- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news?
យើងកំពុងរស់នៅក្នុងពិភពលោកដែលព័ត៌មានពិតជះឥទ្ធិពលបន្តិចបន្តួចមកលើការបំផុសគំនិត និងជំនឿ តែបែរជាជះឥទ្ធិពលខ្លាំងលើការទាក់ទាញអារម្មណ៍ទៅវិញ។
មូលហេតុបណ្តាលមកពីបណ្តាញទំនាក់ទំនងសង្គមជាប្រភពព័ត៌មាន ដែលកើតឡើងយ៉ាងផុសផុលក្រោមផែនការមហិច្ឆតានយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែ នៅពេលខ្លះ ព័ត៌មានក្លែងក្លាយក៏អាចកើតឡើងដោយគ្មានផែនការច្បាស់លាស់នោះទេ។ ជារឿយៗ នៅលើបណ្តាញទំនាក់ទំនងសង្គមមានព័ត៌មានច្រើនដែលគ្មានការត្រួតពិនិត្យច្បាស់លាស់ ហើយរីកសាយឆាប់រហ័ស និងទូលំទូលាយ បណ្តាលឱ្យមនុស្សទទួលបានព័ត៌មានក្លែងក្លាយថាជាការពិត។
តើលទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
នៅក្នុងពាក្យដាស់តឿន ព្រះគ្រីស្តមានព្រះជន្មគង់នៅ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ទូន្មានយើងថា៖
«ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏សម្បើមបែបនេះឆ្លុះបញ្ចាំងអំពីវប្បធម៌ដែលបាត់បង់អត្ថន័យនៃសេចក្តីពិត
និងបង្វែរការពិតដើម្បីចំណេញផលប្រយោជន៍ដល់បុគ្គលមួយក្រុមតូច។»
(Christus Vivit លេខ៨៩)
ក៏ប៉ុន្តែ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ក៏កត់សម្គាល់អំពីសារៈសំខាន់នៃប្រព័ន្ធអ៊ីនធឺណែត និងបណ្តាញទំនាក់ទំនងសង្គមផងដែរថា “ជាមធ្យោបាយដ៏មានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ការសន្ទនា ទំនាក់ទំនង និងការចែករំលែក ទាំងព័ត៌មាន និងចំនេះដឹងរវាងគ្នានឹងគ្នាផងដែរ។ ម្យ៉ាងវិញទៀត ពិភពបច្ចេកវិទ្យាព័ត៌មានគឺជាការចូលរួមចំណែកកសាងសង្គម នយោបាយ និងពលរដ្ឋសកម្ម ព្រមទាំងអាចចែកចាយព័ត៌មានឯករាជ្យដ៏មានប្រសិទ្ធភាព ដើម្បីការពារជនងាយរងគ្រោះបំផុត និងការរំលោភពបំពានទៅលើសិទ្ធិរបស់ពួកគេផងដែរ។”
តើព្រះគម្ពីរចែងអ្វីខ្លះ?
«ហេតុនេះហើយ បានជាព្រះអង្គមិនរកយុត្តិធម៌ឱ្យយើងខ្ញុំទេ
យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។
សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ
សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់
ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។
ព្រះអម្ចាស់បានទតមើលការទាំងនេះ
ហើយយល់ឃើញថាសុទ្ធតែអាក្រក់
គឺគ្មានយុត្តិធម៌ទាល់តែសោះ។»
(អស ៥៩,១៤-១៥)
ព្យាការីអាចបរិយាយអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្នេះ។ គេមើលងាយ និងបៀតបៀនអ្នកប្រកាសសេចក្តីពិត។ យើងត្រូវបញ្ឈប់គាំទ្រអំពើកាឡៃការពិត ហើយត្រូវរារាំងមិនឱ្យបានសម្រេចផងដែរ។
នៅក្នុងសកលនីយកម្មនេះ យើងត្រូវតែមានប្រាជ្ញាឈ្លាសវៃ និងចេះថ្លឹងថ្លែងឱ្យបានច្បាស់លាស់ជាងពេលណាទាំងអស់ ដើម្បីបង្កើតទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យា និងចេះប្រឈមទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងក្លាយ។
ការរិះគិត
ព័ត៌មានគ្រប់ប្រភេទ ទាំងព័ត៌មានទាក់ទាញ ទាំងពាក្យសន្ទរកថាអសុរោះ និងព័ត៌មានក្លែងក្លាយសុទ្ធតែបំផុសអារម្មណ៍របស់យើង។ ទោះបីយ៉ាងណា យើងត្រូវចេះអភិវឌ្ឍប្រព័ន្ធការពារខ្លួនយើង ដោយអានយឺតៗ និងវិភាគអំពីព័ត៌មានទាំងនោះ។ ដំណាក់កាលចាំបាច់ដំបូង គឺចេះពញ្ញាក់ស្មារតីខ្លួនឯងនៅពេលអានសេចក្តីណាមួយដើម្បីដឹងថាត្រឹមត្រូវតាមការពិតខ្លាំងពេក ឬខុសពីការពិតខ្លាំងពេក។ បើមានសាច់រឿងណាដែលអ្នកចាប់អារម្មណ៍ដោយប្រការណាមួយ សូមអានយឺតៗ និងពិនិត្យឱ្យបានល្អិតល្អន់។ ក្រោយមក ត្រូវដឹងថាសាច់រឿងនេះមានប្រភពមកពីណា និងរកមើលចំនុចខ្វះខាត ឬចំនុចខុសគ្នារវាងអត្ថន័យ និងប្រភពជាក់ស្តែងក្នុងសាច់រឿងនោះ។ ចូរអនុវត្តឱ្យបានទៀងទាត់តាមដំណាក់កាលទាំងនេះ នោះអ្នករាល់គ្នាអាចយល់សាច់រឿងកាន់តែប្រសើរឡើង ឬប្រសិនបើមាននរណាម្នាក់និយាយខុស ឬនិយាយឆ្គងសាច់រឿង អ្នករាល់គ្នាក៏អាចស្វែងរកសេចក្តីពិតបានស៊ីជម្រៅផងដែរ។
ពាក្យអធិដ្ឋានរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ
បពិត្រព្រះអម្ចាស់!
សូមបង្រៀនទូលបង្គំកុំឱ្យគិតតែពីខ្លួនឯង និងចេះស្វែងរកសេចក្តីពិត។
សូមបង្រៀនទូលបង្គំឱ្យចេះធ្វើដំណើរ ចេះមើល ចេះស្ដាប់ ដោយមិនប្រញាប់វិនិច្ឆ័យ និងវាយតម្លៃឡើយ។
សូមបង្រៀនទូលបង្គំឱ្យទៅទីកន្លែងណាដែលគ្មានអ្នកទៅ ចេះយកពេលវេលាស្វែងយល់
ចេះចាប់អារម្មណ៍នូវអ្វីដែលចាំបាច់ កុំឱ្យចាញ់បញ្ឆោតរឿងឥតបានការ និងចេះបែងចែកការពិតពីការប្រឌិត។
សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះទទួលស្គាល់ព្រះអង្គដែលមានព្រះជន្មគង់នៅក្នុងពិភពលោកយើងនេះ
និងចេះនាំអ្នកឯទៀតឱ្យស្គាល់ព្រះអង្គនូវអ្វីដែលយើងខ្ញុំបានជួបព្រះអង្គដោយចិត្តស្មោះត្រង់ផង។
អាមែន។