- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go?
តើអ្នករាល់គ្នាធ្លាប់ឮ ឬធ្លាប់គិតសំណួរថាៈ “តើមានអ្វីដែលនៅឋិតថេរដែរឬទេ?” យើងរាល់គ្នា ទាំងក្មេងទាំងចាស់ តែងសួរសំណួរនេះជាប្រចាំគ្រប់ទីកន្លែង ទោះបីជាសំនួរមែនទែន ឬសំណួរលែងសើចដ៏ដោយ។
សំណួរនេះកើតមកពីគំនិតដែលយល់ឃើញថា អ្វីគ្រប់យ៉ាងនៅក្នុងពិភពលោកនេះតែងតែប្រែប្រួល។ អ្វីសព្វសារពើដែលយើងមាននឹងរសាត់បាត់ទៅ។ នៅពេលអ្វីៗមានប្រយោជន៍សម្រាប់ប្រើប្រាស់ យើងត្រូវដកចិត្តពីវា។ យើងត្រូវដោះលែងបច្ចេកវិទ្យាចាស់ សំលៀកបំពាក់ចាស់ សៀវភៅចាស់ ស្បែកជើងចាស់ និងអ្វីៗជាច្រើនទៀត។ ជួនកាល យើងមានការលំបាកដោះលែងអ្វីដែលមានតម្លៃខាងមនោសញ្ចេតនាក្នុងជីវិតរបស់យើង។ ការដោះលែងអ្វីដែលយើងជាប់ជំពាក់ចិត្ត គឺជាការពិបាក។ ប៉ុន្តែ ការដោះលែងតែងមានការឈឺចាប់ និងសេចក្តីទុក្ខព្រួយកើតឡើង។ យើងជួបរឿងឈឺចាប់នៅក្នុងដំណើរជីវិតរបស់យើង គឺដូចជាការដើរក្នុងព្រៃ ឬដើរតាមឆ្នេរ ហើយយើងអាចដើរជាន់អំបែងខ្យង ឬដើរទាក់បន្លាបណ្តាលឱ្យយើងឈឺចាប់។
កាលណាយើងទុកឱ្យការឈឺចាប់នៅក្នុងយើង វានឹងធ្វើឱ្យយើងកាន់តែឈឺចាប់។ ការឈឺចាប់តាមផ្លូវអារម្មណ៍ក៏ពិតជាមានដូចគ្នាដែរ។ យើងកាន់តែចិញ្ចឹមការឈឺចាប់ក្នុងខ្លួន វាកាន់តែប៉ះពាល់ដល់រាងកាយ និងចិត្តរបស់យើង។ យើងមានចិត្តទោមនស្ស ងាយខឹងសម្បា ព្រួយចិត្ត ហើយថែមទាំងចង់សងសឹកដែលមិនមែនជាប្រការល្អនោះទេ។
ការរិះគិត
ការញែក ឬផ្តាច់ខ្លួន គឺជាការពិតនៃជីវិត។ នៅពេលយើងធ្លាប់នៅជាមួយមនុស្សដែលយកចិត្តទុកដាក់ចំពោះយើង និងស្រឡាញ់យើង យើងចង់ឱ្យនៅឋិតថេរអស់កល្បជានិច្ច។ កាលណា យើងស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះមនុស្ស យើងចង់ឃើញគេរីកចម្រើន និងអភិវឌ្ឍខ្លួនគេពោរពេញដោយសក្ដានុពល ដើម្បីឱ្យមានអំណរសប្បាយទាំងគេ ទាំងយើងផងដែរ។ ក៏ប៉ុន្តែ ការជាប់ចិត្តមិនមែនមានន័យថានៅឋិតថេរក្នុងផែនដីនេះនោះទេ។ តាមបទពិសោធន៍បង្ហាញឱ្យដឹងថា ការផ្តាច់ខ្លួនយើងគឺមានពេលកំណត់ សូម្បីតែជាមួយមនុស្សដែលយើងស្រឡាញ់បំផុតក្នុងជីវិតយើង។ បទពិសោធន៍នេះគឺឈឺចាប់ខ្លាំងបំផុត។
នៅពេលយើងញែកខ្លួនពីក្នុងផ្ទៃម្តាយ គឺត្រូវបង្ហូរឈាម។ តែម្តាយសុខចិត្តឈឺចាប់នៅពេលសម្រាលដើម្បីឱ្យយើងរស់។ នេះគឺជាការឈឺចាប់ផ្នែករាងកាយដែលត្រូវដោះលែង។ បន្ទាប់មក ឪពុកម្តាយត្រូវដោះលែងយើងឱ្យទៅសាលារៀន។ ជួនកាល យើងជាប់ចិត្តជាមួយមិត្ដភក្ដិនៅសាលារៀនជាងបងប្អូនបង្កើតនៅក្នុងផ្ទះថែមទៀតផង។ បន្ទាប់មកទៀត នៅពេលធំពេញវ័យ ហើយចាប់ផ្ដើមធ្វើការ ឪពុកម្តាយរបស់យើងត្រូវដោះលែងយើង ហើយយើងក៏ដោះលែងពួកគាត់វិញដែរ។ លុះដល់វេនយើងក៏ត្រូវបន្តធ្វើដូចគ្នាដែរ។ ដូច្នេះ យើងគ្មានជម្រើសផ្សេងទេ គឺត្រូវតែចេះរៀនដោះលែង។ ឃ្លាព្រះគម្ពីរមួយចំនួនអាចជួយលួងលោមយើងក្នុងពេលមានវិបត្តិដូចជា៖
«អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ!
ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។»
(មថ ១១,២៨)
«ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖
ឱព្រះអម្ចាស់អើយ សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង!»
(ទំន ១១៦,៤)
តើព្រះគម្ពីរចែងអ្វីខ្លះ?
នៅក្នុងកណ្ឌគម្ពីរកំណើតពិភពលោកមានរៀបរាប់រឿងរបស់យុវកម្លោះម្នាក់ឈ្មោះយ៉ូសែប ដែលបងៗបានលក់គាត់ (កណ ៣៧)។ ការពិត គាត់ត្រូវតែខឹងចំពោះបញ្ហាដែលគេបំបែកគាត់ចេញពីឪពុកដែលស្រឡាញ់គាត់យ៉ាងខ្លាំង។ គាត់រងទុក្ខកាន់តែឈឺចាប់ថែមទៀត នៅពេលគេលក់គាត់ទៅឱ្យមន្រ្តីរបស់ព្រះចៅផារ៉ោនបន្តទៀត (កណ ៣៩) ប៉ុន្តែទីបំផុត គាត់ក្លាយទៅជាបុរសម្នាក់ដែលស្តេចផារ៉ោនតែងតាំងឱ្យមើលការខុសត្រូវលើស្រុកអេស៊ីបទាំងមូល (កណ ៤១,៤១)។
ចុងក្រោយ លោកយ៉ូសែបបានជួបជុំបងៗទល់មុខគ្នា តែគ្មានរណាស្គាល់គាត់នោះទេ គាត់បានគ្រប់គ្រងខ្លួនឯងដោយមិនបង្ហាញអត្តសញ្ញាណជានរណាឡើយ។ ទីបំផុត គាត់បានលើកលែងទោសឱ្យបងៗ រហូតដល់ផ្តល់រង្វាន់ឱ្យពួកគេមានសិទ្ធិរស់នៅក្នុងស្រុកអេស៊ីបជាមួយឪពុករបស់ខ្លួន។ រឿងនេះ យើងអាចនិយាយបានថា លោកយ៉ូសែបចេះដោះលែងអតីតកាលដ៏ឈឺចាប់របស់ខ្លួន ហើយគាត់បង្រួបបង្រួមក្រុមគ្រួសារ។
ការលើកលែងទោស គឺជាការដោះលែងនូវអ្វីដែលឈឺចាប់ខ្លាំងពីអតីតកាល។ ចូរកុំដាក់ទណ្ឌកម្មខ្លួនឯងដោយឱបក្រសោបការឈឺចាប់ពេញមួយជីវិតឡើយ។ ការបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គឺពិតជាបណ្ដាលឱ្យឈឺចាប់ដូចគ្នាដែរ។ ទោះបីការបាត់បង់នោះកើតឡើងដោយសារសេចក្ដីស្លាប់ក្ដី ឬការបោះបង់ក្ដីបណ្ដាលឱ្យកើតទុក្ខយ៉ាងខ្លាំង។ ការបាត់បង់នោះបណ្ដាលឱ្យអ្នករាល់គ្នាកាន់ទុក្ខយូរអង្វែង ហើយក៏អាចបណ្ដាលឱ្យពិបាកតស៊ូរស់នៅផងដែរ។
ជីវិតយើង គឺជាព្រះអំណោយទាន។ ព្រះជាម្ចាស់បានបង្កើតយើងជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់ មានន័យថាជីវិតយើងមានសោភ័ណភាព មានប្រាជ្ញាញាណ មានមេត្តាករុណា មានឆន្ទៈសប្បុរស មានចិត្តក្លាហាន ចេះសម្រេចចិត្ត និងធ្វើតាមការសម្រេចចិត្តនោះ។ ជីវិតយើងមានតម្លៃដើម្បីបង្កើតផល មានសម្រស់ស្រស់ស្អាត មានអំណរសប្បាយ និងមានអត្ថន័យ។ ប៉ុន្ដែ បើយើងមិនសុខចិត្តដោះលែងសេចក្តីទុក្ខព្រួយ និងការឈឺចាប់ដែលមានក្នុងដំណើរជីវិតទេ សេចក្តីទាំងនេះក៏មិនអាចកើតឡើងនៅក្នុងជីវិតយើងបានដែរ។
ពាក្យអធិដ្ឋានដើម្បីសេចក្តីសុខសាន្តក្នុងចិត្ត
បពិត្រព្រះអម្ចាស់!
ទូលបង្គំកំពុងជួបបញ្ហាឈឺចាប់យ៉ាងខ្លាំងក្នុងពេលឥឡូវនេះ។ ទូលបង្គំកើតទុក្ខព្រួយខ្លាំងណាស់។
ឱព្រះយេស៊ូអើយ ទូលបង្គំសូមទូលអង្វរព្រះអង្គ ដ្បិតព្រះអង្គស្គាល់អំពីការឈឺចាប់ និងទុក្ខលំបាកធ្ងន់ធ្ងរក្នុងជីវិតដែលមាននៅក្នុងលោកនេះ។
ប៉ុន្តែ ព្រះអង្គបានស៊ូទ្រាំងដល់ទីបំផុត។ ព្រះអង្គបានឆ្លងកាត់ទុក្ខលំបាកគ្រប់យ៉ាង។ ទូលបង្គំពិតជាពិបាកទ្រាំទ្រខ្លាំងណាស់។ ទូលបង្គំឈឺចាប់សព្វសារពើ។
ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឱ្យពុះពារលើឧបសគ្គគ្រប់បែបយ៉ាង។ សូមប្រោសឱ្យទូលបង្គំចេះដោះលែងការឈឺចាប់ផង។ សូមជួយទូលបង្គំឱ្យចេះប្រើប្រាស់ព្រះអំណោយទាន ដែលព្រះបិតាបានប្រទានមកទូលបង្គំតាំងពីកំណើត ដើម្បីទូលបង្គំអាចចេញរួចពីក្នុងអន្លង់ទុក្ខនេះ។ ទូលបង្គំមិនអាចពឹងលើខ្លួនឯងដើម្បីស៊ូទ្រាំលើទុក្ខលំបាកនេះបានឡើយ គឺមានតែរួមកម្លាំងជាមួយព្រះអង្គទេ ទើបទូលបង្គំអាចមានជ័យជំនេះបាន។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ។
អាមែន។