧ | មក ១៣,២៤-២៧ | មថ ២៤,២៩-៣១ |
២៥ «គ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដីនឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក ២៦ មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតឫទ្ធិបារមីនានានៅលើមេឃនឹងកក្រើករំពើក។ ២៧ ពេលនោះ គេនឹងឃើញបុត្រមនុស្សយាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ។ | ២៤ «លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ ២៥ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ ២៦ ពេលនោះ គេនឹងឃើញបុត្រមនុស្សយាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។ ២៧ លោកនឹងចាត់ពួកទេវទូតរបស់លោកឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។ (Cf. § 211) | ២៩ «លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ ៣០ ពេលនោះ ទីសម្គាល់របស់បុត្រមនុស្សនឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញបុត្រមនុស្សយាងមកលើពពកក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។ ៣១ ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវទូតរបស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។ (Cf. § 211) |
248. បុត្រមនុស្សយ៉ាងត្រឡប់មកវិញ
Cosmic disasters and the glorious appearing of the Son of man
លក ២១,២៨-៣៣ | មក ១៣,២៨-៣១ | មថ ២៤,៣២-៣៥ |
២៨ កាលណាព្រឹត្តិការណ៍ទាំងនេះ ចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។ ២៩ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖ | ||
«ចូរមើលដើមឧទុម្ពរ និងដើមឈើទាំងអស់ចុះ! ៣០ កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថារដូវប្រាំងជិតមកដល់ហើយ។ ៣១ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ៣២ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។ ៣៣ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។ | ២៨ «ចូរអ្នករាល់គ្នាយកពាក្យប្រស្នាស្ដីអំពីដើមឧទុម្ពរទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។ ២៩ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ៣០ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ ៣១ ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។ | ៣២ «ចូរអ្នករាល់គ្នាយកប្រស្នាស្ដីអំពីដើមឧទុម្ពរទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។ ៣៣ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ៣៤ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។ ៣៥ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។ |
249. ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រឹស្គ
The time of this coming
មក ១៣,៣២ | មថ ២៤,៣៦ |
៣២ រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវទូតនៅស្ថានបរមសុខ ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ (មើលបន្ដ, § 178) | ៣៦ «រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវទូតនៅស្ថានបរមសុខ ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។ (37-41, §§ 208 et 210) |
250. ការត្រៀមខ្លួនប្រុងប្រយ័ត្ន
Be on the alert
លក ២១,៣៤-៣៥ | មថ ២៤,៤២ |
៣៤ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្តរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ៣៥ ដ្បិតថ្ងៃនោះមកដល់ប្រៀបបាននឹងសំណាញ់ ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។ | ៤២ ដូច្នេះ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។ (43-51= §§ 178 et 179) (Cf. 25,13, §§ 251 and 178) (Cf. 13,33.35.37, § 178) |
251. ប្រស្នាស្ត្រីក្រមុំដប់នាក់
Parable of the ten bridesmaids
លក ២១,៣៦
៣៦ ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។
មថ ២៥,១-១៣
២៥ ១ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ២ ក្នុងចំណោមពួកនាង មានប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។ ៣ ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ ៤ រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ ៥ ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ ៦ លុះដល់ពាក់កណ្ដាលអធ្រាត្រ មានគេស្រែកឡើងថា “ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!”។ ៧ ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ ៨ ស្ត្រីឥតគំនិតនិយាយទៅកាន់ស្ត្រីឈ្លាសវៃថា “សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។ ៩ ស្ត្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។ ១០ នៅពេលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ ១១ ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថាៈ “លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង!”។ ១២ ស្វាមីឆ្លើយទៅវិញថាៈ “ខ្ញុំសុំប្រាប់ឲ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។
១៣ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណាឡើយ»។
(Cf. §§ 250 et 178)។
(Voir la parabole des talents (Mt 25,14-30) to § 227)
252. ការកាត់ទោសនៅគ្រាចុងក្រោយបង្អស់
The Last Judgement
មថ ២៥,៣១-៤៦
៣១ «នៅពេលបុត្រមនុស្សយាងមកជាមួយពួកទេវទូត ប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ ៣២ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ ៣៣ គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ ៣៤ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលព្រះអង្គបានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក ៣៥ ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឲ្យស្នាក់អាស្រ័យ ៣៦ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឲ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។ ៣៧ ពួកអ្នកសុចរិតទូលព្រះអង្គវិញថាៈ “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់?។ ៣៨ តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឲ្យស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់?។ ៣៩ តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ៤០ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ”។៤១ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសមារ*សាតាំង និងបរិវាររបស់វានោះទៅ! ៤២ ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានឲ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឲ្យទឹកយើងពិសាដែរ ៤៣ កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ ៤៤ ពួកនោះនាំគ្នាទូលព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់?”។ ៤៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ”។ ៤៦ អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។
253. ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូ
The last days of Jesus
លក ២១,៣៧-៣៨ | [យហ ១៨,២ § 270] |
៣៧ ពេលថ្ងៃ ព្រះយេស៊ូតែងប្រៀនប្រដៅគេនៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។ ៣៨ ប្រជាជនទាំងមូលនាំគ្នាមកតាំងពីព្រលឹម ស្ដាប់ព្រះអង្គមានព្រះបន្ទូលនៅក្នុងព្រះវិហារ។ | ២ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និងពួកសាវ័កធ្លាប់ជួបជុំគ្នាជាញឹកញាប់។ |
ថ្ងៃពុធពិសិដ្ឋ
Holy Wednesday
254. ការឃុបឃិតចាប់ព្រះយេស៊ូ
The conspiracy against Jesus: Judas betrays him
លក ២២,១-៦ | មក ១៤,១-២.១០-១១ | មថ ២៦,១-៥.១៤-១៦ |
១ ពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាបុណ្យចម្លងនោះ កាន់តែជិតដល់ហើយ ២ ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ ៣ ពេលនោះ មារសាតាំងបានចូលយូដាស ហៅអ៊ីស្ការីយ៉ុត ជាសាវ័កម្នាក់ ក្នុងក្រុមទាំងដប់ពីររូប។ | ១ នៅពីរថ្ងៃមុនបុណ្យចម្លង និងបុណ្យនំបុ័ងឥតមេ ក្រុមនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ នាំគ្នារកមធ្យោបាយ ដើម្បីចាប់ព្រះយេស៊ូដោយកលល្បិចយកទៅធ្វើគុត។ ២ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ (3-9, § 228) | ១ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ ២ «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យចម្លង គេនឹងចាប់បុត្រមនុស្សបញ្ជូនទៅឆ្កាង»។ ៣ ពេលនោះ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផាស ៤ ហើយបានសម្រេចចិត្តជាមួយគ្នា រកកលល្បិចចាប់ព្រះយេស៊ូយកទៅធ្វើគុត។ ៥ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ (6-13, § 228) |
៤ យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ អំពីឧបាយកលដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ៥ លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថា នឹងឲ្យប្រាក់គាត់។ ៦ យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ មិនឲ្យបណ្ដាជនដឹងឡើយ។ | ១០ យូដាសអ៊ីស្ការីយ៉ុត ជាសាវ័កម្នាក់ក្នុងក្រុមដប់ពីររូប បានទៅជួបពួកនាយកបូជាចារ្យ ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។ ១១ កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្តណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសក៏រកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះអង្គ។ | ១៤ ពេលនោះ សាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ ១៥ ជម្រាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។ ១៦ ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។ |
ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ
Holy Thursday
255. ព្រះយេស៊ូឱ្យគេរៀបចំធ្វើបុណ្យចម្លង
Preparation for the Passover supper
លក ២២,៧-១៣ | មក ១៤,១២-១៦ | មថ ២៦,១៧-១៩ |
៧ លុះដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង ៨ ព្រះយេស៊ូបានចាត់លោកសិលា និងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀង សម្រាប់យើងនៅក្នុងពេលបុណ្យចម្លង»។ ៩ អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀង នៅកន្លែងណា?»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ១១ ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លង នៅឯណា?”។ ១២ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លងនៅក្នុងបន្ទប់នោះចុះ»។ ១៣ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ | ១២ នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជាសម្រាប់បុណ្យចម្លង ពួកសាវ័កទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង នៅកន្លែងណា?»។ ១៣ ព្រះអង្គចាត់សាវ័កពីររូបឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ ១៤ គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា “បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យចម្លងនៅឯណា?”។ ១៥ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាងលើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសម្រាប់យើង នៅក្នុងបន្ទប់នោះចុះ»។ ១៦ សាវ័កទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង | ១៧ នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ សាវ័កនាំគ្នាមកគាល់ព្រះយេស៊ូ ទូលថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងជូន ក្នុងឱកាសបុណ្យចម្លងនៅកន្លែងណា?»។ ១៨ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ “លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”»។ ១៩ សាវ័កនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារ សម្រាប់បុណ្យចម្លង។ |
256. ពិធីជប់លៀងរបស់ព្រះអម្ចាស់
The last supper
លក ២២,១៤-១៨ | មក ១៤,១៧.២៥ | មថ ២៦,២០.២៩ |
១៤ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមគ្រីស្តទូត ១៥ ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លងនេះ ជាមួយអ្នករាល់គ្នាណាស់!។ ១៦ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ១៧ ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ១៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យព្រះជាម្ចាស់មកដល់»។ (19-20= § 259 ; 21-23= § 258) | ១៧ លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសាវ័កទាំងដប់ពីររូប។ (18-21, § 258,22-24. § 259) ២៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ (26, § 268) | ២០ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសាវ័កទាំងដប់ពីររូប។ (21-25, § 258,26-28. § 259) ២៩ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះបិតាខ្ញុំ»។ (30, § 268) |
257. អ្នកធំត្រូវបំរើអ្នកតូច
Humility. Who is the greatest ?
លក ២២,២៤-៣០ | មក ១០,៤២-៤៥ | មថ ២០,២៥-២៨ |
២៤ ខណៈនោះ ពួកសាវ័កជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ (Cf. IX, 46, § 129)។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ដ្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ ២៦ រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។ ២៧ អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតា អ្នកអង្គុយនៅតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅកណ្ដាលចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។ ២៨ គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ២៩ ហេតុនេះហើយបានជាខ្ញុំប្រគល់ព្រះរាជ្យឲ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឲ្យខ្ញុំដែរ។ ៣០ ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល»។ (មើលបន្ដ, § 261.) | ៤២ ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ដ្រ។ ៤៣ ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។ ៤៤ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបម្រើគេគ្រប់គ្នាសិន ៤៥ ដ្បិតបុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។ (Cf. 9,35. § 129) (មើលបន្ដ, § 225.) | ២៥ ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ដ្ររបស់ខ្លួនដែរ។ ២៦ ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ ២៧ បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាសិន។ ២៨ បុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។ (Cf. 23,11. § 243 ; 19,28. § 218.) (មើលបន្ដ, § 225.) |
យហ ១៣,១-២០ (Cf. § 129)
១ នៅមុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ ២ ពេលនោះ ព្រះយេស៊ូ និងពួកសាវ័កកំពុងបរិភោគអាហារ មារសាតាំងបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ៣ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់ មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ៤ ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ ៥ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសាវ័ក ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ៦ ពេលព្រះអង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនសិលា លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះ!»។ ៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន»។ ៨ លោកសិលាទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតឡើយ»។ ៩ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។ ១១ ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា” ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។
១២ កាលព្រះយេស៊ូលាងជើងឲ្យគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការ ដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នានេះឬទេ? ១៣ អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ ១៤ បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ១៥ ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។ ១៦ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបម្រើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកចាត់ខ្លួនឲ្យទៅនោះដែរ។ ១៧ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ ១៨ ខ្ញុំនិយាយដូច្នេះមិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។ ១៩ ខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីឥឡូវនេះឲ្យហើយ មុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។ ២០ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
258. ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
The trichery of Judas foretold
* លក ២២,២១-២៣ | មក ១៤,១៨-២១ | មថ ២៦,២១-២៤ |
២១ ប៉ុន្តែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ ២២ បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្ស មុខជាត្រូវវេទនាពុំខាន»។ | ១៨ នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសាវ័ក ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យបានដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ១៩ ពួកសាវ័កព្រួយចិត្តក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។ ២០ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំនេះហើយ។ | ២១ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ២២ ពួកសាវ័កព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ ២៣ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ |
២៣ ពេលនោះ ពួកសាវ័កសួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។ (24-30, § 257.) | ២១ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្សនឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង»។ | ២៤ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។ |
យហ ១៣,២១-៣០
២១ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
២២ ពួកសាវ័កងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។
២៣ សាវ័កម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។ ២៤ លោកស៊ីម៉ូនសិលាធ្វើសញ្ញាឲ្យគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។ ២៥ សាវ័កនោះក៏ឱនទៅជិតព្រះឱរាព្រះយេស៊ូ ទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។ ២៦ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំបុ័ងមួយដុំ ហុចទៅឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនរបស់លោកស៊ីម៉ូន។ ២៧ ពេលយូដាសទទួលដុំនំបុ័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។ ២៨ ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។ ២៩ ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។
៣០ យូដាសទទួលយកដុំនំបុ័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។
259. អគ្គសញ្ញានៃព្រះកាយ និងព្រះលោហិតព្រះគ្រឹស្ត
The institution of the Eucharist
* លក ២២,១៩-២០ | មក ១៤,២២-២៤ | មថ ២៦,២៦-២៨ |
១៩ បន្ទាប់មក ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។ ២០ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ (21-23=§ 258) | ២២ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។ ២៣ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសាវ័ក ពួកសាវ័កក៏បរិភោគទាំងអស់គ្នា។ ២៤ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ (25, § 256 ; 26, § 268) | ២៦ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសាវ័ក ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។ ២៧ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសាវ័ក ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ ២៨ នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី*ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។ (29, § 256 ; 30, § 268) |
260. ការប្រៀនប្រដៅចុងក្រោយ
Farewell discourses
យហ ១៣,៣២-៣៥
៣២ បើព្រះជាម្ចាស់បានសម្ដែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្ដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសម្ដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងពេលឆាប់ៗខាងមុខនេះ។ ៣៣ ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្តែ ឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះឡើយ។ ៣៤ ខ្ញុំឲ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ៣៥ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន»។
261. ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសីលាបដិសេធមិនទទួលស្គាល់ព្រះអង្គ
Peter”s denial and repentance
លក ២២,៣១-៣៤ | មក ១៤,២៧-៣១ | មថ ២៦,៣១-៣៥ |
២៧ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ”។ ២៨ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ (Cf. Jn 16,31-32, § 266) | ៣១ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថាៈ “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ”។ ៣២ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ | |
៣១ «ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំងបានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ ៣២ ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។ ៣៣ លោកសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «សិលាអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ (មើលបន្ដ § 268) | ២៩ លោកសិលាទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ព្រះអង្គចោលក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ៣០ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ៣១ ប៉ុន្តែ លោកសិលាប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ សាវ័កឯទៀតៗក៏ទូលព្រះអង្គដូចលោកសិលាដែរ។ (មើលបន្ដ § 269) | ៣៣ លោកសិលាទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នាក៏ដោយ ក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាត!»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ ៣៥ លោកសិលាទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សាវ័កឯទៀតៗក៏ទូលព្រះអង្គដូចលោកសិលាដែរ។ (មើលបន្ដ § 269) |
យហ ១៣,៣៦-៣៨
៣៦ លោកស៊ីម៉ូនសិលាទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះទេ ថ្ងៃក្រោយ ទើបអ្នកទៅបាន»។ ៣៧ លោកសិលាទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ព្រះអង្គ»។ ៣៨ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ (Cf. 16,31-32, § 266)
262. នៅពេលមានវិបត្តិ
A time of crisis
លក ២២,៣៥-៣៨
៣៥ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសាវ័ក*ថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។ ៣៦ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាម ក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួន ទិញដាវមួយទៅ។ ៣៧ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគម្ពីរមានចែងទុកអំពីខ្ញុំថា“គេបានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ”។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគម្ពីរ»។ ៣៨ ពួកសាវ័កទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! យើងមានដាវពីរ»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។ (មើលបន្ដ § 268)
263. ព្រះយេស៊ូជាមាគ៌ទៅកាន់ព្រះបិតា
Exhortation to trust
យហ ១៤,១-៣១
១ «កុំរន្ធត់ចិត្តធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។ ២ ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នាឡើយ។ ៣ ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ ៤ ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។ ៥ លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចឲ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។ ៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ ៧ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។ ៨ លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្តហើយ»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូច្នេះ? ១០ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ។ ១១ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។
១២ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ ១៣ អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឲ្យព្រះបិតាសម្ដែងសិរីរុងរឿងក្នុងព្រះបុត្រា។ ១៤ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
១៥ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ ១៦ ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយព្រះអង្គប្រទានព្រះដ៏ជួយការពារមួយអង្គទៀត ឲ្យគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ ១៧ ព្រះអង្គជាព្រះវិញ្ញាណដែលសម្ដែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។ ១៨ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ ១៩ បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំ ព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។ ២០ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ ២១ អ្នកណាមានវិន័យរបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
២២ លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាព្រះអង្គបង្ហាញឲ្យតែយើងខ្ញុំស្គាល់ព្រះអង្គ មិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ ២៤ អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក។
២៥ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះឲ្យអ្នករាល់គ្នាដឹង ក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ ២៦ ប៉ុន្តែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាចាត់ឲ្យមកក្នុងនាមខ្ញុំ នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំឭកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។
២៧ ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។ ២៨ អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។ ២៩ ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។ ៣០ ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមក វាគ្មានអំណាចអ្វីលើខ្ញុំសោះ។ ៣១ វាមកដូច្នេះ ជាឱកាសឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំសុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។
264. ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
Jesus the true vine
យហ ១៥,១-១៧
១ «ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំជាម្ចាស់ចម្ការ។ ២ មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឲ្យមានផ្លែកាន់តែច្រើនឡើងទៀត។ ៣ ពាក្យដែលខ្ញុំបានប្រាប់ ធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ ៤ ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។ ៥ ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ ៦ អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ ៧ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។ ៨ ព្រះបិតារបស់ខ្ញុំសម្ដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ ៩ ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។
១០ បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមវិន័យរបស់ព្រះបិតា ហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ១១ ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឲ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។ ១២ វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ១៣ គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ ១៤ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ១៥ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។ ១៦ មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។ ១៧ រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
265. មនុស្សលោកស្អប់ព្រះយេស៊ូ និងស្ទប់សាវ័ករបស់ព្រះអង្គ
The disciples and the world
យហ ១៥,១៨-២៧ and ១៦,១-៤
១៨ «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ ១៩ ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្តែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ ២០ ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ២១ ប៉ុន្តែ គេប្រព្រឹត្តអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកទេ។ ២២ ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្តែ ឥឡូវនេះ គេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។ ២៣ អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ ២៤ ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះ គេបានឃើញ ហើយស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះបិតាខ្ញុំទៀតផង
២៥ គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពី វិន័យរបស់គេថា “គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ”។ ២៦ រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសម្ដែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងធ្វើជាបន្ទាល់អំពីខ្ញុំ ២៧ ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។
១៦ ១ ខ្ញុំនិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តងាកចេញពីជំនឿ។ ២ គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នា នឹកស្មានថាខ្លួនគោរពបម្រើព្រះជាម្ចាស់។ ៣ គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។ ៤ ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
266. ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក
The coming of the Holy Spirit
យហ ១៦,៥-៣៣
៥ «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា “តើលោកអញ្ជើញទៅណា” ឡើយ។ ៦ ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្តខ្លាំងណាស់។ ៧ ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។ ៨ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត និងអំពីការកាត់ទោស។ ៩ គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ ១០ អំពីសេចក្ដីសុចរិត ព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ ១១ អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។ ១២ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះទេ។ ១៣ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលព្រះអង្គព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ១៤ ព្រះអង្គនឹងសម្ដែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ ១៥ អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។
១៦ «បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ ១៧ សាវ័កខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា” តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។ ១៨ គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្ដិចទៀត” នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។ ១៩ ព្រះយេស៊ូជ្រាបថាគេចង់សួរព្រះអង្គ ទើបព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថា បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ។ ២០ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ២១ ពេលស្ត្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្តណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សម្រាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ ២២ អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាឡើយ។ ២៣ នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។ ២៤ មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
២៥ «ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្ដិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។ ២៦ នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឲ្យអ្នករាល់គ្នាឡើយ ២៧ ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។ ២៨ ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។ ២៩ ពួកសាវ័កទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំហើយ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។ ៣០ ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះអង្គឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។ ៣១ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះ អ្នករាល់គ្នាជឿមែនឬ! ៣២ ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឲ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។ ៣៣ ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
267. ព្រះយេស៊ូទូលអង្វរអោយពួកសាវ័ករួបរួមគ្នាជាធ្លុងតែមួយ
The prayer of Jesus for unity
យហ ១៧,១-២៦
១ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភ័ក្ត្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសម្ដែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីឲ្យបុត្រសម្ដែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ២ ព្រះអង្គបានប្រទានឲ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។ ៣ រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រីស្ដ ដែលព្រះអង្គចាត់ឲ្យមក។ ៤ ទូលបង្គំបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជាឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ៥ ព្រះបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំឲ្យមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។
៦ ទូលបង្គំបានសម្ដែងព្រះនាមរបស់ព្រះអង្គឲ្យអស់អ្នក ដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឲ្យទូលបង្គំ ហើយគេបានប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ៧ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ៨ ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឲ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកទៀតផង។ ៩ ទូលបង្គំសូមអង្វរព្រះអង្គឲ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ ១០ អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសម្ដែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ ១១ ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ ១២ កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ១៣ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយ ទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។ ១៤ ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឲ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ ១៥ ទូលបង្គំមិនអង្វរព្រះអង្គឲ្យយកគេចេញពីលោកនេះឡើយ គឺសូមព្រះអង្គមេត្តាការពារគេពីអំណាចមារ*កំណាចវិញ។ ១៦ គេមិនកើតពីលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ ១៧ សូមប្រោសគេឲ្យវិសុទ្ធ* ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ ១៨ ទូលបង្គំចាត់គេឲ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងលោកដែរ។ ១៩ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានវិសុទ្ធ ដោយសារសេចក្ដីពិត។
២០ ទូលបង្គំមិនអង្វរព្រះអង្គឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ ២១ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ២២ រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ ២៣ គឺឲ្យទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ២៤ ឱព្រះបិតាអើយ! ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ២៥ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ២៦ ទូលបង្គំបានសម្ដែងព្រះនាមព្រះអង្គឲ្យគេស្គាល់ ហើយទូលបង្គំនឹងសម្ដែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។