- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពស៊ិចស៊ីនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពនៃដំណឹងក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសំពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?
ក្រុមទី៥
តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious?
ភាពមិនច្បាស់លាស់នៅក្នុងជីវិតបណ្តាលឱ្យមនុស្សមានការខ្វល់ខ្វាយ។ ការខ្វល់ខ្វាយបណ្តាលឱ្យថប់បារម្ភ ភ័យខ្លាចនូវអ្វីដែលនឹងកើតឡើង និងអ្វីៗដែលនឹងប្រែប្រួលខុសប្រក្រតីយូរអង្វែង។
សន្តយ៉ូហាន ប៉ូលទី២ ជាសម្តេចប៉ាបបានរិះគិតអំពីតួនាទីរបស់សង្គមទំនើបដោយផ្តល់ឱវាទកុំឱ្យជាប់ជំពាក់ចិត្ត និងរម្ដោះខ្លួនចេញពីអ្វីៗដែលនឹងបង្ករឱ្យមានបញ្ហា។ សម្តេចប៉ាបបានសរសេរអំពីគ្រោះថ្នាក់ទៅលើការលើកតម្កើងប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង “ការទិញទំនិញលើសពីតម្រូវការនិយម ការបំពេញតាមការចង់បានឱ្យទាន់ចិត្ត និងការប្រជែងជាមួយនឹងសម្ភារទំនើប”។
សម្តេចប៉ាបបានចង្អុរបង្ហាញអំពីភាពចាំបាច់ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ ដោយអប់រំខាងផ្លូវវិញ្ញាណ ដែលជាគោលការគ្រឹះទ្រទ្រង់ឱ្យជីវិតរឹងមាំ។ ការខ្វល់ខ្វាយគឺជាផ្នែកមួយនៃជីវិត។ ប៉ុន្តែការខ្វល់ខ្វាយមិនអាចដោះស្រាយអ្វីបានទេ។ វាអាចបណ្តាលឱ្យអសកម្មចំពោះការងារ និងការអភិវឌ្ឍន៍ខ្លួនបន្ថែម។
ការខ្វល់ខ្វាយ និងថប់បារម្ភអនុញ្ញាតឱ្យកើតមានសេចក្តីភ័យខ្លាច សេចក្តីទុក្ខព្រួយ ជំងឺ និងសូម្បីតែសេចក្ដីស្លាប់។ យ៉ាងណាក៏ដោយ ព្រះជាម្ចាស់ផ្តល់ឱ្យមនុស្សគ្រប់ៗរូបមានសមត្ថភាពអាចយកឈ្នះលើវិបត្តិទាំងអស់នេះ។ មនុស្សគ្រាន់តែស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ពីទីជម្រៅនៅក្នុងដួងចិត្តរបស់គេ ហើយចេះយល់អត្ថន័យពាក់ព័ន្ធទៅនឹងសៀវភៅនៃជីវិត គឺព្រះគម្ពីរ។
លទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
នៅក្នុងពាក្យគន្លឹះនៃធម្មនុញ្ញគោលលទ្ធិស្តីអំពី អំណរ និងសេចក្តីសង្ឃឹម (Gaudium et Spes) មានចែងនៅក្នុងសេចក្តីផ្ដើមថា៖
អំណរសប្បាយ និងសេចក្តីសង្ឃឹម ទុក្ខព្រួយ និងកង្វល់របស់មនុស្សលោកនាសម័យឥឡូវ ជាពិសេស របស់ជនក្រីក្រ និងអ្នករងទុក្ខវេទនាជាដើមក៏ជាអំណរសប្បាយ ជាសេចក្តីសង្ឃឹម ជាទុក្ខព្រួយ និងជាកង្វល់របស់សាវ័កព្រះគ្រីស្តដែរ។
(អំណរ និងសេចសង្ឃឹម ១)
ព្រះសហគមន៍ទទួលស្គាល់វត្តមាននៃសេចក្តីទុក្ខព្រួយ និងថប់បារម្ភ គឺជាផ្នែកមួយនៃជីវិតមនុស្ស ដែលកើតមាននៅក្នុងមនុស្សគ្រប់គ្នា។
តើព្រះសហគមន៍មានអ្វីផ្សេងក្រៅពីការជួយអស់អ្នកដែលកើតទុក្ខព្រួយ និងមានកង្វល់ និងការថប់បារម្ភធ្ងន់ធ្ងរដែរឬទេ? ចម្លើយគឺពិតជាមាន។ ហេតុនេះហើយ បានជាព្រះសហគមន៍នៅមានជីវិតបន្តទៀត។ មូលហេតុដែលព្រះសហគមន៍កើតឡើង គឺមិនមែនអាស្រ័យនៅលើការស៊ីផឹក និងការសប្បាយក្នុងលោកនេះនោះទេ។
ព្រះសហគមន៍នៅមានជីវិតក៏ព្រោះតែព្រះយេស៊ូគ្រីស្ត ជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ ព្រះអង្គគឺជាគំរូមួយដែលបានរស់នៅជាមួយនឹងការខ្វល់ខ្វាយ និងជាមួយអ្នកខ្វល់ខ្វាយក្នុងពិភពលោកនេះ ប៉ុន្តែ ព្រះអង្គស្ថិតនៅជាប់នឹងព្រះជាម្ចាស់ដោយការអធិដ្ឋានជានិច្ច ព្រះអង្គមិនដែលនឿយណាយ និងសង្ស័យចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមានជ័យជំនះលើឧបសគ្គទាំងអស់ឡើយ។ ព្រះអង្គមានព្រះបន្ទូលដាស់តឿនយើងថា៖ «ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឱ្យបង្កើតផលឡើយ។» (មថ ១៣,២២)។
យើងខ្វល់ខ្វាយអំពីរឿងក្នុងលោកីយ៍នេះអាចរារាំងយើងមិនឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ និងរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គឡើយ។ នៅក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព គ្រីស្តទូតប៉ូលបានថ្លែងប្រាប់យើងថា៖
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវទូលព្រះជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូមិនខាន។
(ភីល ៤,៦-៧)។
ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូ
«អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
(មថ ១១,២៨-៣០)។
១៧ | រូបខ្ញុំលំបាកចិត្តពេកក្រៃ | រាល់ពេលយប់ថ្ងៃសែនខ្លោចផ្សា | |
មេត្តាដកយកទុក្ខនេះណា | ធុញថប់គ្រាំគ្រាពីចិត្តខ្ញុំ | ។ | |
១៨ | សូមទតមកមើលទុក្ខវេទនា | ចុកចាប់ឈឺផ្សាទូលបង្គំ | |
អត់ទោសឱ្យរួចពីទុក្ខធំ | វេទនាទួញយំផុតបាបផង | ។ |
សូមអាន និងរិះគិតឃ្លាព្រះបន្ទូលព្រះយេស៊ូ និងទំនុកតម្កើងនេះនៅពេលអ្នករាល់គ្នាអធិដ្ឋានផ្ទាល់ខ្លួន ទោះបីទុក្ខព្រួយគ្រប់ដណ្តប់លើអ្នករាល់គ្នាយ៉ាងណាក៏ដោយ។ ចូរស្វែងរកសេចក្តីសុខសាន្ដ និងភាពស្ងៀមស្ងាត់ក្នុងអង្គព្រះយេស៊ូ ដែលមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំង។
សំណួរល្បងប្រាជ្ញា និង
ចែករំលែកបទពិសោធន៍
សន្និបាតយុវជនអន្តរភូមិភាគ
យុវជនធ្វើដំណើររួមគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម
ថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២៤