មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពស៊ិចស៊ីនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពនៃដំណឹងក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសំពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

ក្រុមទី២
តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living?

តើនឹងមានអ្វីកើតឡើងនៅពេលដែលជីវិតរបស់អ្នករាល់គ្នារងទុក្ខលំបាកតាំងពីដើមមក?

ទោះបីទ្រហ៊ោយំយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសាររបស់យុវជនអាយុ១៧ឆ្នាំម្នាក់ លែងឃើញគាត់ត្រឡប់មកវិញ បន្ទាប់ពីមួយសប្ដាហ៍ដែលគាត់បានសម្លាប់ខ្លួន។ ឥឡូវនេះ ចេសិនធ្វើឱ្យប្រទេសណូវែលសេឡង់ចូលទៅក្នុងស្ថិតិ ដែលគេកត់ត្រាចំនួនយុវជនសម្លាប់ក្នុងបណ្តាប្រទេសរីកចម្រើន។

តើអ្នករាល់គ្នាធ្លាប់មានអារម្មណ៍ដូចចេសិន ដែលយល់ថាជីវិតគ្មានតម្លៃ ឬយល់ថា ជីវិតរបស់ខ្លួនគ្មានអត្ថន័យអ្វីសោះឡើយ? តើមានអ្វីកំពុងតែកើតឡើងនៅក្នុងជីវិតរបស់អ្នករាល់គ្នានៅពេលឥឡូវនេះ ដែលនាំឱ្យអ្នករាល់គ្នាចង់ពិនិត្យពិច័យមើលដែរឬទេ?

តើអ្នករាល់គ្នាមានអារម្មណ៍ថា ខ្លួនគ្មានអំណាចកែប្រែអ្វីមួយឱ្យល្អប្រសើបានឡើយមែនទេ? ឬប្រហែលជាអ្នករាល់គ្នាមិនគិតថា ជីវិតនៅមានតម្លៃដើម្បីតស៊ូ ទោះបីអ្នករាល់គ្នាគ្មានហេតុផលដើម្បីរស់នៅក៏ដោយ។

ទោះបីនៅក្នុងជីវិតមានរឿងល្អ និងរឿងអាក្រក់ជាច្រើនកើតឡើងក៏ដោយ ក៏អ្នករាល់គ្នាមិនមែនជាមនុស្សតែម្នាក់គត់ដែលមានអារម្មណ៍បែបនេះ។ អ្នករាល់គ្នាមិនមែនជាមនុស្សដំបូង ហើយក៏មិនមែនជាមនុស្សចុងក្រោយដែរ ដែលមានគំនិតដូច្នេះ។ ប៉ុន្តែ ចូរអ្នករាល់គ្នាទុកចិត្តថា ជីវិតតែងតែអាចនាំមុខសេចក្តីភ័យខ្លាច និងសេចក្ដីឈឺចាប់នៅក្នុងការរស់នៅ។

រាប់ពាន់ឆ្នាំកន្លងទៅ មានបុរសម្នាក់ឈ្មោះ យ៉ូប គាត់គឺជាអ្នកមានទ្រព្យសម្បត្តិស្កុកស្តម្ភ។ បន្ទាប់មក គាត់ជួបគ្រោះមហន្តរាយជាបន្តបន្ទាប់ ហើយគាត់បាត់បង់អ្វីៗទាំងអស់ រួមទាំងក្រុមគ្រួសាររបស់គាត់។​ រឿងរ៉ាវរបស់គាត់មានរៀបរាប់នៅក្នុងព្រះគម្ពីរ គឺកណ្ឌគម្ពីរលោកយ៉ូប។​

អ្វីៗគ្រប់យ៉ាងរបស់គាត់ត្រូវរលំរលាយ ហើយគាត់ប្រាថ្នាចង់លាចាកលោកនេះ។ នៅពេលគាត់មានវ័យចាស់ គាត់ជួបប្រទះរឿងរ៉ាវជាច្រើន ប្រហែលដូចអ្នករាល់គ្នាជួបប្រទះនៅពេលនេះ និងនៅពេលខាងមុខផងដែរ។ គាត់មើលមិនឃើញច្រកចេញពីស្ថានភាពនៃជីវិតរបស់គាត់ឡើយ ហើយគាត់បានដាក់បណ្តាសាជីវិតរបស់ខ្លួនដោយពោលថា៖ «សូម​ឱ្យថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះ ក្លាយ​ទៅ​ជា​ថ្ងៃ​អព‌មង្គល!…សូមឱ្យភាព​ងងឹត និង​ភាព​អន្ធការគ្រប​បាំង​ថ្ងៃ​នោះ… សូម​ឱ្យផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ!…ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​នៅ​ពេលចេញ​ពី​ផ្ទៃ​ម្ដាយ?» (យប ៣,១-១១)។

មិត្តភក្ដិរបស់លោកយ៉ូបជាច្រើននាក់មិនបានជួយលោកឡើយ ពួកគេថែមទាំងជំរុញឱ្យលោកកាន់តែស្ដីបន្ទោសខ្លួនឯងដោយពោលថា លោកជាអ្នកមានបាបកម្ម រហូតដល់មានមិត្ដភក្ដិម្នាក់ក្នុងចំណោមពួកគេបានទូន្មានឱ្យលោកយ៉ូប នៅ​ស្ងៀម ហើយ​រិះ‌គិត​អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌ជាម្ចាស់! (យប ៣៧,១៤)។ កណ្ឌគម្ពីរលោកយ៉ូបជំពូក ៣៧-៤២ ណែនាំអ្នកអានឱ្យចេះរិះគិតដោយខ្លួនឯងនៅក្នុងគ្រាមានការខ្វល់ខ្វាយ ឬមានទុក្ខលំបាក។

លក្ខណៈពិសេសរបស់លោកយ៉ូប គឺគាត់មានសមត្ថភាពអាចដោះស្រាយបញ្ហាលំបាកជាច្រើន។ គាត់ជាមនុស្សអត់ធន់ ទោះបីគាត់មិនដឹងខ្លួនឯងក៏ដោយ។ គាត់មានកម្លាំងទប់ទល់នឹងការល្បួងដ៏ធ្ងន់ធ្ងរ ហើយគាត់មានជ័យជំនះដោយសារកម្លាំង ដែលមកពីទំនុកចិត្ដរបស់គាត់ថា នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងមិនបោះបង់ចោលគាត់ឡើយ។

ភាពអត់ធន់គឺជាសមត្ថភាពស្វែងរកដំណោះស្រាយនៅពេលមានបញ្ហាកើតឡើងនៅក្នុងជីវិត។ យើងអាចរៀន និងកសាងភាពអត់ធន់ ដ្បិតយើងត្រូវឆ្លងកាត់គ្រាដ៏លំបាកយ៉ាងច្រើន។ ជាពិសេស នៅក្នុងគ្រាដែលយើងមិនមានអារម្មណ៍ចង់ស៊ូទ្រាំ ឬទាន់ខ្សោយ ព្រះជាម្ចាស់ប្រោសប្រទានឱ្យយើងមានមនុស្ស ដែលយើងអាចពឹងពាក់បានដូចជា មិត្ដភក្ដិ ក្រុមគ្រួសារ អ្នកណែនាំព្រះសហគមន៍ ក្រុមអ្នកជួយគាំទ្រ និងក្រុមអ្នកជួយសង្គ្រោះជាដើម។

ព្រះយេស៊ូមានព្រះបន្ទូលសន្យាថា ព្រះអង្គគឺជាអ្នកជួយគាំទ្រយើង ព្រះអង្គមានវត្តមាន ទ្រង់ព្រះសណ្ដាប់ និងលើកទឹកចិត្តយើង។ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព‌លោក» (មថ ២៨,២០)។ ចូរអ្នករាល់គ្នានៅស្ងៀមស្ងាត់ដោយខ្លួនឯងមួយភ្លេត ពោលព្រះនាមព្រះអង្គ ហើយទូលនូវអ្វីដែលអ្នករាល់គ្នាត្រូវការ។

ចូរនឹកចាំថា ព្រះអង្គគង់នៅជាមួយអ្នករាល់គ្នាមុនអ្វីៗទាំងអស់។ ព្រះអង្គយាងមក “ដើម្បីឱ្យមនុស្សលោកមានជីវិត ហើយ​ឱ្យគេ​មាន​ជីវិត​ពេញ​បរិបូណ៌” (យហ ១០,១០)។

ការស្រឡាញ់ព្រះជាម្ចាស់ គឺងាយស្រួលនៅពេលដែលអ្វីៗដំណើរការប្រក្រតី។ នៅពេលអ្វីៗដំណើរការខុសប្រក្រតី តើអាចនៅស្រឡាញ់ព្រះជាម្ចាស់ទេ? នេះគឺជាការពិសោធន៍នៃសេចក្ដីស្រឡាញ់នៅក្នុងជីវិត។

លោកយ៉ូបបានលាតប្រអប់ដៃដែលក្ដាប់ដាក់ព្រះជាម្ចាស់ ហើយសំពះទូលអង្វរព្រះអង្គ។ បើព្រះជាម្ចាស់មិនបោះបង់យើងចោលទេ យើងក៏មិនត្រូវបោះបង់ព្រះអង្គចោលដែរ។

សេចក្ដីស្រឡាញ់ និងការគាំទ្រ គឺជាខ្លឹមនៃការបង្រៀនរបស់ព្រះយេស៊ូ។ ព្រះអង្គតែងតែបង្រៀនមនុស្សមិនឱ្យភ័យខ្លាចចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គផ្ទាល់ ដែលមានសម្រាប់ពួកគេឡើយ។ ព្រះអង្គមិនបានសន្យាថាមានជីវិតងាយស្រួលនោះទេ ប៉ុន្តែព្រះអង្គរម្លឹកមនុស្សថា ព្រះជាម្ចាស់ក៏មិនបានបង្កើតសម្រាមដែរ។ ព្រះជាម្ចាស់បានបង្កើត និងថែរក្សាមនុស្សគ្រប់គ្នា និងអ្វីៗទាំងអស់។

«ធម្មតា គេ​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន។ ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​ទេ​នោះ ក៏​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី​បាន​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នាក៏​ព្រះ‌អង្គ​រាប់​អស់​ដែរ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត» (មថ ១០,២៩-៣១)។

  • តើអ្នករាល់គ្នាបានទទួលព្រះអំណោយទានអ្វីខ្លះពីព្រះជាម្ចាស់?
  • តើអ្នករាល់គ្នាអាចប្រើប្រាស់ព្រះអំណោយទាននេះយ៉ាងដូចម្តេចដើម្បីកសាងព្រះសហគមន៍ឱ្យបំពេញបេសកកម្ម?
  • តើព្រះជាម្ចាស់ត្រាស់ហៅខ្ញុំឱ្យបម្រើយ៉ាងដូចម្តេច?

បពិត្រព្រះជាម្ចាស់ ទូលបង្គំសែនភ័យខ្លាចនឹងលាតដៃដែលក្ដាប់ណែនរបស់ទូលបង្គំទេ! តើទូលបង្គំនឹងក្លាយទៅជានរណា នៅពេលទូលបង្គំគ្មានអ្វីដើម្បីកាន់? តើទូលបង្គំនឹងក្លាយទៅជានរណា នៅពេលទូលបង្គំឈរនៅចំពោះព្រះភក្រ្ដព្រះអង្គដោយដៃទទេ?

សូមព្រះអង្គជួយទូលបង្គំឱ្យចេះលាតដៃរបស់ទូលបង្គំ ហើយចេះស្វែងយល់ថា ទូលបង្គំមិនមែនជាម្ចាស់លើខ្លួនឯងទេ ប៉ុន្តែទូលបង្គំគឺជាម្ចាស់លើអ្វីដែលព្រះអង្គសព្វព្រះហឫទ័យប្រទានឱ្យទូលបង្គំ ពោលគឺសេចក្ដីស្រឡាញ់ដ៏ឥតលក្ខខណ្ឌ និងស្ថិតនៅអស់កល្បជានិច្ច។

អាមែន។

សន្និបាតយុវជនអន្តរភូមិភាគ
យុវជនធ្វើដំណើររួមគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម
ថ្ងៃទី១៦-១៩ ខែតុលា​ ឆ្នាំ២០២៤

1. តាមរយៈសេចក្តីបង្រៀនដែលយើងបានស្តាប់នេះ តើខ្ញុំយល់ថា អត្តសញ្ញាណដើមនៃជីវិតរបស់មនុស្សគឺជាអ្វី?
(សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 

2. តើព្រះយេស៊ូជានរណាសម្រាប់ខ្ញុំ? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

3. តើអត្តសញ្ញាណរបស់គ្រីស្តបរិស័ទគឺជាអ្វី? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

4. តើត្រៃមុខងាររបស់គ្រីស្តបរិស័ទកាតូលិកមានអ្វីខ្លះ? 
(សូមជ្រើសរើសចម្លើយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 
 

5. ខ្ញុំជាយុវជន ឬជាគ្រីស្តបរិស័ទកាតូលិក តើខ្ញុំចង់បង្ហាញ “អត្តសញ្ញាណរបស់ខ្ញុំ​ជាគ្រីស្ត​បរិស័ទ​”​ យ៉ាងដូចម្តេចនៅក្នុងគ្រួសារ ព្រះសហគមន៍ សង្គម និងក្នុងពិភពលោកនេះ?
(ក្រោយពីបានចែករំលែក សូមសរសេរចំនុចទាំងអស់ដែលបានឯកភាពក្នុងក្រុមនៅខាងក្រោមនេះ)។

6. ក្រោយពីបានអាន និងស្វែងយល់អំពីប្រធានបទនៅក្នុងក្រុមទី…នេះរួចមក ចំនុចសំខាន់ដែលនាំឱ្យយើងខ្ញុំចាប់អារម្មណ៍ចង់ចែករំលែកគឺ៖
(សូមចែករំលែកជាមួយគ្នា រួចហើយសូមសរសេរឈ្មោះក្រុមទីប៉ុន្មាន… និងចំនុចសំខាន់ដែលក្រុមបានចាប់អារម្មណ៍ខាងក្រោមនេះ)។

7. តើខ្ញុំចូលចិត្តអានព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរដែរឬទេ? ហេតុអ្វី? តើមានបទពិសោធន៍ដូចម្តេច?
(សូមចែករំលែកបទពិសោធន៍ និងសរសេរសេចក្តីដែលក្រុមឯកភាពនៅខាងក្រោមនេះ)។



សេចក្ដីថ្លែងការយល់ព្រម
អត្តសញ្ញាណគ្រីស្តបរិស័ទ
ក្រុមទី១. តើហេតុអ្វីខ្ញុំនៅទីនេះ?
ក្រុមទី២. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
ក្រុមទី៣. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
ក្រុមទី៤. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
ក្រុមទី៥. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
ក្រុមទី៦. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
ក្រុមទី៧. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
325 Views

Theme: Overlay by Kaira