- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

ពេលខ្ញុំមានទុក្ខព្រួយ តើព្រះជាម្ចាស់នៅឯណា?
Where is God when it hurts?
តើអ្នកធ្លាប់សួរថា រឿងគ្រប់យ៉ាងអំពីព្រះជាម្ចាស់គឺជារឿងពិតឬទេ? តើព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់នៅពេលដែលអ្នកជួបទុក្ខលំបាកឬទេ?
នៅពេលយើងជួបប្រទះការលំបាកជាច្រើននៅក្នុងលោកនេះ ជាពិសេសនៅពេលដែលអ្វីៗគ្រប់យ៉ាងលែងដំណើរការជាប្រក្រតីចំពោះយើង យើងពិបាករក្សាជំនឿ។ យើងទាំងអស់គ្នាត្រូវតែតស៊៊ូ។ សូម្បីតែអ្នកម្តាយតេរេសានៅកុលកូតាក៏មានមន្ទិលនៅក្នុងជីវិតខាងផ្លូវវិញ្ញាណរបស់គាត់ដែរ។ អ្នកម្តាយតេរេសាបានសរសេរពន្យល់អំពីបទពិសោធន៍របស់ខ្លួន ដោយប្រើពាក្យបុរាណថា “ស្បៃរាត្រីនៃព្រលឹង” ឡុងពេលកើតការសង្ស័យនៅក្នុងជីវិតខាងផ្លូវវិញ្ញាណ បាត់បង់សេចក្តីសង្ឃឹម និងឯកោ ហើយនៅតែបន្តកើតឡើងស្ទើរតែពេញមួយជីវិតរបស់គាត់។
ប្រសិនបើអ្នកមានការសង្ស័យ ទោះបីនៅក្នុងដំណាក់កាលវែង ឬខ្លីក៏ដោយ អ្នកមិននៅឯកោឡើយ!
តើអ្នកសម្លឹងមើលពិភពលោកដោយរបៀបណា?
រឿងមួយនៅក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ដែលយើងរាល់គ្នាត្រូវឆ្លងកាត់ គឺចេះសម្លឹងមើលជីវិតតាមរយៈក្រសែភ្នែករបស់អ្នកដទៃ។ កាលនៅពីតូច យើងស្រែកយំ ពីព្រោះយើងចង់ឱ្យគេបញ្ចុកចំណី។ ពាក្យសម្ដីដើមដំបូងមួយចំនួនដែលយើងនិយាយគឺ “ខ្ញុំចង់” និង “របស់ខ្ញុំ!“។ កំហុសដែលយើងមានតាំងពីកំណើត គឺការសម្លឹងមើលអ្វីៗទាំងអស់តាមរយៈក្រសែភ្នែករបស់យើងផ្ទាល់ ហើយចង់បានអ្វីៗតាមតែចិត្តរបស់ខ្លួនឯង។
មិត្ដភាព និងសេចក្តីស្រឡាញ់ជួយយើងឱ្យទទួលស្គាល់ថា យើងមិនអាចមានអ្វីៗគ្រប់យ៉ាងដែលយើងចង់បាន ហើយយើងមិនពេញលក្ខណៈដោយខ្លួនឯងនោះទេ។ ក្រុមគ្រួសារ មិត្ដសម្លាញ់ និងមនុស្សដែលយើងស្រឡាញ់នាំមុខខ្លួនយើង ហើយយើងរៀនសម្លឹងមើលតាមរយៈក្រសែភ្នែករបស់អ្នកដទៃ។ ព្រះយេស៊ូក៏ដូច្នោះដែរ ព្រះអង្គអញ្ជើញយើងឱ្យសម្លឹងមើលអំពីជីវិតតាមរយៈនេត្រាព្រះអង្គ ដូចព្រះអង្គបានត្រាស់ហៅយើងឱ្យបង្កើតមិត្ដភាពជាមួយព្រះអង្គ ព្រមទាំងសួរយើងថា “តើអ្នកស្រឡាញ់ខ្ញុំទេ?“។
យើងកំពុងរស់នៅក្នុងពិភពលោកមួយដ៏ទំនើបដែលមានសម្លេង និងឥទ្ធិពលជាច្រើនចង់ឱ្យយើងធ្វើតាមការអូសទាញរបស់គេ។ ក៏ប៉ុន្តែ កាលណាយើងធ្វើតាមសម្លេងទាំងនោះ ជារឿយៗយើងលែងមើលឃើញអ្នកដទៃ ព្រមទាំងវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតយើងផងដែរ។ យើងក៏អាចងឿងឆ្ងល់សួរថាៈ “តើរឿងគ្រប់យ៉ាងអំពីព្រះជាម្ចាស់គឺជារឿងពិតឬទេ?”។
អ្នកជឿមានចិត្តចង់យល់ដឹង
លោកអង់សែមបានរស់នៅកាលពី១០០០ឆ្នាំកន្លងទៅ។ លោកបានថ្លែងពាក្យមួយឃ្លាដ៏ល្បីល្បាញបំផុត គឺ “អ្នកជឿមានចិត្តចង់យល់ដឹង”។
ចំពោះលោកអង់សែម ពាក្យមួយឃ្លានេះមានអត្ថន័យថា អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងសកម្ម អ្នកនោះចង់ស្គាល់ព្រះជាម្ចាស់កាន់តែស៊ីជម្រៅ។ នៅពេលយើងធ្លាក់ក្នុងសេចក្តីស្រឡាញ់ ឬយើងជួបមិត្ដភក្ដិថ្មីម្នាក់ យើងចង់ស្គាល់គាត់កាន់តែច្បាស់ឡើងថែមទៀត។ នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ ឬមានមិត្ដថ្មីម្នាក់ យើងចង់ស្គាល់គាត់កាន់តែច្បាស់ថែមទៀត។ កាលណាយើងស្គាល់គាត់កាន់តែច្បាស់ យើងរឹតតែស្រឡាញ់ ឬរក្សាទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធរហូតដល់ចំណេះ និងសេចក្តីស្រឡាញ់រួមបញ្ចូលគ្នា។ យើងត្រូវការពេលវេលា និងការតស៊ូជានិច្ច ដើម្បីរក្សាទំនាក់ទំនងឱ្យនៅឋិតថេរ។ រីឯចំពោះអ្នកជឿលើព្រះជាម្ចាស់ក៏ដូច្នោះដែរ។
សេចក្តីបង្រៀនរបស់ក្រុមជំនុំ/ព្រះសហគមន៍…
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានថ្លែងថា ព្រះគម្ពីរគឺជា “លិខិតនៃសេចក្តីស្រឡាញ់” របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ហើយអស់អ្នកដែលរួមដំណើរជាមួយព្រះយេស៊ូគប្បីអានព្រះគម្ពីររៀងរាល់ថ្ងៃ ទុកព្រះបន្ទូលដំណឹងល្អក្បែរខ្លួន ក្នុងទូរស័ព្ទដៃ និងបើកចំហដួងចិត្តទទួលព្រះបន្ទូលព្រះអង្គ។ «ដើម្បីរួមដំណើរជាមួយព្រះយេស៊ូ ការប្រព្រឹត្ដអំពើល្អមិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងត្រូវស្តាប់ការត្រាស់ហៅរបស់ព្រះអង្គជានិច្ច។ ព្រះយេស៊ូមួយព្រះអង្គគត់ដែលស្គាល់យើង និងស្រឡាញ់យើងខ្លាំងបំផុត ព្រមទាំងដឹកនាំយើងឱ្យស្គាល់អំពីអត្ថន័យជីវិតកាន់តែជ្រាលជ្រៅ។»
ក្នុងចំណោមពាក្យសម្ដីរាប់ពាន់ពាក្យដែលយើងឮជារៀងរាល់ថ្ងៃ មានព្រះបន្ទូលមួយឃ្លាថ្លែងអំពីជីវិត មិនមែនអំពីរឿងរ៉ាវផ្សេងៗ ហេតុនេះហើយ បានជាយើងត្រូវការស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូឱ្យបានច្បាស់។ នៅពេលខ្លះមនុស្សគ្រប់រូបមានការសង្ស័យកើតឡើង ការសង្ស័យប៉ះពាល់ដល់ជំនឿតាមរបៀបវិជ្ជមាន គឺជាសញ្ញាសម្គាល់ដែលយើងចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ព្រះយេស៊ូ និងការអាថ៌កំបាំងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងកាន់តែប្រសើរឡើង និងកាន់តែខ្លាំងឡើង។
សេចក្តីបង្រៀនក្នុងព្រះគម្ពីរ…
ព្រះជាម្ចាស់ត្រាស់ហៅលោកអប្រាមឱ្យចាកចេញពីស្រុករបស់លោក ចាកចេញពីញាតិសន្តាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់លោក តម្រង់ឆ្ពោះទៅស្រុកដែលព្រះអង្គនឹងបង្ហាញលោក (កណ ១២,១-២)[1]។ ព្រះជាម្ចាស់បានត្រាស់ហៅព្រះនាងម៉ារី ប្រោសឱ្យមានគភ៌ និងសម្រាលបានព្រះបុត្រារបស់ព្រះជាម្ចាស់ (លក ១,២៦-៣៨) ហើយព្រះជាម្ចាស់បានត្រាស់ហៅលោកយូសែបកុំឱ្យភ័យខ្លាចទទួលយកនាងម៉ារីធ្វើជាភរិយា និងទទួលបុត្រក្នុងផ្ទៃនាងធ្វើជាកូនឡើយ (មថ ១,១៨-២៥)។ នៅពេលព្រះយេស៊ូត្រាស់ហៅក្រុមអ្នកនេសាទត្រី ពួកគេបានលះបង់ចោលអ្វីៗទាំងអស់ ហើយដើរតាមព្រះយេស៊ូទៅ (លក ៥,១-១១)។ សូម្បីតែព្រះយេស៊ូក៏ជួបការលំបាកនឹងការត្រាស់ហៅឱ្យលីឈើឆ្កាងរបស់ព្រះអង្គផងដែរ (លក ២២,៣៩-៤៦)។
ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូ
ព្រះយេស៊ូប្រាប់យើងថា ព្រះអង្គយាងមកដើម្បីឱ្យយើងមានជីវិត ហើយឱ្យមានជីវិតពេញបរិបូណ៌។ ដូចជីវិតរបស់ជនដ៏វិសុទ្ធគ្រប់សម័យ យើងត្រូវតែរៀនទុកចិត្ដ និងដឹងថា ព្រះអង្គកំពុងតែរួមដំណើរជាមួយយើង។ នៅពេលយើងសន្ទនាជាមួយព្រះអង្គ ព្រះអង្គនឹងប្រោសឱ្យយើងមានចិត្តឆេះឆួល ចង់ស្វែងយល់អំពីព្រះអង្គតាមរបៀបថ្មី។ ធ្វើដូច្នេះនឹងជួយយើងនៅក្នុងគ្រាដែលមានចិត្តសង្ស័យនេះ។
ចូរជឿ កុំសង្ស័យ
នៅក្នុងពិភពលោកដ៏រញ៉េរញ៉ៃនេះងាយនឹងបណ្តាលឱ្យយើងមានការព្រួយបារម្ភ ភ័យខ្លាច ប្រព្រឹត្ដកំហុស យល់ច្រឡំ និងមានចិត្ដសង្ស័យ។ កាលណាខ្ញុំធ្លាក់ចូលទៅក្នុងបញ្ហាទាំងអស់នេះ ខ្ញុំមានដំណោះស្រាយបីយ៉ាង ដើម្បីឱ្យខ្ញុំត្រឡប់មកផ្លូវត្រឹមត្រូវវិញ។
ខ្ញុំត្រូវចាប់ផ្ដើមជាមួយនឹងស្នាព្រះហស្ដព្រះជាម្ចាស់។ ខ្ញុំចូលចិត្តសម្លឹងមើលទៅទីងងឹត និងគយគន់មើលហ្វូងតារា។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស្ញើចសរសើរអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ អំពីខ្លួនខ្ញុំជាមនុស្សតូចតាច និងអំពីការអស្ចារ្យដ៏មហិមារបស់ព្រះជាម្ចាស់ជាព្រះអាទិករ។ បន្ទាប់មក ខ្ញុំរិះគិតអំពីព្រះយេស៊ូ រាល់ទង្វើដែលព្រះអង្គបានប្រព្រឹត្ដ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង។ ចំពោះខ្ញុំ ព្រះអង្គគឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ពេលខ្ញុំរិះគិតអំពីជីវិតតាមរយៈព្រះយេស៊ូគ្រីស្ត នោះខ្ញុំយល់អំពីខ្លួនឯង អំពីជីវិត អំពីសេចក្តីស្រឡាញ់ និងអំពីពិភពលោកនេះ។ ចុងក្រោយ ខ្ញុំរិះគិតអំពីពេលដែលខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណដ៏វិសុទ្ធប៉ះពាល់ជីវិតរបស់ខ្ញុំ ពោលគឺបទពិសោធនានាផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់។ កាលណាយើងមានការខ្វល់ខ្វាយឥតឧបមានៅក្នុងជីវិតអាចបណ្តាលឱ្យយើងភ្លេចអំពីពេលវេលាដ៏មានន័យ ដែលព្រះជាម្ចាស់គង់ជាមួយយើង ឬបានប្រទានព្រះពរដល់យើងតាមរបៀបដ៏ពិសេស និងអស្ចារ្យ។
[1] គម្ពីរខ្មែរសម្រាយ ១៩៩៨