- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have?
ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាសមត្ថភាពចេះប្រើប្រាស់សម្ភារដូចជា ថវិកា ការសន្សំ និងការវិនិយោគ ដើម្បីមានសេរីភាពពីសម្ពាធផ្លូវចិត្តផ្នែកហិរញ្ញវត្ថុនៅក្នុងជីវិតរបស់អ្នករាល់គ្នា។
យើងកំពុងរស់នៅក្នុងសម័យកាលមួយដែលជួបប្រទះនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ជាពិសេសការលំបាកសម្រាប់យុវជន។ រាល់ថ្ងៃ មានសារចំនួនរាប់ពាន់ផ្ញើមកពង្វក់យើងអំពីផលចំនេញលើការទិញទំនិញ បង្រៀនយើងឱ្យចង់បានអ្វីៗគ្រប់យ៉ាងថែមទៀត។ លើសពីនេះ គឺយើងងាយស្រួលទទួលបានឥណទាន ប៉ុន្តែឥណទានអាចក្លាយទៅជាអន្ទាក់ផ្នែកហិរញ្ញវត្ថុដែលត្រូវបង់ថ្លៃយ៉ាងច្រើន ប្រសិនបើយើងមិនដឹងថា វាដំណើរការយ៉ាងដូចម្តេច។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុជួយការពារយើងកុំឱ្យក្លាយទៅជាជនរងគ្រោះលើការបោកប្រាស់ផ្នែកហិរញ្ញវត្ថុ។ យើងត្រូវមានសមត្ថភាពចេះបែងចែកឱ្យច្បាស់អំពីភាពខុសគ្នារវាងអ្វីយើងចង់បាន និងអ្វីយើងត្រូវការ ហើយចេះប្រើប្រាស់ហិរញ្ញវត្ថុរបស់យើងឱ្យបានត្រឹមត្រូវច្បាស់លាស់។ ចេះរៀនរង់ចាំជាជាងដោះស្រាយភ្លាមៗទៅតាមសង្គមដែលផ្តល់ឱ្យយើង។
លទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ទូន្មានយើងកុំបណ្តោយខ្លួនឱ្យចាញ់បោកការកេងចំណេញតាម”មេចាត់ចែង”នៃពិភពលោកទំនើបនេះថា៖
«យុវជនជាទីស្រឡាញ់!
កុំបណ្តោយខ្លួនឱ្យគេកេងចំណេញលើយុវភាពរបស់កូនៗដោយផ្តល់តម្លៃជីវិតសើរៗនៅលើសំបកក្រៅ ដែលមិនមែនជាសោភ័ណភាពពិតប្រាកដនោះឡើយ។
ចូរដឹងថា សោភ័ណភាពមាននៅក្នុងអ្នកធ្វើការ ដែលត្រឡប់មកផ្ទះវិញខ្លួនប្រាណប្រឡាក់ និងសក់កន្ទ្រើង តែមានអំណរសប្បាយដោយបានរកម្ហូបអាហារចិញ្ចឹមគ្រួសាររបស់ខ្លួន។
ក្រុមគ្រួសារដែលចេះចែក និងទទួលទានម្ហូបអាហារដែលខ្លួនមានរួមជាមួយគ្នាពិតជាមានសោភ័ណភាពដ៏អស្ចារ្យ។»
(Christus vivit ១៨៣)«ព្រះយេស៊ូស្គាល់អំពីអារម្មណ៍ដែលមនុស្សលោកមិនយល់ និងបដិសេធព្រះអង្គ។ ព្រះអង្គមានបទពិសោធន៍អំពីភាពភ័យខ្លាចនៃការរងទុក្ខ និងព្រះអង្គដឹងអំពីភាពទន់ខ្សោយនៃទុក្ខលំបាក។ ព្រះអង្គបែរព្រះភក្រ្ដទតមើលទៅអនាគត ដោយថ្វាយព្រះជន្មទៅក្នុងព្រះហស្ដព្រះបិតា និងទុកចិត្តលើកម្លាំងដែលមកពីព្រះវិញ្ញាណ។ យុវជនទាំងអស់អាចស្គាល់ខ្លួនឯងក្នុងអង្គព្រះយេស៊ូនេះហើយ។»
(Christus vivit ៣១)
តើព្រះគម្ពីរចែងអ្វីខ្លះ?
នៅក្នុងព្រះគម្ពីរមានឃ្លាព្រះបន្ទូលច្រើនជាង២០០០ខ ដែលថ្លែងអំពីថវិកា។ ព្រះជាម្ចាស់ទូន្មានអំពីរបៀបសំខាន់ៗជាច្រើនដែលយើងត្រូវរស់នៅជាមួយនឹងថវិកា។ ឃ្លាព្រះបន្ទូលមួយដែលសំខាន់ជាងគេ គឺនៅក្នុងកណ្ឌគម្ពីរសុភាសិតផ្តល់ដំបូន្មានឱ្យយើងចេះបង្កើនទ្រព្យតាមរបៀបដ៏ត្រឹមត្រូវ៖
«ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ
រីឯទ្រព្យរកបានដោយសន្សំ
រមែងកើនឡើងជាដរាប។»
(សភ ១៣,១១)
មនុស្សជាច្រើនកំពុងតែរកមើលក្បួនក្លាយទៅជាអ្នកមានយ៉ាងឆាប់រហ័ស។ ពួកគេចង់បានទ្រព្យតាមគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបាន ហើយមិនគិតអំពីការលក់ព្រលឹង ឬសេចក្ដីសុច្ចរិតរបស់ខ្លួន សម្រាប់ទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែលត្រូវបង់ថ្លៃយ៉ាងច្រើន ដើម្បីក្លាយទៅជាអ្នកមាននោះទេ។ ឃ្លាគម្ពីរសុភាសិតនេះដាស់តឿនថា បើយើងរកបានប្រាក់ពីការងារស្មោះត្រង់ នោះយើងមានទ្រព្យសម្បត្តិត្រឹមត្រូវកើនចំនួនច្រើនឡើងដោយឋិតថេរ ហើយកេរ្ដិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរក៏ចម្រើនឡើងផងដែរ។
ការរិះគិត
កាលណាយើងរៀនអំពីអត្ថប្រយោជន៍នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែច្រើននាពេលឥឡូវនេះ នោះយើងនឹងពឹងផ្អែកលើថវិកាកាន់តែតិចនៅពេលក្រោយ។ គោលការណ៍មួយចំនួននៅខាងក្រោមនេះនឹងជួយអ្នករាល់គ្នាកសាងទម្លាប់ចាត់ចែងថវិការឱ្យត្រឹមត្រូវ៖
- ត្រូវចំណាយតិចជាងចំណូលជាប្រចាំ ទោះបីអ្នករកបានប៉ុណ្ណាក៏ដោយ។
- តាមដានការចំណាយ ហើយចាយតាមការចំបាច់។
- កំណត់គោលដៅថវិការយៈពេលខ្លី និងរយៈពេលវែង។
- ជៀសវាងជាប់បំណុល គ្រាន់តែខ្លីបំណុលដើម្បីទិញ ឬវិនិយោគទៅលើទ្រព្យដែលកើនតម្លៃប៉ុណ្ណោះ។
- ចាប់ផ្ដើមវិនិយោគលើគោលដៅក្នុងរយៈពេលវែងឆ្ងាយ ប៉ុន្តែត្រូវប្រាកដថា អ្វីដែលអ្នករាល់គ្នាធ្វើវិនិយោគគឺត្រឹមត្រូវ និងសុខសប្បាយ។
- ចាប់ផ្តើមសន្សំតាមសមត្ថភាពអាចធ្វើទៅបាន ទោះបីតិចតួចប៉ុណ្ណាក៏ដោយ។ ទាំងដើមទាំងចុងនឹងធ្វើឱ្យចំនួនសន្សំតិចតួចកើនឡើងឆាប់រហ័សជាងការនឹកស្មាន។
- ប្រើប្រាស់ធានារ៉ាប់រងត្រឹមត្រូវបង្ការហានិភ័យធ្ងន់ធ្ងរ ចេះស្តាប់ដំបូន្មានល្អក្នុងពេលធ្វើដំណើរ។
- កុំភ្លេចធ្វើទាន និងធ្វើដោយទៀងទាត់។ ចែកទានមួយចំណែកពីថវិកាប្រចាំខែរបស់អ្នករាល់គ្នា។