សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
កំណើតពិភពលោក (កណ) Genesis (Gn)
សេរីភាព (សរ) Exodus (Ex)
លេវីវិន័យ (លវ) Leviticus (Lv)
ជំរឿនប្រជាជន (ជរ) Numbers (Nm)
ទុតិយកថា (ទក) Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
យ៉ូស៊ូអា (យអ) Joshua (Jos)
វិរបុរស (វរ) Judges (Jdg)
នាងរូថ (នរ) Ruth (Ru)
១សាមូអែល (១សម) 1 Samuel (1 Sm)
២សាមូអែល (២សម) 2 Samuel (2 Sm)
១ពង្សាវតារក្សត្រ (១ពង្ស) 1 Kings (1 Kg)
២ពង្សាវតារក្សត្រ (២ពង្ស) 2 Kings (2 Kg)
១របាក្សត្រ (១របា) 1 Chronicles (1 Ch)
២របាក្សត្រ (២របា) 2 Chronicles (2 Ch)
អែសរ៉ា (អរ) Ezra (Ezr)
នេហេមី (នហ) Nehemiah (Neh)
យ៉ូឌីត (យឌ) Judith (Jdt)
តូប៊ីត (តប) Tobit (Tb)
អែសធែរ (អធ) Esther (Est)
១ម៉ាកាបាយ (១មបា) 1 Maccabees (1 Mc)
២ម៉ាកាបាយ (២មបា) 2 Maccabees (2 Mc)
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
ទំនុកតម្កើង (ទំន) Psalms (Ps)
យ៉ូប (យ៉ូប) Job (Jb)
សុភាសិត (សភ) Proverbs (Prv)
បទចម្រៀង (បច) Song of Songs (Sg)
សាស្តា (សស) Ecclesiastes (Eccl)
ព្រះប្រាជ្ញាញាណ (ប្រាញ) Wisdom (Wis)
បេនស៊ីរ៉ាក់ (បសរ) Sirach (Sir)
៤. គម្ពីរព្យាការី (Prophet) 18
អេសាយ (អស) Isaiah (Is)
យេរេមី (យរ) Jeremiah (Jer)
អេសេគីអែល (អគ) Ezekiel (Ez)
ហូសេ (ហស) Hosea (Ho)
យ៉ូអែល (យអ) Joel (Jl)
អម៉ូស (អម) Amos (Am)
អូបាឌី (អឌ) Obadiah (Ob)
យ៉ូណាស (យណ) Jonah (Jon)
មីកា (មីក) Micah (Mi)
ណាហ៊ូម (ណហ) Nahum (Na)
ហាបាគូក (ហគ) Habakkuk (Hb)
សេផានី (សផ) Zephaniah (Zep)
ហាកាយ (ហក) Haggai (Hg)
សាការី (សក) Zechariah (Zec)
ម៉ាឡាគី (មគ) Malachi (Mal)
សំណោក (សណ) Lamentations (Lam)
ដានីអែល (ដន) Daniel (Dn)
បារូក (បារ) Baruch (Ba)
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
ម៉ាថាយ (មថ) Matthew (Mt)
ម៉ាកុស (មក) Mark (Mk)
លូកា (លក) Luke (Lk)
យ៉ូហាន (យហ) John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
កិច្ចការគ្រីស្តទូត (កក) Acts of the Apostles (Acts)
៣. លិខិតសន្តប៉ូល (Paul Letters) 13
រ៉ូម (រ៉ូម) Romans (Rom)
១កូរិនថូស (១ករ) 1 Corinthians (1 Cor)
២កូរិនថូស (២ករ) 2 Corinthians (2 Cor)
កាឡាទី (កាឡ) Galatians (Gal)
អេភេសូ (អភ) Ephesians (Eph)
ភីលីព (ភីល) Philippians (Phil)
កូឡូស (កូឡ) Colossians (Col)
១ថេស្សាឡូនិក (១ថស) 1 Thessalonians (1 Thes)
២ថេស្សាឡូនិក (២ថស) 2 Thessalonians (2 Thes)
១ធីម៉ូថេ (១ធម) 1 Timothy (1 Tm)
២ធីម៉ូថេ (២ធម) 2 Timothy (2 Tm)
ទីតុស (ទត) Titus (Ti)
ភីលេម៉ូន (ភល) Philemon (Phlm)
៤. សំណេរសកល (Catholic Letters) 5
ហេប្រឺ (ហប) Hebrews (Heb)
យ៉ាកុប (យក) James (Jas)
១សិលា (១សល) 1 Peter (1 Pt)
២សិលា (២សល) 2 Peter (2 Pt)
យូដាស (យដ) Jude (Jude)
៥. សំណេរសន្តយ៉ូហាន (John Writings) 4
១យ៉ូហាន (១យហ) 1 John (1 Jn)
២យ៉ូហាន (២យហ) 2 John (2 Jn)
៣យ៉ូហាន (៣យហ) 3 John (3 Jn)
វិវរណៈ (វវ) Revelation (Rev)

ភីលេម៉ូន

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន

លោក​ភីលេ‌ម៉ូន

ពាក្យ​លំនាំ

លោក​ភីលេ‌ម៉ូនៈ ជា​អ្នក​ធំ​មួយ​រូប​ដែល​ជឿ​ព្រះ‌គ្រីស្ត ហើយ​លោក​ប្រហែល​ជា​ត្រូវ​ជា​សមាជិក​មួយ​រូប​ក្នុង​ព្រះ‌សហគមន៍​នៅ​ក្រុង​កូឡូស។ គាត់​ត្រូវ​ជា​មិត្ត‌ភក្ដិ​របស់​លោក​ប៉ូល(ខ​១)។ គាត់​មាន​ខ្ញុំ​បម្រើ​ម្នាក់​ឈ្មោះ អូនេ‌ស៊ីម ដែល​បាន​រត់​ចេញ​ពី​ផ្ទះ។ អូនេ‌ស៊ីម​បាន​ទៅ​ជួប​លោក​ប៉ូល ហើយ​ក៏​ប្រែ​ចិត្ត​ជឿ​ព្រះ‌យេស៊ូ​ដែរ។ លោក​ប៉ូល​បាន​សម្រេច​ចិត្ត​ចាត់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​លោក​បាន សរសេរ​លិខិត​ឲ្យ​គាត់​កាន់​ទៅ​ជា​មួយ​ផង។ ក្នុង​លិខិត​នេះ លោក​ប៉ូល​បាន​សុំ​ឲ្យ​លោក​ភីលេ‌ម៉ូន​ទទួល​អូនេ‌ស៊ីម ក្នុង​ឋានៈ​ជា​បង‌ប្អូន​រួម​ជំនឿ គឺ​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ(ធម្មតា ទាសករ​ដែល​រត់​ដូច្នេះ តែង‌តែ​ទទួល​ទោស​ជា​ទម្ងន់)។

គោល​សំខាន់:

យើង​សង្កេត​ឃើញ​ថា​លោក​ប៉ូល​ពុំ​បាន​បង្គាប់​បញ្ជា​លោក​ភីលេ‌ម៉ូន​ទេ ហើយ​លោក​ក៏​ពុំ​បាន​ជំទាស់​នឹង​សិទ្ធិ​របស់​លោក​ភីលេ‌ម៉ូន​ដែល​ជា​ម្ចាស់​លើ​អូនេ‌ស៊ីម​ដែរ។ លោក​គ្រាន់​តែ​រំឭក​លោក​ភីលេ‌ម៉ូន និង​អស់​អ្នក​ដែល​អាន​លិខិត​នេះ អំពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​នាំ​មនុស្ស​ឲ្យ​មាន​ទំនាក់‌ទំនង​រវាង​គ្នា​នឹង​គ្នា តាម​បែប​មួយ​ថ្មី សម​ជា​អ្នក​ដែល​បាន​ទទួល​ជីវិត​ថ្មី។

គម្រោង​គម្ពីរ​ភីលេ‌ម៉ូនៈ

• សេចក្ដី​ផ្ដើម ១-៣
• លោក​ប៉ូល​សរសើរ​លោក​ភីលេ‌ម៉ូន ៤-៧
• លោក​ប៉ូល​សុំ​អនុ‌គ្រោះ​អូនេ‌ស៊ីម ៨-២២
• អវសាន‌កថា ២៣-២៥
សេចក្ដី​ផ្ដើម
 ខ្ញុំ ប៉ូល នៅ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រីស្ត‌យេស៊ូ ព្រម​ទាំង​ធីម៉ូថេ​ជា​បង‌ប្អូន សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង  សូម​ជម្រាប​មក​ប្អូន​ស្រី​អ័ព្យ៉ា ជម្រាប​មក​លោក​អឃីពូស​ដែល​តយុទ្ធ​រួម​ជា​មួយ​យើង និង​សូម​ជម្រាប​មក​ព្រះ‌សហគមន៍*​ដែល​ប្រជុំ​គ្នា​ក្នុង​ផ្ទះ​របស់​លោក​ប្អូន សូម​ជ្រាប។
 សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​អម្ចាស់ ប្រណី‌សន្ដោស ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។
សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ភីលេ‌ម៉ូន
 រាល់​ពេល​អធិស្ឋាន* ខ្ញុំ​តែង‌តែ​នឹក​ដល់​លោក​ប្អូន ហើយ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជា‌និច្ច  ដ្បិត​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូនចំពោះ​ព្រះ‌អម្ចាស់​យេស៊ូ និង​ចំពោះ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់។  សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ការ​រួម​រស់​ក្នុង​ជំនឿ ជំរុញ​ចិត្ត​លោក​ប្អូន​ឲ្យ​ស្គាល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ធ្វើ​ថ្វាយ​ព្រះ‌គ្រីស្ត*។  ខ្ញុំ​មាន​អំណរ និង​មាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​លោក​ប្អូន​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​លោក​ប្អូន​បាន​ធ្វើ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធ*​មាន​ចិត្ត​ស្ងប់។
លោក​ប៉ូល​អង្វរ​លោក​ភីលេ‌ម៉ូន
 ទោះ​បី​ខ្ញុំ​មាន​សិទ្ធិ​ពេញ​ទី​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​ព្រះ‌គ្រីស្ត ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ប្អូន​ត្រូវ​ធ្វើ​ក្តី  ក៏​ខ្ញុំ​ចូល​ចិត្ត​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រីស្ត‌យេស៊ូ​ថែម​ទៀត ១០ ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​ឲ្យ​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត នៅ​ពេល​ជាប់​ឃុំ‌ឃាំង។ ១១ ពី​ដើម គាត់​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​លោក​ប្អូន​មែន ប៉ុន្តែ ឥឡូវ​នេះ គាត់​ប្រាកដ​ជា​មាន​ប្រយោជន៍​សម្រាប់​លោក​ប្អូន ក៏​ដូច​ជា​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។
១២ ខ្ញុំ​សូម​ចាត់​គាត់ ដែល​ប្រៀប​បី​ដូច​ជា​ថ្លើម​ប្រមាត់​របស់​ខ្ញុំ ឲ្យ​វិល​មក​រក​លោក​ប្អូន​វិញ។ ១៣ ខ្ញុំ​មាន​បំណង​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​លោក​ប្អូន ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ដំណឹង‌ល្អ*​នេះ ១៤ ក៏​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វីដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ ដើម្បី​កុំ​ឲ្យ​លោក​ប្អូន​ធ្វើ​អំពើ​ល្អ ទាំង​ទើស​ទាំង​ទ័ល គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។ ១៥ អូនេ‌ស៊ីម​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​ប្អូន​មួយ‌រយៈ​មែន ដើម្បី​ឲ្យ​លោក​ប្អូន​បាន​ទទួល​គាត់​វិញ​អស់​កល្ប‌ជានិច្ច ១៦ មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​ក្នុង​ឋានៈ​ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់ ដូច្នេះ ប្រសើរ​ជាង​ខ្ញុំ​បម្រើ​ទៅ​ទៀត។ គាត់​ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​ព្រះ‌អម្ចាស់។
១៧ ដូច្នេះ ប្រសិន​បើ​លោក​ប្អូន​រាប់​ខ្ញុំទុក​ជា​បង‌ប្អូន​រួម​ជំនឿ​មែន សូម​ទទួល​គាត់​ឲ្យ​បាន​ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ ១៨ ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​លោក​ប្អូន ឬ​ប្រសិន​បើ​គាត់​ជំពាក់​អ្វី​លោក​ប្អូន សូម​គិត​ទៅ​លើ​ខ្ញុំ​ចុះ។ ១៩ ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (ខ្ញុំ​មិន​បាច់​រំឭក​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​ផង​ដែរ​នោះ​ទេ គឺ​នៅ​ជំពាក់​រូប​លោក​ប្អូន​ផ្ទាល់​តែ​ម្ដង)។ ២០ លោក​ប្អូន​អើយ សូម​លោក​ប្អូន​មេត្តា​ជួយ​ខ្ញុំ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ហើយ​សូម​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បាន​ស្ងប់​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​ផង។
២១ ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យដែល​ខ្ញុំ​សុំ​ទៅ​ទៀត។ ២២ ព្រម​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀបចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​បង‌ប្អូន​មិន​ខាន ព្រោះ​បង‌ប្អូន​បាន​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ខ្ញុំ។
ពាក្យ​សួរ​សុខ​ទុក្ខ
២៣ លោក​អេប៉ា‌ប្រាស ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ព្រះ‌គ្រីស្ត‌យេស៊ូ សូម​ជម្រាប​សួរ​មក​លោក​ប្អូន ២៤ ហើយ​លោក​ម៉ាកុស លោក​អរី‌ស្ដាក លោក​ដេម៉ាស និង​លោក​លូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​លោក​ប្អូន​ដែរ។
២៥ សូម​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌ជាម្ចាស់​នៃ​យើង​ប្រណី‌សន្ដោស​ដល់​វិញ្ញាណ​បង‌ប្អូន។
1,068 Views

Theme: Overlay by Kaira