មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure?

យើងកំពុងតែរស់នៅក្នុងពិភពលោកដែលងាយនឹងទទួលបានសារដែលពោរពេញដោយរូបភាពកាមគុណ។ យើងត្រូវចេះប្រើប្រាស់រូបភាពប្រកបដោយឫទ្ធានុភាពតាមប្រពៃណីគ្រីស្តសាសនារបស់យើងដើម្បីប្រឈមនឹងបញ្ហាទាំងនោះ។

ព្រះជាម្ចាស់ស្រឡាញ់យើងគ្រប់គ្នា ហើយព្រះវិញ្ញាណព្រះអង្គអញ្ជើញយើងឱ្យបង្ហាញអត្តសញ្ញាណខ្លួនជានរណា និងជំនឿរបស់យើងលើព្រះអង្គរហូតដល់ទីជម្រៅបំផុតនៃបទពិសោធន៍ និងទំនាក់ទំនងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែ ការណ៍នេះមិនមែនងាយស្រួលជានិច្ចនោះទេ ​ហើយពេលខ្លះយើងក៏ពិបាកទប់ទល់នឹងសម្ពាធដែលសង្គមសម័យទំនើបដាក់មកលើយើងផងដែរ។

«ព្រះ‌អង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង
យើង​គាប់‌ព្រះហឫទ័យនឹង​ព្រះ‌អង្គ​ណាស់!»
(មក ១,១១)

ព្យាការីយ៉ូណាសមានឈ្មោះល្បីក្នុងគម្ពីរសម្ពន្ធមេត្រីទី១ គាត់ព្យាយាមរកមធ្យោបាយគេចចេញពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ហើយចុងក្រោយគាត់នៅក្នុងពោះត្រីដ៏ធំ។ កាលណាយើងផ្តល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដល់អ្នកដទៃ ហើយនៅក្នុងជីវិតយើងមានមនុស្សដែលចេះបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នោះយើងអាចកសាងទំនាក់ទំនង អាចសម្តែងអំពីអារម្មណ៍ និងតម្រូវការរបស់យើងដល់ក្រុមគ្រួសារ និងមិត្តភក្ដិដែលនៅជុំវិញយើង។

ខ្ញុំសូមអញ្ជើញបងប្អូនរាល់គ្នាឱ្យមានចិត្តសង្ឃឹមជានិច្ច។
សេចក្តីសង្ឃឹមដាស់យើងឱ្យចេះស្រេកឃ្លាន ចេះប៉ងប្រាថ្នា ចេះស្វែងរកជីវិតគ្រប់លក្ខណៈ និងឧត្តមភាព​ដូចជា សេចក្តីពិត សេចក្តីសប្បុរស សោភ័ណភាព យុត្តិធម៌ និងសេចក្តីស្រឡាញ់ ដែលបំពេញដួងចិត្ដ និងលើកវិញ្ញាណរបស់យើងឱ្យស្គាល់សេចក្តីថ្លៃថ្នូរ។ សេចក្តីសង្ឃឹមអាចនាំយើងឱ្យមានឧត្ដមគតិ ដែលញ៉ាំងឱ្យជីវិតយើងកាន់តែស្រស់ស្អាត និងមានប្រយោជន៍។
(Fratelli Tutti, លេខ ៥៥)

រៀងរាល់ថ្ងៃ តែងមានរឿងហេងស៊យបណ្តាលឱ្យយើងជួបស្ថានការលំបាក ដែលនាំឱ្យចោទសំណួរថា តើយើងជានរណា ហើយនរណាជាមិត្ដរបស់យើង។ ការលំបាកទាំងនេះអាចបណ្តាលឱ្យអារម្មណ៍យើងមានមន្ទិល និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើង។ នៅក្នុងសង្គម រូបភាព និងចំនងជើងទាក់ទងខាងផ្លូវភេទ តែងមានរំលេចនៅក្នុងខ្សែវីដេអូរឿងភាគ ឬការផ្សព្វផ្សាយពាណិជ្ជកម្ម តែទោះបីយ៉ាងណា យុវជនគឺជាអ្នកការពារយុត្តិធម៌ដ៏មោះមុត ដែលត្រូវដឹងថា ភេទ ជីវិតផ្លូវភេទ និងលក្ខណៈជាបុរសជាស្ត្រី គឺឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណ និងសេចក្តីស្រឡាញ់។ របៀបដែលយើងបង្កើតទំនាក់ទំនងជាមួយអ្នកដទៃផ្តល់ឱ្យយើងមានឱកាសរីកចម្រើន និងក្លាយទៅជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។

នៅក្នុងកាលៈទេសៈណាក៏ដោយ អត្តសញ្ញាណរបស់ខ្ញុំ គឺបង្ហាញអំពីលក្ខណៈដោយឡែក និងលក្ខណៈរួមរបស់ព្រះជាម្ចាស់តាមរយៈកិច្ចការសប្បុរស និងយុត្តិធម៌ ដែលប្រឆាំងរាល់រូបភាពកាមគុណនៃពិភពលោកនេះ។

រៀនស្គាល់ខ្លួនឯងដើម្បីមានទំនាក់ទំនងល្អនៅក្នុងខ្លួន គឺត្រូវរៀនអស់មួយជីវិតដើម្បីគ្រប់គ្រងលើការសម្រេចកាមគុណ និងតណ្ហាភ្លាមៗតាមចំណង់របស់មនុស្ស។ ព្រះសហគមន៍ណែនាំយើងតាមរយៈគំរូរបស់សន្តសន្តីបុគ្គល ដែលបានតស៊ូដូចយើងដែរ។ ព្រះសហគមន៍ផ្តល់ដំបូន្មាន និងការអប់រំ ដែលជួយគាំទ្រយើងឱ្យមានភាពជិតស្និទ្ធ និងមានទំនាក់ទំនងល្អ ហួសពីរឿងស្នេហាខាងផ្លូវភេទ ដែលអាចល្បួងយើងឱ្យវង្វេង។

ព្រះបន្ទូល ប្រជារាស្រ្ដ សក្ការដ្ឋាន និងការអធិដ្ឋានទូលអង្វរព្រះជាម្ចាស់រំឭកយើងឱ្យដឹងថា ព្រះជាម្ចាស់បានបង្កើតយើងជារូបតំណាងដ៏ស្រស់ស្អាតរបស់ព្រះអង្គ ហើយព្រះអង្គត្រាស់ហៅយើងឱ្យបង្ហាញអត្តសញ្ញាណអំពីភេទ អំពីលក្ខណៈជាបុរសជាស្រ្តី និងអំពីជីវិតផ្លូវភេទ តាមរបៀបថ្លៃថ្នូរដើម្បីលើកតម្កើងព្រះជាម្ចាស់ និងគោរពអ្នកដទៃ។ ការប្រព្រឹត្តដូច្នេះ គឺជាការតស៊ូទប់ទល់ចំនឹងផែនការរបស់ពិភពកាមគុណនេះ។

  • ចេះសម្រួលអារម្មណ៍នៅពេលធ្លាក់ទឹកចិត្ត ដ្បិតគ្មានអ្វីកើតឡើងចំពោះអ្នករាល់គ្នាទេ សូមកុំប្រៀបធៀបខ្លួនឯងទៅតាមការចង់បាន និងតាមសម្ពាធរបស់សង្គមឡើយ។
  • ពឹងផ្អែក និងជជែកគ្នាដោយស្មោះត្រង់ជាមួយមនុស្សដែលអ្នករាល់គ្នាទុកចិត្ត។
  • បណ្តែតអារម្មណ៍ជាមួយសាច់រឿងក្នុងព្រះគម្ពីរ ឬជាមួយទេសភាពដ៏ស្រស់ត្រកាល ហើយប្រើប្រាស់ទិដ្ឋភាពទាំងនោះដើម្បីតាំងចិត្តអធិដ្ឋាន។
  • ធ្វើដំណើរទៅកាន់ទីសក្ការដ្ឋានខាងជំនឿ ដើម្បីនាំយើងឱ្យចូលទៅក្នុងព្រះបរមកិច្ចរបស់ព្រះយេស៊ូ។
  • ស្វែងរកឱកាស និងយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀង ដែលព្រះជាម្ចាស់បំភ្លឺអ្នករាល់គ្នានៅក្នុងព្រឹត្តិការណ៍ទាំងនោះ។
  • ចូរនឹកចាំថា អ្នករាល់គ្នាជាបុត្រដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់ ព្រះអង្គគាប់‌ព្រះហឫទ័យនឹងអ្នករាល់គ្នាណាស់។

«សូម​បង‌ប្អូន​យក​តម្រាប់​តាម​ព្រះ‌ជាម្ចាស់​ចុះ
ព្រោះ​បង‌ប្អូន​ជា​បុត្រ‌ធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​យើង
ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់
និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​។»
(អភ ៥,១-២)


អត្តសញ្ញាណខ្ញុំក្នុងព្រះគ្រីស្ត

Identity: Identified

សេចក្ដីថ្លែងការយល់ព្រម

Endorsements

អត្តសញ្ញាណគ្រីស្តបរិស័ទ

Christian Identity

តើហេតុអ្វីខ្ញុំនៅទីនេះ?

Why am I here?

ពេលខ្ញុំមានទុក្ខព្រួយ តើព្រះជាម្ចាស់នៅឯណា?

Where is God when it hurts?

តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?

Why am I so worried and anxious?

តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?

How do I stop feeling lonely?

តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?

Why can’t I say no?

តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?

How can I learn to love my body?

តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?

Why can’t I let go?

តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?

Why is no one listening to me?

តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?

Is life really worth living?

តើខ្ញុំសាកសមនៅទីកន្លែងណា?

Where do I fit in?

តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?

Should I do more to help the planet?

តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?

How do I live in this sexualised world?

តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?

What can I do about online abuse?

តើខ្ញុំនៅលីវមានតួនាទីអ្វី?

I’m single – what is my role?

ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?

Uncertain? Questioning? Doubtful?

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?

How do I get the balance right?

តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?

How do I decide?

តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?

How do I cope with rejection?

តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?

How do I live with what I have?

តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?

What do I believe in a world of fake news?

តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?

Are leaders born or made?

តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?

Are you a leader or a follower?

តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?

An end to Violence?

តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?

Why do I feel pressure?

397 Views

Theme: Overlay by Kaira