- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me?
យើងសម្លឹងមើលទៅអ្នកដទៃជារឿយៗដើម្បីស្គាល់អំពីតម្លៃពិតរបស់ខ្លួនឯង។ ជាក់ស្តែង តម្លៃពិតប្រាកដរបស់ខ្លួនយើងឆ្លុះបញ្ចាំងចេញមកពីខាងក្នុង។ ការកសាងទំនុកចិត្ត និងការជឿជាក់លើខ្លួនឯងពិតជាពិបាកកាលណាគ្មានការគាំទ្រពីអ្នកដទៃ ជាពិសេសពីមនុស្សដែលយើងស្រឡាញ់។
បើគ្មានរណាម្នាក់ស្គាល់ថាយើងជានរណា និងមានបទពិសោធន៍ថាយើងជាមនុស្សដូចម្តេចទេ នោះយើងអាចមានអារម្មណ៍ឯកោអស់សង្ឃឹមជាទីបំផុត។ សុខមាលភាពផ្លូវចិត្តផ្ទាល់ខ្លួនរបស់យើងមានសារៈសំខាន់ដើម្បីផ្តល់ឱ្យយើងមានសេចក្តីសុខ នៅពេលដែលអ្នកដទៃពិតជា”ស្តាប់យើង”។ ពោលគឺមានន័យថា គេស្គាល់យើង យើងមានជីវិតពិតមែន ហើយយើងគ្រប់លក្ខណៈ។
«ការភ័យខ្លាចដោយឥតដឹងខ្លួនរមែងតែងកើតឡើងដោយលាក់បាំងនៅពីខាងក្រោយ
គឺជាការបារម្ភថា គេមិនយល់អំពីយើង ដែលមានន័យស្មើនឹងគេមិនដឹងថាមានយើងដែរ។»
ម៉ៃឃើល ស្ទ្រាញនឺ (Michael Schreiner)តម្រូវការឱ្យអ្នកដទៃយល់
លទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
ការស្តាប់ទាមទារការពិត ដែលត្រូវលះបង់គំនិតគិតថា ខ្លួនឯងជានរណា ហើយទទួលយកការត្រាស់ហៅរបស់ព្រះជាម្ចាស់ដែលប្រោសយើងឱ្យទៅជាអ្វី។ ដ្បិតការត្រាស់ហៅរបស់ព្រះអង្គ គឺជាអត្តសញ្ញាណពិតប្រាកដរបស់យើង។
ការរស់នៅជាមួយនឹងការពិតរបស់ខ្លួនក៏សំដៅលើការប្រយ័ត្នចំពោះការល្បួង ដែលអូសទាញយើងឱ្យបែកចេញពីព្រះគ្រីស្តផងដែរ។ “ខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្តស្មោះសរ និងចិត្តបរិសុទ្ធ ចំពោះព្រះគ្រីស្តយ៉ាងនោះដែរ” (២ករ ១១,៣)។ ការរស់នៅជាមួយនឹងការពិតក៏មានន័យថា ទទួលស្គាល់ចំពោះភាពឥតសណ្ដាប់ធ្លាប់នៃអ្វីៗនៅជុំវិញយើង ដែលតែងតែកើតមានជានិច្ចក្នុងពិភពលោកនេះ ព្រមទាំងជៀសវាងសម្ពាធដែលបង្ខំយើងឱ្យចង់ក្លាយខ្លួនទៅជាមនុស្សមើលទៅល្អឥតខ្ចោះ។
កាលណាយើងឮគេនិយាយការពិតអំពីខ្លួនយើង នោះយើងលែងដើរស្ទាបស្ទង់ក្នុងទីងងឹតទៀតហើយ យើងកំពុងតែព្យាយាមបង្កើតទំនាក់ទំនង ហើយយើងអាចមានជីវិតពិតប្រាកដក្នុងអង្គព្រះគ្រីស្ត។ យើងមានអារម្មណ៍ថាខ្លួនឯងពេញលក្ខណៈ ទទួលបានការគោរព និងឱ្យតម្លៃ។
«អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល
គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។
ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។
ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។»
(យហ ១,៣-៥)
ពន្លឺនៃព្រះបន្ទូលនេះ បំភ្លឺយើងឱ្យមើលឃើញច្បាស់បន្ទាប់ពីព្រឹត្តិការណ៍ព្រះវិញ្ញាណយាងមក ដែលក្រុមសាវ័កមានសេរីភាពសារជាថ្មី ដើម្បីសម្តែងអត្តសញ្ញាណរបស់ខ្លួន។ សេរីភាពមួយដែលរួចផុតពីការគោរពប្រណិប័តន៍វិន័យយ៉ាងតឹងរ៉ឹង ដែលគៀបសង្កត់ជីវិតរបស់ជនជាតិយូដា។ ពោលគឺសេរីភាពមួយដែលស្ថិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
«ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ
គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង
សេចក្ដីស្រឡាញ់ និងចេះគ្រប់គ្រងខ្លួន។»
(២ធម ១,៧)
មានគោលការណ៍សំខាន់ៗមួយចំនួនដែលយើងត្រូវចងចាំ នៅពេលណាយើងមានយោបល់ខុសពីអ្នកដទៃ។ សំណួរដំបូងត្រូវសួរខ្លួនឯងថា តើសេចក្តីដែលយើងត្រូវនិយាយនឹងមានប្រយោជន៍ចំពោះអ្នកដទៃដែរឬទេ? ជារឿយៗ យើងគ្រាន់តែនិយាយឱ្យ “ចេញពីពោះយើង”។ យើងអាចជឿថា យើងកំពុងតែនិយាយសេចក្តីដែលយើងត្រូវការនិយាយតែប៉ុណ្ណោះ។ ប៉ុន្តែ គ្រីស្តទូតប៉ូលបានថ្លែងថា តើយើងមានឋានៈអ្វីដើម្បីវិនិច្ឆ័យគេ? បើមាននរណាម្នាក់ជឿថា ខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ ព្រះជាម្ចាស់ក៏ទទួលអ្នកនោះដែរ (រ៉ូម ១៤,២-៣)។
យើងត្រូវសួរខ្លួនឯងថា តើការនិយាយរបស់យើងក្នុងគោលបំណងល្អដែរទេ។ ប្រហែលយើងត្រូវការពិចារណាតាមរបៀបផ្សេងដែរឬទេ? មានគោលការណ៍ពីរយ៉ាងដែលជួយយើងដើម្បីឱ្យគេស្ដាប់ និងយល់។
- ទី១ ត្រូវស្តាប់ និងស្វែងយល់អំពីអ្នកដទៃជាមុន ធ្វើដូច្នេះពួកគេអាចស្តាប់ និងស្វែងយល់អំពីយើងតាមរបៀបរបស់ពួកគេ។ គេនឹងមិនខ្វល់អំពីអ្វីដែលយើងនិយាយ រហូតដល់ពួកគេដឹងអំពីការយកចិត្តទុកដាក់របស់យើងមានទំហំប៉ុណ្ណា។ បន្ទាប់មក កាលណាយើងនិយាយការពិតរបស់យើងដោយក្ដីមេត្តា គេអាចស្តាប់យើងនៅទីបំផុត។
- ទី២ ត្រូវពិនិត្យមើលថា យើងបានធ្វើគ្រប់មធ្យោបាយដើម្បីឱ្យគេអាចយល់អំពីយើង។ អ្នកស្តាប់អាចយល់ច្រឡំសេចក្ដីដែលអ្នករាល់គ្នានិយាយ។ យើងត្រូវប្រាកដខ្លួនឯងថា យើងកំពុងតែនិយាយសេចក្តីដែលយើងចង់និយាយ។
យើងត្រូវនិយាយតាមបច្ចេកទេស និងទឹកដមសំឡេង ដែលធ្វើឱ្យអ្នកដទៃអាចស្តាប់យើងបាន។ ការរស់នៅក្នុងសេចក្តីពិត និងដើម្បីឱ្យគេស្ដាប់ យើងត្រូវការស្វែងយល់អំពីខ្លួនឯង និងត្រូវមានបុព្វហេតុរបស់ខ្លួន។ ដើម្បីស្គាល់ខ្លួនឯង គឺជាកិច្ចការដែលត្រូវធ្វើប្រចាំជីវិត បើមិនស្គាល់ខ្លួនឯងទេ ធ្វើម្តេចខ្ញុំអាចលើកតម្កើងព្រះជាម្ចាស់យ៉ាងពិតប្រាកដ? ដូចសន្តប៉ូលរម្លឹកគ្រីស្តបរិស័ទក្រុងភីលីពថា៖
«ចូរសម្ដែងឱ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន
ព្រះអម្ចាស់ជិតយាងមកដល់ហើយ។
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់
ត្រូវទូលព្រះជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន
និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។
ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស
នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូមិនខាន។»
(ភីល ៤,៥-៧)
ការរិះគិត
មុនពេលអ្នករាល់គ្នានិយាយ មុនពេលអ្នករាល់គ្នាស្វែងរកការចាប់អារម្មណ៍ ចូរគិតដល់សំណួរទាំងអស់នេះជាមុនសិន៖
តើខ្ញុំចង់និយាយអំពីអ្វីខ្លះ? តើខ្ញុំគួរនិយាយយ៉ាងដូចម្តេច? តើខ្ញុំមានអារម្មណ៍បែបណាចំពោះប្រធានបទដែលខ្ញុំត្រូវនិយាយ។ តើបទពិសោធន៍កន្លងទៅក្នុងករណីនេះមានឥទ្ធិពលមកលើខ្ញុំយ៉ាងដូចម្តេច? តើមានការលំបាកបំផុតអ្វីខ្លះដែលខ្ញុំត្រូវនិយាយ? តើហេតុអ្វីប្រធានបទនេះចាំបាច់ខ្លាំងសម្រាប់ខ្ញុំ? តើសេចក្ដីដែលខ្ញុំនឹងនិយាយជះឥទ្ធិពលមកលើខ្ញុំ និងអ្នកស្តាប់យ៉ាងដូចម្តេច? តើសេចក្តីនេះនឹងមានឥទ្ធិពលអ្វីខ្លះទៀត? តើត្រូវមានទឹកដមសំឡេងយ៉ាងដូចម្តេចដើម្បីឱ្យគេស្តាប់អ្វីដែលខ្ញុំនិយាយ? តើអ្វីជាគោលបំណងក្នុងការនិយាយ? តើខ្ញុំសង្ឃឹមថាសម្រេចបានអ្វី? តើមានអ្វីដែលអ្នកស្តាប់អាចយល់ប្រធានបទនេះផ្សេងពីខ្ញុំ? តើអាចមានទិដ្ឋភាពអ្វីខ្លះកើតឡើង? តើខ្ញុំពិតជាត្រូវការនិយាយសេចក្តីទាំងនេះ? តើមូលហេតុអ្វី?
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ សូមព្រះអង្គផ្ទៀងព្រះការស្តាប់ពាក្យអង្វរ និងក្តីសោកសង្រេងរបស់ទូលបង្គំ។
ឱព្រះមហាក្សត្រ និងព្រះជាម្ចាស់របស់ទូលបង្គំ សូមព្រះសណ្តាប់ពាក្យដង្ហោយហៅឱ្យព្រះអង្គជួយ ទូលបង្គំសូមទូលអង្វរព្រះអង្គ។
ឱព្រះអម្ចាស់អើយ នៅពេលព្រឹកព្រះអង្គស្តាប់ពាក្យអធិដ្ឋានរបស់ទូលបង្គំ ទូលបង្គំសូមថ្វាយពាក្យអង្វរ និងរង់ចាំព្រះអង្គប្រណីសណ្តោសទូលបង្គំ។
ឱព្រះអម្ចាស់អើយ សូមដឹកនាំទូលបង្គំក្នុងផ្លូវសុចរិតរបស់ព្រះអង្គ សូមតម្រង់ផ្លូវរបស់ព្រះអង្គនៅចំពោះមុខទូលបង្គំផង។
ឱព្រះអម្ចាស់អើយ ព្រះអង្គពិតជាប្រទានព្រះពរដល់មនុស្សសុចរិត ព្រះអង្គថែរក្សាការពារពួកគេដោយខែលរបស់ព្រះអង្គ។
អាមែន។