មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right?

យើងកំពុងរស់នៅក្នុងពិភពលោកដែលពោរពេញដោយឧបសគ្គ ហើយបញ្ហាធំបំផុតដែលយើងប្រឈមមុខ គឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានតុល្យភាពលើតម្រូវការដែលយើងមាន ឬយើងបង្កើតតម្រូវការដោយខ្លួនឯង។

ប្រទេសលោកខាងលិច គឺជាសង្គមមូលធននិយម ដែលជំរុញឱ្យអ្នកជំនួញទាំងអស់ត្រូវបង្កើនផលិតកម្ម និងប្រាក់ចំណេញ។ ចង្វាក់ផលិតកម្មនេះអាចបង្ខំឱ្យមនុស្សធ្វើការដែលពួកគេមិនចង់ធ្វើ ឬមិនជឿទុកចិត្ត ប៉ុន្តែពួកគេបន្តធ្វើការងារទាំងនោះ ក៏ព្រោះតែដើម្បីបង្គ្រប់តាមតម្រូវការដែលពួកគេអាចធ្វើបាន។ អត្រាជំងឺតានតឹងផ្លូវចិត្តកើនឡើងខ្លាំងដូចជា ជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺមហារីក នៅក្នុងបណ្តាប្រទេសជាច្រើនបង្ហាញឱ្យយើងឃើញថា គំរូការងារបែបនេះគ្មានតុល្យភាពទេ។ ហើយគម្លាតគ្នារវាងអ្នកមានបំផុត និងអ្នកក្រីក្របំផុតក៏មានអត្រាកើនឡើងយ៉ាងខ្លាំងផងដែរ។

នៅពេលអ្នករាល់គ្នាសម្រេចចិត្តថា ធ្វើការដើម្បីរស់ ឬរស់ដើម្បីធ្វើការណាក៏ដោយ ចូរសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ៖

  • តើខ្ញុំទិញឥវ៉ាន់ដោយសារខ្ញុំមានតម្រូវការ ឬខ្ញុំមានទំនោរតាមទំនិញ?
  • តើខ្ញុំមានទម្លាប់អធិដ្ឋានដោយទៀងទាត់តាមការរៀបចំតាមពេលកំណត់ដោយខ្លួនឯង ជាពិសេសចូលរួមអភិបូជាថ្ងៃអាទិត្យដែរឬទេ?
  • តើខ្ញុំឈប់អានព្រះគម្ពីរ ឬអានអត្ថបទអំពីជំនឿ ឬតាមដានទស្សនាវីដេអូនៅលើយូធូប ឬស្តាប់ការផ្សព្វផ្សាយអំពីគ្រីស្តសាសនាដែរឬទេ?
  • តើខ្ញុំទទួលទានអាហារយ៉ាងស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ឬមិត្ដភក្ដិ ឬខ្ញុំរវល់ទទួលទានបណ្តើរមើលទូរស័ព្ទបណ្ដើរ។
  • តើខ្ញុំដែលយកពេលវេលាគយគន់មើលសម្បត្ដិធម្មជាតិដែរឬទេ?
  • តើខ្ញុំអរព្រះគុណព្រះជាម្ចាស់ចំពោះព្រះអំណោយទាន និងសោភ័ណភាពនៃជីវិត ហើយខិតខំចែករំលែកជាមួយអ្នកដទៃដោយចិត្តកត្តញ្ញូដែរឬទេ?

ព្រះយេស៊ូគឺជាសិប្បករឈើដ៏ស្ទាត់ជំនាញស្ទើរពេញមួយជីវិតរបស់ព្រះអង្គ។ ប៉ុន្តែ នៅពេលព្រះអង្គស្ដាប់ឮការត្រាស់ហៅរបស់ព្រះបិតា ព្រះអង្គបានចេញដំណើរដោយឥតស្ទាក់ស្ទើរ និងបានត្រាស់ហៅក្រុមសាវ័កពីទីកន្លែងការងាររៀងខ្លួនឱ្យដើរតាមព្រះអង្គ (លក ៥,១-១១)។ នៅពេលបំពេញបេសកកម្ម ព្រះអង្គយកពេលនៅម្នាក់ឯង ដើម្បីអធិដ្ឋានទូលអង្វរព្រះបិតា (លក ១១,១-១៣)។ ដោយសារព្រះអង្គ និងក្រុមសាវ័កធ្វើដំណើរទៅគ្រប់ទីកន្លែងមានពេលច្រើនដើម្បីបង្រៀន និងពិភាក្សា។

ជារឿយៗ ព្រះយេស៊ូមានព្រះបន្ទូលអំពីផលវិបាកនៃទ្រព្យសម្បត្ដិ ដូចករណីយុវកម្លោះជាអ្នកមានម្នាក់ គាត់មិនសុខចិត្តលះបង់ទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ ដើម្បីបានជីវិតអស់កល្បជានិច្ចឡើយ តែគាត់ត្រឡប់ទៅវិញទាំងព្រួយចិត្ត (មថ ១៩,១៦-២២)។ ពេលព្រះយេស៊ូបំពេញព្រះបរមកិច្ច ព្រះអង្គព្យាបាលអ្នកជំងឺ និងសម្តែងបាដិហារិយ៍ជាច្រើននៅពេលព្រះអង្គចែកអាហារ។ ជាពិសេស យើងឃើញកិច្ចការទាំងអស់នេះ នៅក្នុងកណ្ឌគម្ពីរដំណឹងល្អតាមសន្តលូកា ដែលក្រុមអ្នកប្រាជ្ញាហៅថា “ដំណឹងល្អអំពីបដិសណ្ឋារកិច្ចរបស់ព្រះជាម្ចាស់”។ ព្រះអង្គប្រទានអាហារដល់មនុស្សស្រេកឃ្លាន (លក ៩,១២-១៧) និងសោយ​ព្រះ‌ស្ងោយជាមួយអ្នកទារពន្ធ និងមនុស្សបាប (លក ៧,៣៦-៤២)។ ព្រះយេស៊ូក៏មានព្រះហឫទ័យរីករាយ និងមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះមិត្តភាពផងដែរ។ ព្រះអង្គបានយកពេលវេលានៅផ្ទះរបស់នាងម៉ារី នាងម៉ាថា និងលោកឡាសា។ ប៉ុន្តែ ព្រះអង្គក៏មិនថ្លែងព្រះបន្ទូលចំៗ ទៅកាន់អ្នកដែលខ្លះការពិចារណាដែរ។

 «បើ​មនុស្ស​ម្នាក់​បាន​ពិភព‌លោក​ទាំង​មូលមក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន
តែ​បាត់‌បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី?
តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?»
(មថ ១៦,២៦)

បពិត្រព្រះជាម្ចាស់!
ព្រះអង្គប្រោសប្រទានឱ្យបង្គំមានព្រះហឫទ័យប្រណីសណ្តោស និងធម៌មេត្តាករុណារបស់ព្រះអង្គនៅក្នុងជីវិត។
ព្រះអង្គគាំទ្រទូលបង្គំ នៅពេលទន់ខ្សោយ
ព្រះអង្គគង់នៅជាមួយទូលបង្គំ នៅពេលទូលបង្គំឯកោ
ព្រះអង្គជួយទូលបង្គំ នៅពេលទូលបង្គំជួបទុក្ខលំបាក
ព្រះអង្គជាសេចក្តីសង្ឃឹម នៅពេលទូលបង្គំបរាជ័យ
ព្រះអង្គឈ្វេងយល់អំពីតម្រូវការរបស់ទូលបង្គំ
សូមប្រោសឱ្យទូលបង្គំមានចិត្តសុភាព និងចេះសម្របសម្រួល ជាជាងបង្ករឿងស្មុគស្មាញ និងមានចិត្តរឹងរូស។
សូមបំភ្លឺឱ្យទូលបង្គំមានគោលដៅច្បាស់លាស់ក្នុងជីវិត។ ទូលបង្គំចង់ស្រឡាញ់ព្រះអង្គ និងទទួលសេចក្តីស្រឡាញ់ពីព្រះអង្គ។
ការល្បួងបង្វែរទូលបង្គំឱ្យទៅគ្រប់ទិស សូមព្រះអង្គទាញទូលបង្គំទៅតាមគន្លងរបស់ព្រះអង្គផង។
សូមព្រះអង្គប្រោសឱ្យទូលបង្គំមានសន្តិភាព និងសុខដុមរមនាផង។
សូមប្រោសឱ្យទូលបង្គំមានចិត្តប្រណីសណ្តោស និងមានតុល្យភាពផង។
ទូលបង្គំសូមទូលអង្វរព្រះអង្គ ក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។
អាមែន។

អត្តសញ្ញាណខ្ញុំក្នុងព្រះគ្រីស្ត

Identity: Identified

សេចក្ដីថ្លែងការយល់ព្រម

Endorsements

អត្តសញ្ញាណគ្រីស្តបរិស័ទ

Christian Identity

តើហេតុអ្វីខ្ញុំនៅទីនេះ?

Why am I here?

ពេលខ្ញុំមានទុក្ខព្រួយ តើព្រះជាម្ចាស់នៅឯណា?

Where is God when it hurts?

តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?

Why am I so worried and anxious?

តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?

How do I stop feeling lonely?

តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?

Why can’t I say no?

តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?

How can I learn to love my body?

តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?

Why can’t I let go?

តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?

Why is no one listening to me?

តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?

Is life really worth living?

តើខ្ញុំសាកសមនៅទីកន្លែងណា?

Where do I fit in?

តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?

Should I do more to help the planet?

តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?

How do I live in this sexualised world?

តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?

What can I do about online abuse?

តើខ្ញុំនៅលីវមានតួនាទីអ្វី?

I’m single – what is my role?

ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?

Uncertain? Questioning? Doubtful?

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?

How do I get the balance right?

តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?

How do I decide?

តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?

How do I cope with rejection?

តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?

How do I live with what I have?

តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?

What do I believe in a world of fake news?

តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?

Are leaders born or made?

តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?

Are you a leader or a follower?

តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?

An end to Violence?

តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?

Why do I feel pressure?

58 Views

Theme: Overlay by Kaira