មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide?

រៀងរាល់ថ្ងៃ យើងមានរឿងជាច្រើនដែលត្រូវសម្រេចចិត្ត។ ច្រើនលើកច្រើនសារ ជម្រើសរបស់យើងធម្មតា ឬតូចតាច ហើយយើងតែងគិតគូអំពីវា។ ជួនកាល ការសម្រេចចិត្តខ្លះគឺជាការកែប្រែជីវិតរបស់យើង។ ពេលខ្លះ មានជម្រើសជាច្រើនដែលពិបាកជ្រើសរើស និងមិនអាចសម្រេចចិត្តបានឡើយ។ ពេលខ្លះទៀត យើងមានគំនិតវែងឆ្ងាយ តែត្រូវធ្វើការជ្រើសរើសតែមួយ ហើយសម្រេចចិត្តបោះបង់ចោលជម្រើសឯទៀតៗ។ រឿងដែលភ្ញាក់ផ្អើល គឺយើងសម្រេចចិត្តថា តើស្លៀកពាក់អ្វីនៅក្នុងឱកាសណាមួយ ក៏អាចធ្វើឱ្យថប់បារម្ភជាងការសម្រេចចិត្តដ៏សំខាន់សម្រាប់អនាគតរបស់យើងថែមទៀតផង។ យើងមានផលវិបាកជាមួយនឹងការសម្រេចចិត្ត ហើយយើងនឹងឃើញលទ្ធផលកើតឡើងក្រោយពីបានសម្រេចចិត្ត។

ចិត្ត និងអារម្មណ៍អាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់យើង។ អារម្មណ៍ខឹង អារម្មណ៍រំភើបខ្លាំង ឬអារម្មណ៍សោកសង្រេងអាចបណ្តាលឱ្យយើងផ្សងគ្រោះថ្នាក់។ ការដើរទិញទំនិញនៅពេលមានអារម្មណ៍កើតទុកអាចបណ្តាលឱ្យចំណាយជ្រុល ហើយអារម្មណ៍រំភើបពេកក៏អាចនាំឱ្យយើងមិនខ្វល់អំពីគ្រោះថ្នាក់លើរូបរាងកាយផងដែរ។

ស្មារតីអាចជួយយើងឱ្យចេះសម្រេចចិត្តលើការងារ លើដៃគូ ឬលើទីកន្លែងរស់នៅ ដើម្បីកែប្រែជីវិតប្រកបដោយសុពលភាព។ ដើម្បីធ្វើការសម្រេចចិត្តលើចំនុចទាំងអស់នេះឱ្យបានត្រឹមត្រូវ យើងត្រូវការពេលវេលា​ និងពិចារណាឱ្យបានល្អិតល្អន់ ជាពិសេសប្រឹក្សាយោបល់ជាមនុស្សដែលទុកចិត្ត។

ការសម្រេចចិត្តខ្លះតូចតាចធ្វើដោយប្រញាប់ ឬមកពីទទួលរងសម្ពាធ ឬមកពីអារម្មណ៍អាចបង្កឱ្យមានលទ្ធផលមិនសមតាមទំហំនៃការសម្រេចចិត្តឡើយ។ ការមិនអើពើដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការទទួលទានគ្រឿងស្រវឹងហួសកម្រិត ការភ្លក់គ្រឿងញៀន ការជំពាក់បំណុលធនាគារហួសពីសមត្ថភាពសង ការផ្តើមប្រកាសសង្គ្រាមពាក្យសម្តីជាមួយមិត្តភក្ដិ ឬដៃគូជាដើម ទង្វើទាំងអស់នេះអាចកែប្រែជីវិតយើងតែមួយប៉ប្រិចភ្នែក ហើយបង្កើតផលប៉ះពាល់ដល់អនាគតរបស់យើងជាដរាប។

សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ យល់ឃើញថា ការទុកពេលវេលាដើម្បីធ្វើការសម្រេចចិត្តពិតជាមានសារៈសំខាន់ណាស់៖

«ខ្ញុំតែងតែមិនទុកចិត្តចំពោះការសម្រេចចិត្តដែលធ្វើឡើងដោយប្រញាប់។
ខ្ញុំតែងតែមិនទុកចិត្តចំពោះការសម្រេចចិត្តជាលើកដំបូង មានន័យថា
ប្រសិនបើខ្ញុំត្រូវសម្រេចចិត្ត ខ្ញុំគិតទៅលើការមិនទុកចិត្តជាមុន។
ការសម្រេចចិត្តធ្វើតាមរបៀបនេះមិនត្រឹមត្រូវទេ។
ខ្ញុំចាំបាច់ត្រូវទុកពេលវេលារង់ចាំ និងស្ទង់មើលឱ្យឃើញច្បាស់ដល់ទីជម្រៅក្នុងខ្លួនរបស់ខ្ញុំ។»

យើងជាប្រជារាស្រ្តដែលមានជំនឿលើព្រះជាម្ចាស់ យើងមិនមែនធ្វើការសម្រេចចិត្តតែម្នាក់ឯងនោះទេ។ នៅក្នុងព្រះគម្ពីរមានព្រះបន្ទូលមួយឃ្លាដែលធានាឱ្យយើងចេះទុកចិត្ត គឺនៅក្នុងកណ្ឌគម្ពីរព្យាការីយេរេមីថ្លែងថា៖

«យើង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដែល​យើង​បាន​គ្រោង​ទុកសម្រាប់​អ្នក​រាល់​គ្នា
ជា​គម្រោង‌ការ​ដែល​ផ្តល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា
គឺ​មិន​មែន​ឱ្យអ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។
យើង​នឹង​ផ្តល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​ឱ្យអ្នក​រាល់​គ្នា។»
(យរ ២៩,១១)

នៅក្នុងលិខិតគ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូមក៏មានចែងឃ្លាព្រះបន្ទូលធានាឱ្យយើងចេះទុកចិត្តដូចគ្នាដែរថា៖

«យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង
ដើម្បី​ឱ្យអស់​អ្នក​ស្រឡាញ់​ព្រះ‌ជាម្ចាស់បាន​ទទួល​ផល​ល្អ​
គឺ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ។»
(រ៉ូម ៨,២៨

ហេតុនេះ យើងមិនត្រូវភ័យខ្លាចនឹងធ្វើការសម្រេចចិត្តឡើយ ប្រសិនបើយើងមានព្រះជាម្ចាស់នៅក្នុងគម្រោងការនោះ។

រាប់រយឆ្នាំមកហើយ ដែលគេប្រើវិធីសាស្រ្តថ្លឹងថ្លែងដោយមានព្រះជាម្ចាស់បំភ្លឺលើការសម្រេចចិត្ត។ វិធីសាស្រ្តនេះ គឺសន្ត អ៊ីញ៉ាស់ នៅឡូយ៉ូឡា ស្ថាបនិកក្រុមសហជីវិនព្រះយេស៊ូជាអ្នកបង្កើត ហើយវានៅតែមានប្រយោជន៍ឱ្យគេប្រើប្រាស់នាពេលសព្វថ្ងៃនេះ ដូចសម័យកាលពីមុនដែរ។ វិធីសាស្រ្តនេះជួយយើងឱ្យចេះបែងចែករវាងតម្រូវការ និងការចង់បានរបស់យើង ឱ្យចេះមើលឃើញជ្រាលជ្រៅ និងវែងឆ្ងាយ ជាជាងបណ្តោយឱ្យឋិតនៅក្រោមចំណង់ដែលជំរុញភ្លាមៗ។ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ពន្យល់ថា៖

រៀងរាល់ថ្ងៃ ប្រសិនបើយើងក្រឡេកមើលក្នុងខ្លួនយើង យើងមានជម្រើសជាច្រើននៅក្នុងចិត្តដែលត្រូវប្រឈមមុខ ពោលគឺយើងអាចមើលឃើញមានសំណួរពីរខុសពីគ្នាកើតឡើង។ សំណួរមួយសួរថាៈ “តើខ្ញុំមានអារម្មណ៍ចូលចិត្តធ្វើអ្វី?” សំណួរនេះដឹកនាំខុសជាញឹកញាប់ ពីព្រោះវាមានគោលដៅដឹកនាំយើងឱ្យគិតតែពីខ្លួនឯង ហើយបណ្តោយខ្លួនទៅតាមបំណងប្រាថ្នា និងចំណង់ដែលជំរុញភ្លាមៗ។ រីឯសំណួរមួយទៀតខុសពីសំណួរនេះ ពីព្រោះព្រះវិញ្ញាណដ៏វិសុទ្ធមានគម្រោងការនៅក្នុងចិត្តរបស់យើង។ ចូរកុំសួរថាៈ “តើអ្នកមានអារម្មណ៍ចូលចិត្តធ្វើអ្វីឡើយ?” តែត្រូវសួរថាៈ “តើអ្វីទៅដែលល្អបំផុតសម្រាប់ខ្ញុំ?” រៀងរាល់ថ្ងៃ យើងត្រូវជ្រើសរើសរវាងសំណួរទាំងពីរនេះគឺ តើខ្ញុំមានអារម្មណ៍ចូលចិត្តធ្វើអ្វី? ឬតើអ្វីទៅដែលល្អបំផុតសម្រាប់ខ្ញុំ?
ការថ្លឹងថ្លែងក្នុងជម្រៅចិត្តតាមរបៀបនេះអាចផ្តល់លទ្ធផល ទាំងនៅលើជម្រើសខ្ជីខ្ជារ ឬនៅលើជម្រើសដែលកសាងជីវិតរបស់យើង ពោលគឺអាស្រ័យនៅលើយើង។ ចូរយើងសម្លឹងមើលព្រះយេស៊ូ និងទូលអង្វរព្រះអង្គប្រទានកម្លាំងចិត្តដើម្បីចេះជ្រើសរើសនូវអ្វីដែលល្អបំផុតសម្រាប់យើង ដើម្បីជួយយើងឱ្យចេះដើរតាមព្រះអង្គនៅក្នុងមាគ៌ានៃសេចក្តីស្រឡាញ់។ យើងរកឃើញអំណរសប្បាយនៅក្នុងមាគ៌ានេះ។ “ចូរចេះរស់នៅមិនមែនចេះនៅរស់នោះទេ”

ហេតុនេះ ការរៀនអំពីការថ្លឹងថ្លែងពិតជាមានសារៈសំខាន់ ជាពិសេសគឺរៀន “ចេះរស់នៅដោយមានគោលដៅច្បាស់លាស់ដើម្បីអ្វី មិនមែនចេះនៅរស់គ្រាន់តែកំដរដង្ហើមឥតបានការនោះទេ“។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងមកពីបទពិសោធន៍របស់មនុស្សជាច្រើននាំឱ្យខ្ញុំដឹងថា ការរៀនថ្លឹងថ្លែងពិតជាមានសារៈប្រយោជន៍ដល់ជីវិតយ៉ាងខ្លាំង។


អត្តសញ្ញាណខ្ញុំក្នុងព្រះគ្រីស្ត

Identity: Identified

សេចក្ដីថ្លែងការយល់ព្រម

Endorsements

អត្តសញ្ញាណគ្រីស្តបរិស័ទ

Christian Identity

តើហេតុអ្វីខ្ញុំនៅទីនេះ?

Why am I here?

ពេលខ្ញុំមានទុក្ខព្រួយ តើព្រះជាម្ចាស់នៅឯណា?

Where is God when it hurts?

តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?

Why am I so worried and anxious?

តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?

How do I stop feeling lonely?

តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?

Why can’t I say no?

តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?

How can I learn to love my body?

តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?

Why can’t I let go?

តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?

Why is no one listening to me?

តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?

Is life really worth living?

តើខ្ញុំសាកសមនៅទីកន្លែងណា?

Where do I fit in?

តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?

Should I do more to help the planet?

តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?

How do I live in this sexualised world?

តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?

What can I do about online abuse?

តើខ្ញុំនៅលីវមានតួនាទីអ្វី?

I’m single – what is my role?

ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?

Uncertain? Questioning? Doubtful?

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?

How do I get the balance right?

តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?

How do I decide?

តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?

How do I cope with rejection?

តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?

How do I live with what I have?

តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?

What do I believe in a world of fake news?

តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?

Are leaders born or made?

តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?

Are you a leader or a follower?

តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?

An end to Violence?

តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?

Why do I feel pressure?

61 Views

Theme: Overlay by Kaira