- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here?
ពីព្រោះ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យឱ្យមានពិភពលោកមួយដោយគ្មានរូបអ្នកឡើយ!
ដំណើរជីវិតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ គួរឱ្យភ័យខ្លាច និងតក់ស្លុតណាស់ ជាពិសេសការសម្រេចចិត្ដសំខាន់ៗនៅក្នុងជីវិតថា ត្រូវទៅណា និងត្រូវធ្វើអ្វីនៅពេលខាងមុខ។ ការព្រួយបារម្មណ៍អំពីការសម្រេចចិត្តខុសអាចបណ្តាលឱ្យមានការខ្វល់ខ្វាយជាខ្លាំង។
“ក្នុងជីវិតខ្ញុំ តើខ្ញុំគួធ្វើអ្វី?”
“តើខ្ញុំត្រូវបន្ដការសិក្សានៅសាកលវិទ្យាល័យ ឬរកការងារធ្វើ?”
“តើខ្ញុំនឹងរកឃើញមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ ហើយដែលស្រឡាញ់ខ្ញុំវិញឬ?”
សរុបមក សំណួរទាំងប៉ុន្មានខាងលើនេះអាចទៅជាសំណួរតែមួយគឺ “តើអ្វីទៅជាគោលបំណងនៃជីវិតរបស់ខ្ញុំ? តើខ្ញុំមានគោលបំណងដែរឬទេ?”
លោកប៉ូលអាចជួយយើងឱ្យឆ្លើយតបនឹងសំណួរនេះ ដូចមានចែងនៅក្នុងព្រះគម្ពីរថា៖ «សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។» (អភ ១,៣-៤)[1]។
ព្រះជាម្ចាស់ពិតជាយកព្រះហឫទ័យទុកដាក់ចំពោះយើង ព្រះអង្គស្រឡាញ់អ្នក និងស្រឡាញ់ខ្ញុំដែរ ហើយព្រះអង្គជ្រាបនូវអ្វីដែលយើងកំពុងឆ្លងកាត់។ ក្នុងចំណោមយើង គ្មាននរណាម្នាក់បង្កើតខ្លួនឯងនោះទេ។ ជីវិតគឺជាអំណោយ ដែលព្រះជាម្ចាស់បានប្រទានឱ្យយើង។ បើយើងភ្លេចសេចក្ដីនេះ នោះយើងនឹងយល់ឃើញថា យើងគ្រាន់តែជាសមិទ្ធផលដែលកើតឡើងដោយចៃដន្យតែប៉ុណ្ណោះ ហើយជីវិតគ្មានន័យអ្វីសោះឡើយ។ ដូច្នេះ ការយល់ឃើញនេះពិតជាមិនត្រឹមត្រូវទេ! ព្រះជាម្ចាស់ដែលបានដាក់រូបអ្នកនៅទីនេះ ព្រះអង្គពិតជាមានគោលបំណងសម្រាប់អ្នក ទោះបីអ្នកមិនទាន់យល់អំពីគោលបំណងនោះនៅឡើយក៏ដោយ។
«យើងស្គាល់អ្នកតាំងពីមុនពេលដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ
យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។
យើងតែងតាំងអ្នកឱ្យធ្វើជាព្យាការីសម្រាប់ប្រជាជាតិនានា។»
(យរ ១,៥)។
សេចក្តីបង្រៀនរបស់ក្រុមជំនុំ/ព្រះសហគមន៍…
ក្រុមជំនុំ/ព្រះសហគមន៍បង្រៀនថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ មិនត្រឹមតែនៅមុនពេលខ្ញុំកើតមកនោះទេ គឺនៅមុនពេលដែលពិភពលោកនេះកកើតឡើងទៅទៀត។ មានន័យថា តាំងពីរាប់រយលានឆ្នាំមុនមកម្ល៉េះ។
ជាការពិត ខ្ញុំបានស្ថិតនៅក្នុងគម្រោងការរបស់ព្រះជាម្ចាស់រួចជាស្រេច ហើយខ្ញុំមានជីវិតតាំងពីដើមកំណើតពិភពលោកមកម្ល៉េះ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យខ្ញុំបានវិសុទ្ធ។ ព្រះជាម្ចាស់បានចិញ្ចឹមខ្ញុំនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត ហើយនៅក្នុងអង្គព្រះយេស៊ូ ព្រះជាម្ចាស់បានប្រោសប្រទានព្រះពរនៃព្រះវិញ្ញាណគ្រប់យ៉ាងមកគង់សណ្ឋិតលើខ្ញុំ ដើម្បីឱ្យបានសម្រេចតាមព្រះហឫទ័យនេះ។ ហេតុនេះ គោលបំណងនៃជីវិតរបស់ខ្ញុំ គឺដើម្បីឱ្យបានវិសុទ្ធ និងដើម្បីក្លាយជាបុត្រធីតារបស់ព្រះជាម្ចាស់។
ដើម្បីឱ្យសម្រេចបានគោលដៅនេះ ព្រះជាម្ចាស់បានណែនាំខ្ញុំដោយសេចក្ដីស្រឡាញ់តាមកាលៈទេសៈនៃជីវិត ព្រមទាំងប្រទានឱ្យខ្ញុំមានមិត្តសម្លាញ់ដែលរួមដំណើរជាមួយគ្នា។
មុននឹងយើងរិះគិតអំពីដំណើរជីវិតរបស់យើង យើងត្រូវគិតពិចារណាអំពីគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់យើងជាមុនសិន។
តើខ្ញុំអាចទៅជាជនដ៏វិសុទ្ធ និងបុត្រធីតាដ៏ប្រពៃរបស់ព្រះជាម្ចាស់តាមរបៀបណា?
ការរិះគិត
ខ្ញុំជឿថា ព្រះជាម្ចាស់បង្កើតខ្ញុំដោយសេចក្តីស្រឡាញ់ ព្រះអង្គមិនលាក់បាំងព្រះហឫទ័យរបស់ព្រះអង្គចំពោះខ្ញុំឡើយ។
ខ្ញុំគ្រាន់តែត្រូវការបើកចិត្តឱ្យទូលាយចំពោះព្រះជាម្ចាស់ដោយរិះគិត អធិដ្ឋាន និងបម្រើអ្នកដទៃ។
សំណួរដំបូង មិនត្រូវសួរខ្លួនឯងថា តើខ្ញុំចង់បានអ្វីនោះទេ តែត្រូវសួរថា តើព្រះជាម្ចាស់មានព្រះហឫទ័យអ្វីសម្រាប់ខ្ញុំ?
ការបើកដួងចិត្តចំពោះព្រះជាម្ចាស់បែបនេះនឹងទុកឱ្យព្រះអង្គរួមដំណើរជាមួយខ្ញុំអស់មួយជីវិត។ ដរាបណាខ្ញុំរស់នៅប្រចាំថ្ងៃជាមួយព្រះជាម្ចាស់ដែលបង្កើតខ្ញុំដោយសេចក្តីស្រឡាញ់ ដរាបនោះខ្ញុំសម្រេចតាមគោលបំណងចុងក្រោយបំផុត។
ពាក្យអធិដ្ឋានរបស់សន្តអ៊ីញ៉ាស
បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត សូមព្រះអង្គបង្រៀនទូលបង្គំឱ្យមានចិត្ដសប្បុរស
ដើម្បីបម្រើព្រះអង្គឱ្យសមនឹងឋានៈរបស់ព្រះអង្គ
ដើម្បីចែកទានដោយឥតគិតថ្លៃ
ដើម្បីប្រយុទ្ធដោយឥតខ្លាចត្រូវរបួស
ដើម្បីធ្វើការងារដោយឥតខ្លាចនឿយហត់
ដើម្បីថ្វាយជីវិតរបស់ទូលបង្គំដោយឥតរំពឹងថានឹងទទួលរង្វាន់តបស្នងឡើយ
ហើយដើម្បីដឹងថា ទូលបង្គំបានប្រព្រឹត្ដស្របតាមព្រះហឫទ័យដ៏វិសុទ្ធរបស់ព្រះអង្គមែន។
អាមែន។
[1] គម្ពីរខ្មែរសម្រាយ ១៩៩៨