មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet?

អត្ថបទស្តីអំពីស្នាព្រះហស្ដព្រះជាម្ចាស់ នៅក្នុងជំពូកទី២នៃកណ្ឌគម្ពីរកំណើតពិភពលោក បានចែងឱ្យដឹងយ៉ាងច្បាស់ថា មនុស្សយើងគឺជាអ្វី “ព្រះ‌ជា‌អម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ព្រះ‌អង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។” (កណ ២,៧) មនុស្សគឺជាវិចិត្តកម្មរបស់ព្រះជាម្ចាស់ ប៉ុន្តែព្រះអង្គបានបង្កើតគេមកពីធូលីដី។ ទោះបីយ៉ាងណា មនុស្សមានលក្ខណៈដ៏អស្ចារ្យ។ រូបកាយមនុស្សមានសាច់មានឈាម។ សាច់អាចដំណើរការបានដោយអាស្រ័យលើសារធាតុចិញ្ចឹមដូចជា ជាតិដែក ក្រូមីញ៉ូម ម៉ាញ៉េស្យូម និងម៉ូលីបេនូម ដែលជាចំហេះកកើតឡើងក្នុងចក្រវាលដ៏មហិមា នៅមុនពេលដែលពួកវាចូលរួមចំណែកក្នុងសព៌ាង្គរបស់យើង។ ឈាមត្រូវការជាតិដែកដើម្បីនាំអ៊ុកស៊ីសែនជុំវិញរាងកាយ បើគ្មានអ៊ុកស៊ីសែនទេ យើងមិនអាចរស់បានឡើយ។

សួនអេដែនគឺជាការឆ្លុះបញ្ចាំងអំពីទឹកដីសម្បូរជីជាតិនៅក្នុងតំបន់វាលរហោឋានក្តៅហួតហែង ដែលមានចែងនៅក្នុងកណ្ឌគម្ពីរទីមួយជាភាសាហេប្រឺ។ អេដែនគឺជាសួនឧទ្យានមួយដែលមានទឹកទន្លេហូរមកស្រោចស្រពដើម្បីបង្កើតឱ្យមានជីវិត និងសម្បូរជីជាតិ (កណ ២,២០) ហើយមានបុរសនិងស្ត្រីមួយគូដំបូងមានតួនាទី “បង្ករបង្កើនផល និងថែរក្សាសួននេះ” (កណ ២,១៥)។

ទោះបី លោកអាដាំ និងនាងអេវ៉ាធ្លាក់ខ្លួនទៅក្នុងអំពើបាបក៏ដោយ ក៏ព្រះជាម្ចាស់បានបង្កើតសម្ពន្ធមេត្រីដើម្បីរួមបញ្ចូលសត្វលោកទាំងអស់ “ឥន្ទធនូនេះ​​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​អស់នៅ​លើ​ផែន‌ដី” (កណ ៩,១៧)។

ការអានអត្ថបទព្រះគម្ពីរទាក់ទងនឹងស្នាព្រះហស្តព្រះជាម្ចាស់នាំឱ្យយើងចេះអរព្រះគុណ និងចេះបន្ទាបខ្លួន ហើយយើងកាន់តែយល់ដឹងថែមទៀតតាមរយៈវិទ្យាសាស្រ្ត។ ឥឡូវនេះ យើងដឹងថា ភពផែនដី និងទីកន្លែងដែលយើងរស់នៅកំពុងស្ថិតនៅលើគ្រឹះដ៏ទន់ខ្សោយ។ ជីវិតយើងកំពុងបន្តរស់នៅដោយពឹងផ្អែកលើហ្វូងតារា និងភពនានា ដែលអ្នកវិទ្យាសាស្រ្តហៅថា “បាតុភូតចក្រវាល” (cosmic coincidences) គឺភពប្រព័ន្ធព្រះអាទិត្យ ដែលឋិតនៅឆ្ងាយពីភពផែនដី ហើយភពធំៗដូចជា ភពព្រហស្បតិ៍ និងភពសៅរ៍ដើរតួនាទីជាប្រព័ន្ធការពារយើងពីអាចម៍ផ្កាយ ពីបរិយាកាសផុយស្រួយនៃសមាសធាតុរបស់ផែនដី និងពីកត្តាផ្សេងៗជាច្រើនទៀត។

ព្រះគម្ពីរមានកត់ត្រា និងកត់សម្គាល់ចំនុចជាច្រើនដើម្បីឱ្យយើងរិះគិតអំពីសោភ័ណភាព និងការអស្ចារ្យរបស់ពិភពលោក។ កណ្ឌគម្ពីរទំនុកតម្កើងមានពោរពេញដោយពាក្យលើកតម្កើងអំពីស្នាព្រះហស្ដព្រះជាម្ចាស់ៈ “ឱ​ព្រះ‌អម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​មាន​ច្រើន​ឥត​គណនា ព្រះ‌អង្គ​ធ្វើ​ការ​ទាំង​អស់​នោះប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ផែន‌ដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗសព្វ​សារ‌ពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។” (ទំន ១០៤,២៤)។ កណ្ឌគម្ពីរក្រុមព្យាការីក៏មានពាក្យសរសើរតម្កើងព្រះជាម្ចាស់ផងដែរៈ “ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាលក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។” (អស ៥៥,១២)។

សន្តប៉ូល បានថ្លែងថា ព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គមិនត្រឹមតែរំដោះមនុស្សឱ្យមានសេរីភាពប៉ុណ្ណោះទេ គឺព្រះអង្គក៏រំដោះសត្វលោកទាំងអស់ផងដែរ (អភ ១,១០)។ រីឯកណ្ឌគម្ពីរចុងក្រោយបង្អស់ក៏មានរៀបរាប់អំពីគ្រាចុងក្រោយ ដែលព្រះជាម្ចាស់មានជ័យជំនះលើអំពើបាប និងសេចក្តីស្លាប់ ព្រះជាម្ចាស់ស្ដារអ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ថ្មី គឺផ្ទៃមេឃ និងផែនដីថ្មី ដែលមិនមែនជាស្នាព្រះហស្តថ្មីនោះទេ (វវ ២១,៥)។

យើងកំពុងរស់នៅក្នុងយុគសម័យថ្មី គឺនៅក្នុងគ្រាដំបូងនៃជីវិតរបស់យើងដែលមនុស្សអាចមានសមត្ថភាពបំផ្លាញភពផែនដី ឬយ៉ាងហោចណាស់ក៏អាចធ្វើឱ្យភពផែនដីនេះក្លាយទៅជាទីកន្លែង ដែលមនុស្សពិបាករស់នៅ។ ការបំពុលរីករាលដាល វាលរហោឋានកើនឡើង ការខ្ជះខ្ជាយចំណីអាហារ និងធនធានដ៏សម្បើម ការឡើងកម្ដៅក្នុងបរិយាកាសដែលបណ្តាលមកពីចិត្តលោភលន់ និងគេងចំណេញឥតព្រំដែនរបស់មនុស្ស។ អយុត្តិធម៌សម្រាប់ប្រជាជនរាប់លាននាក់ក្នុងបណ្តាប្រទេសក្រីក្រ ដែលទទួលមរណភាពដោយសារគ្រោះទុរ្ភិក្ស និងរងផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ ខណៈពេលដែលប្រទេសអ្នកមានបែរជាស្លាប់ដោយសារជំងឺសម្បូហូរហៀរទៅវិញ។ ព្រះជាម្ចាស់បញ្ជាឱ្យលោកអាដាំ និងនាងអេវ៉ាថែរក្សាសួនឧទ្យាន ក៏ជាបញ្ជាដ៏ចាំបាច់ជាបន្ទាន់សម្រាប់យើងនាពេលបច្ចុប្បន្ននេះផងដែរ។ ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យធ្វើកិច្ចការគ្រប់យ៉ាងតាមសមត្ថភាព ដើម្បីថែរក្សាពិភពលោក ពីព្រោះយើងជាគ្រីស្តបរិស័ទត្រូវចែករំលែកទស្សនវិស័យ និងការយកចិត្តទុកដាក់របស់ព្រះជាម្ចាស់ដើម្បីភពផែនដីរបស់យើង។

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ព្រះអង្គមានវត្តមាននៅក្នុងចក្រវាលទាំងមូល និងគង់នៅក្នុងសត្វលោកដ៏តូចតាចបំផុតរបស់ព្រះអង្គ។ ព្រះអង្គថ្នាក់ថ្នមគ្រប់ជីវិតទាំងអស់ដោយព្រះហឫទ័យប្រណីសណ្តោស។ សូមព្រះអង្គចាក់បង្ហូរឫទ្ធានុភាពនៃសេចក្តីស្រឡាញ់ ដើម្បីយើងខ្ញុំចេះការពារជីវិត និងសោភ័ណភាព។ សូមប្រោសឱ្យយើងខ្ញុំបានពោរពេញដោយសេចក្ដីសុខសាន្ត ដើម្បីចេះរស់ជាមួយគ្នាជាបងប្អូន ដោយមិនបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

ឱព្រះជាម្ចាស់នៃជនកំសត់ សូមជួយយើងខ្ញុំឱ្យចេះសង្គ្រោះអស់អ្នកដែលត្រូវគេបោះបង់ចោល និងអស់អ្នកដែលគេមិនរាប់រកនៅក្នុងលោកនេះ ដែលមានតម្លៃចំពោះព្រះភក្រ្ដព្រះអង្គ។ សូមប្រោសឱ្យជីវិតរបស់យើងខ្ញុំបានជាសះស្បើយ ដើម្បីយើងខ្ញុំចេះការពារ ចេះកសាងសោភ័ណភាព និងមិនបៀតបៀន មិនបំពុល និងមិនបំផ្លិចបំផ្លាញពិភពលោកឡើយ។

សូមព្រះអង្គកែប្រែដួងចិត្តអស់អ្នកដែលជួញដូរជនក្រីក្រ និងផែនដីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ សូមបង្រៀនយើងខ្ញុំឱ្យចេះស្វែងយល់អំពីតម្លៃដែលមាននៅក្នុងអ្វីៗគ្រប់យ៉ាង ឱ្យចេះកោតក្រែង ចេះគយគន់ និងចេះទទួលស្គាល់ថា យើងខ្ញុំពាក់ព័ន្ធគ្នាជាមួយនឹងសត្វលោកទាំងអស់ ដែលកំពុងតែធ្វើដំណើរទៅកាន់ពន្លឺដ៏ត្រចះត្រចង់របស់ព្រះអង្គ។

យើងខ្ញុំសូមអរព្រះគុណដែលព្រះអង្គគង់នៅជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ។ នៅក្នុងគ្រាជួបទុក្ខលំបាក សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តក្លាហានចេះទូលអង្វរព្រះអង្គសម្រាប់យុត្តិធម៌ សេចក្តីស្រឡាញ់ និងសេចក្ដីសុខសាន្តផង។

អាមែន។

អត្តសញ្ញាណខ្ញុំក្នុងព្រះគ្រីស្ត

Identity: Identified

សេចក្ដីថ្លែងការយល់ព្រម

Endorsements

អត្តសញ្ញាណគ្រីស្តបរិស័ទ

Christian Identity

តើហេតុអ្វីខ្ញុំនៅទីនេះ?

Why am I here?

ពេលខ្ញុំមានទុក្ខព្រួយ តើព្រះជាម្ចាស់នៅឯណា?

Where is God when it hurts?

តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?

Why am I so worried and anxious?

តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?

How do I stop feeling lonely?

តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?

Why can’t I say no?

តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?

How can I learn to love my body?

តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?

Why can’t I let go?

តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?

Why is no one listening to me?

តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?

Is life really worth living?

តើខ្ញុំសាកសមនៅទីកន្លែងណា?

Where do I fit in?

តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?

Should I do more to help the planet?

តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?

How do I live in this sexualised world?

តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?

What can I do about online abuse?

តើខ្ញុំនៅលីវមានតួនាទីអ្វី?

I’m single – what is my role?

ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?

Uncertain? Questioning? Doubtful?

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?

How do I get the balance right?

តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?

How do I decide?

តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?

How do I cope with rejection?

តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?

How do I live with what I have?

តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?

What do I believe in a world of fake news?

តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?

Are leaders born or made?

តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?

Are you a leader or a follower?

តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?

An end to Violence?

តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?

Why do I feel pressure?

61 Views

Theme: Overlay by Kaira