ថ្ងៃអាទិត្យទិវាព្រះបន្ទូល

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅព្រះវិសាលវិហារសន្តយ៉ូហាន ឡាត្រង់ ទីក្រុងរ៉ូម សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានចេញផ្សាយ សារលិខិតត្រាស់បង្គាប់ Motu Proprio, AperuitIllis ដោយរិះគិតអំពីព្រះបន្ទូលព្រះជាម្ចាស់។

សារលិខិតនេះ សម្តេចប៉ាបបានប្រកាសយកថ្ងៃអាទិត្យសប្តាហ៍ទី៣ក្នុងរដូវធម្មតាគឺជា “ទិវាព្រះបន្ទូលព្រះជាម្ចាស់” (Aperuit Illis #3)។ សម្រាប់ឆ្នាំ២០២២នេះ យើងប្រារព្ធទិវាព្រះបន្ទូល នៅថ្ងៃអាទិត្យ ទី២៣ ខែមករា។

សារលិខិតនេះមានបំណងឆ្លើយតបតាមសំណូមពរពីប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដែលចង់ប្រារព្ធទិវាព្រះបន្ទូលរួមជាមួយគ្នា និងដើម្បីលើកទឹកចិត្តព្រះសហគមន៍ឱ្យយកចិត្តទុកដាក់ និងយកពេលវេលាលើកតម្កើង សិក្សា និងចែកចាយព្រះបន្ទូលព្រះជាម្ចាស់។

«ទិវាព្រះបន្ទូលគឺជាឱកាសមួយដ៏សំខាន់ ជាពិសេស នៅក្នុងពិធីអរព្រះគុណដ៏វិសុទ្ធ យើងអាចពន្យល់បន្ថែមសារសំខាន់នៃព្រះគម្ពីរដែលផ្ទុកនូវគុណតម្លៃដ៏ថ្លៃថ្លានៃព្រះបន្ទូល ដើម្បីបំភ្លឺគ្រីស្តបរិស័ទនៅពេលកំពុងជួបជុំគ្នាក្នុងអភិបូជា។ នៅថ្ងៃអាទិត្យនេះ គប្បីប្រកាសព្រះបន្ទូលយ៉ាងឱឡារិក និងទេសនាដោយយកចិត្តទុកដាក់ ផ្តោតលើព្រះបន្ទូលព្រះអម្ចាស់»។

(Aperuit Illis #3)

ចូរយកចិត្តទុកដាក់អានព្រះគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីបង្កើនស្មារតី និងស្រឡាញ់ព្រះគម្ពីរកាន់តែខ្លាំងឡើង។ ធ្វើដូច្នេះ ព្រះគ្រីស្តនឹងបំភ្លឺចិត្តគំនិតរបស់យើងឱ្យស្គាល់ពីព្រះបរមកិច្ចនៃការសង្រ្គោះរបស់ព្រះអង្គ។ (Aperuit Illis #8)។

«ខ្ញុំមកដើម្បី​ឱ្យ​មនុស្ស​លោក​មាន​ជីវិត ហើយ​ឱ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌។ ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជីវិត»។

(យហ ១០,១០; ១៤,៦)

សូមឱ្យថ្ងៃអាទិត្យនៃទិវាព្រះបន្ទូល
ជួយឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់
មានជំនឿរីកចម្រើនឡើង
និងបានជិតស្និតជាមួយនឹងព្រះគម្ពីរ។
(Aperuit Illis #15)

2,271 Views

Theme: Overlay by Kaira