- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no?
ទ្វេគ្រោះដ៏ឈឺចាប់ខ្លាំងបំផុតមួយដែលយើងប្រឈមមុខក្នុងនាមជាមនុស្ស គឺការដឹងថា អាកប្បកិរិយា ឬទង្វើហ្នឹងអាក្រក់សម្រាប់យើង និងសម្រាប់មនុស្សនៅជុំវិញខ្លួនហើយ ប៉ុន្តែនៅតែរកមធ្យោបាយប្រព្រឹត្តវាដោយខ្លួនឯងឱ្យខាងតែបាន។
បន្ទាប់ពីមានបញ្ហាកើតឡើង បណ្តាលឱ្យមានការវិនិច្ឆ័យខ្លួនឯងនូវភាពអាម៉ាស និងកំហុស លាយឡំដោយការឈឺចាប់កើតឡើង។ នៅពេលទ្វាគ្រោះនេះកើតឡើងជាប្រចាំបង្ហាញថា អាការៈញៀនកើតឡើងជាញឹកញ៉ាប់ ហើយបណ្តាលឱ្យជីវិតគ្មានសណ្តាប់ធ្នាប់ឡើយ។ ការញៀនអាចកើតឡើងចំពោះអ្វីមួយដូចជា ញៀនថ្នាំ ឬញៀនចំណីអាហារ ឬអាចមានអ្វីផ្សេងទៀតដែលជាក់លាក់ដូចជា ទូរស័ព្ទដៃ ល្បែង ឬចង់ឱ្យគាប់ចិត្តមនុស្សជាដើម។ ចំនុចរួមគឺអសមត្ថភាពនិយាយថាទេ! ដើម្បីបញ្ឈប់ខ្លួនឯង។ ប្រសិនបើអ្នករាល់គ្នាមានអាការៈពាក់ព័ន្ធដូចការរៀបរាប់នេះ អ្នករាល់គ្នាមិនមែនមានតែម្នាក់ឯងទេ។ ការញៀនជះឥទ្ធិពលដល់មនុស្សទូទាំងសកលលោកតាមកម្រិតផ្សេងគ្នា។
តើលទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
ព្រះសហគមន៍បង្រៀនដោយទទួលស្គាល់ថា ការញៀនកើតឡើងពីធាតុផ្សំទាំងពីរយ៉ាងគឺ អំពើបាប និងមានជំងឺ។ យើងត្រូវលើកលែងទោសចំពោះទង្វើរបស់ខ្លួន ហើយយើងត្រូវការព្រះជាម្ចាស់ជួយព្យាបាល ដើម្បីឱ្យយើងមានសេរីភាព។ នៅទីបំផុត ការចាំបាច់ដែលយើងត្រូវដឹងគឺ យើងមានព្រះជាម្ចាស់ដែលស្រឡាញ់ និងថែរក្សាយើង ដោយសារហេតុនេះហើយ បានជាយើងមានហេតុផលដើម្បីជឿ និងទុកចិត្តថា អ្វីៗគ្រប់យ៉ាងនឹងដំណើរការយ៉ាងរលូន។
តើព្រះគម្ពីរចែងអ្វីខ្លះ?
សេចក្តីពន្យល់ដ៏មានឥទ្ធិពលអំពីការញៀន និងអំពើពាលមានចែងក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី គឺនៅក្នុងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម។ លោកបានសរសេរថា៖ «ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។» (រ៉ូម ៧,១៥)។ នៅក្នុងជំពូកដដែល គ្រីស្តទូតប៉ូលបានសរសេររម្លឹកអំពីទ្វេគ្រោះរបស់លោកថា៖ «ខ្ញុំមិនប្រព្រឹត្តអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។» (រ៉ូម ៧,១៩)។ សន្តប៉ូលមិននិយាយអំពីទ្រឹស្តីនោះទេ គឺគាត់និយាយពីបទពិសោធន៍ឈឺចាប់អំពីការញៀនប្រព្រឹត្តកំហុស ហើយមិនអាចបញ្ឈប់វាបានឡើយ។
ឃ្លាព្រះគម្ពីរទាំងនេះ គ្រីស្តទូតប៉ូលបង្ហាញថាខ្លួនមានកំហុសធ្ងន់ធ្ងរ ប៉ុន្តែលោកក៏លើកឡើងអំពីព្រះហឫទ័យប្រណីសន្តោសដែលមានចំពោះលោកផងដែរថា៖ «ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំឱ្យរួចពីរូបកាយ ដែលតែងតែស្លាប់នេះបាន? សូមអរព្រះគុណព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។» (រ៉ូម ៧,២៤-២៥)។
កាលណាយើងភ្លេចគិតដល់មនុស្សនៅជុំវិញខ្លួន និងព្រះជាម្ចាស់ យើងងាយនឹងផ្តោតលើឧបសគ្គដែលអូសទាញឱ្យធ្វើតាមការញៀន។ នៅពេលគ្រីស្តទូតប៉ូលនឹកគិតដល់ព្រះជាម្ចាស់ គាត់មិនពឹងផ្អែកលើកម្លាំងខ្លួនឯងទេ គឺគាត់ពឹងលើព្រះជាម្ចាស់ដែលពោរពេញដោយព្រះហឫទ័យប្រណីសន្តោសវិញ។ ធ្វើដូច្នេះ យើងទទួលព្រះអំណោយទាននៃសេចក្តីស្រឡាញ់ដ៏ទូលំទូលាយ ដែលព្រះជាម្ចាស់ប្រទានមកយើងម្នាក់ៗ។
ការរិះគិត
ក្រុមជួយព្យាបាលការញៀនជាច្រើនប្រើប្រាស់កម្មវិធី១២ជំហាន ដំបូងគឺអ្នកញៀនស្រាធ្ងន់ធ្ងរ ដើម្បីជួយឱ្យជំនះឧបសគ្គ។ ដំណាក់កាល៣ដំបូងគឺធ្វើដូចខាងក្រោមនេះ៖
- យើងព្រមទទួលស្គាល់ខ្លួនឯងថាគ្មានអំណាច ជាហេតុដែលយើងមិនអាចគ្រប់គ្រងជីវិតខ្លួនឯងបានឡើយ។
- យើងជឿថាព្រះជាម្ចាស់មានឫទ្ធានុភាពខ្លាំងជាងយើងអាចស្តារយើងឡើងវិញបាន។
- យើងសម្រេចចិត្តថ្វាយឆន្ទៈ និងជីវិតរបស់យើងទៅលើព្រះជាម្ចាស់ដែលថែរក្សា និងដឹកនាំយើងតាមមាគ៌ារបស់ព្រះអង្គ។
នៅពេលគ្រីស្តទូតប៉ូលថ្វាយគំនិតរបស់គាត់ទៅព្រះជាម្ចាស់ គាត់មានសេចក្តីសង្ឃឹមនៅក្នុងចំណោមបញ្ហានានាដែលគាត់ជួបប្រទះ។ ទ្វេគ្រោះដ៏គួរឱ្យភ័យខ្លាច គឺការទទួលស្គាល់ថា ខ្ញុំមិនអាចនិយាយថា “ទេ” ប៉ុន្តែបែរជាអាចធ្វើបាន នេះគឺជាដំណាក់កាលដំបូងដែលទទួលយកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងជីវិត។ ហើយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចព្យាបាលរបួសឱ្យបានជាសះស្បើយយ៉ាងស័ក្ដិសិទ្ធិ។