- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in?
“វប្បធម៌គឺជាគ្រឿងសម្គាល់សម្រាប់ការរៀនសូត្រ និងចែករំលែកអំពីទម្រង់នៃបុគ្គលិកលក្ខណៈ និងការយល់ដឹងពាក់ព័ន្ធទៅលើអត្ថន័យ និងតម្លៃរបស់អ្វីមួយ ដូចជាគំនិត អារម្មណ៍ និងទង្វើ” និយមន័យក្នុងសង្គមទំនើបរបស់ J. and M. Biesanz។
គ្រប់វប្បធម៌ គ្រប់សម័យ និងគ្រប់ពូជសាសន៍សុទ្ធតែមានធាតុដ៏សំខាន់ និងធាតុបន្ទាប់បន្សំ។ ព្រះយេស៊ូហៅធាតុដ៏សំខាន់នោះថា វិន័យ ឬតម្លៃជាប្រព័ន្ធ។ ធាតុបន្ទាប់បន្សំគឺជាអ្វីដែលតុបតែងលម្អ ឬផាត់ពណ៌បន្ថែមឱ្យធាតុដ៏សំខាន់។ ពណ៌សាបរលាប ឬបាត់បង់ ហើយត្រូវការលាបសារជាថ្មីម្តងហើយម្ដងទៀត។ ហេតុនេះហើយ បានជាគេនិយាយថា វប្បធម៌រស់រវើក។ វប្បធម៌វិវត្ដ ប្រែប្រួល និងសម្រប ប៉ុន្ដែ ធាតុ៏សំខាន់ដូចជា សេចក្តីស្រឡាញ់ សន្តិភាព និងការគោរពអ្នកដទៃឋិតថេរចីរកាល ហើយមិនប្រែប្រួលឡើយ។
តាមរយៈសេចក្តីពន្យល់នេះ វប្បធម៌ក្លាយទៅជាគ្រឿងសម្គាល់អំពីអត្តសញ្ញាណ មិនអាចច្រឡំគ្នាបានឡើយ។ ដូចជាប្រភេទម្ហូបអាហារ សម្លៀកបំពាក់ ឬភាសាផ្សេងៗគ្នាដែលយើងចូលចិត្ត។ វត្តមានរបស់អ្នកដទៃផ្តល់ឱ្យជីវិតកាន់តែមានគុណភាព។
ម្យ៉ាងវិញទៀត ប្រវត្តិសាស្រ្តពោរពេញដោយជម្លោះកើតមានរវាងវប្បធម៌និងវប្បធម៌ នៅទីបំផុតយើងដឹងនៅពេលមានសង្គ្រាមឈ្លានពានកើតឡើង។ ជម្លោះដូច្នេះ បណ្តាលមកពីមានការបំពានលើវប្បធម៌ផ្សេងពីគ្នាកើតឡើង។ សាកលជាតូបនីយកម្ម គឺជាការធ្វើឱ្យដូចគ្នារហូតបានសម្រេច បណ្តាលឱ្យមនុស្សបាត់បង់ឫសគល់ ដោយសារការបដិសេធមិនឱ្យមានវប្បធម៌ខុសគ្នា ។
តើលទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
«មិនត្រូវឱ្យអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ
រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគអ្វីក៏បាន
ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។»
(រ៉ូម ១៤,៣)
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ មានទស្សនៈវិស័យទំនើប ដោយរម្លឹកទៅកាន់ពិភពលោកម្តងហើយម្ដងទៀតថា “ព្រះបន្ទូលដំណឹល្អចុះសម្រុងជាមួយនឹងវប្បធម៌ទាំងអស់”។ នៅក្នុងពាក្យដាស់តឿន អំណរហូរមកពីដំណឹងល្អ សម្តេចប៉ាបថ្លែងបញ្ចាក់សារនេះទៅកាន់សង្គមទំនើបនាសម័យកាលរបស់យើង។
«ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។
បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា
ខ្ញុំទៅរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នាឡើយ។»
(យហ ១៤,២)
ក្នុងពេលជាមួយគ្នា ព្រះបន្ទូលដំណឹងល្អប្រកួតប្រជែងនឹងវប្បធម៌ ដើម្បីឱ្យវប្បធម៌បានល្អ។ គ្រប់វប្បធម៌ទាំងអស់សុទ្ធតែមានភាពទន់ខ្សោយ ដែលត្រូវការកែលម្អឱ្យមានតម្លៃក្នុងព្រះបន្ទូលដំណឹងល្អ។ ត្រូវថែរក្សា និងស្វែងរកអត្ថន័យដែលចាំបាច់ តែត្រូវគោរពដោយស្មោះត្រង់។
«ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ
ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ត្រីទៀតដែរ
គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រីស្តយេស៊ូ។»
(កាឡ ៣,២៨)
វប្បធម៌មានសារៈសំខាន់ដើម្បីឱ្យយើងគ្រប់គ្នារស់នៅ និងគោរព ទោះបីយើងមកពីទីកន្លែងណាក៏ដោយ។ មុខម្ហូបខុសគ្នាបង្កើនរស់ជាតិជីវិត។ ភាសាជាតិ និងភាសាតំបន់ផ្សេងៗគ្នាក្នុងពិភពលោកលើកទឹកចិត្តយើងឱ្យខិតខំរៀន ដើម្បីទាក់ទងជាមួយអ្នកដទៃ។ ការគោរព និងប្រណិប័តន៍ផ្សេងៗពីគ្នាជួយយើងឱ្យចេះចែករំលែកប្រពៃណីរបស់ខ្លួន និងនាំយើងឱ្យចូលរួមជាមួយគ្នាក្នុងនាមជាក្រុមគ្រួសាររបស់មនុស្សជាតិតែមួយ។ ភាពខុសគ្នារបស់យើងឆ្លុះបញ្ជាំងអំពីអត្តសញ្ញាណរបស់យើងរៀងៗខ្លួន ហើយព្រះជាម្ចាស់ស្រឡាញ់យើងម្នាក់ៗ។
ពាក្យអធិដ្ឋានឱ្យចេះអត់អោន
បពិត្រព្រះជាម្ចាស់នៃពិភពទាំងមូល ព្រះអង្គជាម្ចាស់នៃជីវិត និងគ្រប់អ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក។
ទូលបង្គំសូមអរព្រះគុណព្រះអង្គសម្រាប់ពិភពលោកដ៏អស្ចារ្យ និងអ្វីៗទាំងអស់ក្នុងពិភពលោកនេះ។
សូមព្រះអង្គប្រោសឱ្យទូលបង្គំចេះមើលឃើញវត្តមានព្រះអង្គក្នុងស្នាព្រះហស្តទាំងអស់
ដើម្បីឱ្យទូលបង្គំស្រឡាញ់ និងកោតសរសើរព្រះអង្គ ជាពិសេសបងប្អូនឯទៀតៗ។
ទូលបង្គំសូមអរព្រះគុណចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះអង្គប្រទានក្នុងជីវិតទូលបង្គំតាមដំណើរជីវិតនេះ
ទាំងទម្លាប់ សម្លៀកបំពាក់ ម្ហូបអាហារ ភាសា ពណ៌សម្បុរ និងរូបសណ្ឋាន។
សូមព្រះអង្គបង្រៀនទូលបង្គំឱ្យចេះស្រឡាញ់ គោរព ទទួល និងរីករាយនូវអ្វីដែលទូលបង្គំមានតាមទិដ្ឋភាពនៃជីវិត។
ព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះយើងខ្ញុះ និងសម្តែងវត្តមានជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលជាព្រះជាម្ចាស់គង់នៅជាមួយយើងខ្ញុំអស់កល្បជានិច្ច។
សូមប្រោសឱ្យទូលបង្គំមានប្រាជ្ញាស្គាល់ព្រះអង្គរួមគ្នាជាអង្គតែមួយក្នុងព្រះត្រៃឯក និងប្រោសឱ្យគ្រប់ទីកន្លែងទាំងអស់
ក្នុងពិភពលោកនេះបានពោរពេញដោយអំណរសប្បាយផង។
អាមែន។