- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role?
ទិដ្ឋភាពជាក់ស្តែង
វប្បធម៌មួយចំនួន ក្រុមគ្រួសារសែស្រឡាយមានសមាជិកច្រើនដោយរួមបញ្ចូលទាំងជីដូនជីតា និងខាងសាច់ថ្លៃ។ កូនចៅទទួលការទំនុកបម្រុងដោយផ្ទាល់ពីជីដូនជីតា និងសាច់ញាតិ ហើយជាធម្មតាកូនតូចៗរស់នៅជាមួយឪពុកម្តាយរហូតដល់ពួកគេរៀបអាពាហ៍ពិពាហ៍។ បន្ទាប់ពីរៀបការ គូស្រករថ្មីជាច្រើនបន្តរស់នៅជាមួយឪពុកម្តាយបង្កើត ឬឪពុកម្តាយក្មេក។ ការគោរពចាស់ទុំ គឺជាការចាំបាច់នៅក្នុងទំនាក់ទំនងគ្រួសារ តែក៏អាចជាការលំបាកផងដែរ។ ជារឿយៗ តម្រូវការមានកាន់តែច្រើន ហើយទំនួលខុសត្រូវកាន់តែធ្ងន់សម្រាប់បងៗបង្កើត និងកូនៗដើម្បីជួយក្រុមគ្រួសារ។
ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូ
នៅថ្ងៃអាទិត្យក្រោយបុណ្យព្រះយេស៊ូប្រសូត គឺជាបុណ្យលើកតម្កើងព្រះញាតិវង្សនៅណាសារ៉ែត។ លោកយ៉ូសែប និងនាងម៉ារីបានថ្វាយព្រះយេស៊ូ ជាបុត្រាច្បងនៅក្នុងព្រះវិហារយេរូសឡឹម (លក ២,២២-៤០)។ នៅព្រះជន្ម១២ព្រះវស្សា ព្រះយេស៊ូបានធ្វើដំណើរទៅយេរូសាឡឹមជាមួយក្រុមគ្រួសារសែស្រឡាយ និងមាតាបិតា។ បន្ទាប់មក “ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។ ព្រះយេស៊ូមានវ័យចម្រើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។” (លក ២,៥១-៥២)។
រឿងរ៉ាវរបស់ជេន
នៅពេល ជេនចាប់ផ្ដើមធ្វើការងារពេញម៉ោង នាងបានចាប់ផ្តើមបែងចែកប្រាក់ខែមួយចំណែកជូនឪពុកម្តាយ។ ជីវិតនៅលីវ និងការរស់នៅជាមួយឪពុកម្តាយ នាងយល់ថាជាករណីយកិច្ចរបស់ខ្លួន ប៉ុន្តែនាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានបន្ទុក។ នាងមានអារម្មណ៍បែងចែករវាងសេរីភាព និងករណីយកិច្ច ដើម្បីផ្គត់ផ្គង់ឪពុកម្តាយរបស់ខ្លួន។ លុះថ្ងៃមួយ នាងបានចូលរួមសំណាក់ធម៌ក្នុងព្រះសហគមន៍ ទើបនាងបានយល់អំពីការលះបង់ជាច្រើនរបស់ឪពុកម្តាយចំពោះនាងកាលនៅតូច។ នាងគិតជានិច្ចថា ឪពុកម្តាយតឹងរ៉ឹងជាមួយនាងយ៉ាងខ្លាំង ប៉ុន្តែនាងក៏ចាប់ផ្ដើមមើលឃើញសេចក្តីស្រឡាញ់របស់ពួកគាត់ដែលយកចិត្តទុកដាក់ចំពោះនាង ដូចជាការរៀបចំទុកដាក់ម្ហូបអាហាររង់ចាំនាងត្រឡប់មកពីធ្វើការងារវិញ។ ដូច្នេះ នាងបានបំពេញការដឹងគុណ ហើយឥឡូវនេះនាងយល់ឃើញថា ថវិកាបដិភាគ និងពេលវេលាដែលនាងចំណាយជាមួយឪពុកម្តាយ គឺជាអំណោយនៃសេចក្តីស្រឡាញ់។
ចិត្តកត្តញ្ញូអាចផ្លាស់ប្តូរករណីយកិច្ចគ្រួសារពីបន្ទុកទៅជាអំណរសប្បាយដែលឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់។ “ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។” (១ករ ១៦,១៤) ឬដូចអ្នកម្តាយតេរេសាជាសន្តីបុគ្គលបានថ្លែងថាៈ “យើងមិនអាចធ្វើកិច្ចការធំបានទេ គឺយើងធ្វើតែកិច្ចការតូចដោយសេចក្តីស្រឡាញ់ធំ។“
តើលទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
នៅក្នុងលទ្ធិគ្រីស្ដសាសនាតាមព្រះសហគមន៍កាតូលិក លេខ២២១៥-២២២០ បង្រៀនយោងលើព្រះគម្ពីរ ដែលគេបាននិពន្ធជាង២០០០ឆ្នាំកន្លងទៅ ដែលនៅតែមានខ្លឹមសារណែនាំយើងនាពេលបច្ចុប្បន្ននេះ៖
២២១៥ៈ ការគោរពមាតាបិតា មកពីយើងដឹងគុណ អ្នកដែលបានផ្តល់កំណើតឱ្យកូនដោយសារសេចក្ដីស្រឡាញ់ និងការងាររបស់គាត់ និងបានជួយឱ្យកូនមានវ័យចម្រើនឡើង មានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។
«ចូរលើកកិត្តិយសរបស់ឪពុក ដោយស្មោះអស់ពីចិត្ត
កុំបំភ្លេចការឈឺចាប់របស់ម្តាយនៅពេលបង្កើតអ្នកមកនោះឡើយ។
ចូរនឹកចាំថា កូនមានជីវិតដោយសារគាត់ទាំងពីរ។
តើកូនត្រូវធ្វើយ៉ាងណាដើម្បីតបស្នងសងគុណគាត់?»
(បសរ ៧,២៧-២៨)
២២១៨ៈ វិន័យទីបួនរម្លឹកឱ្យកូន ដែលក្លាយទៅជាមនុស្សពេញវ័យថា គេទទួលខុសត្រូវចំពោះឪពុកម្តាយ។ តាមសមត្ថភាព ពួកគេត្រូវតែផ្តល់ជំនួយខាងសម្ភារៈ និងខាងសីលធម៌ នៅពេលដែលឪពុកម្តាយចាស់ជរា ឈឺ ឯកោ ឬពិបាកចិត្ត។ ព្រះយេស៊ូរម្លឹកអំពីករណីយកិច្ចនៃការដឹងគុណនេះ (មក ៧,១០-១២)។
«ព្រះអម្ចាស់ប្រទានឱ្យឪពុកមានអំណាចលើកូន ព្រះអង្គក៏ប្រទានឱ្យម្តាយមានសិទ្ធិលើកូនប្រុសដែរ។
កូនណាគោរពឪពុក កូននោះលោះបាបរបស់ខ្លួន។
កូនដែលលើកតម្កើងកិត្តិយសរបស់ម្តាយ ដូចជាការសន្សំទ្រព្យសម្បតិ្តទុកដែរ។
កូនដែលគោរពឪពុកនឹងបានអំណរសប្បាយពីកូនរបស់ខ្លួនវិញពុំខាន
ហើយនៅថៃ្ងដែលគេអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្តាប់គេ។»
(បសរ ៣,២-៥)
«អ្នកណាបោះបង់ចោលឪពុករបស់ខ្លួន អ្នកនោះដូចជាប្រមាថព្រះជាម្ចាស់
ហើយអ្នកណាធើ្វឱ្យម្តាយពិបាកចិត្ត ព្រះអម្ចាស់នឹងដាក់បណ្តាសាអ្នកនោះ។»
(បសរ ៣,១៦)
ការរិះគិត
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានសរសេរពាក្យមួយឃ្លានៅក្នុងសារធិប្បាយ ព្រះគ្រីស្តមានព្រះជន្មគង់នៅថា៖ «យុវជនគឺបច្ចុប្បន្នរបស់ព្រះជាម្ចាស់»។
«យើងមិនអាចគ្រាន់តែនិយាយថា យុវជនគឺជាអនាគតរបស់ពិភពលោកយើងបានទេ។
យុវជនគឺជាបច្ចុប្បន្នរបស់ពិភពលោក។ សូម្បីតែឥឡូវនេះ ពួកគេកំពុងតែជួយកសាងពិភពលោក។
យុវជនមិនមែនជាកូនក្មេងទៀតទេ។ ពួកគេដល់វ័យដែលត្រូវទទួលខុសត្រូវលើកិច្ចការមួយចំនួន
ត្រូវចែករំលែកការងារជាមួយមនុស្សពេញវ័យដើម្បីអភិវឌ្ឍក្រុមគ្រួសារ សង្គម និងព្រះសហគមន៍។»
(Christus Vivit លេខ៦៤)
«ក្នុងវ័យជាយុវជន បើពួកគេចេះបម្រើគោលបំណងក្នុងជីវិតរបស់ខ្លួន
គឺជាពេលវេលាដែលពួកគេត្រូវធ្វើការប្ដាជ្ញាចិត្តដោយសប្បុរស ដោយលះបង់អស់ពីចិត្ត
និងបូជានូវអ្វីដែលលំបាក ដើម្បីបង្កើតបានផលផ្លែល្អបំផុត។»
(Christus Vivit លេខ១០៨)